CAMBUZZ - មជ្ឈមណ្ឌលព៌តមានខ្មែរ
  ទំព័រដើមវិញ » CAMBUZZ - ឃែមបឹស​ ទំព័រនៃមិត្តអ្នកអាន
Web    News    Images    in CIC    Directory
ទំព័រនៃមិត្តអ្នកអាន | អត្ថបទផ្សេងៗ
Use Internet Explorer IE to view this page in Khmer or need to install Khmer Unicode in your computer system if use any other Browsers.

Wednesday, June 18, 2008

អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​រាប់​រយ​គ្រួសារ

0 Comments

អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​រាប់​រយ​គ្រួសារ

ដោយ អ៊ួន ឈិន
2008-06-18
ឯកសារដងស្រង់ចេញពី៖​ ទំព័រវិទ្យុអាស៊ីសេរី

ប្រភព ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​តាកែន ស្រុក​ឈូក ខែត្រ​កំពត ដែល​ផ្ទះ​របស់​ពួក​គាត់​ត្រូវ​បាន​រុះរើ​និង​ដុត​បំផ្លាញ​កាលពី​ថ្ងៃ​ច័ន្ទ​ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​កំពុងតែ​ស្ថិត​នៅ​ក្នុង​ភាពច្របូក​ច្របល់​និង​ក្ដី ​ភ័យខ្លាច បន្ទាប់ពី​មាន​ការរុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ដោយ​ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ។

LICADHO Photo
អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ប្រើ​អំពើ​ហិង្សា​បណ្តេញ​ពលរដ្ឋ​១០៥​គ្រួសារ​នៅ​សង្កាត់​មិត្តភាព កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០០៧ ។

កាលពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មិថុនា​កន្លង​ទៅនេះ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់​នៅ​ចំណុច​ អន្លង់ក្រោម ក្នុង​ភូមិ​ជ័យសេនា ឃុំ​តាកែន ស្រុក​ឈូក ខែត្រ​កំពត កំពុងតែ​ស្ថិត​នៅ​ក្នុង​ភាព​ច្របូក​ច្របល់​និង​ក្ដី​ភ័យ​ខ្លាច ដោយ​ពួក​គាត់​កំពុងតែ​ប្រឈម​មុខ​នឹង​ការ​បង្ខំ​ឲ្យ​ចាកចេញ​ព្រម​ទាំង​ការបិទ ​ផ្លូវ​មិន​ឲ្យ​ពួក​គាត់​ចេញ​ចូល ។

បុរស​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​សុទ្ធតែ​សុំ​មិន​ បញ្ចេញ​ឈ្មោះ ហើយ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​មន្ត្រី កាលពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មិថុនា​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា អ្វីៗ​មិន​ដូច​ការអះអាង​របស់​ក្រុម​មន្ត្រី ដែល​ថា​ប្រជាពលរដ្ឋ​បាន​ឯកភាព​ឲ្យ​មាន​ការរុះរើ​ឬ​ដោះដូរ​នោះ​ទេ ។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ប្រជាពលរដ្ឋ​ដែល​ថា​ព្រម​ដោះដូរ​ហ្នឹង​ គឺ​មិន​ពិត​ទេ ព្រោះ​ការ​ដែល​និយាយ​ថា​ដោះដូរ​ហ្នឹង មេ​ដៃ ទះ​ដៃ​ហ្នឹង​មិន​មែន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង​ទេ គេ​នាំ​គ្នា​គេ​បួន​ដប់​ម្ភៃ​នាក់​ដាក់​បង្កប់​នៅ​ក្នុង​ហ្នឹង​អ្នក​ទះ​ដៃ ដល់​អ៊ីចឹង​ហើយ​គេ​ថា​ប្រជាពលរដ្ឋ​ទះ​ដៃ​យល់ព្រម»

ចំណែក​ឯ​ស្ត្រី​ម្នាក់​ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ ៖ «ខំ​កាប់​ខំ​ ឆ្ការ ក្រង​ស្បូវ អា​ខ្លះ​គ្នា​ចេះ​ក្រង អា​ខ្លះ​គ្នា​អត់​ចេះ​ក្រង ហើយ​ឥឡូវ​ដុត​របស់​គ្នា​ខ្ទេចខ្ទី​អស់​ហើយ ហើយ​ម្នាក់ៗ​យំ​ពេញ​ភូមិ​ទាំងអស់ ។ ហើយ​គ្រាន់តែ​គ្នា​ទៅ​ផ្សារ​មួយ​ភ្លែត ស្រាប់តែ​មក​វិញ​ដុត​ផ្ទះ​អស់​រលីង»

បុរស​ម្នាក់​ទៀត​បាន​សម្ដែង​នូវ​ភាព​ងឿង​ឆ្ងល់​ចំពោះ​ទង្វើ​របស់​ក្រុម​មន្ត្រី​សមត្ថកិច្ច ៖ «ខ្ញុំ ​គ្រាន់តែ​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ឲ្យ​លោក​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាជន​ទាំងអស់​ហ្នឹង ៤០០​គ្រួសារ​ជាង ហើយ​រក​យុត្តិធម៌​តែ​ប៉ុណ្ណឹង​ទេ ។ ហើយ​សម្ដេច​លោក​ធ្វើ​ផ្លូវ​រាប់​ម៉ឺន​គីឡូ ដើម្បី​សម្រួល​ការចេញ​ចូល​របស់​ប្រជាជន ហេតុ​អី​ធ្វើ​ហើយ​បិទ​មិន​ឲ្យ​ប្រជាជន​ចេញ​ចូល ដាច់​ស្បៀង មាន​ការឈឺចាប់​ណាស់ ។ សូម​អំពាវនាវ​ដល់​សម្ដេច​ឲ្យ​សម្ដេច​ឮ​សំឡេង​អ្នក​ឈឺចាប់...»

មន្ត្រី​សាលា​ខែត្រ​កំពត​ដែល​មាន​តួនាទី​ជា​អ្នក​រៀបចំ​និង​សម្រប​សម្រួល ​នៅ​តំបន់​នោះ លោក សឹម ពុទ្ធា បាន​អះអាង​ថា​មិន​មាន​ការបិទ​ផ្លូវ​ដូច​ដែល​ប្រជាពលរដ្ឋ​អះអាង​នោះ​ទេ ហើយ​ចំពោះ​ដី​ដែល​ជា​ថ្នូរ​សម្រាប់​ពួក​គាត់​ក៏​ស្ថិត​ក្នុង​តំបន់​នោះ​ដែរ ។

លោក សឹម ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ៖ «ចេញ​ចូល​បាន​ធម្មតា​តើ អត់​ចេញ​ពី​តំបន់​ទេ តំបន់​ជាមួយ​គ្នា​ទេ​តើ ប៉ុន្តែ​គ្រាន់តែ​យើង​រើ​ទីតាំង ។ គ្រាន់តែ​ថា​មួយ​ជា​កន្លែង​ព្រៃ​ឈើ ហើយ​កន្លែង​មណ្ឌល​អភិវឌ្ឍន៍ ហើយ​មួយ​ទៀត​គឺ​ដី​របស់​គាត់​តែម្ដង ផ្លូវ​ជាប់​គ្នា​ទាំងអស់»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​ កម្ពុជា អាដហុក ប្រចាំ​ខែត្រ​កំពត​និង​ក្រុង​កែប អ្នកស្រី ទ្រី ឈួន បាន​មាន​ប្រសាសន៍​ថា​ការបិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​មិន​មែន​ជា​ ដំណោះស្រាយ​នោះ​ទេ ។

អ្នកស្រី ទ្រី ឈួន បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​ថា​តំបន់​អភិវឌ្ឍន៍​នៅ​ក្បាល​ដំរី​នេះប្រជាជន​បាន​ទៅ​រស់​នៅ​មុន​ផែនការ​អភិវឌ្ឍន៍​របស់​ខាង​យោធា»

រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​មាន​វិបត្តិ​ដីធ្លី​នៅ​ភូមិ​ ជ័យសេនា សុទ្ធតែ​អំពាវនាវ​សុំ​ឲ្យ​មាន​ការប្រោសប្រណី​ពី​ប្រមុខ​រដ្ឋាភិបាល​ដោយ​សូម​ ឲ្យ​មាន​ការអនុញ្ញាត​ឲ្យ​ពួក​គាត់​បន្ត​ការតាំង​លំនៅឋាន​នៅ​ទី​នោះ​ត​ទៅ​ទៀត គឺ​ពួក​គាត់​ក្រាញ​មិន​ចង់​ចាកចេញ​ទៅ​ចាប់ផ្ដើម​សា​ជា​ថ្មី​នៅ​កន្លែង​ផ្សេង ​ឡើយ ៕

Labels: , ,

Thursday, May 29, 2008

លោក ហ៊ុន សែន ប្រកាសឧ្យគណបក្សនានា ត្រូវ​ត្រៀម​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែ

0 Comments
អ្នកគំនូរជីវចល សក្រវាទ័​
(AP Photo by Heng Sinith)

មេដឹកនាំ​គណបក្ស​នយោបាយនានា ដែលកំពុងត្រៀមរៀបចំ បោះឆ្នោត​តំណាង​រាស្រ្ត​​ ក្នុង​អាណត្តិ​ទី​៤​​ ឆ្នាំ​២០០៨ ខាងមុខនេះ បានភ្ញាក់ផ្អើល​​ និង​ មានប្រតិកម្ម ចំពោះការ ប្រកាសរបស់នាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន​ ​​ចង់ឲ្យ​គណបក្ស​នយោបាយ​នានា ​ត្រៀម​ខ្លួន ទទួល​ស្គាល់​លទ្ធផល​នៅក្រោយ​ការ ​បោះឆ្នោត​នេះ។

នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោកតេជោ ហ៊ុន សែន បាន​ប្រកាស​ នៅ​ថ្ងៃ​ពុធថា៖ «យើង​ក៏​ត្រៀម​ឈ្នះ ហើយ​យើង​ក៏​ត្រៀម​ដើរចេញ​ដែរ ក្នុង​ករណី​ចាញ់! ព្រោះ​អាហ្នឹង យើង​ត្រូវ​គោរព​លទ្ធផល​បោះឆ្នោត​ទាំងអស់​គ្នា។ ហើយ​គណបក្ស​ដទៃ ក៏​ត្រូវ​ត្រៀម​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែរ»


(Reuters Pictures​ January 22, 2008)
លោក សម រង្ស៊ី មានប្រតិកម្មថា៖ «គណបក្ស​មួយ​ចំនួន​អត់​អាច​ជឿ​ទុកចិត្ត​បាន​ហើយ អ៊ីចឹង គាត់​ប្រកាស​ឲ្យ​គេ​ទទួល​ស្គាល់​មុន​នូវ​អ្វី​ដែល​មាន... តើ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធានា​ថា ប្រជាពលរដ្ន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​អត់​មាន​ការគំរាម​កំហែង អត់​មាន​ការលួច​បន្លំ អត់មាន​ការទិញ​សន្លឹក​ឆ្នោត ដូច្នោះ​យើង​ត្រូវ​រង់ចាំ​មើល ទង្វើ​ជាក់ស្តែង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត» ។អ្នកនាំពាក្យរបស់​ គណបក្ស​ នរោត្តម​រណឫទ្ឋិ លោក មុត ចន្ថា​ មានប្រតិកម្មថា​​៖ «​កាលពី​ឆ្នាំ​១៩៩៣ ដែល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត លោក ហ៊ុន សែន ខ្លួនឯង​ផ្ទាល់ គំរាម​បាន​ដឹកនាំ​ធ្វើអបគមន៍ បញ្ជា​ឲ្យ​ធ្វើ​អបគមន៍​ដើម្បី​ប្លន់​យក​អំណាច​ពាក់​កណ្ដាល​ពី​គណបក្ស​ដែល​ឈ្នះ​ឆ្នោត»។

Labels: ,

Wednesday, May 28, 2008

នាយករដ្ឋមន្ត្រី​នឹង​រក្សា​តំណែងរបស់​​​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី

1 Comments
លោក​ស្រី អ៊ឹង​ កន្ថាផាវី រដ្ឋមន្រ្តី​ ក្រសួង​កិច្ច​ការ​នារី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ហ៊្វុន​ ស៊ិន​ប៉ិច​
នាយករដ្ឋមន្ត្រី​នឹង​រក្សា​តំណែងរបស់​​​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី និង​រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច​​​មក​ពី​​គណបក្ស​ហ៊្វុនស៊ិន​ ប៉ិច នៅអាណត្តិ​ក្រោយ​
ដោយ Duong Sokha
Source: ke-set

ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ សម្តេច​ហ៊ុន សែន បាន​ប្រកាស​អោយដឹង​ជាមុន​នៅក្នុង​កិច្ច​ប្រជុំត្រួត​ពិនិត្យប្រចាំ​ឆ្នាំនៃ​ កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នា​ថ្ងៃ​ពុធ​ ទី​២៨នេះ​ថា លោក​ស្រី អ៊ឹង​ កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ច​ការ​នារី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុន​ ស៊ិន​ប៉ិច​ដែលបាន​ចុះ​ចូល​គណបក្ស​ប្រជាជនកម្ពុជា និង​បន្ត​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​នារី​​នៅ​អាណត្តិ​ក្រោយទៀត​ ប្រសិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​។ សម្តេច​ក៏​បាន​អះអាង​ពីការ​រក្សា​តំណែង​របស់លោក​អ៊ូ ប៊ុនឡុង​ សមាជិក​គណបក្ស​សម រង្ស៊ី ដែលបាន​ចូល​រួម​ជាមួយ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បន្ទាប់​មក​គណបក្ស​ប្រជាជន​កម្ពុជា​ អោយធ្វើ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​នៅ​អាណត្តិក្រោយ​ដដែល​។

សម្តេច ​បានថ្លែង​ថា​ "ចំពោះ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ ខ្ញុំ​សូម​ទោស​ជាមុន​ចំពោះ​ឯក​ឧត្តម​ នុត​ សុខុម(រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​) និង​ឯកឧត្តម​កុល ផេង(​រដ្ឋមន្ត្រី​ក្រសួង​អប់រំ) ថា​ខ្ញុំ​មិន​​អាចធានា​បាន​ទេ​។​ វា​អាស្រ័យ​ទៅលើ​ការ​សម្រេច​របស់​ប្រធាន​គណបក្ស​ហ៊្វុនស៊ិន​ប៉ិចនិង​លទ្ធផល​ បោះ​ឆ្នោត"។

សេចក្តី​ប្រកាស​នេះ​ហាក់​បង្ហាញ​ពី​ការ​ធានា​អះអាង​យក​ ចិត្ត​ទុក​ដាក់​និង​រក្សា​តំណែង​អោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សំខាន់ ​ៗ ដែល​បាន​មកចូលរួម​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​របស់​សម្តេ​ច​។

Labels: ,

Tuesday, May 27, 2008

ការងារនាយករដ្ឋមន្រ្ដីខែ្មរ

0 Comments
ទូរទស្សន៏ខ្មែរប៉ុស្ត ទទក ឃើញតែចាក់បញ្ចាំង នូវការងារមមារញឹក របស់នាយករដ្ឋមន្រ្តីខ្មែរនិងសហការីដូចជារដ្ឋមន្រ្តី​ លេខាធិការ​ និង​ អនុរដ្ឋលេខាធិការ។ល។

ការងារទាំងនោះមានដូចជាការចុះចែកអំណោយ​ដល់ប្រជាពលរដ្ឋ សម្ភោធ ចែកសញ្ញាប័ត្រតាមសកលវិទ្យាល័យ។ល។​ ប្រហែលនេះជាការងារចាំបាច់ ក្នុង​ពេលជិតបោះឆ្នោតខាងមុខនេះហើយ ។ បើមើលលើវេទិការវិញ ឃើញមាន សឹងតែគ្រប់មន្រី្ដជាន់ថ្នាក់ទៅហើយ ដូច្នេះគួរឧ្យឆ្ងល់ដែរ?

Labels:


ប្រធានអត្ថបទ
Governor Kep Chutema
គណបក្ស​ប្រឆាំងនឹងគ្មាន​តួនាទី​ទេ
Hok Lundy Killed in Helicopter Crash - ឯកឧត្តម ហុក...
លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតេយ្យទី​៤៤
បោះឆ្នោតជ្រើសរើសប្រធានាធិបតេយ្យ
ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​អាមេរិក​
អបអរ​សាទរ​ប្រាសាទ​ព្រះវិហារ
អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរ...
រកមើលផ្លាល់ផ្តូរ
កិច្ច​ប្រឹងប្រែង​សុំ​ឲ្យ​ដោះលែង ដាំ សិទ្ធិ ឈាន​ដល់...
អត្ថបទចាស់ៗ
May 2008
June 2008
July 2008
November 2008
ទំព័រនេះសូមស្វាគមន៍បងប្អូនទាំងអស់ បងប្អូនអាចដាក់បញ្ចូលអត្ថបទដែលបងប្អូនបាន សរសេរនោះ ហើយសូមឧ្យមាន ឯកសារយោង

 ទំព័រដើមវិញ   |   អំពីមជ្ឈមណ្ឌលព៌តមានខ្មែរ   |   ទាក់ទងមកយើង First Launched: 08/15/95 -