Cambodian Information Center
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Friday, November 14, 2008

Blackberry Storm - ប្លាក់បែរ័រ៊ី ស្ទាម់រ៏

0 Comments

ប្លាក់បែរ័រ៊ី ស្ទាម់រ៏
Blackberry Storm



ចាប់តាំងពី អាយហ្វូន​ (iPhne) បានផលិតចេញមានរូបរាងស្អាត​សង្ហារដោយបច្ចេកវិទ្យាទំនើប នោះ ឥឡូវមាន​ក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើន បានផលិតមិនត្រឹមតែមានរៀងដូចនោះទេ ថែមទាំងបន្ថែម បច្ចេកវិទ្យាទំនើប​ស្រដៀងគ្នា។ ​ដូចជា ថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ និង ប្រូក្រាមទូរស័ព្ទដៃមានឈ្មោះថា Research in Motion (RIM) Ltd. ទើបតែចេញ ប្លាក់បែរ័រ៊ី (Blackberry) ម៉ូតថ្មី មួយ​ទៀត ហៅថា​ ប្លាក់បែរ័រ៊ី ស្ទាម់រ៏ (Blackberry Storm)។

ប្លាក់បែរ័រ៊ី ស្ទាម់រ៏​ ជាទូរស័ព្ទមានបែបផែនបច្ចេកវិទ្យា 3G​ សំរាប់ក្រុមហ៊ុន ទូរស័ព្ទដៃអាមេរិក Verizon Wireless​ ។​ តួរវាមាន​ កាំម៉ារ៉ា ខ្នាត 3.2 MegaPixel ហើយអាចប្រើជាវីដេអូកាម៉ារ៉ាបាន កាំម៉ារ៉ាវាអាច ទាញ​ចុះទាញ​ឡើងដើម្បីយកច្បាស់បាន។ រូបភាពនេះ អាចបញ្ជូនទៅកុំព្យូទ័រ ឬក៍តាមរយះអ៊ីមែល បាន។

ប្លាក់បែរ័រី ស្ទាម់រ៏ មិនខុសគ្នាពី អាយហ្វូនទេ ដែលអាចប្រើសំរាប់អ៊ីមែលនោះ ដូចជាប្រើជាមួយ Yahoo, Gmail, AOL តែវា​ លើសពីអាយហ្វូនទៀត ប្លាក់បែរ័រី ជាធម្មតា តាំងពីម៉ូតចាស់របស់វាម្លេះ បង្កើតសំរាប់អ៊ីមែល ជាពិសេសសំរាប់​ ក្រុមហ៊ុនអ៊ីមែល ដែលមានប្រូក្រាមអ៊ីមែលមេរបស់វា ហៅថា Blackberry Enterprise Server សំរាប់ប្រើជាមួយ អ៊ីមែលរបស់ក្រុមហ៊ុនដែលរៀបចំសំរាប់បុគលិក​ មេអ៊ីមេលនោះ ហៅថា Microsoft Exchange, IBM Lotus Domino និង Novell GroupWise​ ។​

មានប្រូក្រាម​បង្កើត​សំរាប់​ប្រើ​ជា​មួយ ប្លាក់បែរ័រ៊ី​ ស្ទាម់រ៏ ដូចជា DataViz Documents ក្នុងការទាញធ្វើឧ្យវា​អាចប្រើ Microsoft Word, Excel,​និង PowerPoints files បានយ៉ាងស្រួល។​ តួរវាមានកញ្ចក់អាច​ចុច​បញ្ជាបាន (Touchscreen - Clickable)។​

ប្លាក់បែរ័រី មានប្រព័ន្ធបណ្ដាញវា
Quad-Band: 850/900/1800/1900MHz-GSM/GPRS/EDGE networks
Single-Band: 2100MHz
Dual-Band 800/1900MHz CDMA/EVDO Rev A network
នៅប្រទេសខ្មែរ​យើង ក្រុមហ៊ុនទូរស័ព្ទដៃ ប្រើកាត​ (Sim Card) ហើយប្រើហ្រ្វេកង់ ស្ដង់ដារ 900 និង​ 1800MHz​ ។

Labels: , ,


ប្រធានអត្ថបទ
G1 Google Android Phone - ហ្គូហ្គល ហ្វូន
Google phone to cost $179, debut Oct. 22
New Browser: Giving Google Chrome A Spin. This Thi...
Who Will Fill Bill Gates’ Shoes?
Paramount and DreamWorks give HD DVD a boost
Jazzmutant Multitouch Tablet PC Demoed
The 12V Battery Hack that Saves You $40
The $4,190.76 Iphone Bill!
best RC aircrafts ever made!
Web 2.0 ... The Machine is Us/ing Us
អត្ថបទចាស់ៗ
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -