Cambodia News: khmer news
ពលរដ្ឋនៅពោធិ៍សាត់៣០០នាក់រកអន្តរាគមន៍ដោះលែងមនុស្ស៣០នាក់
ប្រជាពលរដ្ឋឃុំកំពង់លួង ប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី១៧ កុម្ភៈ បានលើកគ្នាមកកាន់សាលាឃុំ ក្នុងបំណងសុំឲ្យអាជ្ញាធរដែនដីជួយធ្វើអន្តរាគមន៍ ដោះលែងអ្នកភូមិដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ដាក់ពន្ធនាគារពីបទធ្វើការនេសាទដោយខុសច្បាប់។
បុរសអ្នកភូមិឈ្មោះ ហួត ហេង អាយុ ៥៩ឆ្នាំ ដែលបានអះអាងថា ជាតំណាងឲ្យប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ានេះ។ គាត់បានឲ្យដឹងថា ការឡើងមកតវ៉ានេះ អ្នកភូមិមិនមានបំណងប្រឆាំងនឹងច្បាប់ទេ ប៉ុន្តែអ្នកភូមិគ្រាន់ចង់លើកឡើងពីទុក្ខលំបាករបស់ខ្លួនឲ្យថ្នាក់លើបានដឹងប៉ុណ្ណោះ។
តំណាងអ្នកភូមិរូបនេះបន្តថា ដោយយោងលើស្ថានភាពភូមិសាស្ត្រ និងលក្ខណៈជាក់ស្ដែងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ការប្រើអួនអូសប្រវែង ១០០ម៉ែត្រ មិនអាចចាប់ត្រីបានគ្រប់ដើម្បីចិញ្ចឹមគ្រួសារនោះទេ។
លោក ហួត ហេង៖ «គោលបំណងទី១ គឺសុំឲ្យលោកមេឃុំជួយអន្តរាគមន៍ដោះលែងអ្នកដែលត្រូវគេចាប់ទៅដាក់ពន្ធនាគារ ទី២ គឺសុំការអនុញ្ញាតឲ្យធ្វើការនេសាទជាលក្ខណៈគ្រួសារ ដោយប្រើអួនប្រវែងពី ៣០០ ទៅ ៤០០ម៉ែត្រ ដោយប្រមូលគ្នាចូលជាក្រុមសាមគ្គីទើបអាចរកត្រីបានគ្រប់ដោះស្រាយជីវភាព...»។
មេឃុំកំពង់លួង គឺលោក កែវ សុណ្ណារ៉េត ទទួលស្គាល់ពីការលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំ។ លោកថា ច្បាប់នេសាទអនុញ្ញាតឲ្យប្រើអួនអូសតែ ១០០ម៉ែត្រសម្រាប់ធ្វើការនេសាទជាលក្ខណៈគ្រួសារក្នុងស្ថានភាពបច្ចុប្បន្ន មិនអាចឲ្យប្រជាពលរដ្ឋរកត្រីបានគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃបានទេ។ លោកថា អាជ្ញាធរជំនាញគួរពិចារណាក្នុងការកំណត់ឧបករណ៍នេសាទលក្ខណៈគ្រួសារជាថ្មីឡើងវិញ ដើម្បីឲ្យសមស្របតាមស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន។
លោក កែវ សុណ្ណារ៉េត៖ «បងប្អូនប្រជាពលរដ្ឋគាត់ទទូចតាំងពីដើមមក ដោយសារការប្រើអួនតែ ១០០ម៉ែត្រ វាមិនសូវបានផលទេ។ បញ្ហានេះ ខ្ញុំជាអាជ្ញាធរយល់ឃើញថា មានការលំបាកមែន ប៉ុន្តែដោយច្បាប់កំណត់អ៊ីចឹង យើងត្រូវតែគោរព តែប្រជាពលរដ្ឋបានទទូចឲ្យយើងខ្ញុំជួយសំណូមពរឲ្យខាងសមត្ថកិច្ចជំនាញជលផលជួយសំណូមពរបន្តទៅថ្នាក់លើឲ្យជួយធ្វើការកំណត់ឧបករណ៍នេសាទគ្រួសារនេះជាថ្មី...»។
កាលពីយប់ថ្ងៃទី១៥ កុម្ភៈ កម្លាំងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដោយចាប់បានជនសង្ស័យចំនួន ៣០នាក់បញ្ជូនមកតុលាការ។ ជនសង្ស័យបានធ្វើនេសាទដោយប្រើអួនវែងអូសដោយទូកម៉ាស៊ីន ដែលត្រូវចាត់ទុកថាល្មើសនឹងច្បាប់ជលផល។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក អន សុខុន មានប្រសាសន៍ថា លោកគ្រាន់តែបំពេញតួនាទីជានគរបាលយុត្តិធម៌ប៉ុណ្ណោះ។ ឯការសម្រេចចោទប្រកាន់ ឬយ៉ាងណានោះ គឺជាតួនាទីរបស់តុលាការ៖ «តាមដែលខ្ញុំពិនិត្យឃើញ គឺពួកគាត់ប្រើអួនវែងខុសពីច្បាប់កំណត់ជាលក្ខណៈគ្រួសារ ហើយគាត់ប្រើម៉ាស៊ីនអូសទៀតផង...»។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តន់ សីហៈតេជៈ មានប្រសាសន៍ថា ជនសង្ស័យពីបទប្រព្រឹត្តល្មើសនេសាទត្រូវបានចោទប្រកាន់ និងបញ្ជូនទៅឲ្យចៅក្រមស៊ើបអង្កេតរួចហើយ៖ «យើងបានចោទប្រកាន់ និងបញ្ជូនទៅលោកចៅក្រមពីរឿងប្រើឧបករណ៍នេសាទដែលច្បាប់បានហាមឃាត់...»។
យ៉ាងណាក៏ដោយ យោងតាមច្បាប់ស្ដីពីជលផលមាត្រា ៩៥ ជនសង្ស័យពីបទប្រព្រឹត្តល្មើសនេសាទដោយប្រើអួនវែងអូសដោយទូកម៉ាស៊ីនពុំមានទោសត្រូវជាប់ពន្ធនាគារនោះឡើយ។ ច្បាប់កំណត់ឲ្យត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលជលផលប៉ុណ្ណោះ។
មាត្រា ៩៥ នៃច្បាប់ស្ដីពីជលផលឆ្នាំ២០០៦ ត្រង់ចំណុចទី៨ ចែងថា ការនេសាទជាលក្ខណៈសិប្បកម្មដោយអួនលើសពី ៣០០ម៉ែត្រ នៅក្រៅបឹងទន្លេសាប និងលើសពី ៦០០ម៉ែត្រនៅក្នុងបឹងទន្លេសាប ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលជលផលជាប្រាក់សមាមាត្រទៅនឹងថ្លៃឈ្នួលនេសាទ ឯវត្ថុតាងទាំងអស់ត្រូវប្រគល់ឲ្យសាមីជនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 18 Feb 2013 | 4:05 am
សាលាក្ដីខ្មែរក្រហមប្ដូរពីការស្ដាប់សក្ខីកម្មអ្នកជំនាញមកស្ដាប់មតិភាគី
សាលាក្ដីខ្មែរក្រហមនៅថ្ងៃច័ន្ទ ទី១៨ ខែកុម្ភៈ ធ្វើសវនាការរបស់ខ្លួនលើសំណុំរឿង ០០២ ឡើងវិញ ដែលនឹងត្រូវផ្លាស់ប្ដូរពីការស្ដាប់សក្ខីកម្មរបស់អ្នកជំនាញអន្តរជាតិ មកជាការស្ដាប់មតិយោបល់របស់ភាគីក្នុងសំណុំរឿងវិញ។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ នៅថ្ងៃទី១៧ កុម្ភៈ ថា សវនាការនៅថ្ងៃច័ន្ទ ទី១៨ និងថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ អង្គជំនុំជម្រះសាលាដំបូងនឹងស្ដាប់មតិយោបល់របស់ភាគីទាំងអស់ក្នុងសំណុំរឿងជុំវិញផលវិបាកដែលកើតមានបន្ទាប់ពីតុលាការកំពូលចេញសេចក្ដីសម្រេចថា ការបំបែកសំណុំរឿងតូចៗ របស់សាលាដំបូងមិនមានសម្អាងហេតុច្បាស់លាស់ និងមិនបានពន្យល់គ្រប់គ្រាន់។
លោក នេត្រ ភក្ត្រា៖ «អ៊ីចឹងសវនាការនៅថ្ងៃទី១៨ និង ១៩ នេះ គឺគេនឹងស្ដាប់នូវការផ្ដល់មតិយោបល់ពីគ្រប់ភាគីទាំងអស់ ដើម្បីឱ្យអង្គជំនុំជម្រះសាលាដំបូងហ្នឹងអាចមានព័ត៌មានបន្ថែមទៀត ក៏ដូចការលើកឡើងរបស់ភាគីផ្សេងៗ ទាក់ទងនឹងកិច្ចដំណើរការបំបែកនីតិវិធីក្នុងសំណុំរឿង ០០២»។
កាលពីខែកញ្ញា ឆ្នាំ២០១១ សាលាដំបូងបានបំបែកសំណុំរឿង ០០២ ដែលមានទំហំធំ ទៅជាសំណុំរឿងក្ដី ៣ ផ្នែកតូចៗ ដោយដាក់លេខថា សំណុំរឿង ០០២/០១ សំណុំរឿង ០០២/០២ និងសំណុំរឿងលេខ ០០២/០៣។
លោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា ការបំបែកសំណុំរឿងនេះ ក៏ដោយសារតែសាលាដំបូងយល់ឃើញថា សំណុំរឿង ០០២ មានទំហំធំ និងស្មុគស្មាញច្រើន និងអាចស៊ីពេលច្រើនឆ្នាំទម្រាំចប់ និងចេញសាលក្រមទើបសាលាដំបូងបំបែកសំណុំរឿង ០០២ ទៅតាមឧក្រិដ្ឋកម្មដែលបានកើតឡើង។
លោក នេត្រ ភក្ត្រា៖ «ដោយនៅក្នុងហ្នុង គឺគេបានបំបែកជាសំណុំរឿង ០០២/០១ ដែលផ្ដោតទៅលើការជម្លៀសប្រជាជនដំណាក់កាលទី ១ និងទី ២ ហើយនិងបទចោទនានា ដែលទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយសំណុំរឿង ០០២/០២ គឺផ្ដោតទៅលើឧក្រិដ្ឋកម្មសង្គ្រាម ហើយនិងសំណុំរឿង ០០២/០៣ គឺផ្ដោតទៅលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងវៀតណាម»។
តុលាការកំពូល កាលពីថ្ងៃទី៨ កុម្ភៈ ចេញសេចក្ដីសម្រេចរបស់ខ្លួនមួយថា ការបំបែកសំណុំរឿងរបស់សាលាដំបូង ជាពិសេសការកំណត់វិសាលភាពនៃសំណុំរឿង ០០២/០១ មិនបានផ្ដល់ឱកាសគ្រប់គ្រាន់ដល់ភាគីភាគីនានា ក្នុងការចូលរួមដាក់សារណា ឬសេចក្ដីសន្និដ្ឋានរបស់ខ្លួនទេ។ សេចក្ដីសម្រេចរបស់តុលាការកំពូល ក៏ជាការសម្រេចលើបណ្ដឹងសាទុក្ខរបស់ភាគីសហព្រះរាជអាជ្ញា ដែលប្រឆាំងនឹងសាលាដំបូង ដែលបដិសេធការពង្រីកវិសាលភាពនៃសំណុំរឿង ០០២/០១ នេះ។
លោក នេត្រ ភក្ត្រា បញ្ជាក់ទៀតថា សវនាការស្ដាប់មតិយោបល់របស់ភាគីនៅថ្ងៃទី១៨ និង ១៩ កុម្ភៈ តាមសេចក្ដីសម្រេចរបស់តុលាការកំពូល គឺដើម្បីធ្វើឱ្យការជំនុំជម្រះសំណុំរឿងក្ដីលេខ ០០២ អាចដំណើរការបានលឿន ងាយស្រួលជាងមុន និងឆ្លើយតបនឹងផលប្រយោជន៍របស់ភាគីនានាផង។
លោក នេត្រ ភក្ត្រា៖ «គឺចង់ជំរុញឱ្យដំណើរការហ្នឹងកាន់តែឆាប់រហ័ស ហើយនិងមានប្រសិទ្ធភាព ក៏ដូចជាឆ្លើយតបទៅនឹងសិទ្ធិរបស់ភាគីផ្សេងៗទៀត ហើយក៏ជាការមួយឆ្លើយតបទៅនឹងក្ដីព្រួយបារម្ភរបស់គ្រប់ភាគីទាំងអស់ ទាក់ទងជាមួយនឹងវ័យចាស់របស់ជនជាប់ចោទផងដែរ»។
លោក នេត្រ ភក្ត្រា ថ្លែងថា ទោះជាដូច្នេះក្ដី សេចក្ដីសម្រេចរបស់តុលាការកំពូលមិនបដិសេធចោលការជំនុំជម្រះរបស់សាលាដំបូង លើអង្គហេតុសំណុំរឿងលេខ ០០២/០១ ដែលចាប់ផ្ដើមធ្វើតាំងពី ២១ ខែវិច្ឆិកា ឆ្នាំ២០១១ មកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 18 Feb 2013 | 3:40 am
សង្គមស៊ីវិល៖ ក្រុមហ៊ុនឯកជនមានអំណាចលើប្រព័ន្ធតុលាការ
មន្ត្រីអង្គការសិទ្ធិមនុស្សឲ្យដឹងថា ដីកាឃុំខ្លួន គឺជាយុទ្ធសាស្ត្រមួយថ្មីរបស់តុលាការដើម្បីបង្ក្រាបពលរដ្ឋមិនអោយហ៊ានក្រោកតវ៉ានៅពេលពួកគេមានទំនាស់ដីធ្លីជាមួយក្រុមអ្នកមានអំណាច។
អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកមួយឲ្យដឹងថា កម្ពុជាបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាប់ខ្លួនសកម្មជនដែលតវ៉ាករណីជំលោះដីធ្លីក្នុងឆ្នាំ២០១២ មានចំនួនកើនឡើងទ្វេដង។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ បង្ហាញថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ យ៉ាងហោចណាស់មានមនុស្ស ៣៨នាក់ កំពុងស្ថិតក្នុងពន្ធនាគារ ៥០នាក់ផ្សេងទៀតកំពុងរត់ភៀសខ្លួន ហើយមនុស្សប្រមាណ ១៥០នាក់ ក្នុងទីក្រុងភ្នំពេញ បានរងការគំរាមកំហែងឲ្យរើចេញពីលំនៅឋានរបស់ពួកគេ។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក លោក នី ចរិយា អះអាងថា តុលាការអាចដោះលែងក្រុមសកម្មជនដីធ្លីទាំងអស់នោះបាននៅពេលណាពួកគេយល់ព្រមជាលាយលក្ខណ៍អក្សរ ឈប់ប្តឹងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីទាំងនោះ។
លោក នី ចរិយា៖ «និយាយទៅគ្រាន់តែជាការឃុំដូចធម្មតាដែរទេ ប៉ុន្តែគ្រាន់តែមានលក្ខខណ្ឌមួយជាមួយតុលាការដែលភាគច្រើនគេតែងនិយាយថា ប្រសិនបើឈប់ដឹកនាំប្ដឹងអីនោះ ក្រុមហ៊ុននឹងដកពាក្យឈប់ប្ដឹងអីអ៊ីចឹងទៅ»។
លោកបន្តថា ក្រុមហ៊ុនឯកជននៅកម្ពុជា ភាគច្រើនបានប្ដូរយុទ្ធសាស្ត្រពីការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដេញពលរដ្ឋចេញពីលំនៅឋានទៅជាការប្រើឥទ្ធិពលលើប្រព័ន្ធតុលាការ ដើម្បីចាប់ក្រុមតំណាងសហគមន៍ដែលហ៊ានចេញមុខតវ៉ាជាមួយក្រុមហ៊ុនដាក់ពន្ធនាគារទៅវិញ។
ក្រុមហ៊ុនភាគច្រើនទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល បានរំលោភលើកិច្ចសន្យាដែលបានចុះជាមួយរដ្ឋាភិបាល។
លោក នី ចរិយា មានប្រសាសន៍ថា សមាគមអាដហុក បានជំរុញឲ្យរដ្ឋាភិបាលលប់កិច្ចសន្យាជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះ ដាយ ដុងយឿង ដោយសារក្រុមហ៊ុនបំផ្លាញបរិស្ថានធ្ងន់ធ្ងរក្នុងខេត្តរតនគិរី៖ «ថ្មីៗនេះអាដហុកយើងបានចេញសេចក្ដីថ្លែងការណ៍ និងបានស្នើទៅរដ្ឋាភិបាលឲ្យលប់កិច្ចសន្យាជាមួយក្រុមហ៊ុនសម្បទានមួយក្នុងខេត្តរតនគិរី គឺក្រុមហ៊ុន ដាយ ដុងយឿង ដោយសារក្រុមហ៊ុននោះបានអនុវត្តផ្ទុយពីកិច្ចសន្យា។ កិច្ចសន្យាបានសរសេរថា ក្រុមហ៊ុនមិនត្រូវធ្វើសកម្មភាពអភិវឌ្ឍន៍ណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ឬបរិស្ថានអីជាដើម ហើយក្រុមហ៊ុនណាដែលធ្វើប៉ះពាល់ដូច្នេះត្រូវតែលប់កិច្ចសន្យាចោល»។
អង្គការអាដហុក បានរកឃើញថា នៅឆ្នាំ២០១២ រដ្ឋាភិបាលបានផ្តល់ ឬបម្រុងដីជាង ២,៦លានហិកតារឲ្យក្រុមហ៊ុនឯកជន ក្រោមផ្លាកដីសម្បទានដីសេដ្ឋកិច្ច។ ចំនួននេះកើនឡើងជាងឆ្នាំ២០១១ ដែលពេលនោះមានត្រឹមតែជាង ២,២លានហិកតារ (២.២៧៦.៣៤៩) ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 18 Feb 2013 | 3:25 am
កម្មករកាត់ដេរប្រមាណ៧០០នាក់មិនទាន់បើកប្រាក់ឈ្នួលខែមករា
ថៅកែរោងចក្រសន្យាថា នឹងបើកប្រាក់ខែឲ្យពួកគេកាលពីថ្ងៃសៅរ៍ ទី១៦ កុម្ភៈ លុះដល់ពេលកំណត់ក៏បានសុំពន្យារពេលម្តងទៀត រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ វិញ ដែលធ្វើឲ្យកម្មករបាត់ទំនុកចិត្ត និងត្រៀមធ្វើកូដកម្មតវ៉ា ប្រសិនបើថៅកែរោងចក្រនៅតែមិនបើកប្រាក់ខែឲ្យកម្មករ។
មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក វ៉ាន់ សេងលី ស្នើសុំឲ្យថៅកែរោងចក្រ ហាយ ហ្វេសសិន បើកប្រាក់ខែដល់កម្មករជាង ៧០០នាក់ និងបើកលុយឲ្យអ្នកបើកឡានដឹកកម្មករ កម្មការិនីជាបន្ទាន់ បន្ទាប់ពីថៅកែក្រុមហ៊ុនបានគេចវេះមិនបើកប្រាក់ខែឲ្យពួកគេជាច្រើនខែមកហើយ។
មន្ត្រីសហជីពរូបនោះបន្តថា កម្មករជាង ៧០០នាក់ នៅមិនបើកប្រាក់ខែសម្រាប់ខែមករា នៅឡើយទេ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ដែលជាធម្មតាពួកគេត្រូវបើកតាំងពីថ្ងៃទី១០។ ដោយឡែកអ្នកបើកបរឡានដឹកកម្មករមកធ្វើការនៅរោងចក្រ ហាយ ហ្វេសសិន វិញ ក៏មិនបានបើកប្រាក់ខែចំនួ ៤ខែមកដែរ៖ «គាត់សុំលើកពេលដល់ថ្ងៃទី១៦ ថ្ងៃសៅរ៍ នេះ គាត់ឲ្យកម្មករឈប់សម្រាក ៥ថ្ងៃ ដោយគិត ៥០ភាគរយឲ្យកម្មករ មកដល់ថ្ងៃទី១៦ ក្រុមហ៊ុនអត់បានបើកប្រាក់ខែឲ្យកម្មករ ដល់អ៊ីចឹងក្រុមហ៊ុនសុំពន្យារដល់ថ្ងៃទី១៩ ហ្នឹងទៀត»។
អ្នកបើកឡានដឹកកម្មករ លោក អ៊ូ អ៊ន ឲ្យដឹងថា លោកទទួលបានប្រាក់ចំនួន ២.៣០០ដុល្លារក្នុងមួយខែ ដែលប្រាក់នោះបូកទាំងប្រាក់ខែ និងថ្លៃចំណាយលើសាំងរថយន្ត ៣គ្រឿង សម្រាប់ដឹកកម្មករទាំងទៅធ្វើការ និងត្រឡប់មកផ្ទះពីស្រុកពញាឮ ខេត្តកណ្ដាល ទៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រ។ ប៉ុន្តែថៅកែរោងចក្រមិនបានបើកប្រាក់ខែឲ្យគាត់ចំនួន ៤ខែមកហើយ ដោយគ្មានហេតុផលច្បាស់លាស់។
លោក អ៊ូ អ៊ន បញ្ជាក់ថា កន្លងមកថៅកែក្រុមហ៊ុនបានចេញមូលប្បទានប័ត្រចំនួន ២សន្លឹកឲ្យគាត់បើកនៅធនាគារ ប៉ុន្តែមូលប្បទានប័ត្រទាំងនោះមិនមានទឹកប្រាក់នោះទេ រហូតដល់ថ្មីៗនេះ ប្រាក់ខែកម្មករជាង ៧០០នាក់ ក៏ត្រូវរអាក់រអួលមិនបានបើកតាមការកំណត់ ទើបកម្មករសម្រេចមិនធ្វើការ និងរង់ចាំរហូតទាល់តែមានដំណោះស្រាយពីក្រុមហ៊ុន៖ «ស្នើសុំឲ្យថៅកែរោងចក្រហ្នឹង ទី១ បើកលុយឲ្យកម្មករឲ្យទៀងទាត់ ទី២ ខ្ញុំសុំបើកប្រាក់ខែថ្លៃឡានខ្ញុំឲ្យគ្រប់ចំនួនដែលថៅកែបានជំពាក់ខ្ញុំ»។
លោកបញ្ជាក់ថា ក្រុមហ៊ុនសន្យាម្ដងជាពីរដងថា នឹងបើកលុយឲ្យកម្មករ និងរូបលោកដែលជាអ្នកបើកឡានដឹកកម្មករ តែការសន្យានោះតែងតែត្រូវលើកពេលម្ដងថ្ងៃនេះម្ដងថ្ងៃនោះ រហូតធ្វើឲ្យកម្មករគ្មានទឹកចិត្តធ្វើការបន្តទៀត។ លោកបន្តថា ជំហរកម្មករ ប្រសិនបើថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខ ថៅកែរោងចក្រមិនព្រមបើកលុយឲ្យកម្មករតាមការសន្យាទេនោះ កម្មករនឹងធ្វើកូដកម្មទាមទារម្ដង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក វីរៈ ប្រធានរដ្ឋបាលរោងចក្រ ហាយ ហ្វេសសិន បានទេ នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយលោកបិទទូរស័ព្ទ។
ប្រភពពីមន្ត្រីសហជីពសេរីកម្មករឲ្យដឹងថា ជំហរកម្មករចង់ឲ្យក្រុមហ៊ុនបើកប្រាក់ខែឲ្យពួកគេឲ្យបានទៀងទាត់ និងបើកប្រាក់ខែដល់អ្នកបើកឡានឲ្យបានត្រឹមត្រូវ ព្រោះពួកគេមិនអាចមកធ្វើការបានទេ ដរាបណាគ្មានឡានដឹកជញ្ជូនពួកគេពីលំនៅឋានទៅកន្លែងធ្វើការនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 17 Feb 2013 | 12:10 pm
អង្គការ៤គ្រោងធ្វើសិក្ខាសាលាស្ដីអំពីហិរញ្ញវត្ថុនយោបាយ
ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយសម្រាប់ការឃោសនាបោះឆ្នោតនេះ ជាផ្នែកមួយដ៏សំខាន់ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ កាន់តែសុក្រឹត និងមានតម្លាភាពសម្រាប់គ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងទាំងអស់។
អង្គការសង្គមស៊ីវិលចំនួន ៤ គ្រោងនឹងធ្វើសិក្ខាសាលានៅចុងខែកុម្ភៈ និងនៅដើមខែមីនា ខាងមុខ ស្ដីពីហិរញ្ញវត្ថុនយោបាយសម្រាប់ការឃោសនាបោះឆ្នោត មានម្ចាស់ឆ្នោត និងអ្នកតំណាងរាស្ត្រចូលរួម ដែលគេធ្វើឡើងនៅខែត្រព្រះសីហនុ និងនៅខែត្រតាកែវ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅថា និចហ្វិក (NICFEC) លោកបណ្ឌិត ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី១៧ កុម្ភៈ ថា ការរៀបចំសិក្ខាសាលាស្ដីពីហិរញ្ញវត្ថុនយោបាយសម្រាប់ការឃោសនាបោះឆ្នោតនេះ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងអ្នកនយោបាយ ពីព្រោះថា សេចក្ដីពា្រងច្បាប់នេះមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយអំពើពុករលួយ និងការប្រើប្រាស់ថវិការបស់គណបក្សនយោបាយដែលគ្មានប្រភពចំណូលច្បាស់លាស់។
អង្គការចំនួន ៤ សហការគ្នា គ្រោងនឹងធ្វើសិក្ខាសាលាស្ដីពីហិរញ្ញវត្ថុនយោបាយសម្រាប់ការឃោសនាបោះឆ្នោត រួមមាន គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា អង្គការ ដ្រាក និងសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យសង្គម។
សិក្ខាសាលានេះនឹងធ្វើឡើងនៅខែត្រតាកែវ នៅថ្ងៃទី២៦ កុម្ភៈ និងនៅខែត្រព្រះសីហនុ នៅថ្ងៃទី៤ មីនា ឆ្នាំ២០១៣។
លោកបណ្ឌិត ហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា សេចក្ដីព្រាងច្បាប់នេះ នឹងបញ្ជូនទៅរដ្ឋាភិបាលដើម្បីសុំការគាំទ្រពីរដ្ឋាភិបាល ដើម្បីផ្ញើទៅសភាអនុម័ត។ មួយវិញទៀត អង្គការសង្គមស៊ីវិលក៏ស្វែងរកការគាំទ្រពីសភាដោយផ្ទាល់ដែរ ដើម្បីធ្វើយ៉ាងណាឲ្យសភាទទួលយក និងអនុម័តច្បាប់នេះនៅមុនពេលបោះឆ្នោតឆ្នំា២០១៣។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានគាំទ្រចំពោះសេចក្ដីព្រាងច្បាប់នេះ។ ដោយលោកបានលើកហេតុផលថា ច្បាប់ស្ដីពីហិរញ្ញវត្ថុគណបក្សនយោបាយឃោសនាបោះឆ្នោតនេះ មានសារសំខាន់ណាស់ក្នុងការធានាដល់លទ្ធផលបោះឆ្នោត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយកំណត់ត្រាសង្ខេបរបស់ខ្លួនកាលពីសប្ដាហ៍មុន ស្ដីពីកំណែទម្រង់នយោបាយ និងប្រព័ន្ធបោះឆ្នោតសម្រាប់កម្ពុជា។ នៅក្នុងកំណត់ត្រានេះ ក៏បានសរសេរអំពីគម្លាតខុសគ្នារវាងគណបក្សកាន់អំណាច និងគណបក្សដទៃទៀតក្នុងការប្រើប្រាស់ថវិកានៅពេលឃោសនាបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា បានចំណាយលុយច្រើនលើសលុបនៅក្នុងពេលយុទ្ធនាការបោះឆ្នោត។
អង្គការខុមហ្វ្រែល បានរកឃើញថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១២ នោះ គណបក្សប្រជាជនកម្ពុជា បានប្រើថវិកាច្រើនជាងគេ គឺការចំណាយក្នុងការឃោសនានៅមូលដ្ឋានម្តង បានចំណាយថវិកាប្រមាណ ៩ពាន់ដុល្លារ។ គណបក្ស សម រង្ស៊ី ចំណាយ ១.៥០០ដុល្លារ គណបក្សសិទ្ធិមនុស្ស ចំណាយ ៣០០ដុល្លារ គណបក្ស នរោត្តម រណឫទ្ធិ ចំណាយ ២០០ដុល្លារ និងគណបក្សហ៊្វុនស៊ិនប៉ិច ចំណាយតិចជាង ២០០ដុល្លារក្នុងមួយដងនៃយុទ្ធនាការឃោសនានៅមូលដ្ឋាន។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី សេចក្ដីព្រាងច្បាប់នេះគេមិនទាន់ដឹងនៅឡើយទេថា សភានឹងទទួលយក និងអនុម័តឲ្យបានមុនពេលបោះឆ្នោតអាណត្តិទី៥ នៅខែកក្កដា ឆ្នាំ២០១៣ នេះ ឬយ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 17 Feb 2013 | 11:05 am
សាលាឧទ្ធរណ៍គ្រោងបើកសវនាការរឿងលោក ម៉ម សូណង់ដូ នៅថ្ងៃ៥ មីនា
លោក ស សូវ៉ាន មេធាវីការពារក្ដីឲ្យលោក ម៉ម សូណង់ដូ បញ្ជាក់ថា ប្រសិនបើគ្មានការផ្លាស់ប្ដូរទេនោះ សវនាការលើអង្គសេចក្ដីនោះនឹងត្រូវបើកជាផ្លូវការនៅវេលាម៉ោង ៨ព្រឹក តាមការកំណត់របស់ចៅក្រមសាលាឧទ្ធរណ៍។
លោក ស សូវ៉ាន៖ «នេះមិនមានជាបណ្ដឹងសុំនៅក្រៅឃុំទេ សុំឲ្យកែសាលក្រមហ្នឹងឡើងវិញ ដាក់ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំហ្នឹងវាធ្ងន់ធ្ងររបៀបម៉េច ភស្តុតាងអីគេហៅមកវិញដូចយើងកាត់នៅសាលាដំបូងអ៊ីចឹង វាអាចមួយថ្ងៃ ២ថ្ងៃមិនអាច ១ថ្ងៃចប់ទេ។ ខ្ញុំក៏សប្បាយចិត្តដែរ ឃើញគេធ្វើការរហ័ស ខ្ញុំអ្នកច្បាប់ខ្ញុំសង្ឃឹម យើងនិយាយពីច្បាប់ ហើយសាលាឧទ្ធរណ៍ក៏និយាយពីច្បាប់ដែរ»។
លោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១២។ បើទោះបីជាគ្មានភស្តុតាងជាក់លាក់ដើម្បីភ្ជាប់រូបលោកទៅនឹងការបះបោរក្នុងចលនាអបគមន៍ ក៏សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ បានចោទប្រកាន់លោកពីបទញុះញង់ឲ្យកាន់អាវុធប្រឆាំងនឹងរដ្ឋាភិបាល និងញុះញង់ឲ្យមានការបង្កើតតំបន់អបគមន៍ ក្នុងភូមិប្រម៉ា ខេត្តក្រចេះ ហើយត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លានរៀល។
ក្រោយពីលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារ លោកត្រូវបានអង្គការក្រុមអ្នកការពារសិទ្ធិមនុស្សឈានមុខ (Front line Defender) ជ្រើសរើសជាបេក្ខជនចុងក្រោយសម្រាប់ទទួលពានរង្វាន់ឈានមុខ ចំពោះសកម្មជនការពារសិទ្ធិមនុស្សដែលប្រឈមមុខនឹងហានិភ័យ ក្នុងឆ្នាំ២០១៣ នេះ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកការពារសិទ្ធិមនុស្សឈានមុខ ចេញផ្សាយកាលពីចុងខែមករា បង្ហាញថា លោក ម៉ម សូណង់ដូ បានលះបង់អាយុជីវិតរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងទាមទារសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋកម្ពុជា ដែលតស៊ូទាមទារសិទ្ធិរបស់ពួកគេដែលប្រតិបត្តិតាមឱវាទប្រៀនប្រដៅអហិង្សាតាមជំនឿរបស់ព្រះពុទ្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 17 Feb 2013 | 7:29 am
ភាពទាល់ច្រកនៃការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃនៅតំបន់ប្រាសាទព្រះវិហារ
ការផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ កើតឡើងក្រោយពីប្រាសាទដែលមានអាយុកាលជាង ១ពាន់ឆ្នាំមួយនេះ ត្រូវដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិរួចមក។ ការមិនអាចទម្លាយភាពទាល់ច្រកនេះបាននោះ ក៏ព្រោះតែភាគីថៃ សំអាងលើផែនទីជាឯកតោភាគីថា មានតំបន់ ៤.៦ ក្បែរប្រាសាទព្រះវិហារ គឺជាទីតាំងដែលខ្លួនត្រូវគ្រប់គ្រង។ ប៉ុន្តែភាគីកម្ពុជា ពុំទទួលស្គាល់ថា មានតំបន់ ៤.៦ ក្បែរប្រាសាទព្រះវិហារខ្មែរនោះទេ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា និយាយថា អ្វីដែលរដ្ឋាភិបាលថៃ បង្កើតតំបន់ ៤.៦គីឡូម៉ែត្រការ៉េ នៅលើតំបន់ឆ្លងកាត់របស់ខ្មែរទៅកាន់ប្រាសាទនេះ ក៏ព្រោះតែភាគីថៃ មើលឃើញថា ប្រសិនបើគម្រោង ៤.៦ នេះ ខ្លួនទាក់ទាញការជឿទុកចិត្តបានពីអន្តរជាតិ បានន័យថា គឺជាជោគជ័យមួយដ៏ធំក្នុងការកាត់ផ្ដាច់ទាំងស្រុងលើផ្នែកយោធា និងសេដ្ឋកិច្ចរបស់កម្ពុជា។
ក៏ប៉ុន្តែអ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ និងជាអ្នកនិពន្ធសៀវភៅជនជាតិអាមេរិកាំង លោក ចន បើកហ្គេស (John Burgess) ដែលបានតាមដានយ៉ាងដិតដល់លើដំណើរការក្ដីប្រាសាទព្រះវិហារ មានប្រសាសន៍កាលពីថ្ងៃទី១៣ កុម្ភៈ ថា ពុំមានអ្វីដែលត្រូវសង្ស័យទៀតនោះឡើយ ថាប្រាសាទព្រះវិហារជារបស់ខ្មែរនោះ។
ក្នុងន័យនេះលោកបញ្ជាក់ថា ពិតណាស់ ផ្អែកតាមសាលដីកាឆ្នាំ១៩៦២ ប្រាសាទព្រះវិហារ គឺជារបស់កម្ពុជា យ៉ាងពិតប្រាកដ៖ «នៅឆ្នាំ១៩៦២ បន្ទាប់ការជំនុំជម្រះអស់រយៈពេលដ៏យូរ ICJ បានសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា។ ការតវ៉ាជាច្រើនត្រូវបានគេដាក់ជូនតុលាការ រួមមានការតវ៉ារបស់ថៃ អំពីដែនដីពិសិដ្ឋ និងការតវ៉ារបស់កម្ពុជា អំពីកេរមរតក។ ប៉ុន្តែនៅទីបំផុត អ្វីដែល ICJ ផ្ដោតការយកចិត្តទុកដាក់នោះ គឺផែនទីដែលផលិតនៅឆ្នាំ១៩០៧»។
នៅមុនការបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ ដែលនឹងត្រូវចាប់ផ្ដើមក្នុងខែមេសា ឆ្នាំ២០១៣ ខាងមុខ មជ្ឈដ្ឋាននានាមានជំនឿថា សាលដីកានេះនឹងនាំឲ្យកម្ពុជា មានប្រៀបផ្នែកផ្លូវច្បាប់រួចជាស្រេចលើភាគីជម្លោះ។
យោធាថៃ និងកម្ពុជា ប្រាំបូកប្រាំ (5+5) ដែលប្រចាំការនៅវាលសំបុកឃ្មុំ ស្ថិតនៅខាងមុខប្រាសាទព្រះវិហារ ឲ្យដឹងថា ខ្លួនពិតជាពុំមានចេតនាក្នុងការបង្កឲ្យមានការបង្ហូរឈាមក្នុងជម្លោះប្រាសាទព្រះវិហារនោះទេ។
ពួកគេបន្តថា៖ «រាល់ថ្ងៃកងកម្លាំងខ្មែរនិងថៃ ដែលមានចំនួនម្ខាង ៥នាក់ តែងតែជួបប្រជុំជាមួយគ្នា ហើយមិនមានការប្រើកម្លាំងណាមួយដើម្បីតទល់គ្នាទេ។ ខ្ញុំដឹងថា ប្រាសាទព្រះវិហារជាមរតករបស់ពិភពលោកហើយ។ យើងមិនចង់មានការវាយប្រយុទ្ធគ្នាពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះទេ»។
លោក ចន បើកហ្គេស គិតថា រដ្ឋាភិបាលទីក្រុងបាងកក គួរប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការទាមទារការកាន់កាប់ប្រាសាទព្រះវិហារ ក្រោយពីមានសេចក្ដីសម្រេចភ្លាមៗ របស់ ICJ ក្នុងឆ្នាំ១៩៦២។លោកបន្តថា គេពុំគួរជំទាស់ចំពោះសេចក្ដីសម្រេចរបស់ ICJ នៅពេលនេះនោះទេ។ បើតាមលោក ចន បើកហ្គេស គេហាក់ពុំឃើញមានឯកសារណាមួយ ដែលមាននិយាយអំពីតំបន់ ៤.៦ នោះឡើយ។
លោក ចន បើកហ្គេស៖ «អស់រយៈពេលជាច្រើនឆ្នាំ ថៃមិនដែលជំទាស់នឹងផែនទីនេះទេ។ ការពិតថៃ ទទួលស្គាល់ផែនទីដែលបង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។ នៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចរឿងក្ដីប្រាសាទព្រះវិហារ ហើយប្រទេសថៃ បានទទួលស្គាល់ថា ប្រាសាទព្រះវិហារ មិនមែនស្ថិតនៅក្នុងទឹកដីថៃនោះទេ។ ដូច្នេះវាហួសអាជ្ញាអាយុកាលក្នុងការសើរើរឿងក្ដីនេះហើយ»។
ប្រាសាទព្រះវិហារដែលមានអាយុកាលជាង ១ពាន់ឆ្នាំមួយនេះ ត្រូវខ្ទេចខ្ទាំដោយការបាញ់រះរបស់យោធាថៃ និងក្លាយទៅជាសមរភូមិប្រយុទ្ធដ៏តានតឹង ក្រោយពីប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ICJ បានចេញបទបញ្ជាបន្ទាន់មួយ តម្រូវឲ្យកម្ពុជា និងថៃ ដកកងទ័ពចេញពីតំបន់គ្មានយោធាបណ្ដោះអាសន្នលើទំហំដី ១៧គីឡូម៉ែត្រក្រឡា។ អ្វីដែល ICJទាមទារឲ្យភាគីជម្លោះទាំងពីរដកខ្លួនចេញពីទីតាំងប្រាសាទដ៏ចំណាស់មួយនេះ នោះក៏ព្រោះតែដើម្បីសង្គ្រោះប្រាសាទព្រះវិហារពីការប្រឈមមុខដាក់គ្នាដោយសព្វាវុធ។ នេះគឺជាការឆ្លើយតបនូវសំណើរបស់កម្ពុជា ជាថ្មីម្ដងទៀត ដែលស្នើសុំឲ្យមានកិច្ចអន្តរាគមន៍បន្ទាន់មួយពីតុលាការយុត្តិធម៌អន្តរជាតិមួយនេះ កាលពីខែមេសា ឆ្នាំ២០១១។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និយាយកាលពីថ្ងៃទី១៣ កុម្ភៈ ថា នៅក្នុងផែនទីឧបសម្ពន្ធផលិតក្នុងឆ្នាំ១៩០៨ ដែលមានតម្លៃជាសកលនោះ ពុំមានចែងក្នុងមាត្រាណាមួយដែលកំណត់ថា មានតំបន់ ៤.៦នោះទេ។
លោក ផៃ ស៊ីផាន ហៅការបង្កើតយុទ្ធសាស្ត្ររបស់ថៃនេះ ថាគឺជាផែនទីផលិតដោយឯកតោភាគី និងជាការប៉ុនប៉ងដើម្បីគ្រប់គ្រងប្រាសាទព្រះវិហារខ្មែរប៉ុណ្ណោះ៖ «ក្នុងឆ្នាំ១៩៦០ ហ្នឹង យើងឃើញថា ថៃហ្នឹងបានគូសពណ៌លឿង ហើយកម្ពុជា បានគូសពណ៌ក្រហម។ ខណ្ឌសីមាពណ៌ក្រហមហ្នឹង តុលាការយុត្តិធម៌អន្តរជាតិបានយកជាផ្លូវការ ទាត់ចោលខ្សែខណ្ឌសីមា ដែលថៃគូសដោយខ្លួនឯង ជាឯកតោភាគីក្នុងឆ្នាំ១៩៦២។ បន្ទាប់ពីហ្នឹងបានយើងឃើញក្នុងឆ្នាំ២០០៨ បានឃើញថៃ គូសខ្សែបន្ទាត់ពណ៌ខ្មៅនេះ ខ្សែបន្ទាត់ពណ៌ខ្មៅនេះ ជាខ្សែបន្ទាត់ខណ្ឌសីមាថ្មី ដែលថៃផលិតខ្លួនឯងដោយកាត់យកតំបន់ប្រាសាទដែលជាតូចនេះរបស់ប្រាសាទ ដែលឲ្យខ្មែរហើយទុករក្សាដីនេះហើយ។ ក៏ប៉ុន្តែបើសិនយើងពិចារណាមើលពីចន្លោះខ្សែពណ៌ខ្មៅទៅខ្សែពណ៌ក្រហមនេះ អានេះហើយដែលគេថា ជាផែនដីដែល ៤.៦ របស់ថៃ ដែលថៃគេទាមទារដោយមិនស្របច្បាប់នេះឯង»។
បើទោះជាតំបន់ ៤.៦ ពុំមានចែងនៅក្នុងផែនទីឧបសម្ពន្ធ ឆ្នាំ១៩០៨ របស់អន្តរជាតិ ក៏ដូចជាការអះអាងរបស់កម្ពុជា យ៉ាងណាក៏ដោយ តែគេនៅមានមន្ទិលថា តើមូលហេតុអ្វីបានជារដ្ឋាភិបាលទីក្រុងបាងកក នៅបន្តមានប្រៀប និងអាចគ្រប់គ្រងតំបន់ ៤.៦ ពីចម្ងាយ នៅគ្រាតំបន់ដែលគូសវាសនេះ ស្ថិតនៅក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះ។
វិទ្យុអាស៊ីសេរី បានស្នើសុំការអត្ថាធិប្បាយតាមសារអេឡិចត្រូនិក (Email) ពីមន្ត្រីស្ថានទូតថៃ ប្រចាំកម្ពុជាដែរ ដើម្បីឲ្យមានការបកស្រាយពីទំហំដី ៤.៦ នៅតំបន់ប្រាសាទព្រះវិហារ ដែលកម្ពុជា ចាត់ទុកថា ជាផែនទីគូសដោយឯកតោភាគី ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំទាន់ឃើញមានការឆ្លើយតបណាមួយនៅឡើយនោះទេ។
ប៉ុន្តែកាលពីដើមខែកុម្ភៈ តាមរយៈការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់ថៃ និយាយថា គណបក្សភឿថៃ បានជំរុញឲ្យនាយករដ្ឋមន្ត្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បើកការចរចាជាមួយកម្ពុជា ដើម្បីស្នើសុំឲ្យកម្ពុជា ពិចារណាក្នុងការដកពាក្យបណ្ដឹងរបស់ខ្លួនពី ICJ ដោយងាកមកចរចាទ្វេភាគីឡើងវិញ និងអភិវឌ្ឍរួមគ្នាលើទំហំដីដែលថៃ អះអាងដោយឯកតោភាគីថា មានតំបន់ ៤.៦ គីឡូម៉ែត្រការ៉េនោះ។
អ្នកវិភាគបញ្ហាសង្គមគិតថា អ្នកនយោបាយកម្ពុជា បានបោះបង់ជំហរសិទ្ធិជាម្ចាស់ប្រទេស និងហាក់ដើរក្រោយនយោបាយថៃ ជាដរាប ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ។ ការចាញ់ប្រៀបនយោបាយថៃនោះ មានន័យថា កម្ពុជាបរាជ័យចំពោះការទាមទារដាក់ឲ្យមានអ្នកសង្កេតការឥណ្ឌូនេស៊ី នៅតំបន់ដែលមានជម្លោះ និងពុំអាចធ្វើអ្វីបាន ដូចជាការធ្វើផ្លូវឡើងប្រាសាទក្នុងទឹកដីរបស់ខ្លួន ព្រោះតែមានការជំទាស់ពីភាគីថៃនោះ។
បញ្ហានេះ នៅក្នុងអំឡុងថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ កម្ពុជាបង្ខំទម្លាយអាងស្តុកទឹកមួយកន្លែង នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ទៅតាមការទាមទាររបស់ភាគីថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 17 Feb 2013 | 5:15 am
ទស្សនៈមេធាវីចំពោះតម្រូវការសុំច្បាប់អនុញ្ញាតមុនផ្សព្វផ្សាយច្បាប់
លោកក៏បានប្រតិកម្មចំពោះការបកស្រាយរបស់លោក មេធាវី សុក សំអឿន ដែរ ដោយចោទថា លោក សុក សំអឿន បកស្រាយប្រាប់អ្នកយកព័ត៌មានមិនបានស្រាវជ្រាវឯកសារច្បាប់ច្បាស់លាស់ ដែលធ្វើឲ្យមតិសាធារណជនយល់ច្រឡំ។
រឿងរ៉ាវទាក់ទងទៅនឹងសេចក្ដីប្រកាសរបស់ប្រធានគណៈមេធាវីនេះ បានធ្វើឲ្យមានប្រតិកម្មរវាងមតិជាតិ និងអន្តរជាតិជាបន្តបន្ទាប់។
នៅក្នុងសន្និសីទកាសែតថ្ងៃទី១៥ កុម្ភៈ កន្លងទៅនេះ លោក ប៊ុន ហុន ប្រធានគណៈមេធាវីបានវាយបកទៅនឹងការរិះគន់របស់លោក ប្រែដ អាដាម (Brad Adams) ប្រធានអង្គការសិទ្ធិមនុស្ស Human Rights Watch ខ្លាំងៗថា មិនបានស្រាវជ្រាវ និងមិនយល់ច្បាប់នៃប្រទេសកម្ពុជា។
ចំណែកលោកមេធាវី សុក សំអឿន វិញ ក៏ដូច្នេះដែរ គឺលោក ប៊ុន ហុន បានចោទថា លោក សុក សំអឿន កន្លងមក បានបកស្រាយប្រាប់អ្នកសារព័ត៌មានអំពីមាត្រាស្ដីពីក្រមសីលធម៌មេធាវីខុស ដោយច្រឡំមាត្រាចាស់ និងមាត្រាថ្មីទើបកែ ដែលមានលេខ ១៥ ដូចគ្នា។
លោក ប៊ុន ហុន៖ «បញ្ញត្តិមាត្រា ១៥ នេះ គឺក្រមសីលធម៌ថ្មី មិនមែនក្រមសីលធម៌ចាស់ទេ។ បញ្ញត្តិមាត្រា ១៥ នៃក្រមសីលធម៌នេះ គឺចុះថ្ងៃ២១ កញ្ញា ២០១២ ឯមាត្រា ១៥ មួយទៀត គឺមាត្រា ១៥ នៃក្រមសីលធម៌ឆ្នាំ១៩៩៥ លោកយកអានោះមកបកស្រាយ។ ប្រែដ អាដាម ឮអ៊ីចឹងថែមពីលើ សុក សំអឿន នោះទៅ។ ចំណុចនេះសបញ្ជាក់ឲ្យឃើញថា លោក សុក សំអឿន ខ្វះការស្រាវជ្រាវ»។
លោក សុក សំអឿន គឺជាមេធាវីម្នាក់ដែលបណ្ដាញសារព័ត៌មានជាច្រើនឧស្សាហ៍សុំអត្ថាធិប្បាយអំពីច្បាប់ ខណៈមេធាវីខ្លះទៀតមិនចង់និយាយជាមួយសារព័ត៌មាន។
ឆ្លើយតបទៅនឹងលោក ប៊ុន ហុន លោក សុក សំអឿន បញ្ជាក់នៅថ្ងៃទី១៦ កុម្ភៈ មានរឿងពីដែលអាចធ្វើឲ្យលោកបកស្រាយខុស គឺអាចមកពីទំព័រវ៉ឹបសាយរបស់គណៈមេធាវីមិនទាន់ធ្វើបច្ចុប្បន្នភាពមាត្រាថ្មីនៅពេលដែលលោកឆែកមើល មុននឹងឆ្លើយទៅសំណួរអ្នកសារព័ត៌មាន ដែលសួរលោកអំពីក្រមសីលធម៌មេធាវី ទាក់ទងនឹងសេចក្ដីប្រកាសរបស់គណៈមេធាវីនេះ ឬលោកអាចច្រឡំដោយអចេតនា។
កាលពីថ្ងៃទី២៣ មករា ឆ្នាំ២០១៣ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជូនដំណឹងដល់មេធាវីជាសមាជិកទាំងអស់ត្រូវឆ្លងគណៈមេធាវីសិនមុននឹងផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុ ឬទូរទស្សន៍ ដើម្បីការពារក្រែងមានការបកស្រាយច្បាប់ខុសធ្វើឲ្យអ្នកស្ដាប់ភណ្ឌច្រឡំ។
សេចក្ដីប្រកាសនេះ បានធ្វើឲ្យមេធាវីមានប្រតិកម្មផ្ទុយគ្នា។
លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា នៅពេលមានការបកស្រាយបីប្រធានគណៈមេធាវី លោកយល់ថា សេចក្ដីប្រកាសនេះមិនប៉ះពាល់ដល់សេរីភាពមេធាវីទេ តែលោកសុំឲ្យប្រធានគណៈមេធាវីបើកសេរីភាពដល់មេធាវីបញ្ចេញមតិផ្ទាល់ខ្លួនដោយត្រង់ៗចំពោះសេចក្ដីប្រកាសនេះដែរ។ចំណែកលោកមេធាវី ជូង ជូងី យល់ឃើញថា សេចក្ដីប្រកាសនេះ អាចប៉ះពាល់សិទ្ធិមេធាវីខ្លះៗ។
សេចក្ដីប្រកាសរបស់ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើឲ្យមេធាវីបរទេស និងខ្មែរខ្លះ ដែលកំពុងបម្រើការក្នុងសាលាក្ដីខ្មែរក្រហមភ្ញាក់ផ្អើលដែរ។ មេធាវីខ្លះបានចោទថា តើសេចក្ដីប្រកាសរបស់ប្រធានគណៈមេធាវីនេះ អាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់មេធាវីនៃសាលាក្ដីខ្មែរក្រហមដែរ ឬយ៉ាងណា?
អ្នកស្រី ស៊ិន សុវ៉ន មេធាវីមួយរូបនៃសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា សេចក្ដីប្រកាសនេះធ្វើឲ្យខាតពេលវេលាការងារដែលអ្នកស្រីត្រូវចំណាយពេលចុះឡើងសុំច្បាប់ទៅការិយាល័យគណៈមេធាវីសិន មុននឹងមានសិទ្ធិនិយាយជាមួយអ្នកកាសែតបាន។ អ្នកស្រីបញ្ជាក់ថា នៅសប្ដាហ៍ក្រោយនេះអ្នកស្រីត្រូវបានអញ្ជើញទៅបកស្រាយដំណើរការក្ដីរបស់សាលាក្ដីខ្មែរក្រហមនៅស្ថានីយវិទ្យុមួយ តែអ្នកស្រីបញ្ជាក់ថា អ្នកស្រីនឹងមិនឆ្លងគណៈមេធាវីជាមុនដូចការប្រកាសនោះទេ។
យ៉ាងណាមិញ លោក គី តិច មេធាវីរដ្ឋាភិបាល និងជាអតីតប្រធានគណៈមេធាវីបានអំពាវនាវឲ្យមេធាវីទាំងអស់គោរពតាមសេចក្ដីប្រកាសរបស់គណៈមេធាវីថ្មីនេះ ដើម្បីពង្រឹងវិជ្ជាជីវៈមេធាវីផង និងធ្វើឲ្យមេធាវីម្នាក់ៗបកស្រាយច្បាប់ទៅអ្នកស្ដាប់បានត្រឹមត្រូវផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 17 Feb 2013 | 5:00 am
សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ជាង៦០នាក់
សកម្មភាពនេសាទខុសច្បាប់ទាំងនោះ ដូចជាការប្រើអួនក្រឡាញឹក ការអូសអួនដែលមានប្រវែងរាប់ពាន់ម៉ែត្រ ដើម្បីចាប់យកត្រីទាំងតូចទាំងធំជាដើម។
ប្រជានេសាទខ្លះ បានរិះគន់ថា បើទោះបីជាមានបទល្មើសនេសាទកើតឡើងនៅក្នុងបឹងទន្លេសាប ស្ទើរតែរៀងរាល់ថ្ងៃក៏ដោយ ក៏សមត្ថកិច្ចពាក់ព័ន្ធដូចជារដ្ឋបាលជលផលជាដើម មានការបង្ក្រាបតិចតួច។
ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា គេបានចាប់ខ្លួនអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ប្រមាណជាង ៦០នាក់ ព្រមទាំងឃាត់ទុកកាណូតធំៗចំនួន ១៦គ្រឿងទៀត កាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ។
ការចាប់ខ្លួនក្រុមអ្នកនេសាទខុសច្បាប់ និងឃាត់ទុកកាណូតជាច្រើនគ្រឿងនោះ បានធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថជាច្រើន បានបញ្ជូនឱ្យចុះប្រតិបត្តិការនៅក្នុងបឹងទន្លេសាប រយៈពេលពេញមួយយប់មក។
លោកឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ថា បន្ទាប់ពីមានបញ្ជាផ្ទាល់ពីប្រធានគណៈកម្មាធិការនៃអធិការកិច្ចបឹងទន្លេសាប និងពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺលោកបានបញ្ជូនកម្លាំងជាច្រើនចុះប្រតិបត្តិការក្នុងបឹងទន្លេសាប ត្រង់ចំណុចនៃអតីតឡូត៍នេសាទលេខ៤ និងតំបន់ដែននេសាទបម្រុងទុកឱ្យត្រីពងកូន ហើយបានប្រទះឃើញការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅទីនោះ។
ឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះ មានដូចជាការប្រើអួនក្រឡាញឹក ការអូសអួនប្រវែងរាប់ពាន់ម៉ែត្រ ដោយប្រើម៉ាស៊ីនដើម្បីចាប់ត្រីជាដើម៖ «ការងារនេះ គឺចាប់ផ្ដើមធ្វើតាំងពីយប់មិញ រហូតដល់ភ្លឺ ហើយយើងក៏បានរឹបអូសសម្ភារៈដែលបង្កបទល្មើសនៅក្នុងដែនឡូត៍នេសាទ ហាមឃាត់ហ្នឹង គឺមានកាណូតទាំងអស់ ១៦កាណូត ហើយនិងប្រជាពលរដ្ឋទាំងអស់ជាង ៦០នាក់។ នេះមិនមែនជាប្រតិបត្តិការជាលើកដំបូងទេ គឺជាប្រតិបត្តិការ យើងធ្វើបន្តបន្ទាប់កន្លងមកហើយ ក៏ប៉ុន្តែលើកនេះ គឺយើងប្រើទ្រង់ទ្រាយធំបន្តិច»។
ទីបញ្ជាការកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងក្រុមអ្នកនេសាទទាំងជាង ៦០នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន និងកាណូតផង ដើម្បីបញ្ជូនទៅកាន់តុលាការនាពេលឆាប់ៗ។
មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ក្នុងពេលដែលកងកម្លាំងចុះប្រតិបត្តិការបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់នោះ គឺគេដឹងថា មានបទល្មើសនេសាទជាច្រើនកំពុងកើតមាននៅក្នុងបឹងទន្លេសាប ក៏ប៉ុន្តែការបង្ក្រាបមិនទាន់អាចទប់ស្កាត់បានទាំងស្រុងនៅឡើយ។
ទោះយ៉ាងណា មន្ត្រីរដ្ឋបាលជលផលមិនបានអធិប្បាយជុំវិញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅពេលនេះទេ។
លោក ព្រិន សាវិន ជានាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប នៃអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានមានប្រសាសន៍យ៉ាងខ្លីថា លោកបានដឹងថាកងរាជអាវុធហត្ថបានចុះបង្ក្រាបបទល្មើសនេសាទនោះ ក៏ប៉ុន្តែលោកមិនបានពន្យល់ទាក់ទងនឹងមូលហេតុអ្វីបានជាបទល្មើសនេសាទនៅតែកើតមាននោះទេ។
ក្រុមប្រជានេសាទខ្លះនៅឃុំកំពង់ឃ្លាំង នៃស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា បទល្មើសនេសាទកំពុងកើតមានយ៉ាងខ្លាំង នៅក្នុងបឹងទន្លេសាប ជិតតំបន់ពួកគេរស់នៅ។ បទល្មើសទាំងនោះមានដូចជាការប្រើអួនក្រឡាញឹក និងការអូសអួនប្រវែង ១ពាន់ ឬ ២ពាន់ម៉ែត្រ ដើម្បីចាប់យកត្រីជាដើម។ ក្រៅពីការនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់នោះ គឺអ្នកមានលុយខ្លះបានសូកប៉ាន់ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឃុបឃិតគ្នាចូលទៅនេសាទនៅក្នុងតំបន់ឡូត៍បម្រុងដែលរក្សាទុកឱ្យត្រីពងកូនទៀតផង។
ប្រជានេសាទបានគាំទ្រចំពោះកងរាជអាវុធហត្ថខេត្តសៀមរាប ដែលបង្ក្រាបទៅលើបទល្មើសនេសាទនេះ៖ «ខ្ញុំគាំទ្រ ១០០% ចុះទៅបង្ក្រាបនោះ ព្រោះអាដាក់អួនអូសលើមងនេះ គឺទាញដាច់អស់របស់អ្នកនេសាទតូចតាច ហើយតំបន់ដែលហាមឃាត់នៅក្នុងបឹងទន្លេសាបយើង ឡូត៍បម្រុងទុកឱ្យត្រីពងកូន។ ឥឡូវឡូត៍បម្រុងនោះ វាអស់ទៅហើយ ដូចពួកអួនអីឱ្យគេចូលទៅរុញស៊ីបនៅក្នុងនោះអស់ទៅហើយ គ្មានអីតពូជទៀតទេ»។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា គេនៅតែបញ្ជូនកម្លាំងឱ្យចុះប្រតិបត្តិការនៅក្នុងបឹងទន្លេសាប តទៅទៀត ដើម្បីបន្តការបង្ក្រាបបទល្មើសនេសាទឱ្យបានជាស្ថាពរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 16 Feb 2013 | 12:23 pm
អាជ្ញាធរខណ្ឌសែនសុខរងការចោទថារើសអើងក្នុងការឃាត់រថយន្តតាក់ស៊ី
ក្នុងប្រតិបត្តិការចាប់រថយន្តនោះ ក្រុមអ្នករត់តាក់ស៊ីបានចោទថា អាជ្ញាធរខណ្ឌឃាត់រថយន្តមិនឲ្យចរាចរនៅលើផ្លូវសហព័ន្ធរុស្សី នោះ មានការរើសអើង និងពុករលួយ។
រថយន្តកូរ៉េ ចំណុះ ១២កៅអី រត់តាក់ស៊ីជាង ១០គ្រឿង នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ត្រូវអាជ្ញាធរខណ្ឌសែនសុខ ចាប់ឲ្យឈប់បើកបរ ខណៈរថយន្តខ្លះចតនៅមហាវិថីសហព័ន្ធរុស្សី ខ្លះបើកបរយឺតៗដើម្បីហៅម៉ូយនៅក្បែរគល់ស្ពានអាកាស ៧មករា។
លោក សែម សឿន អ្នករត់តាក់ស៊ី ពីភ្នំពេញទៅខេត្តកំពង់ស្ពឺ ថ្លែងថា អាជ្ញាធរខណ្ឌសែនសុខ ចាប់រថយន្តដែលគាត់កំពុងតែបើកបរហៅម៉ូយ លើមហាវិថីសហព័ន្ធរុស្សី។ គាត់មិនដឹងអាជ្ញាធរខណ្ឌនោះចាប់ឃាត់ឡានគាត់មិនឲ្យបើកបរតទៅទៀតមានកំហុសអីទេ៖ «បើករិកៗតាមផ្លូវពេទ្យលោកសង្ឃហ្នឹង ហើយគេកៀងចាប់យកមកដាក់ខណ្ឌ ហើយថាទុកប្រហែលជា ៣ខែ បានមកដោះស្រាយ»។
លោក ប៉ាត់ ប្រុស អ្នករត់តាក់ស៊ីដែរ ថ្លែងថា រថយន្តគាត់មានឆៀកត្រឹមត្រូវ មានលេខសម្គាល់រថយន្ត និងមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម។ គាត់មិនបានចតរថយន្តលើផ្លូវសហព័ន្ធរុស្សី ទេ តែអាជ្ញាធរចាប់ឡានគាត់ដែលកំពុងបើកតិចៗ រង់ចាំភ្ញៀវឡើងជិះឡានគាត់៖ «ចាប់នោះវាអយុត្តិធម៌ត្រង់ឡានអ្នកស្គាល់អីចឹងទៅ លែងវិញ។ អ្នកណាស្គាល់ គេឲ្យលុយឲ្យកាក់ អីចឹងទៅលែងទៅ ហើយអ្នកណាដែលអត់មានខ្សែអីទៅ គេយកមកទុកចោលអីចឹងទៅ»។
លោក ជា ចាន់ថន អ្នកបើកតាក់ស៊ីភ្នំពេញ-ស្រែអំបិល ថ្លែងថា សកម្មភាពចាប់ឡានតាក់ស៊ី នោះ គឺអ្នកចាប់រើសអើង បើអ្នកបើកតាក់ស៊ី ស្គាល់គ្នាជាមួយសមត្ថកិច្ចនៅទីនោះ គេអត់ចាប់ឡានទេ គ្រាន់តែឲ្យលុយតិចតួច គេឲ្យបើកចេញទៅហើយ។ ចំណែករថយន្តគាត់ គេចាប់ហើយមិនដោះស្រាយភ្លាមទេ ដោយត្រូវឲ្យរង់ចាំ ៣ខែទៀត។ ការរង់ចាំ ៣ខែ ទើបដោះស្រាយនោះ ធ្វើឲ្យពួកគាត់បាត់ចំណូលប្រចាំថ្ងៃ និងគ្មានប្រាក់បង់ការឲ្យធនាគារ ដែលខ្ចីគេមកទិញឡាននេះរកស៊ី៖ «បាតុកម្មអីបានកើត បើមិនអីចឹងទេ ធ្វើម៉េចចេញ គេទុក ៣ខែមិនងាប់អស់ហើយ។កញ្ចក់អីស្អី មានគ្រប់គ្រាន់ទាំងអស់ ពែរមីអីមានទាំងអស់ហ្នឹង ហើយអត់មាននិយាយផាកពិន័យទេ គេដេញយើងទៅផ្ទះតែម្តង ឲ្យទុកឡាននៅហ្នឹង ចាំថ្ងៃណាគេត្រូវការ គេកោះអញ្ជើញហៅយើងមកវិញ ហើយបើផ្ទះនៅស្រែអំបិល កំពង់សោម មកភ្នំពេញ ងាយណា»។
លោក ស៊ិន សឿង អ្នកបើកតាក់ស៊ី ពីភ្នំពេញទៅខេត្តតាកែវ និងខេត្តកំពត ថ្លែងថា ការចាប់ឃាត់រថយន្តទុកក្នុងបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌសែនសុខ យូរថ្ងៃខែមិនដោះស្រាយ អាចមានការធ្វើបាតុកម្មដោយក្រុមអ្នករត់តាក់ស៊ី នៅពេលខាងមុខ ព្រោះអ្នករកស៊ីចង់បានប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «ហើយដល់អីចឹង គេចាប់ទៅ ខ្ញុំមិនដឹងធ្វើម៉េចទេ ហើយគេអត់ផាកអីទេ ខ្ញុំសុំអង្វរគេយ៉ាងម៉េចក៏គេអត់ព្រមដែរ»។
ពាក់ព័ន្ធបញ្ហានេះ មេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ លោក គិត សុផល ថ្លែងថា អាជ្ញាធរខណ្ឌជាអ្នកឃាត់រថយន្តតាក់ស៊ីទាំងនោះយកមកទុកនៅកន្លែងអាវុធហត្ថនេះ។ លោកថា កន្លងមកក្រុមអ្នករត់តាក់ស៊ីនេះ បានបង្កឲ្យខូចសណ្ដាប់ធ្នាប់ចាប់ពីស្ពានអាកាស ៧មករា ទៅដល់ទឹកថ្លា។ ការចត និងបើកតិចៗដើម្បីហៅម៉ូយឲ្យជិះឡានតាក់ស៊ីនោះ ធ្វើឲ្យចរាចរណ៍តាមដងមហាវិថីសហព័ន្ធរុស្ស៊ី កាន់តែចង្អៀត៖ «មានការណែនាំគាត់ច្រើនលើកច្រើនសារពាក់ព័ន្ធនឹងរឿងផ្លូវសហព័ន្ធហ្នឹង ណែនាំមិនឲ្យគាត់ដាក់ គាត់ចរាចរបាន ក៏ប៉ុន្តែគាត់អត់អាចឈប់យកមនុស្សតាមផ្លូវនេះបានទេ»។
ជារឿយៗអាជ្ញាធរក្រុងបានណែនាំរថយន្តតាក់ស៊ី មកពីតាមបណ្ដាខេត្តនានាឲ្យចូលចតក្នុងចំណតនៅតាមផ្សារនានា មានផ្សារដើមគរ ផ្សារថ្មី ជាដើម ចៀសវាងការចតគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ ហើយរដ្ឋក៏បាត់ចំណូលដែរ។ ចំណែកក្រុមតាក់ស៊ី តាមដងផ្លូវសហព័ន្ធរុស្សី បានអះអាងថា ពួកគាត់មិនចូលចតបេនក្នុងផ្សារព្រោះត្រូវរង់ចាំតាមលេខរៀងចាប់ពី ៣ ទៅ ៤ថ្ងៃ ទម្រាំបានសិទ្ធិចូលចត។ ម្យ៉ាងទៀត មិនទាន់ដល់លេខរៀងចតផង គាត់ត្រូវបង់លុយឲ្យខាងចំណតផ្សាររាល់ថ្ងៃច្រើនម៉ឺនរៀលទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 16 Feb 2013 | 12:03 pm
ក្រសួងមហាផ្ទៃប្រតិកម្មចំពោះការផ្សាយព័ត៌មានទាហានតំបន់ព្រះវិហារខ្វះទឹក
ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ កុម្ភៈ បានផ្សាយពីការត្អូញត្អែររបស់កងកម្លាំងនៅជួរមុខកំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយប្រការនេះពួកគាត់តម្រូវឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍ជាបន្ទាន់។
ការខ្វះខាតទឹកប្រើប្រាស់របស់កងកម្លាំងប្រដាប់អាវុធមួយចំនួន នៅតាមព្រំដែនខេត្តព្រះវិហារ ក្លាយជាបញ្ហារសើបមួយ ហើយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានព្រមានចំពោះការផ្សព្វផ្សាយពីព័ត៌មាននេះ។
មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ នៅថ្ងៃទី១៦ កុម្ភៈ មានប្រសាសន៍ថា អ្នកយកព័ត៌មានត្រូវមានការប្រយ័ត្នប្រយែងចំពោះការផ្សាយព័ត៌មាននេះ ដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ។
លោក ខៀវ សុភ័គ ទទួលស្គាល់ថា រដូវប្រាំងនេះកងកម្លាំងជួរមុខពិតជាខ្វះទឹកប្រើប្រាស់ខ្លះមែន ប៉ុន្តែកងកម្លាំងការពារព្រំដែនទាំងអស់មិនមានទឹកចិត្តរាថយឡើយ។ លោកបន្តថា ព័ត៌មានដែលវិទ្យុអាស៊ីសេរី ផ្សាយពីកងទ័ពខ្វះទឹកប្រើប្រាស់នេះ មិនបានផលប្រយោជន៍អ្វីដល់ជាតិទេ ផ្ទុយទៅវិញអាចឲ្យបរទេសឈ្លានពានមើលងាយខ្មែរទៅវិញ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ហើយសង្ឃឹមថាក្រុមអ្នកសារព័ត៌មាននឹងអាចបែងចែកបានច្បាស់ ពីព័ត៌មានណាគួរផ្សាយ និងមិនគួរផ្សាយ៖ «យើងសំណូមពរការផ្សព្វផ្សាយព័ត៌មានអ្វីក៏ដោយ ចំពោះវិស័យការពារជាតិ ត្រូវគិតផលប្រយោជន៍ជាតិជាចម្បង។ និយាយរួម ក្នុងកុំហុចដងដាវឲ្យសត្រូវឈ្លានពាន។ ព័ត៌មានហ្នឹងត្រូវហើយ តែមិនគួរនិយាយហ្នឹង វាប៉ះពាល់ដល់ជាតិ។ យើងខិតខំការពារទៀតហ្នឹង យើងបដិសេធចំពោះព័ត៌មានដែលវិទ្យុអាស៊ីសេរី ផ្សាយចំពោះការខ្វះទឹក»។
លោក ខៀវ សុភ័គ បន្តថា លោកជឿថាវិទ្យុអាស៊ីសេរី ផ្សាយព័ត៌មានពីការខ្វះទឹកនេះពិតជាក់ស្តែង តែអ្នកសារព័ត៌មានក៏ត្រូវគិតពីបញ្ហាជាតិជាចំបងសិន។
ទោះជាយ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ពីការខ្វះខាតទឹកប្រើប្រាស់របស់កងកម្លាំងការពារព្រំដែននេះ ជាការដាស់តឿនឲ្យមន្ត្រីថ្នាក់ខ្ពស់បានដឹងពីចំណុចអសកម្មទាំងឡាយដែលកើតមាន ដើម្បីរកដំណោះស្រាយ។ លោកបន្តថា បើរាជរដ្ឋាភិបាលចង់ពន្យល់បន្ថែមទៀតពីរឿងទ័ពខ្វះខាតទឹកនាំឲ្យប៉ះពាល់សន្តិសុខជាតិនោះ អាចចេញសេចក្តីប្រកាសពន្យល់ណែនាំជាលាយលក្ខណ៍អក្សរបាន តែអ្វីដែលសំខាន់ គឺដោះស្រាយបញ្ហាទឹកជូនកងកម្លាំងជាមុនសិន។
លោក អ៊ូ វីរៈ បញ្ជាក់ថា ការហាមប្រាមមិនឲ្យផ្សព្វផ្សាយព័ត៌មានទៅវិញទេ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិទាំងមូល៖ «បានន័យថា បើសិនជាទ័ពយើងអត់មានទឹកមានអីមែន ឬមួយមានបញ្ហាមួយចំនួនគាត់ចង់លើកឡើង ត្រូវបានគេរារាំងទៅវិញ វាប៉ះពាល់ច្រើនណាស់ ប៉ះពាល់អ្នកសារព័ត៌មានផង ប៉ះពាល់ការការពារជាតិផង ប៉ះពាល់ប្រទេសយើងក្នុងការលើកតម្កើងរកបញ្ហាដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផង»។
លោក អ៊ូ វីរៈ បញ្ជាក់ថា សារព័ត៌មានមានកាតព្វកិច្ចក្នុងការផ្សាយព័ត៌មានដែលទាក់ទងនឹងផលប្រយោជន៍ជាតិផលប្រយោជន៍សង្គម ហើយសារព័ត៌មានជាដៃគូល្អបំផុតរបស់អាជ្ញាធរថ្នាក់លើ ក្នុងការស្វែងរកចន្លោះប្រហោងទាំងឡាយដែលខ្លួនមិនទាន់បានដឹង ដើម្បីបំពេញសេចក្តីត្រូវការជូនប្រជាពលរដ្ឋ។
ទាក់ទងនឹងបញ្ហានេះ កងកម្លាំងប្រចាំការនៅព្រំដែនព្រះវិហារ ឲ្យដឹងថា បញ្ហាប្រឈមចំពោះមុខរបស់កងទ័ព និងនគរបាលនៅតំបន់ប្រាសាទព្រះវិហារ គឺបញ្ហាខ្វះទឹក មានពេលខ្លះកងកម្លាំងនៅតំបន់នោះក្នុងរយៈពេល ២ ឬ ៣ថ្ងៃ ទើបងូតទឹកម្តង ឬត្រឹមក្រមាជ្រលក់ទឹកដើម្បីជូតខ្លួនប៉ុណ្ណោះ។ ហើយដើមហេតុនាំឲ្យខ្វះទឹក អាចបណ្ដាលមកពីទុយោបូមទឹកសម្រាប់បូមទឹកឡើងភ្នំត្រូវភ្លើងព្រៃឆេះបំផ្លាញ និងគួបផ្សំម៉ាស៊ីនបូមទឹកខូច ទើបខ្វះខាតទឹកប្រើប្រាស់។
ប៉ុន្តែទាំងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សុទ្ធតែបានសន្យាថារាជរដ្ឋាភិបាលនឹងដោះស្រាយរឿងខ្វះទឹកនេះជាបន្ទាន់។ អ្នកតាមដានបញ្ហាសង្គម យល់ថា រាជរដ្ឋាភិបាលគួរដោះស្រាយបញ្ហាដែលកើតមាន និងលើកទឹកចិត្តកងទ័ព វាប្រសើរជាងបិទបាំងព័ត៌មាន ឬហាមមិនឲ្យសារព័ត៌មានចុះផ្សាយនូវរឿងរ៉ាវដែលបានកើតឡើងរួចទៅហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 16 Feb 2013 | 11:30 am
តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនជនសង្ស័យគប់គ្រាប់បែកចូលពិធីរាំកម្សាន្ត
តំណាងអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង បានបើកការចោទប្រកាន់លើជនសង្ស័យបីនាក់ ពីបទឃាតកម្មគិតទុកជាមុន និងបទរក្សាអាវុធជាតិផ្ទុះខុសច្បាប់នៅក្នុងផ្ទះ។ ជនទាំងបីនាក់នោះ គឺជាមុខសញ្ញាដែលមានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារគ្រាប់បែកដៃមួយគ្រាប់ ទៅលើហ្វូងមនុស្សនៅក្នុងពិធីចាក់ធុងបាសរាំលេងកម្សាន្តមួយ នៅស្រុកកំរៀង ខេត្តបាត់ដំបង។
ព្រះរាជអាជ្ញាតុលាការខេត្តបាត់ដំបង លោក នួន សាន បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ ទី១៦ កុម្ភៈ ថា ជនសង្ស័យទាំងបីនាក់បច្ចុប្បន្នត្រូវចៅក្រមស៊ើបសួរបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន៖ «រឿងនេះយើងចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនមួយបទ ហើយបទរក្សាអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតមួយបទ វាពីរបទ ម្នាក់មានមួយបទ ពីរនាក់មានមួយបទ ហើយយើងបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅល្ងាចថ្ងៃម្សិលមិញតែម្ដង។ បញ្ជាក់ជូនដែរ ដោយសារម្នាក់នោះមានពីរបទល្មើស ដោយសារគាត់រក្សាគ្រាប់មីន៦៩មួយទៀតនៅលើផ្ទះ វត្ថុតាងយើងឆែកយកតែម្ដង ព្រោះយើងសង្ស័យធ្ងន់ទៅគាត់ជាអ្នកបោកគ្រាប់បែក»។
ជនសង្ស័យទាំងបីនាក់នោះមានឈ្មោះ ឡាំ រ៉េត អាយុ ៥០ឆ្នាំ ទី២ ឈ្មោះ អោម សំណាង អាយុ ៤៣ឆ្នាំ អ្នកទាំងពីរនាក់មានមុខរបរធ្វើស្រែចម្ការនៅឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង និងឈ្មោះ ទី វន អាយុ ៤៨ឆ្នាំ មានរបរធ្វើចម្ការមកពីខេត្តពោធិ៍សាត់ ស្នាក់នៅភូមិក្រៃ ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួនអ្នកទាំងបីនៅក្រោយការវាយប្រហារគ្រាប់បែកដៃមួយគ្រាប់ ចូលទៅលើហ្វូងមនុស្សជាច្រើននាក់នៅក្នុងពិធីចាក់ធុងបាសរាំលេងកម្សាន្ត នៅភូមិតាក្រៃ ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីម៉ោងជាង ៩យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ ចំថ្ងៃចូលឆ្នាំចិន វៀតណាម ដែលការវាយប្រហារនោះបណ្ដាលឲ្យមនុស្សក្មេងចាស់ប្រុសស្រីចំនួន ១៤នាក់ បានរងរបួសធ្ងន់ និងរបួសស្រាល។
លោក ជេត វណ្ណនី ស្នងការរងទទួលបន្ទុកកណ្ដាលនគរបាលយុត្តិធម៌ នៃស្នងការខេត្តបាត់ដំបង បានបញ្ជាក់ថា សមត្ថកិច្ចបានស៊ើបអង្កេតស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំងបីនាក់មានភាពស៊ីសង្វាក់គ្នាទៅនឹងសកម្មភាពបោកគ្រាប់បែកចូលវង់រាំធុងបាស នៅផ្ទះជនរងគ្រោះឈ្មោះ ឈិន ឌី ក្នុងភូមិក្រៃ ឃុំតាក្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង៖ «មុនពេលកើតហេតុ ពេលកើតហេតុ និងក្រោយពេលកើតហេតុ យើងអាចមើលឃើញថា ការបញ្ជាក់របស់សាក្សី ការវៀងចម្លើយដើម្បីបិទបាំងកំហុស ដូចជា ឡាំ រ៉េត នេះ ហើយអ្នកទាំងពីរនាក់មានទំនាស់ខ្លាំង ព្រោះ ឡាំ រ៉េត មានទំនាស់ជាមួយជនរងគ្រោះរហូតឈានចូលទៅដល់ការប្រុងកាប់ចាក់គ្នា។ អ៊ីចឹងទេ ឯកសារមានភស្តុតាងស៊ីចង្វាក់អំពីបញ្ហាចម្លើយ»។
ទោះយ៉ាងនេះក្ដី ជនសង្ស័យទាំងបីនាក់បានបដិសេធថា ពួកគេពុំបានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារគ្រាប់បែកដៃនោះទេ។ លោក នួន សាន តំណាងអយ្យកាអមសាលាដំបូងខេត្ត បញ្ជាក់ថា ថ្វីត្បិតជនសង្ស័យពុំបានសារភាពក៏ដោយ ប៉ុន្តែករណីនេះយើងមានភស្តុតាង និងភាពស៊ីសង្វាក់គ្នា៖ «រឿងនេះយើងបានសួរអស់ ប៉ុន្តែគាត់មិនឆ្លើយសារភាពទេ។ ប៉ុន្តែសំខាន់លើភស្តុតាងស៊ីសង្វាក់។ អ៊ីចឹង យើងសម្រេចធ្វើការឃុំខ្លួន ហើយដើមចមដែលយើងរកឃើញ គាត់ធ្លាប់មានទំនាស់គ្នាមានពីមុនមក រឿងដីធ្លី ហើយក្រោយមកគាត់ក៏មានឈ្លោះកាប់ចាក់គ្នាស៊ីសាច់ហុតឈាម ត្រូវបានគេឃាត់ម្ដង។ តម្រុយទាំងនេះ យើងស្រាវជ្រាវទៅ យើងផ្ដោតលើគាត់តែម្ដង»។
នៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកដៃនៅថ្ងៃចូលឆ្នាំចិន វៀតណាម នោះ បានធ្វើឲ្យមនុស្សក្មេងចាស់ប្រុសស្រីចំនួន ១៤នាក់ រងរបួសធ្ងន់ និងអ្នកខ្លះទៀតរងរបួសស្រាល ខណៈដែលអ្នកទាំងនោះកំពុងរាំលេងកម្សាន្តនៅផ្ទះជនរងគ្រោះឈ្មោះ ឈិន ឌី។ ជនសង្ស័យទាំងបីនាក់ បច្ចុប្បន្នត្រូវគេឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 16 Feb 2013 | 10:55 am
យុវជនខេត្តស្វាយរៀងចាប់អារម្មណ៍ពីការប្រឆាំងអំពើពុករលួយក្នុងមូលដ្ឋាន
ក្រុមយុវជនជាង ៦០នាក់នៅខេត្តស្វាយរៀង កំពុងចូលរួមកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន រៀនសូត្រពីបទពិសោធន៍នៃការប្រឆាំងអំពើពុករលួយ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។
កម្មវិធីនេះ យុវជននឹងទទួលបានបទពិសោធន៍ពីអង្គការប្រឆាំងអំពើពុករលួយ មេធាវីដែលបង្ហាញអំពីច្បាប់ អាជ្ញាធរ និងអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន ទាក់ទងទៅនឹងកាតព្វកិច្ចតួនាទីរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍសង្គម និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្រៅពីនេះ យុវជនទាំងនោះក៏មានឱកាសចូលរួមក្នុងសកម្មភាពរៀនសូត្រដែលធ្វើឲ្យពួកគេមានទំនាក់ទំនង និងស្គាល់គ្នាថែមទៀត។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ហៅជាភាសាអង់គ្លេសថា ត្រេន ស្ពែរិនស៊ី អ៊ិនធឺណេសិនណល ខេមបូឌា (Transparency International Cambodia) លោក ព្រាប កុល មានប្រសាសន៍នៅថា សិក្ខាសាលាស្ដីអំពីការពង្រឹងសិទ្ធិអំណាចយុវជនមូលដ្ឋាន ស្វែងយល់ពីតម្លាភាព និងគណនេយ្យភាព នៅថ្ងៃទី១៥ កុម្ភៈ មានគោលដៅចង់ឲ្យយុវជនមានការយល់ដឹងអំពីអ្វីទៅហៅថាតម្លាភាព អ្វីទៅហៅថាគណនេយ្យភាពសង្គម អ្វីទៅជាបញ្ហាអំពើពុករលួយ យល់ដឹងអំពីច្បាប់អំពើពុករលួយ និងផលប៉ះពាល់នៃអំពើពុករលួយ ដើម្បីឲ្យពួកគេស្វែងយល់ និងចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយអំពើពុករលួយ។
លោកថា មិនត្រឹមតែប៉ុណ្ណេះ លោកចង់ឲ្យយុវជនយល់ដឹងអំពីតួនាទីរបស់ខ្លួនក្នុងនាមជាពលរដ្ឋដើម្បីឲ្យយុវជនរួមចំណែកក្នុងការទប់ស្កាត់អំពើពុករលួយទៅថ្ងៃអនាគត៖ «បាទ! មានសារៈសំខាន់ណាស់ ពីព្រោះយុវជនគាត់ជាសសរទ្រូងនៃប្រទេសជាតិ។ គាត់ជាអនាគតនៃអ្នកដឹកនាំ ហើយបច្ចុប្បន្ននេះ គាត់មានចំនួនច្រើននៅក្នុងប្រទេសកម្ពុជា យើង។ អីចឹង យើងគិតថាជាកម្លាំងសង្គមមួយយ៉ាងធំ ហើយបើសិនជាពួកគាត់មិនបានយល់ដឹងពីបញ្ហាអំពើពុករលួយនេះទេ គាត់មិនអាចចូលរួមជួយទប់ស្កាត់បានហើយ ឬក៏គាត់ជាអ្នកអាចប្រព្រឹត្តអំពើពុករលួយដោយផ្ទាល់ក្នុងប្រការណាមួយនោះជាបញ្ហាវាលវដ្តសង្សារមួយដែលយើងមិនអាចដោះស្រាយបាននៅថ្ងៃខាងមុខ។ ការវិនិយោគជាមួយយុវជននេះ គឺសំខាន់មែនទែន គឺយើងឲ្យគាត់ចូលរួមទប់ស្កាត់បញ្ហាអំពើពុករលួយបច្ចុប្បន្ន។ ទី២ យើងកសាងនូវអត្តចរិត និងភាពស្អាតស្អំនៅក្នុងឧត្ដមគតិនៅក្នុងផ្នត់គំនិតនៅក្នុងចរិតលក្ខណៈពេលដែលគាត់ទៅជាអ្នកដឹកនាំនោះ គាត់មិនដើរតាមគន្លងពេលបច្ចុប្បន្ន គាត់អាចដឹកនាំប្រទេសជាតិមួយថ្លៃថ្នូរ និងស្អាតស្អំ»។
យុវជនយុវតីដែលបានចូលរួមកម្មវិធីពង្រឹងសិទ្ធិអំណាចយុវជន បានសម្ដែងក្ដីរីករាយ និងប្ដេជ្ញាចិត្តថានឹងចែករំលែកការយល់ដឹងនេះទៅសហគមន៍របស់ពួកគេ។
យុវជន ចាន់ សុជា និស្សិតនៃសាកលវិទ្យាល័យស្វាយរៀង បានថ្លែងថា វាជាឱកាសដ៏វិសេសដែលផ្ដល់ឲ្យពួកគេងាកមកចាប់អារម្មណ៍ពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយខ្លួននឹងចែករំលែកចំណេះដឹងបានមកពីការជួបជុំនេះ ទៅឲ្យយុវជនក្នុងសហគមន៍របស់គេ។
យុវជន ចាន់ សុជា៖ «សម្រាប់និស្សិតទាំងអស់ដែលគាត់ចូលរួមថ្ងៃនេះ គាត់មានការភ្ញាក់ផ្អើល។ ប្រធានបទយើងនិយាយអំពីអំពើពុករលួយ។ ពីមុនមក គាត់មិនសូវចាប់អារម្មណ៍ខ្លាំងទេ គាត់រវល់តែការសិក្សារបស់គាត់នៅសកលវិទ្យាល័យភាគច្រើន។ ហើយគាត់ភ្លឺភ្នែកមែនទែន គាត់បានស្ដាប់ការបង្ហាញរបស់លោក សុក សំអឿន និងលោក ព្រាប កុល គាត់ភ្ញាក់ផ្អើល។ ប្រយោជន៍ធំធេងណាស់ និស្សិតទាំងអស់បានជួបនឹងវាគ្មិនដែលល្បីៗ គាត់បានប្រឹងស្ដាប់ដោយយកចិត្តទុកដាក់មែនទែន ហើយម្នាក់ៗប្ដេជ្ញាចិត្តថានឹងផ្ដើមដោយខ្លួនឯង ដើម្បីទប់ស្កាត់អំពើពុករលួយ»។
យុវតី ឡោ សុគន្ធារី ជានិស្សិតផ្នែកគណនេយ្យ និងអក្សរសាស្ត្រអង់គ្លេស ឆ្នាំទី២ នៃសាកលវិទ្យាល័យស្វាយរៀង មានមតិថា នេះជាលើកដំបូងដែលនាងបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដូច្នេះ។ ប្រធានបទនេះ គឺជាប្រធានបទមួយដែលនាងចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្ដីស្រមៃរបស់នាង គឺចង់បានសង្គមមួយដែលគ្មានអំពើពុករលួយ មានតម្លាភាព ហើយមានការរីកចម្រើន។
យុវតី ឡោ សុគន្ធារី៖ «ដូចជាប៉ូលិសចរាចរ បើយើងអត់មានមួកសុវត្ថិភាពអីចឹង បើថាគាត់ស្គាល់គ្នាគាត់ប៉ូលិសៗគ្នាគាត់អ៊ីចឹង គាត់ឲ្យទៅធម្មតា គាត់អត់ផាកពិន័យទេ។ ប៉ុន្តែសម្រាប់យើងដែលអត់អ៊ីចឹង គាត់មានការគាបសង្កត់យើងអ្នកតូចទាប គឺគាត់មើលមកថាយើងមិនបានស្មើអ៊ីចឹង។ គាត់ផាកពិន័យ ហើយគាត់ប្រើពាក្យមិនគួរសមជាច្រើនផងដែរ។ យើងចង់ឲ្យសង្គមទាំងមូលមានតម្លាភាព ហើយចូលរួមទាំងអស់គ្នា ដើម្បីឲ្យការងារហ្នឹងរីកចម្រើនទាំងអស់គ្នា»។
យ៉ាងណាក៏ដោយ នៅក្នុងសិក្ខាសាលាស្ដីអំពីការពង្រឹងសិទ្ធិអំណាចយុវជនមូលដ្ឋាន ស្វែងយល់ពីតម្លាភាព និងគណនេយ្យភាព នៅថ្ងៃទី១៥ កុម្ភៈ ក៏មានអាជ្ញាធរសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចូលរួមគាំទ្រដែរ។
ចៅសង្កាត់ចេក ក្រុងស្វាយរៀង លោក ញឹម ស៊ាំ មានប្រសាសន៍ថា លោករីករាយណាស់ដែលមានកម្មវិធីដូច្នេះ។ លោកចង់ឲ្យមានអង្គការក្រៅរដ្ឋាភិបាលផ្ដល់នូវវគ្គដូច្នេះឲ្យបានច្រើន ដើម្បីឲ្យយុវជនក្នុងខេត្តរបស់គាត់កាន់តែមានការយល់អំពីគណនេយ្យភាពក្នុងសង្គម ដែលគ្មានអំពើពុករលួយ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែពលរដ្ឋទូទៅក៏លោកចង់ឲ្យបានទទួលចំណេះដឹងពីវគ្គសិក្សាដូចគ្នានេះដែរ។
លោក ញឹម ស៊ាំ៖ «អូ! ចង់បានការងារនេះបន្តថែមទៀត។ ចង់ឲ្យដឹងដល់ពលរដ្ឋនៅក្នុងមូលដ្ឋានផង។ គ្រាន់ថានិស្សិត និងយុវជនគាត់ដឹងមួយចំនួន ឥឡូវនៅខាងប្រជាពលរដ្ឋគាត់មិនទាន់បានដឹង។ នៅទាល់តែចប់ហ្មង ដើម្បីអបអរសាទរជាមួយបងប្អូនគាត់មកធ្វើការហ្នឹង អរគុណណាស់។ ចង់ចេះដឹងខ្លួនឯងទៀត យកទៅអនុវត្តន៍»។
កម្មវិធីនេះ គឺបានទទួលការឧបត្ថម្ភថវិកាដោយអង្គការតម្លាភាពកម្ពុជា ក្រោមមូលនិធិពីប្រទេសអូស្ត្រាលី និងប្រទេសស៊ុយអែត។
មន្ត្រីអង្គការដដែលបានរំពឹងទុកថា តាមរយៈកម្មវិធីនេះ យុវជនរាប់ពាន់នាក់ទៀតនៅកម្ពុជា នឹងទទួលបានការយល់ដឹងរួមទាំងបទពិសោធន៍ ដើម្បីលើកស្ទួយតម្លាភាព និងសុចរិតភាពនៅក្នុងសង្គម។ យុវជននឹងបង្កើតវិធីសាស្ត្រក្នុងការចែករំលែកចំណេះដឹង ដែលពួកគេបានទទួលទៅដល់មិត្តភ័ក្ដិនៅក្នុងសហគមន៍របស់ខ្លួន ទាក់ទងនឹងតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវសង្គម និងតួនាទីរបស់ខ្លួន ក្នុងការរួមចំណែក និងលើកតម្កើងគណនេយ្យភាព និងសុចរិតភាពសង្គម។
ក្រៅពីនោះ យុវជននឹងបានយល់ដឹងពីមធ្យោបាយក្នុងការរាយការណ៍អំពីការប្រព្រឹត្តអំពើពុករលួយនៅក្នុងសហគមន៍ដែលគាត់រស់នៅ។ កម្មវិធីក៏នឹងផ្ដល់នូវផ្នត់គំនិត និងការកែលំអនូវចរិតលក្ខណៈរបស់យុវជនជំនាន់ក្រោយ ដែលនឹងក្លាយទៅជាអ្នកដឹកនាំនៅក្នុងជួររដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ ឬអាជីពការងារដទៃទៀត ដើម្បីឲ្យពួកគេផ្លាស់ប្ដូរនៅក្នុងសង្គមការងាររបស់គេប្រកបដោយការយល់ដឹងពីតម្លៃនៃភាពស្អាតស្អំ គ្មានអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 16 Feb 2013 | 8:44 am
ព្រៃការពារនៅតំបន់ជុំវិញបឹងទន្លេសាបរងការកាប់បំផ្លាញ
សមាជិកក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី បានអះអាងថា ដីព្រៃលិចទឹកក្នុងតំបន់បីជាច្រើនហិកតារ រងការកាប់បំផ្លាញដើម្បីយកដីបង្កបង្កើនផល។ ទីតាំងដីនោះ ស្ថិតនៅភូមិព្រែកទ្រព្យ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ មន្ត្រីគណបក្សប្រឆាំងបានចោទថា អ្នកនៅពីក្រោយខ្នងនៃការកាប់រានដីព្រៃដែលរដ្ឋហាមឃាត់នេះ មានជាប់ទាក់ទងទៅនឹងអាជ្ញាធរមូលដ្ឋាន និងសហគមន៍ព្រែកទ្រព្យ។
ជំទប់ទី២ ឃុំព្រែកនរិន្ទ លោក យៀប រ៉ុត បានថ្លែងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ការកាប់រានដីព្រៃលិចទឹកនោះមានប្រហែលជា ២គីឡូម៉ែត្រ។ ករណីនេះ គេបារម្ភថានឹងមានផលប៉ះពាល់ដល់ដែនជម្រករបស់មច្ឆាជាតិកាន់តែខ្លាំងឡើង៖ «ដីនោះគេចែកជាតំបន់មួយ តំបន់ពីរ តំបន់បី ដីនោះវានៅក្នុងតំបន់បី វាច្រើន។ គេថាប្រជាជនអ្នកកាប់ ប៉ុន្តែអាហ្នឹងគេគ្រាន់តែយកធ្វើជារបាំងទេ មានប្រជាជនចុះទៅកាប់អីដល់ប៉ុណ្ណឹងទេ ព្រោះកាប់ប៉ុណ្ណឹងដឹងប៉ុណ្ណឹង គេចាប់យកមកធ្វើកិច្ចសន្យា ប៉ុន្តែអានេះអត់ទេ ព្រោះមានការ ព្រោះមេឃុំគេចង់ធ្វើបានដីហ្នឹង»។
លោកបន្តថា បច្ចុប្បន្នដីនៅតំបន់បីនោះ កន្លែងខ្លះមានការដាំដុះដំណាំ និងកន្លែងខ្លះកំពុងរៀបចំធ្វើជាបន្តទៀត។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំព្រែកនរិន្ទ លោក សេង យី បានថ្លែងថា ដីនៅតំបន់នោះពុំមានការកាប់រានថ្មីនោះទេ។ លោកថា ដីនៅក្នុងតំបន់បីមានប្រជាពលរដ្ឋជាង ១០០គ្រួសារជាអ្នកធ្លាប់បានកាប់រាននៅលើដីនៅតំបន់បីនោះតាំងពីឆ្នាំមុន៖ «គណបក្សប្រឆាំងគេអត់មានរឿងអីធ្វើ ហើយគេយកអ្នកកាសែត អ្នកសារព័ត៌មានទៅថត សូម្បីតែប្រជាពលរដ្ឋកំពុងបាញ់ថ្នាំស្តែក ក៏គាត់ទៅថតថាអាហ្នឹងកាប់រានដីថ្មី អាមួយវាស្មៅ អាមួយវាព្រៃ ដីហ្នឹងគេធ្វើបាន ៧ខែទេ ដល់ខែ៦ ខែ៧ ទឹកលិចហើយ គេទុកចោលដល់ទឹកស្រកទៅវិញបានគេត្រាយស្មៅទុកចោលដុះស្មៅហើយ»។
ទោះជាមានការបកស្រាយដូច្នេះក៏ដោយ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង និងប្រជាពលរដ្ឋ បានអះអាងថា សហគមន៍ព្រែកទ្រព្យ និងអាជ្ញាធរភូមិ ឃុំ មានជាប់ពាក់ព័ន្ធនៅក្នុងការកាប់បំផ្លាញដីព្រៃលិចទឹកនៅតំបន់បីនោះ។
ពួកគេបានអះអាងថា មានប្រជាពលរដ្ឋដែលពុំជាបក្ខពួករបស់សហគមន៍ព្រែកទ្រព្យ និងជាអ្នកមិនត្រូវជាមួយអាជ្ញាធរមូលដ្ឋាននោះ បាននាំគ្នាចូលទៅកាប់ដែរ តែត្រូវគេចាប់ខ្លួន៖ «ខ្ញុំបានចុះទៅមើលផ្ទាល់ ថតមានឯកសារអីត្រឹមត្រូវ ឃើញកាប់រំលោភទៅមែន ២០ ទៅ ៣០ហិកតារ ចូលព្រៃលិចទឹក តំបន់ហាមឃាត់ដែលរដ្ឋាភិបាលបានហាម ហើយពួកហ្នឹងនៅពេលដឹងថាខ្ញុំចុះទៅអ៊ីចឹង គាត់មានផែនការហៅប្រជាជនព្រែកទ្រព្យហ្នឹង ទៅឲ្យផ្ដិតមេដៃ។ ចំនួនអ្នកកាប់នោះមាន ១៥នាក់ ភាគច្រើនជាសហគមន៍ ជាអ្នកដឹងសាច់រឿង។ អ៊ីចឹងហើយគាត់ហៅប្រជាជនទាំងអស់ហ្នឹងចំនួនជិត ១០០គ្រួសារ សព្វថ្ងៃទៅផ្ដិតមេដៃដើម្បីសុំកាត់ដីហ្នឹង។ អានេះជាវិធីមួយដើម្បីឲ្យខ្ញុំចាលច្រកថា ខ្ញុំធ្វើយ៉ាងម៉េច បើប្រជាជនភាគច្រើនដល់ទៅ ១០០គ្រួសារទៅហើយ គេសុំកាប់ដីហ្នឹង ផ្ដិតមេដៃសុំដីហ្នឹងធ្វើកសិកម្ម»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទង លោក រ៉ាយ ណម ប្រធានសហគមន៍ព្រែកទ្រព្យ ដើម្បីសួរបញ្ជាក់បន្ថែមជុំវិញបញ្ហានេះទេ។ ចំណែកឯមន្ត្រីនៃរដ្ឋបាលជលផលបាត់ដំបង ក៏មិនអាចទាក់ទងបានដូចគ្នា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ដែនព្រៃលិចទឹកនៅជុំវិញទឹកបឹងទន្លេសាប ជាបីតំបន់ គឺតំបន់១ តំបន់២ និងតំបន់៣។ ដីនៅក្នុងតំបន់១ រដ្ឋអាចចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋធ្វើជាម្ចាស់។ ដីនៅតំបន់២ រដ្ឋអនុញ្ញាតឲ្យប្រជាពលរដ្ឋបង្កបង្កើនផលបាន ប៉ុន្តែមិនអាចចេញប័ណ្ណកម្មសិទ្ធិឲ្យនោះទេ។ ចំណែកដីនៅតំបន់៣ រដ្ឋាភិបាលហាមឃាត់ដាច់ខាតមិនអនុញ្ញាតឲ្យកាប់ទន្ទ្រានទៀតនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 16 Feb 2013 | 7:55 am
កងទ័ពនិងនគរបាលប្រចាំការនៅតំបន់ប្រាសាទព្រះវិហារខ្វះទឹកប្រើប្រាស់
កងកម្លាំងបានស្នើឲ្យរាជរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ជួយផ្គត់ផ្គង់ទឹក ឬមានវិធានការផ្តល់ទឹកឲ្យបានគ្រប់គ្រាន់។ បញ្ហានេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មិនធ្វេសប្រហែស ឬព្រងើយកន្តើយនោះទេ។
ពលទាហាន នគរបាល និងសមត្ថកិច្ចផ្សេងទៀត ដែលកំពុងបំពេញបេសកកម្មការពារទឹកដីតាមព្រំដែន និងការពារប្រាសាទព្រះវិហារ បានរអ៊ូរទាំថា សព្វថ្ងៃនេះពួកគេកំពុងប្រឈមបញ្ហាខ្វះទឹក ដោយហេតុថា ស្រះទឹក ឬអាងស្តុកទឹកនៅលើភ្នំត្រូវរីងស្ងួត ហើយម៉ាស៊ីនបូមទឹកបញ្ជូនទឹកពីផ្នែកខាងក្រោមទៅចែកចាយលើភ្នំ បានខូច និងទុយោទឹកខ្លះត្រូវភ្លើងព្រៃឆេះមិនទាន់ជួសជុល។
យោធាមិនបង្ហាញអត្តសញ្ញាណម្នាក់ ស្ថិតក្នុងចំណោមកងទ័ពផ្សេងទៀត បានឲ្យដឹងថា នៅពេលម៉ាស៊ីនបូមទឹកខូច កងទ័ពមិនបានងូតទឹកពី ២ ទៅ ៣ថ្ងៃ និងមានពេលខ្លះស្ទើររកទឹកចំអិនអាហារហូបចុកពុំបានផង៖ «ទឹកបានត្រឹមតែលាងខ្លួនទេ មិនហ៊ានងូតទេខ្លាចអត់ទឹកដាំបាយ។ គ្មានទឹកទេខាងលើ គេបូមនៅក្រោយពយតាឌី។ អាងនៅជិតវត្ត ខ្ញុំទៅមើលស្ងួតអស់ហើយៗស្រះនៅលើភ្នំក្បែរប្រាសាទទី៤ ជិតរីងអស់ហើយ»។
បញ្ហានេះ យោធាដែលកំពុងប្រចាំការនៅតាមជំរាលភ្នំឡើងទៅប្រាសាទព្រះវិហារ តាមជណ្ដើរបុរាណ បានទទូចស្នើឲ្យរដ្ឋាភិបាលជួយធ្វើអាងស្តុកទឹក ឬពិនិត្យចំពោះបញ្ហាខ្វះទឹកសមរភូមិជួរមុខជាបន្ទាន់ ព្រោះរដូវនេះជារដូវក្តៅ។ លោកថា ដោយសារតែផ្លូវមានចម្ងាយឆ្ងាយ និងខ្វះមធ្យោបាយមិនអាចឲ្យកងទ័ពធ្វើដំណើរចុះទៅដងទឹកពីក្រោមទៅលើភ្នំបានងាយទេ។
មន្ត្រីកងទ័ពឲ្យដឹងថា បញ្ហាផ្គត់ផ្គង់ទឹកសម្រាប់ផ្តល់ជូនកងទ័ពសមរភូមិជួរមុខ ឬកំពុងបំពេញបេសកកម្មនៅតាមព្រំដែនតំបន់ព្រះវិហារ មិនគួរឲ្យខ្វះខាតទេ ព្រោះទឹកជាដង្ហើមរស់នៃជីវិត។ លោកថា បើគ្មានទឹក គ្មានជីវិត ហើយក៏មិនអាចបំពេញបេសកកម្មការងារ ឬធ្វើកិច្ចការបានជោគជ័យទេ។
មិនខុសគ្នាទេ សម្រាប់មន្ត្រីនគរបាលការពារបេតិកភណ្ឌ ប្រចាំការនៅលើប្រាសាទព្រះវិហារ បានទទួលស្គាល់ថា កងកម្លាំងពិតជាកំពុងប្រឈមខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃពិតមែន ដែលបញ្ហានេះទាមទារឲ្យរដ្ឋាភិបាលជួយមានវិធានការជាបន្ទាន់៖ «ទឹកជាក់ស្តែងពិតជាខ្វះមែន ដោយសារតែរដូវនេះជារដូវក្តៅគ្មានភ្លៀងធ្លាក់»។
ឆ្លើយតបបញ្ហានេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលមិនធ្វេសប្រហែលក្នុងការផ្តល់សម្ភារៈប្រើប្រាស់ ឬអាហារហូបចុកដល់កងកម្លាំងប្រចាំការនៅតំបន់ព្រំដែនប្រាសាទព្រះវិហារ ទេ គឺបានបន្តជួយទំនុកបម្រុង និងចុះពិនិត្យជាប្រចាំខែ៖ «រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយទេ ប៉ុន្តែមានជួបឧបសគ្គម្តងម្កាលដូចជាការបញ្ជូនទឹកទៅតាមម៉ាស៊ីនៗខូចជាដើម។ ហើយយើងនឹងជួសជុល នឹងនៅតែថែរក្សាបន្តឧបត្ថម្ភម្ហូបអាហារដល់កន្លែង។ ជាពិសេសខ្លួនខ្ញុំផ្ទាល់ ខ្ញុំតែងតែ ១ខែកន្លះ ឬ ២ខែ ខ្ញុំទៅដល់កន្លែងហ្នឹងម្តង ដើម្បីវាយតម្លៃសភាពការណ៍ ម្ហូបហូបចុក និងទំនាក់ទំនងកងកម្លាំងរវាងឆ្មាំព្រំដែនកម្ពុជា និងថៃ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល»។
ទោះជាបែបនេះក្តី កងកម្លាំងស្នើមិនបង្ហាញឈ្មោះ ឲ្យដឹងថា បច្ចុប្បន្នបញ្ហាប្រឈមចំពោះមុខរបស់កងទ័ព និងនគរបាលនៅតំបន់ប្រាសាទព្រះវិហារ គឺបញ្ហាខ្វះទឹក។ លោកថា មានពេលខ្លះកងកម្លាំងនៅតំបន់នោះក្នុងរយៈពេល ២ ឬ ៣ថ្ងៃ ទើបងូតទឹកម្តង ឬត្រឹមក្រមាជ្រលក់ទឹកដើម្បីជូតខ្លួនប៉ុណ្ណោះ។ លោកថា ដើមហេតុនាំឲ្យខ្វះទឹក អាចបណ្ដាលមកពីទុយោបូមទឹកសម្រាប់បូមទឹកឡើងភ្នំ ត្រូវភ្លើងព្រៃឆេះបំផ្លាញ និងគួបផ្សំម៉ាស៊ីនបូមទឹកខូច ទើបប្រឈមការខ្វះខាតទឹក៖ «ធ្វើអាងទឹកបាន៣ ឥឡូវស្ងួតទឹកអស់ហើយ។ មានថ្ងៃខ្លះ កងកម្លាំងងូតទឹក ២ដបទឹកសុទ្ធ គឺថ្នាក់លើផ្តល់ទឹកមិនបានទាន់ពេលវេលាខ្លះដែរ ប៉ុន្តែកងកម្លាំងនៅបន្តអត់ធ្មត់តស៊ូការពារទឹកដីនៅតំបន់ប្រឈមជាមួយទ័ពសៀម។ ទីតាំងដែលខ្ញុំឈរជើង គឺនៅខ្សែត្រៀមទី១ ទ័ពសៀមនៅខាងលើខ្ញុំនៅខាងក្រោម។ យប់ឡើងកម្លាំងយើងខ្ញុំយាមកាម ២៤ម៉ោង»។
កងកម្លាំងជួរមុខ បានអះអាងថា ដោយសារតែផ្លូវមានចម្ងាយឆ្ងាយ ហើយការដឹកទឹកឡើងលើភ្នំ ត្រូវចំណាយថវិកាមួយចំនួនផងនោះ នាំឲ្យពួកគេជួបការលំបាក និងប៉ះពាល់ដល់សតិអារម្មណ៍បំពេញបេសកកម្មការពារទឹកដី។ បញ្ហានេះ ស្នើឲ្យប្រមុខរាជរដ្ឋាភិបាលបញ្ជូនមន្ត្រីចុះអង្កេត និងមានវិធានការផ្គត់ផ្គង់ទឹកដល់កងកម្លាំងជួរមុខឲ្យបានគ្រប់គ្រាន់ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Source: ព័ត៌មាន | 16 Feb 2013 | 7:20 am
ភេរវកម្ម - កម្ពុជាពង្រឹងសមត្ថភាពកងកម្លាំងប្រយុទ្ធប្រឆាំងភេរវកម្ម
ទីបញ្ជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម នៅជិតព្រលានយន្តហោះភ្នំពេញ ត្រូវបានបើកឲ្យដំណើរការ នៅថ្ងៃពុធនេះ ខណៈដែលកងកម្លាំងប្រឆាំងភេរវកម្ម របស់កម្ពុជា បានបង្ហាញពីសមត្ថភាព ដោះគ្រាប់បង្កៃ ដោយប្រើប្រាស់នូវបច្ចេកទេសទំនើប មានការបញ្ជា Robot និងឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទ ដើម្បីកុំឲ្យភេរវជន ចុចបំផ្ទុះ គ្រាប់បង្កៃនោះ។
Source: RFI Khmer Home Page | 21 Apr 2010 | 1:00 pm
FMI - FMI បារម្ភការកើនឡើងខ្ពស់នៃប្រាក់បំណុលសាធារណៈ
មូលនិធិរូបិយវត្ថុអន្តរជាតិ( FMI ) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា វិបត្តិហិរញ្ញវត្ថុពិភពលោកអាចឈានចូលដល់វគ្គមួយថ្មី។ វគ្គថ្មីដែលគេសម្គាល់ឃើញមានប្រាក់បំណុលរបស់រដ្ឋកើនកាន់តែច្រើនឡើងៗ។
Source: RFI Khmer Home Page | 21 Apr 2010 | 12:55 pm
ថៃ - ពួកអាវក្រហម៖ គ្មានការចរចាដោយផ្ទាល់ជាមួយ Abhisit និងរដ្ឋាភិបាល
នៅថ្ងៃពុធ ទី២១ មេសានេះ ពួកបាតុករអាវក្រហម ដែលកំពុងកាន់កាប់សង្កាត់ជំនួញ Rachaprasong បានប្រកាសឲ្យដឹងថា ពួកគេត្រៀមខ្លួនរួចហើយ ដើម្បីបើកកិច្ចចរចា។ មិនមែនចរចាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តី Abhisit ឬជាមួយរដ្ឋាភិបាលទេ តែចង់ឲ្យមានអន្តរាគមន៍ពីភាគីទី៣។
Source: RFI Khmer Home Page | 21 Apr 2010 | 12:55 pm
ចិន-អាស៊ីកណ្តាល - អាស៊ីកណ្តាលក៍ជាដែនប្រមាញ់របស់ចិនដែរ
តាំងពីរបបរបស់Bakiev បានដួលរលំនៅKirghiszistan មក ក្រុមអ្នកសង្កេតការណ៍បន្តចង្អុលឲ្យឃើញថា អាមេរិកនិងរុស្ស៊ីកំពុងដណ្តើមឥទ្ធិពលគ្នានៅKirghiszistan ដាច់ដោយឡែក និងនៅអាស៊ីកណ្តាលជាទូទៅ។ ពួកគេភ្លេចថា ប្រទេសចិនក៏សម្លឹងឃើញប្រយោជន៍ដ៏សែនសំខាន់នៃតំបន់អាស៊ីកណ្តាលនេះដែរ។
Source: RFI Khmer Home Page | 21 Apr 2010 | 12:52 pm
សុខភាព - ពលរដ្ឋខ្មែរទី ១០បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី
ក្រុមគ្រូពេទ្យកម្ពុជាបានរកឃើញករណីឆ្លងមេរោគផ្តាសាយបក្សីH5N1មកលើមនុស្សទី ១០ ដែលបានបាត់បង់ជីវិត កាលពីថ្ងៃទី ១៧មេសា។ ករណីឆ្លងទី ១០នេះបានកើតឡើងនៅក្នុងស្រុកកំពង់លាវ ខេត្តព្រៃវែង។ នៅពេលនេះ ក្រុមអ្នកជំនាញកំពុងតាមដានបន្តតំបន់ផ្ទុះមេរោគH5N1។
Source: RFI Khmer Home Page | 21 Apr 2010 | 12:50 pm
សុខភាព-វេជ្ជសាស្ត្រ - ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុញចាញ់
នៅថ្ងៃទី ២៥ មេសាខាងមុខនេះ ជាទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។ ក្នុងថ្ងៃនោះពិភពលោកទាំងមូលនឹងរួបរួមគ្នាសាមគ្គីគ្នា ដើម្បីត្រួតពិនិត្យជំងឺគ្រុនចាញ់ឲ្យមានប្រសិទ្ធិភាព។ កម្មវត្ថុចំបងរបស់សហគមន៍អន្តរជាតិ សំរាប់ឆ្នាំ២០១០នេះ គឺធ្វើយ៉ាងណាឲ្យផ្តល់មធ្យោបាយ ការពារនិងព្យាបាលជំងឺគ្រុនចាញ់ឲ្យបានដល់គ្រប់បណ្តាជនទាំងអស់ដែលកំពុងរងគ្រោះប្រឈមនឹងជំងឺនេះ។
Source: RFI Khmer Home Page | 21 Apr 2010 | 12:38 pm
សេដ្ឋកិច្ច - ធនាគារអភិវឌ្ឍន៍អាស៊ីជំរុញអោយប្រទេសកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ច
បន្ទាប់ពីសង្កេតឃើញថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជាចាប់ផ្តើមងើបឡើងវិញ នៅឆ្នាំ២០១០នេះ អ្នកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ីបានជំរុញអោយរាជរដ្ឋាភិបាលកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែមទៀត។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចនឹងជួយអោយប្រទេសកម្ពុជាមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកាន់តែរឹងមាំ។
Source: RFI Khmer Home Page | 21 Apr 2010 | 12:11 pm
ចិន - ចិនកាន់ទុក្ខឲ្យប្រជាជនទីបេដែលរងគ្រោះដោយការរញ្ជួយដី
នៅថ្ងៃនេះ ទង់ជាតិចិនត្រូវបង្ហូតមកនៅពាក់កណ្តាលដង សារព័ត៌មានធំៗក្នុងស្រុកទាំងអស់បានបោះពុម្ពជាពណ៌សខ្មៅ ទាំងនេះជាកាយវិការកាន់ទុក្ខរបស់ចិនសម្រាប់ជនរងគ្រោះដោយការរញ្ជួយដី កាលពីសប្តាហ៍មុនក្នុងខេត្តជិនហៃ។
Source: RFI Khmer Home Page | 21 Apr 2010 | 11:25 am
រុស្ស៊ី-អ៊ុយក្រែន - ទស្សនកិច្ចលើកទី១នៃលោកប្រធានាធិបតីរុស្ស៊ី Medvedev នៅអ៊ុយក្រែន
ក្នុងក្របខ័ណ្ឌទស្សនកិច្ចថ្ងៃនេះ នៅក្រុង Kharkov ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំទី២ នៅរដ្ឋអ៊ុយក្រែនជិតខាង លោកប្រធានាធិបតីរុស្ស៊ី Medvedev លើកយកទៅពិភាក្សាជាមួយលោកប្រមុខរដ្ឋអ៊ុយក្រែន Yanoukovitch គឺបញ្ហាពីរដែលចំបងជាងគេ តម្លៃនៃឧស្ម័នធម្មជាតិដែលរុស្ស៊ីលក់ទៅឲ្យអ៊ុយក្រែន និងរឿងវត្តមានកងនាវារុស្ស៊ីដែលប្រចាំ នៅសមុទ្ទខ្មៅ ហើយដែលប្រើមូលដ្ឋាននៅផែSebastopol នៃទៀបកោះCrimée របស់អ៊ុយក្រែន។
Source: RFI Khmer Home Page | 21 Apr 2010 | 9:26 am
អាស៊ី - សេដ្ឋកិច្ចអាស៊ីផ្តើមខូចខាត ដ្បិតយន្តហោះចេញចូលអឺរ៉ុបមិនបាន
ប្រាំមួយថ្ងៃកន្លងមកហើយ ដែលចរាចរណ៍ផ្លូវអាកាសអន្តរជាតិ មានដំណើរការរអាក់រអួល សឹងថា គ្មានទាល់តែសោះជើងយន្តហោះមកកាន់ និងទៅពីទ្វីបអឺរ៉ុប ដោយហេតុតែដុំពពកផ្សែងដែលបង្កប់ទៅដោយផេះភ្នំភ្លើងនៃប្រទេសIslande។ បណ្តើរៗ ការគាំងដំណើរចរាចរណ៍ផ្លូវអាកាសមកកាន់ និងទៅពីទ្វីបអឺរ៉ុប បានផ្តើមប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី។
Source: RFI Khmer Home Page | 20 Apr 2010 | 12:39 pm
សេដ្ឋកិច្ច - ADB៖ សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ៤,៥ %ក្នុងឆ្នាំ២០១០
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ជាភាសាអង់គ្លេសថា ADB បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០១០នេះ នឹងងើបឡើងវិញចំនួន ៤,៥ %។ ចំណែកនៅឆ្នាំ២០១១ នឹងកើនដល់ ៦ %។ ការព្យាករណ៍នេះ បន្ទាប់ពីសេដ្ឋកិច្ចរបស់កម្ពុជា បានធ្លាក់ចុះ ប្រមាណ ២ % នៅក្នុងឆ្នាំ ២០០៩។
Source: RFI Khmer Home Page | 20 Apr 2010 | 12:08 pm
ថៃ - ពួកអាវក្រហមចុះញ៉មក្រោយពីទាហានគំរាមបាញ់គ្រាប់មែនទែន
បាតុករអាវក្រហមបានសម្រេចលុបចោលគម្រោងដើរដង្ហែរក្បួន នៅថ្ងៃអង្គារនេះ ក្រោយពីកងទ័ពថៃបានគំរាមច្បាស់ៗថា នឹងប្រើគ្រាប់កាំភ្លើងមែនទែនបាញ់ទៅលើបាតុករ នៅក្នុងការប៉ះទង្គិចគ្នាលើកក្រោយ។
Source: RFI Khmer Home Page | 20 Apr 2010 | 11:41 am
សុខភាព - ការផ្តល់កំនើតទារកនៅតែសិ្ថតក្នុងភាពគ្រោះថ្នាក់
នៅប្រទេសកម្ពុជាអត្រាមរណៈមាតាពេលសំរាលកូននៅតែខ្ពស់។ បុគ្គលិកដែលទទួលបានការអប់រំជាលក្ខណៈវិជា្ជជីវៈនៅមានតិច។ ការនិយមសែ្វងរកឆ្មបបុរាណនៅតែមានច្រើន។ តែទោះបីជាយ៉ាងណាស្រ្តីមានផៃ្ទពោះកាន់តែច្រើនឡើងយល់ដឹងពីការថែទាំសុខភាពរបស់ខ្លួនប្រសើរជាងមុន។
Source: RFI Khmer Home Page | 20 Apr 2010 | 11:21 am
សារព័ត៌មាន - អ្នកកាសែតបរទេសសម័យសង្គ្រាមបានមកដល់កម្ពុជាហើយ
ដូចការគ្រោងទុក អ្នកកាសែតបរទេសដែលរស់រានមានជីវិតពីសង្គ្រាម នៅកម្ពុជា នៅដើមទសវត្សរ៍៧០បានមកដល់កម្ពុជា ជាថ្មីវិញហើយ ដើម្បីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសហការីរបស់ពួកគេដែលបានស្លាប់ និងបាត់ខ្លួន ក្នុងចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥នោះ។
Source: RFI Khmer Home Page | 20 Apr 2010 | 11:07 am
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរថ្ងៃទី ២០ មេសា ២០១០
Source: RFI Khmer Home Page | 20 Apr 2010 | 10:51 am
ចិន - ចិនប្រកាសយកថ្ងៃពុធធ្វើជាថ្ងៃកាន់ទុក្ខជាតិសម្រាប់ជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅជិនហៃ
នៅមួយសប្តាហ៍ក្រោយនៃការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ២ពាន់នាក់ រដ្ឋាភិបាលចិនបានប្រកាសថា នៅថ្ងៃពុធស្អែកនេះ(២១ ០៤ ២០១០) ទង់ជាតិ នៅក្នុងទូទាំងប្រទេសនឹងត្រូវបង្ហូតមកនៅពាក់កណ្តាលដង ដើម្បីជាការកាន់ទុក្ខជាតិ សម្រាប់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់រញ្ជួយដី ក្នុងខេត្តជិនហៃ។
Source: RFI Khmer Home Page | 20 Apr 2010 | 10:40 am
នាទីជីវិតជោគជ័យ - លោក កុយ៖ ខ្ញុំអត់មើលងាយ អ្នកក្រ និងឱនលំទោនចំពោះមនុស្សគ្រប់ជាន់ថ្នាក់
នៅក្នុងនាទីជីវិតជោគជ័យក្នុងសប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក ជួង ជី ហៅ កុយ។ លោក កុយ ដែលកំពុងមានឈ្មោះបោះសំឡេងជាអ្នកកំប្លែងនៅក្នុងប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 20 Apr 2010 | 9:11 am
នាទីជីវិតជោគជ័យ - លោក កុយ៖ ខ្ញុំអត់មើលងាយ អ្នកក្រ និងឱនលំទោនចំពោះមនុស្សគ្រប់ជាន់ថ្នាក់
នៅក្នុងនាទីជីវិតជោគជ័យក្នុងសប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក ជួង ជី ហៅ កុយ។ លោក កុយ ដែលកំពុងមានឈ្មោះបោះសំឡេងជាអ្នកកំប្លែងនៅក្នុងប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 20 Apr 2010 | 9:11 am
រុស្ស៊ី - លោកនាយករដ្ឋមន្ត្រី Poutineធ្វើរបាយការណ៍ប្រចាំឆ្នាំជូនសភាឌូម៉ា
គឺស្របនឹងរដ្ឋធម្មនុញ្ញ ដែលនៅរុស្ស៊ី នាយករដ្ឋមន្ត្រីធ្វើរបាការណ៍ប្រចាំឆ្នាំអំពីសកម្មភាពរដ្ឋាភិបាលជូនរដ្ឋសភា ហើយរបាយការណ៍ប្រចាំត្រីមាសវិញ គឺតែងធ្វើ ៣ខែម្តង ដោយ ឧបនាយករដ្ឋមន្ត្រីណាម្នាក់របស់រដ្ឋាភិបាល។
Source: RFI Khmer Home Page | 20 Apr 2010 | 9:02 am
អឺរ៉ុប - ចរាចរណ៍ផ្លូវអាកាសបន្តជាប់គំាង ដោយសារ ដុំពពកផ្សែង និងផេះភ្នំភ្លើង
ថ្ងៃចន្ទ ទី១៩ មេសានេះ ឈានចូលដល់ថ្ងៃទី ៥ហើយ ដែលព្រលានយន្តហោះមួយចំនួនធំៗនៅក្នុងប្រទេសអឺរ៉ុប មានដំណើរការយ៉ាងរអាក់រអួល និងខ្លះទៀត កំពុងបន្តបិទទ្វារ។ ភាពរអាក់រអួល ដោយសារដុំពពកផ្សែង និងផេះភ្នំភ្លើង ដែលផ្ទុះនៅក្នុងប្រទេស Islande កាលពីថ្ងៃពុធ ទី១៤ មេសា។
Source: RFI Khmer Home Page | 19 Apr 2010 | 2:18 pm
វិបត្តិថៃ - ទាហានចាប់ផ្តើមពង្រាយជាថ្មីដើម្បីការពារសង្កាត់សេដ្ឋកិច្ចពីការលុកលុយរបស់ក្រុមអាវក្រហម
នៅព្រឹកថ្ងៃចន្ទនេះ ទាហានថៃរាប់រយនាក់ដែលប្រដាប់ដោយអាវុធគ្រប់ដៃត្រូវគេដាក់ពង្រាយនៅក្នុងសង្កាត់ពាណិជ្ជកម្មដ៏ធំមួយរបស់ទីក្រុងបាងកក ជាទីកន្លែងដែលក្រុមអាវក្រហមគ្រោងចូលទៅទៅចូលកាន់កាប់នៅថ្ងៃស្អែកនេះ។Source: RFI Khmer Home Page | 19 Apr 2010 | 2:17 pm
នយោបាយ - បក្សប្រឆាំងផ្សព្វផ្សាយពីអំណះអំណាងការពារលោក សម រង្ស៊ី
នៅថ្ងៃ២០ មេសា ស្អែកនេះ មេធាវីការពារក្តីរបស់លោក សមរង្ស៊ី នឹងជួបជាមួយចៅក្រមតុលាការក្រុងភ្នំពេញ ដើម្បីឆ្លើយបំភ្លឺដោះបន្ទុកមេបក្សប្រឆាំងពីភាពស្អាតស្អំរបស់មេបក្សប្រឆាំងរូបនេះ។ តុលាការបានចោទប្រកាន់លោកសម រង្ស៊ី ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់លិខិតក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម។
Source: RFI Khmer Home Page | 19 Apr 2010 | 12:14 pm
អាណិកជនខ្មែរមកពីបរទេសមានការកើនឡើង
កាលពីជាង៣០ឆ្នាំមុន ប្រជាជនខ្មែរមួយចំនួនបានសម្រេចចាកចេញពីប្រទេសកម្ពុជា ដោយសារតែបញ្ហាសង្គ្រាមស៊ីវិល។ ប៉ុន្តែ នាពេលថ្មីៗនេះ ស្ថានភាពមានការផ្លាស់ប្តូរ។ ក្មេងៗខ្មែរអាណិកជនជំនាន់ក្រោយមួយចំនួនធំបានសម្រេចចិត្តវិលត្រឡប់មករស់នៅ និងធ្វើការនៅក្នុងប្រទេសកំណើតរបស់ឪពុកម្តាយខ្លួនវិញ។ អ្នកខ្លះធ្វើការនៅក្នុងអង្គការ និងខ្លះទៀតបង្កើតរបររកស៊ីជួញដូរដោយខ្លួនឯង។
Source: RFI Khmer Home Page | 19 Apr 2010 | 12:04 pm
ព្រំដែន ខ្មែរថៃ - ថៃដកថយពីតំបន់ហាមឃាត់ខាងលិចច្រកចាក់ច្រែងហើយ
ទាហានថៃមួយក្រុមមានគ្នា១២នាក់ដែលបានបន្លំចូលក្នុងតំបន់ខាងលិចច្រកចាក់ច្រែង កាលពីថ្ងៃទី១៦មេសាបានដកថយទៅក្រោយវិញហើយ កាលពីរសៀលថ្ងៃទី១៨មេសាក្រោយពីការចរចាគ្នារវាងមេបញ្ជាការ នៅជួរមុខ។Source: RFI Khmer Home Page | 19 Apr 2010 | 10:48 am
រុស្ស៊ី - មានផ្ទុះឡើងជាអំពើភេរវកម្មទៀតហើយ នៅតំបន់ភ្នំកូកាសរបស់រុស្ស៊ី
ព្រឹកមិញ ក្នុងទីក្រុង Nazran នៃសាធារណរដ្ឋ Ingouchie ចំណុះសហព័ន្ធរុស្ស៊ីដែលស្ថិតនៅ ចម្ងាយប្រមាណ ១.៦០០គ.ម.ខាងត្បូងរដ្ឋធានីម៉ូស្គូ ពួកភេរវជនបានបំផ្ទុះរថយន្តរបស់អនុរដ្ឋមន្ត្រីមហាផ្ទៃនៃសាធារណរដ្ឋនោះ ប៉ុន្តែសំណាងល្អ ខុសពីលើកមុនៗ វាឥតបានបណ្តាលឲ្យមានមនុស្សស្លាប់ទេ គ្រាន់តែរបួសពីរនាក់ប៉ុណ្ណោះ។
Source: RFI Khmer Home Page | 19 Apr 2010 | 10:31 am
សេដ្ឋកិច្ច - តើវិស័យអចលនទ្រព្យអាចងើបឡើងវិញដូចដើមឬទេ?
សេដ្ឋវិទូមួយចំនួនបាននិយាយថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជាចាប់ផ្តើមងើបឡើងវិញហើយ នៅឆ្នាំ២០១០នេះ ប៉ុន្តែពួកគេហាក់បីដូចជាមិនទាន់ហ៊ានវាយតម្លៃពីអនាគតនៃវិស័យអចលនទ្រព្យនៅឡើយទេ។ តើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាអាចងើបឡើងវិញ នៅពេលណា?។
Source: RFI Khmer Home Page | 19 Apr 2010 | 10:02 am
តុលាការខ្មែរក្រហម - សាលាក្តីខ្មែរក្រហមទទួលបានថវិកា២ឆ្នាំបន្ត
បណ្តាប្រទេសដែលគាំទ្រសាលាក្តីខ្មែរក្រហម ទើបតែបានសម្រេចអនុម័តកញ្ចប់ថវិកាចំនួន៨៥លានដុល្លារ ដើម្បីគាំទ្រដំណើរការបន្តរបស់សាលាក្តីនេះ សម្រាប់ឆ្នាំ២០១០ និង២០១១។ ការអនុម័តនេះបានធ្វើឲ្យមន្ត្រីសាលាក្តីកូនកាត់មួយនេះប្រកាសពីជោគជ័យនៃដំណើរការរបស់ខ្លួនក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
Source: RFI Khmer Home Page | 19 Apr 2010 | 8:31 am
តុលាការខ្មែរក្រហម - តុលាការខ្មែរក្រហម ជំនុំជម្រះរឿង ខៀវ សំផន សុំនៅក្រៅឃុំ ជាលើកទី៣
អង្គបុរេជំនុំជម្រះ របស់តុលាការខ្មែរក្រហម បានបើកសវនាការ ជំនុំជម្រះលើបណ្តឹង ឧទ្ធរណ៍របស់លោក ខៀវ សំផន ប្រឆាំងនឹងដីកាឃុំខ្លួនបណ្តោះអាសន្ន ជាលើកទី៣ នៅព្រឹកថ្ងៃសុក្រ ទី១២កុម្ភៈនេះ។ លោក ខៀវ សំផន បានប្រកែកជំទាស់ថា ក្នុងនាមជាប្រមុខរដ្ឋ ខ្លួនមិនមានអំណាចអ្វី លើការសម្លាប់ជីវិតមនុស្សជិត ២ លាននាក់ ក្នុងសម័យខ្មែរក្រហមនោះឡើយ។
Source: RFI Khmer Home Page | 19 Apr 2010 | 8:25 am
តុលាការខ្មែរក្រហម - កិច្ចប្រជុំពេញអង្គរបស់តុលាការខ្មែរក្រហម និយាយពីការចូលរួមរបស់ជនរងគ្រោះ
ការធ្វើវិសោធនកម្ម កែប្រែលើបទបញ្ញត្តិ ស្តីពី ការចូលរួមរបស់ជនរងគ្រោះ នៅក្នុងសំណុំរឿង ០០២ គឺជារបៀបវារៈដ៏ចម្បង នៃកិច្ចប្រជុំពេញអង្គលើកទី ៧។ កិច្ចប្រជុំពេញអង្គ រវាងក្រុមចៅក្រម និងព្រះរាជអាជ្ញាជាតិ-អន្តរជាតិ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារ ទី ២កុម្ភៈនេះ ក៏នឹងពិចារណា លើការធ្វើឲ្យប្រសើរឡើងដល់សមត្ថភាព នៃអង្គភាពជនរងគ្រោះផងដែរ។
Source: RFI Khmer Home Page | 19 Apr 2010 | 8:23 am
តុលាការខ្មែរក្រហម - តុលាការខ្មែរក្រហមឈប់ទទួលពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង ០០២
ជាង ៧.០០០ (ប្រាំពីរពាន់) ពាក្យបណ្តឹង នេះគឺជាតុល្យការបឋម ដែលអង្គភាពជនរងគ្រោះ របស់តុលាការខ្មែរក្រហម បានបិទទ្វារ ឈប់ទទួលយកពាក្យបណ្តឹង សុំតាំងខ្លួន ជាដើមបណ្តឹងរដ្ឋប្បវេណី នៅវេលាម៉ោង ៧ យប់ (ម៉ោងនៅប្រទេសកម្ពុជា) នាថ្ងៃសុក្រ ២៩មករានេះ។ ក៏ប៉ុន្តែចំពោះពាក្យបណ្តឹងធម្មតា សម្រាប់សំណុំរឿង០០២ គឺតុលាការខ្មែរក្រហម នឹងនៅតែទទួលយក រហូតដល់ថ្ងៃទី៨កុម្ភៈ។
Source: RFI Khmer Home Page | 19 Apr 2010 | 8:01 am
សហគមន៍ខ្មែរនៅស្រុកបារាំង - ពេលដែលកូនខ្មែរនៅបរទេសចាប់ផ្តើមស្វែងរកឬសគល់ប្រវត្តិដើមរបស់ខ្លួនដោយប្រើរឿងល្ខោន
ពួកខ្មែរក្រហមមិនត្រឹមបានសម្លាប់ និងបង្កអំពើវិនាសកម្មដល់ប្រជាជាតិឯងប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនោះ ពួកមេដឹកនាំខ្មែរក្រហមដែលជាអ្នកមេគំនិតបានបំផ្លាញអស់នូវអ្វីដែលជាគោលជីវិតរបស់ប្រជាជនសឹងគ្រប់ជំនាន់។ ការឈឺចាប់ ជំងឺផ្លូវចិត្ត ការរស់ត្រាំត្រែងនឹងរឿងអតីតកាល រហូតដល់ការបោះបង់ចោលនូវប្រវត្តិអត្តសញ្ញាណដើមរបស់ខ្លួន ។ ទាំងនោះជាលទ្ធផលដែលសង្គ្រាមសម្លាប់ជាតិឯងបានបន្សល់ទុក។Source: RFI Khmer Home Page | 18 Apr 2010 | 1:28 pm
ព្រំដែនខ្មែរថៃ - ទាហានថៃនៅតែមិនព្រមដកចេញពីភ្នំទ្រព្យ
អស់រយៈពេលបីថ្ងៃមកហើយដែលទាហានថៃមួយក្រុមបានចូលមកបោះទីតាំង នៅលើភ្នំទ្រព្យ ក្បែរប្រាសាទព្រះវិហារ ហើយមិនព្រមដកចេញទៅវិញឡើយ បើទោះបីជាទាហានខ្មែរបានព្យាយាមបណ្តេញពួកគេយ៉ាងណាក៏ដោយ។ រហូតមកទល់នឹងថ្ងៃអាទិត្យនេះ ការចរចា នៅតែបន្ត ប៉ុន្តែនៅមិនទាន់មានលទ្ធផលនៅឡើយទេ។Source: RFI Khmer Home Page | 18 Apr 2010 | 12:50 pm
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរថ្ងៃទី ១៨ មេសា ២០១០
Source: RFI Khmer Home Page | 18 Apr 2010 | 12:47 pm
សង្គម - គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សអស់ ៤៩នាក់នៅក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ
គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សអស់៤៩នាក់ និងរបួសជាង៥០០ នៅក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ។ ខេត្តបាត់ដំបង គឺជាខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ នៅឆ្នាំនេះ។
Source: RFI Khmer Home Page | 18 Apr 2010 | 12:09 pm
ទេសចរណ៍ - ហូ វណ្ឌី៖"តម្លៃសមរម្យធ្វើអោយអាជីវកម្មទេសចរណ៍មាននិរន្តរភាព"
រយៈពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានមកដល់ទីបញ្ចប់ហើយ នៅថ្ងៃអាទិត្យនេះ។ លោកហូ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជនបានអះអាងថា ពលរដ្ឋខ្មែរពិតជាបានទៅដើរកំសាន្ត នៅតាមរមណីយដ្ឋានក្នុងស្រុកនានា។
Source: RFI Khmer Home Page | 18 Apr 2010 | 11:56 am
សង្គមខ្មែរនៅស្រុកបារាំង - ប្រជាជនខ្មែរស្រុកបារាំងធ្វើបុណ្យរំលឹកដល់ថ្ងៃ១៧ មេសា
នៅព្រឹកមិញនេះ នៅមជ្ឈមណ្ឌលពុទ្ធសាសនា ហៅវត្តVincenne ក្នុងក្រុងប៉ារីស ប្រជាជនខ្មែរបានប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនាដើម្បីរំលឹកដល់ថ្ងៃចាប់ផ្តើមដំបូងនៃការចូលកាន់អំណាចរបស់ពួកខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ សមាគម២ គឺ សមាគមបូជវិមាននៃជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសមាគមជនរងគ្រោះរបស់លោកស្រីប៊ីយ៉ុង អ៊ឹង ប៉ុនហោ ជាអ្នករៀបចំផ្តួចផ្តើមពិធីបុណ្យ។Source: RFI Khmer Home Page | 18 Apr 2010 | 10:17 am
សង្គមខ្មែរនៅស្រុកបារាំង - ប្រជាជនខ្មែរស្រុកបារាំងធ្វើបុណ្យរំលឹកដល់ថ្ងៃ១៧ មេសា
នៅព្រឹកមិញនេះ នៅមជ្ឈមណ្ឌលពុទ្ធសាសនា ហៅវត្តVincenne ក្នុងក្រុងប៉ារីស ប្រជាជនខ្មែរបានប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនាដើម្បីរំលឹកដល់ថ្ងៃចាប់ផ្តើមដំបូងនៃការចូលកាន់អំណាចរបស់ពួកខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ សមាគម២ គឺ សមាគមបូជវិមាននៃជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសមាគមជនរងគ្រោះរបស់លោកស្រីប៊ីយ៉ុង អ៊ឹង ប៉ុនហោ ជាអ្នករៀបចំផ្តួចផ្តើមពិធីបុណ្យ។Source: RFI Khmer Home Page | 18 Apr 2010 | 10:17 am
នាទីភ្ញៀវប្រចាំសប្តាហ៍ - Ponchaud៖១៧មេសា ១៩៧៥ ជាថ្ងៃដ៏ល្វីងជូរចត់សម្រាប់ខ្មែរ
ភ្ញៀវប្រចាំសប្តាហ៍របស់ Jean-François TAIN នៅថ្ងៃសៅរ៍នេះ គឺ Père François PONCHAUD អ្នកផ្សព្វផ្សាយសាសនាកាតូលីក។ Père Ponchaud ដែលឋិត នៅទីក្រុងភ្នំពេញ ក្នុងថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ បានឃើញផ្ទាល់ភ្នែកពួកយោធាខ្មែរក្រហមចូលកាន់កាប់ ទីក្រុងភ្នំពេញ កាលពី ៣៥ឆ្នាំមុន។
Source: RFI Khmer Home Page | 17 Apr 2010 | 2:42 pm
នយោបាយ - គណបក្សប្រឆាំងមើលរំលងកាសែតប្រឆាំង
ខណៈដែលប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាចកាន់តែរីកដុះដាលពីមួយឆ្នាំ ទៅមួយឆ្នាំ កាសែតដែលគាំទ្រគណបក្សប្រឆាំងកាន់តែរិចរឹលទៅៗ ជាលំដាប់។ បច្ចុប្បន្ននេះ នៅមានកាសែតប្រឆាំងតែមួយគត់ដែលមានវត្តមាននៅលើទីផ្សារ នោះគឺកាសែតមនសិការខ្មែរដែលទើបតែបោះពុម្ភផ្សាយឡើងវិញ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ បន្ទាប់ពីបានផ្អាកការផ្សាយមួយរយៈមក។
Source: RFI Khmer Home Page | 17 Apr 2010 | 11:53 am
ខ្មែរក្រហម - បក្សប្រឆាំងប្រារព្ធពិធីរម្លឹកខួបលើកទី៣៥ ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥
ថ្ងៃ១៧មេសា ឆ្នាំ២០១០ ថ្ងៃនេះ គម្រប់ខួបលើកទី៣៥ ឆ្នាំ នៃការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម នៅកម្ពុជា។ ក៏ប៉ុន្តែ ពិធីជួបជុំរបស់គណបក្សប្រឆាំង សម រង្ស៊ី នៅវាលពិឃាតជើងឯក នៅជាយក្រុងភ្នំពេញថ្ងៃនេះ មិនមែនជាការសាទរដល់ក្រុមខ្មែរក្រហមទេ តែជាការរម្លឹកពីសោកនាដកម្ម ដែលរបបខ្មែរក្រហមបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជិតពីរលាននាក់ ស្លាប់បាត់បង់ជីវិត ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
Source: RFI Khmer Home Page | 17 Apr 2010 | 11:34 am
ខ្មែរក្រហម - អនុស្សាវរីយ៍ជូរចត់របស់ប្រជាជនខ្មែរ នៅថ្ងៃខ្មែរក្រហមឡើងកាន់អំណាច
ប្រជាជនខ្មែរដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ នៅតែចងចាំមិនភ្លេចនូវថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ នៅពេលដែលក្រុមខ្មែរក្រហម ទទួលជ័យជំនះលើរបបសាធារណរដ្ឋលន់ នុល និងបានឡើងកាន់កាប់អំណាច នៅកម្ពុជា។ ក៏ប៉ុន្តែ ថ្ងៃនេះ កាលពី ៣៥ ឆ្នាំមុន ប្រជាជនខ្មែរ ត្រូវបានជម្លៀសចេញទាំងបង្ខំពីលំនៅឋាន។ ថ្ងៃ ១៧មេសា ឆ្នាំ ១៩៧៥ ក៏ត្រូវបានគេចាត់ទុកថា ជាថ្ងៃដែលខ្មែរក្រហមចាប់ផ្តើមអនុវត្តន៍នយោបាយកាប់សម្លាប់ជីវិតពលរដ្ឋខ្មែរជិតពីរលាននាក់។
Source: RFI Khmer Home Page | 17 Apr 2010 | 11:19 am
ព្រំដែនខ្មែរថៃ - ស្នូរអាវុធបានលាន់លឺឡើងជាថ្មី នៅតាមជាយដែន
គ្រាន់តែពិធីបុណ្យចូលឆ្នាំថ្មី រយៈពេលបីថ្ងៃបានចប់មិនទាំងស្រួលបួលផង ស្នូរកាំភ្លើងបានផ្ទុះឡើងជាថ្មីទៀត នៅព្រឹកព្រលឹម ថ្ងៃសៅរ៍នេះ នៅតាមជាយដែន ក្នុងតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ អាវុធតូចធំបានផ្ទុះឆ្លើយឆ្លងគ្នារយៈពេល១៥នាទីមុននឹងស្ងប់ស្ងាត់ទៅវិញ។
Source: RFI Khmer Home Page | 17 Apr 2010 | 11:04 am
ខ្មែរក្រហម - អ្នកស្រីភឹង ស៊ុនថារី ៖ ការផ្សះផ្សាជាតិមិនអាចធ្វើឡើងតាមរយៈការអត់អោនទោសទេ
អ្នកស្រីភឹង ស៊ុនថារី ជនរងគ្រោះម្នាក់ក្នុងរបបខ្មែរក្រហម និងជាអ្នកដាក់ពាក្យ ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងបំណងស្វែងរកការពិតចំពោះការស្លាប់របស់ឪពុកខ្លួនក្នុងមន្ទីរឃុំឃាំងទួលស្លែង នៅតែមិនអាចអត់អោនទោសអោយមេដឹកនាំខ្មែរក្រហម។
Source: RFI Khmer Home Page | 16 Apr 2010 | 12:36 pm
សហគមន៍ខ្មែរស្រុកបារាំង - កម្ពុជាឈ្នះរង្វាន់ពិភពលោកខាងសៀវភៅធ្វើម្ហូបអាស៊ី
ប្រជាជនខ្មែរប្រហែលត្រូវនឹកសរសើរដល់ស្នាដៃរបស់ស្រ្តីខ្មែរ ម្តាយកូនពីរនាក់ដែលបាននាំឲ្យម្ហូបកម្ពុជាត្រូវគេទទួលស្គាល់នៅលើឆាកអន្តរជាតិ។ អ្នកស្រីឡុង សូរ៉ី និងកូនស្រីឈ្មោះកន្និការ លីនដិន ជាម្ចាស់និពន្ធ និងរៀបរៀងស្នាដៃសៀវភៅធ្វើម្ហូបខ្មែររហូតបានទទួលរង្វាន់ពិភពលោកខាងសៀវភៅធ្វើម្ហូបអាស៊ីប្រចាំឆ្នាំ ២០០៩។ ឈ្មោះថា “Au pays de la pomme cythère ឬនៅប្រទេសផ្លែម្កាក់”Source: RFI Khmer Home Page | 16 Apr 2010 | 11:32 am
ខ្មែរក្រហម - រម្លឹកខួបលើកទី ៣៥នៃការកាន់អំណាចរបស់ខ្មែរក្រហម
ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥-១៧មេសា ឆ្នាំ២០១០ ថ្ងៃស្អែក គឺជាគម្រប់ខួបលើកទី៣៥ នៃការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម។ មួយថ្ងៃមុនការប្រារព្ធខួបនេះ ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីគណបក្សប្រឆាំងបានអំពាវនាវដល់សាលាក្តីខ្មែរក្រហម បង្កើនល្បឿនលើការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ជាពិសេសលើសំណុំរឿង ០០២ ដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះខ្មែរ។
Source: RFI Khmer Home Page | 16 Apr 2010 | 10:57 am
កម្ពុជា-ថៃ - កម្ពុជាស្វាគមន៍ថៃ ចំពោះចេតនាចង់ដាក់ឯកអគ្គរាជទូតឡើងវិញ
មន្ត្រីជាន់ខ្ពស់កម្ពុជាបានសម្តែងការស្វាគមន៍រដ្ឋាភិបាលថៃ ចំពោះចេតនាចង់បញ្ជូន ឯកអគ្គរាជទូតថៃ វិលត្រលប់មកកាន់ទីក្រុងភ្នំពេញ។ ឯកអគ្គរាជទូតថៃត្រូវបានដកចេញពីកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៩ គឺក្រោយពីកម្ពុជាបានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
Source: RFI Khmer Home Page | 16 Apr 2010 | 9:54 am
ប្រវត្តិសាស្ត្រ - បញ្ហាអព្យាក្រិតភាពខ្មែរ
ក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ប្រទេសកម្ពុជាបានកំណត់យក នយោបាយអព្យាក្រិតភាព មិនចូលបក្សសម្ព័ន្ធណាទាំងអស់។ ប៉ុន្តែ គឺជា ជំហរមួយដែលពិបាករក្សាពន់ពេកក្រៃ ព្រោះត្រូវស្ថិតនៅក្នុងការ ប្រទាញប្រទង់រវាងពិភពលោកពីរ គឺលោកសេរី និងលោកកុម្មុយនិស្ត។Source: RFI Khmer Home Page | 16 Apr 2010 | 9:25 am
កម្ពុជា-ថៃ - ទាហានប៉ារ៉ាថៃ ៤០នាក់ដកចេញពីចំណុច ចាក់ច្រែងនៅថ្ងៃអង្គារ៍ទី១៦ មីនានេះ
ទាហានប៉ារ៉ាថៃ បានដកថយចូលទៅក្នុងទឹកដីរបស់ខ្លួនវិញហើយ កាលពីម៉ោង១២កន្លះនៅថ្ងៃទី ១៦មីនានេះ បន្ទាប់ពីមានការចរចារវាងទ័ពទាំងពីរ។ ទ័ពថៃបានបង្កើនឡើងមកនៅក្បែរច្រក ចាក់ច្រែង លើខ្នងភ្នំដងរែកកាលពីថ្ងៃទី ១៤មីនា ដោយអះអាងថាដើម្បីការពារមិនអោយមានការចូលកាប់ឈើព្រៃ។Source: RFI Khmer Home Page | 15 Apr 2010 | 11:18 am
ច្បាប់ទឹកអាស៊ីត - រដ្ឋាភិបាលកំពុងតាក់តែងច្បាប់អាស៊ីត
ច្បាប់គ្រប់គ្រងទឹកអាស៊ីតដែលមាន ៤ជំពូក និង២៥ មាត្រា ត្រូវបានគណៈកម្មការចម្រុះរបស់រដ្ឋាភិបាលកំពុងតែតាក់តែង។ ច្បាប់ថ្មីនេះបានកំណត់ដាក់ទោសលើឧក្រិដ្ឋជនដែលប្រើទឹកអាស៊ីតជាអាវុធឲ្យជាប់ពន្ធនាគារ ចាប់ពី ៥ឆ្នាំ ដល់មួយជីវិត។
Source: RFI Khmer Home Page | 15 Apr 2010 | 10:59 am
ជំងឺផ្តាសាយH1N1 - ពលរដ្ឋខ្មែរបានទទួលវ៉ាក់សាំងជំងឺផ្តាសាយប្រភេទថ្មី A/H1N1លើកដំបូង
ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយប្រភេទថ្មីA/H1N1ត្រូវបានផ្តើមប្រើប្រាស់ហើយ នៅព្រឹកថ្ងៃ ពុធ ទី ២៤ មីនានេះ នៅក្នុងមន្ទីរពេទ្យបង្អែកខណ្ឌចំការមន បន្ទាប់ពីថ្នាំវ៉ាក់សាំងនេះបានមកដល់ប្រទេសកម្ពុជា។ ថ្នាំវ៉ាក់សាំងនឹងត្រូវប្រើប្រាស់ ជាជំហានដំបូង នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
Source: RFI Khmer Home Page | 15 Apr 2010 | 10:42 am
បទយកការណ៍ - ចូលឆ្នាំខ្មែរនៅក្រុងកែប
ព្រោះតែបញ្ហាក្រពះយុវជននិងកុមារតូចៗសុខចិត្តលះបង់ការសប្បាយផ្ទាល់ខ្លួន ដោយនាំគ្នាធ្វើការជាអ្នកអនាម័យសំអាតក្រុងកែបខណៈពេលដែលពលរដ្ឋខ្មែរឯទៀតកំពង់តែរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ទោស័ក ពស ២៥៥៤។
Source: RFI Khmer Home Page | 15 Apr 2010 | 9:48 am
កម្ពុជា-ថៃ - កងទ័ពកម្ពុជា-ថៃ ជួបជុំសាទរពិធីបុណ្យចូលឆ្នាំថ្មីរួមគ្នា
មេបញ្ជាការកងទ័ព ព្រមទាំងអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បានជួបជុំគ្នា នៅតាមតំបន់ព្រំដែនជម្លោះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចំណែកបញ្ហាជម្លោះព្រំដែន ភាគីទាំងពីរមិនបានលើកឡើងទេ។
Source: RFI Khmer Home Page | 15 Apr 2010 | 9:24 am
ទេសចរណ៍ - ក្រសួងទេសចរណ៍អំពាវនាវអោយមានការធ្វើអនាម័យ និងផ្តល់សេវាល្អពេលចូលឆ្នាំខ្មែរ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយចរាចរណ៍ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់គ្រងរមណីយដ្ឋានអោយអនុវត្តគោលការណ៍៣ចំនុច ទីក្រុងស្អាត រមណីយដ្ឋានល្អ និងសេវាល្អ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានអះអាងអោយដឹងថាពលរដ្ឋខ្មែរបានធ្វើដំណើរកំសាន្តតាមរមណីយដ្ឋានយ៉ាងច្រើនកុះករបើទោះជាអាកាសធាតុក្តៅយ៉ាងណាក៏ដោយ។
Source: RFI Khmer Home Page | 15 Apr 2010 | 7:09 am
នាទីជីវិតជោគជ័យ - លោក សុខ គង់៖ សន្សំសំចៃ ដើម្បីពង្រីកមុខរបរថ្មី
នៅក្នុងនាទីជីវិតជោគជ័យក្នុងសប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក សុខ គង់។ លោក សុខ គង់ ជាប្រធានក្រុមហ៊ុន សូគីម៉ិចគ្រូប។Source: RFI Khmer Home Page | 14 Apr 2010 | 1:09 pm
សង្គម - ប្រជាជនខ្មែរចាប់ផ្តើមអបអរសាទរបុណ្យចូលឆ្នាំថ្មី
ប្រជាជនខ្មែរជាច្រើនម៉ឺនគ្រួសារបាននាំគ្នាទៅដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសនិងរមណីយដ្ឋានទេសចរណ៍ក្រៅប្រទេស។ ការធ្វើដំណើរដ៏ច្រើនកកកុញនៅតាមខេត្តនិងទៅក្រៅប្រទេសយ៉ាងដូច្នេះធ្វើអោយទីក្រុងភ្នំពេញមានសភាពស្ងាត់ជ្រងំ។
Source: RFI Khmer Home Page | 14 Apr 2010 | 12:46 pm
នយោបាយ - លោកហង្ស ចក្រានឹងបន្តអាជីពសារព័ត៌មានទៀត
ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកត្រូវបានដោះលែងអោយមានសេរីភាពវិញតាមការគ្រោងទុកហើយ កាលពីល្ងាចថ្ងៃទី ១៣ខែមេសា។ លោកហង្ស ចក្រាបានថ្លែងថាលោកនឹងប្រមូលសហការីរបស់លោកបើកកាសែតខ្មែរម្ចាស់ស្រុកឡើងវិញ នៅពេលក្រោយចូលឆ្នាំនេះ។Source: RFI Khmer Home Page | 14 Apr 2010 | 11:59 am
សង្គម - របាំត្រុដិទទួលបានការគាំទ្រច្រើនក្នុងឱកាសចូលឆ្នាំថ្មីនេះ
ទាំងសមាគមសិល្បៈ កូនខ្មែរទ្រទ្រង់វប្បធម៌ និងសមាគមរស្មីកុមារកម្ពុជា សុទ្ឋតែបានអះអាងថា ពួកគេត្រូវបានអញ្ជើញទៅសំដែងរបាំត្រុដិជាច្រើនកន្លែងជាងឆ្នាំមុនៗ។ ជាពិសេសគេសង្កេតឃើញថាភូមិគ្រឹះរបស់មន្រី្តធំៗចាប់ផ្តើមចាប់អារម្មណ៍ទៅលើការសំដែងនេះដោយគេមានជំនឿថាអាចបញ្ចេញឧបទ្រពចង្រៃកាលពីឆ្នាំចាស់។
Source: RFI Khmer Home Page | 14 Apr 2010 | 8:51 am
សុខភាព-ឱសថ - ការប្រើប្រាស់ថ្នាំផ្សះឲ្យមានប្រសិទ្ធិភាព
អ្វីទៅដែលហៅថា ថ្នាំផ្សះ ? តើថ្នាំនេះមានប្រសិទ្ធភាពនៅពេលណា ? អ្វីខ្លះជា គ្រោះថ្នាក់ អាចកើត ឬបង្កជាភាពមិនធន់នឹងថ្នាំនេះ ដូច្នេះតើត្រូវធ្វើដូចម្តេចក្នុងករណីនេះ។ តើអ្នកជំងឺគួរប្រើថ្នាំនេះរយៈពេលប៉ុន្មានថ្ងៃ ? ហេតុអ្វីបានជាបច្ចុប្បន្ននេះ ផ្នែកវេជ្ជសាស្ត្រតែងតែណែនាំមិនឲ្យប្រើប្រាស់ថ្នាំផ្សះជាលក្ខណៈ ស្វ័យប្រវត្តិឈឺភ្លាម លេបថ្នាំផ្សះភ្លាម ?
Source: RFI Khmer Home Page | 14 Apr 2010 | 6:19 am
សុខភាព-ឱសថសាស្ត្រ - គ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំក្លែងក្លាយ
ថ្នាំក្លែងក្លាយកំពុងតែក្លាយជាបញ្ហាសង្គមមួយហើយ មិនថានៅប្រទេសក្រីក្រ ឬប្រទេសជឿនលឿនទេ។ ថ្នាំមិនសុទ្ធ មានច្រើនទម្រង់ណាស់ ដែលគេមិនអាចសម្គាល់បានងាយស្រួលទេ ថ្នាំខ្លះមានសារធាតុសកម្មតិចជាងក្បួនខ្នាត ខ្លះហួសកាលកំណត់ ។ល។ និង។ល។ តើថ្នាំក្លែងក្លាយ អាចបង្កផលប៉ះពាល់យ៉ាណាខ្លះ ?
Source: RFI Khmer Home Page | 14 Apr 2010 | 6:18 am
នយោបាយ - លោកសម រង្ស៊ីអំពាវនាវអោយកសិករប្តូរបច្ចេកទេសដាំស្រូវក្នុងឆ្នាំថ្មី
មេគណបក្សប្រឆាំងគឺលោកសម រង្ស៊ីបានធ្វើសារជូនពរមួយដល់ពលរដ្ឋកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយបានអំពាវនាវអោយ កសិករខ្មែរផ្លាស់ប្តូរគំនិតក្នុងការដាំស្រូវ។ លោកសម រង្ស៊ីចង់អោយកសិករខ្មែរងាកមកធ្វើស្រែតាមបែបប្រព័ន្ធប្រពលវប្បកម្ម។Source: RFI Khmer Home Page | 13 Apr 2010 | 1:31 pm
កម្ពុជា - មួយថ្ងៃមុនឆ្នាំថ្មី ចូលមកដល់ ចរាចរណ៍ចេញពីទីក្រុងភ្នំពេញកកស្ទះ
ពលរដ្ឋខ្មែរ បានសម្រុកចេញពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើត និងរមណីយដ្ឋាន តំបន់កំសាន្តនានា បង្កឲ្យមានការកកស្ទះចរាចរណ៍ធ្វើដំណើរ ជាពិសេសតាមច្រកផ្លូវចេញ-ចូលក្រុងភ្នំពេញ។ ជាមួយគ្នានោះ អាជ្ញាធរសមត្ថកិច្ច ក៏បានអំពាវនាវឲ្យអ្នកដំណើរ បង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ។
Source: RFI Khmer Home Page | 13 Apr 2010 | 1:16 pm
នាទីភ្ញៀវប្រចំាសប្តាហ៍ - លោក អ៊ុក គឹមលេខ៖ « លក្ខណៈពិសេសរបស់ទឹកអាស៊ីត ជាអាវុធកំបំាងមុខ ដែលគ្មានស្នូរ »
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់អាស៊ីត បានពន្យល់ពីសារៈសំខាន់នៃការបង្កើតឲ្យមានច្បាប់ទឹកអាស៊ីត។ គោលការណ៍រួមនៃច្បាប់អាស៊ីត គឺមានចរិកបង្ការ និងបង្ក្រាបដើម្បីឈានទៅកាត់បន្ថយបទឧក្រិដ្ឋដោយប្រើទឹកអាស៊ីតជាអាវុធ។ ជនដែលប្រព្រឹត្តបទល្មើសជះទឹកអាស៊ីត នឹងអាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅមួយជីវិត។
Source: RFI Khmer Home Page | 13 Apr 2010 | 12:36 pm
នាទីភ្ញៀវប្រចំាសប្តាហ៍ - លោកស្រី អ៊ឹង កន្ថាផាវី៖ « ទុកឲ្យប្រជាជនខ្មែរ ជាអ្នកសម្រេចថា តើគួរតែមានច្បាប់មួយសម្រាប់អ្នករកស៊ីផ្លូវភេទ ឬអត់ ?»
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានលើកឡើងពីស្ថានភាពទូទៅរបស់ស្រ្តីខ្មែរនាពេលបច្ចុប្បន្ន។ លោកស្រី បានអំពាវនាវឲ្យគូស្វាមីភរិយាដែលរៀបការតាមប្រពៃណីរួចហើយ ត្រូវទៅចុះសំបុត្រអាពាហ៍អាពាហ៍តាមផ្លូវច្បាប់។ ទាក់ទងនឹងការទាមទាររបស់ស្រ្តីរកស៊ីផ្លូវភេទ ដែលចង់មានច្បាប់មួយសម្រាប់ពួកគេ លោកស្រីទុកឲ្យប្រជាជនកម្ពុជា ជាអ្នកសម្រេចខ្លួនឯង។
Source: RFI Khmer Home Page | 13 Apr 2010 | 12:35 pm
នាទីភ្ញៀវប្រចំាសប្តាហ៍ - លោកស្រី សឹង កាម៉ារីយ៉ាន៖ រដ្ឋាភិបាលត្រូវតែពង្រឹងការអនុវត្តន៍ច្បាប់ ទប់ស្កាត់ការជួញដូរផ្លូវភេទ
អង្គការ Afésip កម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយជួយស្រោចស្រង់ស្រ្តី និងកុមារដែលរកស៊ីលក់ខ្លួន ឬមួយក៏ចាញ់បោកតាមការលោងលោមរបស់អ្នកដទៃ។ ក្នុងនាមជាប្រធានការិយាល័យច្បាប់នៃអង្គការ Afésip កម្ពុជា លោកស្រី សឹង កាម៉ារីយ៉ាន បានអំពាវនាវឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តន៍ច្បាប់ក្នុងការទប់ស្កាត់ការជួញដូរផ្លូវភេទ ពិសេស ដាក់ទោសទៅមន្ត្រីណា ដែលជួយអន្តរាគមន៍ការពារឲ្យមានការជួញដូរផ្លូវភេទ។
Source: RFI Khmer Home Page | 13 Apr 2010 | 12:28 pm
នាទីភ្ញៀវប្រចាំសប្តាហ៍ - លោកសុក សំអឿន៖ យើងពេញចិត្តនឹងរបៀបដែលរដ្ឋាភិបាលតាក់តែងច្បាប់ប្រឆាំងអំពើពុករលួយ តែមិនពេញចិត្តនឹងរដ្ឋសភាដែលអនុម័តច្បាប់នេះលឿនជ្រុលពេក
ឆ្លើយតបនឹងសំណួររបស់Jean-François TAIN លោកមេធាវីសុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងអំពីចំណុចខ្វះខាតខ្លះ និងចំណុចខ្លាំងនៃច្បាប់ប្រឆាំងអំពើពុករលួយ។ ចំពោះលោក សុក សំអឿន ការដែលរដ្ឋសភាបានអនុម័តច្បាប់នេះយ៉ាងលឿនរហ័សដោយមិនមានការតស៊ូមតិ គឺជារូបភាពមួយមិនល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា។
Source: RFI Khmer Home Page | 13 Apr 2010 | 11:58 am
នាទីភ្ញៀវប្រចាំសប្តាហ៍ - ហេតុអ្វីបានជាពួកមេខ្មែរក្រហមចេះតែសុំនៅក្រៅឃុំ?
ឆ្លើយតបនឹងសំណួររបស់Jean-François TAIN លោករាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់តុលាការខ្មែរក្រហម បានលើកឡើងអំពីការសុំនៅក្រៅឃុំ របស់ពួកមេខ្មែរក្រហម អៀង សារី អៀង ធីរិទ្ធ និងខៀវ សំផន។ លោករាជ សម្បត្តិក៏បាននិយាយលាតត្រដាងអំពីជីវភាពរស់នៅរបស់ពួកមេខ្មែរក្រហមទាំងអស់នេះ នៅក្នុងមន្ទីរឃុំឃាំងនៃតុលាការខ្មែរក្រហមដែរ។
Source: RFI Khmer Home Page | 13 Apr 2010 | 11:34 am
នាទីភ្ញៀវប្រចាំសប្តាហ៍ - ហេតុអ្វីបានជាពួកមេខ្មែរក្រហមចេះតែសុំនៅក្រៅឃុំ?
ឆ្លើយតបនឹងសំណួររបស់Jean-François TAIN លោករាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់តុលាការខ្មែរក្រហម បានលើកឡើងអំពីការសុំនៅក្រៅឃុំ របស់ពួកមេខ្មែរក្រហម អៀង សារី អៀង ធីរិទ្ធ និងខៀវ សំផន។ លោករាជ សម្បត្តិក៏បាននិយាយលាតត្រដាងអំពីជីវភាពរស់នៅរបស់ពួកមេខ្មែរក្រហមទាំងអស់នេះ នៅក្នុងមន្ទីរឃុំឃាំងនៃតុលាការខ្មែរក្រហមដែរ។
Source: RFI Khmer Home Page | 13 Apr 2010 | 11:34 am
នាទីភ្ញៀវប្រចាំសប្តាហ៍ - លោក ហោ ណាំហុង លើកឡើងពីបញ្ហាព្រំដែនខាងកើតនិងព្រំដែនខាងលិច
នៅថ្ងៃសៅរ៍នេះ ឆ្លើយតបនឹងសំណួររបស់វិទ្យុRFI លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស បានបញ្ចេញមតិ ជុំវិញសង្គ្រាមប៉ាការវាងបក្សប្រឆាំងនិងរាជរដ្ឋាភិបាល ក្នុងរឿងព្រំដែនខាងកើត និងជុំវិញជម្លោះព្រំដែនខាងលិច រវាងប្រទេសកម្ពុជា និងប្រទេសថៃ។
Source: RFI Khmer Home Page | 13 Apr 2010 | 11:17 am
សេចកិច្ច - កម្មករកម្មការិនី វិលត្រឡប់ទៅស្រុកកំណើតដោយមិនសូវសប្បាយចិត្តនៅឆ្នាំនេះ
ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផលនៃពេលកន្លងមក កម្មករកម្មការិនី នៅពេលចូលឆ្នាំថ្មីនេះវិលត្រឡប់ទៅស្រុកកំណើតដោយមិនសូវសប្បាយចិត្តទេ។ មិនត្រឹមតែប៉ុណ្ណោះ កម្មករមួយចំនួនផ្សេងទៀតថែមទាំងសម្រេចចិត្តមិនទៅលេងស្រុកកំណើតតែម្តង។Source: RFI Khmer Home Page | 13 Apr 2010 | 9:12 am
នាទីជីវិតជោគជ័យ - លោក ម៉ុង ឬទ្ធី៖ ជីវិត ជាការតស៊ូ
លោក ម៉ុង ឬទ្ធី ជាប្រធានក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប។ កិច្ចការរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី ផ្តោតជាសំខាន់នៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម សំណង់ និងចិញ្ចឹមសត្វ ពិសេសសត្វជ្រូកយកពូជមកពីប្រទេសអង់គ្លេស និងចិញ្ចឹមសត្វគោយកទឹកដោះ និងសាច់ផុយ។ បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានផ្តល់ការងារជូនពលរដ្ឋខ្មែរប្រមាណ ១ម៉ឺននាក់។Source: RFI Khmer Home Page | 13 Apr 2010 | 8:58 am
នាទីជីវិតជោគជ័យ - លោក ម៉ុង ឬទ្ធី៖ ជីវិត ជាការតស៊ូ
លោក ម៉ុង ឬទ្ធី ជាប្រធានក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប។ កិច្ចការរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី ផ្តោតជាសំខាន់នៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម សំណង់ និងចិញ្ចឹមសត្វ ពិសេសសត្វជ្រូកយកពូជមកពីប្រទេសអង់គ្លេស និងចិញ្ចឹមសត្វគោយកទឹកដោះ និងសាច់ផុយ។ បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានផ្តល់ការងារជូនពលរដ្ឋខ្មែរប្រមាណ ១ម៉ឺននាក់។Source: RFI Khmer Home Page | 13 Apr 2010 | 8:58 am
បុណ្យចូលឆ្នាំខ្មែរ - វ៉ាស៊ីនតោនជូនពរនិងសន្យាពង្រឹងមិត្តភាពជាមួយកម្ពុជា
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Hillary Rodham Clinton បានថ្លែងសារជូនពរចំពោះកម្ពុជា ក្នុងឱកាសដែលកម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ នៅក្នុងសាររបស់ខ្លួន ប្រមុខការទូតអាមេរិកក៏បានថ្លែងកោតសរសើរកម្ពុជា ចំពោះដំណើរការទៅមុខក្នុងការកាត់ទោសមេដឹកនាំខ្មែរក្រហម និងការរីកចម្រើនផ្នែកសហប្រតិបត្តិការទ្វេភាគីផងដែរ។Source: RFI Khmer Home Page | 12 Apr 2010 | 1:00 pm
ថៃ-អាស៊ាន - ថៃមិនព្រមឲ្យកោះប្រជុំអាស៊ានដើម្បីដោះស្រាយស្ថានការណ៍នៅបាងកកទេ
នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបដិសេធ មិនព្រម ធ្វើតាមសំណើកោះប្រជុំកំពូលអាស៊ាន ដើម្បីដោះស្រាយស្ថានការណ៍បាតុកម្ម នៅទីក្រុងបាងកកឡើយ។ បាតុកម្មក្រុមអាវក្រហមថៃ ដែលបានឈានដល់អំពើហិង្សា បង្ហូរឈាម កាលពីថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០១០។Source: RFI Khmer Home Page | 12 Apr 2010 | 12:00 pm
កម្ពុជា-ថៃ - កម្ពុជាចាំរដ្ឋាភិបាលថ្មីរបស់ថៃដើម្បីស្តារទំនាក់ទំនងការទូត
គំលាតទំនាក់ទំនងទូតកម្ពុជា-ថៃ បានរីកធំមួយកំរិតទៀតហើយ នៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសឈប់និយាយពីរឿងស្តារទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលថៃរបស់លោកអាប់ភីស៊ីត វេចាជីវ៉ា។
Source: RFI Khmer Home Page | 12 Apr 2010 | 11:39 am
សេដ្ឋកិច្ច - សេដ្ឋកិច្ចនៃប្រទេសកម្ពុជាចាប់ផ្តើមងើបឡើងវិញ
សេដ្ឋកិច្ចនៃប្រទេសកម្ពុជានឹងចាប់ផ្តើមងើបឡើងវិញនៅឆ្នាំ២០១០នេះជាមួយនឹងអត្រាកំណើនជាង៤ភាគរយ។ការងើបឡើងវិញនេះគឺបានធ្វើឡើងបន្ទាប់ពីសេដ្ឋកិច្ចប្រទេសក្រីក្រមួយនេះបានថមថយខ្លាំងកាលពីឆ្នាំ២០០៩កន្លងមក។Source: RFI Khmer Home Page | 12 Apr 2010 | 11:05 am
សេដ្ឋកិច្ច - កម្ពុជាប្រឈមទាំងសេដ្ឋកិច្ចនិងនយោបាយនៅឆ្នាំ ២០០៩
ប្រទេសកម្ពុជាបិទទំព័រឆ្នាំចាស់ឆ្នាំ ២០០៩ដោយបន្សល់ទុកនូវការប្រឈមទាំងសេដ្ឋកិច្ចនិងទាំងនយោបាយ។ ឆ្នាំចាស់ឆ្នាំ ២០០៩ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចផង សង្គមកិច្ចផង និង បញ្ហានយោបាយផង។Source: RFI Khmer Home Page | 12 Apr 2010 | 10:53 am
សិល្បៈភាពយន្ត - ជីវិតជនភៀសខ្លួនតាមរយៈខ្សែភាពយន្តឯកសារ
នៅក្នុងទសវត្សទី៨០ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅរស់នៅជំរំប្រទេសថៃ ដើម្បីគេចអោយផុតពីរបបខ្មែរក្រហម។ រង់ចាំការធ្វើដំណើរទៅប្រទេសទីបីដោយអស់សង្ឃឹម ពួកគេត្រូវបង្ខំចិត្តវិលមកស្រុកកំណើតវិញ នៅក្នុងឆ្នាំ១៩៩៣។ ជនភៀសខ្លួនខ្មែរ ជាង៣០០គ្រួសារ បានវិលមករស់នៅក្នុងឃុំចំការសម្រោង ដែលទីនោះ ពួកគេត្រូវទទួលរងនូវការរើសអើង និងជាពិសេសត្រូវប្រឈមមុខខ្លាំងទៅនឹងការកសាងជីវិតថ្មីពីបាតដៃទទេ។
Source: RFI Khmer Home Page | 12 Apr 2010 | 9:14 am
កម្ពុជា-អាស៊ាន - កម្ពុជាសុំឲ្យអាស៊ានអន្តរាគមន៍ដោះស្រាយបញ្ហាថៃ
នៅចំពោះមុខស្ថានការណ៍នយោបាយកាន់តែតានតឹងឡើងដែលឈានដល់អំពើហិង្សានៅក្នុងប្រទេសថៃក្រសួងការបរទេសកម្ពុជា បានស្នើឲ្យសមាគមអាស៊ានចូលធ្វើអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហា។ សំណើរបស់កម្ពុជាបានធ្វើឡើងតាមរយៈលិខិតមួយច្បាប់របស់លោកហោណាំហុងរដ្ឋមន្ត្រីការបរទេសផ្ញើទៅកាន់លោកផាមយ៉ាយៀមរដ្ឋមន្ត្រីការបរទេសវៀតណាមកាលពីវេលាយប់ថ្ងៃសៅរ៍ម្សិលមិញ។
Source: RFI Khmer Home Page | 11 Apr 2010 | 1:33 pm
សង្គម - អាជីវករលក់គ្រឿងអលង្ការត្អូញត្អែរប៉ុន្តែអាជីវករលក់សម្លៀកបំពាក់សប្បាយចិត្ត
នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ អាជីវករលក់គ្រឿងអលង្ការត្អូញត្អែរប៉ុន្តែអាជីករលក់សម្លៀកបំពាក់សម្តែងការសប្បាយចិត្ត។ អាជីវករនៅក្នុងប្រទេសកម្ពុជា បាននិយាយថាមុខរបរលក់គ្រឿងអលង្ការបានថយចុះប្រមាណជា ៥០ភាគរយប៉ុន្តែការលក់ដូរសម្លៀកបំពាក់ បានកើនឡើងប្រមាណជា ៣០ភាគរយ។Source: RFI Khmer Home Page | 11 Apr 2010 | 11:44 am
សង្គម - ពលរដ្ឋកម្ពុជាច្រើន ត្រៀមដំណើរកំសាន្តក្នុងនិងក្រៅប្រទេសពេលចូលឆ្នាំ
ភ្នាក់ងារទេសចរណ៍នានាបានអះអាងថា ខ្លួនកំពុងតែមមាញឹកនឹងកិច្ចការងាររៀបចំដំណើរកំសាន្តនៅក្នុង និងក្រៅប្រទេសសម្រាប់ពលរដ្ឋខ្មែរជាច្រើនដែលបានមកកក់កន្លែងសម្រាប់ការដើរកំសាន្តក្នុងថ្ងៃឈប់សំរាកពេលចូលឆ្នាំប្រពៃណីខ្មែរនេះ។
Source: RFI Khmer Home Page | 11 Apr 2010 | 9:43 am
នាទីភ្ញៀវប្រចាំសប្តាហ៍ - លឺ ឡាយស្រេង ៖ ពួករាជានិយមត្រូវរួបរួមគ្នាវិញ
ឆ្លើយតបនឹងសំណួររបស់ហ្សង់-ហ្វ្រង់ស័រ តាន់ លោក លឺ ឡាយស្រេង អនុប្រធាននៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា បក្សហ្វ៊ុនស៊ិនប៉ិច និងបក្សជាតិនិយមដែលជា បំណែកសេសសល់ពីការបែកបាក់គ្នានៅក្នុងជួរគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីមុនការបោះ ឆ្នោតឆ្នាំ២០០៨ ចាំបាច់ត្រូវតែរួបរួមគ្នាវិញ។
Source: RFI Khmer Home Page | 11 Apr 2010 | 6:55 am
សង្គម-ចរាចរណ៍ - អង្គការសង្គមស៊ីវិលអំពាវនាវកុំអោយសេវ៉ាដឹកជញ្ជូនឡើងថ្លៃនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ
អង្គការសង្គមស៊ីវិលអំពាវនាវកុំអោយសេវាដឹកជញ្ជូនឡើងថ្លៃនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខែ្មរឆ្នាំថ្មីនេះ។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងខណៈពេលដែលប្រជាជនខ្មែររាប់ម៉ឺនសែននាក់បាននិងកំពុងធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃពុធទី១៤ខែមេសាសប្តាហ៍ក្រោយនេះ។Source: RFI Khmer Home Page | 10 Apr 2010 | 10:36 am
សង្គម-បទយកការណ៍ - ស្ពានព្រែកក្តាម បើកឲ្យឆ្លងកាត់ហើយ
ម៉ោង ៧ ព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសានេះ ស្ពានព្រែកក្តាម ត្រូវបានបើកឲ្យមហាជន ធ្វើចរាចរណ៍ឆ្លងកាត់ហើយ។ ស្ពានថ្មី ជាប្រវត្តិសាស្ត្រ ពុំធ្លាប់មានពីមុននេះ ក្រៅតែពីសម្រួលដល់ចរាចរណ៍ឆ្លងកាត់ដងទន្លេសាប ជាពិសេសសម្រួលចរាចរណ៍ធ្វើដំណើរ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ស្ពានថ្មប្រវែងជិតមួយគីឡូម៉ែត្រនេះ ក៏ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនផ្នែកសេដ្ឋកិច្ចផងដែរ។
Source: RFI Khmer Home Page | 10 Apr 2010 | 7:59 am
កម្ពុជា-ថៃ - កម្ពុជាតាមដាននយោបាយថៃតែមិនលូកលាន់ក្នុងភាពវឹកវរ
ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងបន្តតាមដានដោយយកចិត្តទុកដាក់អំពីការវិវឌ្ឍន៍នៃព្រឹត្តិការណ៍នយោបាយប្រទេសថៃ ប៉ុន្តែរដ្ឋាភិបាលហាក់បានបង្កើនការប្រុងប្រយ័ត្នមិនឲ្យមានការចោទប្រកាន់ថា ខ្លួនជាប់ពាក់ពន្ធ័នឹងភាពវឹកវរនេះឡើយ។ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសបានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា កម្ពុជាគ្មានផ្កាយរណប ដើម្បីផ្តល់ជូនក្រុមបាតុករអាវក្រហមដែលស្មោះនឹងលោក ថាក់ស៊ីន ឡើយ។
Source: RFI Khmer Home Page | 10 Apr 2010 | 7:25 am
នយោបាយ-បទវិភាគ - ឥទ្ធិពលនៃបទបញ្ជារបស់ «បុរសខ្លាំង» កម្ពុជា
យុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើដែលធ្វើឲ្យកក្រើកពេញផ្ទៃប្រទេសតាំងពីពាក់កណ្តាលខែមីនាមកនោះ គឺជាឧទាហរណ៍មួយទៀតនៃឥទ្ធិពលដ៏ខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានអំណាច។ បទបញ្ជារបស់ «បុរសខ្លាំង» គ្មានអ្វីដែលថាមិនអាចធ្វើបានឡើយ ទោះបីជាបញ្ហានោះស្មុគស្មាញយ៉ាងណាក៏ដោយ។ ប៉ុន្តែប្រទេសកម្ពុជាដែលលោកនាយករដ្ឋមន្ត្រីកំពុងគ្រប់គ្រង កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែលដោះស្រាយមិនទាន់ចេញ។ តើហេតុអ្វីបានជាដូច្នេះ?
Source: RFI Khmer Home Page | 10 Apr 2010 | 7:17 am
ប្រវត្តិសាស្ត្រខ្មែរ - និន្នាការអភិរក្ស និងឆ្វេងនិយមក្នុងចលនាសង្គមរាស្ត្រនិយម
នៅថ្ងៃសុក្រនេះ បន្តពីកំណែទម្រង់ស្ថាប័ននយោបាយនៅដើមឆ្នាំ ១៩៥៦ វ៉ាន់ឌី កាអុន និយាយរៀបរាប់អំពីការប្រទាញប្រទុងរវាងនិន្នាការស្តាំអភិរក្ស និងនិន្នាការឆ្វេងនិយម។Source: RFI Khmer Home Page | 9 Apr 2010 | 12:47 pm
ព្រៃឈើ - ប្រមុខរដ្ឋាភិបាលជម្រុញឲ្យបង្ក្រាបបទល្មើសព្រៃឈើដល់ឫសគល់
លោកប្រមុខរដ្ឋាភិបាល ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀត នៅថ្ងៃសុក្រនេះ ប្រាប់ដល់មន្ត្រីក្រោមឱវាទ ឲ្យធ្វើការបង្ក្រាបលើឈ្មួញរកស៊ីឈើខុសច្បាប់ និងមេខ្លោង ដោយគ្មានការលើកលែងទេ ទោះជាអ្នកនោះ មានខ្នងបណ្តាញ និងមានបុណ្យស័ក្តិ ថ្នាក់ណាក៏ដោយ។
Source: RFI Khmer Home Page | 9 Apr 2010 | 12:04 pm
ប្រវត្តិសាស្ត្រខ្មែរ - ការកែទម្រង់ស្ថាប័ននយោបាយតាមរយៈការប្រកាសឲ្យប្រើនិតិក្រមចុះថ្ងៃ ១៥ធ្នូឆ្នាំ ១៩៥៥
នៅថ្ងៃសុក្រនេះ Vany Kaonn និយាយរៀបរាប់អំពីព្រឹត្តិការណ៍ថ្ងៃទី ១៤ មករា ឆ្នាំ ១៩៥៦ គឺថ្ងៃដែលនិតិក្រមចុះថ្ងៃ ១៥ ធ្នូឆ្នាំ ១៩៥៥ បានត្រូវប្រកាសឲ្យប្រើ។Source: RFI Khmer Home Page | 9 Apr 2010 | 9:47 am
នាទីយល់ដឹងអំពីជំនួញ - តើអ្នកបង្កើតមុខជំនួញថ្មីអាចទៅខ្ចីលុយពីធនាគារមករកស៊ីបានដែរឬទេ?
កាលពីសប្តាហ៍មុន លោក-អ្នកស្តាប់បានស្តាប់ការរៀបរាប់របស់អ្នកពិគ្រោះយោបល់ផ្នែកជំនួញម្នាក់ អំពីចំណុចគន្លឹះ ដែលគេត្រូវធ្វើការសិក្សាមុននឹងឈានទៅបើកមុខជំនួញ។ នៅថ្ងៃនេះ សេង ឌីណា បានស្វែងរកការបកស្រាយពន្យល់ពីមន្រ្តីធនាគារម្នាក់ ជុំវិញការខ្ចីលុយពីធនាគារ ដើម្បីយកទៅរកស៊ី។
Source: RFI Khmer Home Page | 8 Apr 2010 | 3:11 pm
សេដ្ឋកិច្ច - កម្ពុជាព្រមានក្រុមហ៊ុនអាមេរិកាំង Chevron ចំពោះការរុករកប្រេង
រដ្ឋាភិបាលកម្ពុជាព្រមានលុបកិច្ចសន្យារុករកប្រេងជាមួយក្រុមហ៊ុនអាមេរិក Chevron ប្រសិនបើក្រុមហ៊ុនដ៏ធំមួយនេះ មិនអាចផលិតប្រេង នៅក្នុងដែនសមុទ្រកម្ពុជា នៅត្រឹមឆ្នាំ២០១២។
Source: RFI Khmer Home Page | 8 Apr 2010 | 12:44 pm
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរថ្ងៃទី ១ មេសា ២០១០
Source: RFI Khmer Home Page | 8 Apr 2010 | 11:21 am
ទំនាក់ទំនងខ្មែរ-ថៃ - សង្គ្រាមការទូតខ្មែរថៃស្ថិតក្នុងដំណាក់កាលស្ងប់ស្ងាត់
បន្ទាប់ពីការឡើងកម្តៅយ៉ាងខ្លាំងស្ទើរផ្ទុះអស់មួយរយៈធំមក ទំនាក់ទំនងការទូតខ្មែរថៃបានវិលមករកសភាពស្ងប់ស្ងាត់វិញ នាពេលបច្ចុប្បន្ន។ ការជួបមុខគ្នារវាងប្រមុខដឹកនាំប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គ នៅហួរហ៊ីន ប្រទេសថៃអាចជាអំណោយផលមួយសម្រាប់ស្ថានភាពល្អក្នុងជម្លោះការទូតរវាងភ្នំពេញ និងបាងកក។Source: RFI Khmer Home Page | 8 Apr 2010 | 11:08 am
សង្គម អបិយជំនឿ - អ្នកភូមិ ៤នាក់ត្រូវជាប់ឃុំពីបទសំលាប់ជនសង្ស័យចេះអាបធ្មប់
នៅក្នុងសង្គមខ្មែរបញ្ហាអបិយជំនឿគឺជារឿងដែលគេមិនអាចកាត់ផ្តាច់បាន តាំងពីបូរាណកាលមក។ កន្លងមកនេះ មនុស្សជាបន្តបន្ទាប់ត្រូវបានគេសំលាប់ដោយចោទប្រកាន់ថា ចេះវិជ្ជាអាបធ្មប់ រំខានដល់អ្នកភូមិដទៃទៀត នៅក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ស្ពឺ។ ក៏ប៉ុន្ត អាជ្ញាធរ និងអង្គការសិទ្ធិមនុស្សមិនបានគាំទ្រដល់អំពើហឹង្សាដែលបានប្រព្រឹត្តដោយអ្នកភូមិនោះឡើយ។
Source: RFI Khmer Home Page | 8 Apr 2010 | 7:02 am
ព្រំដែន - បក្សប្រឆាំងព្យាយាមបញ្ឈប់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម
នៅថ្ងៃនេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន ១៤រូបបានចុះហត្ថលេខាលើលិខិតមួយច្បាប់ ដាក់ជូនប្រធានក្រុមប្រឹក្សាធម្មនុញ្ញដើម្បីសុំចាត់វិធានការ ឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្អាកការបោះបង្គោល តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា ដំណើរការបោះបង្គោលកំណត់ព្រំដែន កម្ពុជា-វៀតណាម សព្វថ្ងៃនៅតែបន្ត ព្រោះប្រទេសទាំងពីរបានអនុវត្តស្របតាមច្បាប់រដ្ឋធម្មនុញ្ញយ៉ាងត្រឹមត្រូវ។
Source: RFI Khmer Home Page | 7 Apr 2010 | 12:13 pm
នាទីសុខភាព - ទិវាសុខភាពពិភពលោក ៖ នគរោបនីយកម្ម និងសុខភាព - លើកកម្ពស់ការរស់នៅប្រកបដោយសុខុមលភាព
ទិវាសុខភាពពិភពលោក ឆ្នាំ ២០១០ នេះ មានប្រធានបទ “នគរោបនីយកម្ម និងសុខភាព”។ អង្គការសុខភាពពិភពលោក OMS បានធ្វើយុទ្ធនាការបំផុសបំផុលឲ្យបណ្តាជនគ្រប់រូបបានយល់ពីការគំរាមកំហែងផ្នែកសុខភាពនៅតាមទីក្រុង។ ទីក្រុងជាទីកន្លែងប្រមូលផ្តុំជនានុជន តែក៏ជាកន្លែងប្រមូលផ្តុំផ្សែងពុល និងជំងឺដែរ។ ជំងឺទីក្រុងដែលគេជួបប្រទះច្រើនញឹកញាប់ មានជាអាទិ៍ ជំងឺឆ្លង ជំងឺបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងគ្រោះថ្នាក់ចរាចរណ៍។ល។ និង ។ល។
Source: RFI Khmer Home Page | 7 Apr 2010 | 12:02 pm
ព្រះវិហារ - ឆ្នាំថ្មីៈលោកហ៊ុន សែនកោតសរសើរវីរភាពកម្លាំងប្រដាប់អាវុធ
ក្នុងសារជូនពរឆ្នាំថ្មី ឆ្នាំខាលដែលនឹងចូលមកដល់ នៅថ្ងៃទី១៤មេសានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកោតសរសើរយ៉ាងខ្លាំងដល់វីរភាពរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងការពារទឹកដី នៅតាមជាយដែនខ្មែរថៃ។Source: RFI Khmer Home Page | 7 Apr 2010 | 8:55 am
សង្គម-សេដ្ឋកិច្ច - ប្រជាជននៅភូមិក្រាំងប្រទាលខេត្តតាកែវចាប់ផ្តើមបោះបង់មុខរបរតម្បាញចោលបណ្តើរៗ
ប្រជាជននៅភូមិក្រាំងប្រទាលខេត្តតាកែវបានចាប់ផ្តើមបោះបង់មុខរបរតម្បាញចោលបណ្តើរៗហើយ។ ការសម្រេចចិត្តបោះបង់ចោលមុខរបរដែលធ្លាប់ជាប្រភពចំណូលដ៏សំខាន់របស់គ្រួសារនោះ ត្រូវបានគេពន្យល់ថា គឺដោយសារតម្លៃហូលបានធ្លាក់ចុះពាក់កណ្តាល រីឯតម្លៃសូត្រដែលជាវត្ថុធាតុដើមសម្រាប់ផលិតហូលបានឡើងថៃ្លពាក់កណ្តាលទៅវិញ។
Source: RFI Khmer Home Page | 7 Apr 2010 | 8:55 am
សង្គម - ជីវិតអ្នកធាក់ស៊ីក្លូនៅភ្នំពេញ
ស៊ីក្លូនៅតែជាមុខរបរដ៏សំខាន់មួយសម្រាប់កសិករ ដែលទំនេរពីការងារស្រែចំការ។ ក្រុមអ្នកធាក់ស៊ីក្លូបានតស៊ូនឹងរបរប្រើកម្លាំងបាយមួយនេះ ដោយត្រូវស្នាក់អាស្រ័យលើស៊ីក្លូ នៅតាមសំយ៉ាបផ្ទះ និងតាមដងផ្លូវនានា ក្នុងទីក្រុងភ្នំពេញ។Source: RFI Khmer Home Page | 7 Apr 2010 | 8:00 am
នាទីជីវិតជោគជ័យ - លោក ណុប បាយ៉ារិទ្ធ៖ " អ្នកសិល្បៈ ភាពដដែលៗ គឺជាសត្រូវរបស់ទស្សនិកជន "
នៅក្នុងនាទីជីវិតជោគជ័យក្នុងថ្ងៃអង្គារ ទី ៦ មេសា សប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក ណុប បាយ៉ារិទ្ធ។ លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងខ្មែរម្នាក់ ដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា ពិសេស នៅក្នុងចំណោមយុវវ័យ។Source: RFI Khmer Home Page | 6 Apr 2010 | 1:17 pm
ការកាប់ព្រៃឈើ - លោកហ៊ុន សែនហៅជនសង្ស័យបទល្មើសព្រៃឈើអោយចូលសារភាព
យុទ្ធនាការបង្ក្រាបការកាប់ឈើខុសច្បាប់ដែលបញ្ជាផ្ទាល់ដោយនាយករដ្ឋមន្ត្រីនៅតែបន្ត។ នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រីបានអំពាវនាវអោយជនសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើចូលខ្លួនសារភាព ហើយបានបន្តដាក់បទបញ្ជាជាច្រើនដល់សមត្ថកិច្ច។
Source: RFI Khmer Home Page | 6 Apr 2010 | 11:43 am
នយោបាយ - គណបក្សសម រង្ស៊ីសុំកណត់ថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ជាទិវាបុណ្យជាតិ
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ៩ រូបបានទូលសុំព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១០ ដើម្បីកំណត់ថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នាថ្ងៃទី៤ ខែមិថុនា ជាថ្ងៃបុណ្យជាតិ នៃទិវាកាន់ទុក្ខ។ ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានចាត់ទុកថា គណបក្សប្រឆាំងកំពុងកេងចំណេញនយោបាយ។
Source: RFI Khmer Home Page | 6 Apr 2010 | 11:14 am
ការនេសាទ - ទិន្នផលត្រីធា្លក់ចុះក្នុងទន្លេមេគង្គ
នៅឯភូមិជ្រោយចង្វារ ប្រជាជនខ្មែរអ៊ីស្លាមដែលប្រកបរបរជាអ្នកនេសាទជាច្រើនបានរអ៊ូរទាំគ្រប់ៗគ្នាពីការថយចុះនូវទិន្នផលត្រីក្នុងទឹកទន្លេមេគង្គ ជាពិសេស នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពីមួយឆ្នាំ ទៅមួយឆ្នាំជីវភាពរបស់ពួកគេកាន់តែលំបាក។Source: RFI Khmer Home Page | 6 Apr 2010 | 10:54 am
កម្ពុជា - រដ្ឋសភា អនុម័តលើអនុសញ្ញាអាស៊ាន ស្តីពី ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម
រដ្ឋសភាប្រទេសកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាអាស៊ាន ស្តីពីការប្រឆាំងអំពើភេរវកម្មនៅព្រឹកថ្ងៃទី៥ ខែមេសាឆ្នាំ២០១០។Source: RFI Khmer Home Page | 5 Apr 2010 | 1:08 pm
នយោបាយ - គ្រួសារលោកហង្ស ចក្រាកំពុងរង់ចាំទាំងអន្ទះសា
ទាំងក្រុមគ្រួសារ និងសហការីរបស់លោកហង្ស ចក្រាកំពុងរង់ចាំមើលផ្លូវយ៉ាងអន្ទះសា ក្រោយពីទទួលព័ត៌មានថា សមត្ថកិច្ចនឹងដោះលែងលោកហង្ស ចក្រាឆាប់ៗនេះ។
Source: RFI Khmer Home Page | 5 Apr 2010 | 11:59 am
សង្គម-សេដ្ឋកិច្ច - គ្រូពេទ្យខ្មែរត្រូវតែកសាងជំនឿទុកចិត្តឡើងវិញ
ប្រជាជនខ្មែរមួយចំនួននៅតែបន្តធ្វើដំណើរទៅព្យាបាលនិងពិនិត្យសុខភាពនៅបរទេសដដែល។ តើមូលហេតុអ្វីបានជាអ្នកជម្ងឺខ្មែរមិនព្យាបាលនៅក្នុងប្រទេស? ហើយថាតើការចាកចេញទៅព្យាបាលនៅបរទេសយ៉ាងដូច្នេះធ្វើឲ្យកម្ពុជាខាតបង់ប្រាក់កាសយ៉ាងដូចម្តេចខ្លះ?Source: RFI Khmer Home Page | 5 Apr 2010 | 10:20 am
សង្គម - គ្រោះថ្នាក់ចរាចរធ្វើឲ្យបាត់បង់សេដ្ឋកិច្ចយ៉ាងច្រើន
អ្នកស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរនៅប្រទេសកម្ពុជានៅតែជាបញ្ហាមួយគួរឲ្យព្រួយបារម្ភដដែលបើទោះណាជាប្រទេសនេះមានច្បាប់សំរាប់អនុវត្តក៏ដោយ។ កម្ពុជាបានបាត់បង់ទឹកប្រាក់ជិត ២៥០លានដុល្លារនៅឆ្នាំ ២០០៩កន្លងទៅនេះ ដោយសារតែការចំណាយទៅលើគ្រោះថ្នាក់ចរាចរ។
Source: RFI Khmer Home Page | 5 Apr 2010 | 8:31 am
សហគមន៍ខ្មែរស្រុកបារាំង - កូនខ្មែរនៅត្រូវការអានច្រើនទៀតដើម្បីពង្រីកកម្រិតចំណេះដឹងរបស់ខ្លួន
ផ្សងព្រេងរួមគ្នា បែបមនុស្សធម៌ សាមគ្គី និងអន្តរវប្បធម៌ Sipar បានធ្វើដំណើរបែបនេះអស់រយៈពេលជិត៣០ឆ្នាំដើម្បីបុព្វហេតុប្រជាជនកម្ពុជា។ អស់ពេលជាង ១៥ឆ្នាំ អង្គការSipar បានបំពេញការងាររបស់ខ្លួន ដើម្បីការរស់ឡើងវិញនូវការអប់រំដែលត្រូវបំផ្លាញស្ទើរទាំងស្រុងដោយពួកខ្មែរក្រហម។
Source: RFI Khmer Home Page | 4 Apr 2010 | 1:33 pm
ព្រៃឈើ - យុទ្ធនាការក្តៅបង្រ្កាបបទល្មើសព្រៃឈើកំពុងបន្តដំណើរការ
តាំងពីជាងពីរសប្តាហ៍មកម្ល៉េះដែលយុទ្ធនាការកណ្តាប់ដៃដែកបង្រ្កាបបទល្មើសព្រៃឈើកំពុងបន្តធ្វើយ៉ាងក្តៅគគុក នៅទូទាំងប្រទេស។ ឈើប្រភេទលេខ១ ច្រើនពាន់ម៉ែត្រគូបត្រូវបានរឹបអូស និងមនុស្សពាក់ព័ន្ធរាប់រយនាក់ត្រូវបានគេតាមប្រម៉ាញ់ និងចាប់ខ្លួន ជាបន្តបន្ទាប់ ក្នុងនោះក៏មានមន្ត្រីរដ្ឋបាលព្រៃឈើ និងយោធាមួយចំនួនផង។Source: RFI Khmer Home Page | 4 Apr 2010 | 12:30 pm
នយោបាយ - គណបក្សហ៊្វុនស៊ិនប៉ិច-ជាតិនិយមនឹងចងសម្ព័ន្ធភាពជាផ្លូវការក្នុងរយៈពេល១ខែទៀត
គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយមនឹងប្រកាសចងសម្ព័ន្ធភាពជាផ្លូវការ ក្នុងរយៈពេល ១ខែទៀត មុននឹងប្រកាសរំលាយចូលគ្នាតែម្តង នៅឆ្នាំ២០១៣ខាងមុខនេះ។ លោកកែវ ពុទ្ធរស្មី ប្រធានគណបក្សហ៊ុនស៊ិនប៉ិចបានប្រាប់អោយដឹងថា នៅពេលគណបក្សពីរនេះរំលាយបញ្ចូលគ្នា ឈ្មោះគណបក្សហ៊ុនស៊ិនប៉ិចនឹងត្រូវគេរក្សាទុកដដែល។Source: RFI Khmer Home Page | 4 Apr 2010 | 12:13 pm
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរថ្ងៃអាទិត្យ ទី ២៨ មីនា ២០១០
Source: RFI Khmer Home Page | 4 Apr 2010 | 12:05 pm
នាទីភ្ញៀវប្រចំាសប្តាហ៍ - លោកឱម យ៉ិនទៀង៖ « កម្ពុជា ជាប្រទេសអធិបតេយ្យមួយដែលប្រទេសដទៃគួរបញ្ឈប់ការត្រួតត្រា និងចង្អុលបញ្ជា »
ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណអង្គការសហប្រជាជាតិដែលបានគំាទ្រលើទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពង្រឹង និងការអភិវឌ្ឍន៍បន្ថែមទៀត លើបញ្ហាសិទ្ធិមនុស្ស។ ក្នុងនាមកម្ពុជា ជាប្រទេសអធិបតេយ្យមួយ លោក ឱម យ៉ិនទៀងបានអំពាវនាវឲ្យប្រទេសដទៃ និងអង្គការអន្តរជាតិមួយចំនួនបញ្ឈប់ការត្រួតត្រា បញ្ឈប់ការចង្អុលបញ្ជាលើកម្ពុជាតាមទំនើងចិត្ត។
Source: RFI Khmer Home Page | 3 Apr 2010 | 1:03 pm
បរិស្ថាន - អភិវឌ្ឍន៍ ឬអភិរក្សទន្លេមេគង្គ?
អភិវឌ្ឍន៍ ឬអភិរក្សទន្លេមេគង្គ? នេះគឺជាប្រធានបទដែលមេដឹកនាំនៃប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនឹងជជែកគ្នា នៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃអាទិត្យស្អែកនេះ។ អ្នកស្រលាញ់បរិស្ថានបានអំពាវនាវអោយអ្នកអភិវឌ្ឍន៍ទាំងឡាយគិតគូរពីផលប៉ះពាល់ដល់បរិស្ថានផង។
Source: RFI Khmer Home Page | 3 Apr 2010 | 12:28 pm
វិភាគនយោបាយ - គណបក្ស «រាជានិយម» ក្នុងដំណើរដ៏លំបាកចេញពីភាពខ្ទេចខ្ទាំ
ក្រោយការបែកបាក់ដ៏ខ្ទេចខ្ទាំដែលធ្វើឲ្យគណបក្សរាជានិយមស្ទើរតែបាត់ស្រមោលពីឆាកនយោបាយខ្មែរនោះមក ឥឡូវនេះគណបក្សហ៊្វុនស៊ិនប៉ិច និងគណក្សជាតិនិយមដែលជាបំណែកសេសសល់ពីការបែកបាក់កំពុងបោះដៃរកគ្នាដើម្បីស្រោចស្រង់ប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ។
Source: RFI Khmer Home Page | 3 Apr 2010 | 11:16 am
នយោបាយ-ព្រះរាជវាំង - ភាពស្និទ្ធស្នាលរវាងព្រះរាជវាំង និងរាជរដ្ឋាភិបាលកើតឡើងជាថ្មី
ភ្លាមៗ បន្ទាប់ពីការយាងត្រឡប់មកដល់ប្រទេសវិញ កាលពីថ្ងៃពុធ សេម្តេចឪនរោត្តមសីហនុបានព្រះរាជានុញ្ញាតឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមគ្រួសារចូលបង្គំគាល់ នៅក្នុងព្រះបរមរាជវាំង។ នៅក្នុងជំនួបនោះ ប្រមុខដឹកនាំរដ្ឋាភិបាល និងអតីតព្រះមហាក្សត្របានបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំង និងអមដោយសុន្ទរកថាគាំទ្រគ្នាទៅវិញ ទៅមក ដោយឥតងាករេផង។Source: RFI Khmer Home Page | 3 Apr 2010 | 10:56 am
ការតាំងពិពណ៌រូបថត - ប្រវត្តិលោកហ៊ុន សែនតាមរូបថត
កាលពីរសៀលថ្ងៃទី២មេសា សមាគមអ្នកថតរូបកម្ពុជាបានចាប់ផ្តើមដាក់តាំងបង្ហាញរូបថតលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងសារមន្ទីរពិពណ៌វត្តភ្នំ ដើម្បីអបអរបុណ្យខួបកំណើតលោកនាយករដ្ឋមន្ត្រីគម្រប់អាយុ៥៩ឆ្នាំ ៤ មេសា១៩៥១ និង ៤មេសា២០១០។Source: RFI Khmer Home Page | 3 Apr 2010 | 7:11 am
កម្ពុជា-អាមេរិក - អាមេរិកព្យួរជំនួយយោធាចំពោះកម្ពុជា ព្រោះសំណុំរឿងជនជាតិអ៊ុយហ្គួរ
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសំរេចព្យួរជំនួយយោធាជារថយន្តនិងរ៉ឺម៉កសណ្តោងជាង ២០០គ្រឿងមកកម្ពុជា ដើម្បីបង្ហាញពីប្រតិកម្មរបស់ខ្លួន ប្រឆាំងកម្ពុជាដែលបានបញ្ជូនជនជាតិភាគតិច Uighur២០នាក់ទៅប្រទេសចិនវិញកាលពីខែធ្នូកន្លងទៅ។Source: RFI Khmer Home Page | 2 Apr 2010 | 12:40 pm
នយោបាយ - រដ្ឋាភិបាល ធ្វើជំរឿនចំនួនមន្ត្រីរាជការ
ការធ្វើជំរឿន រាប់ពីចំនួនមន្រ្តីរាជការនៅទូទាំងប្រទេស ជាលើកទី ៣ នឹងចាប់ផ្តើម នៅថ្ងៃទី 0៦ ខែមេសា សប្តាហ៍ក្រោយ។ ជំរឿនមន្រ្តីរាជការ ដែលចំណាយលុយ ២០ លានដុល្លារអាមេរិក នឹងត្រូវធ្វើឡើង ដើម្បីពង្រឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ឲ្យបានហ្មត់ចត់ និងធានាបាននូវប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល។Source: RFI Khmer Home Page | 2 Apr 2010 | 11:16 am
សង្គម - ម៉ូតូវេស៉្បា ម៉ូតូសេអិលនិងម៉ូតូចាស់ៗដទៃទៀតកំពុងឈានទៅរកការបាត់បង់
ម៉ូតូចាស់ៗដែលពេញនិយមនៅក្នុងទសវត្សរ៍ឆ្នាំ ៦០អាចនឹងបាត់បង់ពីប្រទេសកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រសិនបើគេមិនយកចិត្តទុកដាក់ទេនោះ។
Source: RFI Khmer Home Page | 2 Apr 2010 | 7:43 am
នាទីស្វែងយល់អំពីជំនួញ - មុននឹងបើកមុខជំនួញ តើត្រូវសិក្សាមើលពីចំណុចអ្វីខ្លះ?
នៅថ្ងៃនេះ សេង ឌីណា នឹងងាកមកផ្តោតលើការធ្វើជំនួញវិញម្តង តាមរយៈបទសម្ភាសន៍ជាមួយលោក នី ផល្លី អ្នកប្រឹក្សាយោបល់ខាងជំនួញ នៅកម្ពុជា។Source: RFI Khmer Home Page | 1 Apr 2010 | 12:01 pm
នាទីសុខភាព-ទឹកនោមផ្អែម - ជំងឺទឹកនោមផ្អែម ក្នុងពេលមានគភ៌
ស្ត្រីមួយភាគអាចជួបនឹងគ្រោះកើតជំងឺទឹកនោមផ្អែមនៅពេលកំពុងពរពោះ។ ជំងឺទឹកនោមប្រភេទនេះ គេហៅថា Diabète Gestationnel។ គឺជាទម្រង់ជំងឺទឹកនោមផ្អែមម្យ៉ាង ដែលមានអាការៈកើតឡើងនៅពេលមានគភ៌ ឬក៏ជាទម្រង់ជំងឺទឹកនោមផ្អែមដែលមានរួចមកហើយ តែទើបរកឃើញនៅពេលមានផ្ទែពោះ។ តើគេត្រូវធ្វើដូចម្តេចទើបដឹងថា ខ្លួនមានកើតជំងឺទឹកនោមផ្អែមក្នុងពេលមានគភ៌ ? ស្ត្រីរូបណាខ្លះដែលប្រឈមនឹងគ្រោះកើតជំងឺនេះ ? តើគេអាចបញ្ចៀសជំងឺនេះបានដែរឬទេ ?
Source: RFI Khmer Home Page | 1 Apr 2010 | 12:00 pm
សាលាក្តីខ្មែរក្រហម - សហរដ្ឋអាមេរិកផ្តល់ថវិកា៥លានដុល្លារដល់សាលាក្តីខ្មែរក្រហម
សហរដ្ឋអាមេរិកបានប្រកាសផ្តល់ថវិកា៥លានដុល្លារអាមេរិកដល់សាលាក្តីខ្មែរក្រហម ដើម្បីធានាដល់ដំណើរការនៃសាលាក្តីពិសេសកាត់ទោសអតីតមេដឹកនាំរបបប្រល័យពូជសាសន៍មួយនេះ។ មន្ត្រីកិច្ចការសាធារណៈរបស់សាលាក្តីបានថ្លែងស្វាគមន៍ជំនួយរបស់សហរដ្ឋអាមេរិកនេះ ដោយបានថ្លែងថា ជំនួយនេះជាការឧបត្ថម្ភមួយដែលធ្វើអោយតុលាការដើរដល់គោលដៅចុងក្រោយរបស់ខ្លួន។
Source: RFI Khmer Home Page | 1 Apr 2010 | 11:37 am
ច្បាប់-អចលនវត្ថុ - រដ្ឋសភា ផ្តើមពិភាក្សាច្បាប់អនុញ្ញាតឲ្យជនបរទេស ធ្វើម្ចាស់ផ្ទះជាន់លើ
នៅថ្ងៃព្រហស្បតិ៍ ទី១មេសានេះ រដ្ឋសភាប្រទេសកម្ពុជាបើកកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការផ្តល់កម្មសិទ្ធិលើចំណែកឯកជន នៃអគារសហកម្មសិទ្ធិដល់ជនបរទេស។ ជាច្បាប់ ដែលអនុញ្ញាតឲ្យជនបរទេស មានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ចាប់ពីជាន់ទី១ឡើងទៅ។
Source: RFI Khmer Home Page | 1 Apr 2010 | 9:59 am
កីឡា-បទយកការណ៍ - ការប្រកួតអុកពានរង្វាន់នាយករដ្ឋមន្រី្ត
អ្នកលេងអុក ឬចត្រង្គជាងមួយរយនាក់មកពីគ្រប់ទិសទីនៃប្រទេសកម្ពុជាបានប្រឈមមុខគ្នានៅស្តាតអូឡាំពិក ចំពោះមុខកា្តរអុកជាច្រើនរយៈពេលបីថ្ងៃ ដើម្បីដណ្តើមជើងឯកពានរង្វាន់លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន កីឡាអុកឆ្នាំ២០១០។
Source: RFI Khmer Home Page | 1 Apr 2010 | 6:57 am
នយោបាយ - ព្រះមហាក្សត្រយាងនិវត្តន៍ចូលមាតុប្រទេស
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី រួមទាំងព្រះវររាជបិតា និងព្រះវររាជមាតា ស្តេចបានយាងនិវត្តន៍ពីទីក្រុងប៉េកាំង មកដល់ ទីក្រុងភ្នំពេញវិញហើយ នៅថ្ងៃពុធ ទី ៣១ ខែ មីនា ឆ្នាំ ២០១០។
Source: RFI Khmer Home Page | 31 Mar 2010 | 12:01 pm
សិទ្ធិមនុស្ស - សិទ្ធិមនុស្សអ.ស.បស្វាគមន៍កម្ពុជាទទួលយកអនុសាសន៍ទាំង ៩១
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើសេចក្តីថ្លែងការណ៍ ពីទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៩មីនា អបអរចំពោះកម្ពុជាដែលបានព្រមទទួលយកអនុសាសន៍ទាំង ៩១ចំនុចរបស់អង្គការសហប្រជាជាតិទាក់ទងនឹងការលើកតម្កើងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
Source: RFI Khmer Home Page | 31 Mar 2010 | 11:10 am
សេដ្ឋកិច្ច - កម្ពុជាបង្កើតរោងចក្រកិនស្រូវស្តង់ដារអន្តរជាតិក្នុងតម្លៃជាង១០លានដុល្លារនៅខេត្តបាត់ដំបង
កម្ពុជាគ្រោងនាំចេញអង្ករដោយខ្លួនឯងក្នុងបរិមាណជិត១សែនតោននៅឆ្នាំ២០១០នេះ។ នេះគឺជា ឆ្នាំដំបូងដែលប្រទេសក្រីក្រកម្ពុជាចាប់ផ្តើមនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងទ្រង់ទ្រាយធំ។ នាពេលកន្លងមក ប្រទេសកម្ពុជាបាននាំចេញស្រូវ ភាគច្រើនទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ បន្ទាប់មកប្រទេសពីរនេះកិនជាអង្ករមុននឹងលក់បន្តទៅកាន់ទីផ្សារទីបី។ តើហេតុអ្វីបានជាពេលនេះ ទើបកម្ពុជាអាចនាំអង្ករចេញបាន? ហើយថា តើហេតុអ្វីបានជាពេលមុនមិនអាចធ្វើបាន?
Source: RFI Khmer Home Page | 31 Mar 2010 | 7:02 am
សង្គម - ច្បាប់ថ្មីមិនលើកទឹកចិត្តអោយមានការស្មុំកូនទៅក្រៅប្រទេសច្រើននោះទេ
ដោយត្រូវបានអនុម័ត កាលពីខែធ្នូ កន្លងទៅ ច្បាប់ស្តីពីការស្មុំកូន អន្តរប្រទេសទំនងជាលើកទឹកចិត្តអោយ មានការចិញ្ចឹមកុមារ នៅក្នុងស្រុកច្រើនជាង នៅក្រៅស្រុក។ ច្បាប់នេះបានចែងពីនិតិវិធីច្បាស់លាស់ និងលំអិតមុននឹងរដ្ឋាភិបាលសំរេចផ្ដល់កុមារកម្ពុជាទៅអោយគូស្វាមីជនជាតិបរទេសណាមួយ។ នេះក៏ដោយសារតែកន្លងមកមានករណីកេងបន្លំ និងជួញដូរកុមារត្រូវបានរាយការណ៍ និងចុះផ្សាយ។
Source: RFI Khmer Home Page | 30 Mar 2010 | 1:02 pm
ព្រឹត្តិការណ៍គប់គ្រាប់បែក - រម្លឹកខួប ១៣ឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារគ្រាប់បែក ថ្ងៃ ៣០ មីនា ១៩៩៧
ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ខួបគម្រប់១៣ ឆ្នាំ នៃការវាយប្រហារដោយគ្រាប់បែកដៃលើក្រុមបាតុក ដែលដឹកនាំដោយលោកសម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅថ្ងៃនេះ គណបក្សសម រង្ស៊ីបានរៀបចំពិធីជួបជុំមួយ នៅចេតិយលើសួនច្បារ មុខអតីតវិមានរដ្សភខាងត្បូងព្រះបរមរាជវាំង។
Source: RFI Khmer Home Page | 30 Mar 2010 | 12:50 pm
ថៃ-កម្ពុជា - កម្ពុជាស្នើថៃបំភ្លឺករណីបាញ់សម្លាប់ពលរដ្ឋខ្មែរ ២នាក់ក្នុងខែមីនានេះ
ក្រសួងការបរទេសកម្ពុជាបានផ្ញើកំណត់ទូតថ្មីមួយទៀតទៅរដ្ឋាភិបាលថៃ តាមរយៈស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីអោយអាជ្ញាធរថៃពន្យល់អំពីមូលហេតុដែលទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ ២នាក់ចុងក្រោយ នៅក្នុងខែមីនានេះ។
Source: RFI Khmer Home Page | 30 Mar 2010 | 12:17 pm
នាទីជីវិតជោគជ័យ - លោកស្រី ប៉ាល់ វណ្ណារីរក្ស៖ « ខ្ញុំអាចបោះបង់អ្វីទៀតបាន តែមិនបោះបង់ការងារនិពន្ធទេ »
នៅក្នុងនាទីជីវិតជោគជ័យក្នុងថ្ងៃអង្គារ ទី៣០ មិនា សប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោកស្រី ប៉ាល់ វណ្ណារីរក្ស។ បច្ចុប្បន្នលោកស្រី ជាអ្នកនិពន្ធខ្មែរ អ្នកតំណាងសហព័ន្ធអភិវឌ្ឍន៍សៀវភៅ និងជាស្នងការគណនេយ្យសមាគមអ្នកនិពន្ធខ្មែរ នៅកម្ពុជា។Source: RFI Khmer Home Page | 30 Mar 2010 | 11:55 am
ច្បាប់ធ្វើបាតុកម្ម - ក្រសួងមហាផ្ទៃផ្សព្វផ្សាយច្បាប់បាតុកម្ម
បន្ទាប់ពីច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីបានចូលជាធរមាន កាលពីខែធ្នូឆ្នាំ២០០៩ ក្រសួង មហាផ្ទៃបានរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ នៅព្រឹកថ្ងៃទី២៩ មីនានេះ ដើម្បីផ្សព្វផ្សាយច្បាប់នេះដល់អ្នកពាក់ព័ន្ធ និងក៏ដើម្បីផ្តល់ឱកាសជួបគ្នារវាងមន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលផងដែរ។
Source: RFI Khmer Home Page | 29 Mar 2010 | 11:51 am
ជម្លោះដីធ្លី - តុលាការខេត្តកំពង់ស្ពឺដោះលែងអ្នកភូមិអមលាំងពីរនាក់ ក្នុងរឿងជម្លោះដីធ្លី
អ្នកភូមិអមលាំងពីរនាក់ត្រូវបានតុលាការខេត្តកំពង់ស្ពឺសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញហើយ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមីនានេះ។ តំណាងអ្នកភូមិអមលាំងទាំងពីរត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃ ទី ២៤ ខែ មីនា ពាក់ព័ន្ធនឹងជម្លោះដីជាមួយនឹងក្រុមហ៊ុនស្ករសរបស់លោកឧកញ៉ាលី យ៉ុងផាត់ ពាណិជ្ជករ និងជាសមាជិកព្រឹទ្ធសភា។
Source: RFI Khmer Home Page | 29 Mar 2010 | 11:11 am
វប្បធម៌/អក្សរសាស្ត្រ - កញ្ញាប៉ុល ពិសីក្លាយជាអ្នកនិពន្ធជោគជ័យស្នងតំណែងពីឪពុក
ជោគជ័យនៃការតែងនិពន្ធទាមទារនូវការព្យាយាម និងការអំណត់។ សម្រាប់កញ្ញាប៉ុល ពិសី ដែលធ្លាប់មានឈាមជ័រជាអ្នកនិពន្ធ មិនដែលនឹកស្មានថា វាសនារបស់គាត់អាចក្លាយជាអ្នកនិពន្ធដូច សព្វថ្ងៃនេះទេ។ ប៉ុន្តែ ស្រមោលអនុស្សាវរីយ៍ជាមួយឪពុករបស់ខ្លួនដែលបានបាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហមបានជំរុញទឹកចិត្តអោយកញ្ញាពិសីបន្តអាជីពជាអ្នកនិពន្ធស្នងតំណែងពីឪពុករបស់ខ្លួន។
Source: RFI Khmer Home Page | 29 Mar 2010 | 10:40 am
សេដ្ឋកិច្ច - កម្មករកាត់ដេរមិនបាត់បង់ការងារ ក៏រងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចដែរ
របាយការណ៍ជាច្រើនដែលបានចេញផ្សាយ កាលពីពេលមុនៗតែងតែនិយាយពីការលំបាករបស់កម្មករបាត់បង់ការងារ ប៉ុន្តែរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ នៅពេលនេះបាននិយាយថា សូម្បីតែកម្មករមិនបានបាត់បង់ការងារក៏រងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចដែរ។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
Source: RFI Khmer Home Page | 29 Mar 2010 | 10:30 am
សង្គម-និន្នាការ - ពលរដ្ឋកម្ពុជាមាននិន្នាការប្រើប្រាស់ឡានថ្មី
មាននិន្នាការថ្មីកំពុងកើតឡើងក្នុង ចំណោមពលរដ្ឋកម្ពុជាបច្ចុប្បន្ន។ នោះគឺ ការសម្រេចចិត្តប្រើប្រាស់រថយន្តថ្មី ជាជាងរថយន្តដែលគេប្រើប្រាស់រួចហើយដែលត្រូវបាននាំចូលមកកម្ពុជា។ និន្នាការថ្មីបានកើតឡើង នៅពេលសេដ្ឋកិច្ចគ្រួសារបានរីកចម្រើន កាលពីប៉ុន្មានឆ្នាំមុន ហើយការយល់ដឹងរបស់ប្រជាពលរដ្ឋកើនឡើង និងមាននយោបាយពន្ធដារថ្មីរបស់រដ្ឋាភិបាល។Source: RFI Khmer Home Page | 28 Mar 2010 | 2:21 pm
សង្គម ខ្មែរស្រុកបារាំង - ខ្មែរមិនចេះអានអក្សរខ្មែរជារឿងគួរឲ្យខ្មាស់អៀន
អ្វីដែលប្រជាជនខ្មែរក្រៅស្រុកមានការខ្វាយខ្វល់ និងយកចិត្តទុកដាក់សំខាន់ក្នុងជីវិតរស់នៅរបស់គេ គឺការថែរក្សាវប្បធម៌ និងអត្តសញ្ញាណរបស់ជាតិឲ្យបានខ្ជាប់ខ្ជួន។ ប្រឈមមុខនឹងនិន្នាការរបស់យុវជនខ្មែរថ្មីដែលហាក់ស្ថិតនៅកាន់តែឃ្លាតឆ្ងាយពីប្រពៃណីរបស់ដូនតា សមាគមខ្មែរមួយ នៅ Val d’Oise ចាប់ផ្តើមទាញដៃកុមារខ្មែរឲ្យចេះសរសេរ និងអានអក្សរខ្មែរ។Source: RFI Khmer Home Page | 28 Mar 2010 | 12:38 pm
នយោបាយ - គណបក្សជាតិនិយមផ្តើមពង្រឹងរចនាសម្ពន្ធផ្ទៃក្នុង
គណបក្សជាតិនិយម អតីតគណបក្សនរោត្តម រណប្ញទ្ធិដែលមាន ២កៅអីក្នុងរដ្ឋសភាបានចាប់ផ្តើមពង្រឹងរចនាសម្ពន្ធផ្ទៃក្នុងរបស់ខ្លួនឡើងវិញ បន្ទាប់ពីការបែកបាក់។ យុទ្ធនាការពង្រឹងផ្ទៃក្នុងគណបក្សជាទ្រង់ទ្រាយធំបានចាប់ផ្តើម នៅថ្ងៃអាទិត្យនេះ នៅក្នុងខេត្តកំពង់ស្ពឺ។Source: RFI Khmer Home Page | 28 Mar 2010 | 12:28 pm
បរិស្ថាន - ប្រទេសក្នុងតំបន់អាងទន្លេមេគង្គនឹងជជែកគ្នាអំពីការគ្រប់គ្រងធនធានក្នុងទន្លេ
សមាជិកគណៈកម្មការទន្លេមេគង្គចំនួន៤ប្រទេស និងប្រទេសជាដៃគូចំនួន ២ទៀត គឺប្រទេសប្រទេសចិន និងប្រទេសភូមានឹងជួបប្រជុំគ្នា នៅចុងសប្តាហ៍ក្រោយ នៅក្នុងប្រទេសថៃដើម្បីជជែកគ្នាអំពីការគ្រប់គ្រងធនធាន នៅក្នុងទន្លេមេគង្គ។Source: RFI Khmer Home Page | 28 Mar 2010 | 12:13 pm
សង្គម - ការចាក់វ៉ាក់សាំង A(H1N1)
ប្រទេសកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងជាលើកដំបូងដើម្បីការពារជំងឺផ្តាសាយប្រភេទថ្មី A(H1N1) ចាប់ពីថ្ងៃទី ២៤ខែមីនាម្សិលមិញនេះរហូតដល់ដំណាច់ខែ។
Source: RFI Khmer Home Page | 28 Mar 2010 | 12:05 pm
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរថ្ងៃអាទិត្យ ទី ២១ មីនា ២០១០
Source: RFI Khmer Home Page | 28 Mar 2010 | 11:36 am
វិភាគនយោបាយ - បន្ទុកដែលរដ្ឋាភិបាលត្រូវប្រឈមមុខដោះស្រាយ
ក្រៅពីបញ្ហាព្រំដែនជាមួយថៃដែលនៅជាប់ទ្រឹងមួយកន្លែង និងសំណុំរឿងលោកសម រង្ស៊ីដែលកំពុងតានតឹងខ្លាំងឡើង រដ្ឋាភិបាលកម្ពុជានៅមានអំរែកជាច្រើនទៀតដែលត្រូវរែកពន់។ អំរែកទាំងនោះមានដូចជា ការរិះគន់ទាក់ទងនឹងច្បាប់ប្រឆាំងអំពើពុករលួយ និងបញ្ហាសិទ្ធិមនុស្សដែលតែងមានការរិះគន់ជាហូរហែ។Source: RFI Khmer Home Page | 28 Mar 2010 | 7:15 am
សុខភាព - ករណីរាគរូស នៅខេត្តក្រចេះបណ្តាលឲ្យមានមនុស្សស្លាប់៦នាក់
អាជ្ញាធរខេត្តក្រចេះ និងមន្ត្រីសុខាភិបាលកំពុងតែបង្កើនការយកចិត្តទុកដាក់ចំពោះ ស្ថានភាពរបស់ប្រជាពលរដ្ឋ នៅភូមិដាច់ស្រយាលចំនួនបី ដែលរងការវាយលុកដោយជម្ងឺរាតត្បាត តាំងពីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ២៥ មីនា កន្លងមក។ ករណីនេះបានបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និង ជាង ៦០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។Source: RFI Khmer Home Page | 27 Mar 2010 | 1:59 pm
សេដ្ឋកិច្ច - របរឆ្លាក់វត្ថុអនុស្សាវរីយ៍ធ្វើពីប្រាក់ និងស្ពាន់របស់អ្នកភូមិកំពង់ហ្លួង
ចម្លាក់គ្រឿងប្រាក់ និងស្ពាន់ធ្វើជាវត្ថុអនុស្សាវរីយ៍ ជាមុខរបរប្រចាំគ្រួសាររបស់អ្នកភូមិនៅកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ក៏ប៉ុន្តែបច្ចុប្បន្ន ជំនាញឆ្លាក់ដែលចេះតៗពីឪពុកម្តាយ ដូនតា កំពុងតែប្រឈមនឹងការខ្វះខាតថវិកា សម្រាប់ធ្វើដើមទុន។
Source: RFI Khmer Home Page | 27 Mar 2010 | 12:51 pm
សេដ្ឋកិច្ច - អ្នកជំនាញខ្វាយខ្វល់ពីការគ្រប់គ្រងប្រាក់ចំណូលបានពីមកធនធានធម្មជាតិ
អ្នកជំនាញជាតិ និងអន្តរជាតិជាង ១០០នាក់គ្រោងនឹងជជែកគ្នាអំពីរបៀបគ្រប់គ្រងប្រាក់ចំណូលពីធនធានធម្មជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងខណៈពេលដែលការរុករកប្រេងឧស្ម័ន និងរ៉ែ នៅក្នុងប្រទេសកម្ពុជាកាន់តែបោះជំហានទៅមុខ។
Source: RFI Khmer Home Page | 27 Mar 2010 | 12:22 pm
កម្ពុជា-ថៃ - កម្ពុជា ៖ ថៃត្រូវមានកាតព្វកិច្ចត្រូវផ្តល់សុវត្ថិភាពដល់នាយករដ្ឋមន្ត្រីខ្មែរ
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក ប្រាវីត វុងស៊ូវុន បានថ្លែងប្រាប់អ្នកកាសែតថា លោកកំពុងពិភាក្សាអំពីការបន្ថែមកំលាំងសន្តិសុខដើម្បីធានាសុវត្ថិភាពក្នុងពេលប្រជុំកំពូលគណៈកម្មការទន្លេមេគង្គនៅថ្ងៃទី៤-៥ខែមេសាក្រោយនេះ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង ថ្លែងថា ថៃត្រូវមានកាតព្វកិច្ចផ្តល់សុវត្ថិភាពដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
Source: RFI Khmer Home Page | 26 Mar 2010 | 12:01 pm
កម្ពុជា-រុស្ស៊ី - កប៉ាល់នេសាទ ដោតដោយទង់ជាតិកម្ពុជា បានត្រូវឃាត់ខ្លួនក្នុងដែនទឹកសមុទ្ទរុស្ស៊ី
គឺថ្ងៃព្រហស្បតិ៍ ២៥មិនា ដែលកងកម្លាំងល្បាតព្រំដែនរុស្ស៊ីនៅតំបន់កោះSakhaline បានធ្វើប្រតិបត្តិការឃាត់ខ្លួនកប៉ាល់នេសាទបរទេសដល់ទៅពីរគ្រឿងតែម្តង ដែលសុទ្ធតែដោតទៅដោយទង់ជាតិរាជាណាចក្រកម្ពុជា ឃាត់នេះនៅត្រង់ភាគខាងត្បូងនៃសមុទ្ទ Okhotsk ក្នុងមណ្ឌលសេដ្ឋកិច្ចរបស់សហព័ន្ធរុស្ស៊ីសុទ្ធសាធ។Source: RFI Khmer Home Page | 26 Mar 2010 | 11:20 am
ខ្មែរក្រហម-បទយកការណ៍ - ការវិលត្រឡប់ពីការរស់នៅក្នុងព្រៃដ៏អាថ៌កំបាំង
ការចូលមកដល់របស់កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ បានធ្វើអោយក្រុមជនជាតិដើមភាគតិច នៅក្នុងភូមិភាគឦសាន ដែលខ្លះជាប្រជាជនធម្មតា និងខ្លះទៀតជាអតីតទាហានខ្មែរក្រហម បាននាំគ្នាភៀសខ្លួន ទៅរស់នៅក្នុងព្រៃជ្រៅដ៏អាថ៌កំបាំង។ នៅក្នុងឆ្នាំ២០០៥ ក្រុមពនេចរក្នុងព្រៃចុងក្រោយគេបង្អស់នេះ បានវិលត្រឡប់ចូលមកស្រុកកំណើតរបស់ខ្លួនវិញ។
Source: RFI Khmer Home Page | 26 Mar 2010 | 10:25 am
ប្រវត្តិសាស្ត្រខ្មែរ - ចលនាសង្គមរាស្ត្រនិយម និងចលនាខ្មែរកុម្មុយនិស្ត
បន្ទាប់ពីចលនាសង្គមរាស្ត្រនិយមបានទទួលជោគជ័យ នៅក្នុងការបោះឆ្នោតសភានាឆ្នាំ ១៩៥៥ ចលនានេះចាប់ផ្តើមមានបញ្ហាជាមួយចលនាកុម្មុយនិស្ត។Source: RFI Khmer Home Page | 26 Mar 2010 | 8:28 am
នយោបាយ - អ្នកភូមិឃុំ អមលាំងបន្តទាមទារអោយតុលាការដោះលែងអ្នកភូមិរបស់ខ្លួន
តុលាការខេត្តកំពង់ស្ពឺ នៅតែត្រូវឡោមព័ទ្ធដោយប្រជាពលរដ្ឋមកពីឃុំ អមលាំងដែលតវ៉ាអោយតុលាការដោះលែងអ្នកភូមិ ២នាក់ដែលតុលាការចេញដីកាឃុំខ្លួនកាលពីថ្ងៃទី ២៤មីនាម្សិលមិញ។ រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ទី ២៥នេះ នៅមិនទាន់មានពន្លឺនៃការដោះស្រាយភាពតានតឹងនេះនៅឡើយទេ។Source: RFI Khmer Home Page | 25 Mar 2010 | 1:54 pm
នាទីស្វែងយល់អំពីច្បាប់ - នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍
នៅក្នុងបទសម្ភាសន៍ជាមួយគួច គន្ធារ៉ា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍មានសុពលភាពត្រឹមត្រូវទៅតាមផ្លូវច្បាប់។
នៅក្នុងនាទីយល់ដឹងអំពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមលើកយកនីតិវិធី នៃការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ មកជម្រាបជូនលោក-អ្នកស្តាប់ ដោយមានការពន្យល់ពីសំណាក់លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់។
Source: RFI Khmer Home Page | 25 Mar 2010 | 11:57 am
ចិន-កម្ពុជា-អ៊ុយហ្គួរ - អង្គការHuman Rights Watchបន្តនិយាយរឿងជនភៀសខ្លួនចិន
អង្គកាឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានប្រឆាំងជំទាស់ចំពោះអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាដែលបានចាប់បង្ខំជនជាតិភាគតិចចិន អ៊ុយហ្គួរ (Uighurs) បញ្ជូនទាំងបង្ខំទៅកាន់ប្រទេសចិន កាលពីចុងឆ្នាំមុន។ ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការលើកឡើងនេះមិនមានន័យអ្វីទេ។
Source: RFI Khmer Home Page | 25 Mar 2010 | 11:22 am
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរថ្ងៃទី ២៥ មីនា ២០១០
Source: RFI Khmer Home Page | 25 Mar 2010 | 9:25 am
សេដ្ឋកិច្ច - តំបន់សេដ្ឋកិច្ចពិសេសខ្មែរកំពុងជួបឧបសគ្គ
ផ្តួចផ្តើម តាំងពីដើមឆ្នាំ ២០០០មកតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាកំពុងដំណើការទៅមុខនៅលើផ្លូវដ៏លំបាក។ ជាក់ស្តែង ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសចំនួន ២១ដែលទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ គឺមានតំបន់សេដ្ឋកិច្ចពិសេសចំនួនតែបីប៉ុណ្ណោះដែលបាន និងកំពុងដំណើការក្នុងសកម្មភាពតិចតួច។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
Source: RFI Khmer Home Page | 24 Mar 2010 | 1:05 pm
ព្រះវិហារ - មេទ័ពបង្ហាញពីសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ
សភាពការណ៍ នៅតំបន់ប្រាសាទព្រះវិហារ និងសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ត្រូវបានមេបញ្ជាការកងទ័ពកម្ពុជា ឧទ្ទេសនាម បង្ហាញជាសាធារណៈលើកដំបូង ប្រាប់ដល់សមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ។
Source: RFI Khmer Home Page | 24 Mar 2010 | 12:56 pm
ជំងឺរបេង - យុទ្ធសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង
នាឱកាសទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅថ្ងៃនេះ អៀង សុខម៉ិញ សូមធ្វើការចាប់អារម្មណ៍ពីស្ថានភាពជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ដោយបានជួបសម្ភាសន៍ជាមួយនឹងលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេង។
Source: RFI Khmer Home Page | 24 Mar 2010 | 11:56 am
នាទីជីវិតជោគជ័យ - លោក ស៊ឹង ប៊ុណ្ណា៖ « អតីតជូរចត់ បច្ចុប្បនុ្ននឿយហត់ អនាគតរុងរឿង »
នៅក្នុងនាទីជីវិតជោគជ័យក្នុងថ្ងៃអង្គារ ទី២៣ មិនា សប្តាហ៍នេះ គួច គន្ធារ៉ា សូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន Bonna Realty គ្រុប នៅប្រទេសកម្ពុជា។Source: RFI Khmer Home Page | 23 Mar 2010 | 2:27 pm
បទយកការណ៍- ខ្មែរក្រហម - ក្រុមយុវជនស្វែងយល់ និងរម្លឹកពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម
រឿងរ៉ាវអតីតកាលនៃការធ្វើទារុណកម្ម និងការកាប់សម្លាប់ពលរដ្ឋខ្មែរជិតពីរលាននាក់ ក្នុងរបបខ្មែរក្រហមបានកន្លងផុតជាង ៣០ឆ្នាំមកហើយ ក៏ប៉ុន្តែ ព្រឹត្តិការណ៍សោកសៅទាំងនោះត្រូវបានរម្លឹកជាថ្មីឡើងវិញ ដោយក្រុមយុវជនក្នុងសម័យកាលថ្មីនេះ។Source: RFI Khmer Home Page | 23 Mar 2010 | 12:41 pm
សារព័ត៌មាន - អ្នកកាសែតសង់ស្តូបរម្លឹកវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់ក្នុងសង្គ្រាមឆ្នាំ ៧០
ព្រឹត្តិការណ៍ដែលមិនធា្លប់មានមួយទៀតសម្រាប់សហគមន៍អ្នកសារព័ត៌មាននឹងកើតឡើងរយៈពេល ៤ថ្ងៃ នៅកម្ពុជា នៅក្នុងខែមេសាក្រោយនេះ។ នោះគឺការជួបជុំអតីតអ្នកកាសែតកម្ពុជា និងបរទេសដែលធ្លាប់បំពេញការងារ នៅកម្ពុជា ពីឆ្នាំ ១៩៧០ ដល់១៩៧៥។
Source: RFI Khmer Home Page | 23 Mar 2010 | 12:30 pm
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរថ្ងៃទី ១៦ មីនា ២០១០
Source: RFI Khmer Home Page | 23 Mar 2010 | 12:01 pm
វិភាគនយោបាយ - កម្ពុជា៖ ទស្សនៈ« របបមួយប្រវត្តិសាស្រ្តពីរ »
ខួបទី ៤០នៃ«រដ្ឋប្រហារ» ទម្លាក់សម្តេចនរោត្តមសីហនុពីតំណែងដើម្បីផ្លាស់ប្តូររបបពីរាជានិយមមកសាធារណរដ្ឋ (១៨ មីនា ១៩៧០-១៨ មីនា ២០១០) ដែលបានឈានមកដល់ក្នុងសប្តាហ៍នេះ បានធ្វើឲ្យកូនខ្មែរជំនាន់ក្រោយវង្វេងម្តងទៀត ដោយសារតែការបកស្រាយរបស់អ្នកនយោបាយ។ ខណៈដែលរដ្ឋាភិបាល និងអ្នកគាំទ្ររាជានិយមឯទៀត ចាត់ទុកថ្ងៃ ១៨ មីនាថា ជាប្រភពនៃវិនាសកម្ម សម្រាប់ខ្មែ អ្នកខ្លះបានហៅថ្ងៃ ១៨ មីនាថា ជាថ្ងៃសេរីភាពរបស់ប្រទេសកម្ពុជាទៅវិញ។
Source: RFI Khmer Home Page | 22 Mar 2010 | 1:51 pm
ប្រទេសនិយាយភាសាបារាំង - បុណ្យប្រទេសនិយាយភាសាបារំាំង
ទិវាបុណ្យនៃប្រទេសនិយាយភាសាបារាំង រឺ la fête de la Francophonie ត្រូវបានគេរៀបចំធ្វើយ៉ាងអធិកអធម នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា នៅប្រទេសកម្ពុជាដែលមានទំនាក់ទំនងជាមួយភាសាបារាំង។
Source: RFI Khmer Home Page | 22 Mar 2010 | 1:48 pm
ប្រវត្តិសាស្រ្តខ្មែរ - ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ ១៩៥៥
ការបោះឆ្នោតសភាលើកដំបូង នៅកម្ពុជាធ្វើឡើង នាឆ្នាំ ១៩៥៥។ ការបោះឆ្នោតដែលមានការចូលរួមដោយគណបក្សចំនួន ៤ ធ្វើឡើងនៅ ក្រោយសន្និសិទទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ ពោលគឺក្នុងកាលៈទេសៈដែលប្រទេសបានសុខសន្តិភាព និងចាកផុតពីក្រោមអាណានិគមនិយមបារាំង។ ការបោះឆ្នោតពិតប្រាកដធ្វើឡើងនៅខែ កញ្ញា ឆ្នាំ ១៩៥៥។
Source: RFI Khmer Home Page | 22 Mar 2010 | 1:24 pm
សេដ្ឋកិច្ច - ក្រោយវិបត្តិហិរញ្ញវត្ថុ កម្ពុជាត្រៀមធ្វើពិពិធកម្មសេដ្ឋកិច្ច
នាពេលកន្លងមក សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាពឹងផ្អែកលើវិស័យមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែ ចាប់ពីពេលនេះតទៅ ជាពិសេសក្រោយពេលវិបត្តិសេដ្ឋកិច្ចនេះ ប្រទេសកម្ពុជាចាប់ផ្តើមធ្វើពិពិធកម្មសេដ្ឋកិច្ច។ ពិពិធកម្មសេដ្ឋកិច្ច គឺជាការពង្រីកសម្មភាពសេដ្ឋកិច្ចថ្មីៗបន្ថែមទៀត។
Source: RFI Khmer Home Page | 22 Mar 2010 | 12:32 pm
ការកាប់ព្រៃឈើ - យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា
កងកម្លាំងសមត្ថកិច្ចចម្រុះ រួមទាំងកងទ័ពឈរជើង នៅតំបន់ព្រំដែនបានបើកយុទ្ធនាការ ចុះបង្ក្រាបបទល្មើសព្រៃឈើយ៉ាងក្តៅគគុក ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅខេត្តជាប់ព្រំដែនប្រទេសថៃ និង នៅខេត្តកំពង់ចាម ជាប់ព្រំដែនប្រទេសវៀតណាម។
Source: RFI Khmer Home Page | 22 Mar 2010 | 11:52 am
កម្ពុជា-ថៃ - កម្ពុជា៖ គ្រាប់B 41ផ្ទុះនៅបាងកកមិនមែននាំចូលពីកម្ពុជាទេ
ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានច្រានចោលការអត្ថាធិប្បាយរបស់ពិធីករទូរទស្សន៍ថៃប៉ុស្ត៍លេខ៣ទាក់ទងនឹងព្រឹត្តិការណ៍ផ្ទុះគ្រាប់B 41 នៅក្រុងបាងកក កាលពីថ្ងៃសៅរ៍ដែលថា គ្រាប់B 41នេះអាចនាំចូលពីប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 22 Mar 2010 | 11:08 am
សហគមន៍ខ្មែរនៅស្រុកបារាំង - គ្មានសំបុត្រស្នាម គឺគ្មានការងារ និងគ្មានសិទ្ធិធ្វើការស្របច្បាប់
ជនជាតិខ្មែរមកធ្វើការជាកម្មករកាន់តែច្រើន នៅស្រុកបារាំង។ ក្នុងក្រុងប៉ារីស ពួកគេទាំងនោះធ្វើការផ្នែកផ្តល់សេវា នៅតាមភោជនីយដ្ឋាន ឬលក់ទំនិញក្នុងផ្សារដែលមានថៅកែភាគច្រើនជាជនជាតិខ្មែរកាត់ចិន។ យុវជនលី ចាន់ធា ដែលធ្លាប់មានជំនាញជាជាងកាត់សក់ក្នុងក្រុងភ្នំពេញ ត្រូវបានម្ចាស់កាត់សក់ជនជាតិខ្មែរម្នាក់ធានាយកមកធ្វើការនៅក្នុងហាងរបស់ខ្លួន នៅប្រទេសបារាំង។Source: RFI Khmer Home Page | 21 Mar 2010 | 12:55 pm
ច្បាប់ប្រឆាំងអំពើពុករលួយ - លោកហោណាំហុងព្រមានមន្ត្រីសហប្រជាជាតិនៅកម្ពុជា
ក្រុមមន្ត្រីអង្គការសហប្រជាជាតិដែលកំពុងបំពេញបេសកកម្មក្នុងប្រទេសកម្ពុជាបានទទួលការព្រមានពីរដ្ឋមន្ត្រីក្រសួងការបរទេសទាក់ទិននឹងសេចក្តីអត្ថាធិប្បាយរបស់ពួកគេ ចំពោះច្បាប់ប្រឆាំងអំពើពុករលួយ។
Source: RFI Khmer Home Page | 21 Mar 2010 | 12:09 pm
អាពាហ៍ពិពាហ៍ - អាពាហ៍ពិពាហ៍រវាងជនជាតិខ្មែរ និងជនជាតិកូរ៉េត្រូវផ្អាកបណ្តោះអាសន្ន
ចំណងស្នេហ៍រវាងជនជាតិខ្មែរ និងជនជាតិកូរ៉េខាងត្បូងត្រូវបានប្រកាសអោយផ្អាកបណ្តោះអាសន្ន។ ការផ្អាកនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ។
Source: RFI Khmer Home Page | 21 Mar 2010 | 11:54 am
បទយកការណ៍សង្គម - ការផ្លាស់ប្តូរជីវិតក្មេងអនាថានៅអង្គការមិត្តសម្លាញ់
កុមារ និងយុវវ័យ ជាអតីតអ្នករស់នៅតាមចិញ្ចើមថ្នល់មួយចំនួនបានរៀនសូត្រអក្សរ និងជំនាញដើម្បីផ្លាស់ប្តូរជីវិត ពីអ្នកគ្មានទីពឹង និងជាអ្នកសេពគ្រឿងញៀនមកជាកុមារល្អ និងជាអ្នកមានជំនាញ ដើម្បីកសាងអនាគត។Source: RFI Khmer Home Page | 21 Mar 2010 | 11:32 am
បុណ្យប្រទេសនិយាយភាសាបារាំង - ភាសាបារាំងជាយានដើម្បីក្លាយជាអ្នកជំនាញ
ប្រជាប្រិយភាពនៃភាសាបារាំងបានធ្លាក់ថមថយក៏ពិតមែននៅក្នុងចំណោមយុវជនកម្ពុជាជាទូទៅ នាពេលបច្ចុប្បន្ន។ ប៉ុន្តែ ភាសាបារាំងនៅតែមានតួនាទីចាំបាច់ នៅក្នុងវិស័យជំនាញសំខាន់មួយចំនួនដូចជាច្បាប់ សេដ្ឋកិច្ច វេជ្ជសាស្ត្រ បច្ចេកទេសជាដើម។Source: RFI Khmer Home Page | 20 Mar 2010 | 1:59 pm
នយោបាយ - គណបក្សសម រង្ស៊ីចាប់ផ្តើមសិក្សាចំណុចខ្សោយ និងចំនុចខ្លាំងនៃវិស័យអាទិភាព
គណបក្សសម រង្ស៊ីចាប់ផ្តើមសិក្សា ចំណុចខ្សោយ និង ចំណុចខ្លាំងនៃវិស័យអាទិភាពមួយចំនួនដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ វិស័យដែលគណបក្សសម រង្ស៊ីចាប់ផ្តើមសិក្សាមុនគេ គឺវិស័យកសិកម្ម បន្ទាប់មកអាចវិស័យសុខាភិបាល និងវិស័យអប់រំ។
Source: RFI Khmer Home Page | 20 Mar 2010 | 12:58 pm
ខ្មែរក្រហម - ខ្មែរក្រហម៖ សមាគមជនរងគ្រោះទាមទារមិនឲ្យរំលាយអដ្ឋិធាតុ
សមាគមជនរងគ្រោះដោយរបបខ្មែរក្រហមដែលបានប្រកាសដំណើរការជាផ្លូវការ នៅថ្ងៃសៅរ៍នេះបានទាមទារមិនឲ្យគេរំលាយអដ្ឋិធាតុរបស់ជនរងគ្រោះឡើយ ដើម្បីជាប្រយោជន៍ក្នុងការស្វែងរកអត្តសញ្ញាណរបស់អដ្ឋិធាតុទាំងនោះទៅថ្ងៃក្រោយ។Source: RFI Khmer Home Page | 20 Mar 2010 | 12:38 pm
សង្គម - ស្រី្តរកស៊ីផ្លូវភេទធ្វើបុណ្យផ្កា
បណ្តាញការងារស្រ្តីរួបរួមគ្នាបាននាំគ្នាធ្វើបុណ្យផ្កា កាលពីដើមសប្តាហ៍កន្លងទៅនេះ ដើម្បីប្រមូលបច្ច័យកសាងវត្តអារាមព្រះពុទ្ធសាសនាជួយដល់សមាជិកដែលផ្ទុកមេរោគអេដស៍ និងកុមារនៅក្នុងថ្នាក់អប់រំក្រៅប្រព័ន្ធ។Source: RFI Khmer Home Page | 20 Mar 2010 | 8:05 am
វប្បធម៌-អក្សរសាស្ត្រ - សប្តាហ៍នៃភាពយន្តគំនូរជីវចល និងសៀវភៅរឿង
នៅក្នុងសប្តាហ៍នៃការបញ្ចាំងភាពយន្តគំនូរជីវចល នៅទីក្រុងភ្នំពេញ សៀវភៅរឿងបែបគំនូរជីវចល ចំនួនពីរក្បាលដែលជាស្នាដៃនៃការបិទបញ្ចប់វគ្គសិក្ខាសាលារយៈពេលជាង ២ឆ្នាំ នៅឯមជ្ឈមណ្ឌលវប្បធម៌បារាំង ត្រូវបានគេដាក់តាំងពិព័រណ៍។Source: RFI Khmer Home Page | 19 Mar 2010 | 2:20 pm
សម រង្ស៊ី-ហោ ណាំហុង - លោកសម រង្ស៊ីងាកមកនិយាយពីប្រវត្តិលោកហោ ណាំហុង
ប្រធានណបក្សប្រឆាំងគឺលោកសម រង្ស៊ីមិនបាននៅទំនេរមាត់ទេ។ នៅពេលដែលកំពុងតវ៉ាជាមួយរដ្ឋាភិបាលក្នុងសំណុំរឿងព្រំដែនខាងកើត លោកសម រង្ស៊ីក៏បានបន្តបន្លឺសម្លេងថែមទៀតក្នុងសំណុំរឿងប្រវត្តិលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាទាក់ទងនឹងគុកបឹងត្របែក។ ជាលិខិតចំហររបស់ប្រធានគណបក្សសម រង្ស៊ីពីប្រទេសបារាំង ដែលដាក់សំណួរជាច្រើនសម្រាប់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង។
Source: RFI Khmer Home Page | 19 Mar 2010 | 1:57 pm
សហភាពអឺរ៉ុប កម្ពុជា - សមាជិកសភាអឺរ៉ុបស្នើឲ្យមានដំណោះស្រាយនយោបាយក្នុងរឿងសម រង្ស៊ី
សមាជិកសភាសហភាពអឺរ៉ុប ដែលកំពុងបំពេញដំណើរទស្សនកិច្ច នៅកម្ពុជាបានទទូចស្នើសុំដល់រដ្ឋាភិបាល និងរដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីរកដំណោះស្រាយនយោបាយណាមួយឲ្យលោកសម រង្ស៊ី បានវិលត្រលប់មកកាន់ប្រទេសកម្ពុជាឡើងវិញ។ ការទទូចសុំនេះ ក៏ដើម្បីឲ្យកម្ពុជាទទួលបានទំនុកចិត្តបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
Source: RFI Khmer Home Page | 19 Mar 2010 | 1:02 pm
នាទីយល់ដឹងអំពីច្បាប់ - នីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ មាននីតិវិធីពីរ គឺការចុះបញ្ជីតាមការស្នើសុំរបស់ម្ចាស់ដី ដែលគេឲ្យឈ្មោះថា ការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីមួយឃុំម្តងៗតាមការកំណត់របស់រដ្ឋាភិបាល ដែលគេហៅថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។
កាលពីសប្តាហ៍មុន លោក-អ្នកបានជ្រាបរួចមកហើយអំពីនីតិវិធី នៃការចុះបញ្ជីដាច់ដោយដុំ។ នៅថ្ងៃនេះ សេង ឌីណា សូមលើកយកនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មកជូនលោក-អ្នកស្តាប់។
Source: RFI Khmer Home Page | 18 Mar 2010 | 1:31 pm
នយោបាយ - លោកហ៊ុន សែនស្តីបន្ទោសលោកលន់ នុល
១៨មិនា១៩៧០ កាលណោះ ៤០ឆ្នាំមុន ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម។ ១៨មិនា២០១០ ៤០ឆ្នាំក្រោយ កម្ពុជាមានសន្តិភាពបរិបូរ និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងឱកាសដែលលោកត្រូវសម្ពោធដាក់អោយប្រើប្រាស់កំណាត់ផ្លូវពីបានលុង ទៅស្រុកអូយ៉ាដាវនៃខេត្តរតនគិរី។
Source: RFI Khmer Home Page | 18 Mar 2010 | 12:20 pm
ព្រំដែនខ្មែរ វៀតណាម - សម រង្ស៊ីទូលថ្វាយអតីតព្រះមហាក្សត្រពីសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម
ជាថ្មីម្តងទៀត លោកសម រង្ស៊ីបាននាំយកសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម ទូលថ្វាយអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ។ ក្នុងលិខិតនោះ លោកសម រង្ស៊ី ក៏បានលើកយកព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ កាលពី៥ ឆ្នាំមុន។ គឺនៅឆ្នាំ ២០០៥ សម្តេចឳដែលកំពុងគង់ប្រថាប់ នៅទីក្រុងប៉េកាំង ប្រទេសចិន បានមានព្រះរាជឱង្ការថា វៀតណាមបានបង្កើតព្រំដែនថ្មីចូលមកក្នុងទឹកដីប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 18 Mar 2010 | 11:58 am
ព្រៃឈើ - "ផ្តៅ"អនុផលព្រៃឈើកំពុងថយចុះ
អង្គការមូលនិធិសត្វព្រៃពិភពលោក ហៅកាត់ថា WWF បានចងក្រងសៀវភៅលើកដំបូងស្តីអំពីរុក្ខជាតិផ្តៅ នៅកម្ពុជា ដើម្បីផ្តល់ការអប់រំ និងចំណេះដឹងដល់សហគមន៍អោយចេះគ្រប់គ្រងធនធានផ្តៅប្រកបដោយនិរន្តរភាព។
Source: RFI Khmer Home Page | 18 Mar 2010 | 11:40 am
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរថ្ងៃទី ១៨ មីនា ២០១០
Source: RFI Khmer Home Page | 18 Mar 2010 | 7:37 am
ច្បាប់-សិទ្ធិស្រ្តី - ស្ត្រីមានសិទ្ធិទទួលបានការលែងលះ
"ស្ត្រីមានសិទ្ធិទទួលបានការលែងលះ" នេះគឺជាប្រធានបទនៃសិក្ខាសាលា នៅថ្ងៃនេះដែលរៀបចំដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា។ នៅក្នុងសិក្ខាសាលាពេញមួយថ្ងៃនៅថ្ងៃនេះ លោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានអំពាវនាវអោយមានការគាំទ្រអោយកាន់តែច្រើនថែមទៀតដល់ស្ត្រីដែលកំពុងឆ្លងកាត់ដំណើរការដ៏លំបាកនៃការលែងលះ។
Source: RFI Khmer Home Page | 17 Mar 2010 | 12:48 pm
ជនជាតិភាគតិច - អសបស្នើឱ្យកម្ពុជាបញ្ឈប់ការយកដីព្រៃភ្នំផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន
គណៈកម្មការទទួលបន្ទុកអនុសញ្ញាអន្តរជាតិ ស្តីពី លុបបំបាត់ការរើសអើងពូជសាសន៍ របស់អង្គការសហប្រជាជាតិបានដាក់សំណើមួយទៅកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីសុំឲ្យបញ្ឈប់ការយកដីព្រៃភ្នំរបស់សហគមន៍ជនជាតិភាគតិ និងបញ្ឈប់ផ្តល់សម្បទាន ទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគ។
Source: RFI Khmer Home Page | 17 Mar 2010 | 12:40 pm
សេដ្ឋកិច្ចកម្ពុជា - តើស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១០នឹងប្រសើរឡើងវិញឬ?
អ្នកជំនាញមួយចំនួនបានសម្តែងក្តីសង្ឃឹមថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១០នេះអាចងើបឡើងវិញ បើទោះបីជាវិស័យមួយចំនួននៅបន្តរងឥទ្ធិពលវិបត្តិក៏ដោយ។ ក្តីសង្ឃឹមនេះបានកើតឡើង បន្ទាប់ពីសេដ្ឋកិច្ចនៃប្រទេសក្រីក្រកម្ពុជាបានទទួលរងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង កាលពីឆ្នាំ ២០០៩កន្លងមក។
Source: RFI Khmer Home Page | 17 Mar 2010 | 9:01 am
ព្រឹត្តិការណ៍អាស៊ី - ប្រជាធិបតេយ្យ នៅកម្ពុជាក្នុងបរិបទមាន ឬគ្មានវត្តមានលោកសម រង្ស៊ី
ខណៈដែលតុលាការរាជធានីភ្នំពេញកំពុងចាត់ការយ៉ាងក្តៅគគុកចំពោះសំណុំរឿងទី២ដែលរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ីទាក់ទងនឹងការក្លែងបន្លំឯកសារព្រំដែន មានការគូសវាសសេណារីយ៉ូមួយចំនួនទាក់ទងនឹងអនាគតប្រជាធិបតេយ្យ នៅកម្ពុជា។ តើអវត្តមានជា យថាហេតុរបស់លោកសម រង្ស៊ីពីក្នុងប្រទេសសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនឹងជះឥទិ្ធពលអ្វីខ្លះដល់ប្រជាធិបតេយ្យនៅកម្ពុជា?
Source: RFI Khmer Home Page | 17 Mar 2010 | 8:58 am
នាទីជីវិតជោគជ័យ - លោកស្រី យឹម សុខារី៖ " ដោយសារខ្លួនខ្ញុំលំបាក ទើបចង់ជួយគេ កុំឲ្យលំបាកដូចខ្ញុំ "
នៅក្នុងនាទីជីវិតជោគជ័យក្នុងថ្ងៃអង្គារ ទី១៦ មិនា សប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោកស្រី យឹម សុខារី។ លោកស្រី យឹម សុខារី ជាប្រធានអង្គការកម្មវិធីជួយកុមារអនាថា និងអភិវឌ្ឍន៍។Source: RFI Khmer Home Page | 16 Mar 2010 | 3:21 pm
សង្គម - ក្រុមស្ត្រីរកស៊ីផ្លូវភេទ បន្តទាមទារកន្លែងស្របច្បាប់ នៅក្នុងសង្គម
ក្រុមស្ត្រីអ្នករកស៊ីផ្លូវភេទ ដោយស្ម័គ្រចិត្ត បានអំពាវនាវជាថ្មី នៅថ្ងៃអង្គារនេះ ដើម្បីរកទីកន្លែងស្របច្បាប់ណាមួយ សម្រាប់ពួកគេប្រកបរបរចិញ្ចឹមជីវិត។ ការអំពាវនាវនេះ បានធ្វើឡើង ចំពេលដែលអាជ្ញាធរកម្ពុជា បើកយុទ្ធនាការបង្ក្រាប បិទបនពេស្យា ក្លឹបកំសាន្ត និងហាងម៉ាស្សា ខារ៉ាអូខេ ស្របតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។Source: RFI Khmer Home Page | 16 Mar 2010 | 2:02 pm
ព្រះបរមរាជវំាង - ព្រះមហាក្សត្រខ្មែរយាងទៅបំពេញទស្សនកិច្ចក្នុងប្រទេសឆែក
ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមសីហមុនី បានយាងទៅបំពេញទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅក្នុងប្រទេសឆែក។ ប្រទេសឆែកដែលព្រះអង្គធ្លាប់បានគង់នៅរយៈពេល ១៣ឆ្នំាកាលពីវ័យកុមារភាព។
Source: RFI Khmer Home Page | 15 Mar 2010 | 3:09 pm
អង្គការសហប្រជាជាតិ-កម្ពុជា - រដ្ឋាភិបាលរម្លឹកUN កុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
រដ្ឋាភិបាលកម្ពុជា បានក្រើនរម្លឹកជាថ្មី ដល់ក្រុមការងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចំពោះការរិះគន់លើការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។Source: RFI Khmer Home Page | 15 Mar 2010 | 3:09 pm
រុស្ស៊ី-កម្ពុជា - ស្តង់ពិព័រណ៍របស់ខ្មែរយើង
កម្ពុជាកំពុងចូលរួមក្នុងពិព័រណ៍ “ ទីផ្សារទេសចរណ៍អន្តរជាតិ “ InTourMarketហៅកាត់ថា ITM-ឆ្នាំ ២០១០ ដែលប្រព្រឹត្តធ្វើនៅទីក្រុងម៉ូស្គូ រយៈពេល ៤ថ្ងៃ ពីថ្ងៃ១៣ ដល់១៦មិនាស្អែក ដោយមានការចូលរួមនៃ ៦៨ប្រទេសដែលល្បីខាងវិស័យទេសចរណ៍។
Source: RFI Khmer Home Page | 15 Mar 2010 | 3:09 pm
កម្ពុជា-ថៃ - ហ៊ុន សែនបញ្ជាមិនអោយខ្មែរចល័តទ័ពពេលនេះ
ចំពេលដែលក្រុមជនថៃអាវក្រហមកំពុងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅកណ្តាលទីក្រុងបាងកកដើម្បីទាមទារអោយរដ្ឋាភិបាលថៃបច្ចុប្បន្នរំលាយសភាបោះឆ្នោតឡើងវិញនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់បញ្ជាមួយចំនួនដល់កងទ័ពខ្មែរ មិនអោយបង្កើតអស្ថេរភាពនៅតាមព្រំដែននោះឡើយ។ នេះគឺដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់កម្ពុជា។
Source: RFI Khmer Home Page | 15 Mar 2010 | 2:28 pm
អាស៊ាន-សេដ្ឋកិច្ច - តំបន់ពាណិជ្ជសេរីជាឱកាសនិងជាការប្រឈមរបស់កម្ពុជា
ចាប់តាំងពីខែមករាឆ្នាំ២០១០មកនេះ ប្រទេសចិននិងសមាជិកអាស៊ានចាស់ចំនួន៦បានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី។តាមរយៈកិច្ចព្រមព្រៀងនេះតួលេខរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបង្ហាញថាពាណិជ្ជកម្មទ្វេរភាគីនៃតំបន់ទាំងពីរបានកើនឡើងគួរអោយកត់សម្គាល់។Source: RFI Khmer Home Page | 15 Mar 2010 | 2:17 pm
ពិព័រណ៍ - ពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម
នៅទីក្រុងបានលុងខេត្តរតនគីរី ការតាំងពិព័រណ៍ពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី១៣ខែមិនាឆ្នាំ២០១០។ នៅក្នុងរយៈពេលបីថ្ងៃ បណ្តាខេត្តចំនួន១៣នៃប្រទេសក្នុងតំបន់ត្រីកោណ បានចូលរួមដាក់តាំងនិងដាក់លក់ផលិតផលពាណិជ្ជកម្មរបស់ខ្លួន ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍ នៅក្នុងប្រទេសជាប់ព្រំដែនទាំងបី។
Source: RFI Khmer Home Page | 15 Mar 2010 | 1:18 pm
នយោបាយ - លោក សម រង្ស៊ី គ្រោងនឹងបញ្ចេញឯកសារទាក់ទងព្រំដែនកម្ពុជាវៀតណាមបន្ថែមទៀតនៅក្នុងខែនេះ
នៅថ្ងៃអាទិត្យនេះលោក សម រង្ស៊ី បានបញ្ជាក់ថាលោកនឹងបញ្ចេញឯកសារទាក់ទងព្រំដែនកម្ពុជាវៀតណាមបន្ថែមទៀតនៅក្នុងខែនេះ។ ឯកសារបន្ថែមនេះ គឺត្រូវបានលោក សម រង្ស៊ី ខ្លួនឯងប្រមូលបានពីអ្នកជំនាញនៅក្នុងប្រទេសបារាំង។Source: RFI Khmer Home Page | 14 Mar 2010 | 10:50 am
នយោបាយ-សិទ្ធិមនុស្ស - រដ្ឋាភិបាលមិនពេញចិត្តនឹងរបាយការណ៍សិទិ្ធមនុស្សរបស់អាមេរិក
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មមិនសប្បាយចិត្តតបទៅនឹងរបាយការណ៍ស្តីពីសិទិ្ធមនុស្សរបស់សហរដ្ឋអាមេរិកដែលបានបង្ហាញពីចំណុចអវិជ្ជមានមួយចំនួនទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ របាយការណ៍ប្រចាំឆ្នាំ២០០៩ ដែលចេញផ្សាយដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ បានកត់សម្គាល់អំពីការរឹតត្បិតសេរីភាពបញ្ចេញមតិ ការបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែង និងការចាប់បញ្ជូនជនជាតិភាគតិចអ៊ុយហ្គួរត្រឡប់ទៅស្រុកចិនវិញជាដើម។Source: RFI Khmer Home Page | 14 Mar 2010 | 9:09 am
បទយកការណ៍ - សម្រួលសេវាច្បាប់ដើម្បីកាត់បន្ថយហឹង្សាប្រឆាំងស្ត្រី
ថៃ្ងទី៨មិនា ជាថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។ ប៉ុន្តែបញ្ហាដែលកើតឡើងចំពោះស្ត្រី ហើយដែលត្រូវដោះស្រាយនោះ មិនមែនមានតែមួយថ្ងៃនេះទេ។ នៅថ្ងៃពុធទី១៧មិនាក្រោយនេះ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ក្រោមការជួយឧបត្ថម្ភរបស់អង្គការUNDP នឹងរៀបចំសិក្ខាសាលាមួយដើម្បីពិភាក្សាអំពីការផ្តល់យុត្តិធម៌ ឬសេវាផ្នែកច្បាប់ដល់ស្ត្រីដែលរងគ្រោះដោយហឹង្សាក្នុងគ្រួសារ ក៏ដូចជាការផ្តល់ប្រឹក្សាដើម្បីបញ្ជៀសស្ត្រីពីការប្រព្រឹត្តហឹង្សារបស់ស្វាមី។
Source: RFI Khmer Home Page | 14 Mar 2010 | 7:58 am
បទយកការណ៍ - ស្ថានភាពរបស់ក្រុមអ្នករងគ្រោះដោយអគ្គីភ័យ នៅម្តុំវត្តនាគវ័ន្ត ក្រុងភ្នំពេញ
១ សប្តាហ៍មកហើយ ដែលអគ្គីភ័យបានឆេះបំផ្លាញផ្ទះខ្ទមតូចៗ របស់ជនក្រីក្រប្រមាណ ២៥៧ គ្រួសារ និងឆេះកុដិព្រះសង្ឃ នៅវត្តនាគវ័ន្ត ក្រុងភ្នំពេញ។ ក្រុមជនរងគ្រោះដោយអគ្គីភ័យទាំងនោះ បានចាប់ផ្តើមជីវិតជាថ្មីឡើងវិញ យ៉ាងត្រដាបត្រដួស នៅលើគំនរផេះធ្យូង ដ៏សែនលំបាក។ ជំហានដំបូង ពួកគេបានប្រវេប្រវា សាងសង់ទីជម្រកបណ្តោះអាសន្ន ដោយបោះបង្គោលឈើ និងប្រក់តង់កៅស៊ូ។Source: RFI Khmer Home Page | 14 Mar 2010 | 7:56 am
ព្រះមហាក្សត្រខ្មែរ-បារាំង - ព្រះមហាក្សត្រខ្មែរត្រូវតែងតាំងជាសមាជិកបណ្ឌិតសភាបារាំង
នៅក្នុងពិធីដ៏ឧឡារិក ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមសីហមុនី បានចូលកាន់តំណែងជាសមាជិកសហការីបរទេសរបស់បណ្ឌិតសភាបារាំង គឺបណ្ឌិតសភានៃអក្សរចារិក និងអក្សរសាស្រ្តAcademie des Inscriptions et Belles Lettresកាលពីរសៀលថ្ងៃម្សិលមិញ។Source: RFI Khmer Home Page | 13 Mar 2010 | 12:59 pm
អំពើពុករលួយ - អ្នកជំនួញ និងប្រជាជនទូទៅគាំទ្រច្បាប់ប្រឆាំងអំពើពុករលួយ បើទោះបីជាពួកគេមិនទាន់ដឹងពីសេចក្តីលម្អិតរបស់ច្បាប់នោះ
អ្នកជំនួញ និងប្រជាជនទូទៅប្រកាសគាំទ្រច្បាប់ប្រឆាំងអំពើពុករលួយ បើទោះបីជាពួកគេមិនទាន់បានដឹងពីសេចក្តីលម្អិតរបស់ច្បាប់ក៏ដោយ។ ប្រជាជនសាមញ្ញដែលបានផ្តល់បទសម្ភាសន៍បាននិយាយថា យ៉ាងហោចណាស់ច្បាប់នេះអាចធ្វើអោយអ្នកធ្លាប់ពុករលួយមានការភ័យខ្លាចដែរ។
Source: RFI Khmer Home Page | 13 Mar 2010 | 11:36 am
អំពើពុករលួយ - ច្បាប់ប្រឆាំងអំពើពុករលួយឆ្លុះបញ្ចាំងពីកង្វះឆន្ទៈរដ្ឋាភិបាល ?
ច្បាប់ប្រឆាំងនឹងអំពើពុករលួយដែលគេទន្ទឹងរង់ចាំជាងមួយទសវត្សរ៍ទៅហើយនោះ បានចេញជារូបរាងហើយនៅពេលនេះ។ រដ្ឋសភាជាតិដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ទើបតែបានអនុម័តច្បាប់នេះជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលបានរិះគន់យ៉ាងខ្លាំងក្លាដោយចាត់ទុកច្បាប់នេះថា គ្មានគុណភាព និងប្រសិទ្ធិភាព។ ច្បាប់នេះបានបង្កឲ្យមានការរិះគន់ជាថ្មីទៀតអំពីកង្វះឆន្ទៈរបស់រដ្ឋាភិបាល។
Source: RFI Khmer Home Page | 13 Mar 2010 | 11:35 am
នយោបាយ - ប្រតិភូសភាអឺរ៉ុបប្រកាសពីដំណើរទស្សនកិច្ចនៅកម្ពុជា
គណៈប្រតិភូមួយក្រុមរបស់សភាអឺរ៉ុបទទួលបន្ទុកផ្នែកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍ក្រោយនេះ។ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ មីនា នឹងផ្តោតលើបញ្ហាសំខាន់ៗមួយចំនួនជាពិសេស បញ្ហានយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ គណៈប្រតិភូនេះគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលជាច្រើន រួមទាំងបក្សប្រឆាំង និងសង្គមស៊ីវិលផងដែរ។ បក្សប្រឆាំងត្រៀមជាស្រេចក្នុងការលើកឡើងពីករណីលោកសមរង្ស៊ី
Source: RFI Khmer Home Page | 13 Mar 2010 | 11:28 am
នយោបាយ - តុលាការចោទប្រកាន់ជាផ្លូវការលើលោក សម រង្ស៊ី ក្នុងរឿងផែនទីក្លែងក្លាយ
នៅថ្ងៃសុក្រ ទី១២ ខែមីនានេះ លោក សុខ រឿន ព្រះរាជអាជ្ញារង តុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើលោកសម រង្ស៊ី ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត។Source: RFI Khmer Home Page | 12 Mar 2010 | 1:32 pm
នយោបាយ - កម្ពុជានៅប្រុងប្រយ័ត្នចំពោះសភាពការណ៍ក្តៅរបស់ក្រុងបាងកក
ស្របពេលដែលស្ថានភាពបែកបាក់នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃកាន់តែដល់ចំណុចកំពូល ពោលគឺការប្រមូលរបស់ក្រុមថៃអាវក្រហមដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក អាប់ភីស៊ីត វេចាជីវ៉ាបច្ចុប្បន្ន មន្ត្រីរដ្ឋាភិបាលកម្ពុជា និងកងទ័ពបានថ្លែងថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលខ្មែរ បានស្ថិតនៅជាធរមានដដែល។Source: RFI Khmer Home Page | 12 Mar 2010 | 12:46 pm
សេដ្ឋកិច្ច - អ្នកវិនិនិយោគជប៉ុនចាប់ផ្តើមសម្លឹងមើលទីផ្សារបស់កម្ពុជា
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអ្នកវិនិយោគជប៉ុនសោះអង្គើយនឹងទីផ្សារក្រីក្រកម្ពុជា ប៉ុន្តែតាមរយៈការបើកការិយាល័យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុននៅកម្ពុជានាពេលនេះ គេអាចសន្និដ្ឋានបានថា អ្នកវិនិយោគជប៉ុនចាប់ផ្តើមចាប់អារម្មណ៍ទីផ្សារកម្ពុជា។
Source: RFI Khmer Home Page | 12 Mar 2010 | 10:18 am
បទយកការណ៍-សង្គម - ឆ្នោតកីឡាជាតិ
ឆ្នោតឡូតូ ៦បូក១ដែលគេនិយមលេងនៅឯបរទេស ឬឆ្នោតកីឡាជាតិត្រូវបានគេបង្កើតអោយមហាជនលេងជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីដើមខែមិនាឆ្នាំ២០១០កន្លងមកនេះ។
ឆ្នោតដែលមានរង្វាន់ធំរហូតដល់រាប់ម៉ឺនដុល្លារនឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍វិស័យកីឡានៅក្នុងប្រទេសកម្ពុជាដែលមានភាពអន់ថយ។
Source: RFI Khmer Home Page | 11 Mar 2010 | 12:55 pm
នាទីយល់ដឹងអំពីច្បាប់ - នីតិវិធីក្នុងការសុំប័ណ្ណកាន់កាប់ដីធ្លី
ការកាន់កាប់ដីធ្លី ដោយមិនមានប័ណ្ណកាន់កាប់ត្រឹមត្រូវ អាចនឹងបង្កឲ្យមានវិវាទ បើទោះជាការកាន់កាប់នោះ ជាការកាន់កាប់ដោយស្របច្បាប់ក៏ដោយ។ ប័ណ្ណកាន់កាប់ដីធ្លី គឺជាឯកសារច្បាប់ដ៏សំខាន់ ដែលភស្តុតាង បញ្ជាក់អំពីកម្មសិទ្ធិ ឬការកាន់កាប់ ដោយស្របច្បាប់។ ក៏ប៉ុន្តែ សំណួរសួរថា ដើម្បីឲ្យមានតម្លៃត្រឹមត្រូវតាមផ្លូវច្បាប់ តើប័ណ្ណនេះត្រូវចេញដោយអាជ្ញាធរថ្នាក់ណា? ហើយដើម្បីបានប័ណ្ណនេះ អ្នកសុំត្រូវគោរពតាមនីតិវិធីអ្វីខ្លះ?
Source: RFI Khmer Home Page | 11 Mar 2010 | 12:41 pm
ច្បាប់ពុករលួយ - ច្បាប់ប្រឆាំងអំពើពុករលួយ ឆ្លងផុតរដ្ឋសភាហើយ
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាបានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ដោយសំឡេងឯកច្ឆ័ន្ទ ៨២ លើ ៨២ សំឡេង។ ក៏ប៉ុន្តែការឆ្លងច្បាប់ប្រឆាំងអំពើពុករលួយ ដែលចំណាយពេលតាក់តែងប្រមាណ ១៥ ឆ្នាំនេះ ធ្វើឡើង ដោយមិនមានសំឡេងពីគណបក្សប្រឆាំងទេ។
Source: RFI Khmer Home Page | 11 Mar 2010 | 12:33 pm
ខ្មែរ-ថៃ - កម្ពុជាមិនសូវពេញចិត្តការបំភ្លឺរបស់អគ្គលេខាធិការអាស៊ាន
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាមិនចង់បន្តបញ្ហាវែងឆ្ងាយជាមួយអគ្គលេខាធិការអាស៊ានលោក សូរិន ពិតសូវ៉ាន នោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងយ៉ាងនេះ ដោយព្រលយអោយដឹងអំពីការមិនសូវពេញចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាលើសេចក្តីបំភ្លឺរបស់លោក សូរិន ពិតសូវ៉ាន។
Source: RFI Khmer Home Page | 11 Mar 2010 | 12:13 pm
សុខភាព-ផ្លូវភេទ - គ្មានកូន ៖ តើបណ្តាលមកពីអ្នកណា ? ប្តី ឬ ប្រពន្ធ ?
ក្នុងពេលដែល ក្រសួងសុខាភិបាល អប់រំ និងណែនាំស្ត្រី ឲ្យយល់ពីភាពចាប់បាច់ ក្នុងប្រសូតបុត្រតាមប្រាថ្នា ដោយចេះប្រើមធ្យោបាយទប់ស្កាត់កំណើត មានស្ត្រី ឬ គូស្វាមី ភរិយាមួយភាគទៀតជួបការលំបាក និងពុំអាចមានបុត្រធីតាបាន។ ហេតុអ្វីបានជាស្រ្តីខ្លះអាចមានបុត្រ បាន ឯស្ត្រីខ្លះទៀតត្រូវជួបបញ្ហាអត់កូនទៅវិញ ? តើនេះជាជំងឺឬ ? បើជាជំងឺតើគេអាចព្យាបាលបានទេ?
Source: RFI Khmer Home Page | 10 Mar 2010 | 2:27 pm
បទយកការណ៍-ផ្លូវដែក - កម្ពុជាកំពុងជួសជុលផ្លូវដែកចាស់ផង និងត្រៀមរកដៃគូវិនិយោគផ្លូវដែកថ្មីផង
ផ្លូវដែកចាស់ពីរខ្សែដែលកំពុងជួសជុលអាចនឹងដាក់អោយដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ ២០១៣ខាងមុខនេះហើយ ព្រមពេលជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជាកំពុងរកដៃគូវិនិយោគលើផ្លូវដែកថ្មីមួយខ្សែទៀតសម្រាប់ភ្ជាប់ខ្សែរថភ្លើងថ្នាក់តំបន់។ គម្រោងជួលជុលផ្លូវដែកចាស់មានតម្លៃជាទឹកប្រាក់ ១៤២លានដុល្លារអាមេរិក រីឯការកសាងផ្លូវដែកថ្មីអាចមានតម្លៃជាង ៦០០លានដុល្លារអាមេរិក។
Source: RFI Khmer Home Page | 10 Mar 2010 | 1:13 pm
ច្បាប់ពុករលួយ - រដ្ឋសភាផ្តើមពិភាក្សាច្បាប់ប្រឆាំងអំពើពុករលួយ
ដូចការគ្រោងទុក នៅថ្ងៃពុធ ទី១០ មីនានេះ រដ្ឋសភាបានផ្តើមពិភាក្សាលើច្បាប់ប្រឆាំងអំពើពុករលួយ យ៉ាងប្រញាប់ប្រញាល់។ ចំណែកសំណើរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដែលសុំពន្យារពេលអង្គប្រជុំរដ្ឋសភា នៅថ្ងៃនេះ ត្រូវបានរដ្ឋសភាច្រានចោលដោយសម្លេងច្រើនលើសលប់។
Source: RFI Khmer Home Page | 10 Mar 2010 | 1:03 pm
យោធា អាមេរិក កម្ពុជា - មន្ត្រីក្រសួងការពារជាតិអាមេរិកទស្សនកិច្ច ៥ថ្ងៃ នៅកម្ពុជា
នាយកការិយាល័យកិច្ចការអាស៊ីខាងត្បូងនៃតំបន់អាស៊ីអាគ្នេយ៍របស់ក្រសួងការពារជាតិអាមេរិកលោកវីល្លាម ក្រូ William Crowបានផ្តើមទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅកម្ពុជា នៅថ្ងៃនេះ។ ទស្សនកិច្ចនេះមានគោលបំណងពិនិត្យមើលការរៀបចំសមយុទ្ធយោធាពហុសាសន៍ដែលគ្រោងធ្វើ នៅខែកក្កដាខាងមុខ និងពិភាក្សាជាមួយថ្នាក់ដឹកនាំផ្នែកការពារកម្ពុជាដើម្បីពង្រឹងសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
Source: RFI Khmer Home Page | 10 Mar 2010 | 12:42 pm
អាស៊ាន ព្រំដែនកម្ពុជា-ថៃ - អគ្គលេខាធិការអាស៊ានឆ្លើយបំភ្លឺនាយករដ្ឋមន្ត្រីខ្មែរ
ក្រោយពីមានប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសលោកហោ ណាំហុង អគ្គលេខាធិការអាស៊ាន លោកសូរិន ពិតសូវ៉ានបានធ្វើលិខិតឆ្លើយបំភ្លឺប្រាប់ថ្នាក់ដឹកនាំកម្ពុជាថា លោកត្រូវបានកាសែតដកស្រង់សម្តីខុស។
Source: RFI Khmer Home Page | 10 Mar 2010 | 12:37 pm
សង្គម - ការ ការពារសត្វព្រៃត្រូវរឹតបន្តឹង
បើតាមមន្រ្តីរដ្ឋាភិបាល ជីវចំរុះនៅក្នុងប្រទេសកម្ពុជាជាពិសេសសត្វព្រៃមិនបានធ្លាក់ចុះគួរអោយព្រួយបារម្ភនោះទេ។
លោក សួន ផល្លា មន្រ្តីក្រសួងកសិកម្មទទួលបន្ទុកកិច្ចការងារនេះអះអាងថាការបង្រ្កាបបទល្មើសមានការរឹតបន្តឹងជាមុន។
Source: RFI Khmer Home Page | 9 Mar 2010 | 2:09 pm
នយោបាយ - បក្សប្រឆាំងនិងNGOsសុំអោយរដ្ឋសភាពន្យាការពិភាក្សាច្បាប់ប្រឆាំងអំពើពុករលួយរដ្ឋសភាបដិសេធ
នៅថ្ងៃទី១០មីនាស្អែក តាមគម្រោង រដ្ឋសភាកម្ពុជានឹងផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ក៏ប៉ុន្តែនៅថ្ងៃនេះ ស្រាប់តែគណបក្សសម រង្ស៊ី និងសង្គមស៊ីវិលបានធ្វើសេចក្តីថ្លែងការណ៍រៀងៗខ្លួន ស្នើសុំអោយរដ្ឋសភាពន្យារការចាប់ផ្តើមពិភាក្សាលើច្បាប់ទៅខែក្រោយ។Source: RFI Khmer Home Page | 9 Mar 2010 | 1:47 pm
នាទីជីវិតជោគជ័យ - លោក ព្រាប សុវត្ថិ៖ " ជីវិតខ្ញុំមានថ្ងៃនេះ ក៏ដោយសារឪពុក ម្តាយ និងអ្នកដែលគំាទ្រខ្ញុំ "
នៅក្នុងនាទីជីវិតជោគជ័យក្នុងថ្ងៃអង្គារ ទី៩ មិនា សប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក ព្រាប សុវត្ថិ។ លោក ព្រាប សុវត្ថិ ជាតារាចម្រៀងខ្មែរម្នាក់ ដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា ពិសេស នៅក្នុងចំណោមយុវវ័យ។Source: RFI Khmer Home Page | 9 Mar 2010 | 1:36 pm
សុខភាព - ថ្នាំវ៉ាក់សាំង ការពារជម្ងឺគ្រុនផ្តាសាយថ្មី A ( H1N1 ) មកដល់ប្រទេសកម្ពុជាហើយ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ថ្នាំវ៉ាក់សាំង ការពារជម្ងឺផ្តាសាយថ្មីA(H1N1) ចំនួន ៣ សែនដូស ត្រូវបានអង្គការសុខភាពពិភពលោក WHO ផ្តល់មកឲ្យប្រទេសកម្ពុជាហើយ កាលពីសប្តាហ៍មុន។Source: RFI Khmer Home Page | 9 Mar 2010 | 1:22 pm
បទយកការណ៌ - ហឹង្សាក្នុងគ្រួសារនៅតែជាបញ្ហាធ្ងន់ធ្ងរក្នុងសង្គមខ្មែរ
នេះជាឆ្នាំទី៥ហើយ ដែលច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះត្រូវបានអនុម័ត និងដាក់អោយប្រើប្រាស់។ បញ្ហានៅត្រង់ថា ក្រោយពីមានច្បាប់នេះហើយក៏ដោយ អំពើហិង្សាក្នុងគ្រួសារដូចជាគ្មាននិន្នាការថយចុះសោះ នេះបើតាមការអះអាងរបស់សង្គមស៊ីវិល។Source: RFI Khmer Home Page | 9 Mar 2010 | 6:34 am
សេដ្ឋកិច្ច-នយោបាយ៖ - ស្រ្តីខ្មែរប្រឡូកក្នុងជីវិតសេដ្ឋកិច្ចនិងនយោបាយកាន់តែច្រើនឡើងៗ
របាយការណ៍មួយចំនួនបានបង្ហាញថា ស្រ្តីខ្មែរជាង៥០ភាគរយបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច រីឯក្នុងសកម្មភាពនយោបាយវិញ ស្រ្តីខ្មែរជាច្រើននាក់បាននិងកំពុងបានក្លាយខ្លួនជាមេដឹកនាំសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។Source: RFI Khmer Home Page | 9 Mar 2010 | 6:34 am
សង្គម - ករណីរំលោភកើនឡើង
អង្គការលើកលែងទោសអន្តរជាតិ Amnesty Internationalបានចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ប្រកាសថា ករណីរំលោភផ្លូវភេទមានការកើនឡើងនៅកម្ពុជា ហើយថាជនរងគ្រោះមិនត្រូវបានយកចិត្តទុកដាក់ពីអាជ្ញាធរនោះឡើយ។Source: RFI Khmer Home Page | 9 Mar 2010 | 6:34 am
នយោបាយ - នាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលការលើកឡើងរបស់អគ្គលេខាធិការអាស៊ាន
នៅព្រឹកថ្ងៃច័ន្ទនេះ លោកប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មដោយសម្តីខ្លាំងៗថា លោក សូរិន ពិតសូវ៉ាន់ មិនស័ក្តសម ធ្វើជាអគ្គលេខាធិការអាស៊ានទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា លោកនឹងធ្វើការទិតៀនអតីតរដ្ឋមន្ត្រីការបរទេសថៃរូបនេះ ចំពោះតួនាទីមិនឯករាជ្យ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសវៀតណាម នាពេលខាងមុខ។
Source: RFI Khmer Home Page | 9 Mar 2010 | 6:33 am
បទយកការណ៍-សង្គម - ធ្យូងថ្មី សម្រាប់ចំអិនម្ហូបអាហារ ផលិតចេញពីកាកសំណល់ផ្លែដូង
សហគ្រាសផលិតធ្យូងបរិស្ថាន កែច្នៃពីកាកសំណល់ផ្លែដូង បានចាប់ផ្តើមដំណើរការ កាលពីដើមខែធ្នូ ឆ្នាំ២០០៩។ មកទល់ពេលនេះ សិប្បកម្មផលិតធ្យូង សម្រាប់ប្រើប្រាស់ចំអិនម្ហូបអាហារ មានបំណងពង្រីកការផលិតរបស់ខ្លួន។ ក៏ប៉ុន្តែការស្វែងរកទីផ្សារសម្រាប់លក់ធ្យូងប្រភេទថ្មីនេះ ក្នុងរយៈពេលពីរ- បីខែកន្លងមក ជួបប្រទះនឹងការលំបាកនៅឡើយ។
Source: RFI Khmer Home Page | 7 Mar 2010 | 12:02 pm
សង្គម - ស្រ្តីខ្មែរនៅប្រឈមនឹងបញ្ហា
ស្ថានភាពទូទៅរបស់ស្រ្តីខ្មែរមានលក្ខណៈប្រសើរជាងមុន ប៉ុន្តែស្រ្តីខ្មែរនៅតែប្រឈមនឹងបញ្ហាមួយចំនួនធំដដែល។ បញ្ហាទាំងនោះជារួមមាន ៖ ការរើសអើង ការកេងប្រវ័ញ្ចជួញដូរ ការរំលោភសេពសន្ថវៈ។ល។Source: RFI Khmer Home Page | 7 Mar 2010 | 11:58 am
សង្គមខ្មែរនៅបារាំង - អ្នករត់តាក់ស៊ីរួចផុតពីគំនាបថៅកែ ប៉ុន្តែមកជាប់នឹងគំនាបលក្ខខណ្ឌការងារលំបាក
អ្នកប្រកបរបរតាក់ស៊ីក្នុងប្រទេសបារាំងធ្លាប់និយាយថា ខ្លួនជ្រើសរើសរបរនេះ ព្រោះមិនចង់ស្ថិតនៅក្នុងការគ្រប់គ្រងបញ្ជាឆ្វេងស្តាំរបស់ថៅកែ។ វាសឹងតែអាចជាចារិករបស់ប្រជាជនខ្មែរដែលប្រាថ្នារស់នៅដោយឯករាជ្យភាព និងសេរីភាព។ ជាសេរីភាពដែលមិនមែនបានមកដោយទទេៗ។Source: RFI Khmer Home Page | 7 Mar 2010 | 11:31 am
នយោបាយ - សម រង្ស៊ី មិនព្រមប្តូរឈ្មោះបក្សមកចូលរួមជាមួយ កឹម សុខា
ក្រោយការអំពាវនាវម្តងហើយម្តងទៀតរបស់លោក កឹម សុខា ប្រធានគណបក្សសិទ្ធមនុស្សឲ្យមានការរួបរួមគ្នាជាគណបក្សនយោបាយតែមួយរវាង«អ្នកប្រជាធិបតេយ្យ» លោក សម រង្ស៊ី បានបញ្ជាក់ជំហរច្បាស់ពីការមិនអាចរំលាយឈ្មោះគណបក្សរបស់ខ្លួនបានឡើយ។ លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅឯក្រៅប្រទេសបានអះអាងថា ការប្តូរឈ្មោះគណបក្សក្រៅពីឈ្មោះរបស់លោកនឹងនាំដល់ការធ្វើបក្សប្រហារនៅថ្ងៃណាមួយជាមិនខាន។
Source: RFI Khmer Home Page | 7 Mar 2010 | 9:42 am
បទយកការណ៍ - ជីវិតសិល្បករក្នុងសម័យខ្មែរក្រហម
របបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ គឺជារបបនៃប្រវត្តិសាស្ត្រដ៏ជូរជត់មួយរបស់ប្រទេសកម្ពុជា។ អ្នកខ្លះបានជ្រើសរើសយកការរក្សាភាពស្ងៀមស្ងាត់ ដើម្បីបំភ្លេចចោលនូវរឿងរ៉ាវអតីតកាលរបស់ខ្លួន ប៉ុន្តែ សម្រាប់អ្នកស្រី ស៊ឹម យឹម អតីតសិល្បករ អ្នកលេងភ្លេង និងចម្រៀងម្នាក់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនបានគេចចេញពីការពិតនៃជីវិតសិល្បៈរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហមទេ។
Source: RFI Khmer Home Page | 6 Mar 2010 | 12:39 pm
អំពើពុករលួយ - ប្រតិកម្មចម្រុះជុំវិញច្បាប់ប្រឆាំងអំពើពុករលួយ
គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលបានសម្តែងកង្វល់ជុំវិញប្រសិទ្ធិភាពនៃច្បាប់ប្រឆាំងអំពើពុករលួយ ក្នុងខណៈពេលដែលច្បាប់នេះត្រូវបានគេសម្រេចដាក់បញ្ចូលក្នុងកិច្ចប្រជុំរដ្ឋសភាលឿនជ្រុលពេក។Source: RFI Khmer Home Page | 6 Mar 2010 | 12:36 pm
បទវិភាគ - ខ្មែរត្រូវលើកតម្លៃពលរដ្ឋរបស់ខ្លួន
ពលរដ្ឋខ្មែរ១៣នាក់មកពីបណ្តាខេត្តជាយដែនខ្មែរថៃបានឡើងមកដល់ភ្នំពេញកាលពីថ្ងៃពុធ ដើម្បីថ្លាថ្លែងទុក្ខសោករបស់ខ្លួនឲ្យរដ្ឋាភិបាល ក៏ដូចជាសាធារណៈមតិបានឮ។ ពួកគេមានទុក្ខសោកដោយសារទាហានការពារព្រំដែនថៃបាញ់សម្លាប់ធ្វើទារុណកម្ម និងចាប់ដាក់ពន្ធនាគារ ដោយអយុត្តិធម៌។ សំឡេងដង្ហើយហៅរកយុត្តិធម៌របស់ពលរដ្ឋខ្មែរទាំងនោះ គឺជាស្នូរជួងពញ្ញាក់ស្មារតីរដ្ឋាភិបាល ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច ឲ្យបែរមកគិតពីតម្លៃនៃជាតិសាសន៍របស់ខ្លួនឲ្យបានច្រើនជាងនេះ។
Source: RFI Khmer Home Page | 6 Mar 2010 | 9:40 am
អន្លង់វែង\ អត្ថបទខ្លី - កម្ពុជាបង្កើតច្បាប់កំណត់តំបន់តស៊ូខ្មែរក្រហម អន្លង់វែងជាកន្លែងទេសចរណ៍
កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់អតីតតំបន់តស៊ូខ្មែរក្រហម នៅអន្លង់វែង ជាប់ព្រំដែនថៃទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។
Source: RFI Khmer Home Page | 5 Mar 2010 | 2:02 pm
បទយកការណ៍-ព្រំដែនខ្មែរ-ថៃ - ជនរងគ្រោះដោយសារថៃបាញ់អំពាវនាវមិនអោយខ្មែរក្រីក្រផ្សេងទៀតឆ្លងដែនខុសច្បាប់ទៅថៃ
ពលរដ្ឋខ្មែរក្រីក្រដែលបានរត់រួចខ្លួនពីការតាមបាញ់ប្រហាររបស់ទាហានថៃ បានថ្លែងប្រកាសមិនអោយពលរដ្ឋខ្មែរក្រីក្រដទៃទៀតឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយមិនអោយលង់ខ្លួនស្តាប់ការលួងលោមរបស់មេខ្យល់ទៅរកស៊ី នៅតាមព្រៃព្រំដែន លើភ្នំដងរែកឡើយ។ មូលហេតុមានតែមួយគឺ ដើម្បីកុំអោយបាត់បង់ជីវិតដូចសត្វធាតុដោយសារគ្រាប់កាំភ្លើងថៃ។
Source: RFI Khmer Home Page | 5 Mar 2010 | 1:06 pm
ប្រវត្តិសាស្រ្តកម្ពុជា - ព្រឹត្តិការណ៍កម្ពុជានា ឆ្នាំ ១៩៥៥ (វគ្គបន្ត)
កាលពីសប្តាហ៍មុន វ៉ាន់ឌី កាអុនបាននិយាយរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលបានកើតឡើង នៅឆ្នាំ ១៩៥៥។ នៅថ្ងៃនេះ វ៉ាន់ឌី កាអុននឹងធ្វើការអត្ថាធិប្បាយពីសភាពការណ៍ទាំងឡាយនោះជាបន្តទៀត ជាពិសេស នៅមុនពេលការបោះឆ្នោត នាខែកញ្ញា ឆ្នាំ១៩៥៥។
Source: RFI Khmer Home Page | 5 Mar 2010 | 12:52 pm
ច្បាប់ពុករលួយ - ច្បាប់ប្រឆាំងអំពើពុករលួយចូលក្នុងកិច្ចប្រជុំពេញអង្គ ថ្ងៃទី១០មិនា
ច្បាប់ប្រឆាំងអំពើពុករលួយដែលសង្គមកម្ពុជា នៅកំពុងរង់ចាំយ៉ាងអន្ទះសារនោះ នឹងធ្វើដំណើរទៅមុខមួយជំហានទៀតហើយ នៅសប្តាហ៍ក្រោយនេះ។ នោះគឺការចាប់ផ្តើមពិភាក្សាក្នុងរង្វង់អ្នកច្បាប់ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា។
Source: RFI Khmer Home Page | 5 Mar 2010 | 11:41 am
អាស៊ាន-ព្រំដែនកម្ពុជា-ថៃ - អគ្គលេខាធិការអាស៊ានប្រតិកម្មនឹងសមយុទ្ធយោធាកម្ពុជា
លោក ស៊ូរិន្ទ ពិតសុវ៉ាន់ ( Surin Pitsuwan ) អគ្គលេខាធិការអាស៊ានដែល ជាជនជាតិថៃបានសម្តែងការព្រួយបារម្ភ នៅថ្ងៃនេះថា ការធ្វើសមយុទ្ធយោធាកម្ពុជា ដោយការបាញ់ ផ្លោង កាំជ្រួចហ្វូង BM-21 កាលពីថ្ងៃម្សិលមិញអាចជាការបញ្ជូនសញ្ញាខុស ទៅកាន់ពិភពលោក ខណៈដែលកម្ពុជាមានទំនាក់ទំនងមិនល្អជាមួយប្រទេសថៃពេលនេះ។ ក៏ប៉ុន្តែ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានច្រានចោលនូវការលើកឡើងបែបនេះ។
Source: RFI Khmer Home Page | 5 Mar 2010 | 11:38 am
យោធា - កងទ័ពកម្ពុជា ធ្វើសមយុទ្ធបាញ់កាំភ្លើង BM-21
កងទ័ពកម្ពុជា បានធ្វើសមយុទ្ធបាញ់កាំភ្លើងប្រតិកម្ម ធុន BM 21 នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ មីនានេះ។ ការបាញ់គ្រាប់រ៉ុកកែត ឬហៅថាកាំភ្លើងហ្វូងកាំជ្រួច ប្រភេទ ៤០ កាណុងនេះ បានធ្វើឡើង នៅព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណជាង ១០០ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នៅថ្ងៃនេះ គឺជាការបង្ហាញពីការពង្រឹងសមត្ថភាពកងទ័ព និងបញ្ជាក់ពីប្រសិទ្ធភាពការពារជាតិរបស់កម្ពុជា។
Source: RFI Khmer Home Page | 4 Mar 2010 | 12:04 pm
សង្គម - លោក ហ៊ុន សែន ព្រមានដកសក្តិមន្ត្រីដែលអន្តរាគមក្នុងរឿងជួញដូរភេទ
ក្នុងឱកាសប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ លោកនាយករដ្ឋមន្ត្រីខ្មែរប្រកាសដកតំណែងមន្ត្រីណាដែលអន្តរាគមការពារបទល្មើសជួញដូរស្ត្រី និងថ្នាំញៀន។ ប្រមុខរដ្ឋាភិបាលបញ្ជាអោយអាជ្ញាធរដែនដីបន្តបើកយុទ្ធនាការបិទក្លឹបកំសាន្តខុសច្បាប់។
Source: RFI Khmer Home Page | 4 Mar 2010 | 11:35 am
នាទីយល់ដឹងអំពីច្បាប់ - Raoul Jennar ៖ បញ្ហាព្រំដែន បើនិយាយតាមផ្លូវច្បាប់ ខ្មែរជាអ្នកឈ្នះ
ឆ្លៀតក្នុងសភាពការណ៍តានតឹង នៅតាមព្រំដែនរវាងកម្ពុជា និងថៃ នៅក្នុងនាទីយល់ដឹងអំពីច្បាប់ នៅថ្ងៃព្រហស្បតិ៍នេះ សេង ឌីណា សូមងាកមកនិយាយអំពីច្បាប់អន្តរជាតិម្តង ជាពិសេស គឺផ្តោតទៅលើសន្ធិសញ្ញាកំណត់ព្រំដែនខ្មែរ-ថៃ និងទៅលើសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ ដែលកាត់ក្តីឲ្យខ្មែរឈ្នះថៃ កាលពីឆ្នាំ១៩៦២។Source: RFI Khmer Home Page | 4 Mar 2010 | 11:32 am
នាទីយល់ដឹងអំពីច្បាប់ - ការទិញ/លក់អចលនវត្ថុ៖ តើត្រូវធ្វើយ៉ាងណា ដើម្បីជៀសវាងវិវាទ
នៅក្នុងនាទីស្វែងយល់អំពីច្បាប់ ថ្ងៃនេះ យើងសិក្សាមើលថា តើគេត្រូវធ្វើដូចម្តេច ដើម្បីជៀសវាងកុំឲ្យទិញប៉ះចំដី ដែលមានជាប់បញ្ហា? តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យកិច្ចសន្យាទិញ/លក់ដី មានសុពលភាពពេញលេញតាមផ្លូវច្បាប់ ដែលមិនមានអ្នកណាអាចមកតវ៉ាជំទាស់បាន ទៅថ្ងៃក្រោយ?
Source: RFI Khmer Home Page | 4 Mar 2010 | 11:20 am
នាទីយល់ដឹងអំពីច្បាប់ - សម្បទានដីសង្គមកិច្ច
នៅក្នុងនាទីយល់ដឹងអំពីច្បាប់ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានឃើញអំពីសិទ្ធិរបស់អ្នកដែលកាន់កាប់អចលនវត្ថុ ដោយស្របច្បាប់ ក៏ប៉ុន្តែ មិនទាន់មានប័ណ្ណកម្មសិទ្ធិ។ នៅថ្ងៃនេះ សេង ឌីណា នឹងលើកបញ្ហាថ្មីមួយទៀត គឺ “ការធ្វើសម្បទានដីសង្គមកិច្ច” មកបកស្រាយ តាមរយៈបទសម្ភាសន៍ជាមួយ បណ្ឌិត ហ៊ែល ចំរើន។
Source: RFI Khmer Home Page | 4 Mar 2010 | 11:20 am
នាទីយល់ដឹងអំពីច្បាប់ - ការកាន់កាប់អចលនវត្ថុដោយគ្មានប័ណ្ណកម្មសិទ្ធិ
បញ្ហាដីធ្លី នៅតែជារឿងចម្រូងចម្រាស់មួយ នៅប្រទេសកម្ពុជា។ របបកម្មសិទ្ធិចាស់ មុនឆ្នាំ១៩៧៩ ត្រូវបានលុបចោល។ អ្នកដែលកាន់កាប់ដីធ្លី ក្រោយឆ្នាំ១៩៧៩ នៅតែមានច្រើន ដែលកាន់កាប់ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិ។ វិវាទបានកើតឡើងជាញឹកញាប់ ជុំវិញបញ្ហាដីធ្លីនេះ។ ហេតុដូច្នេះហើយបានជា នៅក្នុងនាទីយល់ដឹងអំពីច្បាប់នេះ វិទ្យុយើងនឹងលើកយកបញ្ហាដីធ្លី មកនិយាយមុនគេ ដោយចាប់ផ្តើមដំបូង នៅថ្ងៃព្រហស្បតិ៍នេះ អំពីការកាន់កាប់ដី ដោយមិនមានប័ណ្ណ ដោយមានការឆ្លើយបំភ្លឺពីបណ្ឌិត ហ៊ែល ចំរើន។
Source: RFI Khmer Home Page | 4 Mar 2010 | 11:19 am
នាទីយល់ដឹងអំពីច្បាប់ - ការកាន់កាប់អចលនវត្ថុដោយគ្មានប័ណ្ណកម្មសិទ្ធិ
បញ្ហាដីធ្លី នៅតែជារឿងចម្រូងចម្រាស់មួយ នៅប្រទេសកម្ពុជា។ របបកម្មសិទ្ធិចាស់ មុនឆ្នាំ១៩៧៩ ត្រូវបានលុបចោល។ អ្នកដែលកាន់កាប់ដីធ្លី ក្រោយឆ្នាំ១៩៧៩ នៅតែមានច្រើន ដែលកាន់កាប់ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិ។ វិវាទបានកើតឡើងជាញឹកញាប់ ជុំវិញបញ្ហាដីធ្លីនេះ។ ហេតុដូច្នេះហើយបានជា នៅក្នុងនាទីយល់ដឹងអំពីច្បាប់នេះ វិទ្យុយើងនឹងលើកយកបញ្ហាដីធ្លី មកនិយាយមុនគេ ដោយចាប់ផ្តើមដំបូង នៅថ្ងៃព្រហស្បតិ៍នេះ អំពីការកាន់កាប់ដី ដោយមិនមានប័ណ្ណ ដោយមានការឆ្លើយបំភ្លឺពីបណ្ឌិត ហ៊ែល ចំរើន។
Source: RFI Khmer Home Page | 4 Mar 2010 | 11:19 am
នាទីយល់ដឹងអំពីច្បាប់ - ស្វែងយល់អំពីប្រព័ន្ធយុត្តិធម៌ខ្មែរសម័យបូរាណតាមរយៈរឿងព្រេង
អស់រយៈពេលជិត២សតវត្សរ៍មកហើយ ដែលប្រព័ន្ធច្បាប់ និងយុត្តិធម៌ខ្មែរ ទទួលឥទ្ធិពលពីបារាំង។ ប្រព័ន្ធយុត្តិធម៌ខ្មែរ នាសម័យបច្ចុប្បន្ន ចម្លងតាមស្ទើរតែទាំងស្រុងពីប្រព័ន្ធយុត្តិធម៌បារាំង គឺជាកេរមរតក ដែលបន្សល់ទុកពីអាណានិគមបារាំង។
តើមុនពេលបារាំងចូលមកកាន់កាប់ប្រទេសកម្ពុជា ខ្មែរមានប្រព័ន្ធយុត្តិធម៌ផ្ទាល់របស់ខ្លួនដែរឬទេ? កាលពីពេលថ្មីៗនេះ លោក ហ៊ែល ចំរើន អ្នកច្បាប់ខ្មែរជំនាន់ក្រោយបានចេញផ្សាយសៀវភៅមួយ ដោយធ្វើការសិក្សាលើកម្រងរឿងព្រេង និងរឿងសាស្រ្តាខ្មែរ ដើម្បីស្វែងយល់អំពីប្រព័ន្ធយុត្តិធម៌ខ្មែរសម័យដើម។
Source: RFI Khmer Home Page | 4 Mar 2010 | 11:18 am
សង្គម - ទឹកភ្លៀងរំខានស្រែអំបិល
ភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈកន្លងមកបានធ្វើអោយខូចខាតអំបិលនៅខេត្តកំពត និង កែបអស់ជាងមួយម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រហែល៧សែនដុល្លារ។
Source: RFI Khmer Home Page | 4 Mar 2010 | 10:37 am
សង្គម-សេដ្ឋកិច្ច - អតីតស្រ្តីរកស៊ីផ្លូវភេទកសាងជីវិតថ្មី
ស្រ្តីដែលធ្លាប់ប្រកបរបររកស៊ីផ្លូវភេទមួយចំនួនបានសម្រេចចិត្តបោះបង់មុខរបរអបាយមុខនេះចោល ហើយបែរមកចាប់យកមុខរបរថ្មី។ មុខរបរថ្មី គឺមុខរបរកាត់ដេរមុខរបរអ៊ុតសក់ និងមុខរបរមួយចំនួនផ្សេងទៀត។
Source: RFI Khmer Home Page | 3 Mar 2010 | 1:01 pm
ព្រំដែនខ្មែរ-ថៃ - សមាគមអាដហុកបង្ហាញជនរងគ្រោះដែលទាហានថៃបាញ់ប្រហារ
ជនរងគ្រោះ និងគ្រួសារពលរដ្ឋខ្មែរដែលត្រូវបានទាហានថៃបាញ់ប្រហារកន្លងនោះ បានមកជួបជុំគ្នាបង្ហាញខ្លួន នៅក្នុងសន្និសីទកាសែតមួយដែលត្រូវបានរៀបចំដោយសមាគមការពារសិទ្ធមនុស្សអាដហុក នៅព្រឹកថ្ងៃពុធនេះ។ នេះជាការរៀបចំបង្ហាញសាក្សី និងជនរងគ្រោះ នៅពេលដែលមន្ត្រីស្ថានទូតថៃមិនដែលទទួលស្គាល់ថា មានករណីបាញ់ប្រហារមកលើពលរដ្ឋខ្មែរ ពីសំណាក់ទាហានថៃ។
Source: RFI Khmer Home Page | 3 Mar 2010 | 12:54 pm
សំណុំរឿង សម រង្ស៊ី - តុលាការក្រុងភ្នំពេញកោះហៅសម រង្ស៊ី
នៅថ្ងៃនេះ គណបក្សសម រង្ស៊ីបានទទួលដីកាចុះហត្ថលេខាដោយលោកសុខ រឿន ព្រះរាជអាជ្ញារង តុលាការក្រុងភ្នំពេញ។ ដីកានោះបានកោះហៅលោកសម រង្ស៊ីឲ្យចូលទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ៩ ខែមិនា ដើមសប្តាហ៍ក្រោយ។
Source: RFI Khmer Home Page | 3 Mar 2010 | 12:50 pm
ព្រំដែនខ្មែរ-ថៃ - កម្ពុជារៀបចំពាក្យបណ្តឹងរឿងព្រំដែនប្រាសាទព្រះវិហាររួចហើយ
នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលកម្ពុជា បានបញ្ចប់រួចរាល់ហើយ នូវសេចក្តីព្រាងពាក្យបណ្តឹង រឿងព្រំដែនប្រាសាទព្រះវិហារដើម្បីដាក់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ ជាពាក្យបណ្តឹងដែលកម្ពុជាប្តឹងប្រទេសថៃ ក្នុងរឿងឈ្លានពានលើបូរណភាពទឹកដីកម្ពុជា នៅតំបន់ព្រំដែនប្រាសាទព្រះវិហារ។
Source: RFI Khmer Home Page | 3 Mar 2010 | 12:48 pm
សុខភាព - ៣សំណួរអាចសង្គ្រោះជីវិតអ្នកជំងឺអេដស៍ដែលកើតរបេង
ក្រុមគ្រូពេទ្យអាមេរិកកម្ពុជា វៀតណាម និងថៃបានរកឃើញរូបមន្តនៃការកាត់ទប់ស្កាត់អត្រាស្លាប់នៃអ្នកជំងឺអេដស៍ដែលមានផ្ទុកមេរោគរបេង។ នោះគឺការសួរសំណួរចំនួន ៣ទៅអ្នកជំងឺ ទាក់ទងនឹងរយៈពេលនៃការក្អក ការក្តៅខ្លួន និងការបែកញើសនៅពេលយប់រយៈពេលយ៉ាងហោចណាស់ ៣សប្តាហ៍។
Source: RFI Khmer Home Page | 2 Mar 2010 | 2:03 pm
នយោបាយ - កម្ពុជាជួសជុលផ្លូវដែក ដោយប្រើប្រាក់កម្ចី
នៅថ្ងៃអង្គារនេះ កម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៦៣.៥ លានដុល្លារអាមេរិក សម្រាប់បន្ថែមលើគម្រោងស្តារនិងជួសជុលផ្លូវរថភ្លើង។ គម្រោងស្តារនិងជួសជុលបណ្តាញផ្លូវរថភ្លើងប្រវែង ៦០០ គីឡូម៉ែត្រក្នុងប្រទេសកម្ពុជា នឹងត្រូវរួចរាល់ នៅឆ្នាំ ២០១៣។
Source: RFI Khmer Home Page | 2 Mar 2010 | 1:47 pm
នាទីជីវិតជោគជ័យ - លោក អ៊ិន ចាន់នី៖ « ខ្ញុំមិនមែនជោគជ័យ តែម្នាក់ឯងទេ »
នៅក្នុងនាទីជីវិតជោគជ័យក្នុងថ្ងៃអង្គារ ទី២ មិនា សប្តាហ៍នេះ គួច គន្ធារ៉ាសូមណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក អ៊ិន ចាន់នី។ លោក អ៊ិន ចាន់នី ជាអគ្គនាយកធនាគារ អេស៊ីលីដា។
Source: RFI Khmer Home Page | 2 Mar 2010 | 12:48 pm
សង្គម - ជម្លោះរវាងអ្នកភូមិនិងសត្វដំរី
នៅឯខេត្តមណ្ឌលគីរី ដោយសារតែការកាប់បំផ្លាញព្រៃឈើ ជំរកសត្វព្រៃកាន់តែរួមតូចទៅ។ ដោយហេតុនេះហើយដំរីជាច្រើនបានលុកលុយដល់ចំការអ្នកភូមិ។ ចំការស្រូវ ចេក អំពៅសា្វយចាន់ទីជាច្រើនហិចតាត្រូវបានបំផ្លាញជាបន្តបន្ទាប់។
Source: RFI Khmer Home Page | 2 Mar 2010 | 11:21 am
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរ ថ្ងៃទី ២៣ កុម្ភៈ ២០១០
Source: RFI Khmer Home Page | 2 Mar 2010 | 7:02 am
សេដ្ឋកិច្ច - អ្នកជំនួញខ្មែរចូលចិត្តធ្វើពាណិជ្ជកម្មទិញលក់ជាជាងការធ្វើផលិតកម្ម
អ្នកជំនួញខ្មែរចូលចិត្តធ្វើពាណិជ្ជទិញ-លក់ ជាជាងការធ្វើជំនួញផលិតកម្ម។ តើនេះ បណ្តាលមកពីមូលហេតុអ្វី ?Source: RFI Khmer Home Page | 2 Mar 2010 | 6:48 am
នយោបាយ - សហភាពអន្តរសភា IPUស្វែងយល់ពីតួនាទីសភាកម្ពុជា
គណៈប្រតិភូ សហភាពអន្តរសភា ហៅកាត់ថា IPU ចំនួន ៤ រូប កំពុងតែបំពេញ បេសកកម្ម ស្វែងយល់ពីតួនាទីរបស់សភាកម្ពុជា លើការត្រួតពិនិត្យជំនួយបរទេស។ ក្នុងជំនួប នៅព្រឹកថ្ងៃច័ន្ទ ទី១មិនានេះ សំណុំរឿងរឹតត្បិតការបញ្ចេញមតិ និងបញ្ហារបស់គណបក្ស សម រង្ស៊ី មិនត្រូវអនុញ្ញាត ឲ្យលើកឡើងទេ។
Source: RFI Khmer Home Page | 1 Mar 2010 | 1:04 pm
នយោបាយ - សង្គមស៊ីវិលអំពាវនាវរកដំណោះស្រាយនយោបាយសម្រាប់លោកសម រង្ស៊ី
ការប្តឹងមេគណបក្សប្រឆាំងគឺលោកសម រង្ស៊ីបន្ថែមទៀតនោះ មិនបានធ្វើអោយតំណាងសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សនៅស្ងៀមនោះឡើយ។ គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាបណ្តុំអង្គការសង្គមស៊ីវិលចំនួន ២៣រួមគ្នានោះ បានជម្រុញអ្នកនយោបាយរកដំណោះស្រាយនយោបាយក្នុងសំណុំរឿងរបស់លោកសម រង្ស៊ី ដែលកំពុងជាប់បណ្តឹងក្នុងរឿងព្រំដែន។
Source: RFI Khmer Home Page | 1 Mar 2010 | 11:54 am
សិល្បៈវប្បធម៌ - ល្ខោនស្បែកពណ៌រួចផុតពីការបាត់បង់
នៅក្នុងចំណោមល្ខោនសិល្បៈខ្មែរជាង២០ទម្រង់ គេសង្កេតឃើញ ល្ខោនសិល្បៈស្បែកពណ៌គឺជាល្ខោនបែបបុរាណមួយប្រភេទ ដែលបានបាត់បង់អស់ជាយូរយារណាស់មកហើយ។ ក្រោយពីបានរកឃើញស្បែកពណ៌ជាលើកទីមួយនៅក្នុងឆ្នាំ១៩៧៩ ក្រុមអ្នកស្រាវជ្រាវសិល្បៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានផ្តួចផ្តើមធ្វើអោយសិល្បៈស្បែកពណ៌ ដែលបាត់បង់មួយនេះ រស់ឡើងវិញក្នុងឆ្នាំ២០១០។
Source: RFI Khmer Home Page | 1 Mar 2010 | 10:59 am
បរិស្ថាន - កម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ បង្កការព្រួយបារម្ភ
មន្ត្រីជំនាញបរិស្ថាននិងមន្រ្តីនៃគណៈកម្មការទន្លេមេគង្គសម្តែងការព្រួយបារម្ភអំពីការធ្លាក់ចុះកម្រិតទឹកទន្លេមេគង្គ។ ការធ្លាក់ចុះកម្រិតទឹកទន្លេមេគង្គធ្វើអោយប៉ះពាល់ជីវភាពប្រជាជននៅតាមដងទន្លេមេគង្គទាំងអស់។
Source: RFI Khmer Home Page | 28 Feb 2010 | 2:47 pm
នយោបាយ - គណបក្សសមរង្ស៊ី«មិនភ្ញាក់ផ្អើល»នឹងពាក្យបណ្តឹង
មន្ត្រីគណបក្សសមរង្ស៊ីអះអាងថា គ្មានការភ្ញាក់ផ្អើលនឹងពាក្យបណ្តឹងរបស់រដ្ឋាភិបាលទាក់ទងនឹងការផ្សព្វផ្សាយឯកសាររបស់លោកសមរង្ស៊ីទេបើទោះបីជាការចោទប្រកាន់នោះមានលក្ខណៈធ្ងន់ធ្ងរក៏ដោយ។ គណបក្សប្រឆាំងនាំមុខគេមួយនេះ ក៏ហាក់មិនទាន់បានរកមេធាវីដើម្បីរៀបចំឯកសារតទល់ជាមួយតុលាការនៅឡើយដែរ។Source: RFI Khmer Home Page | 28 Feb 2010 | 1:41 pm
សង្គមខ្មែរនៅបារាំង - អ្នកបើកឡានតាក់ស៊ីខ្មែរ៖ យើងចង់មិនស្ថិតក្រោមការបញ្ជារបស់ថៅកែ
ប្រជាជនខ្មែរមួយចំនួនដែលមករស់នៅក្នុងស្រុកបារាំងបានជ្រើសរើសយកមករបរបើកឡានតាក់ស៊ីដើម្បីចិញ្ចឹមជីវិត។ ក្នុងប្រទេសបារាំង គេចាប់ផ្តើមឃើញមានជនជាតិខ្មែរកាន់តែច្រើនកាន់ចង្កូតបើកឡានតាក់ស៊ីបន្ទាប់ពីប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងដៃខ្មែរក្រហម។ ដោយសារសង្រ្គាម និស្សិតមួយចំនួនលែងបានទទួលជំនួយពី ឪពុកម្តាយ។ គ្មានជម្រើសពួកគេបានសម្រេចចិត្តបោះបង់ចោលការសិក្សា និងចាប់យកអាជីពមួយនេះ ដែលមិនទាមទារឲ្យមានចំណេះដឹងខ្ពង់ខ្ពស់។Source: RFI Khmer Home Page | 28 Feb 2010 | 1:38 pm
ទេសចរណ៍ - កប៉ាល់ទេសចរណ៍ដ៏ធំ ត្រូវបានបង្កើតឡើងនៅ ភ្នំពេញ
កប៉ាល់ទេសចរណ៍ដ៏ធំ លំដាប់អន្តរជាតិ ជាសមិទ្ធិផលស្នាដៃកូនខ្មែរ ត្រូវបានសាងសង់ឡើង នៅកំពង់ផែក្រុងភ្នំពេញ។ កប៉ាល់ទេសចរណ៍ថ្មីនេះ មានទទឹង ១៧ម៉ែត្រ បណ្តោយជាង ៩០ ម៉ែត្រ និងមានកម្ពស់ជាង ២០ ម៉ែត្រ នឹងត្រូវស្ថាបនារួចរាល់ នាចុងឆ្នាំ២០១០នេះ។
Source: RFI Khmer Home Page | 28 Feb 2010 | 10:48 am
បទវិភាគ - ព្រំដែន ៖ ឯកភាពជាតិដែលមិនអាចរកបាន
លោកសមរង្ស៊ី មេដឹកនាំបក្សប្រឆាំងកំពុងទទួលរងពាក្យបណ្តឹងថ្មីពីរករណីទៀតក្នុងសំណុំរឿងព្រំដែនកម្ពុជាវៀតណាម។ ពាក្យបណ្តឹងថ្មីទាំងពីរករណីដែលមេធាវីរាជរដ្ឋាភិបាលទើបតែបានដាក់ទៅតុលាការរាជធានីភ្នំពេញកាលពីថ្ងៃសុក្រចុងសប្តាហ៍នេះ មានសភាពធ្ងន់ធ្ងរជាងពាក្យបណ្តឹងទីមួយដែលធ្វើឲ្យលោកសមរង្ស៊ីមានទោសជាប់ពន្ធនាគារ ២ឆ្នាំនោះទៅទៀត។Source: RFI Khmer Home Page | 27 Feb 2010 | 5:12 pm
នយោបាយ - លោកហ៊ុនសែនទស្សនកិច្ចនៅព្រំដែនលើកទីពីរ អត់មានសង្រ្គាមពាក្យសម្តីជាមួយថៃទេ
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅកាន់តំបន់ព្រំដែនខាងលិចលើកទីពីរនេះ មិនមានសង្រ្គាមពាក្យសម្តីជាមួយប្រទេសថៃដូចកាលពីទស្សនកិច្ចលើកទីមួយនោះទេ។នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានបង្ហាញជំហរមោះមុតដដែលប៉ុន្តែលោកក៏បានបង្ហាញជំហរបើកការចរចាដែរ។Source: RFI Khmer Home Page | 27 Feb 2010 | 5:05 pm
នយោបាយ - លោកហង្សចក្រាទទួលប្រាក់ឧបត្ថម្ភពីអង្គការជួយអ្នកកាសែត
លោកហង្សចក្រាចាងហ្វាងកាសែត«ខ្មែរម្ចាស់ស្រុក»ដែលកំពុងជាប់ពន្ធនាគារព្រៃសបានទទួលការឧបត្ថម្ភជាទឹកប្រាក់១៥០០ដុល្លារអាមេរិកពីអង្គការអាល្លឺម៉ង់មួយឈ្មោះ«អ្នកកាសែតជួយអ្នកកាសែត»។ជំនួយនេះធ្វើឡើងតាមរយៈអង្គការអ្នកកាសែតគ្មានព្រំដែននិងក្លឹបអ្នកកាសែតកម្ពុជា។Source: RFI Khmer Home Page | 27 Feb 2010 | 12:18 pm
នយោបាយ - រដ្ឋាភិបាលនិងលោកសម រង្ស៊ីក្នុងទំនាស់បច្ចេកទេសផែនទី
បណ្តឹងថ្មីប្រឆាំងលោកសម រង្ស៊ី មេគណបក្សប្រឆាំង បានចេញដំណើរទៅមុខហើយ។ ដើមហេតុនៃបណ្តឹងប្រឆាំងលោកសម រង្ស៊ី ទាំងលើកទីមួយ និងលើកទី២នេះ គឺពាក់ព័ន្ធនឹងរបៀបនៃការគណនារកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម របស់ភាគីរដ្ឋាភិបាល និងរបស់លោកសម រង្ស៊ីដែលវាខុសគ្នា។
Source: RFI Khmer Home Page | 27 Feb 2010 | 11:00 am
បទវិភាគ - ឥទ្ធិពលរបស់សារព័ត៌មានលើជម្លោះខ្មែរ-ថៃ
ជម្លោះព្រំដែននៃតំបន់ប្រាសាទព្រះវិហាររវាងខ្មែរ និងថៃដែលកាន់តែតានតឹងឡើង ជាលំដាប់ រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ មានមូលហេតុជាច្រើនដែលបានពូតផ្តុំគ្នា។ មិនត្រឹមតែអ្នកនយោបាយ និងកងទ័ពតែប៉ុណ្ណោះទេដែលមានការប្រឈមមុខដាក់គ្នាតែពេលខ្លះ សារព័ត៌មានក៏បានរួមចំណែកផងដែរ ក្នុងការធ្វើឲ្យមានភាពតានតឹង។ តើសារព័ត៌មានបានជះឥទ្ធិពលយ៉ាងណាខ្លះទៅលើវិបត្តិការទូតមួយនេះ?
Source: RFI Khmer Home Page | 27 Feb 2010 | 10:31 am
ប្រវត្តិសាស្រ្តកម្ពុជា - ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជានា ឆ្នាំ ១៩៥៤
នៅឆ្នាំ ១៩៥៤ ប្រទេសកម្ពុជាបានជួបប្រទះព្រឹត្តិការណ៍សំខាន់ៗជាច្រើន។ ដូច្នេះ នៅថ្ងៃសុក្រសប្តាហ៍នេះ លោកវ៉ាន់ឌី កាអុន សូមលើកយកព្រឹត្តិការណ៍ទាំងនោះមកវិភាគជូនលោកអ្នកនាងជាទីសណ្តាប់ដូចតទៅ។
Source: RFI Khmer Home Page | 26 Feb 2010 | 2:30 pm
ខ្មែរក្រហម - ស្ថានភាពរស់នៅរបស់ជនជាតិដើមភាគតិចក្នុងសម័យខ្មែរក្រហម
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គេដឹងព័ត៌មានតិចតួចណាស់ពីការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច នៅក្នុងភូមិភាគឦសាន។ មានមតិខ្លះនិយាយថា មេដឹកនាំខ្មែរក្រហមបានយកលំនាំរបៀបរបបនៃការរស់នៅតាមជនជាតិដើមភាគតិច ទៅអនុវត្តក្នុងរបបរបស់ខ្លួន ប៉ុន្តែអ្នកភូមិជនជាតិដើមភាគតិចគ្រឹង ដែលរស់នៅខេត្តរតនគីរីបានបដិសេធនូវការនិយាយខាងលើនេះ។
Source: RFI Khmer Home Page | 26 Feb 2010 | 12:52 pm
យោធា-ជំនួយមនុស្សធម៌ - នាយករដ្ឋមន្ត្រីបើកយុទ្ធនាការកៀងគរជំនួយជួយកងទ័ពនៅសមរភូមិមុខ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចាប់ផ្តើមយុទ្ធនាការកៀងគរជំនួយដើម្បីជួយដល់កងទ័ពដែលកំពុងឈរជើង នៅតាមព្រំដែនថៃ។ នោះ គឺការចងសម្ព័ន្ធភាពរវាងកងទ័ព នគរបាលជាតិ ជាមួយស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនដើម្បីជួយទំនុកបម្រុង ជាសម្ភារៈ និងថវិកាដល់ក្រុមយុទ្ធជន នៅសមរភូមិមុខ។
Source: RFI Khmer Home Page | 26 Feb 2010 | 12:39 pm
យោធា-កម្ពុជា - សមយុទ្ធបាញ់កាំភ្លើង៤០កាណុងក្បែរព្រលានយន្តហោះកំពង់ឆ្នាំង
ក្រោយពីបានហ្វឹកហាត់ទ្រឹស្តីរយៈពេល ២ខែកន្លងមក នៅថ្ងៃទី ៤ ខែ មីនា សប្តាហ៍ក្រោយនេះ ក្រុមសិក្ខាកាមយោធានឹងអនុវត្តបាញ់អាវុធធុន BM 21 រយៈពេល ១ម៉ោង។ លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់អោយដឹងថា ទាហានជាច្រើនរយនាក់នឹងចូលរួមក្នុងសមយុទ្ធនោះ។
Source: RFI Khmer Home Page | 26 Feb 2010 | 12:35 pm
នយោបាយ - លោកសម រង្ស៊ីត្រូវប្រឈមបទចោទពីរទៀត
ក្រុមមេធាវីរបស់រដ្ឋាភិបាលបានរៀបចំបណ្តឹងសម្រាប់ដាក់ប្តឹងមេគណបក្សប្រឆាំង គឺលោក សម រង្ស៊ី រួចហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយផែនទី ស្តីពីបន្ទាត់ព្រំដែនកម្ពុជាវៀតណាមកន្លងមកនេះ។ មេធាវីរដ្ឋាភិបាលចោទលោក សម រង្ស៊ី ២បទល្មើសបន្ថែមទៀត។
Source: RFI Khmer Home Page | 25 Feb 2010 | 12:39 pm
បរិស្ថាន - កម្ពុជា ចូលរួមដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍មួយចំនួន រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការ នូវកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា។ គម្រោង ដែលមានទឹកប្រាក់ចំនួន ៨,៩ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ២០១០នេះ មានគោលដៅដោះស្រាយការប្រឈមនានា ដែលបង្កដោយការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 25 Feb 2010 | 12:39 pm
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរ ថ្ងៃទី ១៨ កុម្ភៈ ២០១០
Source: RFI Khmer Home Page | 25 Feb 2010 | 8:24 am
សង្គម-បទយកការណ៍ - ការបំផ្លាញឱសថខុសច្បាប់
ការបំផ្លាញឱសថទាំងនេះគឺជាផ្នែកមួយដ៏ធំនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឱសថខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា ដែលឱសថទាំងនេះបានគំរាមកំហែងសុវត្ថិភាពសុខមាលភាពរបស់ប្រជាជនខ្មែរអស់កាលជាយូរលង់មកហើយ។Source: RFI Khmer Home Page | 25 Feb 2010 | 7:51 am
នយោបាយ - លោក ហ៊ុន សែន ប្រាប់ថៃថាលោកនឹងចុះសួរសុខទុក្ខកងទ័ពសាជាថ្មី
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានព្រមានថ្នាក់ដឹកនាំទីក្រុងបាងកកនៅថ្ងៃនេះ មិនអោយបញ្ចេញប្រតិកម្មផ្តេសផ្តាសទៅលើដំណើរសួរសុខទុក្ខកងទ័ពលើកទី២នៅខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះ។ លោកនាយករដ្ឋមន្ត្រីក៏បង្ហើបអោយដឹងផងដែរថា ទាហានកម្ពុជានឹងធ្វើសមយុទ្ធមួយនៅដើមខែមិនាក្រោយនេះ។ ទាំងការសួរសុខទុក្ខទាហានតាមកងពល និងទាំងសមយុទ្ធយោធា លោក ហ៊ុន សែន បានបញ្ជាក់ថា គឺជាសកម្មភាពធម្មតារបស់កម្ពុជា។Source: RFI Khmer Home Page | 25 Feb 2010 | 7:26 am
សុខភាពផ្លូវភេទ - សំណួរផ្លូវភេទសម្រាប់អប់រំកុមារ
នៅពេលខ្លះ ឪពុកម្តាយត្រូវជួបនឹងសំណួរដ៏ចម្លែកៗរបស់កូនៗទាក់ទងនឹងបញ្ហាផ្លូវភេទ ដែលជាទូទៅឪពុកម្តាយហាក់មានអារម្មណ៍ស្ទើរស្ទាក់ ចង់ឆ្លើយជាមួយកូនបន្តិច មិនចង់ឆ្លើយបន្តិច ? តើត្រូវនិយាយពី អ្វីខ្លះ ? និងអ្វីខ្លះ ដែលមិនគួរនិយាយ ? គួរនិយាយនៅ ពេលនេះ ឬនៅពេលក្រោយ ? តើហេតុអ្វីបានជាគ្រូពេទ្យកុមារយល់ថាការនិយាយពីបញ្ហាផ្លូវភេទជារឿងសំខាន់ ?
Source: RFI Khmer Home Page | 24 Feb 2010 | 2:25 pm
នយោបាយ-លោក រួមរឹតក្លែងក្លាយ - សម្តេចឪ នរោត្តម សីហនុមានព្រះរាជបន្ទូលថា មានលោក រួមរឹតក្លែងក្លាយ
វិទ្យុខ្មែរពិភពលោក បានធ្វើបទសម្ភាសន៍លើបញ្ហាព្រំដែនជាមួយមនុស្សម្នាក់ដែលឈ្មោះ រួមរឹត។ លោក រួមរឹតត្រូវបានគេស្គាល់ថាជាមិត្តពីកុមារភាពរបស់សម្តេចឪនរោត្តម សីហនុ។ នៅថ្ងៃអង្គារទី ២៣កុម្ភៈនេះ សម្តេចឪនរោត្តម សីហនុបានចេញព្រះភ័ក្រ្តដោយអង្គឯង ប្រកាសតាមព្រះរាជសារថា តួអង្គរួមរឹតដែលចេញមុខនៅពេលនេះ គឺជាលោករួមរឹតក្លែងក្លាយ។
Source: RFI Khmer Home Page | 24 Feb 2010 | 1:01 pm
នយោបាយ - ហ៊ុន សែន ប្រតិកម្មចំពោះផែនទីក្លែងបន្លំ និង រួម រឹត ក្លែងក្លាយ
ទីបំផុតទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី២៤កុម្ភៈនេះ បានប្រតិកម្ម ដោយពាក្យសម្តីខ្លាំង លើករណីផែនទី និយាយពីការបាត់បង់ទឹកដីខ្មែរ នៅតំបន់ព្រំដែន កម្ពុជា-វៀតណាម។ ក្នុងរឿងនេះ លោកនាយករដ្ឋមន្ត្រី បានចាត់ទុកជាផែនទីក្លែងក្លាយ និងជារឿងក្បត់ជាតិ ដែលរដ្ឋាភិបាលត្រូវតែដាក់ពាក្យប្តឹង តាមផ្លូវតុលាការ។
Source: RFI Khmer Home Page | 24 Feb 2010 | 12:37 pm
សេដ្ឋកិច្ច-បទយកការណ៍ - ជនពិការជម្រុញការកែច្នៃផលិតផលកសិកម្ម
ក្នុងខណៈពេលដែលប្រទេសកម្ពុជាខ្វះផលិតផលខ្លួនឯងសម្រាប់ដាក់លក់នៅលើទីផ្សារនោះក្រុមហ៊ុនខេមបូឌាហាវេសដ្រាយហ៊្រ្វូតបានខិតខំកែច្នៃផ្លែឈើស្រស់របស់ខ្មែរអោយទៅជាដំណាប់ដើម្បីដាក់លក់នៅលើទីផ្សារកម្ពុជា។ ដំណាប់ស្វាយ ដំណាប់ម្នាស់ ដំណាប់ខ្ញី ដំណាប់ល្ហុងរបស់ខ្មែរបាន និងកំពុងទាក់ទាញអតិថិជនខ្មែរនាពេល បច្ចុប្បន្ននេះ។
Source: RFI Khmer Home Page | 24 Feb 2010 | 9:31 am
នយោបាយ - រដ្ឋាភិបាល គំរាមប្តឹងលោក សម រង្ស៊ី ជាថ្មី
លោក វ៉ា គីមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន បានប្រកាសថា រដ្ឋាភិបាល គ្រោងនឹងប្តឹងចោទប្រកាន់លើលោក សម រង្ស៊ី ពីបទក្លែងលិខិតឯកសារសាធារណៈ ក្នុងសំណុំរឿង ព្រំដែន កម្ពុជា-វៀតណាម។
Source: RFI Khmer Home Page | 23 Feb 2010 | 2:28 pm
សង្គម - សេវ៉ាសុខភាពនៅក្នុងរោងចក្រនៅខ្វះការធានារ៉ាប់រង
ដោយសារតែវិបត្តិសេដ្ឋកិច្ច និង កខ្វះឆន្ទៈរបស់រោចក្រមួយចំនួនធំ កម្មវិធីផ្តល់នូវសេវ៉ាធានារ៉ាប់រងសុខភាពដល់កម្មកររោងចក្រប្រព្រឹត្តទៅ ដោយមានការយឺតយ៉ាវ។កម្មវិធីសាកល្បងនេះដែលបានចុះហត្ថលេខាដោយក្រសួងការងារ សមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជានិងអង្គការបារាំងមួយហៅថា Gret មានបំណងផ្តល់សេវ៉ាសុខភាព ២៤ម៉ោងដល់កម្មករបើទោះបីជាជម្ងឺក្រៅម៉ោងធើ្វការក៏ដោយ។
Source: RFI Khmer Home Page | 23 Feb 2010 | 9:38 am
អំពើពុករលួយ - សមាជិកសភាគណបក្សសមរង្ស៊ីស្នើឲ្យបង្កើតច្បាប់ អំពើពុករលួយថ្មី
លោកសុន ឆ័យ សមាជិកសភា និងជាប្រធានក្រុមអ្នកតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី បានបញ្ជូនសេចក្តីស្នើច្បាប់មួយ ទៅកាន់ប្រធានរដ្ឋសភា នៅថ្ងៃច័ន្ទ ទី ២២ កុម្ភៈនេះ ដើម្បីសុំឲ្យបង្កើត ច្បាប់ប្រឆាំងអំពើពុករលួយថ្មីមួយ ដែលមានឈ្មោះថា ក្រុមប្រឹក្សាភិបាល កម្ចាត់អំពើពុករលួយ។
Source: RFI Khmer Home Page | 22 Feb 2010 | 1:47 pm
ថៃ-កម្ពុជា - ក្រសួងការបរទេសកម្ពុជាហាមពលរដ្ឋខ្លួនមិនអោយទៅទីក្រុងបាងកក
ក្រសួងការបរទេសកម្ពុជាបានជូនដំណឹងជាសាធារណៈដល់ពលរដ្ឋខ្មែរមិនអោយពួកគេចូលទៅក្នុងទីក្រុងបាងកកឡើយក្នុងកាលៈទេសៈបច្ចុប្បន្នប្រសិនបើគ្មានការចាំបាច់នោះ។Source: RFI Khmer Home Page | 22 Feb 2010 | 11:29 am
វិស័យកាត់ដេរ - ឆ្នាំ២០១០ ៖ វិស័យកាត់ដេរកម្ពុជាស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់
បន្ទាប់ពីទទួលរងផលប៉ះពាល់ខ្លាំង នៅឆ្នាំ២០០៨ និងឆ្នាំ២០០៩រួចមក វិស័យកាត់ដេររបស់កម្ពុជា នៅឆ្នាំ ២០១០នេះ ស្ថិតនៅក្នុងស្ថានភាពមិនទាន់ច្បាស់លាស់នៅឡើយទេ។ លោកវ៉ាន់ ស៊ូអៀង ប្រធានសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជាមិនទាន់ហ៊ានអះអាងថា តើវិស័យកាត់ដេរនឹងងើបឡើងវិញ នៅពេលណានោះទេ។
Source: RFI Khmer Home Page | 22 Feb 2010 | 10:28 am
វប្បធម៌-ល្ខោន - ការរស់ឡើងវិញនៃមហោស្រពសិល្បៈល្ខោននាដកម្មខ្មែរ
ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី ១៨កុម្ភៈឆ្នាំ២០១០កន្លងមក មហោស្រពសិល្បៈល្ខោននាដកម្មខ្មែរ មួយដែលធ្លាប់បាត់ស្រមោលជាយូរយារណាស់មកហើយ បានលេចរូបរាងជាថ្មី នៅឯសាលសន្និសីទមហោស្រពចតុមុខ ក្នុងរាជធានីភ្នំពេញ។
Source: RFI Khmer Home Page | 22 Feb 2010 | 10:16 am
កីឡា-ប្រកួតអុក - ប្រកួតអុកដណ្តើមពានរង្វាន់នាយករដ្ឋមន្ត្រី
កម្ពុជានឹងរៀបចំការប្រកួតលេងអុក ដើម្បីដណ្តើមពានរង្វាន់ នាយករដ្ឋមន្ត្រីហ៊ុន សែន ជាលើកដំបូង នៅដើមខែមេសា ខាងមុខ។ ល្បែងអុកចត្រង្គ ជាប្រភេទកីឡាម្យ៉ាង ដែលជាចំណង់ចំណូលចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
Source: RFI Khmer Home Page | 21 Feb 2010 | 1:53 pm
សង្គមបារាំង - ខ្មែរធា្លប់គ្រប់គ្រងដោយរបបមាតានិយម "Matriarcat"
មេទ័ព មេស្រុក មេឃ្លាំង។ មេ ក្នុងន័យនេះ គឺសំដៅទៅលើអ្នកដែលជាប្រធាន គ្រប់គ្រងគេ ឬជាអ្នកទទួលខុសត្រូវមួយ។ តើអ្នកមានឆ្ងល់ទេថាហេតុអ្វី បានជាមានពាក្យ មេ នេះ មានន័យយ៉ាងដូចម្តេច? លោកថាច់ត្វាន់ ជនជាតិខ្មែរ និងជាគ្រូពេទ្យចូលនិវត្តរ៍ ដែលមានគំនិតឆ្ងល់ចង់ដឹងនេះ និងបានធ្វើការស្រាវជ្រាវរកឬសគល់នៃពាក្យទាំងនេះ។
Source: RFI Khmer Home Page | 21 Feb 2010 | 1:38 pm
នយោបាយ-លោកតារួម រឹត - លោកតារួម រឹតចេញមុខជាថ្មី?
ក្នុងខណៈពេលដែលបញ្ហាព្រំដែនកំពុងធ្វើឲ្យមានភាពតានតឹងរវាងគណបក្សប្រឆាំង និងបក្សកាន់អំណាច មានសេចក្តីរាយការណ៍ថា លោកតារួម រឹតដែលជា «មិត្តភ័ក្តិពីកុមារភាព» របស់សម្តចឪបានលេចមុខសារជាថ្មី បន្ទាប់ពីបានស្ងប់ស្ងាត់ អស់រយៈពេល ជាច្រើនឆ្នាំមក។
Source: RFI Khmer Home Page | 21 Feb 2010 | 1:08 pm
សារព៏ត៌មានកម្ពុជា - អ្នកកាសែតគ្មានព្រំដែនស្នើអោយរដ្ឋាភិបាលកម្ពុជាឈប់ចាប់អ្នកកាសែតពន្ធនាគារ
អង្គការអ្នកកាសែតគ្មានព្រំដែន Reporters Sans Frontieres បានចេញរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួន កាលពីថ្ងៃម្សិលមិញដើម្បីបង្ហាញពីស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជា។ ការដាក់ទោសនិពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុកលោកហង្ស ចក្រា ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែនរិះគន់យ៉ាងខ្លាំង។ ប៉ុន្តែ អង្គការនេះក៏ជម្រុញអោយ អ្នកកសែតកម្ពុជាគោរពក្រមសីលធម៌ សារព័ត៌មានដែរ។
Source: RFI Khmer Home Page | 20 Feb 2010 | 1:35 pm
ការជួញដូរកុមារ - តុលាការក្រុងភ្នំពេញផ្តល់យុត្តិធម៌ដល់កុមារ
គ្រូបង្រៀនសាលាសន្ធរមុខម្នាក់ជាប់ពន្ធនាគារ ២០ ឆ្នាំ និងអ្នករួមគំនិតត្រូវជាស្វាមីជាប់ទោស ១០ឆ្នាំ រួមទាំងស្ត្រីចំណាស់ម្នាក់ទៀត ជាប់ទោស ៥ឆ្នាំ ពីបទប្រព្រឹត្តិអំពើហឹង្សា និង ជួញដូរទៅលើក្មេងស្រី កាលពីខែតុលាឆ្នាំ២០០៩កន្លងទៅនេះ។
Source: RFI Khmer Home Page | 20 Feb 2010 | 1:12 pm
សង្គម-ទឹកអាស៊ីត - រដ្ឋាភិបាលធ្វើច្បាប់គ្រប់គ្រងទឹកអាស៊ីតដើម្បីទប់ស្កាត់ការវាយប្រហារដោយទឹកអាស៊ីត
ក្រោយពីករណីវាយប្រហារដោយទឹកអាស៊ីតមាននិន្នាការកើនឡើង ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃក៏បានផ្តើមគំនិតធ្វើសេចក្តីព្រាងច្បាប់ដើម្បីគ្រប់គ្រងការប្រើប្រាស់ទឹកអាស៊ីតភ្លាម។ ការតាក់តែងច្បាប់កំពុងដំណើរការទៅមុខដោយគណៈកម្មការមួយរបស់ក្រសួងមហាផ្ទៃ។
Source: RFI Khmer Home Page | 20 Feb 2010 | 8:26 am
សារព័ត៌មាន - តុលាការខេត្តតាកែវ លើកលែងការចោទប្រកាន់លើអ្នកកាសែតវិទ្យុអាស៊ីសេរី
តុលាការខេត្តតាកែវ នៅថ្ងៃទី១៩កុម្ភៈនេះ បានសម្រេចលើកលែងការចោទប្រកាន់លើលោក សុខ សេរី អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ក្នុងរឿងក្តីផ្សាយព័ត៌មានមិនពិត។ អង្គការសិទ្ធិមនុស្ស និងក្លឹបអ្នកកាសែត បានសាទរ និងចាត់ទុកជាគំរូ លើកដំបូង ដែលតុលាការគួរតែអនុវត្តលើរឿងក្តី ចំពោះអ្នកកាសែតខ្មែរផ្សេងទៀត។Source: RFI Khmer Home Page | 19 Feb 2010 | 10:56 am
ប្រវត្តិសាស្រ្តកម្ពុជា - សន្និសីទ ទីក្រុង Genève ឆ្នាំ ១៩៥៤ ស្តីពី កម្ពុជា (ភាគ២)
នៅសប្ដាហ៍នេះ វ៉ាន់ឌី កាអុន សូមបន្តលើកឡើងអំពីសន្និសីទ ទីក្រុង Genève ឆ្នាំ ១៩៥៤ ស្តីពី បញ្ហាប្រទេសកម្ពុជា។Source: RFI Khmer Home Page | 19 Feb 2010 | 10:37 am
ប្រវត្តិសាស្ត្រ - ព្រឹត្តិការណ៍ក្រោយសន្និសីទហ្សឺណែវ
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូមនិយាយរៀបរាប់អំពីព្រឹត្តិការណ៍នយោបាយដែលកើតមានឡើងនៅក្រោយសន្និសីទទីក្រុង Genève។Source: RFI Khmer Home Page | 19 Feb 2010 | 10:36 am
សាលាក្តីខ្មែរក្រហម - សាលាក្តីខ្មែរក្រហមទទួលពានរង្វាន់ផ្នែកបច្ចេកវិទ្យាព័ត៌មាន
តុលាការពិសេសកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមទើបបានទទួលពានរង្វាន់មួយពីទស្សនាវដ្តីបច្ចេកវិទ្យាព័ត៌មានដ៏ល្បីមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ទស្សនាវដ្តីនេះមានកោតសរសើរចំពោះការបំពាក់គ្រឿងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់បម្រើសាធារណជន។
Source: RFI Khmer Home Page | 19 Feb 2010 | 10:33 am
ខ្មែរក្រហម - ជនរងគ្រោះអស់សង្ឃឹមក្នុងការស្វែងរកការពិត
នៅពេលដែលអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រកំពុងភ្ញាក់ផ្អើលចំពោះបទចោទប្រកាន់ថ្មីស្តីពី ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ចំពោះជនជាតិវៀតណាម និងជនជាតិចាម ទៅលើអតីតមេដឹកនាំខ្មែរក្រហមនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជនរងគ្រោះក្នុងរបបខ្មែរក្រហមកាន់តែមានការព្រួយបារម្ភចំពោះការស្វែងរកការពិត។
Source: RFI Khmer Home Page | 19 Feb 2010 | 7:52 am
នយោបាយ - កឹម សុខា ដណ្តើមប្រជាប្រិយភាពពី សម រង្ស៊ី ក្នុងរឿងដកតម្រុយបង្គោលព្រំដែន?
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨កុម្ភៈនេះ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ចុះទៅជួបសួរសុខទុក្ខកសិករជាប់ទោសក្នុងសំណុំរឿង ដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ជាមួយលោក សម រង្ស៊ី។ នៅក្នុងពន្ធនាគារខេត្តស្វាយរៀង លោក កឹម សុខា បានធានាផ្តល់ថ្នាំពេទ្យ និងទំនុកបម្រុងនូវការខ្វះខាត ជាប្រចាំខែ ដល់អ្នកទោសពីរនោះ។
Source: RFI Khmer Home Page | 18 Feb 2010 | 2:12 pm
កម្ពុជា-ថៃ - ក្រសួងការពារជាតិអោយមន្ត្រីទូតថៃចូលសួរសុខទុក្ខអ្នកទោសថៃ
ក្រសួងការពារជាតិកម្ពុជាបានសម្រេចអោយមន្ត្រីទូតថៃ ប្រចាំកម្ពុជាចូលសួរសុខទុក្ខអ្នកទោសថៃ តាមការស្នើសុំហើយ។ មន្ត្រីទូតថៃបានស្នើសុំអាជ្ញាធរកម្ពុជា ដើម្បីអាចចូលសួរសុខទុក្ខពិរុទ្ធជនថៃដែលតុលាការយោធាកម្ពុជាកាត់ទោស កាលពីសប្តាហ៍មុន។
Source: RFI Khmer Home Page | 18 Feb 2010 | 2:09 pm
សង្គម-សុខភាព - ការព្រួយបារម្ភពីជំងឺអាសន្នរោគ
ប្រជាជនខ្មែរ នៅខេត្តតាកែវជាច្រើនភូមិ បាននាំគ្នាធ្វើរូបទីងមោងដាក់នៅតាមមុខផ្ទះរៀងៗខ្លួន តាមទំនៀមទំលាប់ ដើម្បីការពារជំងឺអាសន្នរោគ។ ដោយឡែក មន្រី្តសុខាភិបាលប្រចាំខេត្តនេះបានបញ្ជាក់ថា ពុំមានករណីជំងឺដ៏កាចសាហាវនេះកើតឡើងនៅឡើយ គឺមានតែជំងឺរាករូសធម្មតា។
Source: RFI Khmer Home Page | 18 Feb 2010 | 1:56 pm
កម្ពុជា\គ្រាប់មីន - កម្ពុជាត្រូវការថវិកាជាង ៣៥០លានដុល្លារទៀតដើម្បីដោះមីន
នៅថ្ងៃនេះ រដ្ឋាភិបាលកម្ពុជាបានទទួលជំនួយជាសម្ភារៈបោសសម្អាតមីន ពីប្រទេសជប៉ុនដែលមានតម្លៃសរុបជាង ៥លានដុល្លារ។ កម្ពុជាកំពុងទទួលបានការគាំទ្រ និងការសរសើរអំពីប្រសិទ្ធភាពនៃប្រតិបត្តិការបោសសំអាតមីនពីបរទេសជាច្រើន។ ប៉ុន្តែ កម្ពុជានៅត្រូវការ ការធានាអំពីការផ្តល់ជំនួយបន្ថែមទៀតដើម្បីកំចាត់មីន ក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត។
Source: RFI Khmer Home Page | 17 Feb 2010 | 12:31 pm
វិស័យកាត់ដេរ - រោងចក្រ ១០៦បិទទ្វារនៅឆ្នាំ២០០៩
ក្រសួងការងារបានបង្ហាញតួលេខចុងក្រោយថា រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង យ៉ាងហោចណាស់ ១០៦បានបិទទ្វារ កាលពីឆ្នាំ ២០០៩ ដែលនាំឲ្យកម្មករប្រមាណ ៤៥.៥០០នាក់ ត្រូវបាត់បង់ការងារ។ ការបិទរោងចក្រ នៅឆ្នាំកន្លងមក ភាគច្រើនដោយសារតែការថយចុះក្នុងការនាំចេញ។
Source: RFI Khmer Home Page | 17 Feb 2010 | 12:25 pm
អត្ថបទខ្លី\សាលាក្តីខ្មែរក្រហម - តុលាការខ្មែរក្រហមបង្កើត សាលាក្តី ឌីជីថល
តុលាការខ្មែរក្រហម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថាន ហ៊ូវឺ (Hoover Institution) នៃសកលវិទ្យាល័យស្តែនហ្វត (Stanford University) និងមជ្ឈមណ្ឌលសិក្សាអំពីឧក្រិដ្ឋកម្មសង្រ្គាម នៃសកលវិទ្យាល័យកាលីហ្វ័រនី ប៊័រឃ្លី (University of California, Berkeley) ដើម្បីបង្កើត គម្រោងមរតកសាលាក្តីឌីជីថល (ECCC Virtual Tribunal Legacy Project)។
Source: RFI Khmer Home Page | 17 Feb 2010 | 11:13 am
សង្គម-កម្មករ - សម្លៀកបំពាក់ច្នៃដោយកម្មការនីខ្មែរនឹងដាក់បង្ហាញ នៅទីក្រុងបាងកក
សម្លៀកបំពាក់ច្នៃម៉ូដដោយកម្មការនីខ្មែរចំនួន ២០សម្រាប់ និងអាវយឺតចំនួន ១០នឹងដាក់តាំងបង្ហាញ នៅក្នុងទីក្រុងបាងកកប្រទេសថៃ នៅខែមេសា ឆ្នាំ ២០១០ខាងមុខនេះ។ ប្រទេសជាសមាជិកអាស៊ានទាំង ១០នឹងដាក់បង្ហាញផលិតផលសម្លៀកបំពាក់របស់ខ្លួន នៅក្នុងពិព័រណ៌អន្តរជាតិនេះដែរ។
Source: RFI Khmer Home Page | 17 Feb 2010 | 8:29 am
សង្គម - វប្បធម៌ចិនកំពុងគ្របដណ្តប់មកលើសង្គមខ្មែរ
ពីមួយឆ្នាំទៅមួយឆ្នាំ គ្រួសារខ្មែរសែស្រឡាយចិនកាន់តែរីកធំឡើងៗនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ គ្រួសារខ្មែរនៅទីក្រុងភ្នំពេញស្ទើរ ៩០ភាគរយបាននាំគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំចិន។Source: RFI Khmer Home Page | 16 Feb 2010 | 1:03 pm
គ្រឿងញៀន - UN អំពាវនាវឲ្យកម្ពុជាកែប្រែក្នុងមណ្ឌលបន្សាបគ្រឿងញៀន
តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្ម និងគ្រឿងញៀន ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ហ្គារី ឡឺវីស ( Gary Lewis) បានអំពាវនាវ នៅថ្ងៃនេះ ទៅកាន់រដ្ឋាភិបាលកម្ពុជាដើម្បីកែលម្អទៅលើការព្យាបាល បន្សាបគ្រឿងញៀន។
Source: RFI Khmer Home Page | 16 Feb 2010 | 12:46 pm
ការទូត\កម្ពុជា\ថៃ - ស្ថានទូតថៃសុំសួរសុខទុក្ខអ្នកទោសថៃ
ស្ថានទូតថៃប្រចាំកម្ពុជាបានដាក់ពាក្យស្នើសុំចូលសួរសុខទុក្ខអ្នកទោសជនជាតិថៃដែលតុលាការយោធាបានកាត់ទោសអោយជាប់ពន្ធនាគារ២០ឆ្នាំ កាលពីសប្តាហ៍មុន។ បុរសជនជាតិថៃត្រូវតុលាការចោទប្រកាន់អំពីការលួចចូលមកដាក់គ្រាប់មីន នៅលើទឹកដីកម្ពុជា ក្នុងស្រុកអន្លង់វែង។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថា កម្ពុជាកំពុងពិចារណាលើការស្នើសុំនេះ។
Source: RFI Khmer Home Page | 16 Feb 2010 | 12:29 pm
សង្គម-ចិន - ប្រវត្តិ និងការវិវឌ្ឍន៍នៃជនជាតិចិន នៅកម្ពុជា
សព្វថ្ងៃនេះ សហគមន៍ជនជាតិចិន នៅប្រទេសកម្ពុជា កាន់តែមានការរីកដុះដាលកាន់តែច្រើនឡើង។ វត្តមានខ្មែរកាត់ចិននៃចិននៅកម្ពុជា រហូតមកដល់ពេលនេះ មានចំនួនច្រើនជាង ៧សែននាក់។ ពួកគេមានតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គម និងវិស័យសេដ្ឋកិច្ចខ្មែរ តាំងពីយូរយារណាស់មកហើយ។
Source: RFI Khmer Home Page | 16 Feb 2010 | 7:51 am
ថៃ-កម្ពុជា-សារព័ត៌មាន - រដ្ឋាភិបាលស្នើអោយអ្នកកាសែតប្រុងប្រយ័ត្នក្នុងការបកប្រែពាក្យ
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកខៀវ កាញារីទ្ធបានរៀបចំសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី ១៥កុម្ភៈនេះដើម្បីប្រាប់កាសែតបរទេសនៅកម្ពុជាអោយបង្កើនការប្រុងប្រយ័ត្នក្នុងការបកប្រែសំដីរបស់ថ្នាក់ដឹកនាំ ជាពិសេស នៅក្នុងសំណុំរឿងព្រំដែនកម្ពុជាថៃ ដើម្បីចៀសវាងការយល់ច្រឡំ។
Source: RFI Khmer Home Page | 15 Feb 2010 | 12:35 pm
តុលាការខ្មែរក្រហម - អៀង ធីរិទ្ធអះអាងពីភាពស្អាតស្អំ និងសុំនៅក្រៅឃុំ
លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានប្រកាស ក្នុងសវនាការ នាព្រឹក ថ្ងៃទី ១៥ កុម្ភៈនេះ អំពីភាពស្អាតស្អំដោយអះអាងថា ខ្លួនមិនប្រឡាក់ប្រឡូកនឹងការកាប់សម្លាប់ជីវិតមនុស្សជិត ២លាននាក់ ក្នុងជំនាន់ខ្មែរក្រហមឡើយ។
Source: RFI Khmer Home Page | 15 Feb 2010 | 12:16 pm
សង្គម-ចិន-កម្ពុជា - ខ្មែរកូនកាត់ចិននៅតែមានជំនឿខ្លាំងលើទំនាយចូលឆ្នាំថ្មី
ផ្ទុយស្រឡះពីការភ័យខ្លាចរបស់បងប្អូនខ្មែរកាត់ចិនមួយចំនួន ឆ្នាំខ្លា ឆ្នាំថ្មីប្រពែណីឆ្នាំនេះមិនអាក្រក់នោះទេ។ បើតាមលោកចាំង ហាំងឡុង ដែលប្រកបរបរជាគ្រូចិនសែជាង ៣០ឆ្នាំមកហើយ ក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនសប្តាហ៍មុនពិធីបុណ្យចូលឆ្នាំចិនមានបងប្អូនខ្មែរកាត់ចិនជាច្រើន ជាពិសេសអ្នកជំនួញមករកលោក អោយទស្សទាយពីជោគជតារាសីរបស់ខ្លួនសំរាប់ឆ្នាំថ្មី។ មនុស្សភាគច្រើនភ័យពីឆ្នាំខាលដែលគេគិតថា ជាឆ្នាំកាច។ មនុស្សមួយចំនួនធំមិនហ៊ានរៀបអាពាហ៍ពិពាហ៍ ឬមានបុត្រ នៅក្នុងឆ្នាំនេះទេ។
Source: RFI Khmer Home Page | 15 Feb 2010 | 11:25 am
សេដ្ឋកិច្ច-ចិន-កម្ពុជា - ចិនផ្តល់ជំនួយ និងវិនិយោគច្រើនជាងគេនៅកម្ពុជា
ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនប្រជាមានិតបានបោះទុនវិនិយោគច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត កាលពីឆ្នាំ២០០៩ កន្លងមកនេះ ប្រទេសចិនជាប្រទេសដែលផ្តល់ជំនួយមកអោយប្រទេសកម្ពុជាច្រើនជាងគេ។ តើបច្ចុប្បន្ននេះប្រទេសចិនមានរូបភាពយ៉ាងដូចម្តេច នៅក្នុងប្រទេសកម្ពុជា?
Source: RFI Khmer Home Page | 15 Feb 2010 | 11:05 am
ព្រំដែនព្រះវិហារ-តុលាការក្រុងឡាអេ - តើកម្ពុជាអាចយកបញ្ហាព្រះវិហារទៅតុលាការអន្តរជាតិបានដែរឬទេ?
នៅក្នុងពេលដែលស្ថានភាពព្រំដែនកម្ពុជា-ថៃ កំពុងតែមានភាពតានតឹងខ្លាំងឡើង ទាំងផ្នែកយោធា និងនយោបាយ រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសព្រមានផងដែរថា នឹងនាំយកបញ្ហាព្រះវិហារនេះទៅកាន់តុលាការអន្តរជាតិ ឬទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ លោកអាភិស៊ីត វេចាជីវ៉ា នាយករដ្ឋមន្រ្តីថៃ បានបដិសេធរួចជាស្រេចទៅហើយថា នឹងមិនព្រមឲ្យតុលាការអន្តរជាតិលូកដៃចូលក្នុងរឿងព្រះវិហារនេះម្តងទៀតនោះទេ។ បើថៃមិនព្រមបែបនេះ តើកម្ពុជាអាចយកបញ្ហាព្រះវិហារទៅតុលាការក្រុងឡាអេដែរឬទេ។
Source: RFI Khmer Home Page | 14 Feb 2010 | 1:57 pm
ព្រះវិហារ - ទាហានថៃដំឡើងសាច់ដុំក្រោយទស្សនកិច្ចរបស់លោកហ៊ុន សែន
៥ថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅកាន់តំបន់ជាយដែនខាងលិច ស្ថានភាពយោធា នៅតំបន់ទាំងនោះកំពុងស្ថិតក្នុងសភាពប្រុងជើងការជាប្រចាំ។ ឥឡូវនេះ ថៃកំពុងបើកធ្វើសមយុទ្ធយោធា នៅតាមជាយដែន។ សមយុទ្ធនេះ គឺជាការបង្ហាញសាច់ដុំរបស់ខ្លួន ចំពោះកម្ពុជាវិញ បន្ទាប់ពីប្រមុខរដ្ឋាភិបាលខ្មែរបានព្រមានធ្ងន់ៗទៅលើប្រទេសថៃ។Source: RFI Khmer Home Page | 14 Feb 2010 | 12:35 pm
សង្គម-បុណ្យសង្សារ - ព្រហ្មចារីអាចបាត់បង់ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់
នៅថ្ងៃអាទិត្យទី ១៤ខែកម្ភៈនេះ យុវជន និងយុវនារីខ្មែរមួយចំនួនបានពពាក់ពពូនគ្នាអបអរសាទរពិធីបុណ្យសង្សា ឬហៅម្យ៉ាងទៀតថា បុណ្យនៃក្តីស្រលាញ់។ ដោយសារតែភាពស្រើបស្រាលនឹងពិធីបុណ្យបរទេសមួយនេះ យុវនារីខ្មែរមួយចំនួនបានបាត់បង់ព្រហ្មចារី នៅថ្ងៃនេះតែម្តង។
Source: RFI Khmer Home Page | 14 Feb 2010 | 12:23 pm
កិច្ចការបរទេស-Google - ក្រុមហ៊ុនGoogleកំពុងពិនិត្យទិន្នន័យផែនទីបន្ទាត់ព្រំដែនកម្ពុជាថៃឡើងវិញ
ក្រុមហ៊ុនGoogleប្រចាំ ទីក្រុងហុងកុងបានឆ្លើយតបមករដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសំណើរបស់កម្ពុជា អោយក្រុមហ៊ុនGoogleផ្លាស់ប្តូរទិន្នន័យផែនទីស្តីពីបន្ទាត់ព្រំដែនកម្ពុជាថៃ នៅតំបន់ប្រាសាទព្រះវិហារ។ ក្រុមហ៊ុនGoogleបានបញ្ជាក់ថា គេនឹងបន្តពន្យល់លម្អិតបន្ថែមទៀត មករដ្ឋាភិបាលកម្ពុជា។
Source: RFI Khmer Home Page | 14 Feb 2010 | 11:55 am
សង្គម-បុណ្យចិននៅស្រុកបារាំង - ឆ្នាំខ្លាធាតុឈើនឹងអាចជួយកូនចៅចិនឲ្យចាកផុតពីរឿងវិបត្តិសេដ្ឋកិច្ច?
នៅថ្ងៃចុងសប្តាហ៍នេះ ហាងទំនិញ និងហាងម្ហូបអាហារបារាំងប្រហែលជាត្រូវប្រជាជនអាស៊ីធ្វើពហិការមិនចូលទិញទេ។ ប្រជាជនអាស៊ីដែលជាប់ខ្សែស្រឡាយចិន និងដែលមានទំលាប់សែនព្រេន សម្រុកចូលទំនិញនៅហាងអាស៊ីក្នុងសង្កាត់ទី១៣ ដើម្បីអាចរកចំណីណាដែលអាចបំពេញចិត្តទេវតាចិន។
Source: RFI Khmer Home Page | 14 Feb 2010 | 11:38 am
ចូលឆ្នាំចិន - វិបត្តិសេដ្ឋកិច្ចនិង ពិធីចូលឆ្នាំចិននៅកម្ពុជា
ពិធីចូលឆ្នាំចិន ឆ្នាំខ្លា បានចូលមកដល់ហើយ នៅថ្ងៃទី ១៤កុម្ភៈនេះ។ នៅឆ្នាំនេះ ទោះជាមានវិបត្តិសេដ្ឋកិច្ច ដែលបានធ្វើឲ្យមុខជំនួញ របររកទទួលទាន ពុំសូវបានកាក់កបប៉ុន្មានទេ ក្នុងឆ្នាំកន្លងមក យ៉ាងណាក៏ដោយ ក៏កូនចៅចិន និងខ្មែរកាត់ចិន ក្នុងប្រទេសកម្ពុជា នៅតែចំណាយលុយរាប់រយដុល្លារ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មី យ៉ាងអធិកអធម។
Source: RFI Khmer Home Page | 14 Feb 2010 | 10:15 am
សុខភាព - "អាសន្នរោគ" កំពុងវាយលុកកម្ពុជា?
ជំងឺរាករូសធ្ងន់ធ្ងរឬដែលគេនិយមហៅថា «អាសន្នរោគ»កំពុងវាយលុកមកលើពលរដ្ឋកម្ពុជាជាច្រើន។ នាយកមន្ទីរពេទ្យគន្ធបុប្ផាលោក Beat Reachner បានសម្តែងការព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ហើយបានសំណូមពរឲ្យក្រសួងសុខាភិបាលប្រកាសអាសន្នអំពីការរាតត្បាតនៃជំងឺអាសន្នរោគ។ ក្រសួងសុខាភិបាលទទួលស្គាល់ថាមានជំងឺ«រាករូសធ្ងន់ធ្ងរ»ប៉ុន្តែមិនប្រកាសអាសន្នថាមានអាសន្នរោគឡើយដោយបារម្ភអំពីការភ័យខ្លាចរបស់ប្រជាពលរដ្ឋនិងអ្នកទេសចរ។
Source: RFI Khmer Home Page | 13 Feb 2010 | 1:30 pm
ភ្ញៀវប្រចាំសប្តាហ៍ - លោកកឹម សុខាលើកឡើងពីបញ្ហាព្រំដែនខាងលិចនិងពីទំនាក់ទំនងរបស់លោកជាមួយបក្សសម រង្ស៊ី
នៅថ្ងៃសៅរ៍នេះឆ្លើយតបនឹងសំណួររបស់ Jean-François TAIN លោកកឹម សុខាដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក បានបញ្ចេញមតិជុំវិញបញ្ហាព្រំដែនខាងលិច ជុំវិញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅជាយដែននិងជុំវិញទំនាក់ទំនងរវាងគណបក្សសិទ្ធិមនុស្សរបស់លោក និងគណបក្សសម រង្ស៊ី។
Source: RFI Khmer Home Page | 13 Feb 2010 | 11:09 am
តុលាការឡាអេ - កម្ពុជាចង់ប្តឹងអោយតុលាការឡាអេ បកស្រាយសាលក្រម ១៩៦២
ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែន បានប្រកាសជំហរកម្ពុជានៅក្នុងសប្តាហ៍នេះ ចង់នាំយកជម្លោះព្រំដែនប្រាសាទព្រះវិហារទៅតុលាការយុត្តិធម៌អន្តរជាតិក្រុង ឡាអេឡើងវិញ និងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បើយោងតាមការបញ្ជាក់របស់អ្នកជំនាញព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាលោកវ៉ា គឹមហុង កម្ពុជាអាចប្តឹងស្នើអោយតុលាការអន្តរជាតិ ឡាអេបកស្រាយសាលក្រមរបស់ខ្លួនឆ្នាំ ១៩៦២ឡើងវិញ ព្រោះតែថៃមិនព្រមអនុវត្តតាម។
Source: RFI Khmer Home Page | 13 Feb 2010 | 11:01 am
ជម្លោះព្រំដែន/បទវិភាគ - ព្រះវិហារ៖ ត្រូវពន្លត់ភ្លើងដើម្បីបំបាត់ផ្សែង
ក្នុងឱកាសចុះបំពេញបេសកកម្មតាមតំបន់ជាយដែនរយៈពេល ៥ថ្ងៃ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានព្រមានជាថ្មីទៀតចំពោះប្រទេសថៃថា កម្ពុជានឹងដាក់បញ្ហាព្រះវិហារទៅតុលាការអន្តរជាតិទីក្រុង ឡាអេនិងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រសិនបើថៃមិនបញ្ឈប់ការឈ្លានពានទេនោះ។Source: RFI Khmer Home Page | 13 Feb 2010 | 9:00 am
សិល្បៈ - អនាគតរបាំបូរាណខ្មែរសិ្ថតក្នុងក្ដីព្រួយបារម្ភ
ចំនួនសិស្សដែលចុះឈ្មោះចូលរៀនរបាំបូរាណកាន់តែមានការថយចុះចាប់តាំងពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈប្ដូរទីតាំងទៅជាយក្រុងភំ្នពេញ។
តែទោះបីជាយ៉ាងណាសិស្សក្រីក្រមួយចំនួននៅតែព្យាយាមជាមួយនឹងសិល្បៈបុរាណខ្មែរ ដែលកំពុងស្ថិតក្នុងក្ដីព្រួយបារម្ភ។
Source: RFI Khmer Home Page | 12 Feb 2010 | 11:23 am
ព្រះវិហារ - កម្ពុជាប្រាប់ថៃវិញថា ការចុះប្រាសាទព្រះវិហារចប់សព្វគ្រប់ហើយ
រដ្ឋាភិបាលកម្ពុជាបានច្រានចោលការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលថៃដែលអះអាងថា កម្ពុជានៅមិនទាន់បានបំពេញចប់សព្វគ្រប់នីតិវិធីចុះឈ្មោះប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កម្ពុជាអត្ថាធិប្បាយថាមន្ត្រីថៃបានបំភ្លៃព័ត៌មានដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ។
Source: RFI Khmer Home Page | 12 Feb 2010 | 10:58 am
តុលាការខ្មែរក្រហម-បទយកការណ៍ - ប្រព្រឹត្តកម្មប្រឆាំងសាសនាក្នុងសម័យខ្មែរក្រហម
នៅក្នុងសប្តាហ៍នេះ អ្នកយកព័ត៌មានរបស់យើង បានចុះទៅដល់វត្តជ័យមង្គល ក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីកន្លែងមួយ ដែលត្រូវទទួលរងគ្រោះដោយការលប់បំបាត់សាសនា និងជាកន្លែងមុខព្រួញនៃការស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម ទាក់ទងនឹងអង្គហេតុនៃអំពើប្រព្រឹត្តប្រឆាំងនឹងពុទ្ធសាសនិកនៅកម្ពុជាផងដែរ។ តើប្រព្រឹត្តកម្មប្រឆាំងសាសនាព្រះពុទ្ធអាចក្លាយជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដូចប្រព្រឹត្តកម្មលើជនជាតិវៀតណាមនិងជនជាតិចាមដែរឬទេ?
Source: RFI Khmer Home Page | 12 Feb 2010 | 8:00 am
សង្គម-ទឹកស្អាត - ជំនួយ របស់អភិបាលក្រុងFrancophoneជួយខ្មែរឲ្យបានប្រើប្រាស់ទឹកស្អាត
ប្រជាពលរដ្ឋក្រីក្រ នៅក្នុងខេត្តកំពតជាងមួយរយគ្រួសារបានទទួលទឹកស្អាតប្រើប្រាស់ ជាលើកដំបូង បន្ទាប់ពីការប្រើទឹកអណ្តូង និងទឹកត្រពាំងអស់ជាច្រើនទសវត្សរ៍កន្លងមក។
Source: RFI Khmer Home Page | 11 Feb 2010 | 2:36 pm
សិទ្ធិមនុស្ស - ខុមហ្វ្រែលរិះគន់រដ្ឋាភិបាលថា ធ្វើអោយអន្តរាយដំណើរការប្រជាធិបតេយ្យ
គណៈកម្មាធិការសំរាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែលបានចេញរបាយការណ៍ប្រចាំឆ្នាំ២០០៩ស្តីពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។ របាយការណ៍បានសរសេរថា ប្រជាធិបតេយ្យនៅកម្ពុជា កំពុងទទួលរងការប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាចុងក្រោយដែលកើតមានឡើងបន្តបន្ទាប់គ្នា។
Source: RFI Khmer Home Page | 11 Feb 2010 | 12:29 pm
នយោបាយ - សមាជិកសភាបក្សសម រង្ស៊ី ទាមទារអភ័យឯកសិទ្ធិ
លោក ហូរ វ៉ាន់ សមាជិកសភាគណបក្សសម រង្ស៊ី បានស្នើសុំយ៉ាងទទូចទៅកាន់ប្រធានរដ្ឋសភា ដើម្បីសុំអភ័យឯកសិទ្ធិមកវិញ។ លោកហូរ វ៉ាន់ត្រូវបានរដ្ឋសភា ដកអភ័យឯកសិទ្ធិ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៩ នៅក្នុងរឿងបណ្តឹងបរិហារកេរ្តិ៍ លើនាយឧត្តមសេនីយ៍ជាន់ខ្ពស់កម្ពុជា ចំនួន ២២រូប។
Source: RFI Khmer Home Page | 11 Feb 2010 | 12:17 pm
វាយនភណ្ឌ - ការចរចាដំឡើងប្រាក់ខែកម្មករមិនបានជោគជ័យ
គណៈកម្មការក្រុមប្រឹក្សាការងារបានជួបប្រជុំគ្នា នៅព្រឹកថ្ងៃចន្ទនេះហើយដើម្បីពិភាក្សាគ្នាអំពីលទ្ធភាពនៃការដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករកាត់ដេរចំនួន ៩៣ដុល្លារ ដែលស្នើដោយក្រុមសហជីពកម្មករ។
Source: RFI Khmer Home Page | 10 Feb 2010 | 1:56 pm
សេដ្ឋកិច្ច - ហ៊ុនសែន៖ កម្ពុជាមានទីផ្សារតែអត់ផលិតផលលក់
បើទោះបីជាការនាំចេញរបស់ប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ក្តី ប៉ុន្តែប្រទេសក្រីក្រមួយនេះនៅតែប្រឈមមុខនឹងឱនភាពជញ្ជីងពាណិជ្ជកម្មដដែល។ តួលេខបានបង្ហាញថា កម្ពុជានៅបន្តធ្វើការនាំចូលធំជាងការនាំចេញ១៦០០លានដុល្លារអាមេរិក។
Source: RFI Khmer Home Page | 10 Feb 2010 | 1:56 pm
នាទីសុខភាព-ជំងឺសើរស្បែក - គ្រឿងសំអាង និងស្បែកមុខ
ស្បែកមុខជាស្បែកស្តើង ងាយនឹងទទួលប្រតិកម្មជាងគេ។ ការប្រើប្រាស់គ្រឿងសំអាងមិនប្រាកដថា ពិតជាអាចជួយរក្សាស្បែកមុខ ឲ្យបានស្អាតល្អ យូរអង្វែងទេ។ លោក វេជ្ជបណ្ឌិត ម៉ី ស៊ីថាច គ្រូពេទ្យឯកទេសជំងឺសើរស្បែក និងជាប្រធានផ្នែកជំងឺសើរស្បែក និងកាមរោគនៃមន្ទីរពេទ្យព្រះកុសមៈ ក្រុងភ្នំពេញ សូមជូនជាដំបូន្មាន និងកាយវិការសាមញ្ញៗ មួយចំនួនជូនប្រិយមិត្តអ្នកស្តាប់តាមរយៈបទសម្ភាសន៍ជាមួយ អៀង សុខម៉ិញ។Source: RFI Khmer Home Page | 10 Feb 2010 | 1:41 pm
សេដ្ឋកិច្ច - កុងស៊ីកាប់ជ្រូក និងអាជីករទិញសត្វជ្រូកតវ៉ានឹងបទបញ្ជារបស់ក្រសួង
កុងស៊ីកាប់ជ្រូក និងអាជីករទិញសត្វជ្រូកតវ៉ានឹងបទបញ្ជាថ្មីរបស់ក្រសួងកសិកម្ម និងការច្របាច់បញ្ចូលគ្នារបស់ក្រុមហ៊ុននាំចូលសត្វជ្រូកពីប្រទេសថៃ។ បើយោងតាមកុងស៊ីទាំងនោះ បទបញ្ជាថ្មីរបស់ក្រសួងកសិកម្មក្នុងការចុះប្រមូលទិញសត្វជ្រូកមានលក្ខណៈស្មុគស្មាញជាងបទបញ្ជាចាស់ ហើយការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុននាំចូលសត្វជ្រូកពីបរទេស គឺវាផ្ទុយទៅនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី។
Source: RFI Khmer Home Page | 10 Feb 2010 | 12:34 pm
ព្រំដែនខ្មែរ-ថៃ - ថៃបង្កើនកម្លាំងទ័ព នៅថ្ងៃបញ្ចប់ដំណើររបស់នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រំដែន
ទាហានថៃជាច្រើនរយនាក់ត្រូវបានបញ្ជូនចូលទៅកាន់ទីតាំងខ្សែត្រៀមជួរមុខ ខុសពីពេលធម្មតា នៅថ្ងៃពុធ ទី១០ កុម្ភៈនេះ គឺបន្ទាប់ពី លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបិទបញ្ចប់ដំណើរទស្សនកិច្ចចុះសួរសុខទុក្ខកងទ័ពកម្ពុជា នៅតាមបណ្តោយព្រំដែនថៃ។
Source: RFI Khmer Home Page | 10 Feb 2010 | 12:26 pm
នាទីជីវិតជោគជ័យ - លោក ហេង វ៉ាន់ដា ៖ «ត្រូវជួយខ្លួនឯងសិន មុននឹងឲ្យគេជួយ»
នៅក្នុងនាទីជីវិតជោគជ័យក្នុងថ្ងៃអង្គារ ទី៩ កុម្ភៈសប្តាហ៍នេះ គួច គន្ធារ៉ាមានសេចក្តីរីករាយណែនំាលោក អ្នកនាងឲ្យស្គាល់ដំណើរជីវិតពិតរបស់លោក ហេង វ៉ាន់ដា។ លោក ហេង វ៉ាន់ដា ជានាយកវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ នៅទីក្រុងភ្នំពេញ។
Source: RFI Khmer Home Page | 9 Feb 2010 | 1:58 pm
តុលាការ - តុលាការខេត្តតាកែវ កាត់ក្តីអ្នកកាសែត វិទ្យុអាស៊ីសេរី
បន្ទាប់ពីបើកសវនាការអស់ពេលពេញមួយថ្ងៃអង្គារ ទី៩កុម្ភៈនេះ តុលាការខេត្តតាកែវ នឹងចេញសេចក្តីសម្រេចលើរឿងក្តីចោទប្រកាន់អ្នកកាសែតវិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩កុម្ភៈ ខាងមុខ។
Source: RFI Khmer Home Page | 9 Feb 2010 | 12:25 pm
កម្ពុជា-ថៃ - ហ៊ុន សែន បបួលថៃនាំយកបញ្ហាព្រះវិហារទៅតុលាការឡាអេម្តងទៀត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបន្តទស្សនកិច្ចនៅតាមព្រំដែនកម្ពុជាថៃទៀត នៅថ្ងៃទី៩កុម្ភៈនេះ។ លោកនាយករដ្ឋមន្ត្រី និងជាឧត្តមសេនីយផុតលេខផ្កាយមាស៥បានទៅដល់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយបានបន្តថ្លែងការណ៍រិះគន់រដ្ឋាភិបាលក្រុងបាងកករបស់លោកអាប់ភីស៊ីត ថាជារដ្ឋាភិបាលឈ្លានពានកម្ពុជាទៀត។
Source: RFI Khmer Home Page | 9 Feb 2010 | 12:17 pm
វប្បធម៌/អក្សរសាស្ត្រ - អ្នកស្រីម៉ៅ សំណាងបកស្រាយពីជោគជ័យនៃការនិពន្ធសៀវភៅ
អ្នកនិពន្ធ “ទន្សាយ” គឺជារហស្សនាមរបស់អ្នកស្រីម៉ៅ សំណាង។ សព្វថ្ងៃ មានអាយុ៥១ឆ្នាំ អ្នកស្រីម៉ៅ សំណាង គឺជាអ្នកនិពន្ធសៀវភៅប្រលោមលោកម្នាក់ដែលមានការពេញនិយមខ្លាំងជាងគេពីសំណាក់មិត្តអ្នកអាន តាំងពីសម័យកាលនៃការសរសេរដៃក្នុងដើមទសវត្សរ៍ទី ៨០ រហូតឈានមកដល់ការវិវឌ្ឍន៍នៃការបោះពុម្ពសៀវភៅ។Source: RFI Khmer Home Page | 8 Feb 2010 | 2:16 pm
ព្រំដែនកម្ពុជា-ថៃ - កម្ពុជាប្រតិកម្មនឹងថៃជុំវិញដំណើរទៅកាន់ព្រំដែន
ក្នុងថ្ងៃទីបីនៃដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើដំណើរទៅកាន់ព្រំដែនប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីមិនបានចូលទៅកាន់ប្រាសាទតាមាន់ធំ ដែលថៃប្រកាសថា ស្ថិតក្នុងទឹកដីរបស់ខ្លួននោះទេ។
Source: RFI Khmer Home Page | 8 Feb 2010 | 1:08 pm
សង្គម-ខ្មែរក្នុងស្រុកបារាំង - អ៊ឹង ប៊ីយ៉ុង ៖ រដ្ឋាភិបាលបារាំងបានបញ្ជូនប្តីខ្ញុំទៅឲ្យពួកខ្មែរក្រហម
ភរិយារបស់លោក អ៊ឹង ប៉ុនហោរ អតីតប្រធានរដ្ឋសភាជាតិនៃរបបសាធារណរដ្ឋខ្មែរ មិនដែលកប់ចោល ឬបំភ្លេចម្តងណាពីការបាត់បង់ជីវិតរបស់ប្តីខ្លួននោះទេ។ ក្នុងរយៈពេលជាង៣០ឆ្នាំ ដែលខ្លួនរស់នៅក្នុងស្រុកបារាំង លោកស្រីអ៊ឹង ប៊ីយ៉ុង បានព្យាយាមស្វែងរកឯកសារជាតិបារាំងដែលបង្ហាញពីមូលហេតុដែលបានបណ្តាលឲ្យប្តីរបស់លោកស្រីធ្លាក់ទៅក្នុងដៃសត្រូវ គឺពួកខ្មែរក្រហម។Source: RFI Khmer Home Page | 7 Feb 2010 | 3:12 pm
សង្គមបារាំង - ១៦ ម៉ោងក្នុងមួយថ្ងៃដើម្បីលក់តែផ្កា
បើកហាងផ្កានៅកន្លែងទេសចរណ៍ដែលល្បីឈ្មោះដូចជាMonmartre លីម វណ្ណារី និងលីម មីស្ហែល ជាម្ចាស់ហាង ទទួលភ្ញៀវដែលចូលទិញផ្កាជាហូរហែរ។ នៅក្នុងចំណោមហាងផ្កា ៤ ៥ដែលបើកប្រកួតប្រជែងគ្នានៅតាមផ្លូវឡើងទៅវិហារ Sacre Coeur ហាងរបស់ថៅកែជនជាតិខ្មែរដែលបានបើកហាងរយៈពេលជាង ១០ឆ្នាំហាក់ទទួលភ្ញៀវបានច្រើនជាងហាងដទៃ។Source: RFI Khmer Home Page | 7 Feb 2010 | 2:44 pm
កម្មករកាត់ដេរ - សហជីពទាមទារដំឡើងប្រាក់ខែកម្មករកាត់ដេរ ៩៣ដុល្លារ
ការដំឡើង ប្រាក់ខែកម្មករកាត់ដេរនឹងត្រូវសហជីពតំណាងកម្មករ រដ្ឋាភិបាល និងភាគីសមាគមរោងចក្រកាត់ដេរលើកឡើងនៅក្នុងតុចរចា នាថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ស្អែកនេះ។ សហជីពដែលជាតំណាងកម្មករបានលើកសំណើសុំដំឡើងប្រាក់ខែកម្មករចំនួន ៩៣ ដុល្លារ ខណៈដែលសព្វថ្ងៃនេះ កម្មករកាត់ដេរទទួលបានប្រាក់ខែត្រឹមតែ ៤៥ទៅ ៥០ ដុល្លារប៉ុណ្ណោះ។
Source: RFI Khmer Home Page | 7 Feb 2010 | 2:19 pm
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរ ថ្ងៃទី ២៤ មករា ២០១០
Source: RFI Khmer Home Page | 7 Feb 2010 | 2:14 pm
ព្រះវិហារ - លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានទៅដល់តំបន់មុំ ៣នៅថ្ងៃនេះ
នៅថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងបន្តដំណើរទស្សនកិច្ចនៅតំបន់ជាយដែនខ្មែរថៃ។ លោកបានទៅដល់តំបន់មុំ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងថ្ងៃទី ២នេះ ប្រមុខរដ្ឋាភិបាលខ្មែរនៅតែបន្តថ្លែងសុន្ទរកថាដែលបញ្ជាក់ពីភាពម៉ឺងម៉ាត់របស់កម្ពុជាចំពោះអំពើឈ្លានពានរបស់ថៃ និងបានទៅដល់គោលដៅជួរមុខ បើទោះបីជាស្ថានភាពកងទ័ពស្ថិតក្នុងសភាពតឹងតែងយ៉ាងណាក្តី។
Source: RFI Khmer Home Page | 7 Feb 2010 | 2:06 pm
សារព័ត៌មាន - អ្នកកាសែតវិទ្យុអាស៊ីសេរីប្រឈមនឹងសវនាការជម្រះក្តី
អ្នកកាសែតវិទ្យុអាស៊ីសេរីម្នាក់ប្រឈមនឹងសវនាការជម្រះក្តីនៅថ្ងៃអង្គារខាងមុខនេះ។ មុននឹងសវនាការចាប់ផ្តើមឡើង នៅថ្ងៃអង្គារខាងមុខនេះ ក្លឹបអ្នកកាសែតកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយសម្តែងការព្រួយបារម្ភអំពីស្ថានភាពសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 7 Feb 2010 | 2:01 pm
ជម្លោះព្រំដែន/បទវិភាគ - ជម្លោះព្រះវិហារអាចឈានដល់ចំណុចទុំជោរ
នៅពេលដែលវិបត្តិនយោបាយ នៅក្នុងប្រទេសថៃ កាន់តែពុះកញ្ជ្រោល ស្ថានការណ៍នយោបាយ នៅព្រះវិហារក៏កាន់តែស្មុគស្មាញជាលំដាប់។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់ព្រះវិហារ នៅថ្ងៃនេះ បានធ្វើឡើងក្នុងស្ថានការណ៍ដ៏តានតឹងមួយ ដោយសារភាគីថៃមិនសប្បាយចិត្ត។ ម្យ៉ាងទៀត ភាពទុំជោរនៃជម្លោះនយោបាយនៅប្រទេសថៃអាចនឹងរាលដាលដល់ព្រះវិហារ ដែលកម្ពុជាគប្បីត្រៀមលក្ខណៈឲ្យបានល្អទុកជាមុន។
Source: RFI Khmer Home Page | 6 Feb 2010 | 12:52 pm
ផ្តាសាយបក្សី - យុទ្ធនាការទប់ស្កាត់ជំងឺផ្តាសាយបក្សីកំពុងបន្តធ្វើ
ជំងឺគ្រុនផ្តាសាយបក្សី ដែលបានផ្ទុះឡើង នៅឯស្រុកកោះអណ្តែត ខេត្តតាកែវ កំពុងក្លាយជាក្តីកង្វល់ថ្មីមួយទៀតរបស់អាជ្ញាធរ។ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រួមជាមួយអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ កំពុងមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ទៅកន្លែងផ្សេងទៀត និងជាពិសេស ការចម្លងពីបក្សីទៅមនុស្ស។ វិធានការត្រូវបានចាត់ឡើងយ៉ាងក្តៅគគុក។
Source: RFI Khmer Home Page | 6 Feb 2010 | 12:41 pm
ព្រំដែនកម្ពុជា-ថៃ - លោកនាយករដ្ឋមន្រ្តីហ៊ុនសែនទទួលជួបមន្រ្តីថៃនៅព្រះវិហារ
នៅក្នុងដំណើរទស្សនកិច្ចឡើងទៅកាន់ប្រាសាទព្រះវិហារ នៅថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានទទួលជួបមន្រ្តីថៃមួយចំនួន នៅលើទឹកដីខ្មែរ។Source: RFI Khmer Home Page | 6 Feb 2010 | 12:39 pm
សារព័ត៌មាន - កាសែតខ្មែរម្ចាស់ស្រុកបន្ទន់ដៃពេលចាងហ្វាងជាប់ពន្ធនាគា
រយៈពេលជាង៦ខែហើយ ដែលចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក គឺលោកហង្ស ចក្រា បានជាប់ពន្ធនាគារ ក្រោមបទចោទប្រកាន់ផ្សាយព័ត៌មានមិនពិត។ ក្នុងរយៈពេលនេះ ក្រុមបុគ្គលិករបស់កាសែតកាន់តែជួបការលំបាក ក្នុងកិច្ចដំណើរការកាសែត។ នោះគឺការខ្វះជំហរគ្រប់គ្រង និងបាត់កំលាំងធ្វើការ។
Source: RFI Khmer Home Page | 6 Feb 2010 | 12:38 pm
ព្រំដែនកម្ពុជា-ថៃ - សង្គ្រាមពាក្យសម្តីរវាងអ្នកការទូតកម្ពុជា-ថៃ មុនដំណើររបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់តំបន់ព្រំដែនប្រាសាទព្រះវិហារ
ជុំវិញដំណើររបស់លោកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន ទៅកាន់តំបន់ព្រំដែនប្រាសាទព្រះវិហារនេះ ក៏ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅមុននេះបន្តិច បានប្រកាសថ្លែងការណ៍ តបតនឹងការបារម្ភរបស់ភាគីថៃ។
Source: RFI Khmer Home Page | 6 Feb 2010 | 10:35 am
កិច្ចការបរទេស - កម្ពុជាតវ៉ាចំពោះផែនទីរបស់ Google
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រនេះ បានធ្វើការតវ៉ាទៅកាន់ក្រុមហ៊ុន វេបសាយ Google ចំពោះការបង្ហាញផែនទី តាមប្រព័ន្ធអ៊ីនថឺណេត ( Google Earth )។ ជាផែនទី ដែល បានដាក់ប្រាសាទព្រះវិហារខ្មែរ ជិតពាក់កណ្តាល ឲ្យស្ថិតនៅក្នុងប្រទេសថៃ។ កម្ពុជា ក៏បានទាមទារឲ្យ Google ដកផែនទី ដែលខុស ដ៏ធ្ងន់ធ្ងរនោះ ចេញពីវេបសាយរបស់ខ្លួន។
Source: RFI Khmer Home Page | 5 Feb 2010 | 2:52 pm
កម្ពុជា - លោក ហោ ណាំហុង៖ មិនទាន់មានរដ្ឋាភិបាលបរទេសណាមកធ្វើអន្តរាគមន៍ក្នុងរឿងសម រង្ស៊ីទេ
នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរ លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអះអាងថាមកទល់ពេលនេះគ្មានរដ្ឋាភិបាលបរទេសណាមួយបានមកទាក់ទងអាជ្ញាធរកម្ពុជា ធ្វើអន្តរាគមន៍ជួយលោកសម រង្ស៊ីទេ។
Source: RFI Khmer Home Page | 5 Feb 2010 | 2:14 pm
នយោបាយ - លោកហ៊ុន សែនចេញដំណើរទស្សនកិច្ចសមរភូមិថ្ងៃស្អែក
នៅថ្ងៃសៅរ៍ស្អែកនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងចេញដំណើរធ្វើទស្សនកិច្ចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាដំណើរទស្សនកិច្ចច្រើនថ្ងៃ ហើយក៏ជាលើកដំបូងដែរ ដែលលោកនាយករដ្ឋមន្ត្រី ហើយក៏ជាមេទ័ពកំពូលបានចុះទៅតំបន់សមរភូមិប្រយុទ្ធសារជាថ្មី ក្រោយពីការកំទេចអង្គការចាត់តាំងខ្មែរក្រហមនៅឆ្នាំ ១៩៩៨។
Source: RFI Khmer Home Page | 5 Feb 2010 | 1:00 pm
តុលាការខ្មែរក្រហម - ក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណីតវ៉ាសុំសិទ្ធិរបស់ខ្លួននៅក្នុងតុលាការខ្មែរក្រហម
ដោយសារតែការដាក់ពាក្យបណ្តឹងជាដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿងលេខ០០២ មានចំនួនច្រើនជាងបួនពាន់ពាក្យបណ្តឹង ទើបធ្វើអោយអង្គជំនុំជម្រះនៃតុលាការកម្ពុជាសព្វថ្ងៃធ្វើកិច្ចប្រជុំពិភាក្សាពីការចូលរួមរបស់ភាគីដើមបណ្តឹងនៅក្នុងតុលាការ និងត្រៀមបង្កើតសហមេធាវីនាំមុខឯករាជ្យមួយ ដើម្បីតំណាងអោយក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់។Source: RFI Khmer Home Page | 5 Feb 2010 | 9:11 am
សិទ្ធិមនុស្ស - អាដហុក៖ ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០០៩ នៅតែជាបញ្ហាគួរឲ្យបារម្ភ
អង្គការអាដហុកបានចេញផ្សាយនូវរបាយការណ៍មួយនៅថ្ងៃនេះ ដោយបង្ហាញថា ស្ថានភាពសិទ្ធិមនុស្សប្រចាំឆ្នាំ២០០៩ រួមមាន៖ សេរីភាពបញ្ចេញមតិ ការប្តឹងលើអ្នកនយោបាយ និងអ្នកកាសែត ព្រមទាំងសិទ្ធិធ្វើកូដកម្ម-បាតុកម្មដោយអហិង្សា ត្រូវបានរឹតបន្តឹង។
Source: RFI Khmer Home Page | 4 Feb 2010 | 1:17 pm
កម្ពុជា-ថៃ - កម្ពុជាមិនបារម្ភខ្លាចថៃបង្វែរស្ថានការណ៍ទៅព្រំដែនព្រះវិហារទេ
ប្រទេសថៃកំពុងជួបកលយុគសារជាថ្មី នៅពេលដែលក្រុមអាវក្រហមកំពុងរៀបចំធ្វើបាតុកម្មទ្រង់ទ្រង់ធំដើម្បីផ្តួលរំលំរដ្ឋាភិបាលថៃបច្ចុប្បន្ន។ នៅពេលនេះ កម្ពុជាក៏កំពុងត្រៀមលក្ខណៈផងដែរ ដើម្បីទប់ទល់នឹងហេតុការណ៍បង្វែរស្ថានការណ៍ជាយថាហេតុណាមួយ ពីសំណាក់រដ្ឋាភិបាលថៃទៅព្រំដែនប្រាសាទព្រះវិហារ។
Source: RFI Khmer Home Page | 4 Feb 2010 | 12:56 pm
សង្គម - ធម្មចារឹក
យុវសិស្សរាប់ពាន់នាក់នៃវិទ្យាល័យហ៊ុន សែនតាខ្មៅ និងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល បាននាំគ្នារៀនសូត្រវគ្គធម្មចារឹកដើម្បីបានក្លាយខ្លួនជាមនុស្សល្អក្នុងសង្គម។ ជាទូទៅ យុវវ័យមានការយល់ដឹងច្រើនអំពីបាប បុណ្យ បនា្ទប់ពីទទួលការអប់រំតាមបែបព្រះពុទ្ធសាសនា។
Source: RFI Khmer Home Page | 4 Feb 2010 | 12:50 pm
សិទ្ធិមនុស្ស/កម្ពុជា/បទសម្ភាសន៍ - លោកធន សារាយ៖ សិទ្ធិបញ្ចេញមតិកំពុងរួញតូចនៅកម្ពុជា
ទិវាសិទ្ធិមនុស្សថ្ងៃនេះ នៅប្រទេសកម្ពុជាបានប្រព្រឹត្តទៅក្រោមប្រធានបទ «ត្រូវការសិទ្ធិ សេរីភាពបញ្ចេញមតិ និងយុត្តិធម៌»។ នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ RFI លោក ធនសារាយបានលើកឡើងពីការរំលោភដីធ្លី ការបណ្តេញប្រជាពលរដ្ឋដោយបង្ខំ កាគំរាមកំហែងអ្នកទិតៀនអាជ្ញាធរ និងជាពិសេស ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។
Source: RFI Khmer Home Page | 3 Feb 2010 | 2:15 pm
នយោបាយ - លោក ហ៊ុន សែន ពញាក់អារម្មណ៍មន្ត្រីមិនអោយពុករលួយ
ប្រមុខររដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន បានផ្តល់ការអប់រំដោយប្រយោលមួយនៅថ្ងៃនេះ រំលឹកដល់មន្ត្រីរបស់លោកមិនអោយប្រើប្រាស់មធ្យោបាយបក្សពួក និងពុករលួយ ដើម្បីទទួលបានការឡើងកាន់តំណែងនៅក្នុងស្ថាប័នរដ្ឋ។
Source: RFI Khmer Home Page | 3 Feb 2010 | 12:14 pm
សុខភាព និងអនាម័យ - ទាងាប់រាប់ម៉ឺនក្បាល នៅខេត្តតាកែវ ដោយសារជំងឺផ្តាសាយបក្សី H5N1
សត្វទាជាងមួយម៉ឺនក្បាល ដែលឈឺងាប់ កាលពីចុងអាទិត្យមុន នៅឯស្រុកកោះអណ្តែត ខេត្តតាកែវ ជាប់ព្រំដែនប្រទេសវៀតណាម គឺបណ្តាលមកពីមេរោគជំងឺផ្តាសាយបក្សី H5N1។ នេះបើផ្អែកតាមលទ្ធផលពិសោធន៍របស់មន្ត្រីជំនាញ។ នៅថ្ងៃពុធនេះ ក្រុមមន្ត្រីជំនាញ បានបើកយុទ្ធនាការ សម្លាប់សត្វមាន់ទាជាងមួយពាន់ក្បាលផ្សេងទៀត ព្រមទាំងបោសសម្អាត និងបាញ់ថ្នាំរំងាប់មេរោគ។
Source: RFI Khmer Home Page | 3 Feb 2010 | 10:32 am
សង្គម - ពិបាករកការងារធ្វើដោយសារកង្វះខាតមេរៀនអនុវត្តន៏ផ្ទាល់
ក្រៅអំពីបញ្ហាទីផ្សារការងារតូចចង្អៀត និងគុណភាពអប់រំនៅមានកម្រិតនោះ កង្វះខាតមេរៀនអនុវត្តន៏ផ្ទាល់នៅក្នុងមហាវិទ្យាល័យក៏ជារបាំងរារាំងនិស្សិតក្នុងការឈានចូលក្នុងទីផ្សារការងារដែរ។
Source: RFI Khmer Home Page | 3 Feb 2010 | 9:42 am
អាកាសចរណ៍ - កម្ពុជាធ្វើសមយុទ្ធទ្រង់ទ្រាយធំសង្គ្រោះគ្រោះថ្នាក់យន្តហោះ
ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ និងអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំសមយុទ្ធគ្រប់គ្រងគ្រោះមហន្តរាយទ្រង់ទ្រាយធំដែលកើតឡើងពីគ្រោះថ្នាក់យន្តហោះនៅព្រឹកថ្ងៃអង្គារនេះ។ សមយុទ្ធនេះធ្វើឡើងដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការ ការងាររវាងស្ថាប័នពាក់ព័ន្ធជាច្រើនក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ។
Source: RFI Khmer Home Page | 2 Feb 2010 | 1:11 pm
សង្គម - កុមារដែលគេបោះបង់ចោលនៅតែជាបញ្ហាចំបង
បើទោះបីជាចំនួនកុមារដែលត្រូវគេបោះបង់ចោលមិនអាចសន្និដ្ឋានបានយ៉ាងពិតបា្រកដក៏ដោយ ក៏កត្តាជាច្រើននៅក្នុងសង្គមខ្មែរបច្ចុប្បន្ន បង្ហាញអោយឃើញថា នេះជាបញ្ហាចំបងមួយ។ ជំងឺអេដស៍ ភាពក្រីក្រ ជាពិសេស ការធើ្វចំណាកស្រុករបស់ស្រ្តីជាម្តាយមកកាន់ទីក្រុងដើម្បីធើ្វការ និងការកើនឡើងនូវការរួមភេទ រវាងយុវវ័យ សុទ្ធ តែ ជា មូលហេតុដែលបណ្តាលអោយកុមារកាន់តែច្រើន ត្រូវគេបោះបង់ចោលឬរស់នៅកំព្រា។
Source: RFI Khmer Home Page | 2 Feb 2010 | 8:47 am
នយោបាយ - លោកសម រង្ស៊ីផ្តើមយុទ្ធនាការជួបអ្នកគាំទ្រតាមវីដេអូ Conference
នៅថ្ងៃនេះ គណបក្សសមរង្ស៊ីបានផ្តើមរៀបចំជំនួបជាមួយសមាជិកសកម្មរបស់ខ្លួនលើកដំបូងក្នុងទីក្រុងភ្នំពេញនៅទីស្នាក់ការកណ្តាលគណបក្ស។ កម្មវិធីដូចគ្នាគ្រោងនឹងរៀបចំនៅតាមទីបណ្តាខេត្តផ្សេងៗទៀត។
Source: RFI Khmer Home Page | 1 Feb 2010 | 1:56 pm
អនាម័យសុខភាព - អាការៈជម្ងឺផ្តាសាយបក្សី H5N1 ផ្ទុះឡើងនៅខេត្តតាកែវ
សត្វទារាប់ម៉ឺនក្បាល នៅខេត្តតាកែវ ជាប់ព្រំដែនប្រទេសវៀតណាម កំពុងមានជំងឺ និងស្លាប់ ។ មន្ត្រីជំនាញ កំពុងធ្វើការពិសោធន៍លើសំណាកសត្វទាំងនោះហើយ។ ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើការអំពាវនាវឲ្យប្រជាកសិករ បង្កើនការប្រុងប្រយ័ត្ន ជាមួយនឹងការលើកកំពស់អនាម័យ ក្នុងការរស់នៅ និងការចិញ្ចឹមសត្វមាន់ទា។
Source: RFI Khmer Home Page | 1 Feb 2010 | 11:53 am
សិល្បៈភាពយន្ត - ប្រទេសកម្ពុជាត្រៀមរៀបចំមហោស្រពភាពយន្តអន្តរជាតិជាលើកទី មួយ
ប្រឈមមុខនឹងការធ្លាក់ចុះនៃវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្រេចចិត្តឈានចាប់បើកទំព័រថ្មី។ នៅក្នុងខែតុលាឆ្នាំ ២០១០ខាងមុខ មហោស្រពភាពយន្តអន្តរជាតិមួយនឹងត្រូវរៀបចំជាលើកដំបូងនៅប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 1 Feb 2010 | 10:03 am
សេដ្ឋកិច្ច - ប្រព័ន្ធធនាគារនៅកម្ពុជានៅមានសុខភាពល្អ
ប្រព័ន្ធធនាគារនៅកម្ពុជានៅមានសុខភាពល្អ បើទោះបីជាប្រព័ន្ធហិរញ្ញវត្ថុមួយនេះបានទទួលរងផលប៉ះពាល់ដោយប្រយោលពីវិបត្តិហិរញ្ញវត្ថុពិភពលោកបន្តិចក៏ដោយ។ តើកត្តាអ្វីខ្លះដែលជំរុញអោយប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាអាចគេចផុតពីឥទ្ធិពលវិបត្តិហិរញ្ញវត្ថុពិភពលោកនោះ?
Source: RFI Khmer Home Page | 1 Feb 2010 | 8:47 am
នយោបាយ - ហ៊ុនសែន ៖ ច្បាប់ប្រឆាំងអំពើពុករលួយជិតចេញហើយ
លោក ហ៊ុនសែន បានប្រកាសជាសាធារណៈថាច្បាប់ប្រឆាំងអំពើពុករលួយជិតចេញហើយ ដូច្នេះមន្រ្តីរាជការជាន់ខ្ពស់ត្រូវប្រកាសទ្រព្យសម្បត្តិដែលខ្លួនមាន។ អ្នកប្រកាសមិនអស់អាចជាប់ទោស។Source: RFI Khmer Home Page | 31 Jan 2010 | 2:48 pm
កម្ពុជា-ថៃ - ការផ្ទុះអាវុធកាន់តែញឹកញាប់នៅតាមជាយដែនខ្មែរថៃ
ការផ្ទុះអាវុធដាក់គ្នារប៉េះរប៉ោះបានកើតឡើងកាន់តែញឹកញាប់នារយៈពេលចុងក្រោយនេះនៅតាមបណ្តោយជាយដែនខ្មែរថៃទីដែលទាហានទាំងសងខាងប្រឈមមុខដាក់គ្នាជារៀងរាល់ថ្ងៃ។ ស្នូរកាំភ្លើងឆ្លងឆ្លើយគ្នាបានលាន់ឮឡើងជាថ្មីទៀតកាលពីរាត្រីថ្ងៃសុក្រនៅឯព្រំដែនស្រុកវាលវែងខេត្តពោធិសាត់ដែលនាំឲ្យទាហានថៃម្នាក់បានស្លាប់។ នេះជាលើកទី៣ហើយដែលមានការផ្ទុះអាវុធនៅតាមជាយដែនក្នុងរយៈពេលតែមួយសប្តាហ៍ចុងក្រោយនេះ។
Source: RFI Khmer Home Page | 31 Jan 2010 | 2:22 pm
អក្សរសិល្ប៍ខ្មែរ - ទំនាស់រវាងសភាវៈល្អ និងសភាវៈអាក្រក់ក្នុងអក្សរសិល្ប៍ខ្មែរ
នៅក្នុងអក្សរសិល្ប៍ខ្មែរ តាំងពីរឿងរាមកេរ្តិ៍ រហូតមកទល់នឹងសម័យកាលទំនើបនេះ គេតែងតែឃើញមានការប្រឈមមុខគ្នារវាងសភាវៈល្អ និងសភាវៈអាក្រក់។ វ៉ាន់ឌី កាអុននឹងធ្វើការវិភាគទៅលើទំនាស់រវាងសភាវៈល្អ និងសភាវៈអាក្រក់នេះ។Source: RFI Khmer Home Page | 31 Jan 2010 | 12:57 pm
ព្រំដែនកម្ពុជា-វៀតណាម - គណបក្សសម រង្ស៊ីជំរុញអោយរដ្ឋាភិបាលបង្កើតគណៈកម្មការព្រំដែនថ្មីចំរុះបក្ស
អ្នកនាំពាក្យគណបក្សសម រង្ស៊ីជំរុញអោយរដ្ឋាភិបាលបង្កើតគណៈកម្មការព្រំដែនឯករាជ្យមួយដែលមានតំណាងមកពីគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភាជាតិ។ ការធ្វើយ៉ាងនេះត្រូវបានលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីពន្យល់ថា គឺដើម្បីចៀសវាងការខ្វែងគំនិតគ្នារវាងបក្សប្រឆាំង និងរដ្ឋាភិបាលជុំវិញបញ្ហាព្រំដែនកម្ពុជាវៀតណាម។
Source: RFI Khmer Home Page | 31 Jan 2010 | 12:20 pm
សេដ្ឋកិច្ច - សហជីពព្រួយបារម្ភពីអនាគតវិស័យកាត់ដេរ
ខណៈដែលក្រសួងពាណិជ្ជកម្មកំពុងបន្តបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យបន្តផ្តល់ការអនុគ្រោះដល់ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១០នេះ មេដឹកនាំសហជីពកម្មករបានសម្តែងការព្រួយបារម្ភជាថ្មីទៀត អំពីអនាគតវិស័យកាត់ដេរនៅកម្ពុជា។ វិស័យកាត់ដេរដែលជាសសរទ្រូងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ។
Source: RFI Khmer Home Page | 30 Jan 2010 | 10:23 am
បទវិភាគនយោបាយ - ឆន្ទៈនយោបាយជាគន្លឹះដោះស្រាយរាល់បញ្ហា
កាលពីថ្ងៃព្រហស្បតិ៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងអំពីបាតុភាពអសកម្មជាច្រើនក្នុងជួរកងទ័ព រាប់ទាំងអំពើល្មើសច្បាប់របស់ឧត្តមសេនីយយោធាមួយចំនួនផង។ ការព្រមានធ្ងន់ៗ និងជាសាធារណៈបែបនេះបានធ្វើឡើងក្នុងគោលដៅកែលម្អស្ថានការណ៍ ដើម្បីកំណែទម្រង់ស៊ីជម្រៅមួយក្នុងវិស័យយោធា។ គឺជាកំណែទម្រង់ចាំបាច់បំផុតមួយក្នុងបរិបទនៃការឈ្លានពានទឹកដី ពីសំណាក់ប្រទេសជិតខាង ប៉ុន្តែកំណែទម្រង់នេះទាមទារចាំបាច់នូវឆន្ទៈនយោបាយពិតប្រាកដរបស់រដ្ឋាភិបាល។
Source: RFI Khmer Home Page | 30 Jan 2010 | 9:59 am
នយោបាយ-បទយកការណ៍ - សង្គមស៊ីវិលបញ្ចេញមតិលើសំណុំរឿងលោក សម រង្ស៊ី
សំណុំរឿងក្តីក្តាំរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងកំពុងតែផុលផុសក្តៅគគុក ក៏ព្រោះតែមេគណបក្សប្រឆាំងរូបនេះ ត្រូវតុលាការកាត់ទោសអោយជាប់ពន្ធនាគារ២ឆ្នាំ។ អ្នកតាមដានសង្គមនយោបាយខ្មែរក្នុងមជ្ឈដ្ឋានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានយល់ឃើញផ្សេងៗគ្នាលើប្រធានរឿងនេះ។
Source: RFI Khmer Home Page | 30 Jan 2010 | 7:54 am
សាលាក្តីខ្មែរក្រហម - តុលាការខ្មែរក្រហមប្រកាសបិទបញ្ចប់ការស៊ើបអង្កេតសំណុំរឿង ០០២
ការិយាល័យផ្នែកកិច្ចការសាធារណៈ ក្នុងនាមសហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមបានប្រកាសបិទការស៊ើបអង្កេតសំណុំរឿង ០០២នៅថ្ងៃនេះ។ នេះជាការជូនដំណឹងដល់សាធារណជន និងជាពិសេសដល់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងតុលាការខ្មែរក្រហម។Source: RFI Khmer Home Page | 29 Jan 2010 | 11:30 am
នយោបាយ - លោកសម រង្ស៊ី៖ « ខ្ញុំសុខចិត្តប្រគល់ខ្លួន តែត្រូវដោះលែងប្រជាជនជាមុន »
ក្រោយពីបានដឹងថា លោកត្រូវបានតុលាការខេត្តស្វាយរៀងកាត់ទោសជាប់ពន្ធនាគារចំនួនពីរឆ្នាំមក លោក សម រង្ស៊ី បានថ្លែងថា លោកមិនឲ្យបានតម្លៃទៅលើការកាត់ក្តីនេះទេ ហើយថា លោកសុខចិត្តប្រគល់ខ្លួនឲ្យតុលាការ ប្រសិនបើអាជ្ញាធរយល់ព្រមដោះលែងប្រជាជនដែលកំពុងជាប់ឃុំឃាំង ដោយហេតុតែបានចូលរួមដកបង្គោលព្រំដែនជាមួយលោក។
Source: RFI Khmer Home Page | 29 Jan 2010 | 10:12 am
នយោបាយ - Human Right Watch ថា ហ៊ុន សែន ចង់បំបាត់ពហុបក្ស
បន្ទាប់ពីគណបក្ស សម រង្ស៊ី ខ្លួនឯង អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ក៏បានបញ្ចេញប្រតិកម្មថ្កោលទោសការកាត់ទោសលោក សម រង្ស៊ី ផងដែរ។ អង្គការHuman Rights Watch បានថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បំបាត់របបពហុបក្ស។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានប្រកាសច្រានចោលការចោទប្រកាន់ទាំងនេះ។Source: RFI Khmer Home Page | 29 Jan 2010 | 10:11 am
សង្គម-បទយកការណ៍ - យុវជនក្រីក្រនៅជនបទកំពុងភ្ជាប់ខ្លួនទៅកាន់ពិភពលោកតាមរយៈព័ត៌មានវិទ្យា
មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យាមួយនៅទីក្រុងភ្នំពេញកំពុងភ្ជាប់ខ្លួនយុវជនក្រីក្រនៅជនបទទៅកាន់ពិភពលោកតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ជាទូទៅ នៅក្នុងប្រទេសកម្ពុជា យុវជននៅជនបទមួយចំនួនធំ ធ្លាប់តែឮគេនិយាយពាក្យកុំព្យូរទ័រ ប៉ុន្តែពួកគេមិនដែលដឹងថាកុំព្យូទ័រមានមុខងារធ្វើអ្វីបានខ្លះនោះទេ។
Source: RFI Khmer Home Page | 29 Jan 2010 | 10:01 am
នយោបាយ - សម រង្ស៊ី បន្តសំណុំរឿងព្រំដែនទៅអន្តរជាតិ
មិនទាន់ចប់នៅឡើយទេសំណុំរឿងលោកសម រង្ស៊ី។ ក្រោយពីត្រូវតុលាការខេត្តស្វាយរៀងផ្តន្ទាទោស នៅថ្ងៃនេះ លោកសម រង្ស៊ីប្រធានគណបក្សប្រឆាំងបានធ្វើសន្និសីទកាសែតតាមវីដេអូConferenceពីប្រទេសបារាំង ប្រកាសថាលោកនឹងយកសំណុំរឿងព្រំដែនកម្ពុជា-វៀតណាមទៅសហគមន៍អន្តរជាតិ។Source: RFI Khmer Home Page | 28 Jan 2010 | 1:00 pm
ព្រំដែនខ្មែរ-ថៃ - សភាពការណ៍ព្រំដែនប្រាសាទព្រះវិហារត្រលប់មកធម្មតាវិញ
សភាពការណ៍ នៅតាមបណ្តោយព្រំដែនប្រាសាទព្រះវិហារ បានធូរស្រាលឡើងវិញហើយ ក្រោយមានការប្រជុំរវាងមេបញ្ជាការសមរភូមិមុខ លោកឧត្តមសេនីយទោស្រី ឌឹក និងនាយសេនាធិការកងពលលេខ៦របស់ថៃ។ ទាហានកម្ពុជាប្រាប់ថៃ អោយឈប់ដើរល្បាតចូលតំបន់ដែលកម្ពុជាកាន់កាប់ទៀត។
Source: RFI Khmer Home Page | 28 Jan 2010 | 10:58 am
កម្ពុជា-ថៃ - ភាពតានតឹងនៅតាមជាយដែនខាងលិច
ទាហានថៃបានបង្កើនកម្លាំងរបស់ខ្លួនជាបន្តបន្ទាប់ជាពិសេសនៅតំបន់ភ្នំទ្រព្យដែលពួកគេតែងតែទាមទារថាជាទឹកដីរបស់ខ្លួន។ប្រភពពីជាយដែនឲ្យដឹងថាកម្លាំងទាហានប៉ារ៉ាថៃថែមទាំងបានកាប់ឆ្ការព្រៃដើម្បីបោះទីតាំងនៅទីនោះទៀតផងប៉ុន្តែសកម្មភាពទាំងនោះត្រូវបានរារាំងដោយកងទ័ពខ្មែរ។
Source: RFI Khmer Home Page | 28 Jan 2010 | 10:34 am
សង្គម-បទយកការណ៍ - អត្រានៃអ្នកជក់បារីមានការថយចុះ
រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានឈានទៅមុខមួយជំហ៊ានទៀតហើយក្នុងការធ្វើអោយប្រសើរឡើងនូវសុខភាពសាធារណៈ។ ថ្មីៗនេះអនុក្រិត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់បារីត្រូវបានគេប្រកាសអោយក្រុមហ៊ុនផលិតក្នុងស្រុកនិងនាំចូលបារីពីបរទេសទាំងអស់អនុវត្តតាមជាកំហិត។
Source: RFI Khmer Home Page | 28 Jan 2010 | 10:10 am
ប្រវត្តិសាស្រ្តកម្ពុជា - ការបង្កើតកម្លាំងសាមគ្គីភាពនៅក្នុងប្រទេសនៅថ្ងៃ ២៨ មិថុនា ឆ្នាំ១៩៥៣
Source: RFI Khmer Home Page | 28 Jan 2010 | 9:54 am
ខ្មែរក្រហម - អ្នកដាក់ពាក្យបណ្តឹងស្នើសុំអោយមានការកាត់ទោសឆាប់ៗ
ចូលមកដល់ថ្ងៃទី២ មុនការបិទបញ្ចប់ការដាក់ពាក្យបណ្តឹងលើសំណុំរឿងលេខ០០២ អង្គភាពជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមបានបន្តចុះធ្វើការសាកសួរ និងបំពេញបែបបទដាក់ពាក្យបណ្តឹងនៅតាមបណ្តាខេត្ត និងក្រុងនានា។Source: RFI Khmer Home Page | 27 Jan 2010 | 12:23 pm
នយោបាយ - កម្ពុជាបដិសេធមិនបញ្ជូនកំលាំងទៅអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែនបានថ្លែងនៅថ្ងៃទី២៧ មករានេះថា លោកបានច្រានចោលសំណើរសុំកងកំលាំងដោះមីនរបស់កម្ពុជាទៅប្រទេសអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់ដែលកំពុងមានសង្គ្រាមក្តៅគគុកនៅទីនោះ។ ឆ្លើយតបសំណើររបស់អង្គការសហប្រជាជាតិ កម្ពុជាធ្លាប់បានបញ្ជូនកំលាំងបោសសំអាតមីន៤លើករួចមកហើយទៅប្រទេសស៊ូដង់។
Source: RFI Khmer Home Page | 27 Jan 2010 | 12:22 pm
នយោបាយ - តុលាការផ្តន្ទាទោសដាក់ពន្ធនាគារលោកសម រង្ស៊ី ពីរឆ្នាំ
តុលាការខេត្តស្វាយរៀងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារលើរូបលោកសមរង្ស៊ីចំនួនពីរឆ្នាំ ព្រមទាំងពិន័យជាប្រាក់ជាង ៦០ លានរៀល នៅក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ ចំណែកកសិករពីររូបទៀត គឺអ្នកស្រីមាស ស្រី និងលោក ព្រំ ជា ក៏ត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារម្នាក់ៗមួយឆ្នាំ។Source: RFI Khmer Home Page | 27 Jan 2010 | 12:19 pm
នយោបាយ-ព្រំដែន - សម រង្ស៊ីបញ្ចេញឯកសារព្រំដែន រដ្ឋាភិបាលគំរាមប្តឹងបន្ថែម
នៅថ្ងៃពុធទី២៧ស្អែក ដល់ថ្ងៃដែលតុលាការខេត្តស្វាយរៀង នឹងបើកសវនាការជំនុំជម្រះសំណុំរឿងរបស់លោក សម រង្ស៊ី ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម។ ទន្ទឹមគ្នានេះ លោក សម រង្ស៊ី ទើបបានបញ្ចេញឯកសារថ្មីដែលលោកអះអាងថា ជាភស្តុតាងបន្ថែមដែលបញ្ជាក់ថា តម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមមួយចំនួនត្រូវបានបោះចូលក្នុងទឹកដីកម្ពុជា។
Source: RFI Khmer Home Page | 26 Jan 2010 | 1:54 pm
សង្គម - គ្រូពេទ្យគុណធម៌
អស់រយៈពេលជាង បីឆ្នាំមកហើយ តាមរយៈសមាគមគ្រូពេទ្យគុណធម៌កម្ពុជា គ្រូពេទ្យនៅតាមមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជនជាងមួយរយនាក់បានចុះតាមតំបន់ដាច់ស្រយាល ដើម្បីព្យាបាលអ្នកជំងឺក្រីក្រដោយមិនគិតថៃ្ល។ នៅក្នុងទីក្រុងភ្នំពេញ គ្លីនិកចំនួនបីបានបើកទា្វររង់ចាំជួយអ្នកទាំងនោះ ក្រោមផ្លាកសមាគមគ្រពេទ្យគុណធម៌កម្ពុជា។ បច្ចុប្បន្ន រូបភាពសមាគមកាន់តែធំ ប៉ុនែ្ត ពួកគាត់មិនទាន់ទទួលបានការឧបត្ថម្ភជាអចិន្រៃ្តយ៍ពីស្ថាបន័ណាមួយនៅឡើយទេ។
Source: RFI Khmer Home Page | 26 Jan 2010 | 1:52 pm
សិទ្ធិមនុស្ស - ស៊ូប៊ែឌី៖ រដ្ឋាភិបាលបង្ហាញឆន្ទៈពង្រឹងវិស័យសិទ្ធិមនុស្សនៅកម្ពុជា
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក ស៊ូរិយ៉ា ប្រាសាទ ស៊ូប៊ែឌី (Surya Prasad Subedi) បានប្រកាស នៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈ ដើម្បីពង្រឹងវិស័យសិទ្ធិមនុស្ស នៅកម្ពុជា។ ក៏ប៉ុន្តែ ស្ថានភាពសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានលោកបេសកជនអង្គការសហប្រជាជាតិរូបនេះ វាយតម្លៃថា កម្ពុជាមិនទាន់អនុវត្ត ស្របតាមតម្រូវការបទដ្ឋានអន្តរជាតិនៅឡើយ។
Source: RFI Khmer Home Page | 26 Jan 2010 | 1:41 pm
កម្ពុជា - អ្នករកស៊ីជួញដូរផ្លូវភេទលើក្មេងស្រីព្រហ្មចារីត្រូវចាប់ខ្លួន
បណ្តាញរកស៊ីជួញដូរផ្លូវភេទកុមារមួយត្រូវប៉ូលិសខ្មែរសហការជាមួយប៉ូលិសបារាំងក្របួចចាប់បាន ដោយមានការឃាត់ខ្លួនជនជាតិអាមេរិកម្នាក់ និងខ្មែរពីរនាក់ផង។ ជនជាតិខ្មែរពីររូប បានរកស៊ីលក់ក្មេងស្រីព្រហ្មចារីដល់ពួកទេសចរផ្លូវភេទតាំងពី៧ឆ្នាំមកហើយ។ នេះបើតាមការជូនដំណឹងរបស់ប៉ូលិសខ្មែរនៅថ្ងៃអាទិត្យម្សិលមិញ។
Source: RFI Khmer Home Page | 25 Jan 2010 | 2:01 pm
សេដ្ឋកិច្ច - បើកទ្វាររោងចក្រផលិតស្ករស នៅកោះកុង
រោងចក្រផលិតស្ករស ធ្វើពីអំពៅ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ នៅព្រឹកថ្ងៃច័ន្ទ ទី២៥ មករា ឆ្នាំ២០១០ នៅក្នុងទឹកដីខេត្តកោះកុង ជាប់ព្រំដែនថៃ។ រោងចក្រនេះ វិនិយោគរួមគ្នា ដោយអ្នកវិនិយោគចិនតៃវ៉ាន់, អ្នកវិនិយោគថៃ និងឧកញ៉ា លី យ៉ុងផាត់ ដែលជាអ្នកវិនិយោគដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 25 Jan 2010 | 12:58 pm
សេដ្ឋកិច្ច - ការនាំចេញនិងនាំចូលរបស់កម្ពុជាថយចុះនៅឆ្នាំ២០០៩
របាយការណ៍ផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញថា ការនាំចេញបានធ្លាក់ចុះ ១៨ភាគរយ រីឯការនាំចូល មានការធ្លាក់ចុះ១៧ភាគរយ នៅឆ្នាំ២០០៩ បើបៀបធៀបទៅនឹងឆ្នាំ២០០៨កន្លងមក។ តើការធ្លាក់ចុះនេះបណ្តាលមកពីកត្តាអ្វីខ្លះ?
Source: RFI Khmer Home Page | 25 Jan 2010 | 12:56 pm
សង្គម - កុមារីតូចៗកាន់តែច្រើនឡើងត្រូវគេជួញដូរផ្លូវភេទ
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលប្រកាសរួមគ្នានៅថ្ងៃសៅរ៍នេះ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ ការប្រកាសនេះបានធ្វើឡើងក្នុងខណៈពេលដែលកុមារីកាន់តែមានអាយុតិចឡើងៗត្រូវបានគេកេងប្រវ័ញ្ចព្រហ្មចារី។Source: RFI Khmer Home Page | 25 Jan 2010 | 10:09 am
អក្សរសាស្ត្រ-វប្បធម៌ខ្មែរ - ការអានសៀវភៅនៅកម្ពុជា
ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ទោះបីជាមានការវាយលុកពីសោតទស្សន៍យ៉ាងណាក៏ដោយ ក៏នៅតាមបណ្ណាគារធំៗក៏ដូចជានៅតាមតូបលក់សារពត៌មាននិងសៀវភៅនានាក្នុងរាជធានីភ្នំពេញដែរ គេឃើញមានសៀវភៅ និងទស្សនាវដ្តីដែលមានក្របលំអដោយរូបភាពល្អៗ និងរូបថតពណ៌គួរឲ្យទាក់ទាញចិត្តចង់ទិញយកមកអាន។ ភាពសម្បូណ៌បែបនៃសៀវភៅនិងទស្សនាវដ្តីនេះបញ្ជាក់ឲ្យឃើញថា បណ្តាជនខ្មែរ មិនថាតែសិស្សនិងនិស្សិតប៉ុណ្ណោះទេកាន់តែមានចំណាប់អារម្មណ៍ក្នុងការអានសៀវភៅជាងពីមុនដូចជាប្រជាជនក្នុងអារ្យប្រទេសបន្តិចម្តងៗហើយ។ នេះជាសេចក្តីសង្ឃឹមថ្មីនៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ។
Source: RFI Khmer Home Page | 24 Jan 2010 | 2:20 pm
ព្រំដែនខ្មែរ-ថៃ - ទាហានខ្មែរ-ថៃផ្ទុះអាវុធដាក់គ្នាមួយប្រាវនៅម្តុំច្រកជាំតែ
នៅម៉ោងប្រមាណ ជាង៩ព្រឹក ថ្ងៃអាទិត្យនេះ ទាហានខ្មែរ និងទាហានថៃ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវ នៅប្រមាណជាង១០គីឡូម៉ែត្រ ខាងកើតច្រកព្រំដែនព្រះវិហារ។ ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើង នៅក្នុងពេលដែលលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅព្រះវិហារ។Source: RFI Khmer Home Page | 24 Jan 2010 | 1:56 pm
អំពើពុករលួយ - លោកហ៊ុនសែនទូលថ្វាយមហាក្សត្រពីការប្រឆាំងអំពើពុករលួយ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយចំនួនផង បានចូលបង្គំគាល់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃសុក្រ ចុងសប្តាហ៍នេះ ដើម្បីរាយការណ៍ អំពីការងាររបស់រដ្ឋាភិបាល។ ក្នុងចំណោមប្រធានបទសំខាន់ៗ ដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង នាឱកាសនោះ ការប្រយុទ្ធប្រឆាំងអំពើពុករលួយជាបញ្ហាចម្បងមួយ ដែលប្រមុខរដ្ឋាភិបាលបេ្តជ្ញា ចំពោះព្រះភក្ត្រព្រះមហាក្សត្រថា ត្រូវតែបន្តធ្វើដោយឥតរាថយ។
Source: RFI Khmer Home Page | 24 Jan 2010 | 12:42 pm
សង្គម - ប្រជាពលរដ្ឋរងការបណ្តេញចេញពីតំបន់ដីក្រហមរម្លឹកអនុស្សាវរីយ៍ឈឺចាប់
ប្រជាពលរដ្ឋ ដែលទទួលរងការបណ្តេញចេញ ពីតំបន់ដីក្រហម បានរម្លឹកអនុស្សាវរីយ៍ឈឺចាប់ កាលពីព្រឹកមិញ នៅតំបន់ដីក្រហម។ ប្រជាពលរដ្ឋប្រមាណជា២០០នាក់ រួមជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងតំណាងគណបក្សសមរង្ស៊ីផង បានមកជួបជុំគ្នា នៅតំបន់ដីក្រហម ដែលមានទីតាំង នៅចន្លោះអគារបូឌិញ និងស្ថានទូតរុស្ស៊ី ដើម្បីប្រារព្ធខួបមួយឆ្នាំ នៃការបណ្តេញចេញដោយបង្ខំ។
Source: RFI Khmer Home Page | 24 Jan 2010 | 12:34 pm
អក្សរសិល្ប៍ខ្មែរ - មូលបទសំខាន់ៗនៃអ្នកនិពន្ធខ្មែរនាសតវត្សរ៍ទី១៩ និងសតវត្សរ៍ទី២០
តើអ្វីខ្លះជាមូលបទសំខាន់ៗ ដែលអ្នកនិពន្ធខ្មែរនាសតវត្សរ៍ទី១៩ និងសតវត្សរ៍ទី២០ ច្រើនយកមកសរសេរ?Source: RFI Khmer Home Page | 24 Jan 2010 | 11:29 am
ភាពយន្ត - សម្តេចក្រុមព្រះ៖ ពីអ្នកនយោបាយមកជាអ្នកផលិតកុន
កាលពី ថ្ងៃសៅរ៍សប្តាហ៍មុន នៅជាយក្រុងប៉ារីស ព្រះអង្គបានចាក់បញ្ចាំងសម្ពោធខ្សែភាពយន្តដែលព្រះអង្គទើបផលិតចប់ក្នុងប្រទេសកម្ពុជា។ វាជាការដាក់បញ្ចាំងក្នុងគោលដៅរកថវិកាសម្រាប់ឧបត្ថម្ភមូលនិធិសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិដែលព្រះអង្គទើបបង្កើតឆ្នាំ ២០០៩ដើម្បីជួយអ្នកក្រីក្រក្នុងប្រទេសកម្ពុជា។ ក្នុងកាលៈទេសៈនេះ តើព្រះរាជវង្សពិតជា ឆ្ពោះទៅកាន់ការដកខ្លួនពីឆាកនយោបាយ?Source: RFI Khmer Home Page | 23 Jan 2010 | 4:19 pm
នយោបាយ - តំណាងរាស្រ្តបក្សប្រឆាំងទាំងពីរផ្គុំគ្នាគាំទ្រលោកសមរង្ស៊ី
តំណាងរាស្ត្រគណបក្សសម រង្ស៊ី ចំនួន២៥រូប និងគណបក្សសិទ្ធិមនុស្សទាំង៣រូប បានប្រមូលផ្តុំគ្នាចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយ ដែលមានគោលដៅគាំទ្របុព្វហេតុ នៃទង្វើរបស់លោកសម រង្ស៊ី ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែន ក្នុងខេត្តស្វាយរៀង។ ក្រុមអ្នកនយោបាយប្រឆាំងទាំងពីរគណបក្ស ដែលរួបរួមគ្នា ក្រោមរូបភាពនៃ«ចលនានយោបាយប្រជាធិបតេយ្យ»នោះ ក៏បានអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យទាំងអស់រួមគ្នា ដើម្បីគាំទ្រលោកសមរង្ស៊ីផងដែរ។
Source: RFI Khmer Home Page | 23 Jan 2010 | 1:18 pm
បទសម្ភាសន៍ - ហម ស៊ុនរិទ្ធិ៖ "គួរមានវេទិកាសង្គមស៊ីវិលនិងរដ្ឋាភិបាលនិយាយពីបញ្ហាសិទ្ធិមនុស្ស"
នៅក្នុងដំណើរទស្សនកិច្ចលើកទី២របស់លោកស៊ូយ៉ា ស៊ុបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងសប្តាហ៍នេះ លោកបានលើកសំណើប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា អោយមានតំណាងរបស់សង្គមស៊ីវិល ដើម្បីធ្វើការជាមួយរដ្ឋាភិបាល។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំងអន្តរជាតិ លោកហម ស៊ុនរិទ្ធិ នាយករងផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងគាំទ្រមតិនេះដែរ។ លោកបានស្នើអោយមានរហូតដល់វេទិកាជួបគ្នារវាងសង្គមស៊ីវិល និងរដ្ឋាភិបាលទៀតផង។
Source: RFI Khmer Home Page | 23 Jan 2010 | 12:34 pm
សិទ្ធិមនុស្ស - គណបក្សសមរង្ស៊ីជួបតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដោយគ្មានលោកសមរង្ស៊ី
លោកស៊ូយ៉ាប្រាសាទស៊ូប៊ែឌី ( Surya Prasad Subedi ) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា ចូលជួបគណបក្សប្រឆាំងសមរង្ស៊ី កាលពីព្រឹកមិញ នៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសមរង្ស៊ី នៅទីក្រុងភ្នំពេញ។ ក្នុងជំនួបនោះតំណាងរាស្រ្តគណបក្សសមរង្ស៊ីបានលើកឡើងអំពីកង្វល់មួយចំនួន និងសំណើមួយចំនួនទៅកាន់លោកស៊ូប៊ែឌី។Source: RFI Khmer Home Page | 23 Jan 2010 | 12:33 pm
នយោបាយ/បទវិភាគ - ទំនាក់ទំនងដ៏គ្រោតគ្រាតរវាងបក្សប្រឆាំងនិងព្រះរាជវាំង
ស្ថាប័នព្រះមហាក្សត្របានបង្ហាញពីការថ្នាំងថ្នាក់យ៉ាងខ្លាំងចំពោះគណបក្សប្រឆាំង។ ការថ្នាំងថ្នាក់នេះបានស្តែងឡើង តាមរយៈលិខិតពីរច្បាប់ របស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ឆ្លើយតបចំពោះគណបក្សសមរង្ស៊ី ដែលបានស្វះស្វែងរកព្រះរាជអន្តរាគមន៍ ពីសម្តេចឪ ក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែន ក្នុងខេត្តស្វាយរៀង។ ខ្លឹមសារនៃលិខិតទាំងពីរនេះបានបង្ហាញពីទំនាក់ទំនងដ៏គ្រោតគ្រាត រវាងព្រះរាជវាំង និងគណបក្សសមរង្ស៊ី។Source: RFI Khmer Home Page | 23 Jan 2010 | 12:29 pm
នយោបាយ - រំលឹកខួបប្រាំមួយឆ្នាំ សពលោក ជា វិជ្ជា ប្រធានសហជីពកម្មករ
២២ មករា ២០០៤-២២មករា ២០១០ ថ្ងៃស្អែកនេះ ជាគម្រប់ខួបប្រាំមួយឆ្នាំគត់នៃសពលោក ជា វិជ្ជា ប្រធានសហជីពកម្មករ ដែលត្រូវបានឃាតករបាញ់សម្លាប់ នៅតូបលក់កាសែត ក្បែរវត្តលង្កា ក្នុងរាជធានីភ្នំពេញ។
ប្រាំមួយឆ្នាំកន្លងផុតទៅ តែឃាតករពិតប្រាកដ ដែលបានបាញ់សម្លាប់ប្រធានសហជីព ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំងរូបនេះ នៅតែមិនទាន់ ត្រូវបានផ្តន្ទាទោសនៅឡើយ។
Source: RFI Khmer Home Page | 22 Jan 2010 | 12:04 pm
នយោបាយ - សម្រែករកយុត្តិធម៌ លាន់ឮម្តងទៀត ក្នុងខួបប្រាំមួយឆ្នាំ សពលោក ជា វិជ្ជា
ថ្ងៃ២២ មករានេះ ជាខួបគម្រប់ប្រាំមួយឆ្នាំគត់ នៃសពលោក ជា វិជ្ជា ប្រធានសហជីពកម្មករ ដែលត្រូវបានឃាតករបាញ់សម្លាប់ នៅតូបលក់កាសែត ក្បែរវត្តលង្កា ក្រុងភ្នំពេញ កាលពីឆ្នាំ២០០៤។ ក្នុងពិធីរំឮកខួបនៅព្រឹកមិញ សម្រែកទាមទាររកយុត្តិធម៌ ត្រូវបានលាន់ឮយ៉ាងកងរំពងជាថ្មីម្តងទៀត។ នោះគឺការទាមទារឲ្យអាជ្ញាធរ រដ្ឋាភិបាល ចាប់ឃាតករពិតមកផ្តន្ទាទោស។
Source: RFI Khmer Home Page | 22 Jan 2010 | 12:01 pm
សារព័ត៌មាន - កាសែតមនសិការខ្មែរនឹងបើកការផ្សាយឡើងវិញក្នុងខែមករានេះ
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ទើបតែបានអនុញ្ញាតអោយកាសែតមនសិការខ្មែររបស់លោក ដាំ សិទ្ធិ កាលពីថ្ងៃទី២១មករា ម្សិលមិញ បន្តអាជ្ញាប័ណ្ណផ្សព្វផ្សាយសារព័ត៌មាននេះឡើងវិញ បន្ទាប់ពីសារព័ត៌មានដែលមាននិន្នាការទៅរកគណបក្សប្រឆាំងនេះ បានបិទទ្វារអស់រយៈពេល៥ខែមកហើយ។
Source: RFI Khmer Home Page | 22 Jan 2010 | 11:37 am
សេដ្ឋកិច្ច-បទយកការណ៍ - ការប្រកួតប្រជែងជំរុញអោយអាជីវករកែលម្អសេវាកម្មនិងគុណភាពផលិតផល
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងដើម្បីទប់ទល់ទៅនឹងការប្រកួតប្រជែងផងនោះ អាជីវករនីមួយៗចាប់ផ្តើមកែលម្អសេវាកម្ម និងគុណភាពផលិតផលរបស់ខ្លួន។Source: RFI Khmer Home Page | 22 Jan 2010 | 9:40 am
តុលាការខ្មែរក្រហម-បទយកការណ៍ - តើឌុចអាចនឹងត្រូវបានគេកាត់ទោសក្នុងករណី០០២ដែរឬទេ?
នៅក្នុងការប្រកាសបិទបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងលេខ០០២ ដែលមានជនជាប់ចោទទាំង៥រូប មានសំណួរចោទសួរថា តើជនជាប់ចោទ កាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង ដែលទើបតែបញ្ចប់ការកាត់ទោសនៅក្នុងករណី០០១ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩ អាចនឹងត្រូវគេកាត់ទោសជាថ្មីម្តងទៀតនៅក្នុងករណី ០០២ នាពេលខាងមុខដែរឬទេ?Source: RFI Khmer Home Page | 21 Jan 2010 | 2:21 pm
ប្រវត្តិសាស្ត្រកម្ពុជា - ព្រះរាជបូជនីកិច្ចទាមទារឯករាជ្យ ដំណាក់ការទីពីរ
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូមរៀបរាប់អំពី ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ដំណាក់ការទីពីរ នៅឆ្នាំ ១៩៥៣។Source: RFI Khmer Home Page | 21 Jan 2010 | 2:09 pm
កម្ពុជា-ថៃ - ថាក់ស៊ីន បានចេញពីកម្ពុជាវិញហើយ
បន្ទាប់ពីបានស្នាក់នៅកម្ពុជាមួយយប់ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន បានចាកចេញពីកម្ពុជាវិញហើយ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ លោក ថាក់ស៊ីន បានចេញដំណើរទៅទីក្រុងឌូបៃវិញ នេះបើតាមការអះអាងរបស់លោក ប្រាក់ សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
Source: RFI Khmer Home Page | 21 Jan 2010 | 11:17 am
សង្គម - ព្រះរាជអំណោយដ៏កម្រ
ប្រជារាស្រ្តទីទទ័លក្រចំនួន ៨០គ្រួសារដែលមួយចំនួនរស់នៅតាមសំណង់មិនរៀបរយក្នុងទីក្រុងភ្នំពេញ មានភ័ព្វសំណាងបានទៅរស់នៅក្នុងនិគមព្រះនរោត្តមសីហមុនី។ និគមព្រះនរោត្តម សីហមុនីរួមមាន ៨០លំនៅឋាន។ គឺជាការបរិច្ចាកព្រះរាជទ្រព្យផ្ទាល់របស់ព្រះមហាក្សត្រខ្មែរ ដែលបានសាងសង់ឡើងប្រមាណជា ១០គីឡូម៉ែត្រខាងលិចរាជធានីភ្នំពេញ។
Source: RFI Khmer Home Page | 20 Jan 2010 | 3:04 pm
អាកាសធាតុ - វិសម្ពាធមូសុងឦសានធ្វើអោយកម្ពុជាត្រជាក់
កម្ពុជាកំពុងទទួលរងឥទ្ធិពលវិសម្ពាធខ្យល់មូសុងឦសានដែលធ្វើអោយកម្ពុជាស្ទើរតែទាំងមូលមានអាកាសធាតុត្រជាក់ជាងធម្មតា ព្រមទាំងមានភ្លៀងរលឹមផង។ ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ស្តីពីការវិវឌ្ឍន៍នៃវិសម្ពាធនេះ។
Source: RFI Khmer Home Page | 20 Jan 2010 | 2:40 pm
ប្រវត្តិសាស្រ្តកម្ពុជា - រាជបូជនីយកិច្ច"ដើម្បីឯករាជ្យខ្មែររបស់ព្រះបាទនរោត្តម ស៊ីហនុ
នៅក្នុងនាទីប្រវត្តិសាស្ត្រខ្មែរថៃ្ង ព្រហស្បតិ៍ សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូមជំរាបជូនអស់លោកអំពី « រាជបូជនីយកិច្ច ដើម្បី ឯករាជ្យខ្មែររបស់ ព្រះបាទ នរោត្តម សីហនុ។
Source: RFI Khmer Home Page | 20 Jan 2010 | 2:18 pm
នយោបាយ - សម្តេចឳ នរោត្តម សីហនុ ច្រានចោលសំណើជួយលោក សមរង្ស៊ី
ព្រះករុណា សម្តេចឳ នរោត្តម សីហនុ បានបដិសេធ មិនជួយលោក សម រង្ស៊ី ពាក់ព័ន្ធនឹងសំណុំរឿងលោកសមរង្ស៊ី ដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ ជាការបដិសេធ ដែលសម្តេចឳ លើកហេតុផលថា សព្វថ្ងៃព្រះអង្គបានយាងចូលនិវត្តន៍ និង មិនជ្រៀតជ្រែកក្នុងបញ្ហានយោបាយទៀតឡើយ។
Source: RFI Khmer Home Page | 20 Jan 2010 | 12:52 pm
សិទ្ធិមនុស្ស - បេសកជន UN ជួបនាយករដ្ឋមន្ត្រី ដើម្បីស្តារទំនាក់ទំនងរវាងគ្នាឡើងវិញ
លោក ស៊ូយ៉ា ប្រសាទ ស៊ូប៊ែឌី ( Surya Prasad Subedi ) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ មករា។ នៅពេលផ្តើមទស្សនកិច្ច នៅព្រឹកមិញ លោក ស៊ូប៊ែឌី បានជួបសន្ទនាជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គឺជាការសន្ទនា ដោយបើកបេះដូង និយាយអស់បញ្ហាទៅវិញទៅមក ក្នុងន័យស្ថាបនា លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
Source: RFI Khmer Home Page | 19 Jan 2010 | 12:23 pm
សង្គម-បទយកការណ៍ - តួនាទីជួយអ្នកក្រីក្ររបស់វត្តអារាមមួយចំនួនត្រូវបានបាត់បង់
ទន្ទឹមនឹងពេលដែលប្រទេសកម្ពុជាវិវត្តន៍ទៅរកភាពទំនើប សម្ភារៈនិយម ទីអារាមមួយចំនួនខិតខំកែលំអវិហារ និងកុដរបស់ខ្លួនអោយមានលក្ខណៈទំនើប និងធំទូលាយ។ ប៉ុនែ្តគេសង្កេតឃើញថាគ្រួសារក្រីក្រមិនសូវជាទទួលអោយស្នាក់នៅក្នុងវត្តដូចពេលមុនៗទេ ជាពិសេសវត្តនៅទីក្រុងភ្នំពេញ។ ព្រះសង្ឃគ្រប់គ្រងវត្តមួយចំនួនអះអាងពីភាពអនាធិបតេយ្យនៅពេលមានវត្តមាន គ្រួសារក្រីក្រច្រើន។
Source: RFI Khmer Home Page | 19 Jan 2010 | 12:20 pm
នយោបាយ - តុលាការស្វាយរៀងអនុញ្ញាតអោយតំណាងរាស្ត្រ សមរង្ស៊ី ចូលសួរសុខទុក្ខអ្នកភូមិជាប់ឃុំឃាំង
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ត្រូវតុលាការខេត្តស្វាយរៀងអនុញ្ញាតអោយចូលជួបសួរសុខទុក្ខពលរដ្ឋ២នាក់ដែលត្រូវជាប់ឃុំឃាំង ដោយសារបានពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែនជាមួយលោក សម រង្ស៊ី។ ក្រុមសមាជិកគណបក្ស សម រង្ស៊ី ក៏បានបន្តដំណើរទៅព្រំដែនកម្ពុជាវៀតណាម កន្លែងកើតហេតុផងដែរ។
Source: RFI Khmer Home Page | 19 Jan 2010 | 11:51 am
វិស័យកងទ័ព - នាយករដ្ឋមន្ត្រី ប្រកាសពង្រឹងសមត្ថភាពកងទ័ព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឯកសណ្ឋាន ថ្នាក់នាយឧត្តមសេនីយ៍ ផុតលេខ ផ្កាយមាស ៥ បានប្រកាសយ៉ាងម៉ឹងម៉ាត់ នៅថ្ងៃនេះ អំពីការពង្រឹង និង ពង្រីកសមត្ថភាពកងទ័ពកម្ពុជា។Source: RFI Khmer Home Page | 18 Jan 2010 | 2:21 pm
សេដ្ឋកិច្ច - គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលប្រកាសគាំទ្រការលុបចោលក្រុមហ៊ុនមិនធ្វើសកម្មភាព
គណបក្សប្រឆាំងសមរង្ស៊ី គណបក្សសិទ្ធិមនុស្សនិងអង្គការសង្គមស៊ីវិលបានប្រកាសគាំទ្រចំពោះការលុបចោលក្រុមហ៊ុនចំនួន៥០ដែលមិនធ្វើសកម្មភាពបន្ទាប់ពីទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល។Source: RFI Khmer Home Page | 18 Jan 2010 | 2:16 pm
អក្សរសាស្រ្តកូរ៉េខាងត្បូង និងអក្សរសាស្រ្តខ្មែរ - សហគ្រិនចំណាន ឬគ្រប់មាគ៌ាសុទ្ឋតែក្រាលមាស
លោកគឹម វូឈុងដែលជាប្រធានស្ថាបនិកនៃបណ្តុំសហគ្រាស ឌេវូ បាននិពន្ឋរឿងនេះឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍របស់លោកចំពោះយុវជនកូរ៉េ និងយុវជនក្នុងពិភពលោកទាំងមូល។ សៀវភៅ សហគ្រិនចំណាន ឬគ្រប់មាគ៌ាសុទ្ឋតែក្រាលមាសបង្ហាញអំពីការត្រិះរិះពិចារណាទៅលើព្រឹត្តិការណ៍បច្ចុប្បន្នដែលមានជាអាទិ៍ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍នៃការសិក្សាការងារ និងមុខតំណែងរបស់ស្រី្តក្នុងសង្គមជាតិ។ល។
Source: RFI Khmer Home Page | 18 Jan 2010 | 1:51 pm
នយោបាយ - គណបក្សសិទ្ទិមនុស្ស អំពាវនាវឲ្យថៃបញ្ឈប់ការបាញ់លើពលរដ្ឋខ្មែរ
តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស បានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីថៃលោក អាប់ភីស៊ីត វេចាជីវ៉ា អោយអន្តរាគមន៍ប្រាប់ទៅទាហានថៃអោយឈប់បាញ់ប្រហារមកលើពលរដ្ឋខ្មែរក្រីក្រខ្មែរឆ្លងដែនស៊ីឈ្នួលកាប់ឈើលើទឹកដីថៃ។Source: RFI Khmer Home Page | 18 Jan 2010 | 1:47 pm
ចិន-កម្ពុជា - កម្ពុជាចិនចុះកិច្ចព្រមព្រៀងចំនួន ១៤តម្លៃ ១២០០លានដុល្លារ
ក្នុងដំណើរទស្សនកិច្ច លោកអនុប្រធានាធិបតីចិន ស៊ី យិនពីង រយៈពេល ៣ថ្ងៃមកកាន់ប្រទេសកម្ពុជា ផ្តើមកាលពីថ្ងៃអាទិត្យម្សិលមិញ កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤នៅថ្ងៃច័ន្ទនេះ។
Source: RFI Khmer Home Page | 18 Jan 2010 | 9:28 am
ជំងឺគេងមិនលក់ - រកមូលហេតុឃើញទើបការព្យាបាលមានប្រសិទ្ធភាព
គេងមិនលក់ គេងមិនឆ្អែតមិនត្រឹមតែធ្វើឲ្យលោកអ្នកមានអារម្មណ៍មិនល្អប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យខូចសុខភាពទៀតផង។ ការប្រើថ្នាំខ្លះហាក់មានប្រសិទ្ធភាព តែវាអាចផ្តល់ផលអាក្រក់ទៅថ្ងៃក្រោយ។ ការព្យាបាលបានទទួលលទ្ធផលល្អ ត្រូវរកប្រភពដើមរបស់វាជាមុនសិន។
Source: RFI Khmer Home Page | 18 Jan 2010 | 8:10 am
សេដ្ឋកិច្ច - ចិនវិនិយោគច្រើនជាងគេនៅកម្ពុជា
នៅក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនវិនិយោគច្រើនជាងគេនៅកម្ពុជា រីឯប្រទេសជប៉ុនវិញបានបោះទុនតិចជាងគេក្នុងចំណោមប្រទេសចំនួន ១០។ តើប្រទេសចិនចាប់អារម្មណ៍លើវិស័យអ្វីខ្លះ?
Source: RFI Khmer Home Page | 18 Jan 2010 | 7:00 am
នយោបាយ - គណៈប្រតិភូសភាខ្មែរអញ្ជើញទៅចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វីក
គណៈប្រតិភូ សភាខ្មែរបានអញ្ជើញទៅចូលរួមប្រជុំសភាអាស៊ីប៉ាស៊ីហ្វីកនៅក្នុងប្រទេសសឹង្ហបុរីហើយ នៅល្ងាចថ្ងៃអាទិត្យនេះ។ កិច្ចប្រជុំដែលមានរយៈពេល ៤ថ្ងៃនឹងជជែកគ្នាអំពីបញ្ហានយោបាយសេដ្ឋកិច្ច និងសហប្រតិបត្តិការ នាពេលអនាគត។
Source: RFI Khmer Home Page | 17 Jan 2010 | 1:54 pm
អក្សរសិល្បិ៍ខ្មែរ - រឿងមរណមាតា
នៅថ្ងៃអាទិត្យនេះលោកវ៉ាន់ឌី កាអុនសូមលើកយករឿងមរណមាតាមកបកស្រាយជូនលោកអ្នកជាទីសណ្តាប់៕
Source: RFI Khmer Home Page | 17 Jan 2010 | 12:57 pm
ព្រះវិហារ - មន្រ្តីយោធាខ្មែរចុះពិនិត្យស្ថានភាពនៅភ្នំទ្រព្យ
ឧត្តមសេនីយ៍ជាន់ខ្ពស់ខ្មែរបានចុះទៅតំបន់ភ្នំទ្រព្យនៅជិតប្រាសាទព្រះវិហារ នៅថ្ងៃអាទិត្យនេះដើម្បីពិនិត្យមើលស្ថានការណ៍យោធា។ វត្តមានរបស់មន្ត្រីយោធា នៅពេលនេះ គឺស្របពេលដែលមានសេចក្តីរាយការណ៍អំពីភាពតានតឹងខាងយោធាដែលបានកើតឡើងជាថ្មីនៅឯតំបន់ភ្នំទ្រព្យ។ ប៉ុន្តែឧត្តមសេនីយ៍យោធាខ្មែរអះអាង នៅថ្ងៃនេះថា ស្ថានការណ៍យោធានៅតាមជាយដែនស្ថិតក្នុងសភាពធម្មតាទេ។
Source: RFI Khmer Home Page | 17 Jan 2010 | 12:12 pm
ការវិភាគនយោបាយ - ពន្ធនាគារមិនសំខាន់សម្រាប់អ្នកនយោបាយ
តុលាការខេត្តស្វាយរៀងដែលនឹងបើកសវនាការកាត់ក្តីសំណុំរឿងដកតម្រុយបង្គោលព្រំដែននាថ្ងៃ ២៧មករាខាងមុខនេះប្រាកដជានឹងគ្មានវត្តមានរបស់លោកសម រង្ស៊ីឡើយ។ ជនជាប់ចោទដ៏សំខាន់ក្នុងរឿងក្តីមួយនេះដែលជាអ្នកតំណាងរាស្រ្ត និងជាប្រធានគណបក្សប្រឆាំងផងនោះ បានចាកចេញពីប្រទេសតាំងពីខែវិច្ឆិកាឆ្នាំ ២០០៩ម៉្លេះដើម្បីគេចចេញពីការចាប់ខ្លួនដាក់ពន្ធនាគារ។ តើពន្ធនាគារពិតជាសំខាន់សម្រាប់ប្រជាប្រិយអ្នកនយោបាយមែនឬ?
Source: RFI Khmer Home Page | 16 Jan 2010 | 12:32 pm
បទសម្ភាសន៍ - ជា មុនី៖ បើអាមេរិកបន្តយកពន្ធនាំចូល វិស័យកាត់ដេរកម្ពុជានឹងដួល
លោកជា មុនីប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរលិខិតផ្ញើទៅលោកស្រីNancy Pelosi សមាជិកសភាអាមេរិក កាលពីដើមសប្តាហ៍នេះដើម្បីសុំអោយអាមេរិកលើកលែងពន្ធនាំចូលផលិតផលវាយនភណ្ឌពីកម្ពុជាទៅអាមេរិក។ បើគ្មានការអនុគ្រោះពន្ធនាំចូលសំលៀកបំពាក់នេះពីអាមេរិកទេ លោកជា មុនីថ្លែងថា វិស័យកាត់ដេរកម្ពុជាក្នុងឆ្នាំ ២០១០នេះនឹងមានបញ្ហា។
Source: RFI Khmer Home Page | 16 Jan 2010 | 12:25 pm
ប្រាក់បៀវត្សរ៍ - រដ្ឋាភិបាលចាប់អនុវត្តនយោបាយរឹតត្បិតថវិកា
នៅក្នុងការអនុវត្តន៍នយោបាយបង្កើនចំណូលថវិកាជាតិ រដ្ឋាភិបាលកំពុងចាប់ផ្តើមអនុវត្តការរឹតត្បិតចំណាយរបស់ខ្លួនដែលមិនសូវចាំបាច់។ នយោបាយដែលតម្រូវឲ្យក្រសួង ស្ថាប័នរដ្ឋទាំងឡាយកាត់ប្រាក់ចំណាយសម្រាប់បេសកកម្ម និងប្រាក់លើកទឹកចិត្តនានារបស់មន្ត្រីរាជការនេះបានធ្វើឲ្យមានប្រតិកម្មមិនល្អខ្លះចេញពីអ្នកដែលទទួលផលប៉ះពាល់។ យ៉ាងណា ក៏ដោយរដ្ឋាភិបាលទំនងជាមិនថយក្រោយឡើយ។
Source: RFI Khmer Home Page | 16 Jan 2010 | 12:07 pm
សិទ្ធិមនុស្ស - មតិខ្វែងគ្នាជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
លោកស៊ូយ៉ាប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងចាប់ផ្តើមធ្វើទស្សនកិច្ចលើកទីពីរនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។ ស្របពេលទស្សនកិច្ចនេះបក្សប្រឆាំង និងបក្សកាន់អំណាចវាយតម្លៃខុសគ្នាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
Source: RFI Khmer Home Page | 16 Jan 2010 | 12:03 pm
អត្ថបទខ្លី\ហៃទី\កម្ពុជា - កម្ពុជាផ្តល់ជំនួយដល់ជនរងគ្រោះនៅហៃទី
ប្រទេសកម្ពុជាប្រកាសផ្តល់ជំនួយដល់ជនរងគ្រោះនៅហៃទីចំនួនប្រាំម៉ឺនដុល្លារអាមេរិក។ ទឹកប្រាក់នេះគឺ ដើម្បីចូលរួមចំណែកសម្រាលដល់ទុក្ខលំបាករបស់ប្រជាជនហៃទីដែលកំពុងជួបការលំបាក បន្ទាប់ពីមានឧប្បត្តិហេតុគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ។Source: RFI Khmer Home Page | 16 Jan 2010 | 11:56 am
រញ្ជួយដីនៅហៃទី - កម្ពុជារំលែកទុក្ខជាមួយប្រជាពលរដ្ឋហៃទី
ប្រមុខរដ្ឋាភិបាលខ្មែរលោកហ៊ុន សែនបានថ្លែងសាររំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋហៃទីកាលពីថ្ងៃទី ១៤មករា។ សាររំលែកទុក្ខដែលត្រូវបានផ្ញើទៅលោក Jean-Max BELLERIVEនាយករដ្ឋមន្ត្រីសាធារណរដ្ឋហៃទីមានខ្លឹមសារជួយរំលែកទុក្ខជាមួយប្រជាជនហៃទីដែលរងគ្រោះដោយការរញ្ជួយដី។
Source: RFI Khmer Home Page | 15 Jan 2010 | 1:58 pm
សេដ្ឋកិច្ច - កម្ពុជាកំពុងបោះជំហានទៅរកការប្រកួតប្រជែងដ៏តឹងតែងនាពេលអនាគត
តំបន់ពាណិជ្ជកម្មសេរីរវាងសមាគមអាស៊ាន និងប្រទេសចិន គឺជាឱកាសសម្រាប់ប្រទេសកម្ពុជាផង និងជាការប្រឈមផង។ តើអ្វីទៅជាឱកាស និងអ្វីទៅជាការប្រឈម?
Source: RFI Khmer Home Page | 15 Jan 2010 | 1:00 pm
នយោបាយ - ខួប ១ ឆ្នាំ សម្ព័ន្ធភាពគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
ថ្ងៃ ១៥ មករា ២០០៩-ថ្ងៃ ១៥ មករា ២០១០, ថ្ងៃនេះ គឺគម្រប់ខួប ១ ឆ្នាំ នៃថ្ងៃចុះកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោកកឹម សុខា។ ជាសម្ព័ន្ធភាពដែលមានត្រឹមតែឈ្មោះ ហើយនៅខួបគម្រប់ ១ឆ្នាំ, នៅថ្ងៃនេះ គណបក្សប្រឆាំងទាំង ២នៅតែមិនអាចរលាយចូលគ្នាបាន។
Source: RFI Khmer Home Page | 15 Jan 2010 | 12:46 pm
សមរង្សី/បង្គោលព្រំដែន - រដ្ឋាភិបាលប្រតិកម្មលើការប្រមូលស្នាមមេដៃគាំទ្រលោកសម រង្ស៊ី
មន្ត្រីរបស់រដ្ឋាភិបាលបានថ្លែងថា គណបក្សសម រង្ស៊ីកំពុងធ្វើប្រជាភិថុតលើបញ្ហាព្រំដែន ហើយថា កំពុងបង្ខំប្រជាពលរដ្ឋអោយចុះហត្ថលេខាគាំទ្រខ្លួនដែលបានប្រព្រឹត្តខុសច្បាប់។ អ្នកនាំពាក្យគណបក្សសម រង្ស៊ីលោកយឹម សុវណ្ណបានប្រតិកម្មថា ប្រធានគណបក្សរបស់លោកមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។
Source: RFI Khmer Home Page | 15 Jan 2010 | 12:24 pm
នយោបាយ - សមាជិកសភាគណបក្សសមរង្ស៊ី ជំនះទៅជួបកសិករជាប់ពន្ធនាគារខេត្តស្វាយរៀង
សមាជិកសភាគណបក្សសមរង្ស៊ី បានប្រកាសនៅថ្ងៃទី១៤មករានេះថា ពួកគេនៅតែធ្វើដំណើរទៅសួរសុខទុក្ខ ប្រជាកសិករ ២ រូប ដែលកំពុងជាប់ឃុំឃាំង នៅពន្ធនាគារខេត្តស្វាយរៀង នៅថ្ងៃទី ១៩ មករា សប្តាហ៍ក្រោយ។ ជាការសម្រេច បន្ទាប់ពីក្រសួងមហាផ្ទៃ បានបដិសេធសំណើសុំរបស់បក្សប្រឆាំងនេះ។Source: RFI Khmer Home Page | 14 Jan 2010 | 12:30 pm
កីឡា - អស់ផ្ទះដើម្បីប្រដាល់និងបក្ស
ប៉ែន សារិន អ្នករៀបចំប្រដាល់ក្បាច់គុណបុរាណខ្មែរក្រៅរង្វង់សហព័ន្ធសុខចិត្តរស់នៅជាមួយសៃវៀនប្រដាល់ចល័តរបស់ខ្លួន ដើម្បីការពារក្បាច់គុណដ៏ចំណាស់របស់ខ្មែរ។
Source: RFI Khmer Home Page | 14 Jan 2010 | 10:15 am
កិច្ចការបរទេស - ប្រមុខការទូតកម្ពុជា ថ្កោលទោសថៃ និង អំពាវនាវកុំឲ្យខ្មែរឆ្លងដែនខុសច្បាប់
ប្រមុខការទូតប្រទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើការថ្កោលទោសជាថ្មីម្តងទៀត លើទាហានថៃ ដែលបានបាញ់សម្លាប់ គ្មានប្រណីដៃលើពលរដ្ឋខ្មែរនៅជាយដែន។ ពលរដ្ឋខ្មែរ ដែលបាននាំគ្នាចូលឆ្លងដែនខុសច្បាប់ ទៅរកអនុផលព្រៃឈើ នៅលើខ្នងភ្នំដងរែក តំបន់ព្រំដែនកម្ពុជា-ថៃ។
Source: RFI Khmer Home Page | 13 Jan 2010 | 12:09 pm
សង្គម - កម្ពុជាស្វែងរកអ្នកផលិតស្បែកជើងមានរូបទង់ជាតិខ្មែរ
រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរលោក ហោ ណាំហុង បានថ្លែងថា លោកបានបញ្ជាអោយមានការស្រាវជ្រាវរកអ្នកផលិតស្បែកជើងប៉ាតាដែលមានដាក់រូបទង់ជាតិកម្ពុជា។ រដ្ឋមន្ត្រីការបរទេសចាត់ទុកថា ការផលិតស្បែកជើងមានរូបភាពទង់ជាតិខ្មែរនេះ គឺជាការមើលងាយជាតិខ្មែរ។
Source: RFI Khmer Home Page | 13 Jan 2010 | 10:51 am
ព័ត៌មានខ្លី - អាមេរិកឧបត្ថម្ភវគ្គបណ្តុះបណ្តាលព័ត៌មានវិទ្យានៅក្រសួងយុត្តិធម៌
សហរដ្ឋអាមេរិកបានផ្តល់មូនិធិជិត២លានដុល្លារនៅក្នុងឆ្នាំនេះ ដើម្បីពង្រឹងដល់ប្រព័ន្ធច្បាប់កម្ពុជា ដោយធ្វើបានធ្វើការបណ្តុះបណ្តាលចៅក្រម មេធាវី និងបានផ្តល់ដល់សាធារណៈជន នូវការស្វែងរកព័ត៌មានស្តីពីតុលាការ។
Source: RFI Khmer Home Page | 13 Jan 2010 | 10:33 am
ខ្មែរក្រហម-បទយកការណ៍ - ខ្សែជីវិត លោក ប៊ូ ម៉េង ត្រូវបានចងក្រងជាសៀវភៅ
ជនដែលរួចផុតពីសេចក្តីស្លាប់នៅមន្ទីរ ស២១ ឬ គុកទួលស្លែង និង យុត្តិធម៌សម្រាប់អនាគត គឺជាចំណងជើងសៀវភៅ ដែលចងក្រងអំពីជីវិតរបស់លោក ប៊ូ ម៉េង អតីតអ្នកទោស នៅគុកទួលស្លែង។ លោក ប៊ូ ម៉េង ជាអ្នករួចជីវិតម្នាក់ ក្នុងចំណោមអ្នកទោស ៧ នាក់ ដែលបានរួចខ្លួន ពីការកាប់សម្លាប់នៅគុកទួលស្លែង ក្នុងជំនាន់ខ្មែរក្រហម។
Source: RFI Khmer Home Page | 13 Jan 2010 | 7:55 am
នយោបាយ - IRI ៖ ការគាំទ្ររដ្ឋាភិបាលកម្ពុជា កាន់តែកើនឡើង
វិទ្យាស្ថានសាធារណរដ្ឋ សម្រាប់កិច្ចការអន្តរជាតិ របស់សហរដ្ឋអាមេរិក ហៅកាត់ថា IRI បានបង្ហាញនូវលទ្ធផលស្ទង់មតិថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ។
Source: RFI Khmer Home Page | 12 Jan 2010 | 11:05 am
កសិកម្ម - ពិព័រណ៍គោជាលើកទី ១ដើម្បីលើកទឹកចិត្តកសិករខ្មែរ
កាលពីចុងសប្តាហ៍កន្លងទៅ គោប្រភេទថ្មីជាង ៥០ក្បាល គោប្រាម៉ាន់ដែលនាំចូលមកពីប្រទេសអូស្ត្រាលី ត្រូវបានយកមកបង្ហាញនិងដាក់លក់នៅក្នុងពិព័រណ៍គោលើកទី ១នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល។Source: RFI Khmer Home Page | 12 Jan 2010 | 9:11 am
កម្ពុជា-ថៃ - គ្មានគម្រោងជួបគ្នារវាងលោក ហោ ណាំហុង និង កាស៊ីត ឡើយ
រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបជុំគ្នារយៈពេល២ថ្ងៃ ដើម្បីចូលរួមប្រជុំជាច្រើនស្តីពីការពង្រឹងចំណងអាស៊ាន។ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ហោ ណាំហុង នឹងចេញដំណើរទៅចូលរួមកិច្ចប្រជុំទាំងនេះ ហើយបន្តទៅចូលរួមក្នុងវេទិកាអាស៊ីបូព៌ា-អាមេរិកឡាទីននៅទីក្រុងតូក្យូទៀត។ គ្មានជំនួបក្រៅផ្លូវការទាក់ទងរវាងប្រមុខការទូតកម្ពុជា និងថៃត្រូវបានគ្រោងទុកឡើយ។
Source: RFI Khmer Home Page | 11 Jan 2010 | 12:49 pm
ព័ត៌មានវិទ្យា - ទីផ្សារការងារក្នុងវិស័យព័ត៌មានវិទ្យាមានលក្ខណៈតូចចង្អៀត
បើទោះបីជាវិស័យព័ត៌មានវិទ្យានៅកម្ពុជាមានការរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយក៏ទីផ្សារការងារក្នុងវិស័យនេះនៅមិនទាន់អាចស្រូបយកនិស្សិតជំនាញក្នុងវិស័យនេះបានច្រើននៅឡើយទេ។តើនេះបណ្តាលមកពីមូលហេតុអ្វី?Source: RFI Khmer Home Page | 11 Jan 2010 | 11:54 am
អភិវឌ្ឍន៍អគ្គិសនី - កម្ពុជា កំពុងពង្រីកបណ្តាញអគ្គិសនី នៅទូទាំងប្រទេស
គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានអនុម័តនូវគម្រោងវិនិយោគ ដែលមានទឹកប្រាក់សរុប ១០៧,៦ លានដុល្លារអាមេរិក ដើម្បីសាងសង់អនុស្ថានីយ៍ និង ខ្សែបណ្តាញបញ្ជូនអគ្គិសនី ពីភ្នំពេញ ទៅកាន់ខេត្តកំពង់ចាម ប្រវែង ១១០ គីឡូម៉ែត្រ។Source: RFI Khmer Home Page | 11 Jan 2010 | 11:36 am
កសិកម្ម - អ្នកផលិតអង្ករក្នុងស្រុកនិងអ្នកទិញអង្ករមកពីបរទេសនឹងជួបគ្នានៅសប្តាហ៏ក្រោយនេះ
នៅថ្ងៃទី១៤ខែមករាខាងមុខនេះ អ្នកផលិតអង្ករកម្ពុជានិងអ្នកទិញអង្ករមកពីបរទេសនឹងជួបគ្នានៅទីក្រុង ភ្នំពេញដើម្បីរកមធ្យោបាយនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។
Source: RFI Khmer Home Page | 10 Jan 2010 | 11:50 am
ប្រភេទអក្សរសិល្ប៍ខ្មែរ - ប្រលោមលោកនិងអំពី សាស្រ្តាល្បែងឬរឿងល្បែង
Source: RFI Khmer Home Page | 10 Jan 2010 | 11:00 am
អក្សរសាស្ត្រ-វប្បធម៌ខ្មែរ - បទពិសោធន៍ខ្លះៗនៃការសិក្សាលើអត្ថបទវិជ្ជា
អត្ថបទវិជ្ជា គឺវិជ្ជាលើអត្ថបទ ( Science des textes) ជាមុខវិជ្ជាសិក្សាមានលក្ខណៈជាវិទ្យាសាស្រ្ត ក្នុងករណីណាដែលយើងសិក្សាឲ្យបានម៉ត់ចត់ ព្រោះយើងត្រូវការចំណេះដឹងផ្នែកមុខវិជ្ជាឯទៀតៗ ក្នុងមែកធាងអក្សរសាស្ត្រនិងមនុស្សសាស្ត្រ និងយល់អត្ថបទដល់ជម្រៅ។ នៅពេលនោះហើយ ដែលយើងចាត់ទុកការសិក្សាលើអត្ថបទមានលក្ខណៈបែបវិទ្យាសាស្រ្ត។ បណ្ឌិត ឃីង ហុកឌីបានលើកប្រធានបទនេះមកមានប្រសាសន៍ពន្យល់ក្នុងសិក្ខាសាលាមួយ រៀបចំដោយសមាគមអក្សរសិល្បិ៍ នូ ហាច នៅវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យនារាជធានីភ្នំពេញ កាលពីឆ្នាំ២០០៥។
Source: RFI Khmer Home Page | 10 Jan 2010 | 9:00 am
កម្ពុជា-ចិន - កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនកាន់តែស៊ីជម្រៅ
បើទោះបីជាកម្ពុជានិងចិនមានទំនាក់ទំនងការទូតជាមួយគ្នាយ៉ាងស្អិតល្មួតហើយក៏ដោយ ក៏ប្រទេសទាំងពីរនេះនៅតែបន្តពង្រឹងចំណងទាក់ទងការទូតរបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀតឥតឈប់ឈរ។Source: RFI Khmer Home Page | 10 Jan 2010 | 9:00 am
សាលាក្តីខ្មែរក្រហម - ការស៊ើបអង្កេតសំណុំរឿង០០២ ចប់សព្វគ្រប់
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលហៅកាត់ថាតុលាការខ្មែរក្រហមគ្រោងនឹងជូនដំណឹងជាសាធារណៈនៅដើមសប្តាហ៍ក្រោយនេះអំពីការបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿង០០២។ គឺជាសំណុំរឿងដែលទាក់ទងនឹងអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំង៤រូប គឺនួនជា ខៀវសំផន អៀងសារីនិងអៀងធិរិទ្ធ។
Source: RFI Khmer Home Page | 9 Jan 2010 | 2:23 pm
នយោបាយ/បទសម្ភាសន៍ - លោក សម រង្ស៊ី មិនអាចជាប់ពន្ធនាគារដោយគ្មានន័យនោះទេ
មានមតិផ្សេងៗគ្នាចេញពីសមាជិកគណបក្សសម រង្ស៊ី ទាក់ទងនឹងការរកដំណោះស្រាយសំរាប់លោកសម រង្ស៊ីដែលកំពុងស្ថិតនៅក្នុងការតាមដានរបស់តុលាការ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ អ្នកនាំពាក្យគណបក្សសម រង្ស៊ីលោកយឹម សុវណ្ណបានអះអាងថា សមាជិកគណបក្សមានសេរីភាពក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។
Source: RFI Khmer Home Page | 9 Jan 2010 | 2:10 pm
ខ្មែរក្រហម-បទយកការណ៍ - ប្រជាជនខ្មែរ-អ៊ីស្លាមរំលឹកពីឧក្រិដ្ឋកម្មសម័យប៉ុលពត
ព្រឹត្តិការណ៍នៃការសម្លាប់ទៅលើបងប្អូនជនជាតិខ្មែរ-អ៊ីស្លាមនៅក្នុងភូមិទ្រា ឃុំទួលទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាមកាលពីជាង៣០ឆ្នាំមុន ស្ថិតនៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលពួកគេសព្វថ្ងៃបានស្នើសុំអោយមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ទៅលើអតីតមេដឹកនាំខ្មែរក្រហម ដែលកំពុងជាប់ឃុំនៅក្នុងសាលាក្តីខ្មែរក្រហម។Source: RFI Khmer Home Page | 9 Jan 2010 | 2:03 pm
តុលាការ - សវនាការរឿងក្តីលោក សម រង្ស៊ី កំណត់បើកនៅថ្ងៃទី ២៧ ខែមករា
សវនាការរឿងក្តីលោកសមរង្ស៊ីទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមក្នុងស្រុកចន្ទ្រាខេត្តស្វាយរៀងត្រូវបានតុលាការខេត្តនេះកំណត់បើកធ្វើនៅថ្ងៃ២៧មករាខាងមុខនេះហើយ។
Source: RFI Khmer Home Page | 9 Jan 2010 | 1:56 pm
អាមេរិក-កម្ពុជា - វ៉ាស៊ីនតោនចង់ផ្សះមុខរបួសការទូតជាមួយកម្ពុជា
ដំណើរបំពេញទស្សនកិច្ចរបស់សមាជិកសភាអាមេរិក៣រូបមកកាន់ប្រទេសកម្ពុជានៅក្នុងសប្តាហ៍នេះគឺជាព្រឹត្តិការណ៍មួយគួរឲ្យកត់សម្គាល់។ប្រធានគណៈប្រតិភូគឺលោកEni Faleomaveaga ប្រធានអនុកម្មការកិច្ចការបរទេសទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិកបានបង្ហាញមុខនៅក្នុងទិវារំលឹកខួបទី៣១នៃថ្ងៃ៧មករា។Source: RFI Khmer Home Page | 9 Jan 2010 | 1:56 pm
កម្ពុជា - រដ្ឋាភិបាលចាប់ផ្តើមប្រជុំគណៈរដ្ឋមន្ត្រីដោយប្រើវីដេអូ Conference
គណរដ្ឋមន្ត្រីកម្ពុជាបានចាប់ផ្តើមលើកដំបូងបំពាក់វីដេអូConferenceដើម្បីអនុញ្ញាតឲ្យអភិបាលខេត្តអាចមើលឃើញការប្រជុំថ្នាក់រដ្ឋាភិបាលរៀងរាល់ថ្ងៃសុក្រ។ នេះជាវិធានការមួយដែលលោកនាយក រដ្ឋមន្ត្រីហ៊ុន សែនអះអាងថាដើម្បីប្រសិទ្ធភាពការងារ។Source: RFI Khmer Home Page | 8 Jan 2010 | 2:34 pm
សុខភាព-អនាម័យ - មន្ត្រីសុខាភិបាល៖ ប្រយ័ត្នជម្ងឺអាសន្នរោគ!
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លងរបស់ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវ នៅថ្ងៃសុក្រនេះ ឲ្យប្រជាជនខ្មែរបង្កើនការប្រុងប្រយ័ត្ន ចំពោះជម្ងឺអាសន្នរោគ ដែលបានរាលដាល នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ករណីចុងក្រោយបានផ្ទុះឡើង នៅខេត្តកំពង់ចាម និង បានសម្លាប់ជីវិតកម្មការិនីកាត់ដេរម្នាក់ កាលពីថ្ងៃទី៥ មករា ថ្មីៗនេះ។
Source: RFI Khmer Home Page | 8 Jan 2010 | 1:41 pm
ព័ត៌មានវិទ្យា-បទយកការណ៍ - កំណើននៃតម្រូវការកុំព្យូទ័រ
តម្រូវការផ្នែកកុំព្យូទ័រនៅក្នុងប្រទេសកម្ពុជាមានការកើនឡើង២០ភាគរយ ក្នុងចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០១០។ ប៉ុន្តែបើគិតក្នុងក្របខណ្ឌតំបន់វិញ ការប្រើប្រាស់កុំព្យូទ័រនៅកម្ពុជានៅមានចំនួនតិចតួចណាស់។
វិស័យដែលប្រើប្រាស់កុំព្យូទ័រច្រើនជាងគេ គឺវិស័យទូរគមនាគមន៍ និងធនាគារ។Source: RFI Khmer Home Page | 8 Jan 2010 | 1:26 pm
ប្រវត្តិសាស្រ្តកម្ពុជា - កម្ពុជាមុនព្រះរាជបូជនកិច្ចរបស់ព្រះបាទនរោត្តមសីហនុ
នៅក្នុងនាទីប្រវត្តិសាស្ត្រខ្មែរថៃ្ង ព្រហស្បតិ៍ សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូមជំរាបជូនអស់លោកអំពីព្រឹត្តិការណ៍សំខាន់ៗទាំងឡាយដែលកើតមានឡើង នៅមុនព្រះរាជបូជនកិច្ច ដើម្បីឯករាជ្យរបស់ព្រះបាទនរោត្តមសីហនុ។
Source: RFI Khmer Home Page | 7 Jan 2010 | 1:59 pm
កីឡា - កីឡាផ្សារភ្ជាប់ ៧មករា
កីឡាយុទ្ធសិល្ប៍ចំនួនជាងដប់ប្រភេទត្រូវបានគេរៀបចំសំដែងនៅស្តាតអូឡាំពិកដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣១ ទិវាជ័យជំនះ ៧មករា។ ជាមួយគ្នានេះ គ្រូបង្ហាត់ក្បាច់គុណដែលមានវ័យចំណាស់មានឱកាសថ្លែងពីការពិតនៅក្នុងរបបប៉ុល ពតដែលរបបនេះបានបំបាត់ទាំងស្រុងការលេងកីឡាគ្រប់ប្រភេទ។
Source: RFI Khmer Home Page | 7 Jan 2010 | 1:30 pm
នយោបាយ - ថ្ងៃរំដោះ ៧មករាប្រារព្ធឡើងជាមួយនឹងការផ្តល់អត្ថន័យផ្សេងៗគ្នា
៧មករា ១៩៧៩-៧មករា ២០១០ ថ្ងៃនេះ ប្រទេសកម្ពុជា ជាពិសេស គណបក្សប្រជាជនកម្ពុជា បានប្រារព្ធទិវារម្លឹកខួបលើកទី ៣១ ឆ្នាំ នៃថ្ងៃជ័យជំនះ លើរបបខ្មែរក្រហម យ៉ាងអធិកអធម។ ថ្នាក់ដឹកនាំកំពូលទាំង ៣ របស់គណបក្សប្រជាជនកម្ពុជា អង្គទូត និងអ្នកគាំទ្រប្រមាណ ១ម៉ឺននាក់ បានជួបជុំសាទរទិវាជ័យជម្នះ ៧មករា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅភ្នំពេញ នាព្រឹកមិញ។
Source: RFI Khmer Home Page | 7 Jan 2010 | 1:10 pm
កម្ពុជា អាមេរិក - សមាជិកសភាអាមេរិកពិភាក្សាបញ្ហាពាណិជ្ជកម្ម និងបំណុលជាមួយកម្ពុជា
សមាជិកសភាអាមេរិក ៣រូបបានបញ្ចប់ទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា នៅថ្ងៃនេះ។ ប្រធានគណៈប្រតិភូសមាជិកសភា លោកអេនី ហ្វាលេអូម៉ាវេហ្កា Eni FALEOMAVAEGAបានជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីពិភាក្សាអំពីការពង្រឹងសហប្រតិបត្តិការអាមេរិកកម្ពុជា។ ទស្សនកិច្ចរបស់សមាជិកសភាអាមេរិកក៏ដើម្បីស្វែងយល់អោយកាន់តែច្រើនពីកម្ពុជា។
Source: RFI Khmer Home Page | 7 Jan 2010 | 12:45 pm
នយោបាយ - សម រង្ស៊ី៖ ខ្ញុំនឹងទទួលបានអភ័យឯកសិទ្ធិមកវិញ នាពេលឆាប់ៗខាងមុខនេះ
នៅថ្ងៃអាទិត្យ ទី២៩ វិច្ឆិកានេះ លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ីដែលកំពុងស្នាក់នៅក្នុងប្រទេសបារំាង បានអំពាវនាវឲ្យរដ្ឋាភិបាលគិតគូរឲ្យបានម៉ត់ចត់ពីបញ្ហាព្រំដែន មានទំាងព្រំដែនប៉ែកខាងកើត និងប៉ែកខាងលិច។ ជាមួយគ្នានេះ លោក សម រង្ស៊ី សង្ឃឹមថានឹងទទួលបានអភ័យឯកសិទ្ធិតំណាងរាស្រ្តមកវិញនាពេលឆាប់ៗខាងមុខនេះ។ តែលោកមិនបានបញ្ជាក់ពីថ្ងៃ ខែដែលលោកត្រូវត្រលប់ចូលប្រទេសកម្ពុជាវិញទេ។
Source: RFI Khmer Home Page | 6 Jan 2010 | 12:03 pm
នយោបាយ - គណបក្ស សមរង្ស៊ី បញ្ជូនស្នាមមេដៃ ទៅព្រះមហាក្សត្រ និងសម្តេចឪ
គណបក្ស សម រង្ស៊ី នៅថ្ងៃពុធនេះ បានបញ្ជូនស្នាមមេដៃរបស់សកម្មជនអ្នកគាំទ្រជាង ៣០០០ នាក់ ទៅកាន់ព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រ-សម្តេចឪ។ កិច្ចប្រឹងប្រែងនេះ ដើម្បីជួយដល់ លោក សម រង្ស៊ី ឲ្យរួចផុតពីការចោទប្រកាន់ក្នុងរឿងដកតម្រុយបង្គោលព្រំដែន និង ដើម្បីឲ្យលោក សម រង្ស៊ី ទទួលបានអភ័យឯកសិទ្ធិ វិលមកកាន់ប្រទេសកម្ពុជាវិញ។
Source: RFI Khmer Home Page | 6 Jan 2010 | 11:55 am
កម្ពុជា-ឡាវ - កម្ពុជា-ឡាវ ពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការ
តំណាងរដ្ឋាភិបាលកម្ពុជា ឡាវ បានបញ្ចប់ការជួបពិភាក្សាគ្នានៅប្រទេសឡាវរយៈពេល២ថ្ងៃ ដើម្បីពង្រឹងចំណងសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ។ នៅក្នុងចំណោមប្រធានបទនៃការពិភាក្សាទាំងនោះ ការបោះបង្គោលព្រំដែន ក៏ជាប្រធានបទសំខាន់មួយដែរ ដែលភាគីទាំងពីរត្រូវជម្រុញបញ្ចប់ការងារដែលនៅសេសសល់។
Source: RFI Khmer Home Page | 6 Jan 2010 | 10:14 am
នយោបាយ - ការរួបរួមគណបក្សហ៊្វុនស៊ីនប៉ិច និងជាតិនិយមនៅតែជាប់គាំង
ជាច្រើនខែមកហើយ គណបក្សសត្រូវបងប្អូនបង្កើតទាំងពីរបានសន្យារួបរូមគ្នាដើម្បីតស៊ូនៅក្នុងការបោះឆ្នោតខាងមុខទៀត។ គណបក្សទាំងពីរបានប្រកាសពីគម្រោងរៀបចំបញ្ជីឈរឈ្មោះបោះឆ្នោតរួមគ្នានៅក្នុងការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខ។ មានតែគំនិតក្នុងការរួបរួមគ្នា តែការចរចាកំពុងជាប់គាំង។
Source: RFI Khmer Home Page | 5 Jan 2010 | 2:31 pm
សង្គម - ស្ថានភាពកុមារនៅក្នុងគុកជាមួយម្តាយជាអ្នកទោស
នួន ស្ត្រីវ័យ ៣៧ឆ្នាំបានជាប់គុករយៈពេល ៦ខែនៅព្រៃសពីបទចោរកម្ម។ ដោយគ្មានសាច់ញាតិ គាត់បានបង្ខំចិត្តយកកូនស្រី ៦ឆ្នាំម្នាក់ទៅរស់នៅក្នុងគុកជាមួយគាត់។ ស្ថានភាពដ៏អាប់អួរនៅក្នុងគុកបានផ្តល់ផលអាក្រក់ទៅដល់ក្មេងៗជាច្រើនដែលរស់នៅជាមួយម្តាយជាអ្នកទោស។
Source: RFI Khmer Home Page | 5 Jan 2010 | 12:43 pm
នយោបាយ - លោកហ៊ុន សែន ប្រកាសមិនជួយលើកលែងទោសឲ្យសម រង្ស៊ី
នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានត្រលប់មកពន្យល់ពីផ្លូវច្បាប់លើករណីប្តឹងលោកសម រង្ស៊ីក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។
Source: RFI Khmer Home Page | 5 Jan 2010 | 12:12 pm
សេដ្ឋកិច្ច - ថ្នាំ "គីណាល់" ខ្មែរ ចំណាយពេលកន្លះសតវត្សរ៍
ថ្នាំគីណាល់គឺជាថ្នាំដែលផលិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ គិតត្រឹមឆ្នាំ ២០១០នេះថ្នាំគីណាល់មានអាយុ៥០ឆ្នាំ។Source: RFI Khmer Home Page | 4 Jan 2010 | 1:48 pm
៧ មករា - ហ៊ុន សែន ៖ អ្នកមិនទទួលស្គាល់ ៧ មករា អន់ជាងសត្វ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងរំលឹកដល់ថ្ងៃ ៧មករារួចហើយនៅថ្ងៃនេះ។ ថ្ងៃ ៧មករា ១៩៧៩ដែលកងទ័ពរបស់លោក ដោយមានការជួយគាំទ្រដោយកងទ័ពវៀតណាម បានផ្តួលរំលំរបបខ្មែរក្រហម។ លោកនាយករដ្ឋមន្ត្រីអត្ថាធិប្បាយថា អ្នកដែលរិះគន់ថ្ងៃ ៧មករា មិនមែនជាមនុស្ស។
Source: RFI Khmer Home Page | 4 Jan 2010 | 1:46 pm
នយោបាយ-ជម្លោះដកតម្រុយព្រំដែន - ជម្លោះដកតម្រុយបង្គោលព្រំដែន៖ អាជ្ញាធរអំពាវនាវឲ្យអ្នកភូមិ វិលត្រលប់មកផ្ទះវិញ
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ជាសមាជិកាសភា ប្រចាំខេត្តស្វាយរៀង បានអំពាវនាវ កាលពីថ្ងៃអាទិត្យម្សិលមិញ ឲ្យអ្នកភូមិ ដែលបានរត់គេចខ្លួន ក្នុងជម្លោះដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម វិលត្រលប់មកភូមិដ្ឋានវិញ។
Source: RFI Khmer Home Page | 4 Jan 2010 | 11:00 am
កសិកម្ម - អង្ករខ្មែរចាប់ផ្តើមនាំចេញខ្លាំងក្នុងឆ្នាំ ២០១០
ចរន្តនាំអង្ករខ្មែរចេញទៅកាន់ទីផ្សារពិភពលោកនឹងមានទំហំខ្លាំងនៅឆ្នាំ២០១០នេះ។ សមាគមមួយចំនួន និងថៅកែរោងម៉ាស៊ីនកិនស្រូវនៅក្នុងប្រទេសកម្ពុជាបានអោយដឹងថា អង្កររាប់ម៉ឺនតោននឹងត្រូវនាំចេញទៅកាន់ទីផ្សារពិភពលោកនៅឆ្នាំ ២០១០នេះ។
Source: RFI Khmer Home Page | 3 Jan 2010 | 1:59 pm
នយោបាយ - មេដឹកនាំបក្សកាន់អំណាចប្តេជ្ញាការពាររាជបល្ល័ង្ក
លោកជា ស៊ីម ប្រធានគណបក្សប្រជាជន និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អនុប្រធានគណបក្សកាន់អំណាចបានប្តេជ្ញាថា ស្មោះនឹងព្រះមហាក្សត្រ និងការពាររាជបល្ល័ង្ក។ ការប្តេជ្ញាបែបនេះបានធ្វើឡើង បន្ទាប់ពីព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តមសីហមុនីបានព្រះរាជទានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ដល់មេដឹកនាំទាំង៣របស់គណបក្សប្រជាជនកម្ពុជា។
Source: RFI Khmer Home Page | 3 Jan 2010 | 11:39 am
នយោបាយ - គណបក្សប្រជាជនប្រារព្ធមីទីញរំលឹកខួបរណសិរ្ស២ធ្នូ
នៅព្រឹកមិញ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធមីទីញរំលឹកខួបលើកទី ៣១ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឬ ហៅកាត់ថា រណសិរ្ស ២ ធ្នូ។ រណសិរ្ស ២ធ្នូ បង្កើតឡើងកាលពី ១៩៧៨ ជាចលនាតស៊ូ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រោមការជួយទំនុកបំរុងពីកងទ័ពវៀតណាម។ រណសិរ្ស ២ធ្នូ បានវាយផ្តួលរំលំរបបខ្មែរក្រហមទាំងស្រុង នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។
Source: RFI Khmer Home Page | 3 Jan 2010 | 11:15 am
កម្ពុជា-ឡាវ - កម្ពុជា-ឡាវនឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី
កិច្ចប្រជុំលើកទី១១ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជានិងឡាវនឹងបើកធ្វើនៅថ្ងៃទី៥មករានេះ នៅឯទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនឹងដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ។ កិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃនឹងពិនិត្យមើលឡើងវិញអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាឡាវ។
Source: RFI Khmer Home Page | 2 Jan 2010 | 8:43 am
បទវិភាគ - អត្ថិភាពនៃនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច»
នៅក្នុងពិធីជួបជុំមហាគ្រួសារត្រកូល ហ៊ុន ដែលត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ដំបូន្មានដល់សាច់ញាតិត្រកូលហ៊ុនទាំងអស់ឲ្យប្រព្រឹត្តតែអំពើល្អ ដើម្បីរក្សាកេរ្តិ៍ឈ្មោះវង្សត្រកូលផង និងដើម្បីចៀសវាងការសងសឹកនៅពេលណាដែលលោកអស់អំណាចជានាយករដ្ឋមន្ត្រីផង។ តើពិធីជួបជុំត្រកូល ហ៊ុន នៅពេលនេះមានអត្ថន័យយ៉ាងណាខ្លះ?
Source: RFI Khmer Home Page | 2 Jan 2010 | 8:35 am
ទេសចរណ៍ - ចំនួនភ្ញៀវទេសចរបរទេសទស្សនាកម្ពុជានៅតែបន្តកើនឡើងបើទោះបីជាពិភពលោកទទួលរងវិបត្តិសេដ្ឋកិច្ចក៏ដោយ
បើទោះបីជាពិភពលោកទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជានៅតែទទួលបានកំណើនភ្ញៀវទេសចរបរទេសដដែលនៅឆ្នាំ២០០៩កន្លងមក។ ឆ្នាំ២០០៩ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរចំនួន២លាន១សែន៦ម៉ឺននាក់ ពោលគឺមានកំណើន២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០០៨កន្លងមក។
Source: RFI Khmer Home Page | 2 Jan 2010 | 8:22 am
សារព័ត៌មាន-បទសម្ភាសន៍ - ប៉ែន សមិទ្ធិ ៖ "អ្នកសារព័ត៌មានត្រូវយល់ពីក្រមព្រហ្មទណ្ឌអោយច្បាស់"
ក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំវេទិកាមួយកាលពីចុងសប្តាហ៍កន្លងទៅដើម្បីពញ្ញាក់អារម្មណ៍ដល់អ្នកសារព័ត៌មាន អំពីវត្តមាននៃក្រមព្រហ្មទណ្ឌថ្មី។ នៅក្នុងក្រមព្រហ្មទណ្ឌដែលមានជាង៦០០មាត្រាក៏មានជាង១០មាត្រាដែរ ដែលអាចប្រើចោទប្រកាន់អ្នកសារព័ត៌មាន។
Source: RFI Khmer Home Page | 2 Jan 2010 | 7:58 am
កម្ពុជា-ថៃ - គ្មានការវាយតម្លៃលើទំនាក់ទំនងកម្ពុជាថៃសំរាប់ឆ្នាំថ្មី
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានថ្លែងអោយដឹងថា គេមិនអាចទស្សន៍ទាយទុកអំពីស្ថានភាពទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងថៃសំរាប់ឆ្នាំថ្មីនោះឡើយ។ ប្រមុខការទូតថៃលោក កាស៊ីត ភិរម្យ វិញ ថ្លែងប្រាប់សារព័ត៌មានថៃថា ទំនាក់ទំនងរវាងលោកជាមួយប្រទេសនានាល្អទាំងអស់លើកលែងតែជាមួយប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 1 Jan 2010 | 1:12 pm
បុណ្យចូលឆ្នាំថ្មី - ពលរដ្ឋខ្មែរអបអរសាទរ ឆ្នាំសកល ២០១០
ក្នុងឱកាសឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី ឆ្នាំ២០១០ នៅយប់មិញនេះ ពលរដ្ឋខ្មែរទាំងក្មេង ទាំងចាស់ ជាពិសេស អ្នកនៅក្រុងភ្នំពេញ បានចូលរួមអបអរសាទរអំណរឆ្នាំថ្មីយ៉ាងអធិកអធម។ នៅតាមសណ្ឋាគារធំៗ មានរៀបចំកម្មវិធីលក់សំបុត្រ ដើម្បីជួបជុំពិសារអាហារ និង ការប្រគំតន្ត្រី សម្តែងសិល្បៈ។
Source: RFI Khmer Home Page | 1 Jan 2010 | 1:12 pm
សេដ្ឋកិច្ច - ខ្មែរចាប់ផ្តើមគាំទ្រផលិតផលរបស់ខ្លួនហើយ
ទាំងអ្នកផលិតទាំងអតិថិជនបាននិយាយដូចគ្នាថា ផលិតផលរបស់ខ្មែរបាននិងកំពុងទាក់ទាញអារម្មណ៍អ្នកប្រើប្រាស់ខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃហើយ នេះគឺជាអ្វីដែលមិនធ្លាប់មានទេក្នុងទសវត្សន៍ចុងក្រោយនេះ។
Source: RFI Khmer Home Page | 1 Jan 2010 | 12:53 pm
នយោបាយ - តុលាការខេត្តស្វាយរៀង ចេញដីកាចាប់ខ្លួនលោក សមរង្ស៊ី
ទីបំផុតទៅ គឺជាការពិត នៅក្នុងរឿងតុលាការខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យប៉ូលិស តាមចាប់ខ្លួនលោក សម រង្ស៊ី ពាក់ព័ន្ធនឹងពាក្យបណ្តឹងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ ដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី ចុះថ្ងៃទី២៩ធ្នូ ម្សិលម្ង៉ៃ បានមកដល់ដៃមេធាវីការពារលោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។
Source: RFI Khmer Home Page | 1 Jan 2010 | 11:35 am
នយោបាយ - លោក កឺម សុខា អំពាវនាវរកការរួបរួមក្នុងពេលបុណ្យឆ្នាំសកល ២០១០
នៅថ្ងៃទី ១មករានេះ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានអំពាវនាវឲ្យ គណបក្ស និង អ្នកនយោបាយ ដែលមាននិន្នាកាប្រជាធិបតេយ្យនិយម ជាតិនិយម ទាំងអស់ ត្រូវតែរួបរួមគ្នា ក្នុងរូបភាពសម្ព័ន្ធភាព ឬ ធ្វើជាគណបក្សថ្មីមួយ សម្រាប់ចូល រួមការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ ២០១២ និង ការបោះឆ្នោតសកល ឆ្នាំ ២០១៣ ខាង មុខ។
Source: RFI Khmer Home Page | 1 Jan 2010 | 8:31 am
ប្រវត្តិសាស្រ្តខ្មែរ - អ្នកប្រជាធិបតេយ្យខ្មែរជំនាន់ឆ្នំា ១៩៥០-១៩៦០
នៅថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូ ២០០៩ សប្តាហ៍នេះ វ៉ាន់ឌី កាអុនមានសេចក្តីរីករាយជម្រាបជូនលោក អ្នកនាងអំពីការកកើតឡើងនៃអ្នកប្រជាធិបតេយ្យខ្មែរជំនាន់ឆ្នំា ១៩៥០-១៩៦០។Source: RFI Khmer Home Page | 31 Dec 2009 | 1:03 pm
សង្គម - ខួប៥៧៥ឆ្នាំក្រុងភ្នំពេញ
គឺនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩នេះ ប្រជាពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញនាំគ្នាប្រារព្ធពិធីបុណ្យខួបលើកទី៥៧៥ឆ្នាំ កំណើតរាជធានីភ្នំពេញ។ ជាព្រឹត្តិការណ៍ដ៏អធិកអធមដែលនឹងផ្សារភ្ជាប់ផងដែរ ទៅនឹងការអបអរសាទរថ្ងៃចូលឆ្នាំសកល ដោយមានការសំដែងសិល្បៈ និងការអុចកាំជ្រួចនៅជុំវិញបរិវេណវត្តភ្នំ។
Source: RFI Khmer Home Page | 31 Dec 2009 | 12:28 pm
កំណើតរាជធានីភ្នំពេញ - ភ្នំពេញប្រារព្ធខួបកំណើតទី៥៧៥ឆ្នាំ
តាំងពីរសៀលថ្ងៃពុធ ទី៣០ ធ្នូម្សិលមិញ អាជ្ញាធរ និងប្រជាពលរដ្ឋរាជធានីភ្នំពេញបានប្រារព្ធខួបឆ្នាំទី៥៧៥នៃកំណើតរាជធានីភ្នំពេញ។ ពិធីត្រូវបានរៀបចំនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលនៅទីនោះ រួមមានការតាំងពិព័រណ៍ផលិតផលឧស្សាហកម្ម សិប្បកម្មរបស់ខ្មែរ ការបញ្ចាំងភាពយន្តឯកសារស្តីពីការអភិវឌ្ឍន៍រាជធានី និងការបាញ់កាំជ្រួច។
Source: RFI Khmer Home Page | 31 Dec 2009 | 12:11 pm
ប្រវត្តិសាស្រ្តខ្មែរ - វិបត្តិរដ្ឋាភិបាលនៅចន្លោះឆ្នាំ ១៩៤៨-១៩៥០
នៅសប្តាហ៍នេះ វ៉ាន់ឌី កាអុននឹងបន្តធ្វើការអត្ថាធិប្បាយប្រវត្តិសាស្ត្រកម្ពុជាស្តីពី "វិបត្តិរដ្ឋាភិបាលនៅចន្លោះឆ្នាំ ១៩៤៨-១៩៥០"។Source: RFI Khmer Home Page | 31 Dec 2009 | 8:37 am
តុលាការខ្មែរក្រហម - ខ្មែរកម្ពុជាក្រោមស្នើអោយចោទប្រកាន់ខ្មែរក្រហមពីបទប្រល័យពូជសាសន៍
ក្រោយពីមានការចោទប្រកាន់មេដឹកនាំខ្មែរក្រហមទាំងបួនរូប ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ លើជនជាតិចាម និងវៀតណាម ដោយសហព្រះរាជអាជ្ញា និងសហចៅក្រមស៊ើបអង្កេត នៃសាលាក្តីខ្មែរក្រហម កាលពីជាងពីរសប្តាហ៍មុន ប្រជាជនខ្មែរកម្ពុជាក្រោម ដែលធ្លាប់រងគ្រោះ នៅក្នុងរបបខ្មែរក្រហម ដូចជនជាតិវៀតណាម បានសំណូមពរអោយតុលាការពិចារណាលើឧក្រិដ្ឋនេះដែរ។ ប៉ុន្តែ សំណូមពរនេះកំពុងស្ថិតនៅក្នុងការពិចារណា ពីអត្តសញ្ញាណពិតប្រាកដ របស់បងប្អូនខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា។
Source: RFI Khmer Home Page | 30 Dec 2009 | 1:45 pm
ជម្លោះព្រំដែនកម្ពុជា-ថៃ - តុលាការថៃលុបចោលសេចក្តីប្រកាសរួមស្តីពីសំណើចុះឈ្មោះប្រាសាទព្រះវិហារ
តុលាការរបស់ប្រទេសថៃទើបតែបានសំរេចលុបចោលសេចក្តីប្រកាសរួមកម្ពុជា-ថៃ ទាក់ទងនឹងសំណើសុំចុះឈ្មោះប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សេចក្តីប្រកាសរួមនេះត្រូវបានធ្វើឡើង តាំងពីក្នុងអាណត្តិលោកនាយករដ្ឋមន្ត្រីសាម៉ាក់ ស៊ុនដារ៉ាវេជ។ កម្ពុជាថ្លែងថា ការសំរេចរបស់តុលាការថៃ នៅពេលនេះ គឺជារឿងផ្ទៃក្នុងរបស់ថៃតែប៉ុណ្ណោះ។
Source: RFI Khmer Home Page | 30 Dec 2009 | 1:34 pm
ព្រំដែន - អាជ្ញាធរព្រំដែន៖ ការបោះបង្គោលព្រំដែនអាចមានកន្លែងខ្លះចូលដីខ្មែរ
អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា បានប្រកាស នៅថ្ងៃនេះថា ដំណើរការបោះបង្គោលកំណត់ព្រំដែនជាមួយប្រទេសជិតខាងទាំងបី ជាពិសេសការបោះបង្គោល ខណ្ឌសីមាព្រំដែន ជាមួយនឹងប្រទេសវៀតណាម អាចមានកន្លែងខ្លះ ចូលលើដីស្រែចំការរបស់កសិករខ្មែរ។ នេះ គឺបណ្តាលមកពីការគូសផែនទី ដែលសល់ពីសម័យអាណានិគមបារាំង។
Source: RFI Khmer Home Page | 30 Dec 2009 | 1:33 pm
ហ៊ុន សែន - ហ៊ុន សែនព្រមានមិនឲ្យកូនក្មួយ ប្រព្រឹត្តអាក្រក់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានយកឱកាសនៃពិធីជួបជុំគ្រួសារត្រកូល ហ៊ុនកាលពីយប់ថ្ងៃទី ២៧ធ្នូ ផ្តល់ការទូន្មានដល់កូនក្មួយរបស់លោក មិនអោយប្រព្រឹត្តអំពើខុសឆ្គងដើម្បីចៀសវាងការសងសឹកជាយថាហេតុ ពេលលោកចេញពីអំណាច។
Source: RFI Khmer Home Page | 29 Dec 2009 | 1:06 pm
ធនាគារអភិវឌ្ឍន៍អាស៊ី - ADB ផ្តល់ជំនួយជាង ៦៥លានដុល្លារ ដល់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានផ្តល់ជំនួយឥតសំណង និង ប្រាក់កម្ចី ចំនួន ៦៥,២ លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា។ ទឹកប្រាក់នេះ សម្រាប់អនុវត្ត គម្រោងអភិវឌ្ឍន៍កសិកម្មគម្រោងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ និង កំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជាលើប្រព័ន្ធហិរញ្ញវត្ថុ។
Source: RFI Khmer Home Page | 29 Dec 2009 | 12:39 pm
នយោបាយ - ច្បាប់អស្សាមិករណ៍ បានឆ្លងផុតរដ្ឋសភាហើយ
ទោះជាមានការជំទាស់ពីសមាជិកសភាគណបក្សសមរង្ស៊ី និង គណបក្សសិទ្ធិមនុស្ស យ៉ាងណាក៏ដោយ ក៏សេចក្តីព្រាងច្បាប់ អស្សាមិករណ៍ ត្រូវបានសមាជិករដ្ឋសភាចំនួន ៧៦ រូប ក្នុងចំណោមសមាជិកសភា ១០០ រូប ដែលមានវត្តមានក្នុងអង្គប្រជុំ នៅព្រឹក មិញ ( ថ្ងៃ ២៩ ធ្នូ ) បានលើកដៃអនុម័តហើយ។Source: RFI Khmer Home Page | 29 Dec 2009 | 12:00 pm
ពុទ្ធសាសនា - លោក ជា ស៊ីម អំពាវនាវឲ្យខ្មែរយកធម៌ព្រះពុទ្ធដាក់ខ្លួន
ក្នុងពិធីបើកអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី១៨ នៅសាលសន្និសីទចតុម្មុខ កាលពីព្រឹកមិញ ( ថ្ងៃ ២៩ធ្នូ ) លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ពុទ្ធសាសនិកជនគ្រប់រូប ឲ្យខិតខំប្រឹងប្រែងអប់រំចរិយាធម៌។
Source: RFI Khmer Home Page | 29 Dec 2009 | 11:42 am
សង្គម - និសិ្សតខ្មែរមួយចំនួនរងការរើសអើងនៅប្រទេសថៃ
សុភនី បានចេញទៅសិក្សានៅប្រទេសថៃប៉ុន្មានខែមកហើយ។ នៅពេលដែលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាន់តែមានភាពតានតឹង នាងនិងនិសិ្សតខែ្មរមួយចំនួនទៀត បន្តការសិក្សានៅប្រទេសនោះនៅក្នុងភាពភ័យខ្លាច ជាពិសេសការរើសអើងពីសំណាក់ជនជាតិថៃមួយចំនួន។
Source: RFI Khmer Home Page | 29 Dec 2009 | 11:22 am
កម្ពុជា-ថៃ - លោក ហ៊ុន សែន ៖ រដ្ឋាភិបាលថៃត្រៀមធ្វើសង្គ្រាមប្រឆាំងកម្ពុជា
ក្រោយពីមានការបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាលក្រុងបាងកកស្តីពីសេណារីយ៉ូត្រៀមរហូតដល់ធ្វើសង្រ្គាមជាមួយកម្ពុជាទៀតនោះ ប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន ក៏បានចេញមុខថ្លែងត្រង់ៗថា លោកបានទទួលផែនការសម្ងាត់នេះបានគ្រប់គ្រាន់ និងច្រើនថ្ងៃហើយ។ លោក ហ៊ុន សែន បានហៅរដ្ឋាភិបាលក្រុងបាងកកជាមនុស្សអាក្រក់។
Source: RFI Khmer Home Page | 29 Dec 2009 | 10:15 am
នយោបាយ - នាយករដ្ឋមន្ត្រីបញ្ជាមេដឹកនាំខេត្តស្តាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមVideo Conference
ប្រមុខរដ្ឋាភិបាលកម្ពុជាទើបថ្លែងនៅថ្ងៃចន្ទនេះ បញ្ជាអោយមានការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាវីដេអូ Conference ដើម្បីអនុញ្ញាតអោយអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តបានចូលរួមតាមដានកិច្ចប្រជុំដ៏សំខាន់នេះដែរ។ លោកនាយករដ្ឋមន្ត្រីពន្យល់ថា ធ្វើយ៉ាងនេះគឺដើម្បីចំណេញពេលវេលា និងដើម្បីអោយអាជ្ញាធរខេត្តយល់ច្បាស់នូវខ្លឹមសារកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
Source: RFI Khmer Home Page | 28 Dec 2009 | 12:14 pm
ប្រលោមលោក - រឿងមាលាដួងចិត្ត
នៅថ្ងៃអាទិត្យសប្តាហ៍នេះ វ៉ាន់ ឌីកាអុន សូមវិភាគប្រលោមមួយរបស់អ្នកនិពន្ធនូ ហាច មានចំណងជើងថា "មាលាដួងចិត្ត"។Source: RFI Khmer Home Page | 28 Dec 2009 | 12:07 pm
នយោបាយ - លោក សម រង្ស៊ី មិនចូលបំភ្លឺតុលាការរឿងដកតម្រុយបង្គោលព្រំដែនទេ
នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ធ្នូនេះ លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី បានដាក់សំណើទៅកាន់តុលាការខេត្តស្វាយរៀង ដើម្បីសុំលើកពេលសាកសួរ លោក សម រង្ស៊ី ទៅថ្ងៃក្រោយ។ ក៏ប៉ុន្តែចៅក្រម មិនបានយល់ព្រមតាមសំណើរបស់មេធាវីការពារលោក សម រង្ស៊ី នេះទេ។ តុលាការខេត្តស្វាយរៀង ក៏នឹងបន្តនីតិវិធីរបស់ខ្លួន ពោលគឺតុលាការនឹងចេញដីកានាំខ្លួនលោក សម រង្ស៊ី។
Source: RFI Khmer Home Page | 28 Dec 2009 | 11:28 am
ច្បាប់-ដីធ្លី - រដ្ឋសភាផ្តើមពិភាក្សា និង អនុម័តច្បាប់ អស្សាមិករណ៍
ដូចការគ្រោងទុក គឺនៅថ្ងៃច័ន្ទ ទី២៨ធ្នូនេះ រដ្ឋសភាបានលើកយកសេចក្តីព្រាងច្បាប់ អស្សាមិករណ៍មកពិភាក្សា និង អនុម័ត។ក្នុងពេលផ្តើមកិច្ចពិភាក្សានៅថ្ងៃនេះ សមាជិកសភាចំនួន៧៧រូប ក្នុងចំណោមសមាជិកសភា ១០០ រូប ដែលមានវត្តមានក្នុងអង្គប្រជុំ បានលើកដៃគាំទ្រជំពូកទី១ ដោយគ្មានកែប្រែមួយតួអក្សរណាឡើយ។
Source: RFI Khmer Home Page | 28 Dec 2009 | 11:27 am
សង្គម-បទយកការណ៍ - បុណ្យណូអែល
ប្រជាជនខ្មែរដែលកាន់សាសនាគ្រិស្តបាននាំគ្នារៀបចំតុបតែងផ្ទះសម្បែងដោយមានការដាក់តាំងដើមសាប៉ាំងនិងរូបតាណូអែល ព្រមទាំងគ្រឿងលម្អផ្សេងៗទៀត ដែលទាក់ទងទៅនឹងពិធីបុណ្យណូអែល។Source: RFI Khmer Home Page | 27 Dec 2009 | 2:29 pm
សារព័ត៌មាន - និពន្ធនាយកសារព័ត៌មានអំពាវនាវអោយមានការដោះលែងអ្នកកាសែត
និពន្ធនាយក និងអ្នកសារព័ត៌មានអំពាវនាវឲ្យមានការដោះលែងអ្នកកាសែតកំពុងជាប់ពន្ធនាគារនៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ ២០១០។ ម៉្យាងវិញទៀត អ្នកសារព័ត៌មានទាំងអស់អំពាវនាវដល់តុលាការកុំឲ្យឃុំខ្លួនអ្នកកាសែតមុនពេលជំនុំជម្រះដល់អង្គសេចក្តី។
Source: RFI Khmer Home Page | 27 Dec 2009 | 2:17 pm
ព្រះរាជវាំង - សម្តេចឪខ្ញាល់នឹងកាដូបុណ្យណូអែល
សម្តេចឪនរោត្តមសីហនុបានក្រើនរំលឹកដោយអាក់អន់ព្រះទ័យជាថ្មីម្តងទៀតដល់អ្នកដែលចូលចិត្តផ្ញើសារជូនពរ និងផ្ញើអំណោយផ្សេងៗដល់ព្រះអង្គក្នុងឱកាសបុណ្យណូណែលនេះ។Source: RFI Khmer Home Page | 27 Dec 2009 | 2:16 pm
សង្គមបារាំង - បវរកញ្ញាខ្មែរនៅបារាំងអាចឲ្យគេស្ទង់ដឹងពីឥរិយាបថកូនស្រីខ្មែរនៅបរទេស
កូនស្រីខ្មែរដែលមកពីគ្រប់ខេត្តរបស់បារាំងបានមកចូលរួមប្រកួតប្រលងបវរកញ្ញាខ្មែរឆ្នាំ ២០១០ កាលពីយប់ថ្ងៃម្សិលមិញនៅសង្កាត់Bussy St George។ ពួកគេ ១៨នាក់ អាយុពី១៨ដល់ ២៤ឆ្នាំ ដែលបង្ហាញមុខនៅលើវេទិការ និងរង់ចាំការបោះឆ្នោត ៣០ភាគរយពីសាធារណៈជនត្រូវជំរុញលើកទឹកចិត្តពីឪពុកម្តាយ។Source: RFI Khmer Home Page | 27 Dec 2009 | 11:29 am
ជម្លោះកម្ពុជា-ថៃ - ជំលោះរដ្ឋាភិបាលភ្នំពេញ និងបាងកកចេញពីជំលោះបុគ្គល
ជំលោះកម្ពុជាថៃបានប្រែក្លាយពីជំលោះព្រំដែនមកជាជំលោះរវាងមេដឹកនាំរដ្ឋាភិបាលកាន់តែច្បាស់។ ផែនការសំងាត់របស់មេដឹកនាំថៃដែលត្រូវបានសរសេរឡើងដើម្បីដោះស្រាយបញ្ហាកម្ពុជាថៃនោះសំដៅតែទៅលើបុគ្គលតែម្តង រួមមានលោកថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រីកម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជាក៏ធ្លាប់ឆ្លើយឆ្លងសំដីធ្ងន់ៗជាលក្ខណៈបុគ្គលទៅលើមេដឹកនាំថៃបច្ចុប្បន្នដែរ។
Source: RFI Khmer Home Page | 26 Dec 2009 | 12:09 pm
ចិន-កម្ពុជា-អ៊ុយហ្គួរ - ជោគវាសនាជនជាតិអ៊ុយហ្គួរ និងកាតព្វកិច្ចមនុស្សធម៌
ការចាប់បញ្ជូនជនភៀសខ្លួន អ៊ុយហ្គួរ ២០នាក់ឲ្យត្រឡប់ទៅប្រទេសចិនវិញ កាលពីចុងសប្តាហ៍មុនបានធ្វើឲ្យកម្ពុជាក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ជាថ្មីម្តងទៀតអំពីការគោរពសិទ្ធិមនុស្សដែលការពារដោយអនុសញ្ញាស្តីពីជនភៀសខ្លួន។Source: RFI Khmer Home Page | 26 Dec 2009 | 11:45 am
ព្រំដែនកម្ពុជា-វៀតណាម - សមរង្ស៊ីប្រកាសទទួលខុសត្រូវម្នាក់ឯងរឿងដកបង្គោលព្រំដែន
លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានប្រកាសទទួលខុសត្រូវតែម្នាក់ឯងចំពោះរឿងដកតម្រុយបង្គោលព្រំដែននៅក្នុងស្រុកចន្ទ្រាខេត្តស្វាយរៀង។ ការចេញមុខប្រកាសទទួលខុសត្រូវនេះបានធ្វើឡើងខណៈពេលដែលតុលាការខេត្តស្វាយរៀងបានដាក់បន្ទុកលើពលរដ្ឋមួយចំនួនដែលបានរួមដៃជាមួយលោកសម រង្ស៊ីក្នុងការដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមកាលពីចុងខែតុលា។Source: RFI Khmer Home Page | 26 Dec 2009 | 11:38 am
សេដ្ឋកិច្ច - លោកហ៊ុនសែនអញ្ជើញទៅវៀតណាមដើម្បីទាក់ទាញអ្នកវិនិយោគវៀតណាម
នៅថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនទៅចូលរួមសន្និសីទជាតិស្តីអំពីការជំរុញអ្នកវិនិយោគវៀតណាមមកក្នុងប្រទេសកម្ពុជា នៅទីក្រុងហូជីមិញប្រទេសវៀតណាម។ ក្នុងរយៈពេលចុងក្រោយនេះ អ្នកវិនិយោគវៀតណាមបានសម្លឹងមើលទីផ្សារប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗជាពិសេសក្នុងវិស័យកសិកម្មធនាគារអាកាសចរណ៍ទូរគមនាគមន៍។ល។
Source: RFI Khmer Home Page | 26 Dec 2009 | 11:28 am
ច្បាប់-ដីធ្លី - មានការបារម្ភចំពោះច្បាប់អស្សាមិករណ៍
អង្គការសង្គមស៊ីវិល និង គណបក្សប្រឆាំង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីព្រាងច្បាប់ អស្សាមិករណ៍ ដែលផ្តល់សិទ្ធិអំណាចឲ្យអាជ្ញាធររដ្ឋាភិបាល អាចដកហូតដីធ្លីរបស់ប្រជាជន ដោយស្របច្បាប់។ ច្បាប់ថ្មីនេះ នឹងត្រូវរដ្ឋសភា លើកមកពិភាក្សា និង អនុម័ត នៅថ្ងៃច័ន្ទ ដើមសប្តាហ៍ក្រោយ។
Source: RFI Khmer Home Page | 25 Dec 2009 | 11:48 am
កម្ពុជា-វៀតណាម - វៀតណាមសាងសង់រោងចក្រផលិតជីខ្នាតធំនៅកម្ពុជា
ក្រុមហ៊ុនផលិតជីរខ្នាតធំរបស់ប្រទេសបានផ្តើមសាងសង់រោងចក្ររបស់ខ្លួននៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រហស្បតិ៍ម្សិលមិញ។ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះវត្តមានក្រុមហ៊ុនដ៏ធំនេះ ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ជីរកសិកម្មសំរាប់កម្ពុជា។
Source: RFI Khmer Home Page | 25 Dec 2009 | 11:48 am
សង្គម-បទយកការណ៍ - ពិធីបុណ្យណូអែលអន្ទងចិត្តយុវជនខ្មែរកាន់តែខ្លាំងឡើងៗ
ពិធីបុណ្យណូអែលជាភាសាបារាំងឬពិធីបុណ្យគ្រិស្តស្មើសជាភាសាអង់គ្លេសបាននិងកំពុងអន្ទងចិត្តយុវជនខ្មែរកាន់តែច្រើនៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជារៀងរាល់ឆ្នាំយុវជន យុវតីខ្មែរកាន់សាសនាព្រះពុទ្ធមួយចំនួនបានប្រារព្ធពិធីបុណ្យអន្តរជាតិមួយនេះដោយមិនបានយល់ពីអត្ថន័យរបស់វាពិតប្រាកដ។
Source: RFI Khmer Home Page | 25 Dec 2009 | 11:48 am
នយោបាយ - តុលាការ ខេត្តស្វាយរៀង ចាប់ឃុំអ្នកភូមិ ២នាក់ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម
អ្នកភូមិ ២ នាក់ ក្នុងចំណោម ៥ នាក់ ដែលជាប់ចោទក្នុងរឿងដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម ត្រូវបានតុលាការខេត្តស្វាយរៀង សម្រេចចាប់ឃុំខ្លួន នៅព្រឹកថ្ងៃពុធ ទី២៣ធ្នូនេះ។ នោះ គឺអ្នកស្រី មាស ស្រី និង លោក ព្រំ ជា។ អ្នកទាំង ២ ជាម្ចាស់ដីស្រែ ដែលបានអះអាងថា បាត់បង់ដីស្រែ ដោយសារការបោះបង្គោលតម្រុយ កំណត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង។
Source: RFI Khmer Home Page | 24 Dec 2009 | 12:14 pm
នយោបាយ - អ្នកភូមិជាប់រឿងក្តីព្រំដែននាំគ្នារត់គេចខ្លួន
ទាក់ទងនឹងរឿងព្រំដែនកម្ពុជា-វៀតណាម សេចក្តីរាយការណ៍ពីខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃនេះថា អ្នកភូមិ ៣ នាក់ ដែលជាប់ចោទ ក្នុងរឿងដកតម្រុយបង្គោលព្រំដែន កំពុងតែរត់គេចខ្លួន។ អ្នកភូមិទាំង ៣ នោះ ត្រូវចូលបង្ហាញខ្លួន នៅមុខតុលាការ នៅថ្ងៃព្រហស្បតិ៍នេះ។
Source: RFI Khmer Home Page | 24 Dec 2009 | 12:09 pm
នយោបាយ - តំណាង រដ្ឋាភិបាល បំភ្លឺសភារឿងព្រំដែន កម្ពុជា-វៀតណាម
ដូចការគ្រោងទុក គឺនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ធ្នូនេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាតំណាងរាជរដ្ឋាភិបាល បានចូលឆ្លើយបំភ្លឺអង្គប្រជុំរដ្ឋសភា ជុំវិញបញ្ហាព្រំដែនកម្ពុជា និង វៀតណាម។ បញ្ហាព្រំដែនកម្ពុជា និងវៀតណាម ដែលនៅពេលនេះ នាំដល់ការចាប់ខ្លួនកសិករខ្មែរ ២ នាក់ និង ប្តឹងលោក សម រង្ស៊ី ពីបទបំផ្លាញតម្រុយបង្គោលព្រំដែន ក្នុងខេត្តស្វាយរៀង។
Source: RFI Khmer Home Page | 24 Dec 2009 | 11:53 am
កម្ពុជា-ថៃ - បក្សប្រឆាំងបង្ហាញឯកសារសម្ងាត់អំពីគម្រោងលួចធ្វើឃាតថាក់ស៊ីន
សមាជិកសភា គណបក្សភឿថៃ ដែលស្និទ្ធនឹងលោកថាក់ស៊ីន បានបង្ហាញជាសាធារណៈនូវឯកសារសម្ងាត់មួយ ដែលបង្ហាញអំពីគម្រោងការមួយចំនួន ដើម្បីទុកចាត់ការជាមួយថាក់ស៊ីន និងជាមួយកម្ពុជា។ កាលពីព្រឹកមិញនេះ ឯកសារនេះត្រូវបានបកប្រែជាភាសាអង់គ្លេស ហើយចុះផ្សាយនៅលើវែបសៃត៍របស់លោកថាក់ស៊ីន។ វិទ្យុបារាំង RFI ក៏ទទួលបានសេចក្តីចម្លងឯកសារសម្ងាត់នេះដែរ។
Source: RFI Khmer Home Page | 24 Dec 2009 | 9:37 am
នយោបាយ - តុលាការខេត្តស្វាយរៀងចោទប្រកាន់បន្ថែមលើអ្នកភូមិ ៥នាក់ក្នុងរឿងដកបង្គោលព្រំដែន
តុលាការខេត្តស្វាយរៀង កំពុងតែចាត់ការលើពាក្យបណ្តឹងប្រឆាំងលោកសម រង្ស៊ី ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាម។ នៅថ្ងៃនេះ សាក្សី ២រូប បានចូលបំភ្លឺតុលាការ ខណៈដែលចៅក្រមបានបន្ថែមការចោទប្រកាន់លើអ្នកភូមិ ៥នាក់ផ្សេងទៀតពីបទធ្វើឲ្យខូចខាតដោយចេតនានូវតម្រុយបង្គោលព្រំដែន ដែលលោក សម រង្ស៊ី បានដកកាលពីថ្ងៃ ២៥ តុលា កន្លងមក។ ជនត្រូវចោទ ជាអ្នកភូមិជាប់ព្រំដែនវៀតណាមទាំង ៥រូបត្រូវកំណត់ឲ្យបង្ហាញខ្លួនមុខនៅតុលាការ នាព្រឹកថ្ងៃពុធស្អែក។
Source: RFI Khmer Home Page | 23 Dec 2009 | 11:59 am
កម្ពុជា-ថៃ - កម្ពុជាប្រាប់ អាប់ភីស៊ីត ថា ខ្លួនមិនបានលួចស្តាប់ទូរស័ព្ទ ស៊ីវ៉ារ៉ាក់ និងខាំរ៉ុប ទេ
រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលថា បើកម្ពុជាស្កាត់ចាប់ទូរស័ព្ទការសន្ទនាគ្នារវាងវិស្វករថៃ ស៊ីវ៉ារ៉ាក់ និងលោក ខាំរ៉ុប មែននោះ កម្ពុជាត្រូវបកស្រាយបំភ្លឺ។ រដ្ឋាភិបាលកម្ពុជាថ្លែងថា ប្រមុខរដ្ឋាភិបាលថៃធ្វើអត្ថាធិប្បាយដោយគ្មានមូលដ្ឋាន និងបំភ័ន្តមតិអន្តរជាតិ និងជាតិអោយយល់ច្រឡំថាកម្ពុជាមិនគោរពច្បាប់។
Source: RFI Khmer Home Page | 23 Dec 2009 | 11:22 am
តុលាការខ្មែរក្រហម-បទយកការណ៍ - ប្រវត្តិជម្លោះរវាងខ្មែរ-វៀតណាម ឈានដល់ការចោទប្រកាន់ពីបទប្រល័យពូជសាសន៍
នាពេលថ្មីៗនេះ សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហមបានសម្រេចចិត្តធ្វើការចោទប្រកាន់បទឧក្រិដ្ឋ ថ្មីពីរទៀត ទៅលើមេដឹកនាំធំៗទាំងបួនរូប គឺបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិវៀតណាម និងជនជាតិចាម។ ប្រជាជនវៀតណាមរាប់ពាន់នាក់ ដែលធ្លាប់រងគ្រោះដោយការជម្លៀសនិងការសម្លាប់បំបាត់ពូជសាសន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពិសេសក្នុងស្រុកកំពង់លែងនិងតាមព្រំដែនខ្មែរ-វៀតណាម ពេញចិត្តនឹងការចោទប្រកាន់ថ្មីនេះរបស់សាលាក្តីខ្មែរក្រហម។
Source: RFI Khmer Home Page | 23 Dec 2009 | 10:24 am
ប្រាសាទព្រះវិហារ - ទាហានកម្ពុជាម្នាក់ស្លាប់ដោយសារដើរជាន់មីន
ទាហានម្នាក់ប្រចាំការនៅតំបន់ព្រំដែនប្រាសាទព្រះវិហារ បានស្លាប់កាលពីរសៀលថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីគាត់បានដើរជាន់មីននៅប៉ែកខាងកើតនៃភ្នំប្រាសាទព្រះវិហារ។
Source: RFI Khmer Home Page | 22 Dec 2009 | 1:33 pm
សិទ្ធិមនុស្ស - ប្រតិកម្មពីសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិលើការបញ្ជូនចេញជនជាតិ Uighur
បន្ទាប់ពីប្រតិកម្មរបស់សហរដ្ឋអាមេរិក នៅថ្ងៃនេះសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយសម្តែងការស្រងាកចិត្ត លាយឡំនឹងការថ្កោលទោសកម្ពុជា ចំពោះការបញ្ជូនជនជាតិ Uighurចំនួន ២០នាក់ត្រឡប់ទៅប្រទេសចិនវិញ។
Source: RFI Khmer Home Page | 22 Dec 2009 | 1:26 pm
នយោបាយ - ព្រះមហាក្សត្រតម្លើងឋានន្តរសក្តិដល់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា
ថ្នាក់ដឹកនាំកំពូលទាំង បី របស់គណបក្សប្រជាជនកម្ពុជា គឺ លោក ជា ស៊ីម លោក ហ៊ុន សែន និង លោក ហេង សំរិន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយផុតលេខ ផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ។
Source: RFI Khmer Home Page | 22 Dec 2009 | 11:00 am
កសិកម្ម - ជំនាញបសុពេទ្យកំពុងមានតំរូវការខ្ពស់
ប្រឈមមុខនឹងការនាំចូលសាច់សត្វជាច្រើនមកពីប្រទេសជិតខាង និង ដើម្បីផ្តល់នូវសុវតិ្ថភាពចំណីអាហារដល់អ្នកបរិភោគ នាយកដ្ឋានផលិតកម្ម និង សុខភាពសត្វ បានអំពាវនាវអោយបសុពេទ្យក្នុងស្រុកបង្កើនការជួយអប់រំ និង បង្រៀនពីបច្ចេកទេសថ្មីៗដល់អ្នកចិញ្ចឹមសត្វទូទៅ។
Source: RFI Khmer Home Page | 22 Dec 2009 | 10:52 am
ចិន-កម្ពុជា-អាមេរិក - ក្រសួងការបរទេសអាមេរិកប្រតិកម្មចំពោះការចាប់បង្ខំជនជាតិ Uighur បញ្ជូនត្រឡប់ទៅប្រទេសចិនវិញ
សហរដ្ឋអាមេរិក បានធ្វើការថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន ជាជនជាតិភាគតិចចិន Uighur ចំនួន ២០ នាក់ ត្រឡប់ទៅកាន់ប្រទេសចិនវិញ កាលពីយប់ថ្ងៃសៅរ៍ ទី ១៩ធ្នូ។
Source: RFI Khmer Home Page | 21 Dec 2009 | 1:22 pm
សាលាក្តីខ្មែរក្រហម - សហចៅក្រមស៊ើបអង្កេតបន្ថែមបទចោទថ្មីចំនួន ៣ប្រឆាំងលោកស្រី អៀង ធីរិទ្ធ
មិនខុសពី នួន ជា អៀង សារី និងខៀវ សំផនទេ សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមក៏បានប្រកាសចោទលោកស្រីអៀង ធីរិទ្ធអំពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មមនុស្សជាតិ។Source: RFI Khmer Home Page | 21 Dec 2009 | 1:17 pm
សុខភាពពោះវៀន-ក្រពះ - ជំងឺគ្រុនពោះវៀន
នៅក្នុងនាទីសុខភាពថ្ងៃច័ន្ទនេះ អៀង សុខម៉ិញ សូមជំរាបជូនអស់លោកអ្នកស្តាប់អំពីជំងឺគ្រុនពោះវៀន។ ជំងឺគ្រុនពោះវៀនដែលជាជំងឺឆ្លង និងមានកើតច្រើននៅប្រទេសកម្ពុជា ព្រោះតែបញ្ហាអាកាសធាតុ និងលក្ខខណ្ឌអនាម័យមិនត្រឹមត្រូវ។
Source: RFI Khmer Home Page | 21 Dec 2009 | 12:55 pm
សង្គម - ពលករចំណាកស្រុកនិងការប្រឈម
អ្នកជំនាញសម្តែងក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗចំពោះស្ថានភាពពលករចំណាកស្រុក។ ពលករខ្មែរជាច្រើនម៉ឺនសែននាក់បាននិងកំពុងធ្វើចំណាកស្រុកក្នុងប្រទេសនិងក្រៅប្រទេសដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។
Source: RFI Khmer Home Page | 21 Dec 2009 | 9:28 am
អក្សរសិល្បិ៍ខ្មែរ - រឿង "ទឹកទន្លេសាប" របស់លោកគឹម ហាក់ ឆ្នាំ១៩៤១
វ៉ាន់ឌី កាអុន សូមវិភាគបទនិពន្ធមួយរបស់លោក គឹម ហាក់ មានចំណងជើងថា "ទឹកទន្លេសាប"។ ស្នាដៃដែលតាក់តែងតាមបែបរឿងល្ខោននេះ បានត្រូវនិពន្ធនៅឆ្នាំ១៩៤១។Source: RFI Khmer Home Page | 20 Dec 2009 | 12:04 pm
កីឡា - កីឡាករខ្មែរត្រឡប់មកពីស៊ីហ្គេមវិញជាមួយនឹងមេដាយកើនឡើងទ្វេដង
កីឡាករខ្មែរបានត្រឡប់មកពីស៊ីហ្គេមវិញហើយ នៅល្ងាចថ្ងៃអាទិត្យនេះ។ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៥នៅក្នុងប្រទេសឡាវឆ្នាំនេះ ប្រទេសកម្ពុជាទទួលបានមេដាយចំនួន៤០ពោលគឺកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងការប្រកួតកីឡាស៊ីហ្គេមលើកមុន។
អ្វីដែលជាការកត់សម្គាល់ខ្លាំងសម្រាប់លើកនេះ គឺនៅត្រង់ថាកម្ពុជាទទួលបានមេដាយមាស ប្រភេទកីឡាអូឡាំពិកសម្រាប់ស៊ីហ្គេមលើកនេះ។Source: RFI Khmer Home Page | 20 Dec 2009 | 12:03 pm
ចិត្តវិទ្យា - សិល្ប៍វិធីក្នុងការនិយាយ រៀបរៀងដោយ លោក គឹម ចាន់ណា
កាលណាយើងនិយាយល្អ យើងក៏បានទទួលមកវិញនូវសេចក្តីគោរព និង ស្រឡាញ់ចូលចិត្តពីក្រុមគ្រួសារ ពីមិត្តភក្តិ និងពីមនុស្សគ្រប់គ្នា។ យ៉ាងណាមិញ គូស្នេហ៍ក៏មានការកក់ក្តៅល្អូកល្អឺន។ កូនចៅនៅក្រោមឱវាទស្តាប់បង្គាប់។ មេកើយទុកចិត្ត។ សង្គមក៏ស្ងប់សុខ......។
និយាយល្អ មិនបាច់ចំណាយទុន។ សំខាន់នៅត្រង់ ដើម្បីនិយាយល្អមានសិល្ប៍វិធី៣៦យ៉ាង។
Source: RFI Khmer Home Page | 20 Dec 2009 | 9:56 am
កម្ពុជា-ចិន-វៀតណាម - វៀតណាម និងចិនបន្តគ្នាធ្វើទស្សនកិច្ចនៅកម្ពុជា
បន្ទាប់ពីលោក ណុងឌឹកម៉ាញ់ អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃសៅរ៍ម្សិលមិញនៅថ្ងៃអាទិត្យនេះគឺជាវេនរបស់អនុប្រធានាធិបតីចិនលោក ហ្ស៊ីជិនពីង វិញម្តងដែលត្រូវចាប់ផ្តើមទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។ ទស្សនកិច្ចរបស់អនុប្រធានាធិបតីចិនពេលនេះក៏បានធ្វើឡើងក្នុងខណៈពេលដែលកម្ពុជាបានសម្រេចបញ្ជូនជនជាតិUighur២០នាក់វិលត្រឡប់ទៅប្រទេសចិនវិញ។
Source: RFI Khmer Home Page | 20 Dec 2009 | 9:44 am
កម្ពុជា-ចិន - កម្ពុជាកំពុងរៀបចំបញ្ជូនជនជាតិ Uighurត្រឡប់ទៅចិនវិញ
ជនជាតិ Uighur២២នាក់ដែលរត់ភៀសខ្លួនពីខេត្តXinjiang ប្រទេសចិនដើម្បីស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួនជាមួយឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនHCRនៅកម្ពុជានោះ នឹងត្រូវអាជ្ញាធរខ្មែរចាប់បញ្ជូនត្រឡប់ទៅស្រុកវិញតាមសំណើរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ រដ្ឋាភិបាលកម្ពុជាបានសំអាងលើច្បាប់អន្តោប្រវេសន៍ដើម្បីបញ្ជូនខ្លួនជនជាតិ Uighur ទាំងនោះត្រឡប់ទៅស្រុកវិញ។ ការចាប់បញ្ជូនបែបនេះបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកការពារសិទ្ធិមនុស្ស។
Source: RFI Khmer Home Page | 19 Dec 2009 | 12:15 pm
សារព័ត៌មាន - អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវអោយមានការដោះលែងលោក ហង្ស ចក្រា និពន្ធនាយកកាសែតគាំទ្របក្សប្រឆាំង
អង្គការអ្នកកាសែតគ្មានព្រំដែន ក្រុមគ្រួសារ និងស្ថាប័នពាក់ព័ន្ធឯករាជ្យដទៃទៀតអំពាវនាវអោយមានការដោះលែងអ្នកកាសែត ហង្ស ចក្រា អោយបានលឿនបំផុត។ សំណើនេះធ្វើឡើងក្នុងខណៈពេលដែលស្ថានភាពជំងឺរបស់លោក ហង្ស ចក្រា មានសភាពធ្ងន់ធ្ងរជាងមុនគួរអោយព្រួយបារម្ភ។Source: RFI Khmer Home Page | 19 Dec 2009 | 11:28 am
បទវិភាគ-នយោបាយ - ការលើកលែងទោសចារបុរសថៃជាការពញ្ញាក់ស្មារតីខ្មែរ
បន្ទាប់ពីការដោះលែងចារបុរសថៃ ស៊ីវ៉ារ៉ាក់ ជុតិពង្ស ឲ្យចេញពីពន្ធនាគារខ្មែរកាលពីដើមសប្តាហ៍នេះមក ទាំងអ្នកនយោបាយ ទាំងអង្គការសង្គមស៊ីវិលហាក់បាននាំគ្នាចាប់អារម្មណ៍ទៅលើទុក្ខសោករបស់ពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ។ ប្រជាពលរដ្ឋខ្មែរទាំងនោះច្រើនតែមិនសូវមានគេនឹកនាដល់។ តើការលើកលែងទោសឲ្យចារបុរសថៃផ្តល់ទស្សនាទានអ្វីខ្លះសម្រាប់អ្នកនយោបាយខ្មែរ?
Source: RFI Khmer Home Page | 19 Dec 2009 | 11:27 am
បទយកការណ៍-សង្គម - គួរមានច្បាប់គ្រប់គ្រងការជួញដូរទឹកអាស៊ីត ?
ការវាយប្រហារដោយទឹកអាស៊ីតនៅតែជាក្តីព្រួយបារម្ភមួយនៅក្នុងសង្គម ដោយសារតែមធ្យោបាយវាយប្រហារនេះ បង្ហាញពីសោកនាដកម្មខ្លាំងក្លា។ សង្គមស៊ីវិលខ្លះចង់អោយមានមាត្រាច្បាប់ពិសេសមួយសំរាប់កាត់ទោសជនល្មើសប្រើទឹកអាស៊ីតធ្ងន់ធ្ងរជាងគេ។ តែតំណាងអាជ្ញាធរថ្លែងថា ការវាយប្រហារដោយទឹកអាស៊ីតត្រូវបានចាត់ជាបទឧក្រិដ្ឋដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌរួចហើយ។
Source: RFI Khmer Home Page | 19 Dec 2009 | 11:26 am
ខ្មែរក្រហម - ខៀវ សំផន ក៏ត្រូវចោទពីបទអំពើប្រល័យពូជសាសន៍
មិនមែនមានតែបងទី ២ នួន ជា និង អតីតរដ្ឋមន្ត្រីការបរទេសលោក អៀង សារី ទេ ដែលត្រូវទទួលបទចោទថ្មីពីតុលាការខ្មែរក្រហម។ សហចៅក្រមស៊ើបអង្កេតនៃតុលាការនេះ ទើបបានសំរេចចោទប្រកាន់បទអំពើប្រល័យពូជសាសន៍ដូចគ្នា ទៅលើអតីតប្រមុខរដ្ឋរបបខ្មែរក្រហម លោក ខៀវ សំផន ទាក់ទិននឹងអង្គហេតុនៃការសម្លាប់ជនជាតិវៀតណាម និង ជនជាតិចាម។
Source: RFI Khmer Home Page | 18 Dec 2009 | 2:00 pm
សាលាក្តី ខ្មែរក្រហម - តុលាការខ្មែរក្រហមត្រូវការ ៩៣ លាន ៣ សែនដុល្លារសម្រាប់ឆ្នាំ ២០១០ និង ២០១១
តុលាការខ្មែរក្រហមបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនត្រូវការថវិកាសរុប ៩៣លាន ៣ សែនដុល្លារអាមេរិកដើម្បីដំណើរការសវនាការកាត់ទោសមេខ្មែរក្រហម រយៈពេល ២ឆ្នាំខាងមុខ។ នោះគឺ ៤៦លានដុល្លារសម្រាប់ឆ្នាំ ២០១០ និង ៤៧លាន ៣សែនដុល្លារទៀតសម្រាប់ឆ្នាំ ២០១១។
Source: RFI Khmer Home Page | 18 Dec 2009 | 1:54 pm
កីឡា - កម្ពុជា ទទួលបានមេដាយ ៣៨ហើយ
ពីទីក្រុងវៀងចន្ទនៃប្រទេសឡាវ លោក វ៉ាត់ចំរើនអគ្កលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា បាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាទទួលបានមេដាយចំនួន ៣៨ហើយនៅពេលនេះនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ២៥នេះ។
Source: RFI Khmer Home Page | 18 Dec 2009 | 1:22 pm
កម្ពុជា-ថៃ - គណបក្សសិទ្ធិមនុស្សសុំអោយព្រះមហាក្សត្រថៃលើកលែងទោសអោយពលករខ្មែរ
គណបក្សសិទ្ធិមនុស្ស បានធ្វើលិខិតមួយថ្វាយទៅព្រះមហាក្សត្រថៃនៅថ្ងៃសុក្រដោយស្នើសុំអោយព្រះមហាក្សត្រថៃសណ្តោសផ្តល់ព្រះរាជលើកលែងទោសអោយពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់ និងកាត់ទោសអោយជាប់ពន្ធនាគានៅស្រុកថៃ។
Source: RFI Khmer Home Page | 18 Dec 2009 | 1:19 pm
សង្គម - ជម្លោះការងារក្នុងក្រុមហ៊ុនងាយនឹងកើតឡើងក្នុងកាលៈទេសៈវិបត្តិសេដ្ឋកិច្ច
ជម្លោះការងាររវាងកម្មករនិងថៅកែងាយនឹងកើតឡើងណាស់ក្នុងកាលៈទេសៈវិបត្តិសេដ្ឋកិច្ចពីព្រោះភាគីទាំងពីរ ធ្វើការក្រោមសម្ពាធសេដ្ឋកិច្ចនិងក្រោមសម្ពាធភាពមួរម៉ៅផ្នែកអារម្មណ៍។
Source: RFI Khmer Home Page | 18 Dec 2009 | 9:21 am
បរិស្ថាន - បំរែបំរួលអាកាសធាតុ
តាមការកត់សំគាល់ពីប្រជាកសិករក៏ដូចជាអ្នកបច្ចេកទេសនានា កូនរដូវប្រាំងនៅប្រទេសកម្ពុជា មានដំណើរមិនទៀងទាត់ពីមួយឆ្នាំទៅមួយឆ្នាំ។រដូវរងារនិងរដូវរំហើយហាក់ដូចជាកើនកំដៅ។
Source: RFI Khmer Home Page | 18 Dec 2009 | 7:16 am
តុលាការ - នីតិវីធីសាលាដំបូងខេត្តស្វាយរៀងប្រឆាំងលោកសម រង្ស៊ីកំពុងដំណើរការ
សាលាដំបូងខេត្តស្វាយរៀងបានកោះហៅលោកពៅ ភាពដែលជាជន្ទុកទី២នៃឃុំសំរោងស្រុកចន្ទ្រាអោយចូលបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងដកបង្គោលតំរុយព្រំដែនកម្ពុជាវៀតណាមដែលប្រព្រឹត្តិដោយលោកសម រង្ស៊ីប្រធានគណបក្សប្រឆាំង។
Source: RFI Khmer Home Page | 17 Dec 2009 | 2:11 pm
សង្គម - វិបត្តិសេដ្ឋកិច្ច៖ កម្មករកាត់ដេរ បាត់បង់ការងារ ៧ ម៉ឺននាក់
អង្គការពលកម្មអន្តរជាតិ ILO បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យ ការងារចំនួនប្រមាណ ៧០.០០០ កន្លែង ក្នុងឧស្សាហកម្មកាត់ដេរ នៅកម្ពុជា ត្រូវបានបាត់បង់។
Source: RFI Khmer Home Page | 17 Dec 2009 | 2:04 pm
ប្រវត្តិសាស្រ្តខ្មែរ - វាសនានៃបក្សប្រជាធិបតេយ្យនិងចលនាឥស្សរខ្មែរ
នៅសប្តាហ៍នេះ វ៉ាន់ឌី កាអុននឹងធ្វើការអត្ថាធិប្បាយទៅប្រវត្តិសាស្ត្រកម្ពុជាស្តីពី "វាសនានៃបក្សប្រជាធិបតេយ្យនិងចលនាឥស្សរខ្មែរ។
Source: RFI Khmer Home Page | 17 Dec 2009 | 8:26 am
បរិស្ថាន - ផលប៉ះពាល់នៃកំណើនយានយន្តនៅក្នុងទីក្រុង
នៅពេលដែលប្រជាពលរដ្ឋមានការធុញទ្រាន់នឹងការកកស្ទះចរាចរណ៍ ហើយ អ្នកខ្លះទៀតព្រួយបារម្ភពីបញ្ហាសុខភាពដោយសារការកើនឡើងនៃយានយន្តនៅក្នុងទីក្រុង មន្ត្រីរដ្ឋាភិបាលនៃប្រទេសកម្ពុជាអះអាងថាកំណើនយានយន្តនៅក្នុងទីក្រុងភ្នំពេញមិនទាន់ក្លាយជាបញ្ហាចម្បងដែលបង្កអោយមានការប្រែប្រួលអាកាសធាតុដែលកើតមាននៅប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះទេ។
Source: RFI Khmer Home Page | 16 Dec 2009 | 1:19 pm
សាលាក្តីខ្មែរក្រហម - សហចៅក្រមស៊ើបអង្កេតចោទនួន ជា និងអៀង សារី ពីបទប្រល័យពូជសាសន៍
សហចៅក្រមស៊ើបអង្កេតនៃតុលាការខ្មែរក្រហមបានសំរេចដាក់ការចោទប្រកាន់បន្ថែមទៅលើអតីតមេដឹកនាំរបបខ្មែរក្រហមពីរូប គឺនួន ជា និងអៀង សារី ស្តីពីបទប្រល័យពូជសាសន៍ តាមសំណើរបស់សហព្រះរាជអាជ្ញា។ បទចោទថ្មីនេះធ្វើឡើងតាមលទ្ធផលនៃការស៊ើបអង្កេតដែលបង្ហាញថាមានការសំលាប់ប្រជាជនវៀតណាម និងជនជាតិភាគតិចចាម។
Source: RFI Khmer Home Page | 16 Dec 2009 | 1:13 pm
សិទ្ធិមនុស្ស - Amnesty ស្នើកុំឲ្យកម្ពុជាបញ្ជូនជនជាតិភាគតិចចិន Uighur ត្រលប់ទៅវិញ
អង្គការ Amnesty International បានស្នើកុំឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាប់បញ្ជូនក្រុមជនជាតិភាគតិចចិន Uighur ចំនួន ២២ នាក់ ត្រលប់ទៅកាន់ប្រទេសចិនវិញឡើយ។ សំណើរបស់ Amnesty បានធ្វើឡើង ជួនចំពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកក្រុមជនជាតិភាគតិចចិនទាំងនេះ ជាឧក្រិដ្ឋជន ពាក់ព័ន្ធនឹងអំពើហិង្សាសម្លាប់មនុស្ស នៅខេត្តស្វយ័ត Xinjiang របស់ប្រទេសចិន កាលពីខែកក្កដាកន្លងមក។Source: RFI Khmer Home Page | 16 Dec 2009 | 1:11 pm
កម្ពុជា - ថៃ - ថាក់ស៊ីនជម្រុញឲ្យកម្ពុជានាំចេញស្រូវ
ដំណើរទៅកាន់ប្រទេសកម្ពុជាជាលើកទី២ក្នុងនាមទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនលទ្ធភាពដើម្បីផលិតដំណាំកសិកម្ម ពិសេស ការបង្កបង្កើនផលស្រូវ។Source: RFI Khmer Home Page | 15 Dec 2009 | 1:11 pm
នយោបាយ - អាជ្ញាធរបង្អាក់ដំណើរតំណាងរាស្ត្របក្សសមរង្ស៊ី ចុះពិនិត្យព្រំដែន
ដូចការគ្រោងទុក គឺនៅថ្ងៃច័ន្ទ ទី១៤ ធ្នូនេះ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន ២១ រូបបានចុះទៅពិនិត្យបង្គោលព្រំដែនកម្ពុជា វៀតណាម ក្នុងខេត្តស្វាយរៀង។ ប៉ុន្តែនៅពេលតំណាងរាស្ត្រគណបក្សជំទាស់នេះដើរទៅកាន់បង្គោលតម្រុយព្រំដែនលេខ ១៨៥ ដែលលោកសមរង្ស៊ីបានដឹកនាំអ្នកភូមិដកកាលពីថ្ងៃ ២៥ តុលា ស្រាប់តែកម្លាំងអាជ្ញាធរប៉ូលីសពី ២០ ទៅ ៣០ នាក់ បានស្ទាក់ផ្លូវមិនឲ្យចូល។
Source: RFI Khmer Home Page | 15 Dec 2009 | 12:22 pm
សង្គម - យុវជនខ្មែរមួយចំនួនធំ និយមស្ទីលកូរ៉េ
បន្ទាប់ពីអវត្តមានរបស់ខ្សែភាពយន្តថៃនៅកពា្ចក់ទូរទស្សន៍ខ្មែរមក យុវជនខ្មែរភាគច្រើនបានទទួលឥទ្ឋិពលយ៉ាងខ្លាំងពីវប្បធម និងសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូង។ ពួកគេតែងតែស្លៀកពាក់ កាត់សក់ ស្តាប់បទចំរៀងរបស់តារាកូរ៉េដែលមើលទៅ បង្ហាញពីភាពសម្ភារៈនិយមដ៏ខ្លាំងក្លាមួយ។Source: RFI Khmer Home Page | 15 Dec 2009 | 10:47 am
នយោបាយ - ម៉ម សូណង់ដូនឹងត្រឡប់ចូលឆាកនយោបាយ
ប្រធានវិទ្យុសំបុកឃ្មុំលោកម៉ម សូណង់ដូបានថ្លែងប្រាប់អ្នកសារព័ត៌មានអោយដឹងពីបំណងរបស់លោកនៅថ្ងៃអង្គារ ទី១៥ ធ្នូនេះ ថាលោកនឹងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមួយ។ ប្រធានវិទ្យុសំបុកឃ្មុំចង់ឃើញគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សច្របាច់បញ្ចូលគ្នា។Source: RFI Khmer Home Page | 15 Dec 2009 | 10:31 am
សារព័ត៌មានខ្មែរ - ទស្សនៈសារព័ត៌មានខ្មែរ ថ្ងៃទី ១០ ធ្នូ ២០០៩
Source: RFI Khmer Home Page | 14 Dec 2009 | 2:04 pm
បរិស្ថាន - ការប្រែប្រួលអាកាសធាតុជារបាំងរារាំងការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា
គ្រោះមហន្តរាយដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុបាននិងកំពុងបង្អាក់ការរីកលូតលាស់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះ រន្ទះបាញ់បានឆក់យកជីវិតប្រជាជននិងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាអស់ជាច្រើនរយលានដុល្លារអាមេរិក។
Source: RFI Khmer Home Page | 14 Dec 2009 | 12:59 pm
កម្ពុជា-សហរដ្ឋអាមេរិក - សហរដ្ឋអាមេរិកជួយលើកកំពស់សន្តិសុខកំពង់ផែសមុទ្រប្រទេសកម្ពុជា
លោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាល សហរដ្ឋអាមេរិក និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយនាព្រឹកនេះ ស្តីពីការអនុវត្តន៍នូវកិច្ចប្រឹងប្រែងសហប្រតិបត្តិការដើម្បីជួយរាំងខ្ទប់ត្រួតពិនិត្យនិងហាមបា្រមការរត់ពន្ធខុសច្បាប់នូវគ្រឿងបរិក្ខារនុយក្លេអ៊ែរនិងសារធាតុវិទ្យុសកម្មផ្សេងៗដទៃទៀត។
Source: RFI Khmer Home Page | 14 Dec 2009 | 12:46 pm
កម្ពុជា-ថៃ - វិស្វករថៃមានសេរីភាពវិញហើយ
ដូចបានគ្រោងទុក វិស្វករថៃ ស៊ីវ៉ារ៉ាក់ ជុតិពង្សបានជួបជុំម្តាយនិងប្អូនប្រុសនៅក្រៅមន្ទីរឃុំឃាំងហើយកាលពីព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីត្រូវបានដោះលែងអោយមានសេរីភាពវិញតាមព្រះរាជទានលើកលែងទោសរបស់ព្រះមហាក្សត្រខ្មែរ។
Source: RFI Khmer Home Page | 14 Dec 2009 | 11:36 am
កីឡា - កីឡាស៊ីហ្គេម ២០០៩៖ កម្ពុជាសង្ឃឹមទទួលបានមេដាយជាង ២០
ការប្រកួតកីឡាស៊ីហ្គេមលើកទី ២៥ ឆ្នំា ២០០៩ក្នុងប្រទេសឡាវ បានឈានចូលដល់សប្តាហ៍ទី ២ដែលជាសប្តាហ៍ចុងក្រោយ។ មួយសប្តាហ៍បានកន្លងផុតទៅ កម្ពុជាទទួលបានមេដាយចំនួន ១៧ ក្នុងនោះ មេដាយមាសចំនួន ២ មេដាយប្រាក់ចំនួន ៥ និងមេដាយសំរឹទ្ធចំនួន ១០។Source: RFI Khmer Home Page | 14 Dec 2009 | 11:15 am
កម្ពុជា-ថៃ - ថាក់ស៊ីនទៅកម្ពុជាម្តងទៀត ដើម្បីទទួលចារបុរសថៃពីពន្ធនាគារ
អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅដល់កម្ពុជាម្តងទៀតហើយនៅរសៀលថ្ងៃអាទិត្យ ទី១៣ ធ្នូនេះ។ វត្តមានជាថ្មីនៅកម្ពុជារបស់អតីតនាយករដ្ឋមន្ត្រីថៃពេលនេះ គឺដើម្បីទទួលអបអរចារបុរសថៃដែលត្រូវបានព្រះមហាក្សត្រខ្មែរព្រះរាជទានការលើកលែងទោសកាលពីថ្ងៃសុក្រ ទី១១ ធ្នូ។Source: RFI Khmer Home Page | 14 Dec 2009 | 8:04 am
នយោបាយ - មន្រ្តីជាន់ខ្ពស់របស់គណបក្សសម រង្ស៊ីធ្វើទស្សនកិច្ចខ្សែបន្ទាត់ព្រំដែនខាងកើត
អ្នកតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ីនឹងទៅពិនិត្យខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាមដ៏ចម្រូងចម្រាសនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀងនៅថ្ងៃចន្ទ ទី១៤ ធ្នូ។ គឺនៅទីនោះឯង ដែលលោកសម រង្ស៊ីបានបាត់បង់អភ័យឯកសិទ្ធិ ដោយសាររឿងដកតំរុយបង្គោលព្រំដែន។
Source: RFI Khmer Home Page | 13 Dec 2009 | 10:44 am
អាកាសធាតុ-បទយកការណ៍ - ឥទ្ធិពលនៃបំរែបំរួលអាកាសធាតុនៅកម្ពុជា
ខ្យល់ព្យុះ និងទឹកជំនន់បានកើតឡើងជាបន្តបន្ទាប់នៅប្រទេសកម្ពុជានាប៉ុន្មានទសវត្សចុងក្រោយ បាតុភូតទាំងនេះគឺជាលទ្ធផលនៃការបំរែបំរួលអាកាសធាតុ។
Source: RFI Khmer Home Page | 12 Dec 2009 | 1:34 pm
នយោបាយ - បក្សប្រឆាំងបន្តចោទសំណួរទៅរដ្ឋាភិបាលអំពីបញ្ហាទឹកដី
តំណាងរាស្រ្តបក្សប្រឆាំងបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មឆ្លើយបំភ្លឺអំពីការផ្តល់ដីសម្បទានជាង៨ម៉ឺនហិកតាឲ្យទៅក្រុមហ៊ុនឯកជននៅក្នុងខេត្តកំពង់ធំ។ សំណើនេះបានធ្វើឡើងបន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់ជាច្រើនបានកើតឡើងរវាងអ្នកភូមិនិងក្រុមហ៊ុនឯកជន។ កាលពីខែមុននេះ តំណាងរាស្រ្តគណបក្ស សមរង្ស៊ី ក៏បានចោទសំណួរទៅលោកនាយករដ្ឋមន្ត្រីផងដែរ អំពីដំណោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម។Source: RFI Khmer Home Page | 12 Dec 2009 | 12:07 pm
អំពើពុករលួយ-បទវិភាគ - អាវុធប្រឆាំងអំពើពុករលួយបង្ហាញរូបរាងហើយ
រដ្ឋាភិបាលទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយកាលពីថ្ងែសុក្រចុងសប្តាហ៍នេះ។ ការអនុម័តសេចក្តីព្រាងច្បាប់ដែលគេទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរនេះ អាចចាត់ទុកជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ប៉ុន្តែច្បាប់ដែលនឹងត្រូវរដ្ឋសភាអនុម័តក្នុងពេលខាងមុខនេះនៅតែត្រូវការឆន្ទៈរបស់រដ្ឋាភិបាលដើម្បីធានាប្រសិទ្ធភាពរបស់វា។
Source: RFI Khmer Home Page | 12 Dec 2009 | 12:07 pm
