Khmer iPhone
ទូរស័ព្ទដៃ ខ្លាយជារបស់ចាំបាច់ តាមខ្លួន ដ៏ពេញនិយមទាំងក្រៅ និង ក្នុងប្រទេស ក្នងសម័យបច្ចេកវិទ្យា។ នាពេលបច្ចុប្បន្ននេះ មិនត្រឹមតែ ប្រព៍ន្ធកុំព្យទ័រទេ ដែលអាចប្រើ ភ្ជាប់ អែនទែនិតបាន ទូរស័ព្ទដៃ ក៏អាចប្រើប្រាស់ ដូចជា កុំព្យូទ័របានដែរ។
ទំព័រនេះបង្កើតឡើង សំរាប់បញ្ចូលពុម្ព អក្សរខ្មែរ Khmer Unicode និង ប្រូក្រាមកម្មវិធីផ្សេងៗ ដូចជា កម្មវិធីវិចនានុក្រម អង់គ្លេស ខ្មែរ កម្មវិធី វិចនានុក្រម ជួន ណាត ខ្មែរ និង ខ្មែរ ដែលអាចប្រើបានសំរាប់ iPhone ។ តាមធម្មតា បើអ្នកចង់បញ្ចូលប្រូក្រាមកម្មវិធី ផ្សេងៗ ដាក់ចូល ទូរស័ព្ទ iPhone អ្នកត្រូវ ចុះឈ្មោះជាមួយ Apple Store ហើយបញ្ចូលប្រូក្រាមតាមតែរយះ Apple Store តែមួយគត់ ។ ហើយពុម្មអក្សរខ្មែរ និង កម្មវិធីជាភាសារខ្មែរផ្សេងៗ ពុំមានអ្នកណាសរសរតាមរយះ Apple Store សោះ។
ទំព័រនេះ បង្ហាញផ្លូវ ផ្សេងបន្ដបន្ទាប់ ដែលអាចធ្វើបាន តាមរយះ Jailbreak និង Cydia ដោយប្រើតាមប្រព័ន្ធកម្មវិធី MS Window ដូចខាងក្រោម៖
- បញ្ចូលប្រក្រាមកម្មវិធីហៅថា Jailbreak
- បញ្ចូលប្រូក្រាមកម្មវិធីហៅថា Cydia
- បញ្ចូល ពុម្ភអក្សរខ្មេរ Khmer Unicode និង ប្រូក្រាមខ្មែរតាមរយះ Cydia
- រៀបចំដើម្បី អាចមើលឃើញ និង អាចសរសេរបានជាភាសាខ្មែរ
I - បញ្ចូលប្រុក្រាមកម្មវិធីហៅថា Jailbreak
វាគ្រាន់តែជាមធ្យោបាយ ដើម្បីធ្វើ iPhone របស់អ្នក មានដំណើរការ ក្នុងការបញ្ចូល ប្រូក្រាមកម្មវិធីផ្សេងៗ តាមរយះ Cydia ដោយមិនបាចឆ្លងកាត់ Apple Store។
- បើក Borwser ហើយសរសេរគេហទំព៍រតាម http://www.blackra1n.com. ហើយចុចលើ រូប MS Window នៅខាងក្រោមរូប ភាពដើម្បីទាញយក ប្រូក្រាម ហៅថា៖ blackra1n.exe
- ហើយចុច ពីរដងភ្ទួនៗគ្នា លើ blackra1n.exe ដើម្បីបើក បញ្ចូលវាក្នុងកុំព្យូទ័ររបស់អ្នក
- ភ្ជាប់ iPhone ទៅនឹងកុំព្យូទ័រតាមរយះខ្សែរ USB ហើយចុចលើ make it ra1n
- ទូរស័ព្ទ iPhone របស់អ្នក នឹង ស្ថិតកំពុងរងចាំ ហើយមានរូបភាពនេះ នៅលើកញ្ចក់កុំព្យូទ័រ របស់អ្នក

ហើយអ្នកនឹង ឃើញរូបភាព នៅលើកញ្ចក់ iPhone របស់អ្នកដូចរូបភាពខាង ក្រោម

blackra1n កំពុងតែដំណើរការ ហើយ ទូរស័ព្ទ នឹង បិទបើកសារដើមវិញ (reboot)
រូបភាបខាងក្រោម នឹងផុសចេញ លើកញ្ចក់កុំព្យូទ័ បញ្ជាក់ថា ដំណើរការបញ្ចូល នឹងចប់ មួយដំណាក់កាលហើយ
II - បញ្ចូលប្រុក្រាមកម្មវិធីហៅថា Cydia
- បន្ទាប់ពីទូរស័ព្ទដៃ iPhone បើកវិញហើយ អ្នកនឹងឃើញមានរូបភាព blackra1n នៅលើកញ្ចក់ទូរស័ព្ទរបស់ អ្នកដូចរូបភាពខាងក្រោម។ មុននឹងអ្នកចុចលើ blackra1n នឹង អ្នកត្រូវមានការភ្ជាប់ ទូរស័ព្ទ iPhone របស់អ្នក ទៅនឹង អែនតានិត តាមរយះ wi-fi។
- បន្ទាប់ពីចុចលើ blackra1n អ្នកនឹងឃើញមានរូបភាព ដូចខាងក្រោម អ្នកចុចយក Cydia ហើយចុចលើ Install ខាងស្ដាំស្ដិតខាងលើនៃកញ្ចក់

អ្នកនឹងឃើងរូភាបដូចខាងក្រោម នៅពេលដែល Cydia កំពុងទាញបញ្ចូល ក្នុងទូរស័ព្ទរបស់ អ្នក

- ពេលចប់ អ្នកនឹងឃើញ មានរូបភាព Cydia ប្រូក្រាមនៅកញ្ចក់ទូរស័ព្ទដូចខាងក្រោម
III - បញ្ចូល ពុម្ភអក្សរខ្មែរ Khmer Unicode និង ប្រូក្រាមខ្មែរតាមរយះ Cydia
- ចុចលើ Cydia
- ពេល Cydia បើកហើយ ចុចលើ Manage នៅខាងក្រោម
- ចុចយក Sources ដូចរូបភាពខាងក្រោម
- ចុចលើ Edit ខាងលើស្ថិតខាងស្ដាំ
- ចុចលើ Add ខាងលើស្ថិតខាងឆ្វេង អ្នកនឹងឃើញមានកន្លែងសំរាប់ គេហទំព័រអាស័យដ្ឋានអែនតានិត
- អ្នកសរសេរចូល
http://kmiphone.mobi
ហើយចុច Add Source
ចាប់ផ្ថើមពី 5 & 6 ហើយសរសេរបញ្ចូលបន្ថែម
http://iphonekhmer.com - បន្ទាប់មក អ្នកនឹងឃើញមានដូចរូបភាពខាងក្រោម ហើយចុចលើ សាញ្ញា Khmer iPhone >។ អ្នកគួរតែធ្វើដូចគ្នាដើម្បី ទាញយក iPhoneKhmer.com
- អ្នកនឹងឃើញមានរូបភាពដូចខាងក្រោម ហើយអ្នកអាចចុចបញ្ចូលប្រូក្រាមទាំងបី

IV - រៀបចំដើម្បី អាចមើលឃើញ និង អាចសរសេរបានជាភាសាខ្មែរ
- ចុចទៅលើ Settings
- ចុចទៅលើ General
- ទាញចុះក្រោមរហូតដល់ឃើញ Keyboard ហើយចុចលើវា
- ចុចលើ International Keyboards
- អ្នកនឹងឃើញមាន Khmer ហើយទាញយក On
ពេលនេះ បើអ្នកបើកសរសេរ សារ អ៊ីមែល ។ល។និង។ល។ អ្នកអាចសរសេរខ្មែរបានហើយ ដោយចុចលើរូបភាប ផែនទីដើម្បី ផ្លាស់ប្ដូរ យកខ្មែរ ឬ អង់គ្លេស។ អ្នកក៍អាចអាន ទំព័រវិបសែត ដែលប្រើខ្មែរ យូនិកូដ បានដែរ ដូចជា http://www.camnews.org
ក្នុងនាម រួមជាមួយក្រុម CIC យើងសូមអរគុណ ដល់អ្នកបច្ចេកវិទ្យា ដែលព្យាយាមបង្កើតកម្វវិធីសំរាប់សរសេរអក្សរខ្មែរបាន លើ iPhone ។ ហើយរបៀបរៀបចំខាងលើនេះដកស្រង់តាម៖
- http://code.google.com/p/khmeriphone/
- http://iphonekhmer.com/
- http://www.iclarified.com/entry/index.php?enid=5527
- http://en.wikipedia.org/wiki/Cydia
- http://en.wikipedia.org/wiki/Jailbreak_%28iPhone_OS%29
NOTE: CIC នឹងមិនធានាខុសត្រូវ នៅអ្វីដែលខូតខាត តាមការណែនាំខាងលើទេ!
- Cambodia Profile
- Cambodia Travel
- Cambodia News
- Article / Editorials
- Khmer Fonts
- Khmer Rouge
- Yellow Pages
- Web Search
- Camnews.org
Cambodia Tycoons - អុកញ៉ា
Exclusive - អត្ថបទក្ដៅគគុក
Who Owns the Preah Vihear
GW: Country for Sale (kh)
GW: Country for Sale (en)
Who Killed Chea Vichea
GW: Cambodias Family Trees (en)
Ho Sok - Funcipec
March 30, 1997
Coup, July 7, 1997
Om Radsady
Assassination of Om Radsady
Exclusive Hun Sen's Dirty Jobs
Statement of Heng Peov
Statement of Heng Peov
Statement of Peov in Khmer-I
Statement of Peov in Khmer-II
Piseth Pilika
Web Directory - ទំព័រអាស័យដ្ឋាន » Submit Your Company
-
Arts
Animation, Architecture, Art History, ...
Business
Accounting, Defense, Agriculture, ...
Cambodia
Siemreab, Batdambang, Kampong Cham, ...
Computers
Algorithms, Artificial Intelligence, Artificial Life, ...
Games
Board Games, Card Games, Coin-Op, ...
Health
Addictions, Aging, Alternative, ...
-
Home
Apartment, Consumer Info, Cooking, ...
Kids and Teens
Arts, Computers, Directories, ...
News
Alternative, Analysis/Opinion, News, ...
Recreation
Reference
Almanacs, Archives, Ask an Expert, ...
Regional
-
Science
Agriculture, Anomalies/Science, ...
Shopping
Antiques, Auctions, Region, ...
Society
Sports
Adventure Racing, Airsoft, ...








