Cambodian Information Center
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Wednesday, November 12, 2008

G1 Google Android Phone - ហ្គូហ្គល ហ្វូន

0 Comments

ហ្គូហ្គល ហ្វូន ឬ ជីហ្វ័ន ហ្វូន
G1 Google Android Phone



ដំបូងជាពាក្យចរចាមអារ៉ាម ឥឡូវខ្លាយជាការពិត ដែលហ្គូហ្គលបានបង្កើតហ្វូននេះ ហៅថា ជីហ្វ័ន ហ្វូន​(G1 Phone)​ ឬ ហ្គូហ្គល ហ្វូន (Google Phone). ហ្គូហ្គលហ្វូនបានបង្កើតសំរាប់​ប្រើជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ដៃនៅអាមេរិក​ T-Mobile ដើម្បីដន្តើម​ទីផ្សារ​បច្ចេកវិទ្សា​ពីក្រុម​ហ៊ុន Apple ដែលបានបង្កើត អាយហ្វូន​ (iPhone) សំរាប់ប្រើជាមួយក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ដ៏ធំ​ជាង​គេនៅ​អាមេរិក​ គឺ AT&T ។

ហ្គូហ្គល ហ្វូន ប្រើ ប្រព័ន្ធត្រួតបញ្ជា (Operation System)​ ហៅថា អ៊ែនដ្រូអ៊ីដ​ (Android)​ ដែល​ជា​ប្រូ​ក្រាម​បើក​ចំហរ​សំរាប់​ កូនសិស្ស ឬ ពពួកវិស្វករខាងសរសេរ​ប្រូក្រាម​ ធ្វើការសិក្សា​កែឆ្នៃ បន្លែងបង្កើតជា​ប្រូក្រាមផ្សេងទៀត សំរាប់​ប្រើប្រាស់​ទៅ​អនាគត ។​

តួររបស់ហ្វូន គឺធ្វើ​និង​បង្កើត​ឡើងដោយ​ក្រុមហ៊ុន នៅប្រទេស​​តៃវ៉ាន់​គឺ ក្រុមហ៊ុន HTC ​។​ ក្រុមហ៊ុន​នេះ​បានធ្វើ តួរទូរស័ព្ទ​ជាច្រើន​ ដូចជា​សំរាប់ ម៉ូតូរ៉ូឡា ផាម ។ល។ តួរវាមាន តួរតារាងបញ្ជា (Keyboard) ដែលផ្ដល់​ងាយស្រួល​សំរាប់ចុច​ និង​ វាយអក្សរបញ្ចូល​។ នៅខាងមុខតួវា មាន ឡេវមូល ៥​ សំរាប់ចុច (Button) សំរាប់ចុចទូរស័ព្ទហៅ សំរាប់ចុចចូលគេហដ្ឋាន សំរាប់​ចុចរកមេនុយវា សំរាប់ចុចត្រឡប់​ទៅកន្លែងដើមវិញ​ និង​សំរាប់ចុចបិទឬបើកទូរស័ព្ទ​។ វាមានប៊ូលរអិលតូចមួយ សំរាប់ប្រើ​ចង្អុលរកលើ​កញ្ចក់វា ហើយកញ្ចក់វាអាចប៉ះបញ្ជាក៏បាន (TouchScrren)។​ ថ្មរវាអាចប្រើបាន​តែ ប្រហែល ១ ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ទូរស័ព្ទនេះ ប្រើជាមួយប្រូក្រាមអ៊ិនតានិតផ្សេងៗ​ ដូចជាអ៊ីមែល បញ្ជូន ឯកសារផ្សេងៗ តាមបែបផែន 3G បច្ចេកវិទ្យា ។ ទូរស័ព្ទ​មាន Wi-Fi សំរាប់ភ្ជាប់ទៅអ៊ិនតានិត ដូចជានៅពេលណា ដែលទូរស័ព្ទ​នេះកាន់នៅកនែ្លងមាន Wi-Fi HotSpots។ តួរវាមាន កាំម៉ារ៉ាសំរាប់ថត ។ ទូរស័ព្ទមាន GPS ជាប្រព័ន្ធ​ត្រីនិស័យចង្អុល និង បង្ហាញទិសនៅលើផែនទី ។​ បើចង់ប្រើ បើកវា ព្រោះវាបិទ​ពេល​ចេញ​​ពី​រោង​ចក្រ។

ទូរស័ព្ទនេះ ប្រើ​កាត (Sim Card - GSM Technology) វាមកជាមួយសេវ៉ាកម្ម ពីក្រុមហ៊ុន T-Mobile នៅពេល​ដែលអ្នកជីវទូរស័ព្ទ និង សេវ៉ាកម្មនោះ ។ ទូរស័ព្ទ​នេះអាច ប្រើស្តង់ដាខ្នាត 2G ដែលអាចបញ្ជូននិង​ទទួលសេវាកម្ម តាមរយះហ្រេ្វកង់ ពី 850, 900, 1800, និង​ 1900MHz ។​ ជាធម្មតា 3G អាចមានហ្រេ្វកង់ 1700 និង 2100MHz​៕ នៅប្រទេសខ្មែរ​យើង ក្រុមហ៊ុនទូរស័ព្ទដៃ ប្រើកាត​ (Sim Card - GSM Technology) ហើយប្រើហ្រ្វេកង់ ស្ដង់ដារ 900 និង​ 1800MHz​ ។ ដូច្នេះ ហ្គូហ្គលហ្វូនអាចប្រើនៅ​ស្រុកខ្មែរបាន តែត្រូវ ដោះលេខកូដសិន។

យោងតាម៖
GIZMODO

Labels: , , , ,

Tuesday, August 21, 2007

The $4,190.76 Iphone Bill!

0 Comments

Beware European Iphone roaming charges! A Miami resident recently took a short trip to France and used his iphone to check his email and send text messages. To his surprise upon his return he received a data usage bill to the tune of $4190.76!!!! His friends made this video for him using a scan of the ACTUAL bill. Next time u go on a trip to Europe, leave your Iphone at home!

Labels:


ប្រធានអត្ថបទ
Blackberry Storm - ប្លាក់បែរ័រ៊ី ស្ទាម់រ៏
G1 Google Android Phone - ហ្គូហ្គល ហ្វូន
Google phone to cost $179, debut Oct. 22
New Browser: Giving Google Chrome A Spin. This Thi...
Who Will Fill Bill Gates’ Shoes?
Paramount and DreamWorks give HD DVD a boost
Jazzmutant Multitouch Tablet PC Demoed
The 12V Battery Hack that Saves You $40
The $4,190.76 Iphone Bill!
best RC aircrafts ever made!
អត្ថបទចាស់ៗ
September 2006
October 2006
November 2006
December 2006
January 2007
April 2007
May 2007
July 2007
August 2007
June 2008
September 2008
November 2008
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -