Cambodian Information Center
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Wednesday, January 07, 2009

CES - បញ្ចេញផ្សព្វផ្សាយអជីវកម្មបច្ចេកវិទ្យា

0 Comments

បញ្ចេញផ្សព្វផ្សាយអជីវកម្មបច្ចេកវិទ្យា
នាពេលសេដ្ឋកិច្ចកំពុងដុនដាប


Attendees arrive at the International Consumer Electronics Show (CES) in Las Vegas, Wednesday, Jan. 7, 2009.

ដកស្រង់ចេញពី ស៊ីអ៊ិនអ៊ិន បច្ចេកវិទ្យា (CNN - Tech)
ដោយ ហ៊ុន មន្នីបុត
ថ្ងៃពុធ ទី ៧ ខែ មករា ឆ្នាំ ២០០៩

នៅក្រុងកាស៊ីណូ ហៅថា​ ឡាស​ វ៉េហ្គាស រដ្ឋនេវ៉ាដា សហរដ្ឋអាមេរិច មាន ១៣០០ ក្រុមហ៊ុនខាងបច្ចេកវិទ្យា កំពុង​រៀបចំតុបតែងពិព៌ណអេឡិចត្រូនិចអន្ដរជាតិប្រចាំឆ្នាំលើកទី​ ៤២ "42nd Annual International Consumer Electronics Show - 42nd ICE"។​ ការរៀបចំផ្សព្វផ្សាយពិព៌ណនេះ គឺជួនពេល សេដ្ឋកិច្ច កំពុងធ្លាក់ចុះដុនដាបទូទាំងពិភពលោក។​ នេះជាការ​ ចាយវាយ ខ្ជះខ្ខ្ជាយ ដ៏សម្បើមមួយ ទៅលើការទិញរបស់ អេឡិចត្រូនិច ព្រោះនាពេលប្ចុប្បន្ននេះ ប្រជារាស្រ្ដ​អាមេរិកាំង កំពុងតែជួប​ប្រទះនឹង​បញ្ហាការរស់នៅ ដូចជា​ពុំមាន​ប្រាក់ប៊ៀវត្ដគ្រប់គ្រាន់ ដើម្បីបង់ថ្លៃ សេវ៉ាកម្ម​ផ្សេងៗ ខ្លះពុំមាន​ការងារធ្វើ និង ខ្លះទៀត​កំពុងតែ​ ដើរចោល​មិនបង់ថ្លៃផ្ទះ ដោយ​ពុំមានលុយ គ្រប់គ្រាន់ ។

ពីព្រោះបញ្ហាសេដ្ឋកិច្ចនេះ ប្រជារាស្រ្ដអាមេរិកាំង ចង់ចំណាយពេលនៅផ្ទះច្រើន ជាជាងការចាយវាយ សោហ៊ុយ ធ្វើដំណើរទៅឆ្ងាយ​ ដូចជាទៅចូលរួម ពីព៌តនេះ ឬ​ ក៏ទៅកន្លែងកំសាន្ដឆ្ងាយៗ ។​ ពីព៌ណនេះ នឹងសម្ភោធបើក បង្ហាញជាផ្លូវការ នៅថ្ងៃ ព្រហស្បន៍ ទី ៨​ ខែមករា នេះ ការចូលរួមពី​អតិថិជន​នឹង​ធ្លាក់​ចុះ​ ៨​​ ភាគរយ ។​ ទោះបីយ៉ាងណាក៏ដោយ ឆ្នាំនេះមានអ្នកបង្ហាញពិពណ៌​ដល់ទៅ ២៧០០​ ហើយក្នុងនេះ មានក្រុមហ៊ុនល្បីៗដូចជា Blockbuster, Electronic Arts, Mattel, និង Verizon Wireless។ អ្នកសង្កេតការបង្ហាញថាមានក្រុមហ៊ុន ដូចជា​ Cisco Systems នឹងលាតត្រដាង គ្រឿងរបស់​អេឡិចត្រូនិច​ថ្មីៗជាច្រើន ហើយ Palm នឹងលាតត្រដាង នូវ Nova Operation System ហើយនិង Microsoft នឹងលាតត្រដាងបង្ហាញ Window 7។

