G1 Google Android Phone - ហ្គូហ្គល ហ្វូន
0 Commentsហ្គូហ្គល ហ្វូន ឬ ជីហ្វ័ន ហ្វូន
G1 Google Android Phone

ដំបូងជាពាក្យចរចាមអារ៉ាម ឥឡូវខ្លាយជាការពិត ដែលហ្គូហ្គលបានបង្កើតហ្វូននេះ ហៅថា ជីហ្វ័ន ហ្វូន(G1 Phone) ឬ ហ្គូហ្គល ហ្វូន (Google Phone). ហ្គូហ្គលហ្វូនបានបង្កើតសំរាប់ប្រើជាមួយក្រុមហ៊ុនទូរស័ព្ទដៃនៅអាមេរិក T-Mobile ដើម្បីដន្តើមទីផ្សារបច្ចេកវិទ្សាពីក្រុមហ៊ុន Apple ដែលបានបង្កើត អាយហ្វូន (iPhone) សំរាប់ប្រើជាមួយក្រុមហ៊ុនទូរស័ព្ទដៃដ៏ធំជាងគេនៅអាមេរិក គឺ AT&T ។
ហ្គូហ្គល ហ្វូន ប្រើ ប្រព័ន្ធត្រួតបញ្ជា (Operation System) ហៅថា អ៊ែនដ្រូអ៊ីដ (Android) ដែលជាប្រូក្រាមបើកចំហរសំរាប់ កូនសិស្ស ឬ ពពួកវិស្វករខាងសរសេរប្រូក្រាម ធ្វើការសិក្សាកែឆ្នៃ បន្លែងបង្កើតជាប្រូក្រាមផ្សេងទៀត សំរាប់ប្រើប្រាស់ទៅអនាគត ។
តួររបស់ហ្វូន គឺធ្វើនិងបង្កើតឡើងដោយក្រុមហ៊ុន នៅប្រទេសតៃវ៉ាន់គឺ ក្រុមហ៊ុន HTC ។ ក្រុមហ៊ុននេះបានធ្វើ តួរទូរស័ព្ទជាច្រើន ដូចជាសំរាប់ ម៉ូតូរ៉ូឡា ផាម ។ល។ តួរវាមាន តួរតារាងបញ្ជា (Keyboard) ដែលផ្ដល់ងាយស្រួលសំរាប់ចុច និង វាយអក្សរបញ្ចូល។ នៅខាងមុខតួវា មាន ឡេវមូល ៥ សំរាប់ចុច (Button) សំរាប់ចុចទូរស័ព្ទហៅ សំរាប់ចុចចូលគេហដ្ឋាន សំរាប់ចុចរកមេនុយវា សំរាប់ចុចត្រឡប់ទៅកន្លែងដើមវិញ និងសំរាប់ចុចបិទឬបើកទូរស័ព្ទ។ វាមានប៊ូលរអិលតូចមួយ សំរាប់ប្រើចង្អុលរកលើកញ្ចក់វា ហើយកញ្ចក់វាអាចប៉ះបញ្ជាក៏បាន (TouchScrren)។ ថ្មរវាអាចប្រើបានតែ ប្រហែល ១ ថ្ងៃប៉ុណ្ណោះ ព្រោះទូរស័ព្ទនេះ ប្រើជាមួយប្រូក្រាមអ៊ិនតានិតផ្សេងៗ ដូចជាអ៊ីមែល បញ្ជូន ឯកសារផ្សេងៗ តាមបែបផែន 3G បច្ចេកវិទ្យា ។ ទូរស័ព្ទមាន Wi-Fi សំរាប់ភ្ជាប់ទៅអ៊ិនតានិត ដូចជានៅពេលណា ដែលទូរស័ព្ទនេះកាន់នៅកនែ្លងមាន Wi-Fi HotSpots។ តួរវាមាន កាំម៉ារ៉ាសំរាប់ថត ។ ទូរស័ព្ទមាន GPS ជាប្រព័ន្ធត្រីនិស័យចង្អុល និង បង្ហាញទិសនៅលើផែនទី ។ បើចង់ប្រើ បើកវា ព្រោះវាបិទពេលចេញពីរោងចក្រ។
ទូរស័ព្ទនេះ ប្រើកាត (Sim Card - GSM Technology) វាមកជាមួយសេវ៉ាកម្ម ពីក្រុមហ៊ុន T-Mobile នៅពេលដែលអ្នកជីវទូរស័ព្ទ និង សេវ៉ាកម្មនោះ ។ ទូរស័ព្ទនេះអាច ប្រើស្តង់ដាខ្នាត 2G ដែលអាចបញ្ជូននិងទទួលសេវាកម្ម តាមរយះហ្រេ្វកង់ ពី 850, 900, 1800, និង 1900MHz ។ ជាធម្មតា 3G អាចមានហ្រេ្វកង់ 1700 និង 2100MHz៕ នៅប្រទេសខ្មែរយើង ក្រុមហ៊ុនទូរស័ព្ទដៃ ប្រើកាត (Sim Card - GSM Technology) ហើយប្រើហ្រ្វេកង់ ស្ដង់ដារ 900 និង 1800MHz ។ ដូច្នេះ ហ្គូហ្គលហ្វូនអាចប្រើនៅស្រុកខ្មែរបាន តែត្រូវ ដោះលេខកូដសិន។
យោងតាម៖
GIZMODO
Labels: G1 Phone, Google Phone, Iphone, Phone, ហ្គូហ្គល ហ្វូន

0 Comments:
Post a Comment
<< ទំព័រដើមវិញ