ឆ្នាំនេះ ពិពណ៌នឹងបង្ហញគ្រឿងអេឡិចត្រូនិចដូចជា៖

ឡាបថប់តូចៗសំរាប់អ៊ីនតានិត (Netbooks)​ឡាបថប់តូចៗនេះមាន​ចេញលក់​នៅលើទីផ្សារ​ដ៏ច្រើន ហើយ​មានការនិយមប្រើសំរាប់អតថិជនទូទៅ ដោយឡាបថប់នេះ អាចប្រើការបាន ដូចជា មាន Wi-Fi សំរាប់ភ្ជាប់អ៊ិនតានិត មានWebcam កាំម៉ារ៉ាសំរាប់មើលគ្នាឃើញតាមរយះភ្ជាប់អ៊ិនតានិត មានTouchScreen កញ្ចក់វាអាចប៉ះទៅធ្វើប្រតិបត្ដិតែម្ដង មានGPS សំរាប់ប្រើរកទិសដៅទៅណាតាម​ការប្រាប់នៃផែនទីផ្កាយរណប និង​មានរបស់ប្រើរបៀបផ្សេងៗទៀតដូចឡាប់ថប់ធម្មតា ពិសេសនោះ វាមានតំលៃថោក ប្រហែល ៥០០​ ដុល្លា ឬក៏ថោកជាងនេះទៀត។

ទូរទស្សស្ដើង Thin OLED TVs៖​​ ទូរទស្សន៍នេះបង្កើតដោយប្រើបច្ចេកវិទ្យាផ្គុំគ្នារវាង LCD និង LED ហើយពាក្យកាត់ខ្លាយជា OLED (Organic Light-Emitting Diode) ជាបច្ចេកវិទ្យាយដែលបញ្ចេញពន្លឺ សំរាប់ធ្វើឧ្យរូបភាពចេញច្បាស់លើកញ្ចក់។ ទូរទស្សន៍នេះមានចេញលក់តែថ្លៃណាស់ ដូចជា Sony's XEL-1 ជាទូរទស្សន៍ទីមួយប្រើបច្ចេកវិទ្យានេះ ហើយតំលៃវា ២៥០០​ដុល្លាអាមេរិក សំរាប់តែ ទូរទស្សន៍ទំហ៊ំ ១១ អ៊ីញប៉ុណ្ណោះ ។

ទូរស័ព្ទ (Mobile Devices) ៖
កញ្ចក់ប៉ះប្រតិបត្តិ TouchScreen មានភាពល្បីសំរាប់ទូរស័ព្ទ Smartphones​(ជាប្រភេទ​ទូរសព្ទសំរាប់ប្រើលើស​ពីទូរសព្ទធម្មតា ដូចជាប្រើសំរាបស្ដាប់ភ្លេង មើលវីដេអូ ភ្ជាប់អ៊ិនតានិត​) ដូចជា Apple's iPhone។ ក្រុមហ៊ុន Palm ជាក្រុមហ៊ុនធ្លាប់ល្បី ខាង Palm Pilot ឥឡូវនេះ ក្រុមហ៊ុននេះ នឹងបង្កើត Nova Operating System សំរាប់ទូរស័ព្ទ។



Wireless home electronics ការភ្ជាប់គ្រឿងអេឡិចត្រូនិចដោយពុំប្រើខ្សែរ ៖ នេះមានការបើកទីផ្សាថ្មី ទៀតហើយ ដោយពុំបាច់ប្រើខ្សែរក្នុងការភ្ជាប់ គ្រឿងអេឡិចត្រូនិច ដូចជាពី ភ្ជាប់ពី ទូរសព្ទ ទៅកុំព្យូទ័រ ឬក៏ទៅឡាបថប់​​​ ភ្ជាប់បន្ថែមទៅរបស់លេងហ្គែម ភ្ជាប់ពីសំរាប់ចាក់ស៊ីឌី ឌីវីឌី ទៅអំភ្លី ទៅឡាន ។ល។និង​។ល។

មើលវីដេអូតាមរយះអ៊ិនតានិត ដោយមានម៉ាស៊ីនអាចទាញយករូបភាពពីអ៊ិនតានិត ហើយ រក្សា គុណ ភាព ដូចជា ប៊្លូរ៉េ (Blu-Ray) ឬក៏ High Definition (full HD - 1080p)។

គ្រឿងអេឡិចត្រូនិចធ្វើពីរបស់ចាស់ ក្នុងការរក្សាបរិដ្ឋាន។

Labels: , , , , ,


ប្រធានអត្ថបទ
Blackberry Storm - ប្លាក់បែរ័រ៊ី ស្ទាម់រ៏
G1 Google Android Phone - ហ្គូហ្គល ហ្វូន
Google phone to cost $179, debut Oct. 22
New Browser: Giving Google Chrome A Spin. This Thi...
Who Will Fill Bill Gates’ Shoes?
Paramount and DreamWorks give HD DVD a boost
Jazzmutant Multitouch Tablet PC Demoed
The 12V Battery Hack that Saves You $40
The $4,190.76 Iphone Bill!
best RC aircrafts ever made!
អត្ថបទចាស់ៗ
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -