Cambodia Yellow Pages
It's FREE for ALL
This is manually and FREE submitted by Business Owner
Sumit Your Business Listing and/or Website Now
ទំព័របណ្ដាញខែមនូស៍
រកមិត្ដភក្ដិ ជួបមិត្ដភក្ដិ និង ភ្ជាប់ជាមួយមិត្ដភក្ដិ
Make, Meet and Connect with Friends

Cambodia News: khmernews

សង្គម​ស៊ីវិល​រក​ឃើញ​ស្ត្រី​ដែល​បាន​រត់​ចេញ​ពី​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ស្រុក

ស្ត្រី​ម្នាក់​ដែល​បាន​លួច​រត់​ចេញ​ពី​មជ្ឈមណ្ឌល​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដោយ​សម្រូត​ខ្លួន​ចុះ​ពី​លើ​អគារ​ក្រុមហ៊ុន​ជាន់​ទី​៣ បណ្ដាល​ឲ្យ​របួស​ធ្ងន់​កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ នៅ​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ។

Source: បទយកការណ៍ | 8 Sep 2010 | 10:29 pm

មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ថា​អ្នក​ភូមិ​អមលាំង​៣​រូប​អាច​នឹង​ត្រូវ​ចាប់​ខ្លួន

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​សម្ដែង​ការ​បារម្ភ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ថា តំណាង​អ្នក​ភូមិ​ចំនួន ៣​រូប នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន ក្រោយ​ពី​តំណាង​អ្នក​ភូមិ​ទាំង​បី​រូប​នេះ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ដាំ​ដើម​អំពៅ កំពង់ស្ពឺ ស៊ូហ្គា ចោទ​ប្រកាន់​បន្ថែម​ទៀត អំពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។

Source: បទយកការណ៍ | 8 Sep 2010 | 9:05 pm

តុលាការ​​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង សម រង្ស៊ី នៅ​​ថ្ងៃ​២៣ កញ្ញា

តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​កាត់​ទោស​ប្រធាន​គណបក្ស សម រង្ស៊ី ដោយ​កំបាំង​មុខ នៅ​ព្រឹក​ថ្ងៃ​​​៨ កញ្ញា​នេះ ហើយ​សាលក្រម​នៃ​សំណុំ​រឿង​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​​២៣ ​កញ្ញា​ខាង​មុខ។

Source: បទយកការណ៍ | 8 Sep 2010 | 5:03 am

ជំនួប​នៃ​មេ​ដឹកនាំ​ខ្មែរ​-​ថៃ​ដើម្បី​ពិភាក្សា​ពី​ជម្លោះ​ព្រំដែន​មិន​ទាន់​ច្បាស់លាស់

ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ព្រំដែន នៅ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណា បញ្ជាក់​ឲ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

Source: បទយកការណ៍ | 8 Sep 2010 | 4:39 am

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​លើក​គ្នា​មក​តវ៉ា​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋបាល​ជលផល

ប្រជា​ពលរដ្ឋ​នៅ​ភូមិ​សំរោង នៅ​ព្រឹក​ថ្ងៃ​៨ កញ្ញា បាន​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង ប្រឆាំង​នឹង​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត ដែល​បាន​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់។

Source: បទយកការណ៍ | 8 Sep 2010 | 2:59 am

សាលាក្ដី​ខ្មែរ​ក្រហម​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ជំនួយ​ថវិកា​បន្ត​ទៀត

មន្ត្រី​តុលាការ​ខ្មែរក្រហម​នៅ​ថ្ងៃ​៨ សីហា សង្ឃឹម​ថា តុលាការ​ខ្មែរ​ក្រហម​នឹង​អាច​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ពី​ប្រទេស​ម្ចាស់​ជំនួយ បន្ទាប់​រដ្ឋាភិបាល​ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​បន្ត​ជួយ​ថវិកា​សាលាក្ដី​ខ្មែរ​ក្រហម​ទៅ​ទៀត។

Source: បទយកការណ៍ | 8 Sep 2010 | 1:59 am

ទូត​ស.រ.អា.​រៀបចំ​ពិធី​ស្រាយ​បួស​ឲ្យ​ក្រុម​យុវជន​ចាម

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​រៀបចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​ក្រុម​យុវជន​ចាម នៅ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​៧ កញ្ញា។ ពិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ចំណង​មិត្តភាព​រវាង​សហគមន៍​ចាម និង​សហរដ្ឋ​អាមេរិក។

Source: បទយកការណ៍ | 8 Sep 2010 | 12:42 am

ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ស្លូវ៉ាក​មក​ដល់​កម្ពុជា

ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ស្លូវ៉ាក (Slovak) លោក អ៊ីវ៉ាន ហ្កាស្ប៉ារ៉ូវ៉ិក (Ivan Gasparovic) និង​ប្រតិភូ​ជាន់​ខ្ពស់ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ តាម​ជើង​យន្តហោះ​ពិសេស នៅ​ល្ងាច​ថ្ងៃ​៧ កញ្ញា ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ រយៈពេល ៤​ថ្ងៃ ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។

Source: បទយកការណ៍ | 7 Sep 2010 | 10:43 pm

សមាគម​រោងចក្រ​កាត់​ដេរ​អំពាវនាវ​ឲ្យ​សហជីព​រើស​តំណាង​មក​ជួប​ពិភាក្សា

សមាគម​រោងចក្រ​កាត់​ដេរ​បាន​សំណូមពរ​ឲ្យ​សហជីព​កម្មករ​កម្ពុជា រើស​តំណាង​របស់​ខ្លួន​សម្រាប់​ជួប​ពិភាក្សា​ជាមួយ​សមាគម​នេះ​ជា​ថ្មី​ទៀត ពី​បញ្ហា​ការ​ទាមទារ​ផល​ប្រយោជន៍​ផ្សេង​ៗ​របស់​កម្មករ។

Source: បទយកការណ៍ | 7 Sep 2010 | 9:50 pm

បក្ស​សមរង្ស៊ី៖ អាជ្ញាធរ​នៅ​តែ​បង្ក​បញ្ហា​ក្នុង​ការ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន

អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​៧ កញ្ញា​ថា អាជ្ញាធរ​នៅ​តែ​បង្ក​ការ​លំបាក​ក្នុង​ការ​ចូល​ទៅ​ពិនិត្យ​ស្ថានភាព​នៃ​ការ​បោះ​បង្គោល​ព្រំដែន បើ​ទោះ​បី​ជា​មាន​ការ​ប្រកាស​ផ្លូវការ​ថា ប្រជាជន​ខ្មែរ​មាន​សិទ្ធិ​អាច​ចូល​មើល​បង្គោល​ព្រំដែន​ដែល​គេ​បោះ​រួច​ហើយ​នោះ​ក៏ដោយ។

Source: បទយកការណ៍ | 7 Sep 2010 | 9:33 pm

WB និង​រដ្ឋាភិបាល​ចុះ​ហត្ថលេខា​លើ​គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ

រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ពិភពលោក (WB) នៅ​ថ្ងៃ​៧ កញ្ញា បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​ថ្មី​មួយ ដែល​មាន​ទឹក​ប្រាក់​ចំនួន ២៣​លាន​ដុល្លារ ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ និង​សមត្ថភាព​អប់រំ​ថ្នាក់​ឧត្ដម​សិក្សា​សម្រាប់​រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១០ ដល់ ២០១៥។

Source: បទយកការណ៍ | 7 Sep 2010 | 6:01 am

គ.ជ.ប.​អំពាវនាវ​ពលរដ្ឋ​គ្រប់​អាយុ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) អំពាវនាវ​ឲ្យ​ពលរដ្ឋ​ ដែល​គ្រប់​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចូលរួម​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ឆ្នាំ​២០១០ ចាប់​ពី​ថ្ងៃ​១ ដល់​ថ្ងៃ​២៥ ខែ​តុលា​ខាង​មុខ​នេះ។

Source: បទយកការណ៍ | 7 Sep 2010 | 5:08 am

ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ឈ្នះ​ពាន​រង្វាន់​អេក្វាទ័រ

ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ដែល​ដឹក​នាំ​សហគមន៍​ថែ​រក្សា និង​អភិរក្ស​ព្រៃ​ឈើ​នៅ​កម្ពុជា ត្រូវ​បាន​គម្រោង​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) ជ្រើស​រើស​ជា​អ្នក​ឈ្នះ​ជ័យ​លាភី​ក្នុង​ការ​ទទួល​ពាន​រង្វាន់​អេក្វាទ័រ (Equator)។

Source: បទយកការណ៍ | 7 Sep 2010 | 4:24 am

តុលាការ​កោះ​ហៅ​អ្នក​ភូមិ​នៅ​រតនគិរី​៤​នាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី

ចៅក្រម​តុលាការ​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ប៉ាតាង ៤​នាក់ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ខាង​មុខ​នេះ ទាក់​ទិន​រឿង​ផ្ដិត​មេដៃ​តវ៉ា​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជាមួយ​ក្រុមហ៊ុន​ឯកជន។

Source: បទយកការណ៍ | 7 Sep 2010 | 3:09 am

មេ​ដឹកនាំ​៥​ប្រទេស​គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា​ស្ដីពី​ការ​នាំ​អង្ករ​ចេញ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នឹង​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​មេ​ដឹកនាំ​តំបន់​ចំនួន ៥​ប្រទេស​ក្នុង​ខែ​វិច្ឆិកា ដើម្បី​ធ្វើ​ការ​ពិភាក្សា​ពី​ការ​នាំ​អង្ករ​ចេញ​ថ្នាក់​តំបន់​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

Source: បទយកការណ៍ | 7 Sep 2010 | 2:14 am

ភេរវកម្ម - កម្ពុជា​ពង្រឹង​សមត្ថភាព​កងកម្លាំង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម

ទីបញ្ជាការ​ប្រយុទ្ធ​ប្រឆាំង​អំពើភេរវកម្ម នៅ​ជិត​ព្រលាន​យន្តហោះ​ភ្នំពេញ ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ដែល​កងកម្លាំង​ប្រឆាំង​ភេរវកម្ម របស់​កម្ពុជា បាន​បង្ហាញ​ពី​សមត្ថភាព ដោះគ្រាប់បង្កៃ ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេកទេស​ទំនើប មាន​ការ​បញ្ជា Robot និង​ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ ដើម្បី​កុំឲ្យ​ភេរវជន ចុច​បំផ្ទុះ គ្រាប់​បង្កៃ​នោះ។

Source: RFI Khmer Home Page | 21 Apr 2010 | 7:00 am

FMI - FMI បារម្ភ​ការកើន​ឡើង​ខ្ពស់​នៃ​ប្រាក់​បំណុល​សាធារណៈ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ។

Source: RFI Khmer Home Page | 21 Apr 2010 | 6:55 am

ថៃ - ពួកអាវក្រហម៖ គ្មាន​ការចរចា​ដោយ​ផ្ទាល់​ជាមួយ Abhisit និង​រដ្ឋាភិបាល

នៅ​ថ្ងៃ​ពុធ ទី​២១ មេសា​​នេះ ពួក​បាតុករ​អាវ​ក្រហម ដែល​កំពុង​កាន់​កាប់​សង្កាត់​ជំនួញ Rachaprasong បាន​ប្រកាស​ឲ្យ​ដឹង​ថា ពួក​គេ​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​បើក​កិច្ចចរចា។ មិន​មែន​ចរចា​ដោយ​ផ្ទាល់​ជា​មួយ​លោក​នាយករដ្ឋមន្រ្តី Abhisit ឬ​ជា​មួយ​រដ្ឋាភិបាល​ទេ តែ​ចង់​ឲ្យ​មាន​អន្តរាគមន៍​ពី​ភាគី​ទី​៣។

Source: RFI Khmer Home Page | 21 Apr 2010 | 6:55 am

ចិន-អាស៊ី​កណ្តាល - អាស៊ីកណ្តាល​ក៍​ជា​ដែន​ប្រមាញ់​របស់​ចិន​ដែរ

តាំង​ពី​របប​របស់​Bakiev បាន​ដួល​រលំ​នៅ​Kirghiszistan មក ក្រុម​អ្នក​សង្កេតការណ៍​បន្ត​ចង្អុល​ឲ្យ​ឃើញ​ថា អាមេរិក​និង​រុស្ស៊ី​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​Kirghiszistan ដាច់​ដោយ​ឡែក និង​នៅ​អាស៊ី​កណ្តាល​ជា​ទូទៅ។ ពួក​គេ​ភ្លេច​ថា ប្រទេស​ចិន​ក៏​សម្លឹង​ឃើញ​ប្រយោជន៍​ដ៏​សែន​សំខាន់​នៃ​តំបន់​អាស៊ី​កណ្តាល​នេះ​ដែរ។

Source: RFI Khmer Home Page | 21 Apr 2010 | 6:52 am

សុខភាព - ពលរដ្ឋ​ខ្មែរ​ទី ១០​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី

ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី​H5N1​មក​លើ​មនុស្ស​ទី ១០ ​ដែល​បាន​បាត់បង់​ជីវិត កាល​ពី​ថ្ងៃ​ទី ១៧​មេសា។ ករណី​ឆ្លង​ទី ១០​នេះ​បានកើតឡើងនៅ​ក្នុង​ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង។ នៅ​ពេល​នេះ ក្រុម​អ្នកជំនាញ​កំពុង​តាមដាន​បន្ត​តំបន់​ផ្ទុះ​មេរោគH5N1។

Source: RFI Khmer Home Page | 21 Apr 2010 | 6:50 am

សុខភាព​-​វេជ្ជសាស្ត្រ - ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុញ​ចាញ់

នៅ​ថ្ងៃ​ទី ២៥ មេសា​ខាង​មុខ​នេះ ​ជា​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់។ ក្នុង​ថ្ងៃ​នោះ​ពិភព​លោក​ទាំង​មូល​នឹង​រួប​រួម​គ្នា​សាមគ្គី​គ្នា ដើម្បី​ត្រួត​ពិនិត្យ​ជំងឺ​គ្រុន​ចាញ់​ឲ្យ​មាន​ប្រសិទ្ធិភាព។ កម្មវត្ថុ​ចំបង​របស់​សហគមន៍​អន្តរជាតិ សំរាប់​​ឆ្នាំ​២០១០​នេះ ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្តល់​មធ្យោបាយ ការពារ​និង​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ឲ្យ​បាន​ដល់​គ្រប់​បណ្តា​ជន​ទាំង​អស់​ដែល​កំពុង​រង​គ្រោះ​ប្រឈម​នឹ​ង​ជំងឺ​នេះ។

Source: RFI Khmer Home Page | 21 Apr 2010 | 6:38 am

សេដ្ឋកិច្ច - ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជំរុញ​អោយ​ប្រទេស​កម្ពុជា​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច

បន្ទាប់​ពី​សង្កេត​ឃើញ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ងើប​ឡើងវិញ នៅឆ្នាំ​២០១០​នេះ អ្នកសេដ្ឋកិច្ច​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ជំរុញ​អោយ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត។ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​នឹង​ជួយ​អោយ​ប្រទេស​កម្ពុជា​មាន​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​កាន់តែ​រឹងមាំ។

Source: RFI Khmer Home Page | 21 Apr 2010 | 6:11 am

ចិន - ចិន​កាន់​ទុក្ខ​ឲ្យ​ប្រជាជន​ទីបេ​ដែល​រងគ្រោះ​ដោយ​ការរញ្ជួយដី

នៅ​ថ្ងៃ​នេះ ទង់ជាតិ​ចិន​ត្រូវ​បង្ហូត​មក​នៅ​ពាក់​កណ្តាល​ដង សារព័ត៌មាន​ធំៗ​ក្នុង​ស្រុក​ទាំង​អស់​បាន​បោះពុម្ព​ជា​ពណ៌​ស​ខ្មៅ ទាំង​នេះ​ជា​កាយវិការ​កាន់​ទុក្ខ​របស់​ចិន​សម្រាប់​ជនរងគ្រោះ​ដោយ​ការរញ្ជួយដី កាល​ពី​សប្តាហ៍​មុន​ក្នុង​ខេត្ត​ជិនហៃ។

Source: RFI Khmer Home Page | 21 Apr 2010 | 5:25 am

រុស្ស៊ី-អ៊ុយក្រែន - ទស្សនកិច្ច​លើក​ទី​១នៃ​លោក​ប្រធានាធិបតី​រុស្ស៊ី​ Medvedev នៅ​អ៊ុយក្រែន

ក្នុង​ក្រប​ខ័ណ្ឌ​ទស្សនកិច្ច​ថ្ងៃ​នេះ នៅក្រុង Kharkov ដែល​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដ៏​ធំ​ទី​២ នៅ​រដ្ឋអ៊ុយក្រែន​ជិតខាង លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev លើក​យក​ទៅ​ពិភាក្សា​ជាមួយ​លោក​ប្រមុខ​រដ្ឋ​អ៊ុយក្រែន Yanoukovitch គឺ​បញ្ហា​ពីរ​ដែល​ចំបង​ជាងគេ តម្លៃ​នៃ​ឧស្ម័ន​ធម្មជាតិ​ដែល​រុស្ស៊ី​លក់​ទៅ​ឲ្យ​អ៊ុយក្រែន និង​រឿង​វត្តមាន​កង​នាវា​រុស្ស៊ី​ដែល​ប្រចាំ នៅ​សមុទ្ទ​ខ្មៅ ហើយ​ដែល​ប្រើ​មូលដ្ឋាន​នៅ​ផែSebastopol នៃ​ទៀបកោះCrimée របស់​អ៊ុយក្រែន។

Source: RFI Khmer Home Page | 21 Apr 2010 | 3:26 am

អាស៊ី - សេដ្ឋកិច្ច​អាស៊ី​ផ្តើម​ខូចខាត ដ្បិត​យន្តហោះ​ចេញ​ចូល​អឺរ៉ុប​មិន​បាន

ប្រាំមួយ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ចរាចរណ៍​ផ្លូវ​អាកាស​អន្តរជាតិ មាន​ដំណើរការ​រអាក់រអួល សឹង​ថា គ្មាន​ទាល់​តែ​សោះ​ជើង​យន្តហោះ​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប  ដោយហេតុ​តែ​ដុំ​ពពក​ផ្សែង​ដែល​បង្កប់​ទៅ​ដោយ​ផេះ​ភ្នំភ្លើង​នៃ​ប្រទេស​Islande។ បណ្តើរៗ ការគាំង​ដំណើរ​ចរាចរណ៍​ផ្លូវ​អាកាស​មក​កាន់ និង​ទៅ​ពី​ទ្វីប​អឺរ៉ុប បាន​ផ្តើម​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាស៊ី។

Source: RFI Khmer Home Page | 20 Apr 2010 | 6:39 am

សេដ្ឋកិច្ច - ADB៖ សេដ្ឋកិច្ច​កម្ពុជា​ងើប​ឡើង​វិញ ៤,៥ %​ក្នុង​ឆ្នាំ​២០១០

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ADB បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១០​នេះ នឹង​ងើប​ឡើងវិញ​ចំនួន ៤,៥ %។ ចំណែក​នៅ​ឆ្នាំ​២០១១ នឹង​កើន​ដល់ ៦ %។ ការព្យាករណ៍​នេះ បន្ទាប់​ពី​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​ធ្លាក់​ចុះ ប្រមាណ ២ % នៅ​ក្នុង​ឆ្នាំ ២០០៩។

Source: RFI Khmer Home Page | 20 Apr 2010 | 6:08 am

ថៃ - ពួកអាវក្រហម​ចុះញ៉ម​ក្រោយពី​ទាហាន​គំរាម​បាញ់​គ្រាប់​មែនទែន

បាតុករ​អាវក្រហម​បាន​សម្រេច​លុបចោល​គម្រោង​ដើរ​ដង្ហែរក្បួន នៅថ្ងៃ​អង្គារនេះ ក្រោយ​ពី​កងទ័ពថៃ​បាន​គំរាម​ច្បាស់ៗ​ថា នឹង​ប្រើ​គ្រាប់​កាំភ្លើង​មែនទែន​បាញ់​ទៅ​លើ​បាតុករ នៅ​ក្នុង​ការប៉ះទង្គិចគ្នា​លើក​ក្រោយ។

Source: RFI Khmer Home Page | 20 Apr 2010 | 5:41 am

សុខភាព - ការផ្តល់​កំនើត​ទារក​នៅ​តែ​សិ្ថត​ក្នុង​ភាព​គ្រោះថ្នាក់

នៅ​ប្រទេស​កម្ពុជា​អត្រា​មរណៈមាតា​ពេល​សំរាល​កូន​នៅ​តែ​ខ្ពស់។ បុគ្គលិក​ដែល​ទទួល​បាន​ការអប់រំ​ជា​លក្ខណៈ​វិជា្ជជីវៈ​នៅ​មាន​តិច។ ការនិយម​សែ្វង​រក​ឆ្មប​បុរាណ​នៅ​តែ​មាន​ច្រើន។ តែ​ទោះបី​ជា​យ៉ាងណា​ស្រ្តី​មាន​ផៃ្ទពោះ​កាន់​តែ​ច្រើន​ឡើង​យល់​ដឹង​ពី​ការថែទាំ​សុខភាព​របស់​ខ្លួន​ប្រសើរ​ជាង​មុន។

Source: RFI Khmer Home Page | 20 Apr 2010 | 5:21 am

សារព័ត៌មាន - អ្នកកាសែត​បរទេស​សម័យ​សង្គ្រាម​បាន​មក​ដល់​កម្ពុជា​ហើយ

ដូច​ការគ្រោង​ទុក អ្នកកាសែត​បរទេស​ដែល​រស់រាន​មាន​ជីវិត​ពី​សង្គ្រាម នៅ​កម្ពុជា នៅ​ដើម​ទសវត្សរ៍​៧០​បាន​មក​ដល់​កម្ពុជា ជា​ថ្មី​វិញ​ហើយ ដើម្បី​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សហការី​របស់​ពួកគេ​ដែល​បាន​ស្លាប់ និង​បាត់ខ្លួន ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​១៩៧៥​នោះ។

Source: RFI Khmer Home Page | 20 Apr 2010 | 5:07 am

ចិន - ចិន​ប្រកាស​យក​ថ្ងៃ​ពុធ​ធ្វើ​ជា​ថ្ងៃ​កាន់​ទុក្ខ​ជាតិ​សម្រាប់​ជនរងគ្រោះ​ដោយ​គ្រោះ​រញ្ជួយដីនៅ​ជិនហៃ

នៅ​មួយ​សប្តាហ៍​ក្រោយ​នៃ​ការរញ្ជួយ​ដី​ដែល​បាន​សម្លាប់​មនុស្ស​ជាង ២​ពាន់​នាក់ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​(២១ ០៤ ២០១០) ទង់ជាតិ នៅ​ក្នុង​ទូទាំង​ប្រទេស​នឹង​ត្រូវ​បង្ហូត​មក​នៅ​ពាក់​កណ្តាល​ដង ដើម្បី​ជា​ការកាន់​ទុក្ខ​ជាតិ សម្រាប់​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​រញ្ជួយ​ដី ក្នុង​ខេត្ត​ជិនហៃ។

Source: RFI Khmer Home Page | 20 Apr 2010 | 4:40 am

នាទី​ជីវិត​ជោគជ័យ - លោក កុយ៖ ខ្ញុំ​អត់​មើល​ងាយ អ្នក​ក្រ និង​​ឱនលំទោន​ចំពោះ​មនុស្ស​គ្រប់​ជាន់​ថ្នាក់

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នក​នាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក ជួង ជី ហៅ កុយ។ លោក កុយ ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ជា​អ្នក​កំប្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 20 Apr 2010 | 3:11 am

នាទី​ជីវិត​ជោគជ័យ - លោក កុយ៖ ខ្ញុំ​អត់​មើល​ងាយ អ្នក​ក្រ និង​​ឱនលំទោន​ចំពោះ​មនុស្ស​គ្រប់​ជាន់​ថ្នាក់

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នក​នាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក ជួង ជី ហៅ កុយ។ លោក កុយ ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ជា​អ្នក​កំប្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 20 Apr 2010 | 3:11 am

រុស្ស៊ី - លោក​នាយក​រដ្ឋមន្ត្រី Poutine​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ជូន​សភាឌូម៉ា

គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ដែល​នៅ​រុស្ស៊ី នាយក​រដ្ឋមន្ត្រី​ធ្វើ​របាការណ៍​ប្រចាំ​ឆ្នាំ​អំពី​សកម្មភាព​រដ្ឋាភិបាល​ជូន​រដ្ឋសភា ហើយ​របាយការណ៍​ប្រចាំ​ត្រីមាស​វិញ គឺ​តែង​ធ្វើ ៣​ខែ​ម្តង ដោយ ឧបនាយក​រដ្ឋមន្ត្រី​ណា​ម្នាក់​របស់​រដ្ឋាភិបាល។

Source: RFI Khmer Home Page | 20 Apr 2010 | 3:02 am

អឺរ៉ុប - ចរាចរណ៍​ផ្លូវ​អាកាស​បន្ត​ជាប់​គំាង ដោយសារ ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំ​ភ្លើង

ថ្ងៃ​ចន្ទ ទី​១៩ មេសា​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥​ហើយ ដែល​ព្រលាន​យន្តហោះ​មួយ​ចំនួន​​ធំៗ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប មាន​ដំណើរការ​យ៉ាង​រអាក់​រអួល និង​ខ្លះ​ទៀត កំពុង​បន្ត​បិទ​ទ្វារ។ ភាព​រអាក់​រអួល ដោយសារ​​ដុំ​ពពក​ផ្សែង និង​ផេះ​ភ្នំភ្លើង ដែល​ផ្ទុះ​នៅ​ក្នុង​ប្រទេស Islande កាល​ពី​ថ្ងៃ​ពុធ ទី​១៤ មេសា។

Source: RFI Khmer Home Page | 19 Apr 2010 | 8:18 am

វិបត្តិថៃ - ទាហាន​ចាប់ផ្តើម​ពង្រាយ​ជា​ថ្មី​ដើម្បី​ការពារ​សង្កាត់​សេដ្ឋកិច្ច​ពី​ការលុកលុយ​របស់​ក្រុម​អាវក្រហម

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទាហាន​ថៃ​រាប់រយ​នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​គ្រប់ដៃ​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​ទីក្រុង​បាងកក ជា​ទីកន្លែង​ដែល​ក្រុម​អាវក្រហម​គ្រោង​ចូល​ទៅ​ទៅ​ចូល​កាន់កាប់​នៅ​ថ្ងៃ​ស្អែក​នេះ។

Source: RFI Khmer Home Page | 19 Apr 2010 | 8:17 am

នយោបាយ - បក្ស​ប្រឆាំង​ផ្សព្វផ្សាយ​ពី​អំណះ​អំណាង​ការពារ​លោក សម រង្ស៊ី

នៅ​ថ្ងៃ​២០ មេសា ស្អែក​នេះ មេធាវី​ការពារ​ក្តី​របស់​លោក សម​រង្ស៊ី នឹង​ជួប​ជាមួយ​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយ​បំភ្លឺ​ដោះ​បន្ទុក​មេបក្ស​ប្រឆាំង​ពី​ភាពស្អាតស្អំ​របស់​មេបក្ស​ប្រឆាំង​រូប​នេះ។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​សម រង្ស៊ី ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើ​ប្រាស់​លិខិត​ក្លែងក្លាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​រឿង​ព្រំដែន​កម្ពុជា-វៀតណាម។

Source: RFI Khmer Home Page | 19 Apr 2010 | 6:14 am

អាណិកជន​ខ្មែរ​មក​ពី​បរទេស​មាន​ការកើន​ឡើង

កាលពី​ជាង​៣០ឆ្នាំ​មុន ប្រជាជន​ខ្មែរ​មួយ​ចំនួន​បាន​សម្រេច​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដោយសារ​តែ​បញ្ហា​សង្គ្រាម​ស៊ីវិល។ ប៉ុន្តែ នា​ពេល​ថ្មីៗ​នេះ ស្ថានភាព​មាន​ការផ្លាស់ប្តូរ។ ក្មេងៗ​ខ្មែរ​អាណិកជន​ជំនាន់​ក្រោយ​មួយ​ចំនួន​ធំ​បាន​សម្រេច​ចិត្ត​វិលត្រឡប់​មក​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កំណើត​របស់​ឪពុកម្តាយ​ខ្លួន​វិញ។ អ្នកខ្លះ​ធ្វើការ​នៅក្នុង​អង្គការ និង​ខ្លះទៀត​បង្កើត​របរ​រកស៊ី​ជួញដូរ​ដោយខ្លួនឯង។

Source: RFI Khmer Home Page | 19 Apr 2010 | 6:04 am

ព្រំដែន ខ្មែរថៃ - ថៃ​ដក​ថយ​ពី​តំបន់​ហាមឃាត់​ខាងលិច​ច្រក​ចាក់ច្រែង​ហើយ

ទាហាន​ថៃ​មួយ​ក្រុម​មាន​គ្នា​១២​នាក់​ដែល​បាន​បន្លំ​ចូល​ក្នុង​តំបន់​ខាងលិច​ច្រក​ចាក់ច្រែង កាល​ពី​ថ្ងៃ​ទី​១៦​មេសា​បាន​ដកថយ​ទៅក្រោយ​វិញ​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨​មេសា​ក្រោយ​ពី​ការចរចា​គ្នា​រវាង​មេបញ្ជាការ នៅ​ជួរ​មុខ។

Source: RFI Khmer Home Page | 19 Apr 2010 | 4:48 am

រុស្ស៊ី - មាន​ផ្ទុះ​ឡើង​ជា​អំពើ​ភេរវកម្ម​ទៀត​ហើយ នៅ​តំបន់​ភ្នំ​កូកាស​របស់​រុស្ស៊ី

ព្រឹកមិញ ក្នុង​ទីក្រុង Nazran នៃ​សាធារណរដ្ឋ Ingouchie ចំណុះ​សហព័ន្ធ​រុស្ស៊ី​ដែល​ស្ថិតនៅ ចម្ងាយ​ប្រមាណ ១.៦០០គ.ម.ខាងត្បូង​រដ្ឋធានី​ម៉ូស្គូ ពួក​ភេរវជន​បាន​បំផ្ទុះ​រថយន្ត​របស់​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​នៃ​សាធារណរដ្ឋ​នោះ ប៉ុន្តែ​សំណាង​ល្អ ខុស​ពី​លើក​មុនៗ វា​ឥត​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ គ្រាន់​តែ​របួស​ពីរ​នាក់​ប៉ុណ្ណោះ។

Source: RFI Khmer Home Page | 19 Apr 2010 | 4:31 am

សេដ្ឋកិច្ច - តើ​វិស័យ​អចលន​ទ្រព្យ​អាច​ងើប​ឡើង​វិញ​ដូច​ដើម​ឬ​ទេ?

សេដ្ឋវិទូ​មួយ​ចំនួន​បាន​និយាយ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ងើប​ឡើងវិញ​ហើយ នៅ​ឆ្នាំ​២០១០​នេះ ប៉ុន្តែ​ពួកគេ​ហាក់បី​ដូចជា​មិនទាន់​ហ៊ាន​វាយ​តម្លៃ​ពី​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​នៅ​ឡើយ​ទេ។ តើ​វិស័យ​អចលនទ្រព្យ នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ងើប​ឡើង​វិញ នៅ​ពេល​ណា?។

Source: RFI Khmer Home Page | 19 Apr 2010 | 4:02 am

តុលាការ​ខ្មែរ​ក្រហម - សាលា​ក្តី​ខ្មែរ​ក្រហម​ទទួល​បាន​ថវិកា​២​ឆ្នាំ​បន្ត

បណ្តា​ប្រទេស​ដែល​គាំទ្រ​សាលា​ក្តី​ខ្មែរក្រហម​ ទើប​តែ​បាន​សម្រេច​អនុម័ត​កញ្ចប់​ថវិកា​ចំនួន​៨៥​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដំណើរការ​បន្ត​របស់​សាលាក្តី​នេះ​ សម្រាប់​ឆ្នាំ​២០១០​​ និង​២០១១។​ ការ​អនុម័ត​នេះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​សាលាក្តី​កូនកាត់​មួយ​នេះ​ប្រកាស​ពី​ជោគជ័យ​នៃ​ដំណើរការ​របស់​ខ្លួន​ក្នុង​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

Source: RFI Khmer Home Page | 19 Apr 2010 | 2:31 am

តុលាការ​ខ្មែរ​ក្រហម - តុលាការ​ខ្មែរ​ក្រហម ជំនុំ​ជម្រះ​រឿង ខៀវ សំផន សុំ​នៅ​ក្រៅ​ឃុំ ជា​លើក​ទី៣

អង្គ​បុរេ​ជំនុំ​ជម្រះ របស់​តុលាការ​ខ្មែរ​ក្រហម បាន​បើក​សវនាការ ជំនុំ​ជម្រះ​លើ​បណ្តឹង ឧទ្ធរណ៍​របស់​លោក ខៀវ សំផន ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ជា​លើក​ទី​៣ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២​កុម្ភៈ​នេះ។ លោក ខៀវ សំផន បាន​ប្រកែក​ជំទាស់​ថា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ ខ្លួន​មិន​មាន​អំណាច​អ្វី លើ​ការ​សម្លាប់​ជីវិត​មនុស្ស​ជិត ២ លាន​នាក់ ក្នុង​សម័យ​ខ្មែរ​ក្រហម​នោះ​ឡើយ។

Source: RFI Khmer Home Page | 19 Apr 2010 | 2:25 am

តុលាការ​ខ្មែរក្រហម​ - កិច្ច​ប្រជុំ​ពេញអង្គ​របស់​តុលាការ​ខ្មែរ​ក្រហម​ និយាយ​ពី​ការ​ចូល​រួម​របស់​ជន​រងគ្រោះ​

ការ​ធ្វើ​វិសោធនកម្ម កែប្រែ​លើ​បទបញ្ញត្តិ​ ស្តីពី ការ​ចូលរួម​របស់​ជន​រងគ្រោះ នៅ​ក្នុង​សំណុំរឿង ០០២ គឺ​ជា​របៀបវារៈ​ដ៏​ចម្បង នៃ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី ៧។ កិច្ច​ប្រជុំ​ពេញអង្គ រវាង​ក្រុម​ចៅក្រម និង​ព្រះរាជអាជ្ញា​ជាតិ-អន្តរជាតិ ដែល​បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ២​កុម្ភៈ​នេះ ក៏​នឹង​ពិចារណា លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សមត្ថភាព នៃ​អង្គភាព​ជន​រងគ្រោះ​ផងដែរ។

Source: RFI Khmer Home Page | 19 Apr 2010 | 2:23 am

តុលាការ​ខ្មែរ​ក្រហម - តុលាការ​ខ្មែរ​ក្រហម​ឈប់​ទទួល​ពាក្យ​បណ្តឹង​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី ក្នុង​សំណុំ​រឿង ០០២

ជាង ៧.០០០ (ប្រាំពីរពាន់) ពាក្យ​បណ្តឹង នេះ​គឺ​ជា​តុល្យការ​បឋម ដែល​អង្គភាព​ជន​រង​​គ្រោះ របស់​តុលាការ​ខ្មែរ​ក្រហម បាន​បិទ​ទ្វារ ឈប់​ទទួល​យក​ពាក្យ​បណ្តឹង សុំ​តាំង​ខ្លួន ជាដើម​បណ្តឹង​​រដ្ឋប្បវេណី នៅ​វេលា​ម៉ោង ៧ យប់ (ម៉ោង​នៅ​ប្រទេស​កម្ពុជា) នា​ថ្ងៃ​សុក្រ ២៩​មករា​នេះ។ ក៏​ប៉ុន្តែ​ចំពោះ​ពាក្យ​បណ្តឹង​ធម្មតា សម្រាប់​សំណុំ​រឿង​០០២ គឺ​តុលាការ​ខ្មែរ​​ក្រហម នឹង​នៅ​តែ​ទទួល​យក រហូត​ដល់​ថ្ងៃ​ទី​៨​កុម្ភៈ។

Source: RFI Khmer Home Page | 19 Apr 2010 | 2:01 am

សហគមន៍​ខ្មែរ​នៅ​ស្រុ​កបារាំង - ពេល​ដែល​កូន​ខ្មែរ​នៅ​បរទេស​ចាប់ផ្តើម​ស្វែង​រក​ឬសគល់​ប្រវត្តិ​ដើម​របស់​ខ្លួន​ដោយ​ប្រើ​រឿង​ល្ខោន

ពួក​ខ្មែរក្រហម​មិន​ត្រឹម​បាន​សម្លាប់ និង​បង្ក​អំពើ​វិនាសកម្ម​ដល់​ប្រជាជាតិ​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ លើស​ពី​នោះ ពួក​មេដឹកនាំ​ខ្មែរក្រហម​ដែល​ជា​អ្នកមេគំនិត​បាន​បំផ្លាញ​អស់​នូវ​អ្វី​ដែល​ជា​គោល​ជីវិត​របស់​ប្រជាជន​សឹង​គ្រប់​ជំនាន់។ ការឈឺចាប់ ជំងឺ​ផ្លូវចិត្ត ការរស់​ត្រាំត្រែង​នឹង​រឿង​អតីតកាល រហូត​ដល់​ការបោះបង់​ចោល​នូវ​ប្រវត្តិ​អត្តសញ្ញាណ​ដើម​របស់​ខ្លួន ។ ទាំង​នោះ​ជា​លទ្ធផល​ដែល​សង្គ្រាម​សម្លាប់​ជាតិ​ឯង​បាន​បន្សល់​ទុក។

Source: RFI Khmer Home Page | 18 Apr 2010 | 7:28 am

ព្រំដែន​ខ្មែរថៃ - ទាហាន​ថៃ​នៅ​តែ​មិន​ព្រម​ដក​ចេញ​ពី​ភ្នំទ្រព្យ

អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ​ដែល​ទាហាន​ថៃ​មួយ​ក្រុម​បាន​ចូល​មក​បោះ​ទីតាំង នៅ​លើ​ភ្នំទ្រព្យ ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​មិន​ព្រម​ដក​ចេញ​ទៅ​វិញ​ឡើយ បើ​ទោះបី​ជា​ទាហាន​ខ្មែរ​បាន​ព្យាយាម​បណ្តេញ​ពួកគេ​យ៉ាង​ណា​ក៏ដោយ។ រហូត​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​នេះ ការចរចា នៅ​តែ​បន្ត ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ។

Source: RFI Khmer Home Page | 18 Apr 2010 | 6:50 am

សង្គម - គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្តាច់​ជីវិត​មនុស្ស​អស់ ៤៩​នាក់​នៅ​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ

គ្រោះថ្នាក់​ចរាចរណ៍​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​៤៩​នាក់ និង​របួស​ជាង​៥០០ នៅ​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​មក​នេះ។ ខេត្ត​បាត់ដំបង គឺ​ជា​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ នៅ​ឆ្នាំ​នេះ។

Source: RFI Khmer Home Page | 18 Apr 2010 | 6:09 am

ទេសចរណ៍ - ហូ វណ្ឌី៖"តម្លៃ​សមរម្យ​ធ្វើ​អោយ​អាជីវកម្ម​ទេសចរណ៍​មាន​និរន្តរភាព"

រយៈ​ពេល​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​បាន​មក​ដល់​ទី​បញ្ចប់​ហើយ នៅ​ថ្ងៃ​អាទិត្យ​នេះ។ លោក​ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក​ឯកជន​បាន​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ពិត​ជា​បាន​ទៅ​ដើរ​កំសាន្ត នៅ​តាម​រមណីយដ្ឋាន​ក្នុង​ស្រុក​នានា។

Source: RFI Khmer Home Page | 18 Apr 2010 | 5:56 am

សង្គម​ខ្មែរ​នៅ​ស្រុក​បារាំង - ប្រជាជន​ខ្មែរ​ស្រុក​បារាំង​ធ្វើ​បុណ្យ​រំលឹក​ដល់​ថ្ងៃ​១៧ មេសា

នៅ​ព្រឹក​មិញ​នេះ នៅ​មជ្ឈមណ្ឌល​ពុទ្ធ​សាសនា ហៅ​វត្ត​Vincenne ​ក្នុង​ក្រុង​ប៉ារីស ប្រជាជន​ខ្មែរ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ចាប់​ផ្តើម​ដំបូង​នៃ​ការចូល​កាន់​អំណាច​របស់​ពួកខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា។ សមាគម​២ គឺ សមាគម​បូជវិមាន​នៃ​ជនរងគ្រោះ ដោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​សមាគម​ជនរងគ្រោះ​របស់​លោកស្រី​ប៊ីយ៉ុង អ៊ឹង ប៉ុនហោ ជា​អ្នករៀបចំ​ផ្តួចផ្តើម​ពិធី​បុណ្យ។

Source: RFI Khmer Home Page | 18 Apr 2010 | 4:17 am

សង្គម​ខ្មែរ​នៅ​ស្រុក​បារាំង - ប្រជាជន​ខ្មែរ​ស្រុក​បារាំង​ធ្វើ​បុណ្យ​រំលឹក​ដល់​ថ្ងៃ​១៧ មេសា

នៅ​ព្រឹក​មិញ​នេះ នៅ​មជ្ឈមណ្ឌល​ពុទ្ធ​សាសនា ហៅ​វត្ត​Vincenne ​ក្នុង​ក្រុង​ប៉ារីស ប្រជាជន​ខ្មែរ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ចាប់​ផ្តើម​ដំបូង​នៃ​ការចូល​កាន់​អំណាច​របស់​ពួកខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា។ សមាគម​២ គឺ សមាគម​បូជវិមាន​នៃ​ជនរងគ្រោះ ដោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​សមាគម​ជនរងគ្រោះ​របស់​លោកស្រី​ប៊ីយ៉ុង អ៊ឹង ប៉ុនហោ ជា​អ្នករៀបចំ​ផ្តួចផ្តើម​ពិធី​បុណ្យ។

Source: RFI Khmer Home Page | 18 Apr 2010 | 4:17 am

នាទីភ្ញៀវប្រចាំសប្តាហ៍ - Ponchaud៖១៧មេសា ១៩៧៥ ជាថ្ងៃដ៏ល្វីងជូរចត់សម្រាប់ខ្មែរ

ភ្ញៀវ​ប្រចាំ​សប្តាហ៍​របស់ Jean-François TAIN នៅ​ថ្ងៃ​សៅរ៍​នេះ គឺ Père François PONCHAUD អ្នកផ្សព្វផ្សាយ​សាសនា​កាតូលីក។ Père Ponchaud ដែល​ឋិត នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ថ្ងៃ ១៧ មេសា ឆ្នាំ​១៩៧៥ បាន​ឃើញ​ផ្ទាល់​ភ្នែក​ពួក​យោធា​ខ្មែរក្រហម​ចូល​កាន់កាប់ ទីក្រុង​ភ្នំពេញ កាល​ពី ៣៥​ឆ្នាំ​មុន។

Source: RFI Khmer Home Page | 17 Apr 2010 | 8:42 am

នយោបាយ - គណបក្ស​ប្រឆាំង​មើល​រំលង​កាសែត​ប្រឆាំង

ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​កាន់​តែ​រីក​ដុះដាល​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ កាសែត​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​កាន់​តែ​រិចរឹល​ទៅៗ ជា​លំដាប់។ បច្ចុប្បន្ន​នេះ នៅ​មាន​កាសែត​ប្រឆាំង​តែមួយ​គត់​ដែល​មាន​វត្តមាន​នៅ​លើ​ទីផ្សារ នោះ​គឺ​កាសែត​មនសិការខ្មែរ​ដែល​ទើប​តែ​បោះពុម្ភ​ផ្សាយ​ឡើង​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​ផ្អាក​ការផ្សាយ​មួយ​រយៈ​មក។

Source: RFI Khmer Home Page | 17 Apr 2010 | 5:53 am

ខ្មែរក្រហម - បក្ស​ប្រឆាំង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​លើក​ទី​៣៥ ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥

ថ្ងៃ​១៧​មេសា ឆ្នាំ២០១០ ថ្ងៃ​នេះ គម្រប់​ខួប​លើក​ទី​៣៥ ឆ្នាំ នៃ​ការឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរក្រហម នៅ​កម្ពុជា។ ក៏ប៉ុន្តែ ពិធី​ជួបជុំ​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី នៅ​វាល​ពិឃាត​ជើងឯក នៅ​ជាយក្រុង​ភ្នំពេញ​ថ្ងៃ​នេះ មិនមែន​ជា​ការសាទរ​ដល់​ក្រុម​ខ្មែរក្រហម​ទេ តែ​ជា​ការរម្លឹក​ពី​សោកនាដកម្ម ដែល​របប​ខ្មែរក្រហម​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់ ស្លាប់​បាត់បង់​ជីវិត ក្នុង​រយៈ​ពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ។

Source: RFI Khmer Home Page | 17 Apr 2010 | 5:34 am

ខ្មែរក្រហម - អនុស្សាវរីយ៍​ជូរចត់​របស់​ប្រជាជន​ខ្មែរ នៅ​ថ្ងៃ​ខ្មែរក្រហម​ឡើង​កាន់​អំណាច

ប្រជាជន​ខ្មែរ​ដែល​មាន​អាយុ​លើស​ពី ៥០​ឆ្នាំ​ឡើង​ទៅ នៅ​តែ​ចងចាំ​មិន​ភ្លេច​នូវ​ថ្ងៃ​១៧​មេសា ឆ្នាំ១៩៧៥ នៅ​ពេល​ដែល​ក្រុម​ខ្មែរក្រហម ទទួល​ជ័យជំនះ​លើ​របប​សាធារណរដ្ឋ​លន់ នុល និង​បាន​ឡើង​កាន់កាប់​អំណាច នៅ​កម្ពុជា។ ក៏ប៉ុន្តែ ថ្ងៃ​នេះ កាល​ពី ៣៥ ឆ្នាំ​មុន ប្រជាជន​ខ្មែរ ត្រូវ​បាន​ជម្លៀស​ចេញ​ទាំង​បង្ខំ​ពី​លំនៅឋាន។ ថ្ងៃ ១៧​មេសា ឆ្នាំ ១៩៧៥ ក៏​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ថ្ងៃ​ដែល​ខ្មែរក្រហម​ចាប់​ផ្តើម​អនុវត្តន៍​នយោបាយ​កាប់​សម្លាប់​ជីវិត​ពលរដ្ឋខ្មែរ​ជិត​ពីរ​លាន​នាក់។

Source: RFI Khmer Home Page | 17 Apr 2010 | 5:19 am

ព្រំដែន​ខ្មែរថៃ - ស្នូរ​អាវុធ​បាន​លាន់​លឺ​ឡើង​ជា​ថ្មី នៅ​តាម​ជាយដែន

គ្រាន់​តែ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី រយៈពេល​បី​ថ្ងៃ​បាន​ចប់​មិន​ទាំង​ស្រួលបួល​ផង ស្នូរ​កាំភ្លើង​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត នៅ​ព្រឹក​ព្រលឹម ថ្ងៃ​សៅរ៍​នេះ នៅ​តាម​ជាយដែន ក្នុង​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ។ អាវុធ​តូច​ធំ​បាន​ផ្ទុះ​ឆ្លើយឆ្លង​គ្នា​រយៈពេល​១៥​នាទី​មុន​នឹង​ស្ងប់ស្ងាត់​ទៅវិញ។

Source: RFI Khmer Home Page | 17 Apr 2010 | 5:04 am

ខ្មែរក្រហម - អ្នកស្រី​ភឹង ស៊ុនថារី ៖ ការផ្សះផ្សា​ជាតិ​មិន​អាច​ធ្វើ​ឡើង​តាមរយៈ​ការអត់អោន​ទោស​ទេ

អ្នកស្រី​ភឹង ស៊ុនថារី ជនរងគ្រោះ​ម្នាក់​ក្នុង​របប​ខ្មែរក្រហម និង​ជា​អ្នក​ដាក់​ពាក្យ ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​បំណង​ស្វែងរក​ការពិត​ចំពោះ​ការស្លាប់​របស់​ឪពុក​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង​ទួលស្លែង នៅតែ​មិនអាច​អត់អោន​ទោស​អោយ​មេដឹកនាំ​ខ្មែរក្រហម។

Source: RFI Khmer Home Page | 16 Apr 2010 | 6:36 am

សហគមន៍ខ្មែរស្រុកបារាំង - កម្ពុជា​ឈ្នះ​រង្វាន់​ពិភពលោក​ខាង​សៀវភៅ​ធ្វើ​ម្ហូប​អាស៊ី

ប្រជាជន​ខ្មែរ​ប្រហែល​ត្រូវ​នឹក​សរសើរ​ដល់​ស្នាដៃ​របស់​ស្រ្តី​ខ្មែរ ​ម្តាយ​កូន​ពីរ​នាក់​ដែល​បាន​នាំ​ឲ្យ​ម្ហូប​កម្ពុជា​ត្រូវ​គេ​ទទួល​ស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ។ អ្នកស្រីឡុង សូរ៉ី និង​កូនស្រី​ឈ្មោះ​កន្និការ លីនដិន ជា​ម្ចាស់​និពន្ធ និង​រៀបរៀង​ស្នាដៃ​សៀវភៅ​ធ្វើ​ម្ហូប​ខ្មែរ​រហូត​បាន​ទទួល​រង្វាន់​ពិភពលោក​ខាង​សៀវភៅ​ធ្វើម្ហូប​អាស៊ី​ប្រចាំ​ឆ្នាំ ២០០៩។ ឈ្មោះ​ថា “Au pays de la pomme cythère ឬ​នៅ​ប្រទេស​ផ្លែម្កាក់”

Source: RFI Khmer Home Page | 16 Apr 2010 | 5:32 am

ខ្មែរក្រហម - រម្លឹក​ខួប​លើក​ទី ៣៥​នៃ​ការកាន់​អំណាច​របស់​ខ្មែរក្រហម

ថ្ងៃ​១៧​មេសា ឆ្នាំ១៩៧៥-១៧​មេសា ឆ្នាំ២០១០ ថ្ងៃ​ស្អែក គឺ​ជា​គម្រប់​ខួប​លើក​ទី​៣៥ នៃ​ការឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរក្រហម។ មួយ​ថ្ងៃ​មុន​ការប្រារព្ធ​ខួប​នេះ ប្រជាពលរដ្ឋ​ខ្មែរ និង​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​សាលាក្តី​ខ្មែរក្រហម  បង្កើន​ល្បឿន​លើ​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ជាពិសេស​លើ​សំណុំ​រឿង ០០២ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ខ្មែរ។

Source: RFI Khmer Home Page | 16 Apr 2010 | 4:57 am

កម្ពុជា-ថៃ - កម្ពុជា​ស្វាគមន៍​ថៃ ចំពោះ​ចេតនា​ចង់​ដាក់​ឯក​អគ្គរាជទូត​ឡើង​វិញ

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​សម្តែង​ការស្វាគមន៍​រដ្ឋាភិបាល​ថៃ ចំពោះ​ចេតនា​ចង់​បញ្ជូន ឯក​អគ្គរាជទូត​ថៃ វិល​ត្រលប់​មក​កាន់​ទីក្រុង​ភ្នំពេញ។ ឯក​អគ្គរាជទូត​ថៃ​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ គឺ​ក្រោយ​ពី​កម្ពុជា​បាន​តែងតាំង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ថាក់ស៊ីន ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា។

Source: RFI Khmer Home Page | 16 Apr 2010 | 3:54 am

ប្រវត្តិសាស្ត្រ​ - បញ្ហា​​អព្យាក្រិតភាព​​ខ្មែរ

ក្រោយ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ហ្សឺណែវ ប្រទេស​កម្ពុជា​បាន​កំណត់​យក​ នយោបាយ​អព្យាក្រិតភាព​ មិន​ចូល​បក្ស​សម្ព័ន្ធ​ណា​ទាំង​អស់។ ប៉ុន្តែ​ គឺ​ជា​ ជំហរ​មួយ​ដែល​ពិបាក​រក្សា​​ពន់​ពេក​ក្រៃ ព្រោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ ប្រទាញ​ប្រទង់​រវាង​ពិភពលោក​ពីរ គឺ​លោក​សេរី និង​លោក​កុម្មុយនិស្ត។

Source: RFI Khmer Home Page | 16 Apr 2010 | 3:25 am

កម្ពុជា-ថៃ - ទាហាន​ប៉ារ៉ា​ថៃ​ ៤០​នាក់​ដក​ចេញ​ពី​ចំណុច​ ចាក់ច្រែង​នៅ​ថ្ងៃ​អង្គារ៍​​​ទី​១៦ មីនានេះ​

ទាហាន​ប៉ារ៉ា​ថៃ បាន​ដក​ថយ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន​វិញ​ហើយ កាលពី​ម៉ោង​១២​កន្លះ​នៅ​ថ្ងៃ​ទី ១៦​មីនា​នេះ បន្ទាប់ពី​មាន​ការ​ចរចា​រវាង​ទ័ព​ទាំង​ពីរ។ ទ័ព​ថៃ​បាន​បង្កើន​ឡើង​មក​នៅ​ក្បែរ​ច្រក ចាក់ច្រែង លើ​ខ្នង​ភ្នំ​ដងរែក​កាលពី​ថ្ងៃ​ទី ១៤​មីនា ដោយ​អះអាង​ថា​ដើម្បី​ការពារ​មិន​អោយមាន​ការ​ចូល​កាប់​ឈើព្រៃ។

Source: RFI Khmer Home Page | 15 Apr 2010 | 5:18 am

ច្បាប់​ទឹកអាស៊ីត - រដ្ឋាភិបាល​កំពុង​តាក់តែង​ច្បាប់​អាស៊ីត

ច្បាប់​គ្រប់គ្រង​ទឹកអាស៊ីត​ដែល​មាន ៤​ជំពូក និង​២៥ មាត្រា ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋាភិបាល​កំពុង​តែ​តាក់តែង។ ច្បាប់​ថ្មី​នេះ​បាន​កំណត់​ដាក់​ទោស​លើ​ឧក្រិដ្ឋជន​ដែល​ប្រើ​ទឹកអាស៊ីត​ជា​អាវុធ​ឲ្យ​ជាប់​ពន្ធនាគារ ចាប់​ពី ៥​ឆ្នាំ ដល់​មួយ​ជីវិត។

Source: RFI Khmer Home Page | 15 Apr 2010 | 4:59 am

ជំងឺ​ផ្តាសាយH1N1 - ពលរដ្ឋ​ខ្មែរ​បាន​ទទួល​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A/H1N1​លើក​ដំបូង

ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​A/H1N1​ត្រូវ​បាន​ផ្តើម​ប្រើប្រាស់​ហើយ នៅ​ព្រឹក​ថ្ងៃ ពុធ ទី ២៤ មីនា​នេះ នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខណ្ឌ​ចំការមន បន្ទាប់​ពី​ថ្នាំ​វ៉ាក់សាំង​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា។ ថ្នាំ​វ៉ាក់សាំង​នឹង​ត្រូវ​ប្រើប្រាស់ ជា​ជំហាន​ដំបូង នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង។

Source: RFI Khmer Home Page | 15 Apr 2010 | 4:42 am

បទ​យក​ការណ៍ - ចូល​ឆ្នាំ​ខ្មែរ​នៅ​ក្រុង​កែប

ព្រោះតែ​បញ្ហា​ក្រពះ​យុវជន​និង​កុមារ​តូចៗ​សុខចិត្ត​លះបង់​ការ​សប្បាយ​ផ្ទាល់​ខ្លួន ដោយនាំគ្នា​ធ្វើការ​ជាអ្នក​អនាម័យ​សំអាត​ក្រុង​កែប​ខណៈពេល​ដែល​ពលរដ្ឋ​ខ្មែរ​ឯទៀត​កំពង់​តែ​រីករាយ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី ឆ្នាំ​ខាល ទោស័ក  ពស ២៥៥៤។

Source: RFI Khmer Home Page | 15 Apr 2010 | 3:48 am

កម្ពុជា​-​ថៃ - កងទ័ព​កម្ពុជា​-​ថៃ ជួប​ជុំ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រួម​គ្នា

មេ​បញ្ជា​​ការ​កង​ទ័ព​ ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​​កម្ពុជា និងថៃ បាន​ជួប​ជុំ​គ្នា នៅ​​តាម​តំបន់​ព្រំដែន​ជម្លោះ ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ ចំណែក​បញ្ហា​ជម្លោះ​ព្រំដែន ភាគី​ទាំងពីរ​មិន​បាន​លើក​ឡើង​ទេ។

Source: RFI Khmer Home Page | 15 Apr 2010 | 3:24 am

ទេសចរណ៍ - ក្រសួង​ទេសចរណ៍​អំពាវនាវ​អោយ​មាន​ការ​ធ្វើ​អនាម័យ និង​ផ្តល់​សេវា​ល្អ​ពេល​ចូល​ឆ្នាំ​ខ្មែរ

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ក្រសួង​ទេសចរណ៍​បាន​ផ្សព្វផ្សាយ​ចរាចរណ៍​ណែ​នាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់គ្រង​រមណីយដ្ឋាន​អោយ​អនុវត្ត​គោលការណ៍​៣​ចំនុច ទីក្រុង​ស្អាត រមណីយដ្ឋាន​ល្អ និង​សេវា​ល្អ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ ថោង ខុន​ បាន​អះអាង​អោយ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ដំណើរ​កំសាន្ត​តាម​រមណីយដ្ឋាន​យ៉ាង​ច្រើន​កុះករ​បើ​ទោះ​ជា​អាកាសធាតុ​ក្តៅ​យ៉ាង​ណា​ក៏​ដោយ។

Source: RFI Khmer Home Page | 15 Apr 2010 | 1:09 am

នាទីជីវិតជោគជ័យ - លោក សុខ គង់៖ សន្សំសំចៃ ដើម្បីពង្រីកមុខរបរថ្មី

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក សុខ គង់។ លោក សុខ គង់ ជាប្រធានក្រុមហ៊ុន សូគីម៉ិចគ្រូប។

Source: RFI Khmer Home Page | 14 Apr 2010 | 7:09 am

សង្គម - ប្រជាជន​ខ្មែរ​ចាប់​ផ្តើម​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំថ្មី​

ប្រជាជន​ខ្មែរ​ជា​ច្រើន​ម៉ឺន​គ្រួសារ​បាន​នាំគ្នា​ទៅ​ដើរ​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ប្រទេស​និង​រមណីយដ្ឋាន​​​​ទេសចរណ៍​ក្រៅ​ប្រទេស​។ ​​ការ​ធ្វើ​ដំណើរ​ដ៏​ច្រើន​កកកុញ​នៅ​តាម​ខេត្ត​និង​ទៅ​ក្រៅ​ប្រទេស​យ៉ាង​ដូច្នេះ​ធ្វើ​អោយ​ទី​ក្រុង​ភ្នំពេញ​មាន​សភាព​ស្ងាត់​ជ្រងំ​។

Source: RFI Khmer Home Page | 14 Apr 2010 | 6:46 am

នយោបាយ​​ - លោក​ហង្ស ចក្រា​នឹង​បន្ត​អាជីព​សារព័ត៌មាន​ទៀត​

ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់ស្រុក​ត្រូវ​បាន​ដោះលែង​អោយមាន​សេរីភាព​វិញ​តាម​ការគ្រោងទុក​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី ១៣​ខែមេសា។ លោក​ហង្ស ចក្រា​បាន​ថ្លែង​ថា​លោក​នឹង​ប្រមូល​សហការី​របស់​លោក​បើក​កាសែត​ខ្មែរ​ម្ចាស់ស្រុក​ឡើង​វិញ នៅ​ពេល​ក្រោយ​ចូល​ឆ្នាំ​នេះ។

Source: RFI Khmer Home Page | 14 Apr 2010 | 5:59 am

សង្គម - របាំ​ត្រុដិ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​​​ឱកាស​ចូល​ឆ្នាំថ្មី​នេះ​

ទាំង​សមាគមសិល្បៈ កូន​ខ្មែរ​ទ្រទ្រង់​វប្បធម៌ និង​សមាគម​រស្មីកុមារ​កម្ពុជា ​សុទ្ឋតែ​បាន​អះអាង​ថា ​ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ទៅ​​សំដែង​របាំ​ត្រុដិ​ជាច្រើនកន្លែង​ជាង​ឆ្នាំ​មុន​ៗ។ ជាពិសេស​គេ​សង្កេត​ឃើញ​ថា​ភូមិគ្រឹះ​របស់​មន្រី្តធំ​ៗ​ចាប់ផ្តើម​ចាប់អារម្មណ៍​ទៅ​លើ​ការ​សំដែង​នេះ​ដោយ​គេ​មាន​ជំនឿ​ថា​អាច​បញ្ចេញ​ឧបទ្រព​​ចង្រៃ​​កាល​ពី​ឆ្នាំ​ចាស់។

Source: RFI Khmer Home Page | 14 Apr 2010 | 2:51 am

សុខភាព​-​ឱសថ - ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ឲ្យ​មាន​ប្រសិទ្ធិភាព

អ្វី​ទៅ​ដែល​ហៅថា ថ្នាំ​ផ្សះ ? តើ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​នៅ​ពេល​ណា ? អ្វី​ខ្លះ​ជា គ្រោះ​ថ្នាក់ អាច​កើត ឬ​បង្ក​ជា​ភាព​មិន​ធន់​នឹង​ថ្នាំ​នេះ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ក្នុង​ករណី​នេះ។ តើ​អ្នក​ជំងឺ​គួរ​ប្រើ​ថ្នាំ​នេះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ? ហេតុអ្វី​បាន​ជា​បច្ចុប្បន្ន​នេះ ផ្នែក​វេជ្ជសាស្ត្រ​​តែង​តែ​ណែនាំ​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ជា​លក្ខណៈ ស្វ័យប្រវត្តិ​ឈឺ​ភ្លាម លេប​ថ្នាំ​ផ្សះ​ភ្លាម ?

Source: RFI Khmer Home Page | 14 Apr 2010 | 12:19 am

សុខភាព​-​ឱសថសាស្ត្រ - គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ក្លែងក្លាយ

ថ្នាំ​ក្លែង​ក្លាយ​កំពុង​តែ​ក្លាយ​​ជា​បញ្ហា​សង្គម​មួយ​ហើយ មិន​ថា​នៅ​ប្រទេស​ក្រីក្រ ឬ​ប្រទេស​ជឿនលឿន​ទេ។ ​ ថ្នាំ​មិន​សុទ្ធ មាន​ច្រើន​ទម្រង់​ណាស់ ដែល​គេ​មិន​អាច​សម្គាល់​បាន​ងាយ​ស្រួល​ទេ ថ្នាំ​ខ្លះ​មាន​សារធាតុ​សកម្ម​តិច​ជាង​​​ក្បួន​ខ្នាត ខ្លះ​ហួស​កាល​កំណត់ ។ល។ និង​។ល។ តើ​ថ្នាំ​ក្លែងក្លាយ​ អាច​បង្ក​ផល​ប៉ះពាល់​យ៉ាណា​ខ្លះ ?

Source: RFI Khmer Home Page | 14 Apr 2010 | 12:18 am

នយោបាយ​ - លោក​សម​ រង្ស៊ី​អំពាវនាវ​អោយ​​កសិករ​​ប្តូរ​បច្ចេកទេស​ដាំ​ស្រូវ​ក្នុង​ឆ្នាំ​ថ្មី​

មេ​​គណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​បាន​ធ្វើសារ​ជូនពរ​មួយ​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​បាន​អំពាវនាវ​អោយ​ កសិករ​ខ្មែរ​ផ្លាស់ប្តូរ​គំនិត​ក្នុង​ការ​ដាំ​ស្រូវ។ លោក​សម រង្ស៊ី​ចង់​អោយ​កសិករ​ខ្មែរ​ងាក​មក​ធ្វើ​ស្រែ​តាម​បែប​ប្រព័ន្ធ​ប្រពលវប្បកម្ម។

Source: RFI Khmer Home Page | 13 Apr 2010 | 7:31 am

កម្ពុជា - មួយ​ថ្ងៃ​មុន​ឆ្នាំថ្មី​ ចូល​មក​ដល់​ ​ចរាចរណ៍​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កក​ស្ទះ ​

ពលរដ្ឋ​ខ្មែរ ​បាន​​សម្រុក​ចេញ​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ស្រុក​កំណើត និង​រមណីយ​​ដ្ឋាន​ តំបន់​​​​កំសាន្ត​នានា បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ធ្វើ​ដំណើរ ជា​ពិសេស​​តាម​ច្រក​ផ្លូវ​​ចេញ​​-ចូល​​​ក្រុង​ភ្នំពេញ។ ជា​មួយ​គ្នា​នោះ អាជ្ញាធរ​សមត្ថ​កិច្ច ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ដំណើរ​ ​បង្កើន​ការ​ប្រុង​​ប្រយ័ត្ន ដើម្បី​​ជៀស​វាង​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​​នេះ​។

Source: RFI Khmer Home Page | 13 Apr 2010 | 7:16 am

នាទីភ្ញៀវប្រចំាសប្តាហ៍ - លោក អ៊ុក គឹមលេខ៖ « លក្ខណៈ​ពិសេស​របស់​ទឹក​អាស៊ីត ជា​អាវុធ​កំបំាង​មុខ ដែល​គ្មាន​ស្នូរ »

ឆ្លើយ​តប​នឹង​សំណួរ​របស់ គួច គន្ធារ៉ា លោក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​អាស៊ីត បាន​ពន្យល់​ពី​សារៈសំខាន់​នៃ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​ទឹក​អាស៊ីត។ គោលការណ៍​រួម​នៃ​ច្បាប់​អាស៊ីត គឺ​មាន​ចរិក​បង្ការ និង​បង្ក្រាប​ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​បទ​ឧក្រិដ្ឋ​ដោយ​ប្រើ​ទឹកអាស៊ីត​ជា​អាវុធ។ ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជះ​ទឹកអាស៊ីត នឹង​អាច​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ​មួយ​ជីវិត។

Source: RFI Khmer Home Page | 13 Apr 2010 | 6:36 am

នាទីភ្ញៀវប្រចំាសប្តាហ៍ - លោកស្រី អ៊ឹង កន្ថាផាវី៖ « ទុក​ឲ្យ​ប្រជាជន​ខ្មែរ ជា​អ្នក​សម្រេច​ថា តើ​គួរ​តែ​មាន​ច្បាប់​មួយ​សម្រាប់​អ្នក​រក​ស៊ី​ផ្លូវ​ភេទ ឬ​អត់ ?»

ឆ្លើយ​តប​នឹង​សំណួរ​របស់ គួច គន្ធារ៉ា លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​បាន​លើក​ឡើង​ពី​ស្ថានភាព​ទូទៅ​របស់​ស្រ្តី​ខ្មែរ​នា​ពេល​បច្ចុប្បន្ន។ លោក​ស្រី បាន​អំពាវនាវ​ឲ្យ​គូស្វាមី​ភរិយា​ដែល​រៀប​ការ​តាម​ប្រពៃណី​រួច​ហើយ ត្រូវ​ទៅ​ចុះ​សំបុត្រ​អាពាហ៍អាពាហ៍​តាម​ផ្លូវ​ច្បាប់។ ទាក់ទង​នឹង​ការ​ទាម​ទារ​របស់​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ ដែល​ចង់​មាន​ច្បាប់​មួយ​សម្រាប់​ពួក​គេ លោក​ស្រី​ទុក​ឲ្យ​ប្រជាជន​កម្ពុជា ជា​អ្នក​សម្រេច​ខ្លួន​ឯង។

Source: RFI Khmer Home Page | 13 Apr 2010 | 6:35 am

នាទីភ្ញៀវប្រចំាសប្តាហ៍ - លោកស្រី សឹង កាម៉ារីយ៉ាន៖ រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ ទប់​ស្កាត់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ

អង្គការ Afésip កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ជួយ​ស្រោច​ស្រង់​ស្រ្តី និង​កុមារ​ដែល​រក​ស៊ី​លក់​ខ្លួន ឬ​មួយ​ក៏​ចាញ់​បោក​តាម​ការ​លោង​លោម​របស់​អ្នក​ដទៃ។ ក្នុង​នាម​ជា​ប្រធាន​ការិយាល័យ​ច្បាប់​នៃ​អង្គការ Afésip កម្ពុជា លោកស្រី សឹង កាម៉ារីយ៉ាន បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ពិសេស ដាក់​ទោស​ទៅ​មន្ត្រី​ណា ដែល​ជួយ​អន្តរាគមន៍​ការពារ​ឲ្យ​មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។

Source: RFI Khmer Home Page | 13 Apr 2010 | 6:28 am

នាទីភ្ញៀវប្រចាំសប្តាហ៍ - លោកសុក សំអឿន៖ យើង​ពេញ​ចិត្ត​នឹង​របៀប​ដែល​រដ្ឋាភិបាល​តាក់​តែង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ តែ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋសភា​ដែល​អនុម័ត​ច្បាប់​នេះ​លឿន​ជ្រុល​ពេក

ឆ្លើយ​តប​នឹង​សំណួរ​របស់​Jean-François TAIN លោក​មេធាវី​សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​លើក​ឡើង​អំពី​ចំណុច​ខ្វះ​ខាត​ខ្លះ និង​ចំណុច​ខ្លាំង​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ ចំពោះ​លោក សុក សំអឿន ការ​ដែល​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​នេះ​យ៉ាង​លឿន​រហ័ស​ដោយ​មិន​មាន​ការ​តស៊ូ​មតិ គឺ​ជា​រូបភាព​មួយ​មិន​ល្អ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។

Source: RFI Khmer Home Page | 13 Apr 2010 | 5:58 am

នាទីភ្ញៀវប្រចាំសប្តាហ៍ - ហេតុអ្វី​បានជា​ពួក​មេខ្មែរ​ក្រហម​ចេះ​តែ​សុំ​នៅ​ក្រៅ​ឃុំ?

ឆ្លើយ​តប​នឹង​សំណួរ​របស់​Jean-François TAIN លោក​រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរ​ក្រហម បាន​លើក​ឡើង​អំពី​ការសុំ​នៅ​ក្រៅ​ឃុំ របស់​ពួកមេ​ខ្មែរក្រហម អៀង សារី អៀង ធីរិទ្ធ និង​ខៀវ សំផន។ លោក​រាជ សម្បត្តិ​ក៏​បាន​និយាយ​លាត​ត្រដាង​អំពី​ជីវភាព​រស់នៅ​របស់​ពួកមេ​ខ្មែរក្រហម​ទាំង​អស់​នេះ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​ខ្មែរ​ក្រហម​ដែរ។

Source: RFI Khmer Home Page | 13 Apr 2010 | 5:34 am

នាទីភ្ញៀវប្រចាំសប្តាហ៍ - ហេតុអ្វី​បានជា​ពួក​មេខ្មែរ​ក្រហម​ចេះ​តែ​សុំ​នៅ​ក្រៅ​ឃុំ?

ឆ្លើយ​តប​នឹង​សំណួរ​របស់​Jean-François TAIN លោក​រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរ​ក្រហម បាន​លើក​ឡើង​អំពី​ការសុំ​នៅ​ក្រៅ​ឃុំ របស់​ពួកមេ​ខ្មែរក្រហម អៀង សារី អៀង ធីរិទ្ធ និង​ខៀវ សំផន។ លោក​រាជ សម្បត្តិ​ក៏​បាន​និយាយ​លាត​ត្រដាង​អំពី​ជីវភាព​រស់នៅ​របស់​ពួកមេ​ខ្មែរក្រហម​ទាំង​អស់​នេះ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​ខ្មែរ​ក្រហម​ដែរ។

Source: RFI Khmer Home Page | 13 Apr 2010 | 5:34 am

នាទីភ្ញៀវប្រចាំសប្តាហ៍ - លោក ហោ ណាំហុង លើកឡើង​ពី​បញ្ហា​ព្រំដែន​ខាងកើត​និង​ព្រំដែន​ខាងលិច

នៅថ្ងៃសៅរ៍នេះ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុRFI  លោក​ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស បាន​បញ្ចេញមតិ​ ជុំវិញ​សង្គ្រាមប៉ាកា​រវាង​បក្សប្រឆាំង​និង​រាជរដ្ឋាភិបាល ក្នុងរឿង​ព្រំដែន​ខាងកើត និង​ជុំវិញ​ជម្លោះ​ព្រំដែន​ខាងលិច រវាង​ប្រទេស​កម្ពុជា និង​ប្រទេសថៃ។

Source: RFI Khmer Home Page | 13 Apr 2010 | 5:17 am

សេចកិច្ច​ - កម្មករ​កម្មការិនី ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ដោយ​មិន​សូវ​សប្បាយចិត្ត​នៅ​ឆ្នាំ​នេះ​

ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​មិន​សូវ​អំណោយ​ផល​នៃ​ពេល​កន្លងមក​ កម្មករ​កម្មការិនី​​ ​នៅពេល​ចូលឆ្នាំ​ថ្មី​នេះ​​​វិល​ត្រឡប់​​ទៅ​​ស្រុក​​កំណើត​​​ដោយ​​មិន​សូវ​​សប្បាយ​ចិត្ត​​​ទេ។ ​​​​មិនត្រឹម​​តែ​ប៉ុណ្ណោះ​​ ​កម្មករ​​មួយ​ចំនួន​​ផ្សេង​​ទៀត​​ថែម​ទាំង​​សម្រេច​ចិត្ត​​មិន​​ទៅ​​លេង​​ស្រុក​​កំណើត​​តែម្តង​។​

Source: RFI Khmer Home Page | 13 Apr 2010 | 3:12 am

នាទី​ជីវិត​ជោគជ័យ - លោក ម៉ុង ឬទ្ធី៖ ជីវិត ជា​ការ​តស៊ូ

លោក ម៉ុង ឬទ្ធី ជា​ប្រធាន​ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប។ កិច្ចការ​របស់​ក្រុមហ៊ុន ម៉ុង ឬទ្ធី ផ្តោត​ជា​សំខាន់​នៅ​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម សំណង់ និង​ចិញ្ចឹម​សត្វ ពិសេស​សត្វ​ជ្រូក​យក​ពូជ​មក​ពី​ប្រទេស​អង់គ្លេស និង​ចិញ្ចឹម​សត្វ​គោ​យក​ទឹក​ដោះ និង​សាច់​ផុយ។ បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប​បាន​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១ម៉ឺន​នាក់។

Source: RFI Khmer Home Page | 13 Apr 2010 | 2:58 am

នាទី​ជីវិត​ជោគជ័យ - លោក ម៉ុង ឬទ្ធី៖ ជីវិត ជា​ការ​តស៊ូ

លោក ម៉ុង ឬទ្ធី ជា​ប្រធាន​ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប។ កិច្ចការ​របស់​ក្រុមហ៊ុន ម៉ុង ឬទ្ធី ផ្តោត​ជា​សំខាន់​នៅ​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម សំណង់ និង​ចិញ្ចឹម​សត្វ ពិសេស​សត្វ​ជ្រូក​យក​ពូជ​មក​ពី​ប្រទេស​អង់គ្លេស និង​ចិញ្ចឹម​សត្វ​គោ​យក​ទឹក​ដោះ និង​សាច់​ផុយ។ បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប​បាន​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១ម៉ឺន​នាក់។

Source: RFI Khmer Home Page | 13 Apr 2010 | 2:58 am

បុណ្យ​​ចូល​​ឆ្នាំ​​ខ្មែរ​​ - វ៉ាស៊ីនតោន​​ជូនពរ​និង​សន្យា​ពង្រឹង​មិត្តភាព​ជាមួយ​កម្ពុជា​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោកស្រី Hillary Rodham Clinton បាន​ថ្លែង​សារ​ជូនពរ​ចំពោះ​កម្ពុជា ក្នុង​ឱកាស​ដែល​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ នៅក្នុង​សារ​របស់​ខ្លួន ប្រមុខ​ការទូត​អាមេរិក​ក៏​បាន​ថ្លែង​កោត​សរសើរ​កម្ពុជា ចំពោះ​ដំណើរការ​ទៅ​មុខ​ក្នុង​ការ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម និង​ការ​រីក​ចម្រើន​ផ្នែក​សហប្រតិបត្តិការ​ទ្វេភាគី​ផង​ដែរ។

Source: RFI Khmer Home Page | 12 Apr 2010 | 7:00 am

ថៃ-អាស៊ាន - ថៃ​មិនព្រមឲ្យកោះប្រជុំអាស៊ាន​​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​បាង​កក​ទេ​

​នៅ​ថ្ងៃ​នេះ ​រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​បរទេស​ថៃ បាន​​បដិសេធ មិន​​ព្រម ធ្វើ​តាម​​សំណើ​​កោះ​​ប្រជុំ​​កំពូល​អាស៊ាន​ ដើម្បី​​ដោះ​ស្រាយ​​ស្ថាន​ការណ៍​បាតុកម្ម នៅ​ទីក្រុង​បាង​កក​ឡើយ។ បាតុកម្ម​​ក្រុម​អាវ​ក្រហម​ថៃ​ ដែល​បាន​ឈាន​​ដល់​​អំពើ​​ហិង្សា បង្ហូរ​​ឈាម កាល​ពី​​ថ្ងៃ​​សៅរ៍ ទី​១០ ខែ​​មេសា ឆ្នាំ​​២០១០​។

Source: RFI Khmer Home Page | 12 Apr 2010 | 6:00 am

កម្ពុជា-ថៃ - កម្ពុជា​ចាំ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​

គំលាត​ទំនាក់ទំនង​ទូត​កម្ពុជា-ថៃ បាន​រីក​ធំ​មួយ​កំរិត​ទៀត​ហើយ នៅ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ប្រកាស​ឈប់​និយាយ​ពី​រឿង​ស្តារ​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ថៃ​របស់​លោក​អាប់ភីស៊ីត វេចាជីវ៉ា។

Source: RFI Khmer Home Page | 12 Apr 2010 | 5:39 am

សេដ្ឋកិច្ច - សេដ្ឋកិច្ច​​នៃ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ងើប​ឡើង​វិញ​

​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​ងើប​ឡើងវិញ​នៅ​ឆ្នាំ​២០១០​នេះ​​​ជាមួយ​នឹង​អត្រា​កំណើន​ជាង​៤ភាគរយ។​ការ​ងើប​ឡើងវិញ​នេះ​គឺ​បាន​ធ្វើឡើង​បន្ទាប់​ពី​សេដ្ឋកិច្ច​ប្រទេស​ក្រីក្រ​មួយ​នេះ​​បាន​ថមថយ​ខ្លាំង​កាល​ពី​ឆ្នាំ​២០០៩​កន្លងមក។

Source: RFI Khmer Home Page | 12 Apr 2010 | 5:05 am

សេដ្ឋកិច្ច - កម្ពុជា​​ប្រឈម​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​នៅ​ឆ្នាំ ​២០០៩

ប្រទេស​កម្ពុជា​បិទ​ទំព័រ​ឆ្នាំ​ចាស់​ឆ្នាំ ២០០៩​ដោយ​បន្សល់​ទុក​នូវ​ការ​ប្រឈម​ទាំង​សេដ្ឋកិច្ច​និង​ទាំង​នយោបាយ។ ឆ្នាំ​ចាស់​ឆ្នាំ ២០០៩​ប្រទេស​កម្ពុជា​ប្រឈមមុខ​នឹង​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ផង សង្គមកិច្ច​ផង និង បញ្ហា​នយោបាយ​ផង។

Source: RFI Khmer Home Page | 12 Apr 2010 | 4:53 am

សិល្បៈភាពយន្ត - ជីវិត​​​ជន​ភៀសខ្លួន​តាម​រយៈ​ខ្សែភាពយន្ត​ឯកសារ​

នៅក្នុង​ទសវត្ស​ទី៨០ ប្រជាជន​ខ្មែរ​រាប់ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ជំរំប្រទេស​ថៃ ដើម្បី​គេច​អោយ​ផុត​ពី​របប​ខ្មែរក្រហម។ ​រង់ចាំ​ការធ្វើដំណើរ​ទៅ​ប្រទេស​ទីបី​ដោយ​អស់សង្ឃឹម ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​វិល​មក​ស្រុក​កំណើត​វិញ នៅក្នុង​ឆ្នាំ​១៩៩៣។ ​ជន​ភៀសខ្លួន​ខ្មែរ ជាង​៣០០​គ្រួសារ បាន​​វិល​មក​រស់នៅ​ក្នុង​ឃុំ​ចំការ​សម្រោង ដែលទីនោះ ពួកគេ​ត្រូវ​ទទួល​រង​នូវ​ការ​រើសអើង​ និង​ជាពិសេស​ត្រូវ​ប្រឈម​មុខ​ខ្លាំង​ទៅនឹង​ការ​កសាង​ជីវិត​ថ្មី​ពី​បាតដៃ​ទទេ។

Source: RFI Khmer Home Page | 12 Apr 2010 | 3:14 am

កម្ពុជា-អាស៊ាន - កម្ពុជា​សុំ​ឲ្យ​អាស៊ាន​អន្តរាគមន៍​​ដោះស្រាយ​បញ្ហា​ថៃ​

នៅ​ចំពោះ​មុខ​ស្ថានការណ៍​នយោបាយ​​​កាន់តែ​តានតឹង​ឡើង​ដែល​​ឈាន​ដល់​អំពើ​​ហិង្សា​នៅ​ក្នុង​ប្រទេស​ថៃក្រសួង​ការបរទេស​​កម្ពុជា ​បាន​ស្នើ​ឲ្យ​សមាគម​អាស៊ាន​ចូល​ធ្វើ​អន្តរាគមន៍​ដើម្បី​ដោះស្រាយ​បញ្ហា។ សំណើ​របស់​កម្ពុជា​បាន​ធ្វើ​ឡើង​តាម​រយៈ​​លិខិត​មួយ​ច្បាប់​របស់​លោក​​ហោ​​ណាំហុង​​រដ្ឋមន្ត្រី​ការបរទេស​​ផ្ញើ​ទៅ​កាន់​លោក​​ផាម​​យ៉ាយៀម​​រដ្ឋមន្ត្រី​​ការបរទេស​វៀតណាម​​កាល​ពី​វេលា​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ។

Source: RFI Khmer Home Page | 11 Apr 2010 | 7:33 am

សង្គម - អាជីវករ​លក់​គ្រឿង​អលង្ការ​ត្អូញត្អែរ​​ប៉ុន្តែ​អាជីវករ​លក់​សម្លៀក​បំពាក់​សប្បាយចិត្ត​

នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ​​​ អាជីវករ​​លក់​​គ្រឿង​​អលង្ការ​​​​​ត្អូញត្អែរ​​​ប៉ុន្តែ​​​អាជីករ​​លក់​​សម្លៀក​បំពាក់​​សម្តែង​​ការ​​សប្បាយចិត្ត​​។ ​អាជីវករ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​ បាន​​និយាយ​​ថា​​មុខ​របរ​​លក់​​គ្រឿង​​អលង្ការ​​បាន​​ថយចុះ​​​ប្រមាណ​ជា​​ ៥០​​ភាគ​រយ​​ប៉ុន្តែ​​​ការ​​លក់ដូរ​​សម្លៀកបំពាក់​ ​បាន​​កើន​ឡើង​​ប្រមាណ​ជា ​៣០​ភាគរយ។​

Source: RFI Khmer Home Page | 11 Apr 2010 | 5:44 am

សង្គម - ពលរដ្ឋ​កម្ពុជា​ច្រើន ​ត្រៀម​​ដំណើរ​កំសាន្ត​ក្នុង​និង​ក្រៅ​ប្រទេស​ពេល​ចូល​ឆ្នាំ​

ភ្នាក់ងារ​ទេសចរណ៍​នានា​បាន​អះអាង​ថា ខ្លួន​កំពុង​តែ​មមា​ញឹក​នឹង​កិច្ច​ការងារ​រៀបចំ​ដំណើរ​កំសាន្ត​នៅក្នុង និង​ក្រៅ​ប្រទេស​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​បាន​មក​កក់​កន្លែង​សម្រាប់​ការ​ដើរ​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់​សំរាក​ពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ។

Source: RFI Khmer Home Page | 11 Apr 2010 | 3:43 am

នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ - លឺ ឡាយស្រេង ៖ ពួក​រាជានិយម​ត្រូវ​រួបរួម​គ្នា​វិញ

ឆ្លើយ​តប​នឹង​សំណួរ​របស់​ហ្សង់-ហ្វ្រង់ស័រ តាន់ លោក លឺ ឡាយស្រេង អនុប្រធាន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អះអាង​ថា បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​បក្ស​ជាតិនិយម​ដែល​ជា បំណែក​សេស​សល់​ពី​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​ជួរ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​មុន​ការ​បោះ ឆ្នោត​ឆ្នាំ​២០០៨ ចាំ​បាច់​ត្រូវ​តែ​រួបរួម​គ្នា​វិញ។

Source: RFI Khmer Home Page | 11 Apr 2010 | 12:55 am

សង្គម​-​ចរាចរណ៍ - អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​កុំ​អោយ​សេវ៉ា​ដឹក​ជញ្ជូន​ឡើង​ថ្លៃ​នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំខ្មែរ

អង្គការ​សង្គមស៊ីវិល​អំពាវនាវ​កុំ​អោយ​សេវា​ដឹកជញ្ជូន​ឡើង​ថ្លៃ​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខែ្មរ​ឆ្នាំ​ថ្មី​នេះ។​ ការ​អំពាវនាវ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ខណៈពេល​ដែល​ប្រជាជន​ខ្មែរ​រាប់ម៉ឺន​សែន​នាក់​បាន​និង​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ស្រុក​កំណើត​ដើម្បី​ចូលរួម​​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ នៅថ្ងៃ​ពុធទី​១៤​ខែ​មេសា​សប្តាហ៍​ក្រោយ​នេះ។

Source: RFI Khmer Home Page | 10 Apr 2010 | 4:36 am

សង្គម​-​បទ​យកការណ៍ - ស្ពាន​ព្រែកក្តាម បើក​ឲ្យ​ឆ្លង​កាត់​ហើយ

ម៉ោង ៧ ព្រឹក​ថ្ងៃ​សៅរ៍ ទី១០ ខែ​មេសា​នេះ ស្ពាន​ព្រែក​ក្តាម ត្រូវ​បាន​បើក​ឲ្យ​មហាជន ធ្វើ​​ចរាចរណ៍​ឆ្លង​កាត់​ហើយ។ ស្ពាន​ថ្មី ជា​ប្រវត្តិសាស្ត្រ ពុំ​ធ្លាប់​មាន​ពីមុន​នេះ ក្រៅ​​តែ​​ពី​សម្រួល​ដល់​ចរាចរណ៍​ឆ្លងកាត់​ដង​ទន្លេ​សាប ជាពិសេស​សម្រួល​ចរាចរណ៍​ធ្វើ​ដំណើរ ​សម្រាប់​​ពិធី​​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី ស្ពាន​​​ថ្ម​​ប្រវែង​ជិត​មួយ​គីឡូម៉ែត្រ​នេះ​ ក៏​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​ផ្នែក​សេដ្ឋ​កិច្ច​ផង​ដែរ។

Source: RFI Khmer Home Page | 10 Apr 2010 | 1:59 am

កម្ពុជា​-​​ថៃ - កម្ពុជា​តាម​ដាន​នយោបាយ​ថៃ​តែ​មិន​លូក​លាន់​ក្នុង​ភាព​វឹកវរ

ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុង​បន្ត​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​អំពី​ការ​វិវឌ្ឍន៍​នៃ​​ព្រឹត្តិការណ៍​នយោបាយ​ប្រទេស​ថៃ​ ​ប៉ុន្តែ​​រដ្ឋាភិបាល​ហាក់​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​មិន​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ ​ខ្លួន​ជាប់​ពាក់ពន្ធ័​នឹង​ភាព​វឹកវរ​នេះ​ឡើយ។​ ​លោក ​​ហោ​ ​ណាំហុង​ ​រដ្ឋមន្ត្រី​ការបរទេស​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​​ កម្ពុជា​គ្មាន​ផ្កាយ​រណប​ ​ដើម្បី​ផ្តល់​ជូន​ក្រុម​បាតុករ​អាវ​ក្រហម​ដែល​ស្មោះ​នឹង​លោក​ ថាក់ស៊ីន​ ឡើយ។​ ​

Source: RFI Khmer Home Page | 10 Apr 2010 | 1:25 am

នយោបាយ-​បទ​វិភាគ - ឥទ្ធិពល​នៃ​បទ​បញ្ជា​របស់ «បុរស​ខ្លាំង» កម្ពុជា

យុទ្ធនាការ​បង្រ្កាប​​បទ​ល្មើស​ព្រៃឈើ​ដែល​ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​តាំង​ពី​​ពាក់​កណ្តាល​ខែ​មីនា​មក​​នោះ​ គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ​សែន ​ដ៏​មាន​អំណាច។​ បទបញ្ជា​របស់​ «បុរស​ខ្លាំង»​ គ្មាន​អ្វី​​ដែល​ថា​មិន​អាច​ធ្វើ​បាន​ឡើយ​ ទោះ​បី​ជា​បញ្ហា​នោះ​ស្មុគស្មាញ​យ៉ាង​ណា​ក៏​ដោយ។​ ​ប៉ុន្តែ​​ប្រទេស​កម្ពុជា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​គ្រប់គ្រង​ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​​ដែល​ដោះស្រាយ​មិន​ទាន់​ចេញ។​ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ?​​

Source: RFI Khmer Home Page | 10 Apr 2010 | 1:17 am

ប្រវត្តិសាស្ត្រ​ខ្មែរ - និន្នាការ​អភិរក្ស និង​ឆ្វេង​និយម​ក្នុង​ចលនាសង្គម​រាស្ត្រ​និយម

នៅ​ថ្ងៃ​សុក្រ​នេះ បន្ត​ពី​កំណែ​ទម្រង់​ស្ថាប័ន​នយោបាយ​នៅដើម​ឆ្នាំ ១៩៥៦ វ៉ាន់ឌី កាអុន និយាយ​រៀប​រាប់​អំពី​ការ​ប្រទាញ​ប្រទុង​រវាង​និន្នាការ​ស្តាំ​​អភិរក្ស​ និង​និន្នាការ​ឆ្វេង​និយម។

Source: RFI Khmer Home Page | 9 Apr 2010 | 6:47 am

ព្រៃ​ឈើ - ប្រមុខ​រដ្ឋាភិបាល​ជម្រុញ​ឲ្យ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ដល់​ឫស​គល់

លោក​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​សុក្រ​នេះ ប្រាប់​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ធ្វើ​ការ​បង្ក្រាប​លើ​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ និង​មេ​ខ្លោង ដោយ​គ្មាន​ការ​លើកលែង​ទេ ទោះ​ជា​អ្នក​នោះ មាន​ខ្នង​បណ្តាញ និង​មាន​បុណ្យ​ស័ក្តិ ថ្នាក់​ណា​ក៏​ដោយ។

Source: RFI Khmer Home Page | 9 Apr 2010 | 6:04 am

ប្រវត្តិសាស្ត្រ​ខ្មែរ - ការ​​កែ​ទម្រង់​​ស្ថាប័ន​នយោបាយ​​តាម​​រយៈ​​ការ​​ប្រកាស​​ឲ្យ​​ប្រើ​​និតិ​ក្រម​​ចុះ​​ថ្ងៃ ​១៥​​ធ្នូ​​ឆ្នាំ ​១៩៥៥

នៅ​​ថ្ងៃ​​សុក្រ​​នេះ​ Vany Kaonn ​និយាយ​​រៀបរាប់​​អំពី​​ព្រឹត្តិការណ៍​ថ្ងៃ​​ទី ​១៤​ មករា​​ ឆ្នាំ ​១៩៥៦​ គឺ​​ថ្ងៃ​ដែល​​និតិ​ក្រម​​ចុះ​ថ្ងៃ ​១៥ ធ្នូឆ្នាំ ១៩៥៥​ ​​បាន​​ត្រូវ​​ប្រកាស​​ឲ្យ​​ប្រើ។​

Source: RFI Khmer Home Page | 9 Apr 2010 | 3:47 am

នាទីយល់ដឹងអំពីជំនួញ - តើអ្នកបង្កើត​មុខជំនួញថ្មី​អាច​ទៅ​ខ្ចីលុយ​ពី​ធនាគារ​មករកស៊ី​បាន​ដែរឬទេ?

កាល​ពី​សប្តាហ៍មុន​​ លោក​-អ្នក​ស្តាប់​បាន​ស្តាប់​ការរៀបរាប់​របស់​អ្នកពិគ្រោះយោបល់​ផ្នែក​ជំនួញ​ម្នាក់ អំពី​ចំណុច​គន្លឹះ ដែល​គេ​ត្រូវ​ធ្វើការសិក្សា​មុននឹង​ឈាន​ទៅ​បើក​មុខជំនួញ។ នៅ​ថ្ងៃ​នេះ សេង ឌីណា បាន​ស្វែងរក​ការ​បកស្រាយ​ពន្យល់​ពី​មន្រ្តីធនាគារ​ម្នាក់ ជុំវិញ​ការ​ខ្ចីលុយ​ពី​ធនាគារ ដើម្បី​យក​ទៅ​រកស៊ី។

Source: RFI Khmer Home Page | 8 Apr 2010 | 9:11 am

សេដ្ឋកិច្ច - កម្ពុជា​ព្រមាន​ក្រុមហ៊ុនអាមេរិកាំង Chevron ចំពោះ​ការរុករក​ប្រេង

រដ្ឋាភិបាល​កម្ពុជា​ព្រមាន​លុប​កិច្ចសន្យា​រុករក​ប្រេង​ជាមួយ​ក្រុមហ៊ុន​អាមេរិក Chevron ប្រសិនបើ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ មិន​អាច​ផលិត​ប្រេង នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា នៅ​ត្រឹម​ឆ្នាំ​២០១២។

Source: RFI Khmer Home Page | 8 Apr 2010 | 6:44 am

ទំនាក់​ទំនង​ខ្មែរ-ថៃ - សង្គ្រាម​ការទូត​ខ្មែរ​ថៃ​ស្ថិត​ក្នុង​ដំណាក់កាល​ស្ងប់ស្ងាត់

បន្ទាប់​ពី​ការឡើង​កម្តៅ​យ៉ាង​ខ្លាំង​ស្ទើរ​ផ្ទុះ​អស់​មួយ​រយៈ​ធំ​មក ទំនាក់​ទំនង​ការទូត​ខ្មែរថៃ​បាន​វិល​មក​រក​សភាព​ស្ងប់ស្ងាត់​វិញ នា​ពេល​បច្ចុប្បន្ន។ ការជួបមុខ​គ្នា​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ទន្លេ​មេគង្គ នៅ​ហួរហ៊ីន ប្រទេស​ថៃ​អាច​ជា​អំណោយ​ផល​មួយ​សម្រាប់​ស្ថានភាព​ល្អ​ក្នុង​ជម្លោះ​ការទូត​រវាង​ភ្នំពេញ និង​បាងកក។

Source: RFI Khmer Home Page | 8 Apr 2010 | 5:08 am

សង្គម អបិយជំនឿ - អ្នកភូមិ ៤នាក់​ត្រូវ​ជាប់ឃុំ​ពី​បទ​សំលាប់​ជន​សង្ស័យ​ចេះ​អាបធ្មប់

នៅក្នុង​សង្គម​ខ្មែរ​បញ្ហា​អបិយ​ជំនឿ​គឺជា​រឿង​ដែល​គេ​មិន​អាច​កាត់ផ្តាច់​បាន តាំង​ពី​បូរាណ​កាល​មក។ កន្លង​មក​នេះ មនុស្ស​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​គេ​សំលាប់​ដោយចោទ​ប្រកាន់​ថា ចេះ​វិជ្ជា​អាបធ្មប់ រំខាន​ដល់​អ្នកភូមិ​ដទៃទៀត នៅក្នុង​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​កំពង់ស្ពឺ។ ក៏​ប៉ុន្ត អាជ្ញាធរ និង​អង្គការ​សិទ្ធិ​មនុស្ស​មិន​បាន​គាំទ្រ​ដល់​អំពើ​ហឹង្សា​ដែល​បាន​ប្រព្រឹត្ត​ដោយ​អ្នកភូមិ​នោះ​ឡើយ។

Source: RFI Khmer Home Page | 8 Apr 2010 | 1:02 am

ព្រំដែន - បក្ស​ប្រឆាំង​ព្យាយាម​បញ្ឈប់​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម

នៅ​ថ្ងៃ​នេះ ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ១៤​រូប​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ច្បាប់ ដាក់​ជូន​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​សុំ​ចាត់​វិធានការ ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្អាក​ការបោះ​បង្គោល តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម។ ក៏​ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​អះអាង​ថា ដំណើរការ​បោះ​បង្គោល​កំណត់​ព្រំដែន កម្ពុជា-វៀតណាម សព្វថ្ងៃ​នៅ​តែ​បន្ត ព្រោះ​ប្រទេស​ទាំង​ពីរ​បាន​អនុវត្ត​ស្រប​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ត្រឹមត្រូវ។

Source: RFI Khmer Home Page | 7 Apr 2010 | 6:13 am

នាទី​សុខភាព - ទិវា​សុខភាព​ពិភពលោក​ ៖ នគរោបនីយកម្ម និង​សុខភាព - លើក​កម្ពស់​ការ​រស់នៅ​ប្រកប​ដោយ​សុខុមលភាព

ទិវា​សុខភាព​ពិភពលោក ឆ្នាំ​ ២០១០ នេះ មាន​ប្រធានបទ​ “នគរោបនីយកម្ម និង​សុខភាព”។ អង្គការ​សុខភាព​ពិភពលោក OMS បាន​ធ្វើ​យុទ្ធនាការ​បំផុសបំផុល​ឲ្យ​បណ្តា​ជន​គ្រប់​រូប​បាន​យល់​ពី​ការ​គំរាម​កំហែង​ផ្នែក​សុខភាព​នៅ​តាម​ទីក្រុង។ ទីក្រុង​ជា​ទី​កន្លែង​ប្រមូល​ផ្តុំ​ជនានុជន តែ​ក៏​ជា​កន្លែង​ប្រមូល​ផ្តុំ​ផ្សែង​ពុល​ និង​ជំងឺ​ដែរ។ ជំងឺ​ទីក្រុង​ដែលគេ​​ជួប​ប្រទះ​ច្រើន​ញឹក​ញាប់​ មាន​ជាអាទិ៍​ ជំងឺឆ្លង ជំងឺ​បេះដូង ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ផ្លូវ​ដង្ហើម និង​គ្រោះ​ថ្នាក់​ចរាចរណ៍។ល។​ និង​ ។ល។

Source: RFI Khmer Home Page | 7 Apr 2010 | 6:02 am

ព្រះវិហារ - ឆ្នាំ​ថ្មីៈលោក​ហ៊ុន សែន​កោត​សរសើរ​វីរភាព​កម្លាំង​ប្រដាប់​អាវុធ

ក្នុង​សារ​ជូនពរ​ឆ្នាំថ្មី ឆ្នាំ​ខាល​ដែល​នឹង​ចូល​មក​ដល់ នៅ​ថ្ងៃ​ទី​១៤​មេសា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​កោត​សរសើរ​យ៉ាងខ្លាំង​ដល់​វីរភាព​របស់​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី នៅ​តាម​ជាយដែន​ខ្មែរ​ថៃ។

Source: RFI Khmer Home Page | 7 Apr 2010 | 2:55 am

សង្គម-សេដ្ឋកិច្ច - ប្រជាជន​នៅ​ភូមិក្រាំង​ប្រទាល​ខេត្តតាកែវ​ចាប់ផ្តើម​បោះបង់​មុខ​របរ​តម្បាញ​ចោល​បណ្តើរៗ

ប្រជាជន​នៅ​ភូមិ​ក្រាំងប្រទាល​ខេត្ត​តាកែវ​បាន​ចាប់ផ្តើម​បោះបង់​មុខរបរ​តម្បាញ​ចោល​បណ្តើរៗ​ហើយ។ ការសម្រេច​ចិត្ត​បោះបង់​ចោល​មុខ​របរ​ដែល​ធ្លាប់​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​គ្រួសារ​នោះ ត្រូវ​បាន​គេ​ពន្យល់​ថា គឺ​ដោយសារ​តម្លៃ​ហូល​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល រីឯ​តម្លៃ​សូត្រ​ដែល​ជា​វត្ថុ​ធាតុដើម​សម្រាប់​ផលិត​ហូល​បាន​ឡើង​ថៃ្ល​ពាក់​កណ្តាល​ទៅ​វិញ។

Source: RFI Khmer Home Page | 7 Apr 2010 | 2:55 am

សង្គម - ជីវិត​អ្នកធាក់​ស៊ីក្លូ​នៅ​ភ្នំពេញ

ស៊ីក្លូ​នៅ​តែ​ជា​មុខ​របរ​ដ៏​សំខាន់​មួយ​សម្រាប់​កសិករ ដែល​ទំនេរ​ពី​ការងារ​ស្រែ​ចំការ។ ក្រុម​អ្នកធាក់​ស៊ីក្លូ​បាន​តស៊ូ​នឹង​របរ​ប្រើ​កម្លាំងបាយ​មួយ​នេះ ដោយ​ត្រូវ​ស្នាក់​អាស្រ័យ​លើ​ស៊ីក្លូ នៅ​តាម​សំយ៉ាប​ផ្ទះ និង​តាម​ដង​ផ្លូវ​នានា ក្នុង​ទីក្រុង​ភ្នំពេញ។

Source: RFI Khmer Home Page | 7 Apr 2010 | 2:00 am

នាទី​ជីវិត​ជោគជ័យ - លោក ណុប បាយ៉ារិទ្ធ៖ " អ្នក​សិល្បៈ ភាព​ដដែលៗ គឺ​ជា​សត្រូវ​របស់​ទស្សនិកជន "

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី ៦ មេសា សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក ណុប បាយ៉ារិទ្ធ។ លោក ណុប បាយ៉ារិទ្ធ ជា​តារា​ចម្រៀង​ខ្មែរ​ម្នាក់ ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស នៅ​ក្នុង​ចំណោម​យុវវ័យ។

Source: RFI Khmer Home Page | 6 Apr 2010 | 7:17 am

ការកាប់ព្រៃឈើ - លោកហ៊ុន សែន​ហៅ​ជន​សង្ស័យ​បទល្មើស​ព្រៃឈើ​អោយ​ចូល​សារភាព

យុទ្ធនាការ​បង្ក្រាប​ការកាប់ឈើ​ខុសច្បាប់​ដែល​បញ្ជា​ផ្ទាល់​ដោយ​នាយក​រដ្ឋមន្ត្រី​នៅ​តែ​បន្ត។ នៅ​ថ្ងៃ​នេះ​លោក​នាយក​រដ្ឋមន្ត្រីបាន​អំពាវនាវ​អោយ​ជន​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ចូល​ខ្លួន​សារភាព ហើយ​បាន​បន្ត​ដាក់​បទបញ្ជា​ជាច្រើន​ដល់​សមត្ថកិច្ច។

Source: RFI Khmer Home Page | 6 Apr 2010 | 5:43 am

នយោបាយ - គណបក្ស​សម រង្ស៊ី​សុំ​កណត់​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជាក្រោម ជា​ទិវា​បុណ្យ​ជាតិ

ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី ៩ រូប​បាន​ទូល​សុំ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១០ ដើម្បី​កំណត់​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នា​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​បុណ្យ​ជាតិ នៃ​ទិវា​កាន់ទុក្ខ។ ក៏​ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ចាត់ទុក​ថា គណបក្ស​ប្រឆាំង​កំពុង​កេង​ចំណេញ​នយោបាយ។

Source: RFI Khmer Home Page | 6 Apr 2010 | 5:14 am

ការនេសាទ - ទិន្នផល​ត្រី​ធា្លក់​ចុះ​ក្នុង​ទន្លេ​មេគង្គ

នៅ​ឯ​ភូមិ​ជ្រោយ​ចង្វារ ប្រជាជន​ខ្មែរ​អ៊ីស្លាម​ដែល​ប្រកប​របរ​ជា​អ្នកនេសាទ​ជាច្រើន​បាន​រអ៊ូ​រទាំ​គ្រប់ៗ​គ្នា​ពី​ការថយ​ចុះ​នូវ​ទិន្នផល​ត្រី​ក្នុង​ទឹកទន្លេ​មេគង្គ ជាពិសេស នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ជីវភាព​របស់​ពួកគេ​កាន់​តែ​លំបាក។

Source: RFI Khmer Home Page | 6 Apr 2010 | 4:54 am

កម្ពុជា - រដ្ឋសភា​ អនុម័ត​លើ​អនុសញ្ញា​អាស៊ាន ​ស្តីពី​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​

រដ្ឋសភា​ប្រទេស​កម្ពុជា បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់​ព្រម​ឲ្យ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​អាស៊ាន ស្តី​ពី​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មេសាឆ្នាំ​២០១០​។

Source: RFI Khmer Home Page | 5 Apr 2010 | 7:08 am

នយោបាយ - គ្រួសារ​​លោក​ហង្ស​ ចក្រា​កំពុង​រង់ចាំ​ទាំង​អន្ទះសា

ទាំង​ក្រុម​គ្រួសារ និង​សហការី​របស់​លោក​ហង្ស ចក្រា​កំពុង​រង់ចាំ​មើល​ផ្លូវ​យ៉ាង​អន្ទះសា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា សមត្ថកិច្ច​នឹង​ដោះលែង​លោក​ហង្ស ចក្រា​ឆាប់ៗ​នេះ។

Source: RFI Khmer Home Page | 5 Apr 2010 | 5:59 am

សង្គម-សេដ្ឋកិច្ច - គ្រូ​​ពេទ្យ​ខ្មែរ​ត្រូវតែ​កសាង​ជំនឿ​ទុកចិត្ត​ឡើង​វិញ​

ប្រជាជន​ខ្មែរ​មួយ​ចំនួន​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​និង​ពិនិត្យ​សុខភាព​នៅ​បរទេស​ដដែល។ តើ​មូលហេតុ​អ្វី​បាន​ជា​អ្នក​ជម្ងឺ​ខ្មែរ​មិន​ព្យាបាល​នៅ​ក្នុង​ប្រទេស? ហើយថា​តើ​ការ​ចាកចេញ​ទៅ​ព្យាបាល​នៅ​បរទេស​យ៉ាង​ដូច្នេះ​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ប្រាក់កាស​យ៉ាង​ដូចម្តេច​ខ្លះ?

Source: RFI Khmer Home Page | 5 Apr 2010 | 4:20 am

សង្គម - គ្រោះថ្នាក់​ចរាចរ​ធ្វើ​ឲ្យ​បាត់បង់​សេដ្ឋកិច្ច​យ៉ាង​ច្រើន​

អ្នក​ស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​នៅ​ប្រទេស​កម្ពុជា​នៅតែ​ជា​បញ្ហា​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​ដដែល​បើទោះណា​ជា​ប្រទេស​នេះ​មាន​ច្បាប់​សំរាប់​អនុវត្ត​ក៏​ដោយ។ កម្ពុជា​បាន​បាត់បង់​ទឹក​ប្រាក់​ជិត ២៥០​លាន​ដុល្លារ​នៅ​ឆ្នាំ ២០០៩​កន្លង​ទៅ​នេះ ដោយសារ​តែ​ការ​ចំណាយ​ទៅ​លើ​គ្រោះថ្នាក់​ចរាចរ។

Source: RFI Khmer Home Page | 5 Apr 2010 | 2:31 am

សហគមន៍ខ្មែរស្រុកបារាំង - កូន​ខ្មែរ​នៅ​ត្រូវការ​អាន​ច្រើន​ទៀត​ដើម្បី​ពង្រីក​កម្រិត​ចំណេះដឹង​របស់​ខ្លួន

ផ្សងព្រេង​រួមគ្នា បែប​មនុស្សធម៌ សាមគ្គី និង​អន្តរវប្បធម៌ Sipar បាន​ធ្វើ​ដំណើរ​បែប​នេះ​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​ដើម្បី​បុព្វហេតុ​ប្រជាជន​កម្ពុជា។ អស់​ពេល​ជាង ១៥​ឆ្នាំ អង្គការ​Sipar បាន​បំពេញ​ការងារ​របស់​ខ្លួន ដើម្បី​ការរស់​ឡើង​វិញ​នូវ​ការអប់រំ​ដែល​ត្រូវ​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ដោយ​ពួក​ខ្មែរ​ក្រហម។

Source: RFI Khmer Home Page | 4 Apr 2010 | 7:33 am

ព្រៃឈើ - យុទ្ធនាការ​ក្តៅ​បង្រ្កាប​បទល្មើស​ព្រៃឈើ​កំពុង​បន្ត​ដំណើរ​ការ

តាំងពី​ជាង​ពីរ​សប្តាហ៍​មក​ម្ល៉េះ​ដែល​យុទ្ធនាការ​កណ្តាប់ដៃ​ដែក​បង្រ្កាប​បទល្មើស​ព្រៃឈើ​កំពុង​បន្ត​ធ្វើ​យ៉ាង​ក្តៅ​គគុក នៅ​ទូទាំង​ប្រទេស។ ឈើ​ប្រភេទ​លេខ​១ ច្រើន​ពាន់​ម៉ែត្រ​គូប​ត្រូវ​បាន​រឹបអូស និង​មនុស្ស​ពាក់ព័ន្ធ​រាប់រយ​នាក់​ត្រូវ​បាន​គេ​តាម​ប្រម៉ាញ់ និង​ចាប់​ខ្លួន ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​យោធា​មួយ​ចំនួន​ផង។

Source: RFI Khmer Home Page | 4 Apr 2010 | 6:30 am

នយោបាយ - គណបក្ស​ហ៊្វុនស៊ិនប៉ិច-ជាតិ​និយម​នឹង​ចង​សម្ព័ន្ធភាព​ជា​ផ្លូវការ​ក្នុង​រយៈពេល​១​ខែ​ទៀត

គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម​នឹង​ប្រកាស​ចង​សម្ព័ន្ធភាព​ជាផ្លូវការ ក្នុង​រយៈពេល ១​ខែ​ទៀត មុន​នឹង​ប្រកាស​រំលាយ​ចូលគ្នា​តែម្តង នៅ​ឆ្នាំ​២០១៣​ខាងមុខ​នេះ។ លោក​កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊ុនស៊ិនប៉ិច​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ពេល​គណបក្ស​ពីរ​នេះ​រំលាយ​បញ្ចូល​គ្នា ឈ្មោះ​គណបក្ស​ហ៊ុនស៊ិនប៉ិច​នឹង​ត្រូវ​គេ​រក្សា​ទុក​ដដែល។

Source: RFI Khmer Home Page | 4 Apr 2010 | 6:13 am

នាទីភ្ញៀវប្រចំាសប្តាហ៍ - លោកឱម យ៉ិនទៀង៖ « កម្ពុជា ជា​ប្រទេស​អធិបតេយ្យ​មួយ​ដែល​ប្រទេស​ដទៃ​គួរ​បញ្ឈប់​ការ​ត្រួតត្រា និង​ចង្អុល​បញ្ជា »

ឆ្លើយ​តប​នឹង​សំណួរ​របស់ គួច គន្ធារ៉ា លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​អំណរគុណ​អង្គការ​សហប្រជាជាតិ​ដែល​បាន​គំាទ្រ​លើ​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការ​ពង្រឹង និង​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត លើ​បញ្ហា​សិទ្ធិមនុស្ស។ ក្នុង​នាម​កម្ពុជា ជា​ប្រទេស​អធិបតេយ្យ​មួយ លោក ឱម យ៉ិនទៀង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ដទៃ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បញ្ឈប់​ការ​ត្រួតត្រា បញ្ឈប់​ការ​ចង្អុល​បញ្ជា​លើ​កម្ពុជា​តាម​ទំនើងចិត្ត។

Source: RFI Khmer Home Page | 3 Apr 2010 | 7:03 am

បរិស្ថាន - អភិវឌ្ឍន៍ ឬ​អភិរក្ស​ទន្លេ​មេគង្គ?

អភិវឌ្ឍន៍ ឬ​អភិរក្ស​ទន្លេ​មេគង្គ? នេះ​គឺ​ជា​ប្រធាន​បទ​ដែល​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​នឹង​ជជែក​គ្នា នៅក្នុង​ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។ អ្នកស្រលាញ់​បរិស្ថាន​បាន​អំពាវនាវ​អោយ​អ្នកអភិវឌ្ឍន៍​ទាំងឡាយ​គិតគូរ​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង។

Source: RFI Khmer Home Page | 3 Apr 2010 | 6:28 am

វិភាគ​នយោបាយ - គណបក្ស «រាជានិយម» ក្នុង​ដំណើរ​ដ៏​លំបាក​ចេញ​ពី​ភាពខ្ទេចខ្ទាំ

ក្រោយ​ការបែកបាក់​ដ៏​ខ្ទេចខ្ទាំ​ដែល​ធ្វើ​ឲ្យ​គណបក្ស​រាជានិយម​ស្ទើរ​តែ​បាត់​ស្រមោល​ពី​ឆាក​នយោបាយ​ខ្មែរ​នោះ​មក ឥឡូវ​នេះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណក្ស​ជាតិនិយម​ដែល​ជា​បំណែក​សេសសល់​ពី​ការបែកបាក់​កំពុង​បោះដៃ​រក​គ្នា​ដើម្បី​ស្រោចស្រង់​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​វិញ។

Source: RFI Khmer Home Page | 3 Apr 2010 | 5:16 am

នយោបាយ-ព្រះរាជ​វាំង - ភាពស្និទ្ធស្នាល​រវាង​ព្រះរាជវាំង និង​រាជ​រដ្ឋាភិបាល​កើត​ឡើង​ជា​ថ្មី

ភ្លាមៗ បន្ទាប់​ពី​ការយាង​ត្រឡប់​មក​ដល់​ប្រទេស​វិញ កាល​ពី​ថ្ងៃ​ពុធ សេម្តេចឪ​នរោត្តម​សីហនុ​បាន​ព្រះរាជានុញ្ញាត​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រុម​គ្រួសារ​ចូល​បង្គំ​គាល់ នៅ​ក្នុង​ព្រះបរមរាជវាំង។ នៅ​ក្នុង​ជំនួប​នោះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​អតីត​ព្រះមហាក្សត្រ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង និង​អម​ដោយ​សុន្ទរកថា​គាំទ្រ​គ្នា​ទៅវិញ ទៅមក ដោយ​ឥត​ងាករេ​ផង។

Source: RFI Khmer Home Page | 3 Apr 2010 | 4:56 am

ការតាំងពិពណ៌រូបថត - ប្រវត្តិ​លោក​ហ៊ុន សែន​តាម​រូបថត

កាល​ពី​រសៀល​ថ្ងៃ​ទី​២​មេសា សមាគម​អ្នកថតរូប​កម្ពុជា​បាន​ចាប់ផ្តើម​ដាក់តាំង​បង្ហាញ​រូបថត​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅក្នុង​សារមន្ទីរ​ពិពណ៌​វត្តភ្នំ ដើម្បី​អបអរ​បុណ្យ​ខួប​កំណើត​លោក​នាយក​រដ្ឋមន្ត្រី​គម្រប់​អាយុ​៥៩​ឆ្នាំ ៤ មេសា​១៩៥១ និង ៤​មេសា​២០១០។

Source: RFI Khmer Home Page | 3 Apr 2010 | 1:11 am

កម្ពុជា-អាមេរិក - អាមេរិក​ព្យួរ​ជំនួយ​យោធា​ចំពោះ​កម្ពុជា​ ព្រោះ​សំណុំរឿង​ជនជាតិ​អ៊ុយហ្គួរ​

​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​សំរេច​ព្យួរ​ជំនួយ​យោធា​ជា​រថយន្ត​និង​រ៉ឺម៉ក​សណ្តោង​ជាង ​២០០​គ្រឿង​មក​កម្ពុជា ដើម្បី​បង្ហាញ​ពី​ប្រតិកម្ម​របស់​ខ្លួន ប្រឆាំង​កម្ពុជា​ដែល​បាន​បញ្ជូន​ជនជាតិ​ភាគតិច​ Uighur​២០​នាក់​ទៅ​ប្រទេស​ចិន​វិញ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។

Source: RFI Khmer Home Page | 2 Apr 2010 | 6:40 am

នយោបាយ​ - រដ្ឋាភិបាល ​ធ្វើ​ជំរឿន​ចំនួន​មន្ត្រី​រាជការ​

ការ​ធ្វើ​ជំរឿន រាប់​ពី​ចំនួន​មន្រ្តី​រាជការ​នៅ​ទូទាំង​ប្រទេស ជា​លើក​ទី ៣ នឹង​ចាប់ផ្តើម នៅ​ថ្ងៃ​ទី 0៦ ខែ​មេសា សប្តាហ៍​ក្រោយ។ ជំរឿន​មន្រ្តី​រាជការ ដែល​ចំណាយ​លុយ ២០ លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ធ្វើ​ឡើង ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​មន្រ្តី​រាជការ​ស៊ីវិល ឲ្យ​បាន​ហ្មត់ចត់ និង​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋាភិបាល។

Source: RFI Khmer Home Page | 2 Apr 2010 | 5:16 am

សង្គម - ម៉ូតូ​វេស៉្បា​ ម៉ូតូ​សេអិល​និង​ម៉ូតូ​ចាស់​ៗ​ដទៃ​ទៀត​កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់​

ម៉ូតូ​ចាស់​ៗ​ដែល​ពេញនិយម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ៦០​អាច​នឹង​បាត់បង់​ពី​ប្រទេស​កម្ពុជា​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រសិន​បើ​គេ​មិន​យក​ចិត្ត​ទុកដាក់​ទេ​នោះ។

 

Source: RFI Khmer Home Page | 2 Apr 2010 | 1:43 am

នាទីស្វែងយល់អំពីជំនួញ - មុននឹង​បើក​មុខជំនួញ តើ​ត្រូវ​សិក្សា​មើល​ពី​ចំណុច​អ្វីខ្លះ?

នៅ​ថ្ងៃ​នេះ សេង ឌីណា នឹង​ងាក​មក​ផ្តោត​លើ​ការ​ធ្វើ​ជំនួញ​វិញ​ម្តង តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​លោក នី ផល្លី អ្នកប្រឹក្សា​យោបល់​ខាង​ជំនួញ នៅ​កម្ពុជា។

Source: RFI Khmer Home Page | 1 Apr 2010 | 6:01 am

នាទី​សុខភាព​​-​ទឹក​នោម​ផ្អែម - ជំងឺ​ទឹកនោម​ផ្អែម ក្នុង​ពេល​​មាន​គភ៌

ស្ត្រី​​មួយ​ភាគ​អាច​ជួប​នឹងគ្រោះ​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ពេល​កំពុង​ពរ​ពោះ។ ជំងឺ​ទឹក​នោម​ប្រភេទ​នេះ គេ​ហៅ​ថា Diabète Gestationnel។ គឺ​ជា​ទម្រង់​ជំងឺ​ទឹក​នោម​ផ្អែម​ម្យ៉ាង​ ដែល​មាន​អាការៈ​កើត​ឡើង​នៅ​ពេល​មាន​គភ៌ ឬ​ក៏​ជា​ទម្រង់​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​រួច​មក​ហើយ​ តែ​ទើប​រក​ឃើញ​នៅ​ពេល​មាន​ផ្ទែពោះ។ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា ខ្លួន​មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​ពេល​មាន​គភ៌ ? ស្ត្រី​រូប​ណា​ខ្លះ​ដែល​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​នេះ ? តើ​គេ​​អាច​បញ្ចៀស​ជំងឺ​នេះ​បាន​ដែរឬទេ ?

Source: RFI Khmer Home Page | 1 Apr 2010 | 6:00 am

សាលាក្តី​ខ្មែរ​ក្រហម - សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​៥​លាន​ដុល្លារ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​ថវិកា​៥​លាន​ដុល្លារ​អាមេរិក​ដល់​សាលាក្តី​ខ្មែរ​ក្រហម ដើម្បី​ធានា​ដល់​ដំណើរ​ការ​នៃ​សាលាក្តី​ពិសេស​កាត់ទោស​អតីត​មេ​ដឹកនាំ​របប​ប្រល័យ​ពូជសាសន៍​មួយ​នេះ។ មន្ត្រី​កិច្ចការ​សាធារណៈ​របស់​សាលា​ក្តី​បាន​ថ្លែង​ស្វាគមន៍​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ ដោយ​បាន​ថ្លែង​ថា ជំនួយ​នេះ​ជា​ការ​ឧបត្ថម្ភ​មួយ​ដែល​ធ្វើ​អោយ​តុលាការ​ដើរ​ដល់​គោលដៅ​ចុងក្រោយ​របស់​ខ្លួន។

Source: RFI Khmer Home Page | 1 Apr 2010 | 5:37 am

ច្បាប់​-​អចលនវត្ថុ - រដ្ឋសភា ផ្តើម​ពិភាក្សា​ច្បាប់​​អនុញ្ញាត​ឲ្យ​ជន​បរទេស ធ្វើ​ម្ចាស់​ផ្ទះ​ជាន់​លើ

នៅថ្ងៃ​ព្រហស្បតិ៍ ទី​១​មេសា​នេះ រដ្ឋសភា​ប្រទេស​កម្ពុជា​បើក​កិច្ចពិភាក្សា​លើ​សេចក្តី​ព្រាង​​ច្បាប់​ស្តីពី ការផ្តល់​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន នៃ​អគារ​សហកម្ម​សិទ្ធិ​ដល់​ជន​បរទេស។ ជាច្បាប់ ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ចាប់​ពី​ជាន់​ទី​១​ឡើង​ទៅ។

Source: RFI Khmer Home Page | 1 Apr 2010 | 3:59 am

កីឡា​-​បទ​យកការណ៍ - ការប្រកួត​អុក​ពាន​រង្វាន់​នាយក​រដ្ឋមន្រី្ត

អ្នកលេង​អុក​ ឬ​ចត្រង្គ​ជាង​មួយ​រយ​នាក់​មកពី​គ្រប់​ទិសទី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រឈម​មុខ​គ្នា​នៅ​ស្តាត​អូឡាំពិក​ ចំពោះមុខ​កា្តរ​អុក​ជាច្រើន​រយៈពេល​បីថ្ងៃ​ ដើម្បី​ដណ្តើម​ជើងឯក​ពាន​រង្វាន់​លោក​នាយក​រដ្ឋមន្រី្ត ហ៊ុន សែន កីឡា​អុក​ឆ្នាំ​២០១០។

Source: RFI Khmer Home Page | 1 Apr 2010 | 12:57 am

នយោបាយ - ព្រះមហាក្សត្រ​យាង​និវត្តន៍​ចូល​មាតុ​ប្រទេស

ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី រួម​ទាំង​ព្រះវររាជបិតា និង​ព្រះវររាជ​មាតា ស្តេច​បាន​យាង​និវត្តន៍​ពី​ទីក្រុង​ប៉េកាំង មក​ដល់ ទីក្រុង​ភ្នំពេញ​វិញ​ហើយ នៅ​ថ្ងៃ​ពុធ ទី ៣១ ខែ មីនា ឆ្នាំ ២០១០។

Source: RFI Khmer Home Page | 31 Mar 2010 | 6:01 am

សិទ្ធិ​មនុស្ស - សិទ្ធិ​មនុស្ស​អ.ស.ប​ស្វាគមន៍​កម្ពុជា​ទទួល​យក​អនុសាសន៍​ទាំង ៩១

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ ពី​ទី​ក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ទី​២៩​មីនា អបអរ​ចំពោះ​កម្ពុជា​ដែល​បាន​ព្រម​ទទួល​យក​អនុសាសន៍​ទាំង ៩១​ចំនុច​របស់​អង្គការ​សហប្រជាជាតិ​ទាក់ទង​នឹង​ការលើក​តម្កើង​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

Source: RFI Khmer Home Page | 31 Mar 2010 | 5:10 am

សេដ្ឋកិច្ច - កម្ពុជាបង្កើត​រោងចក្រ​កិនស្រូវ​ស្តង់ដារ​អន្តរជាតិ​ក្នុង​តម្លៃ​ជាង​១០​លាន​ដុល្លារ​នៅ​ខេត្ត​បាត់ដំបង

កម្ពុជា​គ្រោង​នាំ​ចេញ​អង្ករ​ដោយ​ខ្លួនឯង​ក្នុង​បរិមាណ​ជិត​១​សែន​តោន​នៅ​ឆ្នាំ​២០១០​នេះ។ នេះ​គឺ​ជា ឆ្នាំ​ដំបូង​ដែល​ប្រទេស​ក្រីក្រ​កម្ពុជា​ចាប់​ផ្តើម​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ទ្រង់ទ្រាយ​ធំ។ នា​ពេល​កន្លងមក ប្រទេស​កម្ពុជា​បាន​នាំចេញ​ស្រូវ ភាគ​ច្រើន​ទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បន្ទាប់​មក​ប្រទេស​ពីរ​នេះ​កិន​ជា​អង្ករ​មុន​នឹង​លក់​បន្ត​ទៅ​កាន់​ទីផ្សារ​ទី​បី។ តើ​ហេតុអ្វី​បាន​ជា​ពេល​នេះ ទើប​កម្ពុជា​អាច​នាំ​អង្ករ​ចេញ​បាន? ហើយ​ថា តើ​ហេតុអ្វី​បាន​ជា​ពេលមុន​មិន​អាច​ធ្វើ​បាន?

Source: RFI Khmer Home Page | 31 Mar 2010 | 1:02 am

សង្គម - ច្បាប់​ថ្មី​មិន​លើក​ទឹកចិត្ត​អោយ​មាន​ការស្មុំ​កូន​ទៅ​ក្រៅ​ប្រទេស​ច្រើន​នោះ​ទេ

ដោយ​ត្រូវ​បាន​អនុម័ត កាល​ពី​ខែ​ធ្នូ កន្លង​ទៅ ច្បាប់​ស្តី​ពី​ការស្មុំកូន អន្តរ​ប្រទេស​ទំនង​ជា​លើក​ទឹកចិត្ត​អោយ មាន​ការចិញ្ចឹម​កុមារ នៅ​ក្នុង​ស្រុក​ច្រើន​ជាង នៅ​ក្រៅ​ស្រុក។ ច្បាប់​នេះ​បាន​ចែង​ពី​និតិវិធី​ច្បាស់លាស់ និង​លំអិត​មុន​នឹង​រដ្ឋាភិបាល​សំរេច​ផ្ដល់​កុមារ​កម្ពុជា​ទៅ​អោយ​គូស្វាមី​ជនជាតិ​បរទេស​ណាមួយ។ នេះ​ក៏​ដោយសារ​តែ​កន្លង​មក​មាន​ករណី​កេងបន្លំ និង​ជួញដូរ​កុមារ​ត្រូវ​បាន​រាយការណ៍ និង​ចុះផ្សាយ។

Source: RFI Khmer Home Page | 30 Mar 2010 | 7:02 am

ព្រឹត្តិការណ៍​គប់គ្រាប់បែក - រម្លឹក​ខួប ១៣​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្រាប់បែក ថ្ងៃ ៣០ មីនា ១៩៩៧

ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ខួប​គម្រប់​១៣ ឆ្នាំ នៃ​ការវាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​លើ​​ក្រុម​បាតុក​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​ថ្ងៃ​នេះ គណបក្ស​សម រង្ស៊ី​បាន​រៀបចំ​ពិធី​ជួបជុំ​មួយ នៅ​ចេតិយ​លើ​សួនច្បារ មុខ​អតីត​វិមាន​រដ្​សភ​ខាងត្បូង​ព្រះបរមរាជវាំង។

Source: RFI Khmer Home Page | 30 Mar 2010 | 6:50 am

ថៃ-កម្ពុជា - កម្ពុជា​ស្នើ​ថៃ​បំភ្លឺ​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ២​នាក់​ក្នុង​ខែ​មីនា​នេះ

ក្រសួង​ការបរទេស​កម្ពុជា​បាន​ផ្ញើ​កំណត់ទូត​ថ្មី​មួយ​ទៀត​ទៅ​រដ្ឋាភិបាល​ថៃ តាមរយៈ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ដើម្បី​អោយ​អាជ្ញាធរ​ថៃ​ពន្យល់​អំពី​មូលហេតុ​ដែល​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ២​នាក់​ចុងក្រោយ នៅ​ក្នុង​ខែ​មីនា​នេះ។

Source: RFI Khmer Home Page | 30 Mar 2010 | 6:17 am

នាទីជីវិតជោគជ័យ - លោកស្រី ប៉ាល់ វណ្ណារីរក្ស៖ « ខ្ញុំ​អាច​បោះបង់​អ្វី​ទៀត​បាន តែ​មិន​បោះបង់​ការងារ​និពន្ធ​ទេ »

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី៣០ មិនា សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោកស្រី ប៉ាល់ វណ្ណារីរក្ស។ បច្ចុប្បន្ន​លោកស្រី ជា​អ្នកនិពន្ធខ្មែរ ​អ្នក​តំណាង​​​សហព័ន្ធ​អភិវឌ្ឍន៍​សៀវភៅ និង​ជា​ស្នងការ​គណនេយ្យ​សមាគម​អ្នក​និពន្ធ​ខ្មែរ នៅ​កម្ពុជា។

Source: RFI Khmer Home Page | 30 Mar 2010 | 5:55 am

ច្បាប់​ធ្វើ​បាតុកម្ម - ក្រសួង​មហាផ្ទៃ​ផ្សព្វផ្សាយ​ច្បាប់​បាតុកម្ម

បន្ទាប់​ពី​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​បាន​ចូល​ជាធរមាន កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៩ ក្រសួង មហាផ្ទៃ​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា​នេះ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​នេះ​ដល់​អ្នកពាក់ព័ន្ធ និង​ក៏​ដើម្បី​ផ្តល់​ឱកាស​ជួបគ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ផង​ដែរ។

Source: RFI Khmer Home Page | 29 Mar 2010 | 5:51 am

ជម្លោះ​ដីធ្លី - តុលាការ​ខេត្ត​កំពង់ស្ពឺ​ដោះលែង​អ្នកភូមិ​អមលាំង​ពីរ​នាក់ ក្នុង​រឿង​ជម្លោះ​ដីធ្លី

អ្នកភូមិ​អមលាំង​ពីរ​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មីនា​នេះ។ តំណាង​អ្នកភូមិ​អមលាំង​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ ទី ២៤ ខែ មីនា ពាក់ព័ន្ធ​នឹង​ជម្លោះដី​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករស​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ពាណិជ្ជករ និង​ជា​សមាជិក​ព្រឹទ្ធសភា។

Source: RFI Khmer Home Page | 29 Mar 2010 | 5:11 am

វប្បធម៌/អក្សរសាស្ត្រ - កញ្ញា​ប៉ុល ពិសី​ក្លាយ​ជា​អ្នកនិពន្ធ​ជោគជ័យ​ស្នង​តំណែង​ពី​ឪពុក

ជោគជ័យ​នៃ​ការ​តែងនិពន្ធ​ទាមទារ​នូវ​ការព្យាយាម និង​ការអំណត់។ សម្រាប់​កញ្ញា​ប៉ុល ពិសី ដែល​ធ្លាប់​មាន​ឈាមជ័រ​ជា​អ្នកនិពន្ធ មិន​ដែល​នឹកស្មាន​ថា វាសនា​របស់​គាត់​អាច​ក្លាយ​ជា​អ្នក​និពន្ធ​ដូច សព្វថ្ងៃ​នេះ​ទេ។ ប៉ុន្តែ ស្រមោល​អនុស្សាវរីយ៍​ជាមួយ​ឪពុក​របស់​ខ្លួន​ដែល​បាន​បាត់បង់​ជីវិត នៅ​ក្នុង​របប​ខ្មែរក្រហម​បាន​ជំរុញ​ទឹកចិត្ត​អោយ​កញ្ញា​ពិសី​បន្ត​អាជីព​ជា​អ្នកនិពន្ធ​ស្នង​តំណែង​ពី​ឪពុក​របស់​ខ្លួន។

Source: RFI Khmer Home Page | 29 Mar 2010 | 4:40 am

សេដ្ឋកិច្ច - កម្មករ​កាត់ដេរ​មិន​បាត់បង់​ការងារ ក៏​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែរ

របាយការណ៍​ជាច្រើន​ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ពេល​មុនៗ​តែងតែ​និយាយ​ពី​ការលំបាក​របស់​កម្មករ​បាត់បង់​ការងារ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ នៅ​ពេល​នេះ​បាន​និយាយ​ថា សូម្បី​តែ​កម្មករ​មិន​បាន​បាត់បង់​ការងារ​ក៏​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែរ។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី?

Source: RFI Khmer Home Page | 29 Mar 2010 | 4:30 am

សង្គម-និន្នាការ - ពលរដ្ឋ​កម្ពុជា​មាន​និន្នាការ​ប្រើប្រាស់​ឡាន​ថ្មី

មាន​និន្នាការ​ថ្មី​កំពុង​កើតឡើង​ក្នុង ចំណោម​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន។ នោះ​គឺ ការសម្រេច​ចិត្ត​ប្រើប្រាស់​រថយន្ត​ថ្មី ជា​ជាង​រថយន្ត​ដែល​គេ​ប្រើប្រាស់​រួច​ហើយ​ដែល​ត្រូវ​បាន​នាំចូល​មក​កម្ពុជា។ និន្នាការ​ថ្មី​បាន​កើត​ឡើង នៅ​ពេល​សេដ្ឋកិច្ច​គ្រួសារ​បាន​រីកចម្រើន កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​កើន​ឡើង និង​មាន​នយោបាយ​ពន្ធដារ​ថ្មី​របស់​រដ្ឋាភិបាល។

Source: RFI Khmer Home Page | 28 Mar 2010 | 8:21 am

សង្គម ខ្មែរស្រុកបារាំង - ខ្មែរ​មិន​ចេះ​អាន​អក្សរ​ខ្មែរ​ជា​រឿង​គួរ​ឲ្យ​ខ្មាស់​អៀន

អ្វី​ដែល​ប្រជាជន​ខ្មែរ​ក្រៅ​ស្រុក​មាន​ការខ្វាយខ្វល់ និង​យកចិត្ត​ទុកដាក់​សំខាន់​ក្នុង​ជីវិត​រស់នៅ​របស់​គេ គឺ​ការថែ​រក្សា​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ជាតិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ ប្រឈម​មុខ​នឹង​និន្នាការ​របស់​យុវជន​ខ្មែរ​ថ្មី​ដែល​ហាក់​ស្ថិត​នៅ​កាន់​តែ​ឃ្លាតឆ្ងាយ​ពី​ប្រពៃណី​របស់​ដូនតា សមាគម​ខ្មែរ​មួយ ​នៅ Val d’Oise ចាប់​ផ្តើម​ទាញ​ដៃ​កុមារ​ខ្មែរ​ឲ្យ​ចេះ​សរសេរ និង​អាន​អក្សរ​ខ្មែរ។

Source: RFI Khmer Home Page | 28 Mar 2010 | 6:38 am

នយោបាយ - គណបក្ស​ជាតិ​និយម​ផ្តើម​ពង្រឹង​រចនា​សម្ពន្ធ​ផ្ទៃ​ក្នុង

គណបក្ស​ជាតិ​និយម អតីត​គណបក្ស​នរោត្តម រណប្ញទ្ធិ​ដែល​មាន ២​កៅអី​ក្នុង​រដ្ឋសភា​បាន​ចាប់ផ្តើម​ពង្រឹង​រចនា​សម្ពន្ធ​ផ្ទៃក្នុង​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​ការបែកបាក់។ យុទ្ធនាការ​ពង្រឹង​ផ្ទៃក្នុង​គណបក្ស​ជា​ទ្រង់ទ្រាយ​ធំ​បាន​ចាប់ផ្តើម នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

Source: RFI Khmer Home Page | 28 Mar 2010 | 6:28 am

បរិស្ថាន - ប្រទេស​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​នឹង​ជជែក​គ្នា​អំពី​ការគ្រប់គ្រង​ធនធាន​ក្នុង​ទន្លេ

សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​ចំនួន​៤​ប្រទេស និង​ប្រទេស​ជា​ដៃគូ​ចំនួន ២​ទៀត គឺ​ប្រទេស​ប្រទេស​ចិន និង​ប្រទេស​ភូមា​នឹង​ជួប​ប្រជុំ​គ្នា នៅ​ចុង​សប្តាហ៍​ក្រោយ នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ជជែក​គ្នា​អំពី​ការគ្រប់គ្រង​ធនធាន នៅ​ក្នុង​ទន្លេ​មេគង្គ។

Source: RFI Khmer Home Page | 28 Mar 2010 | 6:13 am

សង្គម - ការ​ចាក់​វ៉ាក់សាំង​ A(H1N1)​

ប្រទេស​​កម្ពុជា ​​បាន​ចាប់​ផ្តើម​​ចាក់​វ៉ាក់សាំង​​ជាលើក​ដំបូង​​ដើម្បី​​ការពារ​​ជំងឺ​​ផ្តាសាយ​​ប្រភេទ​ថ្មី​ A(H1N1) ​ចាប់ពី​​ថ្ងៃ​ទី​ ២៤​​ខែ​​មី​នា​ម្សិល​មិញ​​នេះ​​រហូត​ដល់​​ដំណាច់​​ខែ។​

Source: RFI Khmer Home Page | 28 Mar 2010 | 6:05 am

វិភាគ​នយោបាយ - បន្ទុក​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ

ក្រៅ​ពី​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ដែល​នៅ​ជាប់ទ្រឹង​មួយ​កន្លែង និង​សំណុំរឿង​លោក​សម រង្ស៊ី​ដែល​កំពុង​តានតឹង​ខ្លាំង​ឡើង រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​អំរែក​ជាច្រើន​ទៀត​ដែល​ត្រូវ​រែកពន់។ អំរែក​ទាំងនោះ​មាន​ដូចជា ការរិះគន់​ទាក់ទង​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ  និង​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​តែង​មាន​ការរិះគន់​ជា​ហូរហែ។

Source: RFI Khmer Home Page | 28 Mar 2010 | 1:15 am

សុខភាព - ករណី​រាគរូស នៅ​ខេត្ត​ក្រចេះ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៦​នាក់

អាជ្ញាធរ​ខេត្ត​ក្រចេះ និង​មន្ត្រី​សុខាភិបាល​កំពុង​តែ​បង្កើន​ការយក​ចិត្ត​ទុកដាក់​ចំពោះ ស្ថានភាព​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ដាច់​ស្រយាល​ចំនួន​បី ដែល​រង​ការវាយលុក​ដោយ​ជម្ងឺ​រាតត្បាត តាំង​ពី​ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ទី ២៥ មីនា កន្លង​មក។ ករណី​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស ៦​នាក់​ស្លាប់ និង ជាង ៦០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

Source: RFI Khmer Home Page | 27 Mar 2010 | 7:59 am

សេដ្ឋកិច្ច - របរ​ឆ្លាក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ប្រាក់ និងស្ពាន់​របស់​អ្នកភូមិ​កំពង់​ហ្លួង

ចម្លាក់​គ្រឿង​ប្រាក់ និង​ស្ពាន់​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍ ជា​មុខ​របរ​ប្រចាំ​គ្រួសារ​របស់​អ្នកភូមិ​នៅ​កំពង់​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន ជំនាញ​ឆ្លាក់​ដែល​ចេះ​តៗ​ពី​ឪពុក​ម្តាយ ដូនតា កំពុង​តែ​ប្រឈម​នឹង​ការខ្វះខាត​ថវិកា សម្រាប់​ធ្វើ​ដើមទុន។

Source: RFI Khmer Home Page | 27 Mar 2010 | 6:51 am

សេដ្ឋកិច្ច - អ្នកជំនាញ​ខ្វាយខ្វល់​ពី​ការគ្រប់គ្រង​ប្រាក់​ចំណូល​បាន​ពី​មក​ធនធាន​ធម្មជាតិ

អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ជាង ១០០​នាក់​គ្រោង​នឹង​ជជែក​គ្នា​អំពី​របៀប​គ្រប់គ្រង​ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង ក្នុង​ខណៈពេល​ដែល​ការរុករក​ប្រេង​ឧស្ម័ន និង​រ៉ែ នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​បោះ​ជំហាន​ទៅ​មុខ។

Source: RFI Khmer Home Page | 27 Mar 2010 | 6:22 am

កម្ពុជា​-ថៃ - កម្ពុជា ៖ ថៃ​ត្រូវ​មាន​កាតព្វកិច្ច​ត្រូវ​ផ្តល់​សុវត្ថិភាព​ដល់​នាយក​រដ្ឋមន្ត្រី​ខ្មែរ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​លោក ​ប្រាវីត វុងស៊ូវុន ​បាន​ថ្លែងប្រាប់​អ្នក​កាសែត​ថា លោក​កំពុង​ពិភាក្សា​អំពី​ការ​បន្ថែម​កំលាំង​សន្តិសុខ​ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ពេល​ប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ថ្ងៃ​ទី​៤-៥​ខែ​មេសា​ក្រោយ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ កុយ គួង​ ថ្លែង​ថា ថៃ​ត្រូវ​មាន​កាតព្វកិច្ច​ផ្តល់​សុវត្ថិភាព​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

Source: RFI Khmer Home Page | 26 Mar 2010 | 6:01 am

កម្ពុជា​-​រុស្ស៊ី - កប៉ាល់​នេសាទ ដោត​ដោយ​ទង់ជាតិ​កម្ពុជា បាន​ត្រូវ​ឃាត់​ខ្លួន​ក្នុង​ដែន​ទឹក​សមុទ្ទ​រុស្ស៊ី

គឺ​ថ្ងៃ​ព្រហស្បតិ៍ ២៥​មិនា ដែល​កង​កម្លាំង​ល្បាត​ព្រំដែន​រុស្ស៊ី​នៅ​តំបន់​កោះ​Sakhaline បាន​ធ្វើ​ប្រតិបត្តិការ​ឃាត់​ខ្លួន​កប៉ាល់​នេសាទ​បរទេស​ដល់​ទៅ​ពីរ​គ្រឿង​តែ​ម្តង ដែល​សុទ្ធ​តែ​ដោត​ទៅ​ដោយ​ទង់​ជាតិ​រាជាណាចក្រ​កម្ពុជា ឃាត់​នេះ​នៅ​ត្រង់​ភាគ​ខាង​ត្បូង​នៃ​សមុទ្ទ Okhotsk ក្នុង​មណ្ឌល​សេដ្ឋកិច្ច​របស់​សហព័ន្ធ​រុស្ស៊ី​សុទ្ធសាធ។

Source: RFI Khmer Home Page | 26 Mar 2010 | 5:20 am

ខ្មែរ​ក្រហម​-​បទ​យកការណ៍ - ការ​វិល​ត្រឡប់​ពី​ការ​រស់​នៅ​ក្នុង​ព្រៃ​ដ៏​អាថ៌​កំបាំង

ការ​ចូល​មក​ដល់​របស់​កងទ័ព​វៀតណាម​នៅ​ឆ្នាំ​១៩៧៩ បាន​ធ្វើ​អោយ​ក្រុម​ជនជាតិ​ដើម​ភាគតិច នៅក្នុង​ភូមិភាគ​ឦសាន ដែល​ខ្លះ​ជា​ប្រជាជន​ធម្មតា និង​ខ្លះ​ទៀត​ជា​អតីត​ទាហាន​ខ្មែរក្រហម បាន​នាំ​គ្នា​ភៀស​ខ្លួន ទៅ​រស់​នៅ​ក្នុង​ព្រៃ​ជ្រៅ​ដ៏​អាថ៌​កំបាំង។ នៅក្នុង​ឆ្នាំ​២០០៥ ក្រុម​ពនេចរ​​ក្នុងព្រៃ​ចុង​ក្រោយ​គេ​បង្អស់​នេះ បាន​វិល​ត្រឡប់​ចូល​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

Source: RFI Khmer Home Page | 26 Mar 2010 | 4:25 am

ប្រវត្តិសាស្ត្រ​ខ្មែរ - ចលនា​សង្គម​រាស្ត្រ​និយម​ និង​ចលនា​ខ្មែរ​កុម្មុយនិស្ត

បន្ទាប់​ពី​ចលនា​សង្គម​រាស្ត្រ​និយម​បាន​ទទួល​ជោគជ័យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ឆ្នាំ​ ១៩៥៥ ចលនា​នេះ​ចាប់​ផ្តើម​មាន​បញ្ហា​ជាមួយ​ចលនា​កុម្មុយនិស្ត។

Source: RFI Khmer Home Page | 26 Mar 2010 | 2:28 am

នយោបាយ - អ្នក​​ភូមិ​ឃុំ ​អមលាំង​បន្ត​ទាមទារ​អោយ​តុលាការ​ដោះលែង​​អ្នក​ភូមិ​របស់​ខ្លួន​

តុលាការ​ខេត្ត​កំពង់ស្ពឺ នៅ​តែ​ត្រូវ​ឡោមព័ទ្ធ​ដោយ​ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ អមលាំង​ដែល​តវ៉ា​អោយ​តុលាការ​ដោះលែង​អ្នក​ភូមិ ២​នាក់​ដែល​តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៤​មីនា​ម្សិល​មិញ។ រហូត​​ដល់​រសៀល​​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥​នេះ នៅ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ដោះស្រាយ​ភាព​តានតឹង​នេះ​នៅ​ឡើយ​ទេ។

Source: RFI Khmer Home Page | 25 Mar 2010 | 7:54 am

នាទីស្វែងយល់អំពីច្បាប់ - នីតិវិធី​នៃ​ការចុះសំបុត្រ​អាពាហ៍ពិពាហ៍

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​​គួច គន្ធារ៉ា កាល​ពី​​ថ្ងៃ​សៅរ៍ កន្លងទៅនេះ លោក​ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​មាន​សុពលភាព​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់។

នៅ​ក្នុង​នាទី​យល់ដឹង​អំពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមលើក​យក​នីតិវិធី នៃ​ការ​ចុះសំបុត្រ​អាពាហ៍ពិពាហ៍​នេះ មក​ជម្រាបជូនលោក-អ្នកស្តាប់ ដោយ​មាន​ការ​ពន្យល់​ពី​សំណាក់​លោក ខាត់ ណារិទ្ធ ចៅសង្កាត់​ទន្លេបាសាក់។

Source: RFI Khmer Home Page | 25 Mar 2010 | 5:57 am

ចិន-កម្ពុជា-​អ៊ុយហ្គួរ - អង្គការ​Human Rights Watch​បន្ត​និយាយ​រឿង​ជនភៀស​ខ្លួន​ចិន

អង្គកា​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ប្រឆាំង​ជំទាស់​ចំពោះ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចាប់​បង្ខំ​ជនជាតិ​ភាគតិច​ចិន អ៊ុយហ្គួរ (Uighurs) បញ្ជូន​ទាំង​បង្ខំ​ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​មុន។ ក៏​ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ថា ការលើក​ឡើង​នេះ​មិន​មាន​ន័យ​អ្វី​ទេ។

Source: RFI Khmer Home Page | 25 Mar 2010 | 5:22 am

សេដ្ឋកិច្ច - តំបន់​សេដ្ឋកិច្ច​ពិសេស​ខ្មែរ​កំពុង​ជួប​ឧបសគ្គ

ផ្តួចផ្តើម តាំង​ពី​ដើម​ឆ្នាំ ២០០០​មក​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​កំពុង​ដំណើការ​ទៅមុខ​នៅលើ​ផ្លូវ​ដ៏​លំបាក។ ជាក់ស្តែង ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២១​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍ គឺ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​តែ​បីប៉ុណ្ណោះ​ដែល​បាន និង​កំពុង​ដំណើការ​ក្នុង​សកម្មភាព​តិចតួច។ តើនេះបណ្តាលមកពីមូលហេតុអ្វី?

Source: RFI Khmer Home Page | 24 Mar 2010 | 7:05 am

ព្រះវិហារ - មេទ័ព​បង្ហាញ​ពី​សភាពការណ៍​នៅ​ព្រំដែន​កម្ពុជា-ថៃ

សភាពការណ៍ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​សភាពការណ៍​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បាន​មេបញ្ជាការ​កងទ័ព​កម្ពុជា ឧទ្ទេសនាម បង្ហាញ​ជា​សាធារណៈ​លើក​ដំបូង ប្រាប់​ដល់​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​សមាជិក​រា​ជរដ្ឋាភិបាល នៅ​ថ្ងៃទី​២៤ ខែ​មីនា​នេះ។

Source: RFI Khmer Home Page | 24 Mar 2010 | 6:56 am

ជំងឺ​របេង​ - យុទ្ធសាស្ត្រ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង

នា​ឱកាស​​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​នៅ​ថ្ងៃ​​នេះ អៀង​ សុខម៉ិញ សូម​ធ្វើ​​ការ​ចាប់​អារម្មណ៍​​ពី​ស្ថានភាព​ជំងឺ​របេង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ជួប​សម្ភាសន៍​ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​របេង​។

Source: RFI Khmer Home Page | 24 Mar 2010 | 5:56 am

នាទីជីវិតជោគជ័យ - លោក ស៊ឹង ប៊ុណ្ណា៖ « អតីត​ជូរ​ចត់ បច្ចុប្បនុ្ន​នឿយ​ហត់ អនាគត​រុងរឿង »

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី២៣ មិនា សប្តាហ៍​នេះ គួច គន្ធារ៉ា​ សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក ស៊ឹង ប៊ុណ្ណា ប្រធាន​ក្រុមហ៊ុន Bonna Realty គ្រុប នៅ​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 23 Mar 2010 | 8:27 am

បទ​យកការណ៍​- ខ្មែរ​ក្រហម - ក្រុម​យុវជន​ស្វែង​យល់ និង​រម្លឹក​ពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម

រឿងរ៉ាវ​អតីតកាល​នៃ​ការធ្វើ​ទារុណកម្ម និង​ការកាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់ ក្នុង​របប​ខ្មែរក្រហម​បាន​កន្លង​ផុត​ជាង ៣០​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ ព្រឹត្តិការណ៍​សោកសៅ​ទាំង​នោះ​ត្រូវ​បាន​រម្លឹក​ជា​ថ្មី​ឡើង​វិញ ដោយ​ក្រុម​យុវជន​ក្នុង​សម័យ​កាល​ថ្មី​នេះ។

Source: RFI Khmer Home Page | 23 Mar 2010 | 6:41 am

សារព័ត៌មាន - អ្នកកាសែត​សង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នកកាសែត​ស្លាប់​ក្នុង​សង្គ្រាម​ឆ្នាំ ៧០

ព្រឹត្តិការណ៍​ដែល​មិន​ធា្លប់​មាន​មួយ​ទៀត​សម្រាប់​សហគមន៍​អ្នកសារព័ត៌មាន​នឹង​កើត​ឡើង​រយៈពេល ៤​ថ្ងៃ នៅ​កម្ពុជា នៅ​ក្នុង​ខែ​មេសា​ក្រោយ​នេះ។ នោះ​គឺ​ការជួបជុំ​អតីត​អ្នកកាសែត​កម្ពុជា និង​បរទេស​ដែល​ធ្លាប់​បំពេញ​ការងារ នៅ​កម្ពុជា ពី​ឆ្នាំ ១៩៧០ ដល់​១៩៧៥។

Source: RFI Khmer Home Page | 23 Mar 2010 | 6:30 am

វិភាគ​នយោបាយ - កម្ពុជា៖ ទស្សនៈ« របប​មួយ​ប្រវត្តិសាស្រ្ត​ពីរ »

ខួប​ទី ៤០​នៃ​«រដ្ឋប្រហារ» ទម្លាក់​សម្តេច​នរោត្តម​សីហនុ​ពី​តំណែង​ដើម្បី​ផ្លាស់ប្តូរ​របប​ពី​រាជា​និយម​មក​សាធារណរដ្ឋ (១៨ មីនា ១៩៧០-១៨ មីនា ២០១០) ដែល​បាន​ឈាន​មក​ដល់​ក្នុង​សប្តាហ៍​នេះ បាន​ធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​វង្វេង​ម្តង​ទៀត ដោយ​សារ​តែ​ការបកស្រាយ​របស់​អ្នកនយោបាយ។ ខណៈ​ដែល​រដ្ឋាភិបាល និង​អ្នកគាំទ្រ​រាជានិយម​ឯទៀត ចាត់​ទុក​ថ្ងៃ ១៨ មីនា​ថា ជា​ប្រភព​នៃ​វិនាសកម្ម សម្រាប់​ខ្មែ អ្នក​ខ្លះ​បាន​ហៅ​ថ្ងៃ ១៨ មីនា​ថា ជា​ថ្ងៃ​សេរីភាព​របស់​ប្រទេស​កម្ពុជា​ទៅ​វិញ។

Source: RFI Khmer Home Page | 22 Mar 2010 | 7:51 am

ប្រទេស​និយាយ​ភាសា​បារាំង - បុណ្យ​ប្រទេស​និយាយ​ភាសា​បារំាំង

ទិវា​បុណ្យ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង រឺ la fête de la Francophonie ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​យ៉ាង​អធិក​អធម នៅ​តាម​គ្រឹះស្ថាន​ឧត្តមសិក្សា​នានា នៅ​ប្រទេស​កម្ពុជា​ដែលមាន​ទំនាក់​ទំនង​ជាមួយ​ភាសា​បារាំង។

Source: RFI Khmer Home Page | 22 Mar 2010 | 7:48 am

ប្រវត្តិសាស្រ្ត​ខ្មែរ - ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត ឆ្នាំ ១៩៥៥

ការបោះឆ្នោត​សភា​លើក​ដំបូង នៅ​កម្ពុជា​ធ្វើ​ឡើង នា​ឆ្នាំ ១៩៥៥។ ការបោះឆ្នោត​ដែល​មាន​ការចូលរួម​ដោយ​គណបក្ស​ចំនួន ៤ ធ្វើ​ឡើង​នៅ ក្រោយ​សន្និសិទ​ទីក្រុង​ហ្សឺណែវ​ឆ្នាំ ១៩៥៤ ពោល​គឺ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​បាន​សុខ​សន្តិភាព និង​ចាកផុត​ពី​ក្រោម​អាណានិគម​និយម​បារាំង។ ការបោះឆ្នោត​ពិតប្រាកដ​ធ្វើ​ឡើង​នៅ​ខែ កញ្ញា ឆ្នាំ ១៩៥៥។

Source: RFI Khmer Home Page | 22 Mar 2010 | 7:24 am

សេដ្ឋកិច្ច - ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ កម្ពុជា​ត្រៀម​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច

នា​ពេល​កន្លង​មក ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​វិស័យ​មួយ​ចំនួន​តូចប៉ុណ្ណោះ ប៉ុន្តែ ចាប់​ពី​ពេលនេះ​តទៅ ជាពិសេស​ក្រោយ​ពេល​វិបត្តិ​សេដ្ឋកិច្ច​នេះ ប្រទេស​កម្ពុជា​ចាប់​ផ្តើម​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។ ពិពិធកម្ម​សេដ្ឋកិច្ច គឺ​ជា​ការពង្រីក​សម្មភាព​សេដ្ឋកិច្ច​ថ្មីៗ​បន្ថែម​ទៀត។

Source: RFI Khmer Home Page | 22 Mar 2010 | 6:32 am

ការកាប់ព្រៃឈើ - យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា

កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួម​ទាំង​កងទ័ព​ឈរជើង នៅ​តំបន់​ព្រំដែន​បាន​បើក​យុទ្ធនាការ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​ក្តៅ​គគុក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ និង នៅ​ខេត្ត​កំពង់ចាម ជាប់​ព្រំដែន​ប្រទេស​វៀតណាម។

Source: RFI Khmer Home Page | 22 Mar 2010 | 5:52 am

កម្ពុជា-ថៃ - កម្ពុជា៖ គ្រាប់​B 41ផ្ទុះ​នៅ​បាងកក​មិន​មែន​នាំចូល​ពី​កម្ពុជា​ទេ

ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​ច្រានចោល​ការអត្ថាធិប្បាយ​របស់​ពិធីករ​ទូរទស្សន៍​ថៃ​ប៉ុស្ត៍​លេខ​៣​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់​B 41 នៅ​ក្រុង​បាងកក កាលពី​ថ្ងៃ​សៅរ៍​ដែល​ថា គ្រាប់​B 41​នេះ​អាច​នាំចូល​ពី​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 22 Mar 2010 | 5:08 am

សហគមន៍​ខ្មែរ​នៅ​ស្រុក​បារាំង - គ្មាន​សំបុត្រ​ស្នាម គឺ​គ្មាន​ការងារ និង​គ្មាន​សិទ្ធិ​ធ្វើការ​ស្រប​ច្បាប់

ជនជាតិ​ខ្មែរ​មក​ធ្វើការ​ជា​កម្មករ​កាន់​តែ​ច្រើន នៅ​ស្រុក​បារាំង។ ក្នុង​ក្រុងប៉ារីស ពួកគេ​ទាំង​នោះ​ធ្វើការ​ផ្នែក​ផ្តល់​សេវា នៅ​តាម​ភោជនីយដ្ឋាន ឬ​លក់​ទំនិញ​ក្នុង​ផ្សារ​ដែល​មាន​ថៅកែ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​កាត់​ចិន។ យុវជន​លី ចាន់ធា ដែល​ធ្លាប់​មាន​ជំនាញ​ជា​ជាង​កាត់សក់​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​ម្ចាស់កាត់សក់​ជនជាតិ​ខ្មែរ​ម្នាក់​ធានា​យក​មក​ធ្វើការ​នៅ​ក្នុង​ហាង​របស់​ខ្លួន នៅ​ប្រទេស​បារាំង។

Source: RFI Khmer Home Page | 21 Mar 2010 | 6:55 am

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ - លោកហោណាំហុង​ព្រមាន​មន្ត្រី​សហប្រជាជាតិ​នៅ​កម្ពុជា

ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​ដែល​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​ការព្រមាន​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទាក់ទិន​នឹង​សេចក្តី​អត្ថាធិប្បាយ​របស់​ពួកគេ ចំពោះ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។

Source: RFI Khmer Home Page | 21 Mar 2010 | 6:09 am

អាពាហ៍​ពិពាហ៍ - អាពាហ៍​ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ និង​ជនជាតិ​កូរ៉េ​ត្រូវ​ផ្អាក​បណ្តោះ​អាសន្ន

ចំណង​ស្នេហ៍​រវាង​ជនជាតិ​ខ្មែរ និង​ជនជាតិ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ប្រកាស​អោយ​ផ្អាក​បណ្តោះ​អាសន្ន។ ការផ្អាក​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការជួញដូរ​មនុស្ស តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ។

Source: RFI Khmer Home Page | 21 Mar 2010 | 5:54 am

បទ​យកការណ៍​សង្គម - ការផ្លាស់ប្តូរ​ជីវិត​ក្មេង​អនាថា​នៅ​អង្គការ​មិត្ត​សម្លាញ់

កុមារ និង​យុវវ័យ ជា​អតីត​អ្នករស់នៅ​តាម​ចិញ្ចើម​ថ្នល់​មួយ​ចំនួន​បាន​រៀនសូត្រ​អក្សរ និង​ជំនាញ​ដើម្បី​ផ្លាស់ប្តូរ​ជីវិត ពី​អ្នកគ្មាន​ទីពឹង និង​ជា​អ្នកសេព​គ្រឿង​ញៀន​មក​ជា​កុមារ​ល្អ និង​ជា​អ្នកមាន​ជំនាញ ដើម្បី​កសាង​អនាគត។

Source: RFI Khmer Home Page | 21 Mar 2010 | 5:32 am

បុណ្យ​ប្រទេស​និយាយ​ភាសា​បារាំង - ភាសា​បារាំង​ជា​យាន​ដើម្បីក្លាយ​ជា​អ្នកជំនាញ

ប្រជាប្រិយភាព​នៃ​ភាសា​បារាំង​បាន​ធ្លាក់​ថមថយ​ក៏​ពិតមែន​នៅ​ក្នុង​ចំណោម​យុវជន​កម្ពុជា​ជាទូទៅ នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ ភាសា​បារាំង​នៅ​តែ​មាន​តួនាទី​ចាំបាច់ នៅ​ក្នុង​វិស័យ​ជំនាញ​សំខាន់​មួយ​ចំនួន​ដូចជា​ច្បាប់ សេដ្ឋកិច្ច វេជ្ជសាស្ត្រ បច្ចេកទេស​ជាដើម។

Source: RFI Khmer Home Page | 20 Mar 2010 | 7:59 am

នយោបាយ - គណបក្ស​សម រង្ស៊ី​ចាប់ផ្តើម​សិក្សា​ចំណុច​ខ្សោយ និង​ចំនុច​ខ្លាំង​នៃ​វិស័យ​អាទិភាព​

គណបក្ស​សម រង្ស៊ី​ចាប់ផ្តើម​សិក្សា​ ចំណុចខ្សោយ និង​ ចំណុចខ្លាំង​នៃ​វិស័យ​អាទិភាព​មួយ​ចំនួន​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ វិស័យ​ដែល​គណបក្ស​សម រង្ស៊ីចាប់ផ្តើម​សិក្សា​មុន​គេ គឺ​វិស័យកសិកម្ម បន្ទាប់មក​អាច​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ។

Source: RFI Khmer Home Page | 20 Mar 2010 | 6:58 am

ខ្មែរក្រហម - ខ្មែរក្រហម៖ សមាគម​ជនរងគ្រោះ​ទាមទារ​មិន​ឲ្យ​រំលាយ​អដ្ឋិធាតុ

សមាគម​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ដែល​បាន​ប្រកាស​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ទាមទារ​មិន​ឲ្យ​គេ​រំលាយ​អដ្ឋិធាតុ​របស់​ជនរងគ្រោះ​ឡើយ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការស្វែង​រក​អត្តសញ្ញាណ​របស់​អដ្ឋិធាតុ​ទាំង​នោះ​ទៅ​ថ្ងៃ​ក្រោយ។

Source: RFI Khmer Home Page | 20 Mar 2010 | 6:38 am

សង្គម - ស្រី្ត​រក​ស៊ី​ផ្លូវ​ភេទ​ធ្វើ​បុណ្យ​ផ្កា

បណ្តាញ​ការងារ​ស្រ្តី​រួបរួម​គ្នា​បាន​នាំគ្នា​ធ្វើ​បុណ្យផ្កា កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ ដើម្បី​ប្រមូល​បច្ច័យ​កសាង​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​ជួយដល់​សមាជិក​ដែលផ្ទុក​មេរោគ​អេដស៍ និង​កុមារ​នៅ​ក្នុង​ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ។

Source: RFI Khmer Home Page | 20 Mar 2010 | 2:05 am

វប្បធម៌-អក្សរសាស្ត្រ - សប្តាហ៍​នៃ​ភាពយន្ត​គំនូរ​ជីវចល និង​សៀវភៅ​រឿង

នៅ​ក្នុង​សប្តាហ៍​នៃ​ការបញ្ចាំង​ភាពយន្ត​គំនូរ​ជីវចល នៅ​ទីក្រុង​ភ្នំពេញ សៀវភៅ​រឿង​បែប​គំនូរ​ជីវចល ចំនួន​ពីរ​ក្បាល​ដែល​ជា​ស្នាដៃ​នៃ​ការបិទ​បញ្ចប់​វគ្គ​សិក្ខាសាលា​រយៈពេល​ជាង ២​ឆ្នាំ នៅ​ឯ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង ត្រូវ​បាន​គេ​ដាក់​តាំង​ពិព័រណ៍។

Source: RFI Khmer Home Page | 19 Mar 2010 | 8:20 am

សម រង្ស៊ី-ហោ ណាំហុង - លោក​សម រង្ស៊ី​ងាក​មក​និយាយ​ពី​ប្រវត្តិ​លោក​ហោ ណាំហុង

ប្រធាន​ណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​មិន​បាន​នៅ​ទំនេរ​មាត់​ទេ។ នៅពេល​ដែល​កំពុង​តវ៉ា​ជាមួយ​រដ្ឋាភិបាល​ក្នុង​សំណុំរឿង​ព្រំដែន​ខាងកើត លោក​សម រង្ស៊ី​ក៏​បាន​បន្ត​បន្លឺ​សម្លេង​ថែម​ទៀត​ក្នុង​សំណុំរឿង​ប្រវត្តិ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ទាក់ទង​នឹង​គុក​បឹងត្របែក។ ជា​លិខិត​ចំហរ​របស់​ប្រធាន​គណបក្ស​សម រង្ស៊ី​ពី​ប្រទេស​បារាំង ដែល​ដាក់​សំណួរ​ជាច្រើន​សម្រាប់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង។

Source: RFI Khmer Home Page | 19 Mar 2010 | 7:57 am

សហភាព​អឺរ៉ុប កម្ពុជា - សមាជិក​សភា​អឺរ៉ុប​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ក្នុង​រឿង​សម រង្ស៊ី

សមាជិក​សភា​សហភាព​អឺរ៉ុប ដែល​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច នៅ​កម្ពុជា​បាន​ទទូច​ស្នើ​សុំ​ដល់​រដ្ឋាភិបាល និង​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ណា​មួយ​ឲ្យ​លោក​សម រង្ស៊ី បាន​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​ឡើង​វិញ។ ការទទូច​សុំ​នេះ ក៏​ដើម្បី​ឲ្យ​កម្ពុជា​ទទួល​បាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ។

Source: RFI Khmer Home Page | 19 Mar 2010 | 7:02 am

នាទីយល់ដឹងអំពីច្បាប់ - នីតិវិធី​ចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ

ការចុះ​បញ្ជីដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ មាន​នីតិវិធី​ពីរ គឺ​ការ​ចុះ​បញ្ជី​តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់ដី ដែល​គេ​ឲ្យ​ឈ្មោះថា ការចុះបញ្ជី​ដាច់ដោយដុំ និង​ការចុះបញ្ជី​​មួយឃុំម្តងៗ​តាម​ការ​កំណត់​របស់​​​រដ្ឋាភិបាល ដែល​គេ​ហៅថា ​ការចុះបញ្ជី​មានលក្ខណៈជាប្រព័ន្ធ។

កាល​ពី​សប្តាហ៍មុន លោក-អ្នក​បាន​ជ្រាបរួចមក​ហើយ​អំពី​នីតិវិធី នៃ​ការ​ចុះបញ្ជី​ដាច់ដោយដុំ។ នៅថ្ងៃនេះ សេង ឌីណា សូមលើក​យក​នីតិវិធី​​នៃ​ការចុះបញ្ជី​មានលក្ខណៈ​ជា​ប្រព័ន្ធ មកជូន​លោក-អ្នកស្តាប់។

Source: RFI Khmer Home Page | 18 Mar 2010 | 7:31 am

នយោបាយ - លោក​ហ៊ុន សែន​ស្តី​បន្ទោស​លោក​លន់ នុល

១៨​មិនា​១៩៧០ កាលណោះ ៤០​ឆ្នាំ​មុន ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម។ ១៨​មិនា​២០១០ ៤០​ឆ្នាំ​ក្រោយ កម្ពុជា​មាន​សន្តិភាព​បរិបូរ និង​ការអភិវឌ្ឍន៍​ពេញ​ផ្ទៃ​ប្រទេស នេះ​ជា​ការថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ឱកាស​ដែល​លោក​ត្រូវ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​កំណាត់​ផ្លូវ​ពី​បានលុង ទៅ​ស្រុក​អូយ៉ាដាវ​នៃ​ខេត្ត​រតនគិរី។

Source: RFI Khmer Home Page | 18 Mar 2010 | 6:20 am

ព្រំដែនខ្មែរ វៀតណាម​ - សម រង្ស៊ី​ទូល​ថ្វាយ​អតីត​ព្រះមហាក្សត្រ​ពី​សំណុំរឿង​ព្រំដែន​កម្ពុជា-វៀតណាម

ជា​ថ្មី​ម្តង​ទៀត លោក​សម រង្ស៊ី​បាន​នាំ​យក​សំណុំរឿង​ព្រំដែន​កម្ពុជា-វៀតណាម ទូល​ថ្វាយ​អតីត​ព្រះមហាក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ។ ក្នុង​លិខិត​នោះ លោក​សម រង្ស៊ី ក៏​បាន​លើក​យក​ព្រះរាជ​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ កាល​ពី​៥ ឆ្នាំ​មុន។ គឺ​នៅ​ឆ្នាំ ២០០៥ សម្តេចឳ​ដែល​កំពុង​គង់​ប្រថាប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​មាន​ព្រះរាជ​ឱង្ការ​ថា វៀតណាម​បាន​បង្កើត​ព្រំដែន​ថ្មី​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 18 Mar 2010 | 5:58 am

ព្រៃឈើ - "ផ្តៅ​"​អនុផល​ព្រៃឈើ​កំពុង​ថយ​ចុះ

អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក ហៅ​កាត់​ថា WWF បាន​ចងក្រង​សៀវភៅ​លើក​ដំបូង​ស្តី​អំពី​រុក្ខជាតិ​ផ្តៅ នៅ​កម្ពុជា ដើម្បី​ផ្តល់​ការអប់រំ និង​ចំណេះដឹង​ដល់​សហគមន៍​អោយ​ចេះ​គ្រប់គ្រង​ធនធាន​ផ្តៅ​ប្រកប​ដោយ​និរន្តរភាព។

Source: RFI Khmer Home Page | 18 Mar 2010 | 5:40 am

ច្បាប់-សិទ្ធិ​ស្រ្តី - ស្ត្រី​មាន​សិទ្ធិ​ទទួល​បាន​ការលែងលះ

"ស្ត្រី​មាន​សិទ្ធិ​ទទួល​បាន​ការលែងលះ" នេះ​គឺ​ជា​ប្រធានបទ​នៃ​សិក្ខាសាលា នៅ​ថ្ងៃ​នេះ​ដែល​រៀបចំ​ដោយ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា។ នៅ​ក្នុង​សិក្ខាសាលា​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​នេះ លោកស្រី​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​អំពាវនាវ​អោយ​មាន​ការគាំទ្រ​អោយ​កាន់​តែ​ច្រើន​ថែមទៀត​ដល់​ស្ត្រី​ដែល​កំពុង​ឆ្លង​កាត់​ដំណើរការ​ដ៏​លំបាក​នៃ​ការលែងលះ។

Source: RFI Khmer Home Page | 17 Mar 2010 | 6:48 am

ជនជាតិ​ភាគតិច - អសប​ស្នើ​ឱ្យ​កម្ពុជា​បញ្ឈប់​ការយក​ដី​ព្រៃភ្នំ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន

គណៈកម្មការ​ទទួល​បន្ទុក​អនុសញ្ញា​អន្តរជាតិ ស្តី​ពី លុប​បំបាត់​ការរើសអើង​ពូជ​សាសន៍ របស់​អង្គការ​សហប្រជាជាតិ​បាន​ដាក់​សំណើ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​ឲ្យ​បញ្ឈប់​ការយក​ដី​ព្រៃភ្នំ​របស់​សហគមន៍​ជនជាតិ​ភាគតិ និង​បញ្ឈប់​ផ្តល់​សម្បទាន ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​វិនិយោគ។

Source: RFI Khmer Home Page | 17 Mar 2010 | 6:40 am

សេដ្ឋកិច្ច​កម្ពុជា - តើ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ២០១០​នឹង​ប្រសើរ​ឡើង​វិញ​ឬ?

អ្នកជំនាញ​មួយ​ចំនួន​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០១០​នេះ​អាចងើបឡើងវិញ បើទោះបីជា​វិស័យ​មួយ​ចំនួន​នៅ​បន្ត​រង​ឥទ្ធិពល​វិបត្តិ​ក៏​ដោយ។ ក្តីសង្ឃឹម​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្រីក្រ​កម្ពុជា​បាន​ទទួល​រង​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​ខ្លាំង កាល​ពី​ឆ្នាំ ២០០៩​កន្លងមក។

Source: RFI Khmer Home Page | 17 Mar 2010 | 3:01 am

ព្រឹត្តិការណ៍​អាស៊ី - ប្រជាធិបតេយ្យ នៅ​កម្ពុជា​ក្នុង​បរិបទ​មាន ឬ​គ្មាន​វត្តមាន​លោក​សម រង្ស៊ី

ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ចាត់ការ​យ៉ាង​ក្តៅគគុក​ចំពោះ​សំណុំ​រឿង​ទី២​ដែល​រដ្ឋាភិបាល​ប្តឹង​លោក​សម រង្ស៊ី​ទាក់ទង​នឹង​ការក្លែងបន្លំ​ឯកសារ​ព្រំដែន មាន​ការគូសវាស​សេណារីយ៉ូ​មួយ​ចំនួន​ទាក់ទង​នឹង​អនាគត​ប្រជាធិបតេយ្យ នៅ​កម្ពុជា។ តើ​អវត្តមាន​ជា យថាហេតុ​របស់​លោក​សម រង្ស៊ី​ពី​ក្នុង​ប្រទេស​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នឹង​ជះ​ឥទិ្ធពល​អ្វី​ខ្លះ​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

Source: RFI Khmer Home Page | 17 Mar 2010 | 2:58 am

នាទីជីវិតជោគជ័យ - លោកស្រី យឹម សុខារី៖ " ដោយសារ​ខ្លួន​ខ្ញុំ​លំបាក ទើប​ចង់​ជួយ​គេ កុំ​ឲ្យ​លំបាក​ដូច​ខ្ញុំ "

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី១៦ មិនា សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោកស្រី យឹម សុខារី។ លោកស្រី យឹម សុខារី ជា​ប្រធាន​អង្គការ​កម្មវិធី​ជួយ​កុមារ​អនាថា និង​អភិវឌ្ឍន៍។

Source: RFI Khmer Home Page | 16 Mar 2010 | 9:21 am

សង្គម​ - ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ បន្ត​ទាមទារ​កន្លែង​ស្រប​ច្បាប់ នៅ​ក្នុង​សង្គម

ក្រុម​ស្ត្រី​អ្នក​រកស៊ី​ផ្លូវភេទ​ ដោយ​ស្ម័គ្រ​ចិត្ត បាន​អំពាវនាវ​ជា​ថ្មី នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​ទី​កន្លែង​​​ស្រប​ច្បាប់​ណា​មួយ សម្រាប់​ពួកគេ​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ​ការ​អំពាវនាវ​នេះ បាន​ធ្វើ​​ឡើង ចំ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា បើក​យុទ្ធនាការ​បង្ក្រាប​ បិទ​បន​ពេស្យា ក្លឹប​កំសាន្ត និង​ហាង​ម៉ាស្សា ខារ៉ាអូខេ ស្រប​តាម​បទ​បញ្ជា​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

Source: RFI Khmer Home Page | 16 Mar 2010 | 8:02 am

ព្រះបរមរាជវំាង - ព្រះមហាក្សត្រ​ខ្មែរ​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឆែក

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម​សីហមុនី បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​នៅ​ក្នុង​ប្រទេស​ឆែក។ ប្រទេស​ឆែក​ដែល​ព្រះអង្គ​ធ្លាប់​បាន​គង់នៅ​រយៈ​ពេល ១៣ឆ្នំា​កាល​ពី​វ័យ​កុមារភាព។

Source: RFI Khmer Home Page | 15 Mar 2010 | 9:09 am

អង្គការសហប្រជាជាតិ-កម្ពុជា - រដ្ឋាភិបាល​រម្លឹកUN​ កុំឲ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងកម្ពុជា​

រដ្ឋាភិបាល​កម្ពុជា ​បានក្រើន​រម្លឹក​ជា​ថ្មី ​ដល់ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ​ប្រចាំ​កម្ពុជា ​ចំពោះ​ការរិះគន់​លើការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។

Source: RFI Khmer Home Page | 15 Mar 2010 | 9:09 am

រុស្ស៊ី-កម្ពុជា - ស្តង់ពិព័រណ៍របស់ខ្មែរយើង

កម្ពុជាកំពុងចូលរួមក្នុងពិព័រណ៍ “ ទីផ្សារទេសចរណ៍អន្តរជាតិ “ InTourMarket​ហៅកាត់ថា ITM-ឆ្នាំ ២០១០ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទីក្រុងម៉ូស្គូ រយៈពេល ៤ថ្ងៃ ពីថ្ងៃ១៣ ដល់១៦មិនាស្អែក ដោយ​មាន​ការចូលរួមនៃ ៦៨ប្រទេសដែល​ល្បី​ខាង​វិស័យ​ទេស​ចរណ៍​។

Source: RFI Khmer Home Page | 15 Mar 2010 | 9:09 am

កម្ពុជា-ថៃ - ហ៊ុន សែន​បញ្ជាមិនអោយ​ខ្មែរចល័តទ័ព​ពេលនេះ​

ចំ​ពេល​ដែល​ក្រុមជន​ថៃ​អាវ​ក្រហម​កំពុង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​កណ្តាល​ទីក្រុង​បាងកក​ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​រំលាយ​សភា​បោះឆ្នោត​ឡើងវិញ​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បញ្ជា​មួយ​ចំនួន​ដល់​កងទ័ព​ខ្មែរ មិន​អោយ​បង្កើត​អស្ថេរភាព​នៅតាម​ព្រំដែន​នោះ​ឡើយ។ នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​កម្ពុជា។

Source: RFI Khmer Home Page | 15 Mar 2010 | 8:28 am

អាស៊ាន-សេដ្ឋកិច្ច - តំបន់ពាណិជ្ជសេរី​ជាឱកាសនិងជា​ការប្រឈម​របស់កម្ពុជា​

ចាប់តាំង​ពី​ខែ​មករា​ឆ្នាំ​២០១០​មកនេះ​ ប្រទេស​ចិន​និង​សមាជិក​អាស៊ាន​ចាស់​ចំនួន​៦​បាន​ចាប់ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​។​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​តួលេខ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​នៃ​តំបន់​ទាំង​ពីរ​បាន​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់​។​

Source: RFI Khmer Home Page | 15 Mar 2010 | 8:17 am

ពិព័រណ៍ - ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម

នៅ​ទីក្រុង​បានលុង​ខេត្ត​រតនគីរី ការតាំង​ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ត្រូវបាន​រៀបចំ​ធ្វើឡើង​យ៉ាង​អធិក​អធម​ កាលពី​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១០។ នៅក្នុង​រយៈពេល​បីថ្ងៃ បណ្តា​ខេត្ត​ចំនួន​១៣​នៃ​ប្រទេស​ក្នុង​តំបន់​ត្រីកោណ បាន​ចូលរួម​ដាក់​តាំង​និង​ដាក់​លក់​ផលិតផល​ពាណិជ្ជកម្ម​របស់​ខ្លួន ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ទេសចរណ៍​ នៅក្នុង​ប្រទេស​ជាប់​ព្រំដែន​ទាំងបី។

Source: RFI Khmer Home Page | 15 Mar 2010 | 7:18 am

នយោបាយ - លោក សម រង្ស៊ី គ្រោង​នឹង​បញ្ចេញ​ឯកសារ​ទាក់ទង​ព្រំដែន​កម្ពុជា​វៀតណាម​បន្ថែម​ទៀត​នៅ​ក្នុង​ខែ​នេះ

នៅ​ថ្ងៃ​អាទិត្យ​នេះ​​​លោក​ សម​ រង្ស៊ី​​​ ​បាន​បញ្ជាក់​ថា​​លោក​នឹង​បញ្ចេញ​ឯកសារ​ទាក់ទង​ព្រំដែន​កម្ពុជា​វៀតណាម​បន្ថែម​ទៀត​នៅក្នុង​ខែ​នេះ។​ ឯកសារ​បន្ថែម​នេះ​ គឺ​ត្រូវ​បាន​លោក​ សម​ រង្ស៊ី​ ខ្លួន​ឯង​ប្រមូល​បាន​ពី​អ្នកជំនាញ​នៅក្នុង​ប្រទេស​បារាំង។

Source: RFI Khmer Home Page | 14 Mar 2010 | 4:50 am

នយោបាយ​-​សិទ្ធិមនុស្ស - រដ្ឋាភិបាល​មិន​ពេញ​ចិត្ត​នឹង​របាយការណ៍​សិទិ្ធ​មនុស្ស​របស់​អាមេរិក

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត​តប​ទៅ​នឹង​របាយការណ៍​​ស្តីពី​សិទិ្ធ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០០៩​ ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​​ នៅ​ចុង​សប្តាហ៍​នេះ​ បាន​កត់សម្គាល់​អំពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​ ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ និង​ការ​ចាប់​បញ្ជូន​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ​ជាដើម។

Source: RFI Khmer Home Page | 14 Mar 2010 | 3:09 am

បទ​យកការណ៍ - សម្រួល​សេវា​ច្បាប់​ដើម្បី​កាត់​បន្ថយ​ហឹង្សា​ប្រឆាំង​ស្ត្រី

ថៃ្ង​ទី​៨​មិនា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ ប៉ុន្តែ​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​ស្ត្រី ហើយ​ដែល​ត្រូវ​ដោះស្រាយ​នោះ មិនមែន​មាន​តែ​មួយ​ថ្ងៃ​នេះ​ទេ។ នៅ​ថ្ងៃ​ពុធ​ទី​១៧​មិនា​ក្រោយ​នេះ អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​អង្គការ​UNDP នឹង​រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្តល់​យុត្តិធម៌ ឬ​សេវា​ផ្នែក​ច្បាប់​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ហឹង្សា​ក្នុង​គ្រួសារ ក៏​ដូច​ជា​ការ​ផ្តល់​ប្រឹក្សា​ដើម្បី​បញ្ជៀស​ស្ត្រី​ពី​ការ​ប្រព្រឹត្ត​ហឹង្សា​របស់​ស្វាមី។

Source: RFI Khmer Home Page | 14 Mar 2010 | 12:58 am

បទ​យកការណ៍ - ស្ថានភាព​របស់​ក្រុម​អ្នក​រងគ្រោះ​ដោយ​អគ្គីភ័យ នៅ​ម្តុំ​វត្ត​នាគវ័ន្ត ក្រុង​ភ្នំពេញ

១​ សប្តាហ៍​មក​ហើយ ដែល​អគ្គីភ័យ​បាន​ឆេះ​បំផ្លាញ​ផ្ទះ​ខ្ទម​តូចៗ របស់​ជន​ក្រីក្រ​ប្រមាណ ២៥៧ គ្រួសារ និង​ឆេះ​កុដិ​ព្រះសង្ឃ នៅ​វត្ត​នាគវ័ន្ត ក្រុង​ភ្នំពេញ។ ក្រុម​ជន​រង​គ្រោះ​ដោយ​អគ្គីភ័យ​ទាំងនោះ បាន​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី​ឡើង​វិញ យ៉ាង​ត្រដាបត្រដួស នៅ​លើ​គំនរ​ផេះ​ធ្យូង ដ៏​សែន​លំបាក។ ជំហាន​ដំបូង ពួកគេ​បាន​ប្រវេប្រវា សាង​សង់​ទី​ជម្រក​​បណ្តោះ​អាសន្ន ដោយ​បោះ​បង្គោល​ឈើ និង​ប្រក់​តង់​កៅស៊ូ។

Source: RFI Khmer Home Page | 14 Mar 2010 | 12:56 am

ព្រះមហាក្សត្រខ្មែរ-បារាំង - ព្រះមហាក្សត្រ​ខ្មែរ​ត្រូវ​តែងតាំង​ជា​សមាជិក​បណ្ឌិត​សភា​បារាំង

នៅ​ក្នុង​ពិធី​ដ៏​ឧឡារិក ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម​សីហមុនី បាន​ចូល​កាន់​តំណែង​ជា​សមាជិក​សហការី​បរទេស​របស់​បណ្ឌិត​សភា​បារាំង​ គឺ​បណ្ឌិត​សភា​នៃ​អក្សរចារិក និង​អក្សរសាស្រ្ត​Academie des Inscriptions et Belles Lettresកាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ។

Source: RFI Khmer Home Page | 13 Mar 2010 | 5:59 am

អំពើពុករលួយ - អ្នកជំនួញ និង​ប្រជាជន​ទូទៅ​គាំទ្រ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ បើ​ទោះ​បី​ជា​ពួក​គេ​មិន​ទាន់​ដឹង​ពី​សេចក្តី​លម្អិត​របស់​ច្បាប់​នោះ

អ្នកជំនួញ និង​ប្រជាជន​ទូទៅ​ប្រកាស​គាំទ្រ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ បើទោះបីជា​ពួកគេ​មិនទាន់​បាន​ដឹង​ពី​សេចក្តី​លម្អិត​របស់​ច្បាប់​ក៏​ដោយ​។ ប្រជាជន​សាមញ្ញ​ដែល​បាន​ផ្តល់​បទសម្ភាសន៍​បាន​និយាយ​ថា យ៉ាងហោច​ណាស់​ច្បាប់​នេះ​អាច​ធ្វើ​អោយ​អ្នក​ធ្លាប់​ពុករលួយ​មានការ​ភ័យខ្លាច​ដែរ​។

Source: RFI Khmer Home Page | 13 Mar 2010 | 4:36 am

អំពើពុករលួយ - ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឆ្លុះ​បញ្ចាំង​ពី​កង្វះ​ឆន្ទៈ​រដ្ឋាភិបាល ?

ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាង​មួយ​ទសវត្សរ៍​ទៅ​ហើយ​នោះ​​ បាន​ចេញ​ជា​រូបរាង​ហើយ​នៅ​ពេល​នេះ។​​ រដ្ឋសភា​ជាតិ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​​កាន់​អំណាច ​ទើប​តែ​បាន​អនុម័ត​ច្បាប់​នេះ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​​ ប៉ុន្តែ​​បក្ស​​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ដោយ​​ចាត់​ទុក​​ច្បាប់​នេះ​ថា ​គ្មាន​គុណភាព​ និង​ប្រសិទ្ធិភាព។​ ច្បាប់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​​ជា​ថ្មី​ទៀត​អំពី​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល។​

Source: RFI Khmer Home Page | 13 Mar 2010 | 4:35 am

នយោបាយ - ប្រតិភូ​សភា​អឺរ៉ុប​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា

គណៈប្រតិភូ​មួយ​ក្រុម​របស់​សភា​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ទំនាក់​ទំនង​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន ​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​សប្តាហ៍​ក្រោយ​នេះ។​ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៨​ មីនា នឹង​ផ្តោត​លើ​​បញ្ហា​សំខាន់ៗ​មួយចំនួន​ជា​ពិសេស​ បញ្ហា​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​ គណៈប្រតិភូ​នេះ​គ្រោង​​នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​​ រួម​ទាំង​បក្ស​​ប្រឆាំង ​​និង​សង្គម​ស៊ីវិល​ផង​ដែរ។​ បក្ស​ប្រឆាំង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​លើក​ឡើង​ពី​ករណី​លោក​សម​រង្ស៊ី

Source: RFI Khmer Home Page | 13 Mar 2010 | 4:28 am

នយោបាយ​ - តុលាការ​​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​​លោក ​សម ​​រង្ស៊ី​​ ក្នុង​រឿង​ផែនទី​ក្លែងក្លាយ​

នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​មីនា​នេះ លោក សុខ រឿន ព្រះរាជអាជ្ញារង តុលាការក្រុង​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការលើ​លោក​សម ​រង្ស៊ី ​ពី​​បទ​​ក្លែង​បន្លំ​​ឯកសារ​​សាធារណៈ ​ប្រើប្រាស់​​ឯកសារ​​ក្លែងក្លាយ ​និង​​ផ្សព្វផ្សាយ​​ព័ត៌មាន​​មិន​ពិត​។

Source: RFI Khmer Home Page | 12 Mar 2010 | 6:32 am

នយោបាយ - កម្ពុជា​នៅ​ប្រុង​ប្រយ័ត្ន​ចំពោះ​សភាពការ​ណ៍​ក្តៅ​​​របស់​ក្រុង​បាងកក​

ស្របពេល​ដែល​ស្ថានភាព​បែកបាក់​នយោបាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ​​​កាន់​​តែ​​ដល់​​ចំណុច​​កំពូល​ ​ពោល​​គឺ​ការ​​ប្រមូល​របស់​ក្រុម​​ថៃ​​​អាវក្រហម​​ដើម្បី​​ផ្តួល​​រំលំ​​រដ្ឋាភិបាល​លោក ​អាប់ភីស៊ីត វេចា​​ជីវ៉ា​​បច្ចុប្បន្ន ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ និង​​កងទ័ព​​​​បាន​​ថ្លែង​ថា ​បទបញ្ជា​​របស់​​ប្រមុខ​​រ​​​ដ្ឋាភិបាល​​ខ្មែរ​​ បាន​​ស្ថិត​នៅ​ជា​ធរមាន​ដដែល។​

Source: RFI Khmer Home Page | 12 Mar 2010 | 5:46 am

សេដ្ឋកិច្ច - អ្នក​​វិនិនិយោគ​ជប៉ុន​ចាប់​ផ្តើម​សម្លឹង​មើល​ទីផ្សារ​បស់​កម្ពុជា​

អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​អ្នកវិនិយោគ​ជប៉ុន​សោះអង្គើយ​នឹង​ទីផ្សារ​ក្រីក្រ​កម្ពុជា​ ប៉ុន្តែ​តាមរយៈ​ការ​បើក​ការិយាល័យ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​នៅ​កម្ពុជា​នា​ពេលនេះ គេអាច​សន្និដ្ឋាន​បាន​ថា​ ​អ្នកវិនិយោគ​ជប៉ុន​ចាប់​ផ្តើម​ចាប់​អារម្មណ៍​ទីផ្សារ​កម្ពុជា​។

Source: RFI Khmer Home Page | 12 Mar 2010 | 3:18 am

បទ​យកការណ៍​-​សង្គម - ឆ្នោត​កីឡា​ជាតិ

ឆ្នោត​ឡូតូ​ ៦​បូក​១​ដែល​គេ​និយម​លេង​នៅ​ឯ​បរទេស ឬ​ឆ្នោត​កីឡា​ជាតិ​ត្រូវ​បាន​គេ​បង្កើត​អោយ​មហាជន​លេង​ជា​លើក​ដំបូង​ នៅក្នុង​ប្រទេស​កម្ពុជា ​ចាប់តាំង​ពី​ដើម​ខែ​មិនា​ឆ្នាំ​២០១០​កន្លង​មក​នេះ។

ឆ្នោត​ដែល​មាន​រង្វាន់​ធំ​រហូត​ដល់​រាប់ម៉ឺន​ដុល្លារ​នឹង​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ភាព​អន់ថយ។

Source: RFI Khmer Home Page | 11 Mar 2010 | 5:55 am

នាទីយល់ដឹងអំពីច្បាប់ - នីតិវិធី​ក្នុង​ការសុំប័ណ្ណ​កាន់កាប់​ដីធ្លី

ការកាន់កាប់​ដីធ្លី ដោយ​មិនមាន​ប័ណ្ណ​កាន់កាប់​ត្រឹមត្រូវ អាច​នឹង​បង្ក​ឲ្យ​មាន​វិវាទ បើទោះជា​ការកាន់កាប់​នោះ ជាការ​កាន់កាប់​ដោយ​ស្របច្បាប់​ក៏ដោយ។ ប័ណ្ណ​កាន់កាប់​ដីធ្លី គឺ​ជា​ឯកសារ​ច្បាប់​ដ៏សំខាន់ ដែល​ភស្តុតាង​ បញ្ជាក់អំពី​​កម្មសិទ្ធិ ឬ​ការ​កាន់កាប់​ ដោយ​ស្រប​​ច្បាប់។ ក៏ប៉ុន្តែ សំណួរ​សួរថា ដើម្បី​ឲ្យ​មាន​តម្លៃ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ តើ​ប័ណ្ណ​នេះ​ត្រូវ​ចេញ​ដោយ​អាជ្ញាធរ​ថ្នាក់ណា? ហើយ​ដើម្បី​បាន​ប័ណ្ណ​នេះ ​អ្នកសុំ​ត្រូវ​គោរព​តាមនីតិវិធី​អ្វី​ខ្លះ?

Source: RFI Khmer Home Page | 11 Mar 2010 | 5:41 am

ច្បាប់​ពុក​រលួយ - ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ឆ្លង​ផុត​រដ្ឋសភា​ហើយ

នៅថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​សំឡេង​ឯកច្ឆ័ន្ទ ៨២ លើ ៨២ សំឡេង។ ក៏​ប៉ុន្តែ​ការ​ឆ្លង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ចំណាយ​​ពេល​តាក់​តែង​ប្រមាណ ១៥ ឆ្នាំ​នេះ ធ្វើ​ឡើង ដោយ​មិន​មាន​សំឡេង​ពី​គណបក្ស​ប្រឆាំង​ទេ។

Source: RFI Khmer Home Page | 11 Mar 2010 | 5:33 am

ខ្មែរ​-​ថៃ - កម្ពុជា​មិន​សូវ​ពេញ​ចិត្ត​ការ​បំភ្លឺ​របស់​អគ្គលេខាធិការ​អាស៊ាន

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្ពុជា​មិន​ចង់​បន្ត​បញ្ហា​វែង​ឆ្ងាយ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន​លោក សូរិន ពិតសូវ៉ាន នោះ​ទេ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​យ៉ាង​នេះ ដោយ​ព្រលយ​អោយ​ដឹង​អំពី​ការ​មិន​សូវ​ពេញ​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា​លើ​សេចក្តី​បំភ្លឺ​របស់​លោក សូរិន ពិតសូវ៉ាន។

Source: RFI Khmer Home Page | 11 Mar 2010 | 5:13 am

សុខភាព​-​ផ្លូវ​ភេទ - គ្មាន​កូន ៖ តើ​បណ្តាល​មក​ពី​អ្នក​ណា ? ប្តី​ ឬ​ ប្រពន្ធ ?

ក្នុង​ពេល​ដែល ក្រសួង​សុខាភិបាល អប់​រំ​ និង​ណែ​នាំ​ស្ត្រី​ ឲ្យ​យល់​ពី​ភាព​ចាប់​បាច់ ក្នុង​ប្រសូត​បុត្រ​តាម​ប្រាថ្នា ដោយ​ចេះ​ប្រើ​មធ្យោបាយ​ទប់​ស្កាត់​កំណើត មាន​ស្ត្រី ឬ គូ​ស្វាមី ភរិយា​មួយ​ភាគ​ទៀត​ជួប​ការ​លំបាក និង​ពុំ​អាច​មាន​បុត្រ​ធីតា​បាន។ ហេតុ​អ្វី​បាន​ជា​ស្រ្តី​ខ្លះ​អាច​មាន​បុត្រ​ បាន ឯ​ស្ត្រី​ខ្លះ​ទៀត​ត្រូវ​ជួប​បញ្ហា​អត់​កូន​ទៅ​វិញ ? តើ​នេះ​ជា​ជំងឺ​ឬ ? បើ​ជា​ជំងឺ​តើ​គេ​អាច​ព្យាបាល​បាន​ទេ​?

Source: RFI Khmer Home Page | 10 Mar 2010 | 7:27 am

បទយកការណ៍-ផ្លូវដែក - កម្ពុជា​កំពុង​ជួសជុល​ផ្លូវដែក​ចាស់​ផង និង​ត្រៀម​រក​ដៃគូ​វិនិយោគ​ផ្លូវដែក​ថ្មី​ផង

ផ្លូវដែក​ចាស់​ពីរ​ខ្សែ​ដែល​កំពុង​ជួសជុល​អាច​នឹង​ដាក់​អោយ​ដំណើរការ​ជាផ្លូវការ នៅ​ក្នុង​ឆ្នាំ ២០១៣​ខាង​មុខ​នេះ​ហើយ ព្រមពេល​ជាមួយ​គ្នា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រក​ដៃគូ​វិនិយោគ​លើ​ផ្លូវដែក​ថ្មី​មួយ​ខ្សែ​ទៀត​សម្រាប់​ភ្ជាប់​ខ្សែ​រថភ្លើង​ថ្នាក់​តំបន់។ គម្រោង​ជួលជុល​ផ្លូវដែក​ចាស់​មាន​តម្លៃ​ជា​ទឹកប្រាក់ ១៤២​លាន​ដុល្លារ​អាមេរិក រីឯ​ការកសាង​ផ្លូវដែក​ថ្មី​អាច​មាន​តម្លៃ​ជាង ៦០០​លាន​ដុល្លារ​អាមេរិក។

Source: RFI Khmer Home Page | 10 Mar 2010 | 6:13 am

ច្បាប់​ពុករលួយ - រដ្ឋសភា​ផ្តើម​ពិភាក្សា​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

ដូច​ការគ្រោងទុក នៅ​ថ្ងៃ​ពុធ ទី​១០ មីនា​នេះ រដ្ឋសភា​បាន​ផ្តើម​ពិភាក្សា​លើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ យ៉ាង​ប្រញាប់ប្រញាល់។ ចំណែក​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ដែល​សុំ​ពន្យារ​ពេល​អង្គ​ប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​នេះ ត្រូវ​បាន​រដ្ឋសភា​ច្រានចោល​ដោយ​សម្លេង​ច្រើន​លើសលប់។

Source: RFI Khmer Home Page | 10 Mar 2010 | 6:03 am

យោធា អាមេរិក កម្ពុជា - មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទស្សនកិច្ច ៥​ថ្ងៃ នៅ​កម្ពុជា

នាយក​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងត្បូង​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​វីល្លាម ក្រូ William Crow​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ នៅ​កម្ពុជា នៅ​ថ្ងៃ​នេះ។ ទស្សនកិច្ច​នេះ​មាន​គោលបំណង​ពិនិត្យ​មើល​ការរៀបចំ​សមយុទ្ធ​យោធា​ពហុសាសន៍​ដែល​គ្រោង​ធ្វើ នៅ​ខែ​កក្កដា​ខាង​មុខ និង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ផ្នែក​ការពារ​កម្ពុជា​ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ។

Source: RFI Khmer Home Page | 10 Mar 2010 | 5:42 am

អាស៊ាន ព្រំដែន​កម្ពុជា-ថៃ - អគ្គលេខាធិការ​អាស៊ាន​ឆ្លើយ​បំភ្លឺ​នាយក​រដ្ឋមន្ត្រី​ខ្មែរ

ក្រោយ​ពីមាន​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​លោក​ហោ ណាំហុង អគ្គលេខាធិការ​អាស៊ាន លោក​សូរិន ពិតសូវ៉ាន​បាន​ធ្វើ​លិខិត​ឆ្លើយ​បំភ្លឺ​ប្រាប់​ថ្នាក់​ដឹកនាំ​កម្ពុជា​ថា លោក​ត្រូវ​បាន​កាសែត​ដកស្រង់​សម្តី​ខុស។

Source: RFI Khmer Home Page | 10 Mar 2010 | 5:37 am

សង្គម - ការ ការពារ​សត្វព្រៃ​ត្រូវ​រឹត​បន្តឹង

បើតាម​មន្រ្តីរដ្ឋាភិបាល ជីវចំរុះ​នៅក្នុងប្រទេសកម្ពុជា​ជាពិសេស​សត្វព្រៃ​មិន​បានធ្លាក់ចុះគួរអោយ​ព្រួយបារម្ភ​នោះទេ។

 លោក សួន​ ផល្លា មន្រ្តី​ក្រសួងកសិកម្ម​ទទួលបន្ទុក​កិច្ចការងារ​នេះអះអាងថាការ​បង្រ្កាប​បទល្មើស​មានការ​​រឹតបន្តឹងជាមុន។

Source: RFI Khmer Home Page | 9 Mar 2010 | 7:09 am

នយោបាយ - បក្ស​ប្រ​ឆាំង​និង​NGOs​សុំ​អោយ​រដ្ឋសភា​ពន្យាការ​ពិភាក្សា​ច្បាប់​ប្រឆាំង​អំ​ពើ​ពុក​រលួយ​រដ្ឋសភាបដិ​សេធ

នៅថ្ងៃទី១០មីនាស្អែក តាមគម្រោង រដ្ឋសភា​កម្ពុជា​នឹង​ផ្តើម​ពិភាក្សាលើសេចក្តី​ព្រាងច្បាប់ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ។ ក៏ប៉ុន្តែនៅថ្ងៃនេះ ស្រាប់តែគណបក្សសម រង្ស៊ី និងសង្គម​ស៊ីវិល​បានធ្វើ​សេចក្តីថ្លែងការណ៍រៀងៗខ្លួន ស្នើ​សុំអោយ​រដ្ឋសភា​ពន្យារការ​ចាប់ផ្តើម​ពិភាក្សាលើច្បាប់​ទៅខែ​ក្រោយ។

Source: RFI Khmer Home Page | 9 Mar 2010 | 6:47 am

នាទីជីវិតជោគជ័យ - លោក ព្រាប សុវត្ថិ៖ " ជីវិតខ្ញុំមានថ្ងៃនេះ ក៏ដោយសារឪពុក ម្តាយ និងអ្នក​ដែល​គំាទ្រខ្ញុំ "

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី៩ មិនា សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក ព្រាប សុវត្ថិ។ លោក ព្រាប សុវត្ថិ ជា​តារា​ចម្រៀង​ខ្មែរ​ម្នាក់ ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស នៅ​ក្នុង​ចំណោម​យុវវ័យ។

Source: RFI Khmer Home Page | 9 Mar 2010 | 6:36 am

សុខភាព - ថ្នាំ​វ៉ាក់​សាំង ការពារ​ជម្ងឺ​គ្រុន​ផ្តា​សាយ​ថ្មី A ( H1N1 ) មក​ដល់​ប្រទេស​កម្ពុជា​ហើយ

មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល បានឲ្យដឹងថា ថ្នាំ​វ៉ាក់សាំង ការពារ​ជម្ងឺ​ផ្តា​សាយ​ថ្មី​A(H1N1) ចំនួន ៣ សែន​ដូស ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ផ្តល់​មកឲ្យ​ប្រទេស​កម្ពុជាហើយ កាល​ពី​សប្តាហ៍​មុន​។

Source: RFI Khmer Home Page | 9 Mar 2010 | 6:22 am

បទយកការណ៌​​ - ហឹង្សា​ក្នុង​គ្រួសារ​នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​សង្គម​ខ្មែរ

នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ច្បាប់​ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរង​គ្រោះ​ត្រូវ​បាន​អនុម័ត និង​ដាក់​អោយ​ប្រើប្រាស់។ បញ្ហា​នៅ​ត្រង់​ថា ក្រោយ​ពី​មាន​ច្បាប់​នេះ​ហើយ​ក៏​ដោយ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដូចជា​គ្មាន​និន្នាការ​ថយ​ចុះ​សោះ នេះ​បើ​តាម​ការ​អះអាង​របស់​សង្គម​ស៊ីវិល។

Source: RFI Khmer Home Page | 8 Mar 2010 | 11:34 pm

សេដ្ឋកិច្ច-នយោបាយ៖ - ស្រ្តី​ខ្មែរ​ប្រឡូក​ក្នុង​ជីវិត​សេដ្ឋកិច្ច​និង​នយោបាយ​កាន់​តែ​ច្រើន​ឡើងៗ

របាយការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ​ស្រ្តី​ខ្មែរ​ជាង​៥០​ភាគរយ​​បានចូល​រួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ ​រីឯ​ក្នុង​សកម្មភាព​នយោបាយ​វិញ​ ​​​ស្រ្តីខ្មែរ​ជាច្រើន​នាក់​បាន​និង​កំពុង​បាន​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 8 Mar 2010 | 11:34 pm

សង្គម - ករណីរំលោភកើនឡើង

អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ប្រកាស​ថា ករណី​រំលោភ​ផ្លូវ​ភេទ​មាន​ការ​កើន​ឡើង​នៅ​កម្ពុជា ហើយ​ថា​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​នោះ​ឡើយ។

Source: RFI Khmer Home Page | 8 Mar 2010 | 11:34 pm

នយោបាយ - នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្រាន​ចោល​​ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​អាស៊ាន

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ដោយ​សម្តី​ខ្លាំងៗថា ​លោក សូរិន ពិតសូវ៉ាន់ មិន​ស័ក្តសម ​ធ្វើ​ជា​អគ្គលេខាធិការ​អាស៊ាន​ទេ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា លោក​នឹង​ធ្វើការ​ទិតៀន​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ​រូប​​នេះ ចំពោះ​តួនាទី​មិន​ឯករាជ្យ និង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នៅ​ក្នុង​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​វៀតណាម នា​ពេល​ខាង​មុខ។

Source: RFI Khmer Home Page | 8 Mar 2010 | 11:33 pm

បទ​យកការណ៍​​-​សង្គម - ធ្យូង​ថ្មី សម្រាប់​ចំអិន​ម្ហូប​អាហារ ផលិត​ចេញ​ពី​កាក​សំណល់​ផ្លែ​ដូង

សហគ្រាស​ផលិត​ធ្យូង​បរិស្ថាន កែច្នៃ​ពី​កាក​សំណល់​ផ្លែ​ដូង បាន​ចាប់​ផ្តើម​ដំណើរការ​ កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០០៩។ មក​ទល់​ពេល​នេះ សិប្បកម្ម​ផលិត​ធ្យូង សម្រាប់​ប្រើ​ប្រាស់​ចំអិន​​ម្ហូប​អាហារ មាន​បំណង​ពង្រីក​ការផលិត​របស់​ខ្លួន។ ក៏​ប៉ុន្តែ​ការ​ស្វែង​រក​ទីផ្សារ​​សម្រាប់​លក់​ធ្យូង​ប្រភេទ​ថ្មី​នេះ ក្នុង​រយៈ​ពេល​ពីរ- បី​ខែ​កន្លង​មក ជួប​ប្រទះ​នឹង​ការ​លំបាក​នៅ​ឡើយ។

Source: RFI Khmer Home Page | 7 Mar 2010 | 5:02 am

សង្គម - ស្រ្តី​ខ្មែរ​នៅ​ប្រឈម​នឹង​បញ្ហា

ស្ថានភាព​ទូទៅ​របស់​ស្រ្តី​ខ្មែរ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​ស្រ្តី​ខ្មែរ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ធំ​ដដែល។​ ​បញ្ហា​ទាំងនោះ​ជារួម​មាន ​៖​ ការ​រើសអើង ​ការ​កេងប្រវ័ញ្ច​ជួញដូរ​​ ការ​រំលោភ​សេពសន្ថវៈ​។ល។

Source: RFI Khmer Home Page | 7 Mar 2010 | 4:58 am

សង្គមខ្មែរ​នៅ​បារាំង - អ្នករត់​តាក់ស៊ី​រួច​ផុត​ពី​គំនាប​ថៅកែ ប៉ុន្តែ​មក​ជាប់​នឹង​គំនាប​លក្ខខណ្ឌ​ការងារ​លំបាក​

អ្នកប្រកប​របរ​តាក់ស៊ី​ក្នុង​ប្រទេស​បារាំង​ធ្លាប់​និយាយ​ថា ខ្លួន​ជ្រើសរើស​របរ​នេះ ព្រោះ​មិន​ចង់​ស្ថិត​នៅ​ក្នុង​ការគ្រប់គ្រង​បញ្ជា​ឆ្វេង​ស្តាំ​របស់​ថៅកែ។ វា​សឹង​តែ​អាច​ជា​ចារិក​របស់​ប្រជាជន​ខ្មែរ​ដែល​ប្រាថ្នា​រស់នៅ​ដោយ​ឯករាជ្យភាព និង​សេរីភាព។ ជា​សេរីភាព​ដែល​មិនមែន​បាន​មក​ដោយ​ទទេៗ។

Source: RFI Khmer Home Page | 7 Mar 2010 | 4:31 am

នយោបាយ - សម រង្ស៊ី មិន​ព្រម​ប្តូរ​ឈ្មោះ​បក្ស​មក​ចូល​រួម​ជាមួយ កឹម សុខា

ក្រោយ​ការ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក​ កឹម​ សុខា​​ ប្រធាន​គណបក្ស​​សិទ្ធ​​មនុស្ស​​ឲ្យ​មាន​ការ​រួប​រួមគ្នា​ជា​គណបក្ស​នយោបាយ​តែ​មួយ​រវាង​«អ្នក​ប្រជាធិបតេយ្យ»​​​ លោក​ សម​ រង្ស៊ី​ បាន​បញ្ជាក់​ជំហរ​ច្បាស់​ពី​ការ​មិន​អាច​រំលាយ​ឈ្មោះ​គណបក្ស​របស់​​ខ្លួន​បាន​ឡើយ។​ លោក​ សម ​រង្ស៊ី​ ដែល​កំពុង​ស្ថិត​នៅ​ឯ​ក្រៅ​ប្រទេស​បាន​អះអាង​ថា​ ការ​​ប្តូរ​ឈ្មោះ​គណបក្ស​ក្រៅ​ពី​ឈ្មោះ​របស់​លោក​នឹង​នាំ​ដល់​ការ​ធ្វើ​បក្ស​ប្រហារ​នៅ​ថ្ងៃ​ណា​មួយ​​ជា​មិន​ខាន។

Source: RFI Khmer Home Page | 7 Mar 2010 | 2:42 am

បទ​យកការណ៍ - ជីវិត​សិល្បករ​ក្នុង​សម័យ​ខ្មែរ​ក្រហម

របប​បីឆ្នាំ​ប្រាំបីខែ​ម្ភៃថ្ងៃ គឺជា​របប​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ជូរជត់​មួយ​របស់​ប្រទេស​កម្ពុជា។ អ្នកខ្លះ​បាន​ជ្រើសរើស​យក​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​ ដើម្បី​បំភ្លេច​ចោល​នូវ​រឿងរ៉ាវ​អតីតកាល​របស់​ខ្លួន ប៉ុន្តែ សម្រាប់​អ្នកស្រី​ ស៊ឹម យឹម អតីត​សិល្បករ​ អ្នក​លេង​ភ្លេង​ និង​ចម្រៀង​ម្នាក់​ នៅក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ មិនបាន​គេច​ចេញ​ពី​ការពិត​នៃ​ជីវិត​សិល្បៈ​របស់​ខ្លួន​នៅក្នុង​សម័យ​ខ្មែរក្រហម​ទេ។

Source: RFI Khmer Home Page | 6 Mar 2010 | 5:39 am

អំពើ​ពុក​រលួយ - ប្រតិកម្ម​ចម្រុះ​ជុំវិញ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​កង្វល់​ជុំវិញ​ប្រសិទ្ធិភាព​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្នុង​ខណៈ​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​បាន​គេ​សម្រេច​ដាក់​បញ្ចូល​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លឿន​ជ្រុល​ពេក។

Source: RFI Khmer Home Page | 6 Mar 2010 | 5:36 am

បទ​វិភាគ - ខ្មែរ​ត្រូវ​លើក​តម្លៃ​ពលរដ្ឋ​របស់​ខ្លួន

ពលរដ្ឋ​ខ្មែរ​១៣​នាក់​មក​ពី​បណ្តា​ខេត្ត​ជាយ​ដែន​ខ្មែរ​ថៃ​បាន​ឡើង​មក​ដល់​ភ្នំពេញ​កាល​​ពី​ថ្ងៃ​ពុធ​ ដើម្បី​ថ្លា​ថ្លែង​ទុក្ខ​សោក​របស់​ខ្លួន​ឲ្យ​រដ្ឋាភិបាល​ ក៏​ដូច​ជា​សាធារណៈមតិ​បាន​ឮ។ ពួកគេ​មាន​ទុក្ខសោក​ដោយសារ​ទាហាន​ការពារ​ព្រំដែន​ថៃ​បាញ់​សម្លាប់​​ធ្វើ​ទារុណកម្ម​ និង​ចាប់​ដាក់​ពន្ធនាគារ​ ដោយ​អយុត្តិធម៌។​ សំឡេង​ដង្ហើយ​ហៅ​រក​យុត្តិធម៌​​របស់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ គឺ​ជា​ស្នូរ​ជួង​ពញ្ញាក់​ស្មារតី​រដ្ឋាភិបាល​ ក៏ដូច​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ ឲ្យ​បែរ​មក​គិត​ពី​តម្លៃ​នៃ​ជាតិសាសន៍​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ជាង​នេះ។

Source: RFI Khmer Home Page | 6 Mar 2010 | 2:40 am

អន្លង់វែង\ អត្ថបទ​ខ្លី - កម្ពុជា​បង្កើត​ច្បាប់​កំណត់​តំបន់​តស៊ូ​ខ្មែរ​ក្រហម អន្លង់វែង​ជា​កន្លែង​ទេសចរណ៍

កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី ក្រោម​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​អនុម័ត​នូវ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការកំណត់​អតីត​តំបន់​តស៊ូ​ខ្មែរក្រហម នៅ​អន្លង់វែង ជាប់​ព្រំដែន​ថៃ​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ។

Source: RFI Khmer Home Page | 5 Mar 2010 | 7:02 am

បទយកការណ៍-ព្រំដែន​ខ្មែរ-ថៃ - ជនរងគ្រោះ​ដោយសារ​ថៃ​បាញ់​អំពាវនាវ​មិន​អោយ​ខ្មែរ​ក្រីក្រ​ផ្សេង​ទៀត​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ

ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ដែល​បាន​រត់​រួចខ្លួន​ពី​ការតាម​បាញ់​ប្រហារ​របស់​ទាហាន​ថៃ បាន​ថ្លែង​ប្រកាស​មិន​អោយ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ដទៃ​ទៀត​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ហើយ​មិន​អោយ​លង់​ខ្លួន​ស្តាប់​ការលួងលោម​របស់​មេខ្យល់​ទៅ​រកស៊ី នៅ​តាម​ព្រៃ​ព្រំដែន លើ​ភ្នំ​ដងរែក​ឡើយ។ មូលហេតុ​មាន​តែ​មួយ​គឺ ដើម្បី​កុំ​អោយ​បាត់បង់​ជីវិត​ដូច​សត្វធាតុ​ដោយសារ​គ្រាប់​កាំភ្លើង​ថៃ។

Source: RFI Khmer Home Page | 5 Mar 2010 | 6:06 am

ប្រវត្តិសាស្រ្ត​កម្ពុជា - ព្រឹត្តិការណ៍​កម្ពុជា​នា ឆ្នាំ ១៩៥៥ (វគ្គ​បន្ត)

កាល​ពី​សប្តាហ៍​មុន វ៉ាន់ឌី កាអុន​បាន​និយាយ​រៀបរាប់​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ច្រើន​ដែល​បាន​កើត​ឡើង នៅ​ឆ្នាំ ១៩៥៥។ នៅ​ថ្ងៃ​នេះ វ៉ាន់ឌី កាអុន​នឹង​ធ្វើ​ការអត្ថាធិប្បាយ​ពី​សភាពការណ៍​ទាំង​ឡាយ​នោះ​ជា​បន្ត​ទៀត ជា​ពិសេស នៅ​មុន​ពេល​ការបោះឆ្នោត នា​ខែ​កញ្ញា ឆ្នាំ​១៩៥៥។

Source: RFI Khmer Home Page | 5 Mar 2010 | 5:52 am

ច្បាប់​ពុករលួយ - ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ចូល​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ ថ្ងៃ​ទី​១០​មិនា

ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​សង្គម​កម្ពុជា នៅ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​នោះ នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន​ទៀត​ហើយ នៅ​សប្តាហ៍​ក្រោយ​នេះ។ នោះ​គឺ​ការចាប់ផ្តើម​ពិភាក្សា​ក្នុង​រង្វង់​អ្នកច្បាប់ នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា។

Source: RFI Khmer Home Page | 5 Mar 2010 | 4:41 am

អាស៊ាន-ព្រំដែន​កម្ពុជា-ថៃ - អគ្គលេខាធិការ​អាស៊ាន​ប្រតិកម្ម​នឹង​សមយុទ្ធ​យោធា​កម្ពុជា

លោក ស៊ូរិន្ទ ពិតសុវ៉ាន់ ( Surin Pitsuwan )  អគ្គ​លេខាធិការ​អាស៊ាន​ដែល ជា​ជនជាតិ​ថៃ​បាន​សម្តែង​ការព្រួយ​បារម្ភ នៅ​ថ្ងៃ​នេះ​ថា ការធ្វើ​សមយុទ្ធ​យោធា​កម្ពុជា ដោយ​ការបាញ់ ផ្លោង ​កាំជ្រួច​ហ្វូង BM-21 កាល​ពី​ថ្ងៃ​ម្សិលមិញ​អាច​ជា​ការបញ្ជូន​សញ្ញា​ខុស ទៅ​កាន់​ពិភពលោក ខណៈ​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ប្រទេស​ថៃ​ពេល​នេះ។ ក៏​ប៉ុន្តែ លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ច្រាន​ចោល​នូវ​ការលើក​ឡើង​បែប​នេះ។

Source: RFI Khmer Home Page | 5 Mar 2010 | 4:38 am

យោធា - កងទ័ព​កម្ពុជា ធ្វើ​សមយុទ្ធ​បាញ់​កាំភ្លើង BM-21

កងទ័ព​កម្ពុជា បាន​ធ្វើ​សមយុទ្ធ​បាញ់​កាំភ្លើង​ប្រតិកម្ម ធុន BM 21 នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៤ មីនា​នេះ។ ការ​បាញ់​គ្រាប់​រ៉ុកកែត ឬ​ហៅថា​កាំភ្លើង​ហ្វូង​កាំជ្រួច ប្រភេទ ៤០ កាណុង​នេះ បាន​ធ្វើ​ឡើង នៅ​ព្រលាន​យន្ត​ហោះ ខេត្ត​កំពង់ឆ្នាំង ចម្ងាយ​ប្រមាណ​ជាង ១០០ គីឡូម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ។ ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ពង្រឹង​សមត្ថភាព​កងទ័ព និង​បញ្ជាក់​ពី​ប្រសិទ្ធភាព​ការពារ​ជាតិ​របស់​កម្ពុជា។

Source: RFI Khmer Home Page | 4 Mar 2010 | 5:04 am

សង្គម - លោក ហ៊ុន សែន ព្រមាន​ដក​សក្តិ​មន្ត្រី​ដែល​អន្តរាគម​ក្នុង​រឿង​ជួញ​ដូរ​ភេទ

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ដក​តំណែង​មន្ត្រី​ណា​ដែល​អន្តរាគម​ការពារ​បទ​ល្មើស​ជួញ​ដូរ​ស្ត្រី និង​ថ្នាំ​ញៀន។ ប្រមុខ​រដ្ឋាភិបាល​បញ្ជា​អោយ​អាជ្ញាធរ​ដែន​ដី​បន្ត​បើក​យុទ្ធនាការ​បិទ​ក្លឹប​កំសាន្ត​ខុស​ច្បាប់។

Source: RFI Khmer Home Page | 4 Mar 2010 | 4:35 am

នាទីយល់ដឹងអំពីច្បាប់ - Raoul Jennar ៖ បញ្ហាព្រំដែន បើនិយាយតាមផ្លូវច្បាប់ ខ្មែរជាអ្នកឈ្នះ

ឆ្លៀត​ក្នុង​សភាពការណ៍​តានតឹង នៅ​តាមព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ សេង ឌីណា សូម​​ងាក​មក​​និយាយ​អំពី​ច្បាប់​អន្តរជាតិ​ម្តង ជាពិសេស ​គឺ​ផ្តោត​ទៅ​លើ​​​សន្ធិសញ្ញាកំណត់​ព្រំដែន​ខ្មែរ-ថៃ និង​ទៅ​លើ​​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡា​អេ ដែល​កាត់ក្តី​ឲ្យ​ខ្មែរ​ឈ្នះ​ថៃ កាល​ពី​ឆ្នាំ​១៩៦២។

Source: RFI Khmer Home Page | 4 Mar 2010 | 4:32 am

នាទីយល់ដឹង​អំពីច្បាប់ - ការទិញ/លក់​អចលនវត្ថុ៖ តើត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ជៀសវាង​វិវាទ

នៅ​ក្នុង​នាទី​ស្វែង​យល់​អំពី​ច្បាប់​ ​ថ្ងៃ​នេះ ​យើង​សិក្សា​មើលថា តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ទិញ​ប៉ះចំ​ដី ដែល​មាន​ជាប់​បញ្ហា? តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​កិច្ចសន្យា​ទិញ/លក់​ដី មាន​សុពលភាព​ពេញលេញ​តាម​ផ្លូវច្បាប់ ដែល​មិន​មាន​អ្នកណា​អាច​មក​តវ៉ា​ជំទាស់​បាន ទៅ​ថ្ងៃ​ក្រោយ?

Source: RFI Khmer Home Page | 4 Mar 2010 | 4:20 am

នាទីយល់ដឹងអំពីច្បាប់ - សម្បទានដី​សង្គមកិច្ច

នៅក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍មុន យើង​បាន​​ឃើញ​អំពី​សិទ្ធិ​​​របស់​​អ្នក​ដែល​កាន់កាប់​អចលនវត្ថុ​ ដោយ​ស្របច្បាប់ ក៏ប៉ុន្តែ មិនទាន់​មាន​ប័ណ្ណកម្មសិទ្ធិ។ នៅ​ថ្ងៃ​នេះ សេង ឌីណា នឹង​លើក​បញ្ហា​ថ្មីមួយទៀត គឺ “ការធ្វើ​សម្បទាន​ដី​សង្គមកិច្ច” មក​បកស្រាយ​ តាមរយៈ​បទសម្ភាសន៍​ជាមួយ បណ្ឌិត ហ៊ែល ចំរើន។

Source: RFI Khmer Home Page | 4 Mar 2010 | 4:20 am

នាទីយល់ដឹងអំពីច្បាប់ - ការកាន់កាប់​អចលនវត្ថុ​ដោយ​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ

បញ្ហា​ដីធ្លី នៅ​តែ​ជា​រឿង​ចម្រូងចម្រាស់​មួយ នៅ​ប្រទេស​កម្ពុជា។ របបកម្មសិទ្ធិ​ចាស់ មុន​ឆ្នាំ​១៩៧៩ ត្រូវ​បាន​លុបចោល។ អ្នក​ដែល​​កាន់កាប់​​​ដីធ្លី ក្រោយ​ឆ្នាំ​១៩៧៩ នៅ​តែ​មាន​ច្រើន ដែល​កាន់កាប់​ដោយ​គ្មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ។ វិវាទ​បាន​កើត​ឡើង​ជា​ញឹកញាប់ ជុំវិញ​បញ្ហា​ដីធ្លីនេះ។ ហេតុ​ដូច្នេះ​ហើយបាន​ជា នៅ​ក្នុង​នាទី​យល់​ដឹង​អំពី​ច្បាប់​នេះ វិទ្យុយើង​​​នឹង​លើក​យក​បញ្ហា​ដីធ្លី មក​និយាយ​មុនគេ ដោយ​ចាប់​ផ្តើម​ដំបូង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពី​​​ការ​កាន់កាប់​ដី ដោយ​មិនមាន​ប័ណ្ណ ដោយ​មាន​​ការ​ឆ្លើយ​បំភ្លឺ​ពី​បណ្ឌិត ហ៊ែល ចំរើន។​

Source: RFI Khmer Home Page | 4 Mar 2010 | 4:19 am

នាទីយល់ដឹងអំពីច្បាប់ - ការកាន់កាប់​អចលនវត្ថុ​ដោយ​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ

បញ្ហា​ដីធ្លី នៅ​តែ​ជា​រឿង​ចម្រូងចម្រាស់​មួយ នៅ​ប្រទេស​កម្ពុជា។ របបកម្មសិទ្ធិ​ចាស់ មុន​ឆ្នាំ​១៩៧៩ ត្រូវ​បាន​លុបចោល។ អ្នក​ដែល​​កាន់កាប់​​​ដីធ្លី ក្រោយ​ឆ្នាំ​១៩៧៩ នៅ​តែ​មាន​ច្រើន ដែល​កាន់កាប់​ដោយ​គ្មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ។ វិវាទ​បាន​កើត​ឡើង​ជា​ញឹកញាប់ ជុំវិញ​បញ្ហា​ដីធ្លីនេះ។ ហេតុ​ដូច្នេះ​ហើយបាន​ជា នៅ​ក្នុង​នាទី​យល់​ដឹង​អំពី​ច្បាប់​នេះ វិទ្យុយើង​​​នឹង​លើក​យក​បញ្ហា​ដីធ្លី មក​និយាយ​មុនគេ ដោយ​ចាប់​ផ្តើម​ដំបូង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពី​​​ការ​កាន់កាប់​ដី ដោយ​មិនមាន​ប័ណ្ណ ដោយ​មាន​​ការ​ឆ្លើយ​បំភ្លឺ​ពី​បណ្ឌិត ហ៊ែល ចំរើន។​

Source: RFI Khmer Home Page | 4 Mar 2010 | 4:19 am

នាទីយល់ដឹងអំពីច្បាប់ - ស្វែងយល់​អំពី​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យបូរាណ​តាមរយៈ​រឿងព្រេង

អស់រយៈពេល​ជិត​២សតវត្សរ៍​មក​ហើយ ដែល​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​ខ្មែរ ទទួល​ឥទ្ធិពល​ពី​​បារាំង។ ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ នា​សម័យបច្ចុប្បន្ន ចម្លង​តាម​ស្ទើរតែ​ទាំងស្រុង​ពី​​ប្រព័ន្ធ​យុត្តិធម៌​បារាំង គឺ​ជា​កេរមរតក​ ដែល​បន្សល់​ទុក​ពី​អាណានិគម​បារាំង។

តើ​​មុនពេល​បារាំង​ចូល​មក​កាន់កាប់​​ប្រទេស​កម្ពុជា ខ្មែរ​មាន​​​ប្រព័ន្ធ​យុត្តិធម៌​​ផ្ទាល់​របស់​​ខ្លួន​ដែរ​ឬទេ? កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ែល ចំរើន អ្នក​ច្បាប់​​ខ្មែរ​ជំនាន់​ក្រោយ​បាន​​​​ចេញ​ផ្សាយ​​សៀវភៅ​មួយ ដោយ​ធ្វើ​ការ​សិក្សា​លើ​​កម្រង​រឿងព្រេង និង​រឿង​សាស្រ្តា​ខ្មែរ ដើម្បី​ស្វែង​យល់​អំពី​​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​សម័យដើម។

Source: RFI Khmer Home Page | 4 Mar 2010 | 4:18 am

សង្គម - ទឹក​ភ្លៀង​រំខាន​ស្រែ​អំបិល

ភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​កុម្ភៈ​កន្លងមក​បានធ្វើអោយ​ខូចខាត​អំបិល​​នៅ​ខេត្ត​កំពត និង កែប​អស់​ជាង​មួយ​ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រហែល​៧សែន​ដុល្លារ។

Source: RFI Khmer Home Page | 4 Mar 2010 | 3:37 am

សង្គម-សេដ្ឋកិច្ច - អតីត​ស្រ្តី​រកស៊ី​ផ្លូវភេទ​កសាង​ជីវិត​ថ្មី

ស្រ្តី​ដែល​ធ្លាប់​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​បោះបង់​មុខរបរ​អបាយមុខ​នេះ​ចោល ហើយ​បែរ​មក​ចាប់​យក​មុខរបរ​ថ្មី​។ មុខរបរ​ថ្មី គឺ​មុខរបរ​កាត់ដេរ​មុខរបរ​អ៊ុតសក់ និង​មុខរបរ​មួយ​ចំនួន​ផ្សេង​ទៀត។

Source: RFI Khmer Home Page | 3 Mar 2010 | 6:01 am

ព្រំដែន​ខ្មែរ-​ថៃ - សមាគម​អាដហុក​បង្ហាញ​ជនរងគ្រោះ​ដែល​ទាហាន​ថៃ​បាញ់​ប្រហារ

ជន​រងគ្រោះ និង​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ប្រហារ​កន្លង​នោះ បាន​មក​ជួបជុំ​គ្នា​បង្ហាញ​ខ្លួន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដហុក នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ នេះ​ជា​ការរៀបចំ​បង្ហាញ​សាក្សី និង​ជនរងគ្រោះ នៅ​ពេល​ដែល​មន្ត្រី​ស្ថានទូត​ថៃ​មិន​ដែល​ទទួល​ស្គាល់​ថា មាន​ករណី​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ ពី​សំណាក់​ទាហាន​ថៃ។

Source: RFI Khmer Home Page | 3 Mar 2010 | 5:54 am

សំណុំរឿង​ សម រង្ស៊ី - តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​សម រង្ស៊ី

នៅ​ថ្ងៃ​នេះ គណបក្ស​សម រង្ស៊ី​បាន​ទទួល​ដីកា​ចុះ​ហត្ថលេខា​ដោយ​លោក​សុខ រឿន ព្រះរាជ​អាជ្ញារង តុលាការ​ក្រុង​ភ្នំពេញ។ ដីកា​នោះ​បាន​កោះ​ហៅ​លោក​សម រង្ស៊ី​ឲ្យ​ចូល​ទៅ​កាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែ​មិនា ដើម​សប្តាហ៍​ក្រោយ។

Source: RFI Khmer Home Page | 3 Mar 2010 | 5:50 am

ព្រំដែនខ្មែរ-ថៃ - កម្ពុជា​រៀបចំ​ពាក្យ​បណ្តឹង​រឿង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​រួច​ហើយ

នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចប់​រួច​រាល់​ហើយ នូវ​សេចក្តី​ព្រាង​ពាក្យ​បណ្តឹង រឿង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ដើម្បី​ដាក់​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ។ ជា​ពាក្យ​បណ្តឹង​ដែល​កម្ពុជា​ប្តឹង​ប្រទេស​ថៃ ក្នុង​រឿង​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

Source: RFI Khmer Home Page | 3 Mar 2010 | 5:48 am

សុខភាព​ - ៣​​សំណួរ​អាច​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​អេដស៍​ដែល​កើត​របេង​

ក្រុម​គ្រូពេទ្យ​អាមេរិក​កម្ពុជា វៀតណាម និង​ថៃ​បាន​រក​ឃើញ​រូបមន្ត​នៃ​ការ​កាត់ទប់ស្កាត់​អត្រា​ស្លាប់​នៃ​អ្នក​ជំងឺ​អេដស៍​ដែល​មាន​ផ្ទុក​មេរោគ​របេង។ នោះ​គឺ​ការ​សួរ​សំណួរ​ចំនួន ៣​ទៅ​អ្នក​ជំងឺ ទាក់ទង​នឹង​រយៈពេល​នៃ​ការ​ក្អក ការ​ក្តៅខ្លួន និង​ការ​បែកញើស​នៅ​ពេល​យប់​រយៈពេល​យ៉ាង​ហោចណាស់ ៣​សប្តាហ៍។

Source: RFI Khmer Home Page | 2 Mar 2010 | 7:03 am

នយោបាយ​ - កម្ពុជា​​ជួស​​ជុល​​ផ្លូវ​​ដែក​​ ដោយ​​ប្រើ​​ប្រាក់​​កម្ចី​​

នៅ​ថ្ងៃ​អង្គារ​នេះ​ កម្ពុជា​​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ហៅកាត់​ថា​ ADB​ បាន​ចុះ​​ហត្ថ​លេខា​​​រួម​គ្នា ​លើ​​កិច្ច​ព្រម​ព្រៀង​​ប្រាក់​កម្ចី​ចំនួន​ ៦៣.៥​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​​​បន្ថែម​​លើ​​គម្រោង​​​​​ស្តារ​​និង​​ជួស​​ជុល​​ផ្លូវ​​រថភ្លើង។​​ គម្រោង​​ស្តារ​និង​​ជួស​ជុល​​បណ្តាញ​​ផ្លូវ​រថ​ភ្លើង​​ប្រវែង​ ៦០០ ​គីឡូម៉ែត្រ​​​ក្នុង​ប្រទេស​​កម្ពុជា ​នឹង​​ត្រូវ​​រួច​​រាល់​ នៅ​​ឆ្នាំ ​​២០១៣​។​

Source: RFI Khmer Home Page | 2 Mar 2010 | 6:47 am

នាទីជីវិតជោគជ័យ - លោក អ៊ិន ចាន់នី៖ « ខ្ញុំមិនមែនជោគជ័យ តែម្នាក់ឯងទេ »

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី២ មិនា សប្តាហ៍​នេះ គួច គន្ធារ៉ា​សូម​ណែ​នំា​លោក អ្នកនាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក អ៊ិន ចាន់នី។ លោក​ អ៊ិន ចាន់នី ជាអគ្គនាយកធនាគារ អេស៊ីលីដា។

Source: RFI Khmer Home Page | 2 Mar 2010 | 5:48 am

សង្គម - ជម្លោះ​​រវាង​​អ្នក​​ភូមិ​​​និង​​សត្វ​​ដំរី​

នៅ​ឯ​ខេត្ត​មណ្ឌល​គីរី​​ ដោយ​សារ​តែ​​ការ​កាប់​បំផ្លាញ​​ព្រៃ​ឈើ​​ ជំរក​​សត្វ​ព្រៃ​​កាន់​តែ​​រួម​តូច​ទៅ។​ ដោយហេតុ​​នេះ​​ហើយ​​ដំរី​​ជា​ច្រើ​ន​​បាន​លុក​លុយ​​ដល់​ចំការ​​អ្នក​ភូមិ​។ ​ចំការ​ស្រូវ​​ ចេក ​អំពៅ​​សា្វយ​​ចាន់ទី​​​ជា​ច្រើន​​ហិចតា​​ត្រូវ​បានបំផ្លាញជា​បន្ត​បន្ទាប់។

Source: RFI Khmer Home Page | 2 Mar 2010 | 4:21 am

សេដ្ឋកិច្ច​ - អ្នក​​​ជំនួញ​​​ខ្មែរ​​​​ចូល​​ចិត្ត​​​ធ្វើ​​​ពាណិជ្ជកម្ម​​​ទិញ​​​លក់​​​ជាជាង​​​ការ​​​ធ្វើ​​​ផលិតកម្ម​​​

អ្នក​ជំនួញ​ខ្មែរ​ចូល​ចិត្ត​ធ្វើ​ពាណិជ្ជ​ទិញ-លក់​ ជា​ជាង​ការ​ធ្វើ​ជំនួញ​ផលិតកម្ម។ តើ​នេះ​ បណ្តាល​មក​ពី​មូលហេតុ​អ្វី ?

Source: RFI Khmer Home Page | 1 Mar 2010 | 11:48 pm

នយោបាយ - សហភាព​អន្ត​រ​សភា​ IPU​ស្វែង​យល់​ពី​តួនាទី​សភា​កម្ពុជា​

គណៈប្រតិភូ សហភាពអន្តរសភា ហៅកាត់ថា IPU ចំនួន ៤ រូប កំពុង​តែ​បំពេញ បេសក​កម្ម ស្វែងយល់ពីតួនាទីរបស់សភាកម្ពុជា លើការត្រួតពិនិត្យជំនួយបរទេស។ ក្នុង​ជំនួប នៅព្រឹកថ្ងៃច័ន្ទ ទី១មិនានេះ សំណុំរឿងរឹតត្បិតការបញ្ចេញមតិ និងបញ្ហា​របស់​គណបក្ស សម រង្ស៊ី មិនត្រូវអនុញ្ញាត ឲ្យលើកឡើងទេ។

Source: RFI Khmer Home Page | 1 Mar 2010 | 6:04 am

នយោបាយ​ - សង្គម​ស៊ីវិល​​អំពាវនាវ​រក​ដំណោះស្រាយ​នយោបាយ​សម្រាប់​លោក​សម ​រង្ស៊ី​

ការ​ប្តឹង​មេ​គណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​បន្ថែម​ទៀត​នោះ មិន​បាន​ធ្វើ​អោយ​តំណាង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​មនុស្ស​នៅ​ស្ងៀម​នោះ​ឡើយ។ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ សមាគម​ការពារសិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៣​រួម​គ្នា​នោះ​ បាន​ជម្រុញ​អ្នក​នយោបាយ​រក​ដំណោះ​ស្រាយ​នយោបាយ​ក្នុង​សំណុំរឿង​របស់​លោក​សម រង្ស៊ី ដែល​កំពុង​ជាប់​បណ្តឹង​ក្នុង​រឿង​ព្រំដែន។

Source: RFI Khmer Home Page | 1 Mar 2010 | 4:54 am

សិល្បៈវប្បធម៌ - ល្ខោន​​​​​ស្បែក​ពណ៌​រួច​ផុត​ពី​ការ​បាត់បង់​

នៅក្នុង​ចំណោម​ល្ខោន​សិល្បៈ​ខ្មែរ​ជាង​២០​ទម្រង់ គេ​សង្កេត​ឃើញ​ ល្ខោន​សិល្បៈ​ស្បែក​ពណ៌​គឺជា​ល្ខោន​បែប​បុរាណ​មួយ​ប្រភេទ ដែល​បាន​បាត់បង់​អស់​ជា​យូរយារ​ណាស់​មក​ហើយ។ ក្រោយពី​បាន​រក​ឃើញ​ស្បែក​ពណ៌​ជាលើក​ទីមួយ​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ក្រុម​អ្នក​ស្រាវជ្រាវ​សិល្បៈ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ផ្តួចផ្តើម​ធ្វើ​អោយ​សិល្បៈ​ស្បែក​ពណ៌ ដែល​បាត់បង់​មួយ​នេះ រស់​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១០។

Source: RFI Khmer Home Page | 1 Mar 2010 | 3:59 am

បរិស្ថាន - កម្រិត​​ទឹក​​ទន្លេ​​មេគង្គ​​ធ្លាក់​​ចុះ​​ បង្ក​​​ការ​​ព្រួយបារម្ភ​​

មន្ត្រី​ជំនាញ​បរិស្ថាន​និង​មន្រ្តី​នៃ​គណៈកម្មការ​ទន្លេ​មេគង្គសម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់ចុះ​កម្រិត​ទឹក​ទន្លេ​មេគង្គ។ ការ​ធ្លាក់​ចុះ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្វើ​អោយ​ប៉ះពាល់​ជីវភាព​ប្រជាជន​នៅ​តាម​ដង​ទន្លេ​មេគង្គ​ទាំង​អស់។

Source: RFI Khmer Home Page | 28 Feb 2010 | 7:47 am

នយោបាយ​ - គណបក្ស​សមរង្ស៊ី«មិន​ភ្ញាក់ផ្អើល»នឹង​ពាក្យ​បណ្តឹង​​

មន្ត្រី​គណបក្ស​សម​រង្ស៊ី​អះអាង​ថា គ្មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ឯកសារ​របស់​លោក​សម​រង្ស៊ី​ទេ​បើ​ទោះបី​ជា​ការ​ចោទ​ប្រកាន់​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ក៏​ដោយ។ គណបក្ស​ប្រឆាំង​នាំ​មុខ​គេ​មួយ​នេះ ក៏ហាក់​មិន​ទាន់​បាន​រក​មេធាវី​ដើម្បី​រៀបចំ​ឯកសារ​តទល់​ជាមួយ​តុលាការ​នៅ​ឡើយ​ដែរ។

Source: RFI Khmer Home Page | 28 Feb 2010 | 6:41 am

សង្គមខ្មែរនៅបារាំង - អ្នកបើក​ឡាន​តាក់ស៊ី​ខ្មែរ៖ យើង​ចង់​មិន​ស្ថិត​ក្រោម​ការបញ្ជា​របស់​ថៅកែ

ប្រជាជន​ខ្មែរ​មួយ​ចំនួន​ដែល​មករស់នៅ​ក្នុង​ស្រុក​បារាំង​បាន​ជ្រើសរើសយក​មក​របរ​បើក​ឡាន​តាក់ស៊ី​ដើម្បី​ចិញ្ចឹម​ជីវិត។ ក្នុង​ប្រទេស​បារាំង គេ​ចាប់​ផ្តើម​ឃើញ​មាន​ជនជាតិ​ខ្មែរ​កាន់​តែ​ច្រើន​កាន់​ចង្កូត​បើក​ឡាន​តាក់ស៊ី​បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ខ្មែរ​ក្រហម។ ដោយសារ​សង្រ្គាម និស្សិត​មួយ​ចំនួន​លែង​បាន​ទទួល​ជំនួយ​ពី ឪពុកម្តាយ។ គ្មាន​ជម្រើសពួកគេ​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ការសិក្សា​ និង​ចាប់យក​អាជីព​មួយ​នេះ ដែលមិន​ទាមទារ​ឲ្យ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់។

Source: RFI Khmer Home Page | 28 Feb 2010 | 6:38 am

ទេសចរណ៍ - កប៉ាល់​ទេសចរណ៍​ដ៏​ធំ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ ​ភ្នំពេញ​

កប៉ាល់ទេសចរណ៍ដ៏ធំ លំដាប់អន្តរជាតិ ជា​សមិទ្ធិ​ផល​ស្នាដៃ​កូន​ខ្មែរ​ ត្រូវបានសាង​សង់​​ឡើង នៅកំពង់ផែក្រុងភ្នំពេញ។ កប៉ាល់ទេស​ចរណ៍ថ្មីនេះ ​មានទទឹង ១៧ម៉ែត្រ បណ្តោយជាង ៩០ ម៉ែត្រ និងមានកម្ពស់ជាង ២០ ម៉ែត្រ នឹងត្រូវស្ថាបនារួចរាល់ នាចុង​ឆ្នាំ២០១០នេះ។

Source: RFI Khmer Home Page | 28 Feb 2010 | 3:48 am

បទវិភាគ - ព្រំដែន ៖ ឯកភាពជាតិ​ដែល​មិនអាច​រកបាន

លោក​សម​រង្ស៊ី មេ​ដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ទទួល​រង​ពាក្យ​បណ្តឹង​ថ្មី​ពីរ​ករណី​ទៀត​ក្នុង​​សំណុំ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម។ ពាក្យ​បណ្តឹង​ថ្មី​ទាំង​ពីរ​ករណី​ដែល​មេធាវី​រាជ​រដ្ឋាភិបាល​ទើប​តែ​បាន​ដាក់​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ពាក្យ​បណ្តឹង​ទី​មួយ​ដែល​ធ្វើ​ឲ្យ​លោក​សម​រង្ស៊ី​មាន​ទោស​ជាប់​​ពន្ធនាគារ ២​ឆ្នាំ​នោះ​ទៅ​ទៀត។

Source: RFI Khmer Home Page | 27 Feb 2010 | 10:12 am

នយោបាយ​ - លោក​ហ៊ុនសែន​ទស្សនកិច្ច​នៅ​ព្រំដែន​​លើក​ទី​ពីរ​ អត់​មាន​សង្រ្គាម​ពាក្យ​សម្តី​ជា​មួយ​ថៃ​ទេ​

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ទៅកាន់​តំបន់​ព្រំដែន​ខាងលិច​លើក​ទីពីរ​នេះ ​មិនមាន​សង្រ្គាម​ពាក្យ​សម្តី​ជាមួយ​ប្រទេស​ថៃ​ដូចកាល​ពី​ទស្សនកិច្ច​លើក​ទីមួយ​នោះ​ទេ​។​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​​បាន​បង្ហាញ​ជំហរ​​មោះមុត​ដដែល​ប៉ុន្តែ​លោក​ក៏​បាន​បង្ហាញ​ជំហរ​បើក​ការ​ចរចា​ដែរ​។

Source: RFI Khmer Home Page | 27 Feb 2010 | 10:05 am

នយោបាយ - លោក​ហង្ស​ចក្រា​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​អង្គការ​ជួយ​អ្នក​កាសែត​

លោក​ហង្ស​ចក្រា​ចាងហ្វាង​កាសែត​«ខ្មែរម្ចាស់ស្រុក»​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​បាន​ទទួល​ការ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​១៥០០​ដុល្លារ​អាមេរិក​ពី​អង្គការ​អាល្លឺម៉ង់​មួយ​​ឈ្មោះ​​«អ្នកកាសែត​ជួយ​អ្នកកាសែត»។​ជំនួយ​នេះ​ធ្វើ​ឡើង​តាម​រយៈ​អង្គការ​អ្នក​កាសែត​គ្មាន​​ព្រំដែន​និង​ក្លឹប​អ្នក​កាសែត​កម្ពុជា។​

Source: RFI Khmer Home Page | 27 Feb 2010 | 5:18 am

នយោបាយ​ - រដ្ឋាភិបាល​​និង​លោក​សម ​រង្ស៊ី​​​ក្នុង​ទំនាស់​​បច្ចេកទេស​ផែនទី​

បណ្តឹង​ថ្មី​ប្រឆាំង​លោក​សម រង្ស៊ី មេគណបក្ស​ប្រឆាំង ​បាន​ចេញ​ដំណើរ​ទៅ​មុខ​ហើយ។ ដើមហេតុ​នៃ​បណ្តឹង​ប្រឆាំង​លោក​សម រង្ស៊ី ទាំង​លើក​ទី​មួយ និង​លើក​ទី​២​នេះ គឺ​ពាក់ព័ន្ធ​នឹង​របៀប​នៃ​ការ​គណនា​​រក​​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម របស់​ភាគី​រដ្ឋាភិបាល និង​របស់​លោក​សម រង្ស៊ី​ដែល​វា​ខុស​គ្នា។

Source: RFI Khmer Home Page | 27 Feb 2010 | 4:00 am

បទ​វិភាគ​ - ឥទ្ធិពល​របស់​សារព័ត៌មាន​លើ​ជម្លោះ​ខ្មែរ-ថៃ

ជម្លោះ​ព្រំដែន​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​រវាង​ខ្មែរ និង​ថៃ​ដែល​កាន់តែ​តានតឹង​ឡើង ជា​លំដាប់ រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ មាន​មូលហេតុ​ជា​ច្រើន​ដែល​បាន​ពូតផ្តុំ​គ្នា។ មិន​ត្រឹមតែ​អ្នកនយោបាយ និង​កងទ័ព​តែ​ប៉ុណ្ណោះ​ទេ​ដែល​មាន​ការប្រឈម​មុខ​ដាក់​គ្នា​តែ​ពេល​ខ្លះ សារព័ត៌មាន​ក៏​បាន​រួម​ចំណែក​ផង​ដែរ ក្នុង​ការធ្វើ​ឲ្យ​មាន​ភាពតានតឹង។ តើ​សារព័ត៌មាន​បាន​ជះ​ឥទ្ធិពល​យ៉ាងណា​ខ្លះ​ទៅ​លើ​វិបត្តិ​ការទូត​មួយ​នេះ?

Source: RFI Khmer Home Page | 27 Feb 2010 | 3:31 am

ប្រវត្តិសាស្រ្ត​កម្ពុជា - ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​កម្ពុជា​នា ឆ្នាំ ១៩៥៤

នៅ​ឆ្នាំ ១៩៥៤ ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ច្រើន។ ដូច្នេះ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ លោក​វ៉ាន់ឌី កាអុន សូម​លើក​យក​ព្រឹត្តិការណ៍​ទាំង​នោះ​មក​វិភាគ​ជូន​លោកអ្នកនាង​ជា​ទី​សណ្តាប់​ដូច​តទៅ។

Source: RFI Khmer Home Page | 26 Feb 2010 | 7:30 am

ខ្មែរក្រហម - ស្ថានភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​សម័យ​ខ្មែរ​ក្រហម

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គេ​ដឹង​ព័ត៌មាន​តិចតួច​ណាស់​ពី​ការរស់នៅ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច នៅ​ក្នុង​ភូមិភាគ​ឦសាន។ មាន​មតិ​ខ្លះ​និយាយ​ថា មេដឹកនាំ​ខ្មែរ​ក្រហម​បាន​យក​លំនាំ​របៀប​របប​នៃ​ការរស់នៅ​តាម​ជនជាតិ​ដើម​ភាគតិច ​ទៅ​អនុវត្ត​ក្នុង​របប​របស់​ខ្លួន ប៉ុន្តែ​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​គ្រឹង ដែល​រស់នៅ​ខេត្ត​រតនគីរី​បាន​បដិសេធ​នូវ​ការនិយាយ​ខាង​លើ​នេះ។

Source: RFI Khmer Home Page | 26 Feb 2010 | 5:52 am

យោធា-ជំនួយ​មនុស្សធម៌ - នាយករដ្ឋមន្ត្រី​បើក​យុទ្ធនាការ​កៀងគរ​ជំនួយ​ជួយ​កងទ័ព​នៅ​សមរភូមិ​មុខ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចាប់ផ្តើម​យុទ្ធនាការ​កៀងគរ​ជំនួយ​ដើម្បី​ជួយ​ដល់​កងទ័ព​ដែល​កំពុង​ឈរ​ជើង នៅ​តាម​ព្រំដែន​ថៃ។ នោះ គឺ​ការចង​សម្ព័ន្ធភាព​រវាង​កងទ័ព នគរបាល​ជាតិ ជាមួយ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ដើម្បី​ជួយ​ទំនុក​បម្រុង ជា​សម្ភារៈ និង​ថវិកា​ដល់​ក្រុម​យុទ្ធជន នៅ​សមរភូមិ​មុខ។

Source: RFI Khmer Home Page | 26 Feb 2010 | 5:39 am

យោធា-កម្ពុជា - សមយុទ្ធ​បាញ់​កាំភ្លើង​៤០​កាណុង​ក្បែរ​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង

ក្រោយ​ពី​បាន​ហ្វឹកហាត់​ទ្រឹស្តី​រយៈពេល ២​ខែ​កន្លង​មក នៅ​ថ្ងៃ​ទី ៤ ខែ មីនា សប្តាហ៍​ក្រោយ​នេះ ក្រុម​សិក្ខាកាម​យោធា​នឹង​អនុវត្ត​បាញ់​អាវុធ​ធុន BM 21 រយៈពេល ១​ម៉ោង។ លោក​ឧត្តម​សេនីយ៍​ឯក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​អោយ​ដឹង​ថា ទាហាន​ជា​ច្រើន​រយ​នាក់​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នោះ។

Source: RFI Khmer Home Page | 26 Feb 2010 | 5:35 am

នយោបាយ - លោកស​ម​ រង្ស៊ី​ត្រូវ​ប្រឈម​បទ​ចោទ​ពីរទៀត​

ក្រុម​មេធាវី​របស់​រដ្ឋាភិបាល​បាន​រៀបចំ​បណ្តឹង​សម្រាប់​ដាក់​ប្តឹង​មេ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី រួច​ហើយ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ផែនទី​ ស្តី​ពី​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​កន្លង​មក​នេះ។ មេធាវី​រដ្ឋាភិបាល​ចោទ​លោក​ សម រង្ស៊ី ២​បទ​ល្មើស​បន្ថែម​ទៀត។

Source: RFI Khmer Home Page | 25 Feb 2010 | 5:39 am

បរិស្ថាន - កម្ពុជា​ ចូលរួម​ដោះស្រាយ​ផលប៉ះពាល់​នៃកា​រប្រែប្រួល​អាកាសធាតុ​

ដោយ​មាន​ការ​គាំទ្រ​ពី​ដៃ​គូ​អភិវឌ្ឍន៍​មួយ​ចំនួន រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ នូវ​កម្មវិធី​សម្ព័ន្ធភាព​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា។ គម្រោង ដែល​មាន​ទឹក​ប្រាក់​ចំនួន ៨,៩ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៣ ឆ្នាំ ចាប់ពី​ឆ្នាំ​២០១០​នេះ មាន​គោល​​ដៅ​ដោះ​ស្រាយ​ការ​ប្រឈម​នានា ដែល​បង្ក​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ប្រទេស​​កម្ពុជា។

Source: RFI Khmer Home Page | 25 Feb 2010 | 5:39 am

សង្គម​-​បទយកការណ៍ - ការ​​បំផ្លាញ​​ឱសថ​ខុស​ច្បាប់​

ការ​បំផ្លាញ​ឱសថ​ទាំងនេះ​គឺជា​ផ្នែក​មួយ​ដ៏ធំ​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ឱសថ​ទាំងនេះ​បាន​គំរាម​កំហែង​សុវត្ថិភាព​សុខមាលភាព​របស់​ប្រជាជន​ខ្មែរ​អស់​កាល​ជា​យូរ​លង់​មក​ហើយ។

Source: RFI Khmer Home Page | 25 Feb 2010 | 12:51 am

នយោបាយ - លោក ហ៊ុន សែន ប្រាប់ថៃ​ថា​លោក​នឹង​ចុះ​សួរ​សុខទុក្ខ​កងទ័ព​សា​ជា​ថ្មី

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ព្រមាន​ថ្នាក់​ដឹកនាំ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​នេះ មិន​អោយ​បញ្ចេញ​ប្រតិកម្ម​ផ្តេសផ្តាស​ទៅលើ​ដំណើរ​សួរ​សុខទុក្ខ​កងទ័ព​លើក​ទី​២​នៅ​ខេត្ត​បាត់ដំបង​នៅ​ចុង​សប្តាហ៍​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បង្ហើប​អោយ​ដឹង​ផង​ដែរ​ថា ទាហាន​កម្ពុជា​នឹង​ធ្វើ​សមយុទ្ធ​មួយ​នៅ​ដើម​ខែ​មិនា​ក្រោយ​នេះ។ ទាំង​ការ​សួរ​សុខទុក្ខ​ទាហាន​តាម​កង​ពល និង​ទាំង​សមយុទ្ធ​យោធា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គឺ​ជា​សកម្មភាព​ធម្មតា​របស់​កម្ពុជា។

Source: RFI Khmer Home Page | 25 Feb 2010 | 12:26 am

សុខភាព​ផ្លូវ​ភេទ - សំណួ​រ​ផ្លូវភេទ​សម្រាប់​អប់​រំកុមារ

នៅ​ពេល​ខ្លះ​ ឪពុក​ម្តាយ​ត្រូវ​ជួប​នឹង​សំណួរ​ដ៏​ចម្លែក​ៗ​របស់​កូនៗ​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ភេទ ដែល​ជាទូទៅ​ឪពុក​ម្តាយ​ហាក់​មាន​អារម្មណ៍​ស្ទើរស្ទាក់ ចង់​ឆ្លើយ​ជាមួយ​កូន​បន្តិច មិន​ចង់​ឆ្លើយ​បន្តិច ? តើ​ត្រូវ​និយាយ​ពី អ្វី​ខ្លះ ? និង​អ្វី​ខ្លះ ដែល​​មិន​គួរ​និយាយ ? គួរ​និយាយ​នៅ ពេល​នេះ ឬ​នៅ​ពេល​ក្រោយ ? តើ​ហេតុ​អ្វី​បាន​ជា​គ្រូពេទ្យ​កុមារ​យល់​ថា​ការ​និយាយ​ពី​បញ្ហា​ផ្លូវ​ភេទ​ជា​រឿង​សំខាន់ ?

Source: RFI Khmer Home Page | 24 Feb 2010 | 7:25 am

នយោបាយ-លោក រួម​រឹត​ក្លែងក្លាយ - សម្តេច​ឪ​ នរោត្តម​ សីហនុ​មាន​ព្រះរាជ​បន្ទូល​ថា ​មាន​លោក​ រួមរឹត​ក្លែង​ក្លាយ​

វិទ្យុ​ខ្មែរ​ពិភព​លោក បាន​ធ្វើ​បទសម្ភាសន៍​លើ​បញ្ហា​ព្រំដែន​ជា​មួយ​មនុស្ស​ម្នាក់​ដែល​ឈ្មោះ រួមរឹត។ លោក រួមរឹត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មិត្ត​ពី​កុមារភាព​របស់​សម្តេច​ឪ​នរោត្តម សីហនុ។ នៅ​ថ្ងៃ​អង្គារ​ទី ២៣​កុម្ភៈ​នេះ សម្តេច​ឪ​នរោត្តម សីហនុ​បាន​ចេញ​ព្រះភ័ក្រ្ត​ដោយ​អង្គ​ឯង ប្រកាស​តាម​ព្រះរាជសារ​ថា តួអង្គ​រួមរឹត​ដែល​ចេញ​មុខ​នៅ​ពេល​នេះ គឺ​ជា​លោក​រួមរឹត​ក្លែងក្លាយ។

Source: RFI Khmer Home Page | 24 Feb 2010 | 6:01 am

នយោបាយ - ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ផែនទី​ក្លែង​បន្លំ និង រួម រឹត ក្លែងក្លាយ

ទីបំផុតទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​២៤​កុម្ភៈ​នេះ បាន​ប្រតិកម្ម ដោយ​ពាក្យ​សម្តី​ខ្លាំង លើ​ករណី​ផែនទី និយាយ​ពី​ការបាត់បង់​ទឹក​ដី​ខ្មែរ នៅ​តំបន់​ព្រំដែន កម្ពុជា-វៀតណាម។ ក្នុង​រឿង​នេះ លោក​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ជា​ផែនទី​ក្លែង​​ក្លាយ និង​ជា​រឿង​ក្បត់​ជាតិ ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​ពាក្យ​ប្តឹង តាម​ផ្លូវ​តុលាការ។

Source: RFI Khmer Home Page | 24 Feb 2010 | 5:37 am

សេដ្ឋកិច្ច​-​​បទ​យកការណ៍ - ជនពិការជម្រុញ​ការ​កែច្នៃ​ផលិតផល​កសិកម្ម​

ក្នុងខណៈពេល​ដែល​ប្រទេស​កម្ពុជា​ខ្វះ​ផលិតផល​ខ្លួនឯង​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​នោះ​ក្រុមហ៊ុន​ខេមបូឌាហាវេស​ដ្រាយហ៊្រ្វូត​​​បាន​ខិតខំ​កែច្នៃ​ផ្លែឈើ​ស្រស់​របស់​ខ្មែរ​អោយទៅ​ជា​ដំណាប់​ដើម្បី​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា។​ ដំណាប់​ស្វាយ​ ដំណាប់​ម្នាស់​ ដំណាប់ខ្ញី​ ដំណាប់​ល្ហុង​របស់​ខ្មែរ​បាន និង​កំពុង​ទាក់ទាញ​អតិថិជន​ខ្មែរ​នាពេល បច្ចុប្បន្ន​នេះ។​ ​

Source: RFI Khmer Home Page | 24 Feb 2010 | 2:31 am

នយោបាយ - រដ្ឋាភិបាល គំរាម​ប្តឹង​លោក​ សម ​រង្ស៊ី​ ជា​ថ្មី​

លោក វ៉ា គីមហុង ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​ប្រកាស​ថា រដ្ឋាភិបាល គ្រោង​នឹង​ប្តឹង​ចោទ​ប្រកាន់​លើ​លោក សម រង្ស៊ី ពី​បទ​ក្លែង​លិខិតឯកសារ​សាធារណៈ ក្នុង​សំណុំរឿង ព្រំដែន កម្ពុជា-វៀតណាម។

Source: RFI Khmer Home Page | 23 Feb 2010 | 7:28 am

សង្គម​ - សេវ៉ា​​សុខភាព​​នៅ​​ក្នុង​​​រោង​ចក្រ​​​នៅ​​ខ្វះ​​ការ​​ធានា​​រ៉ាប់​រង​​

ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ និង កខ្វះ​ឆន្ទៈ​របស់​រោចក្រ​មួយ​ចំនួន​ធំ កម្មវិធី​ផ្តល់​នូវ​សេវ៉ា​ធានា​រ៉ាប់រង​សុខភាព​ដល់​កម្មករ​រោងចក្រ​ប្រព្រឹត្ត​ទៅ ដោយ​មាន​ការ​យឺតយ៉ាវ។កម្មវិធី​សាក​ល្បង​​នេះ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រសួង​ការងារ សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​និង​អង្គការ​បារាំង​មួយ​ហៅថា Gret មាន​បំណង​ផ្តល់​សេវ៉ា​សុខភាព ២៤​ម៉ោង​ដល់​កម្មករ​បើទោះបី​ជា​ជម្ងឺ​ក្រៅ​ម៉ោង​ធើ្វការ​ក៏​ដោយ។

Source: RFI Khmer Home Page | 23 Feb 2010 | 2:38 am

អំពើ​ពុក​រលួយ - សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ស្នើ​ឲ្យ​បង្កើត​ច្បាប់ អំពើ​ពុករលួយ​ថ្មី

លោក​សុន ឆ័យ សមាជិក​សភា និង​ជា​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ គណបក្ស សម រង្ស៊ី បាន​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​មួយ ទៅ​កាន់​ប្រធាន​រដ្ឋសភា នៅ​ថ្ងៃ​ច័ន្ទ ទី ២២ កុម្ភៈ​នេះ ដើម្បី​សុំ​ឲ្យ​បង្កើត ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា ក្រុម​ប្រឹក្សា​ភិបាល កម្ចាត់​អំពើ​ពុករលួយ។ ​

Source: RFI Khmer Home Page | 22 Feb 2010 | 6:47 am

ថៃ-កម្ពុជា - ក្រ​សួង​ការ​បរទេស​កម្ពុជា​ហាម​ពល​រដ្ឋ​ខ្លួន​មិន​អោយ​ទៅ​ទីក្រុង​បាងកក

ក្រសួងការ​បរទេស​កម្ពុជា​បាន​ជូន​ដំណឹង​ជា​សាធារណៈ​ដល់​ពល​រដ្ឋ​ខ្មែរ​មិនអោយ​​ពួកគេចូល​ទៅ​ក្នុង​ទីក្រុង​បាងកក​ឡើយ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ប្រសិន​បើ​គ្មាន​ការចាំ​បាច់​នោះ។

Source: RFI Khmer Home Page | 22 Feb 2010 | 4:29 am

វិស័យកាត់ដេរ - ឆ្នាំ២០១០ ៖ វិស័យ​កាត់ដេរ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់

បន្ទាប់​ពី​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង នៅ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩​រួច​មក វិស័យ​កាត់ដេរ​របស់​កម្ពុជា នៅ​ឆ្នាំ ២០១០​នេះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ទេ។ លោក​វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​មិន​ទាន់​ហ៊ាន​អះអាង​ថា តើ​វិស័យ​កាត់ដេរ​នឹង​ងើប​ឡើង​វិញ នៅ​ពេលណា​នោះទេ។

Source: RFI Khmer Home Page | 22 Feb 2010 | 3:28 am

វប្បធម៌-ល្ខោន - ការរស់​ឡើង​វិញ​នៃ​មហោស្រព​សិល្បៈ​ល្ខោន​នាដកម្ម​ខ្មែរ

ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨​កុម្ភៈ​ឆ្នាំ២០១០​កន្លង​មក មហោស្រព​សិល្បៈ​ល្ខោន​នាដកម្ម​ខ្មែរ មួយ​ដែល​ធ្លាប់​បាត់​ស្រមោល​ជា​យូរយារ​ណាស់​មក​ហើយ បាន​លេច​រូបរាង​ជា​ថ្មី នៅ​ឯ​សាល​សន្និសីទ​មហោស្រព​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ។

Source: RFI Khmer Home Page | 22 Feb 2010 | 3:16 am

កីឡា-ប្រកួតអុក - ប្រកួត​អុក​ដណ្តើម​ពាន​រង្វាន់​នាយក​រដ្ឋមន្ត្រី

កម្ពុជា​នឹង​រៀបចំ​ការប្រកួត​លេង​អុក ដើម្បី​ដណ្តើម​ពាន​រង្វាន់ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​លើក​ដំបូង នៅ​ដើម​ខែ​មេសា ខាង​មុខ។ ល្បែង​អុកចត្រង្គ ជា​ប្រភេទ​កីឡា​ម្យ៉ាង ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

Source: RFI Khmer Home Page | 21 Feb 2010 | 6:53 am

សង្គមបារាំង - ខ្មែរ​ធា្លប់​គ្រប់គ្រង​ដោយ​របប​មាតា​និយម "Matriarcat"

មេទ័ព មេស្រុក មេឃ្លាំង។ មេ ក្នុង​ន័យ​នេះ គឺ​សំដៅ​ទៅ​លើ​អ្នកដែល​ជា​ប្រធាន គ្រប់គ្រង​គេ ឬ​ជា​អ្នកទទួល​ខុសត្រូវ​មួយ។ តើ​អ្នកមាន​ឆ្ងល់​ទេ​ថាហេតុអ្វី បាន​ជា​មាន​ពាក្យ​ មេ នេះ មាន​ន័យ​យ៉ាង​ដូចម្តេច? លោក​ថាច់ត្វាន់​ ជនជាតិ​ខ្មែរ និង​ជា​គ្រូពេទ្យ​ចូល​និវត្តរ៍​ ដែលមាន​គំនិត​ឆ្ងល់​ចង់​ដឹង​នេះ និងបាន​ធ្វើការស្រាវជ្រាវ​រក​ឬសគល់​នៃ​ពាក្យ​ទាំង​នេះ។

Source: RFI Khmer Home Page | 21 Feb 2010 | 6:38 am

នយោបាយ-លោកតារួម រឹត - លោកតា​រួម រឹត​ចេញ​មុខ​ជា​ថ្មី?

ក្នុង​ខណៈ​ពេល​ដែល​បញ្ហា​ព្រំដែន​កំពុង​ធ្វើ​ឲ្យ​មាន​ភាពតានតឹង​រវាង​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច មាន​សេចក្តី​រាយការណ៍​ថា លោកតា​រួម រឹត​ដែល​ជា «មិត្តភ័ក្តិ​ពី​កុមារភាព» របស់​សម្តចឪ​បាន​លេច​មុខ​សារ​ជា​ថ្មី បន្ទាប់​ពី​បាន​ស្ងប់ស្ងាត់ អស់​រយៈពេល ជា​ច្រើន​ឆ្នាំ​មក។

Source: RFI Khmer Home Page | 21 Feb 2010 | 6:08 am

សារព៏ត៌មាន​កម្ពុជា - អ្នកកាសែត​គ្មាន​ព្រំដែន​ស្នើ​អោយ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ចាប់​អ្នកកាសែត​ពន្ធនាគារ

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន Reporters Sans Frontieres បាន​ចេញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា។ ការដាក់ទោស​និពន្ធ​នាយក​កាសែត​ខ្មែរ​ម្ចាស់ស្រុក​លោក​ហង្ស ចក្រា ត្រូវ​បាន​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​រិះគន់​យ៉ាងខ្លាំង។ ប៉ុន្តែ អង្គការ​នេះ​ក៏​ជម្រុញ​អោយ អ្នកកសែត​កម្ពុជា​គោរព​ក្រមសីលធម៌ សារព័ត៌មាន​ដែរ។

Source: RFI Khmer Home Page | 20 Feb 2010 | 6:35 am

ការជួញដូរ​កុមារ - តុលាការ​ក្រុង​ភ្នំពេញ​ផ្តល់​យុត្តិធម៌​ដល់​កុមារ

គ្រូ​បង្រៀន​សាលា​សន្ធរមុខ​ម្នាក់​ជាប់​ពន្ធនាគារ ២០ ឆ្នាំ និង​អ្នក​រួមគំនិត​ត្រូវ​ជា​ស្វាមី​ជាប់ទោស ១០​ឆ្នាំ​ រួម​ទាំង​ស្ត្រី​ចំណាស់​ម្នាក់​ទៀត ជាប់ទោស ៥​ឆ្នាំ ពី​បទ​ប្រព្រឹត្តិ​អំពើ​ហឹង្សា និង ជួញដូរ​ទៅលើ​ក្មេងស្រី កាល​ពី​ខែ​តុលា​ឆ្នាំ​២០០៩​កន្លង​ទៅនេះ។

Source: RFI Khmer Home Page | 20 Feb 2010 | 6:12 am

សង្គម-ទឹកអាស៊ីត - រដ្ឋាភិបាល​ធ្វើ​ច្បាប់​គ្រប់គ្រង​ទឹកអាស៊ីត​ដើម្បី​ទប់ស្កាត់​ការវាយ​ប្រហារ​ដោយ​ទឹកអាស៊ីត

ក្រោយ​ពី​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​មាន​និន្នាការ​កើនឡើង ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រសួង​មហាផ្ទៃ​ក៏​បាន​ផ្តើម​គំនិត​ធ្វើ​សេចក្តី​ព្រាងច្បាប់​ដើម្បី​គ្រប់គ្រង​ការប្រើប្រាស់​ទឹក​អាស៊ីត​ភ្លាម។ ការតាក់តែង​ច្បាប់​កំពុង​ដំណើរការ​ទៅមុខ​ដោយ​គណៈកម្មការ​មួយ​របស់​ក្រសួង​មហាផ្ទៃ។

Source: RFI Khmer Home Page | 20 Feb 2010 | 1:26 am

សារព័ត៌មាន - តុលាការ​ខេត្ត​តាកែវ លើកលែង​ការចោទ​ប្រកាន់​លើ​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី

តុលាការ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៩​កុម្ភៈ​នេះ បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក សុខ សេរី អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ក្នុង​រឿង​ក្តី​ផ្សាយ​ព័ត៌មាន​មិន​ពិត។ អង្គការ​សិទ្ធិមនុស្ស និង​ក្លឹប​អ្នក​កាសែត បាន​សាទរ និង​ចាត់ទុក​ជា​គំរូ លើក​ដំបូង ដែល​តុលាការ​គួរ​តែ​អនុវត្ត​លើ​រឿង​ក្តី ចំពោះ​អ្នក​កាសែត​ខ្មែរ​ផ្សេង​ទៀត។

Source: RFI Khmer Home Page | 19 Feb 2010 | 3:56 am

ប្រវត្តិសាស្រ្ត​​​​កម្ពុជា​​​ - សន្និសីទ​ ទីក្រុង​ Genève​​ ឆ្នាំ ១៩៥៤ ស្តី​ពី កម្ពុជា (ភាគ​២)

នៅ​សប្ដាហ៍​នេះ វ៉ាន់ឌី កាអុន សូមបន្ត​លើក​ឡើង​អំពី​សន្និសីទ ទីក្រុង Genève ឆ្នាំ ១៩៥៤ ស្តីពី បញ្ហា​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 19 Feb 2010 | 3:37 am

ប្រវត្តិសាស្ត្រ​ - ព្រឹត្តិការណ៍​ក្រោយ​សន្និសីទ​ហ្សឺណែវ

នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន សូម​និយាយ​រៀបរាប់​អំពី​ព្រឹត្តិការណ៍​នយោបាយ​ដែល​កើត​មាន​ឡើង​នៅ​ក្រោយ​សន្និសីទ​ទីក្រុង Genève។

Source: RFI Khmer Home Page | 19 Feb 2010 | 3:36 am

សាលាក្តី​ខ្មែរក្រហម - សាលាក្តី​ខ្មែរ​ក្រហម​ទទួល​ពាន​រង្វាន់​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន

តុលាការ​ពិសេស​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទើប​បាន​ទទួល​ពាន​រង្វាន់​មួយ​ពី​ទស្សនាវដ្តី​បច្ចេកវិទ្យា​ព័ត៌មាន​ដ៏​ល្បី​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ ទស្សនាវដ្តី​នេះ​មាន​កោត​សរសើរ​ចំពោះ​ការ​បំពាក់​គ្រឿង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​បម្រើ​សាធារណជន។

Source: RFI Khmer Home Page | 19 Feb 2010 | 3:33 am

ខ្មែរ​ក្រហម​ - ជន​រងគ្រោះ​អស់​សង្ឃឹម​ក្នុង​ការស្វែង​រក​ការពិត

នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កំពុង​ភ្ញាក់ផ្អើល​ចំពោះ​បទ​ចោទ​ប្រកាន់​ថ្មី​ស្តីពី ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ចំពោះ​ជនជាតិ​វៀតណាម​ និង​ជនជាតិ​ចាម ទៅលើ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​កាន់​តែ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ស្វែង​រក​ការ​ពិត។

Source: RFI Khmer Home Page | 19 Feb 2010 | 12:52 am

នយោបាយ - កឹម សុខា ដណ្តើម​ប្រជាប្រិយភាព​ពី សម រង្ស៊ី ក្នុងរឿង​ដក​តម្រុយបង្គោល​ព្រំដែន?

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨កុម្ភៈ​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ចុះ​ទៅ​ជួប​សួរសុខទុក្ខ​កសិករ​ជាប់ទោស​ក្នុង​សំណុំរឿង ដកតម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ជាមួយ​លោក សម រង្ស៊ី។ នៅក្នុង​ពន្ធនាគារ​ខេត្ត​ស្វាយរៀង លោក កឹម សុខា បាន​ធានា​ផ្តល់​ថ្នាំពេទ្យ និង​ទំនុកបម្រុង​នូវ​ការខ្វះខាត ​ជា​ប្រចាំខែ ដល់​អ្នកទោស​ពីរនោះ។

Source: RFI Khmer Home Page | 18 Feb 2010 | 7:12 am

កម្ពុជា-ថៃ - ក្រសួងការពារជាតិ​អោយ​មន្ត្រី​ទូតថៃ​ចូល​សួរសុខទុក្ខ​អ្នកទោស​ថៃ

ក្រសួង​ការពារជាតិ​កម្ពុជា​បាន​សម្រេច​អោយ​មន្ត្រី​ទូតថៃ ប្រចាំ​កម្ពុជា​ចូល​សួរសុខទុក្ខ​អ្នកទោស​ថៃ តាម​ការស្នើសុំ​ហើយ។ មន្ត្រី​ទូតថៃ​បាន​ស្នើសុំ​អាជ្ញាធរ​កម្ពុជា ដើម្បី​អាច​ចូល​សួរសុខទុក្ខ​ពិរុទ្ធជន​ថៃ​ដែល​តុលាការ​យោធា​កម្ពុជា​កាត់ទោស កាលពី​សប្តាហ៍​មុន។

Source: RFI Khmer Home Page | 18 Feb 2010 | 7:09 am

សង្គម-សុខភាព - ការព្រួយបារម្ភ​ពី​ជំងឺ​អាសន្នរោគ

ប្រជាជន​ខ្មែរ​ នៅ​ខេត្ត​តាកែវ​ជាច្រើន​ភូមិ ​បាននាំគ្នា​ធ្វើរូប​ទីងមោង​ដាក់នៅ​តាម​មុខផ្ទះ​រៀងៗ​ខ្លួន ​តាម​ទំនៀម​ទំលាប់ ដើម្បី​ការពារ​ជំងឺ​អាសន្នរោគ។ ដោយឡែក​ មន្រី្ត​សុខាភិបាល​ប្រចាំ​ខេត្តនេះ​បានបញ្ជាក់ថា ​ពុំមាន​ករណី​ជំងឺ​ដ៏​កាចសាហាវ​នេះ​កើត​ឡើង​នៅឡើយ ​គឺមាន​តែ​ជំងឺ​រាករូស​ធម្មតា។

Source: RFI Khmer Home Page | 18 Feb 2010 | 6:56 am

កម្ពុជា\គ្រាប់មីន - កម្ពុជា​ត្រូវការ​ថវិកា​ជាង ៣៥០​លាន​ដុល្លារ​ទៀត​ដើម្បី​ដោះ​មីន

នៅ​ថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជំនួយ​ជា​សម្ភារៈ​បោស​សម្អាត​មីន ពី​ប្រទេស​ជប៉ុន​ដែល​មាន​តម្លៃ​សរុប​ជាង ៥​លាន​ដុល្លារ។ កម្ពុជា​កំពុង​ទទួល​បាន​ការគាំទ្រ និង​ការសរសើរ​អំពី​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​បោស​សំអាត​មីន​ពី​បរទេស​ជាច្រើន។ ប៉ុន្តែ កម្ពុជា​នៅ​ត្រូវការ ការធានា​អំពី​ការផ្តល់​ជំនួយ​បន្ថែម​ទៀត​ដើម្បី​កំចាត់​មីន ក្នុង​រយៈពេល ១០​ឆ្នាំ​ទៅ​មុខ​ទៀត។

Source: RFI Khmer Home Page | 17 Feb 2010 | 5:31 am

វិស័យកាត់ដេរ - រោងចក្រ ១០៦​បិទ​ទ្វារ​នៅ​ឆ្នាំ​២០០៩

ក្រសួង​ការងារ​បាន​បង្ហាញ​តួលេខ​ចុងក្រោយ​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង យ៉ាង​ហោច​ណាស់ ១០៦​បាន​បិទ​ទ្វារ កាល​ពី​ឆ្នាំ ២០០៩ ដែល​នាំ​ឲ្យ​កម្មករ​ប្រមាណ ៤៥.៥០០​នាក់ ត្រូវ​បាត់បង់​ការងារ។ ការបិទ​រោងចក្រ នៅ​ឆ្នាំ​កន្លង​មក ភាគច្រើន​ដោយសារ​តែ​ការថយ​ចុះ​ក្នុង​ការនាំចេញ។

Source: RFI Khmer Home Page | 17 Feb 2010 | 5:25 am

អត្ថបទ​ខ្លី\សាលាក្តី​ខ្មែរ​ក្រហម - តុលាការ​ខ្មែរ​ក្រហម​បង្កើត សាលាក្តី ឌីជីថល

តុលាការ​ខ្មែរ​ក្រហម បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​វិទ្យាស្ថាន ហ៊ូវឺ (Hoover Institution) នៃ​សកល​វិទ្យាល័យ​ស្តែនហ្វត (Stanford University) និង​មជ្ឈមណ្ឌល​សិក្សា​អំពី​ឧក្រិដ្ឋកម្ម​សង្រ្គាម នៃ​សកល​វិទ្យាល័យ​កាលីហ្វ័រនី ប៊័រឃ្លី (University of California, Berkeley) ដើម្បី​បង្កើត គម្រោង​មរតក​សាលាក្តី​ឌីជីថល (ECCC Virtual Tribunal Legacy Project)។

Source: RFI Khmer Home Page | 17 Feb 2010 | 4:13 am

សង្គម-កម្មករ - សម្លៀក​បំពាក់​ច្នៃ​ដោយ​កម្មការនី​ខ្មែរ​នឹង​ដាក់​បង្ហាញ នៅ​ទីក្រុង​បាងកក

សម្លៀក​បំពាក់​ច្នៃម៉ូដ​ដោយ​កម្មការនី​ខ្មែរ​ចំនួន ២០​សម្រាប់ និង​អាវយឺត​ចំនួន ១០​នឹង​ដាក់​តាំង​បង្ហាញ នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅ​ខែ​មេសា ឆ្នាំ ២០១០​ខាង​មុខ​នេះ។ ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០​នឹង​ដាក់​បង្ហាញ​ផលិតផល​សម្លៀក​បំពាក់​របស់​ខ្លួន នៅក្នុង​ពិព័រណ៌​អន្តរជាតិ​នេះ​ដែរ។

Source: RFI Khmer Home Page | 17 Feb 2010 | 1:29 am

សង្គម​ - វប្បធម៌​ចិន​កំពុង​គ្រប​ដណ្តប់​មក​លើ​សង្គម​ខ្មែរ​

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គ្រួសារ​ខ្មែរ​សែ​ស្រឡាយ​ចិន​កាន់​តែ​រីក​ធំ​ឡើង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំ​នេះ គ្រួសារ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​ស្ទើរ ៩០​ភាគ​រយ​បាន​នាំ​គ្នា​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

Source: RFI Khmer Home Page | 16 Feb 2010 | 6:03 am

គ្រឿងញៀន - UN អំពាវនាវ​ឲ្យ​កម្ពុជា​កែប្រែ​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន

តំណាង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម និង​គ្រឿង​ញៀន ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក ហ្គារី ឡឺវីស ( Gary Lewis) បាន​អំពាវនាវ នៅ​ថ្ងៃ​នេះ ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​កែ​លម្អ​ទៅ​លើ​ការព្យាបាល បន្សាប​គ្រឿង​ញៀន។

Source: RFI Khmer Home Page | 16 Feb 2010 | 5:46 am

ការទូត\កម្ពុជា\ថៃ - ស្ថានទូត​ថៃ​សុំ​សួរ​សុខទុក្ខ​អ្នកទោស​ថៃ

ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​សួរ​សុខទុក្ខ​អ្នកទោស​ជនជាតិ​ថៃ​ដែល​តុលាការ​យោធា​បាន​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ កាល​ពី​សប្តាហ៍​មុន។ បុរស​ជនជាតិ​ថៃ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​អំពី​ការលួច​ចូល​មក​ដាក់​គ្រាប់មីន នៅ​លើ​ទឹកដី​កម្ពុជា ក្នុង​ស្រុក​អន្លង់វែង។ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា​ថ្លែង​ថា កម្ពុជា​កំពុង​ពិចារណា​លើ​ការស្នើ​សុំ​នេះ។

Source: RFI Khmer Home Page | 16 Feb 2010 | 5:29 am

សង្គម-ចិន - ប្រវត្តិ និង​ការវិវឌ្ឍន៍​នៃ​ជនជាតិ​ចិន នៅ​កម្ពុជា

សព្វថ្ងៃ​នេះ សហគមន៍​ជនជាតិ​ចិន នៅ​ប្រទេស​កម្ពុជា កាន់​តែ​មាន​ការរីក​ដុះដាល​កាន់​តែ​ច្រើន​ឡើង។ វត្តមាន​ខ្មែរ​កាត់​ចិន​នៃ​​ចិន​នៅ​កម្ពុជា រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន​ច្រើន​ជាង ៧​សែន​នាក់។ ពួកគេ​មាន​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​សង្គម និង​វិស័យ​សេដ្ឋកិច្ច​ខ្មែរ តាំងពី​យូរយារ​ណាស់​មក​ហើយ។

Source: RFI Khmer Home Page | 16 Feb 2010 | 12:51 am

ថៃ-កម្ពុជា-សារព័ត៌មាន - រដ្ឋាភិបាល​ស្នើ​អោយ​អ្នកកាសែត​ប្រុងប្រយ័ត្ន​ក្នុង​ការបក​ប្រែ​ពាក្យ

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ខៀវ កាញារីទ្ធ​បាន​រៀបចំ​សន្និសីទ​កាសែត​មួយ នៅ​រសៀល​ថ្ងៃ​ទី ១៥​កុម្ភៈ​នេះ​ដើម្បី​ប្រាប់​កាសែត​បរទេស​នៅ​កម្ពុជា​អោយ​បង្កើន​ការប្រុង​ប្រយ័ត្ន​ក្នុង​ការបកប្រែ​សំដី​របស់​ថ្នាក់​ដឹកនាំ ជា​ពិសេស នៅ​ក្នុង​សំណុំ​រឿង​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​ចៀសវាង​ការយល់​ច្រឡំ។

Source: RFI Khmer Home Page | 15 Feb 2010 | 5:35 am

តុលាការ​ខ្មែរក្រហម - អៀង ធីរិទ្ធ​អះអាង​ពី​ភាពស្អាតស្អំ និង​សុំ​នៅ​ក្រៅ​ឃុំ

លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ប្រកាស ក្នុង​សវនាការ នា​ព្រឹក ថ្ងៃ​ទី ១៥ កុម្ភៈ​នេះ អំពី​ភាពស្អាតស្អំ​ដោយ​អះអាង​ថា ខ្លួន​មិន​ប្រឡាក់​ប្រឡូក​នឹង​ការកាប់​សម្លាប់​ជីវិត​មនុស្ស​ជិត ២​លាន​នាក់ ក្នុង​ជំនាន់​ខ្មែរ​ក្រហម​ឡើយ។

Source: RFI Khmer Home Page | 15 Feb 2010 | 5:16 am

សង្គម-ចិន-កម្ពុជា - ខ្មែរ​កូន​កាត់ចិន​នៅ​តែ​មាន​ជំនឿ​ខ្លាំង​លើ​ទំនាយ​ចូល​ឆ្នាំថ្មី

ផ្ទុយ​ស្រឡះ​ពី​ការភ័យ​ខ្លាច​របស់​បងប្អូន​ខ្មែរ​កាត់ចិន​មួយ​ចំនួន ឆ្នាំ​ខ្លា ឆ្នាំ​ថ្មី​ប្រពែណី​ឆ្នាំ​នេះ​មិន​អាក្រក់​នោះ​ទេ។ បើ​តាម​លោក​ចាំង ហាំងឡុង ដែល​ប្រកប​របរ​ជា​គ្រូ​ចិនសែ​ជាង ៣០​ឆ្នាំ​មក​ហើយ ក្នុង​ប្រទេស​កម្ពុជា រយៈពេល​ជាច្រើន​សប្តាហ៍​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​មាន​បងប្អូន​ខ្មែរ​កាត់ចិន​ជា​ច្រើន ជា​ពិសេស​អ្នកជំនួញ​មក​រក​លោក អោយ​ទស្សទាយ​ពី​ជោគ​ជតា​រាសី​របស់​ខ្លួន​សំរាប់​ឆ្នាំ​ថ្មី។ មនុស្ស​ភាគច្រើន​ភ័យ​ពី​ឆ្នាំ​ខាល​ដែល​គេ​គិត​ថា ជា​ឆ្នាំ​កាច។ មនុស្ស​មួយ​ចំនួន​ធំ​មិន​ហ៊ាន​រៀប​អាពាហ៍​ពិពាហ៍ ឬ​មាន​បុត្រ នៅ​ក្នុង​ឆ្នាំ​នេះ​ទេ។

Source: RFI Khmer Home Page | 15 Feb 2010 | 4:25 am

សេដ្ឋកិច្ច-ចិន-កម្ពុជា - ចិន​ផ្តល់​ជំនួយ និង​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា

ក្នុងរយៈពេល​ជាងមួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ប្រទេសចិន​ប្រជាមានិត​បាន​បោះទុន​វិនិយោគ​ច្រើន​ជាងគេ នៅក្នុង​ប្រទេស​កម្ពុជា។ ម្យ៉ាងវិញទៀត កាល​ពី​ឆ្នាំ​២០០៩ កន្លងមក​នេះ ប្រទេស​ចិន​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​មកអោយ​ប្រទេស​កម្ពុជា​ច្រើន​ជាងគេ។ តើ​បច្ចុប្បន្ន​នេះ​ប្រទេស​ចិន​មាន​រូបភាព​យ៉ាង​ដូចម្តេច នៅក្នុង​ប្រទេស​កម្ពុជា?

Source: RFI Khmer Home Page | 15 Feb 2010 | 4:05 am

ព្រំដែនព្រះវិហារ-តុលាការក្រុងឡាអេ - តើ​កម្ពុជា​អាច​យក​បញ្ហា​ព្រះវិហារ​ទៅ​តុលាការ​អន្តរជាតិ​បាន​ដែរ​ឬ​ទេ?

នៅ​ក្នុង​ពេល​ដែល​ស្ថានភាព​ព្រំដែន​​កម្ពុជា-ថៃ កំពុង​តែ​មាន​ភាព​តានតឹង​ខ្លាំងឡើង ទាំង​ផ្នែក​យោធា និង​​នយោបាយ រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ប្រកាស​ព្រមាន​ផងដែរ​ថា នឹង​នាំ​យក​បញ្ហា​ព្រះវិហារ​នេះ​ទៅកាន់​តុលាការ​អន្តរជាតិ ឬ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ក៏ប៉ុន្តែ លោក​អាភិស៊ីត វេចាជីវ៉ា នាយក​រដ្ឋមន្រ្តី​ថៃ បាន​បដិសេធ​រួចជា​ស្រេច​ទៅ​ហើយ​ថា នឹង​មិនព្រម​ឲ្យ​​តុលាការ​អន្តរជាតិ​​លូកដៃ​ចូល​ក្នុង​រឿងព្រះវិហារ​នេះ​ម្តងទៀតនោះទេ។ បើ​ថៃ​មិនព្រមបែបនេះ តើ​កម្ពុជា​អាច​យក​បញ្ហា​ព្រះវិហារ​ទៅ​តុលាការ​ក្រុងឡាអេ​ដែរឬទេ។

Source: RFI Khmer Home Page | 14 Feb 2010 | 6:57 am

ព្រះវិហារ - ទាហាន​ថៃ​ដំឡើង​សាច់ដុំ​ក្រោយ​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន

៥​ថ្ងៃ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​កាន់​តំបន់​​ជាយ​ដែន​ខាង​លិច ស្ថានភាព​យោធា នៅ​តំបន់​ទាំង​នោះ​កំពុង​ស្ថិត​ក្នុង​សភាព​ប្រុង​ជើងការ​ជា​ប្រចាំ។ ឥឡូវ​នេះ ថៃ​កំពុង​បើក​ធ្វើ​សមយុទ្ធ​យោធា នៅ​តាម​ជាយដែន។ សមយុទ្ធ​នេះ គឺជា​ការបង្ហាញ​សាច់ដុំ​របស់​ខ្លួន ចំពោះ​កម្ពុជា​វិញ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​ប្រទេស​ថៃ។

Source: RFI Khmer Home Page | 14 Feb 2010 | 5:35 am

សង្គម​-បុណ្យ​សង្សារ - ព្រហ្មចារី​អាច​បាត់បង់ នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់

នៅថ្ងៃ​អាទិត្យ​ទី ១៤​ខែ​កម្ភៈនេះ យុវជន និង​យុវនារី​ខ្មែរ​មួយ​ចំនួន​បាន​ពពាក់​ពពូន​គ្នា​អបអរ​សាទ​ពិធីបុណ្យ​សង្សា ឬ​ហៅ​ម្យ៉ាងទៀត​ថា បុណ្យ​នៃ​ក្តី​ស្រលាញ់។ ដោយសារ​តែភាពស្រើបស្រាល​នឹង​ពិធីបុណ្យ​បរទេស​មួយនេះ យុវនារី​ខ្មែរ​មួយ​ចំនួន​បាន​បាត់បង់​ព្រហ្មចារី នៅថ្ងៃ​នេះ​តែម្តង។

Source: RFI Khmer Home Page | 14 Feb 2010 | 5:23 am

កិច្ចការបរទេស-Google - ក្រុមហ៊ុន​Google​កំពុង​ពិនិត្យ​ទិន្នន័យ​ផែនទី​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ឡើង​វិញ

ក្រុមហ៊ុន​Google​ប្រចាំ ទីក្រុង​ហុងកុង​បាន​ឆ្លើយ​តប​មក​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​សំណើ​របស់​កម្ពុជា អោយ​ក្រុមហ៊ុន​Google​ផ្លាស់ប្តូរ​ទិន្នន័យ​ផែនទី​ស្តីពី​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ ក្រុមហ៊ុន​Google​បាន​បញ្ជាក់​ថា គេ​នឹង​បន្ត​ពន្យល់​លម្អិត​បន្ថែម​ទៀត មក​រដ្ឋាភិបាល​កម្ពុជា។

Source: RFI Khmer Home Page | 14 Feb 2010 | 4:55 am

សង្គម-បុណ្យ​ចិន​នៅ​ស្រុកបារាំង - ឆ្នាំខ្លា​ធាតុ​ឈើ​នឹង​អាច​ជួយ​កូនចៅ​ចិន​ឲ្យ​ចាកផុត​ពី​រឿង​វិបត្តិ​សេដ្ឋកិច្ច?

នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ហាង​ទំនិញ និង​ហាង​ម្ហូប​អាហារ​បារាំង​ប្រហែល​ជា​ត្រូវ​ប្រជាជន​អាស៊ី​ធ្វើ​ពហិការ​មិន​ចូល​ទិញ​ទេ។ ប្រជាជន​អាស៊ី​ដែល​ជាប់​ខ្សែ​ស្រឡាយ​ចិន និង​ដែល​មាន​ទំលាប់​សែន​ព្រេន​ សម្រុក​ចូល​ទំនិញ​នៅ​ហាង​អាស៊ី​ក្នុង​សង្កាត់​ទី​១៣ ​ដើម្បី​អាច​រក​ចំណី​ណា​ដែល​អាច​បំពេញ​ចិត្ត​ទេវតា​ចិន។

Source: RFI Khmer Home Page | 14 Feb 2010 | 4:38 am

ចូលឆ្នាំចិន - វិបត្តិ​សេដ្ឋកិច្ច​និង​ ពិធី​ចូល​ឆ្នាំ​ចិន​​នៅ​កម្ពុជា​

ពិធី​ចូល​ឆ្នាំ​ចិន ឆ្នាំ​ខ្លា បាន​ចូល​មក​ដល់​ហើយ នៅ​ថ្ងៃ​ទី ១៤​កុម្ភៈ​នេះ។ នៅ​ឆ្នាំ​នេះ ទោះជា​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​បាន​ធ្វើ​ឲ្យ​មុខ​ជំនួញ របរ​រក​ទទួលទាន ពុំសូវ​បាន​កាក់​កប​ប៉ុន្មាន​ទេ ក្នុង​ឆ្នាំ​កន្លង​មក យ៉ាងណា​ក៏ដោយ ក៏​កូន​ចៅ​ចិន និង​ខ្មែរ​កាត់​ចិន ក្នុង​ប្រទេស​កម្ពុជា នៅតែ​ចំណាយ​លុយ​រាប់​រយ​ដុល្លារ ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី យ៉ាង​អធិកអធម។

Source: RFI Khmer Home Page | 14 Feb 2010 | 3:15 am

សុខភាព - "អាសន្នរោគ" កំពុង​វាយ​លុក​កម្ពុជា?

ជំងឺ​រាក​រូស​​ធ្ងន់ធ្ងរ​​ឬ​ដែល​គេ​និយម​ហៅ​ថា ​«អាសន្នរោគ»​កំពុង​វាយ​លុក​មក​លើ​ពល​រដ្ឋ​កម្ពុជា​ជា​ច្រើន។​ នាយក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​លោក​​ Beat Reachner ​បាន​សម្តែង​ការ​​ព្រួយ​បារម្ភ​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ហើយ​បាន​សំណូមពរ​ឲ្យ​ក្រសួង​​សុខាភិបាល​ប្រកាស​អាសន្ន​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​អាសន្នរោគ។​ ក្រសួង​សុខាភិបាល​​ទទួល​ស្គាល់​ថា​មាន​ជំងឺ​«រាករូសធ្ងន់ធ្ងរ»​ប៉ុន្តែ​មិន​ប្រកាស​អាសន្ន​ថា​មាន​អាសន្នរោគ​​ឡើយ​ដោយ​បារម្ភ​អំពី​ការ​ភ័យ​ខ្លាច​របស់​ប្រជា​ពលរដ្ឋ​និង​អ្នក​ទេសចរ។

Source: RFI Khmer Home Page | 13 Feb 2010 | 6:30 am

ភ្ញៀវប្រចាំសប្តាហ៍ - លោក​​កឹម សុខា​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​ខាង​លិច​និង​ពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​បក្ស​សម ​រង្ស៊ី​

នៅ​ថ្ងៃ​សៅរ៍​នេះ​ឆ្លើយ​តប​នឹង​សំណួរ​​របស់​ Jean-François TAIN​ លោក​​កឹម សុខា​​​ដែល​​​កំពុង​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​សហរដ្ឋអាមេរិក បាន​បញ្ចេញ​មតិ​​ជុំវិញ​បញ្ហា​ព្រំដែន​ខាង​លិច ជុំវិញ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែននៅ​ជាយ​ដែន​និង​ជុំវិញ​ទំនាក់ទំនង​រវាង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក និង​គណបក្ស​សម រង្ស៊ី។

Source: RFI Khmer Home Page | 13 Feb 2010 | 4:09 am

តុលាការឡាអេ - កម្ពុជា​​ចង់​ប្តឹង​អោយ​តុលាការ​ឡា​អេ ​​បក​ស្រាយ​សាលក្រម​ ១៩៦២​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន បាន​ប្រកាស​ជំហរ​កម្ពុជា​នៅ​ក្នុង​សប្តាហ៍​នេះ ចង់​នាំ​យក​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង ឡាអេ​ឡើង​វិញ និង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ បើយោងតាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​លោក​វ៉ា គឹមហុង កម្ពុជា​អាច​ប្តឹង​ស្នើ​អោយ​តុលាការ​អន្តរជាតិ ឡាអេ​បកស្រាយ​សាលក្រម​របស់​ខ្លួន​ឆ្នាំ ១៩៦២​ឡើងវិញ ព្រោះ​តែ​ថៃ​មិន​ព្រម​អនុវត្តតាម។

Source: RFI Khmer Home Page | 13 Feb 2010 | 4:01 am

ជម្លោះព្រំដែន/បទវិភាគ - ព្រះវិហារ៖ ត្រូវ​​​ពន្លត់​ភ្លើង​ដើម្បី​បំបាត់​ផ្សែង​

ក្នុង​ឱកាស​ចុះ​បំពេញ​បេសកកម្ម​តាម​តំបន់​ជាយដែន​រយៈ​ពេល ៥​ថ្ងៃ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ព្រមាន​ជា​ថ្មី​ទៀត​ចំពោះ​​ប្រទេស​ថៃ​ថា កម្ពុជា​នឹង​ដាក់​បញ្ហា​​ព្រះវិហារ​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង ឡាអេ​និង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហ​ប្រជាជាតិ ប្រសិនបើ​ថៃ​មិន​បញ្ឈប់​ការ​ឈ្លានពាន​ទេនោះ។​

Source: RFI Khmer Home Page | 13 Feb 2010 | 2:00 am

សិល្បៈ - អនាគត​របាំ​បូរាណ​ខ្មែរ​សិ្ថត​ក្នុង​ក្ដី​ព្រួយ​បារម្ភ

ចំនួនសិស្ស​ដែលចុះឈ្មោះ​ចូលរៀន​របាំបូរាណ​កាន់​តែ​មាន​ការ​ថយចុះ​ចាប់​តាំងពី​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ប្ដូរ​ទីតាំង​ទៅ​ជាយ​ក្រុង​ភំ្នពេញ។

តែ​ទោះបី​ជា​យ៉ាង​ណា​សិស្ស​ក្រីក្រ​មួយ​ចំនួន​នៅ​តែ​ព្យាយាម​ជាមួយ​នឹង​សិល្បៈ​បុរាណ​ខ្មែរ​ ដែល​កំពុង​ស្ថិត​ក្នុង​ក្ដី​ព្រួយ​បារម្ភ។

Source: RFI Khmer Home Page | 12 Feb 2010 | 4:23 am

ព្រះវិហារ - កម្ពុជា​ប្រាប់​ថៃ​វិញ​ថា ការ​ចុះ​ប្រាសាទ​ព្រះវិហារ​ចប់​សព្វ​គ្រប់​ហើយ

រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ថៃ​ដែល​អះអាង​ថា កម្ពុជា​នៅ​មិន​ទាន់​បាន​បំពេញ​ចប់​សព្វ​គ្រប់​នីតិវិធី​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ កម្ពុជា​អត្ថាធិប្បាយ​ថា​មន្ត្រី​ថៃ​បាន​បំភ្លៃ​ព័ត៌មាន​ដើម្បី​បំភាន់​មតិ​ជាតិ និង​អន្តរជាតិ។

Source: RFI Khmer Home Page | 12 Feb 2010 | 3:58 am

តុលាការ​ខ្មែរ​ក្រហម​-​បទ​យកការណ៍ - ប្រព្រឹត្តកម្ម​ប្រឆាំង​សាសនា​ក្នុង​សម័យ​ខ្មែរ​ក្រហម

នៅក្នុង​សប្តាហ៍​នេះ អ្នកយក​ព័ត៌មាន​របស់​យើង​ បាន​ចុះ​ទៅ​ដល់​វត្តជ័យមង្គល ក្នុង​ភូមិ​កំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ជា​ទី​កន្លែង​មួយ​ ដែល​ត្រូវ​ទទួល​រង​គ្រោះ​ដោយ​ការ​លប់​បំបាត់​សាសនា និង​ជា​កន្លែង​មុខព្រួញ​នៃ​ការ​ស៊ើប​អង្កេត​របស់​សាលាក្តី​ខ្មែរក្រហម ទាក់ទង​នឹង​អង្គហេតុ​នៃ​អំពើ​ប្រព្រឹត្ត​ប្រឆាំង​នឹង​ពុទ្ធសាសនិក​នៅ​កម្ពុជា​ផង​ដែរ។ តើ​ប្រព្រឹត្ត​កម្ម​ប្រឆាំង​សាសនា​ព្រះពុទ្ធ​អាច​ក្លាយ​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ដូច​ប្រព្រឹត្តកម្ម​លើ​ជនជាតិ​វៀតណាម​និង​ជនជាតិចាម​ដែរ​ឬទេ?

Source: RFI Khmer Home Page | 12 Feb 2010 | 1:00 am

សង្គម-ទឹកស្អាត - ជំនួយ របស់អភិបាលក្រុងFrancophoneជួយ​ខ្មែរ​ឲ្យ​បាន​ប្រើប្រាស់​ទឹក​ស្អាត

ប្រជាពលរដ្ឋ​ក្រីក្រ នៅក្នុង​ខេត្ត​កំពត​ជាង​មួយ​រយ​គ្រួសារ​បាន​ទទួល​ទឹក​ស្អាត​ប្រើប្រាស់ ជា​លើក​ដំបូង បន្ទាប់​ពី​ការប្រើ​ទឹក​អណ្តូង និង​ទឹក​ត្រពាំង​អស់​ជាច្រើន​ទសវត្សរ៍​កន្លង​មក។

Source: RFI Khmer Home Page | 11 Feb 2010 | 7:36 am

សិទ្ធិមនុស្ស - ខុមហ្វ្រែល​រិះគន់​រដ្ឋាភិបាល​ថា ធ្វើ​អោយ​អន្តរាយ​ដំណើរ​ការប្រជាធិបតេយ្យ

គណៈកម្មាធិការ​សំរាប់​ការបោះឆ្នោត​ដោយសេរី​និង​យុត្តិធម៌​នៅកម្ពុជា​ ហៅកាត់ថា​ខុមហ្វ្រែល​បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​២០០៩​ស្តីពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅកម្ពុជា​ក្នុងពេល​បច្ចុប្បន្ន។​ របាយការណ៍​បានសរសេរថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ទទួលរង​ការប៉ះពាល់​ធ្ងន់ធ្ងរ​ពី​បញ្ហា​ចុងក្រោយ​ដែល​កើតមាន​ឡើងបន្ត​បន្ទាប់គ្នា។

Source: RFI Khmer Home Page | 11 Feb 2010 | 5:29 am

នយោបាយ - សមាជិក​សភា​បក្ស​​សម រង្ស៊ី ទាមទារ​អភ័យ​ឯកសិទ្ធិ

លោក ហូរ វ៉ាន់ សមាជិក​សភា​គណបក្ស​សម រង្ស៊ី បាន​ស្នើ​សុំ​យ៉ាង​ទទូច​ទៅ​កាន់​ប្រធាន​រដ្ឋសភា​ ដើម្បី​សុំ​អភ័យ​ឯកសិទ្ធិ​មក​វិញ។ លោក​ហូរ វ៉ាន់​ត្រូវ​បាន​រដ្ឋសភា ដក​អភ័យ​ឯកសិទ្ធិ កាល​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ​២០០៩ នៅ​ក្នុង​រឿង​បណ្តឹង​បរិហារ​កេរ្តិ៍ លើ​នាយឧត្តម​សេនីយ៍​ជាន់ខ្ពស់​កម្ពុជា ចំនួន ២២​រូប។

Source: RFI Khmer Home Page | 11 Feb 2010 | 5:17 am

វាយនភណ្ឌ - ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​មិន​បាន​ជោគជ័យ

គណៈកម្មការ​ក្រុម​ប្រឹក្សា​ការងារ​បាន​ជួប​ប្រជុំ​គ្នា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ហើយ​ដើម្បី​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​កាត់ដេរ​ចំនួន ៩៣​ដុល្លារ ដែល​ស្នើ​ដោយ​ក្រុម​សហជីព​កម្មករ។

Source: RFI Khmer Home Page | 10 Feb 2010 | 6:56 am

សេដ្ឋកិច្ច - ហ៊ុនសែន៖ កម្ពុជា​មាន​ទីផ្សារ​តែ​អត់​ផលិតផល​លក់

បើទោះបីជា​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​មានការកើនឡើង​ជាលំដាប់​ក្តី ប៉ុន្តែ​ប្រទេស​ក្រីក្រ​មួយ​នេះ​នៅតែ​ប្រឈម​មុខ​នឹង​នភាព​ជញ្ជីង​ពាណិជ្ជកម្ម​ដដែល។ តួលេខ​បាន​បង្ហាញថា កម្ពុជា​នៅ​បន្ត​ធ្វើការ​នាំចូល​ធំជាង​ការនាំចេញ​១៦០០​លាន​ដុល្លា​អាមេរិក។

Source: RFI Khmer Home Page | 10 Feb 2010 | 6:56 am

នាទី​សុខភាព​-​ជំងឺ​សើរ​ស្បែក - គ្រឿង​សំអាង​ និងស្បែក​មុខ

ស្បែក​មុខ​ជា​ស្បែក​ស្តើង​ ងាយ​នឹង​ទទួល​ប្រតិកម្ម​ជាង​គេ។ ការ​ប្រើ​ប្រាស់​គ្រឿង​សំអាង​មិន​ប្រាកដ​ថា ពិត​ជា​​អាច​ជួយ​រក្សា​ស្បែក​មុខ​ ឲ្យ​បាន​ស្អាត​ល្អ យូរ​អង្វែង​ទេ។ លោក វេជ្ជ​បណ្ឌិត​ ម៉ី ស៊ីថាច គ្រូពេទ្យ​ឯកទេស​ជំងឺ​សើរស្បែក និង​ជា​ប្រធាន​ផ្នែក​ជំងឺ​សើរ​ស្បែក និង​កាម​រោគ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសមៈ ក្រុង​ភ្នំពេញ សូម​ជូន​ជា​ដំបូន្មាន​ និង​កាយ​វិការ​សាមញ្ញៗ មួយ​ចំនួន​ជូន​ប្រិយមិត្ត​អ្នក​ស្តាប់​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​ អៀង សុខម៉ិញ។

Source: RFI Khmer Home Page | 10 Feb 2010 | 6:41 am

សេដ្ឋកិច្ច - កុងស៊ី​កាប់ជ្រូក និង​អាជីករ​ទិញ​សត្វជ្រូក​តវ៉ា​នឹង​បទ​បញ្ជា​របស់​ក្រសួង

កុងស៊ីកាប់ជ្រូក និង​អាជីករទិញសត្វជ្រូកតវ៉ា​នឹងបទបញ្ជាថ្មីរបស់ក្រសួងកសិកម្ម និង​ការច្របាច់បញ្ចូលគ្នារបស់ក្រុមហ៊ុន​នាំចូលសត្វជ្រូកពីប្រទេសថៃ។ បើយោងតាម​កុងស៊ី​ទាំង​នោះ បទបញ្ជាថ្មីរបស់ក្រសួងកសិកម្ម​ក្នុងការចុះប្រមូលទិញសត្វជ្រូក​មានលក្ខណៈស្មុគស្មាញជាងបទបញ្ជាចាស់ ហើយការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុននាំចូលសត្វជ្រូកពីបរទេស គឺ​វាផ្ទុយទៅនឹងគោលការណ៍​សេដ្ឋកិច្ចទីផ្សារសេរី។

Source: RFI Khmer Home Page | 10 Feb 2010 | 5:34 am

ព្រំដែន​ខ្មែរ-ថៃ - ថៃ​បង្កើន​កម្លាំង​ទ័ព នៅ​ថ្ងៃ​បញ្ចប់​ដំណើរ​របស់​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រំដែន

ទាហាន​ថៃ​ជា​ច្រើន​រយ​នាក់​ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​កាន់​ទីតាំង​ខ្សែ​ត្រៀម​ជួរ​មុខ ខុស​ពី​ពេល​ធម្មតា នៅ​ថ្ងៃ​ពុធ ទី​១០ កុម្ភៈ​នេះ គឺ​បន្ទាប់​ពី លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ចុះ​សួរ​សុខទុក្ខ​កងទ័ព​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ។

Source: RFI Khmer Home Page | 10 Feb 2010 | 5:26 am

នាទី​ជីវិត​ជោគជ័យ - លោក ហេង វ៉ាន់ដា ៖ «ត្រូវជួយខ្លួនឯងសិន មុននឹងឲ្យគេជួយ»

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ក្នុង​ថ្ងៃ​អង្គារ ទី៩ កុម្ភៈ​សប្តាហ៍​នេះ គួច គន្ធារ៉ា​មាន​សេចក្តី​រីករាយ​ណែ​នំា​លោក អ្នក​នាង​ឲ្យ​ស្គាល់​ដំណើរ​ជីវិត​ពិត​របស់​លោក ហេង វ៉ាន់ដា។ លោក ហេង វ៉ាន់ដា ជា​នាយក​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ នៅ​ទីក្រុង​ភ្នំពេញ។

Source: RFI Khmer Home Page | 9 Feb 2010 | 6:58 am

តុលាការ - តុលាការ​ខេត្ត​តាកែវ កាត់ក្តី​អ្នក​កាសែត វិទ្យុ​អាស៊ី​សេរី

បន្ទាប់​ពី​បើក​សវនាការ​អស់​ពេល​ពេញ​មួយ​ថ្ងៃ​អង្គារ​ ទី​៩​កុម្ភៈ​នេះ តុលាការ​ខេត្ត​តាកែវ នឹង​ចេញ​សេចក្តី​សម្រេច​លើ​រឿង​ក្តី​ចោទ​ប្រកាន់​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៩​កុម្ភៈ ខាង​មុខ។

Source: RFI Khmer Home Page | 9 Feb 2010 | 5:25 am

កម្ពុជា​-ថៃ - ហ៊ុន សែន បបួល​ថៃ​នាំ​យក​បញ្ហា​ព្រះវិហារ​ទៅ​តុលាការ​ឡាអេ​ម្តង​ទៀត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ត​ទស្សនកិច្ច​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ទៀត នៅ​ថ្ងៃ​ទី​៩​កុម្ភៈ​នេះ។ លោក​នាយក​រដ្ឋមន្ត្រី និង​ជា​ឧត្តមសេនីយ​ផុត​លេខ​ផ្កាយ​មាស​៥​បាន​ទៅ​ដល់​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ហើយ​បាន​បន្ត​ថ្លែង​ការណ៍​រិះ​គន់​រដ្ឋាភិបាល​ក្រុង​បាងកក​របស់​លោក​អាប់ភីស៊ីត ថា​ជា​រដ្ឋាភិបាល​ឈ្លានពាន​កម្ពុជា​ទៀត។

Source: RFI Khmer Home Page | 9 Feb 2010 | 5:17 am

វប្បធម៌/​អក្សរសាស្ត្រ - អ្នកស្រី​ម៉ៅ សំណាង​បកស្រាយ​ពី​ជោគជ័យ​នៃ​ការនិពន្ធ​សៀវភៅ

អ្នកនិពន្ធ “ទន្សាយ” គឺជា​រហស្សនាម​របស់​អ្នកស្រី​ម៉ៅ សំណាង។ សព្វថ្ងៃ មាន​អាយុ​៥១​ឆ្នាំ អ្នកស្រី​ម៉ៅ សំណាង គឺជា​អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក​ម្នាក់​ដែល​មាន​ការពេញ​និយម​ខ្លាំង​ជាង​គេ​ពី​សំណាក់​មិត្ត​អ្នកអាន តាំង​ពី​សម័យកាល​នៃ​ការសរសេរដៃ​ក្នុង​ដើម​ទសវត្សរ៍​ទី ៨០ រហូត​ឈាន​មក​ដល់​ការវិវឌ្ឍន៍​នៃ​ការបោះពុម្ព​សៀវភៅ។

Source: RFI Khmer Home Page | 8 Feb 2010 | 7:16 am

ព្រំដែនកម្ពុជា-ថៃ - កម្ពុជា​ប្រតិកម្ម​នឹង​ថៃ​ជុំវិញ​ដំណើរ​ទៅ​កាន់​ព្រំដែន

ក្នុង​ថ្ងៃ​ទី​បី​នៃ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ប្រាសាទ​តាមាន់​ធំ ដែល​ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ។ ក៏​ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​ចូល​ទៅ​កាន់​ប្រាសាទ​តាមាន់​ធំ ដែល​ថៃ​ប្រកាស​ថា ស្ថិត​ក្នុង​ទឹកដី​របស់​ខ្លួន​នោះ​ទេ។

Source: RFI Khmer Home Page | 8 Feb 2010 | 6:08 am

សង្គម-ខ្មែរក្នុងស្រុកបារាំង - អ៊ឹង ប៊ីយ៉ុង ៖ រដ្ឋាភិបាល​បារាំង​បាន​បញ្ជូន​ប្តី​ខ្ញុំ​ទៅ​ឲ្យ​ពួក​ខ្មែរ​ក្រហម

ភរិយារបស់​លោក អ៊ឹង ប៉ុនហោរ ​អតីត​ប្រធាន​រដ្ឋសភា​ជាតិ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ ​មិន​ដែល​កប់​ចោល ឬ​បំភ្លេច​ម្តង​ណា​ពី​ការបាត់បង់​ជីវិត​របស់​ប្តី​​ខ្លួន​​នោះ​ទេ។ ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ដែល​ខ្លួន​រស់នៅ​ក្នុង​ស្រុក​បារាំង លោកស្រី​អ៊ឹង ប៊ីយ៉ុង បាន​ព្យាយាម​ស្វែង​រកឯកសារជាតិ​បារាំង​​ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​បាន​បណ្តាល​ឲ្យ​ប្តី​របស់​លោកស្រី​ធ្លាក់​ទៅ​ក្នុង​ដៃ​សត្រូវ គឺ​ពួក​ខ្មែរ​ក្រហម។

Source: RFI Khmer Home Page | 7 Feb 2010 | 8:12 am

សង្គមបារាំង - ១៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​លក់​តែ​ផ្កា

បើក​ហាង​ផ្កា​នៅ​កន្លែង​ទេសចរណ៍​ដែល​ល្បី​ឈ្មោះ​ដូចជា​Monmartre លីម វណ្ណារី និង​លីម មីស្ហែល ជា​ម្ចាស់​ហាង ទទួល​ភ្ញៀវ​ដែល​ចូល​ទិញ​ផ្កា​ជា​ហូរហែរ។ នៅ​ក្នុង​ចំណោម​ហាង​ផ្កា ៤ ៥​ដែល​បើក​ប្រកួត​ប្រជែង​គ្នា​នៅ​តាម​ផ្លូវ​ឡើង​ទៅ​វិហារ Sacre Coeur ហាង​របស់​ថៅកែ​ជនជាតិ​ខ្មែរ​ដែល​បាន​បើក​ហាង​រយៈពេល​ជាង ១០​ឆ្នាំ​ហាក់​ទទួល​ភ្ញៀវ​បាន​ច្រើន​ជាង​ហាង​ដទៃ។

Source: RFI Khmer Home Page | 7 Feb 2010 | 7:44 am

កម្មករ​កាត់ដេរ - សហជីព​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ៩៣​ដុល្លារ

ការដំឡើង ប្រាក់​ខែ​កម្មករ​កាត់ដេរ​នឹង​ត្រូវ​សហជីព​តំណាង​កម្មករ រដ្ឋាភិបាល និង​ភាគី​សមាគម​រោងចក្រ​កាត់ដេរ​លើក​ឡើង​នៅ​ក្នុង​តុ​ចរចា នា​ថ្ងៃ​ចន្ទ ទី​៨ ខែ​កុម្ភៈ ស្អែក​នេះ។ សហជីព​ដែល​ជា​តំណាង​កម្មករ​បាន​លើក​សំណើ​សុំ​ដំឡើង​ប្រាក់ខែ​កម្មករ​ចំនួន ៩៣ ដុល្លារ ខណៈ​ដែល​សព្វថ្ងៃ​នេះ កម្មករ​កាត់ដេរ​ទទួល​បាន​ប្រាក់ខែ​ត្រឹមតែ ៤៥​ទៅ ៥០ ដុល្លារ​ប៉ុណ្ណោះ។

Source: RFI Khmer Home Page | 7 Feb 2010 | 7:19 am

ព្រះវិហារ - លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ទៅ​ដល់​តំបន់​មុំ ៣​នៅ​ថ្ងៃ​នេះ

នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ។ លោក​បាន​ទៅ​ដល់​តំបន់​មុំ​៣ ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ ក្នុង​ថ្ងៃ​ទី ២​នេះ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​នៅ​តែ​បន្ត​ថ្លែង​សុន្ទរកថា​ដែល​បញ្ជាក់​ពី​ភាពម៉ឺងម៉ាត់​របស់​កម្ពុជា​ចំពោះ​អំពើ​ឈ្លានពាន​របស់​ថៃ និង​បាន​ទៅ​ដល់​គោលដៅ​ជួរ​មុខ បើ​ទោះបីជា​ស្ថានភាព​កងទ័ព​ស្ថិត​ក្នុង​សភាព​តឹងតែង​យ៉ាងណា​ក្តី។

Source: RFI Khmer Home Page | 7 Feb 2010 | 7:06 am

សារព័ត៌មាន - អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​ប្រឈម​នឹង​សវនាការ​ជម្រះ​ក្តី

អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​ម្នាក់​ប្រឈម​នឹង​សវនាការ​ជម្រះក្តី​នៅថ្ងៃ​អង្គារ​ខាងមុខ​នេះ។ មុន​នឹង​សវនាការ​ចាប់​ផ្តើម​ឡើង នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​សម្តែង​ការព្រួយបារម្ភ​អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន នៅ​ក្នុង​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 7 Feb 2010 | 7:01 am

ជម្លោះព្រំដែន/បទវិភាគ - ជម្លោះ​ព្រះវិហារ​អាច​ឈាន​ដល់​ចំណុច​ទុំជោរ

នៅ​ពេល​ដែល​វិបត្តិ​នយោបាយ​ នៅ​ក្នុង​ប្រទេស​ថៃ​ កាន់​តែ​ពុះ​កញ្ជ្រោល​ ស្ថានការណ៍​នយោបាយ​ នៅ​ព្រះវិហារ​ក៏​កាន់​តែ​ស្មុគ​ស្មាញ​ជា​លំដាប់។​ ដំណើរ​ទស្សនកិច្ច​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​ទៅ​កាន់​ព្រះវិហារ​ នៅ​ថ្ងៃ​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​​ស្ថានការណ៍​ដ៏​តាន​តឹង​មួយ​ ដោយ​សារភាគីថៃ​មិន​សប្បាយ​ចិត្ត។ ​ម្យ៉ាង​ទៀត​ ភាព​ទុំជោរ​​នៃ​ជម្លោះ​​នយោបាយ​នៅ​ប្រទេស​ថៃ​អាច​នឹង​រាលដាល​ដល់​ព្រះវិហារ ​ដែល​កម្ពុជា​គប្បី​​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​ទុក​ជា​មុន។

Source: RFI Khmer Home Page | 6 Feb 2010 | 5:52 am

ផ្តាសាយបក្សី - យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយបក្សី​កំពុង​​បន្ត​ធ្វើ

ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ ដែល​បាន​ផ្ទុះ​ឡើង ​នៅឯ​ស្រុក​កោះអណ្តែត ​ខេត្ត​តាកែវ ​កំពុង​​ក្លាយ​ជា​ក្តី​កង្វល់​ថ្មី​មួយ​ទៀត​របស់​អាជ្ញាធរ​។​ ក្រសួង​សុខាភិបាល ​ក្រសួង​កសិកម្ម ​រួមជា​មួយ​អង្គការ​ស្បៀង​និង​កសិកម្ម​សហ​ប្រជាជាតិ ​កំពុង​មមាញឹក​ក្នុង​ការ​​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ​ទៅ​កន្លែង​ផ្សេង​ទៀត ​និង​ជា​ពិសេស​ ការ​ចម្លង​ពី​​បក្សី​ទៅ​មនុស្ស។ វិធានការ​ត្រូវ​បាន​ចាត់​ឡើង​យ៉ាង​ក្តៅ​គគុក។

Source: RFI Khmer Home Page | 6 Feb 2010 | 5:41 am

ព្រំដែន​កម្ពុជា-ថៃ - លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​សែន​​ទទួល​ជួប​មន្រ្តី​ថៃ​នៅ​ព្រះវិហារ

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ឡើង​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ នៅ​ថ្ងៃ​សៅរ៍​នេះ​ លោក​​នាយករដ្ឋមន្រ្តី​​ហ៊ុន​ សែន ​បាន​​ទទួល​​ជួប​​មន្រ្តី​​ថៃ​​មួយ​ចំនួន នៅ​លើ​​ទឹកដី​​ខ្មែរ។

Source: RFI Khmer Home Page | 6 Feb 2010 | 5:39 am

សារព័ត៌មាន - កាសែត​ខ្មែរ​ម្ចាស់ស្រុក​បន្ទន់ដៃ​ពេល​ចាងហ្វាង​ជាប់ពន្ធនាគា

រយៈពេលជាង៦ខែហើយ ដែល​ចាងហ្វាង​កាសែត​ខ្មែរម្ចាស់ស្រុក គឺ​លោក​ហង្ស ចក្រា បាន​ជាប់​ពន្ធនាគារ​ ក្រោម​បទចោទប្រកាន់​ផ្សាយ​ព័ត៌មាន​មិនពិត។ ក្នុងរយៈពេល​នេះ ក្រុម​បុគ្គលិក​របស់​កាសែត​កាន់តែ​ជួបការ​លំបាក​ ក្នុង​កិច្ចដំណើរការ​កាសែត។ នោះ​គឺ​ការ​ខ្វះ​ជំហរ​គ្រប់គ្រង និង​បាត់​កំលាំង​ធ្វើការ។

Source: RFI Khmer Home Page | 6 Feb 2010 | 5:38 am

ព្រំដែន​​កម្ពុជា-ថៃ - សង្គ្រាម​ពាក្យ​សម្តី​រវាង​អ្នក​ការទូត​កម្ពុជា​-​ថៃ មុន​ដំណើរ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ទៅ​កាន់​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ

ជុំវិញ​ដំណើរ​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហ៊ុន សែន ទៅ​កាន់​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នេះ ក៏ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា នៅ​មុន​នេះ​បន្តិច បាន​ប្រកាស​ថ្លែង​ការណ៍ តប​ត​នឹង​ការ​បារម្ភ​របស់​ភាគី​ថៃ។

Source: RFI Khmer Home Page | 6 Feb 2010 | 3:35 am

កិច្ចការ​បរទេស​ - កម្ពុជា​តវ៉ា​ចំពោះ​ផែនទី​របស់​ Google​

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​ការ​តវ៉ា​ទៅ​កាន់​ក្រុមហ៊ុន វេបសាយ Google ចំពោះ​ការ​បង្ហាញ​ផែនទី តាម​ប្រព័ន្ធ​អ៊ីនថឺណេត ( Google Earth )។ ជា​ផែនទី ដែល បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ជិត​ពាក់​កណ្តាល ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។ កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ Google ដក​ផែនទី ដែល​ខុស ដ៏​ធ្ងន់​​ធ្ងរ​នោះ ចេញ​ពី​វេបសាយ​របស់​ខ្លួន។

Source: RFI Khmer Home Page | 5 Feb 2010 | 7:52 am

កម្ពុជា - លោក​​ ហោ ​ណាំ​ហុង៖​ មិន​​ទាន់​​មាន​​រដ្ឋាភិបាល​បរទេស​ណា​មក​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​សម ​រង្ស៊ី​ទេ​

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​បារាំងអន្តរជាតិ RFI ជា​ភាសា​ខ្មែរ លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​អះអាង​ថា​មកទល់​ពេលនេះ​គ្មាន​រដ្ឋាភិបាល​បរទេស​ណា​មួយ​បាន​មក​ទាក់​ទង​អាជ្ញាធរ​កម្ពុជា ធ្វើ​អន្តរាគមន៍​ជួយ​លោក​សម រង្ស៊ី​ទេ។

Source: RFI Khmer Home Page | 5 Feb 2010 | 7:14 am

នយោបាយ​ - លោក​​ហ៊ុន​ សែន​ចេញ​ដំណើរ​ទស្សនកិច្ច​សមរភូមិ​ថ្ងៃ​ស្អែក​

នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ចេញ​ដំណើរ​ធ្វើ​ទស្សនកិច្ច​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។ ជា​ដំណើរ​ទស្សនកិច្ច​ច្រើន​ថ្ងៃ ហើយ​ក៏​ជា​លើក​ដំបូង​ដែរ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហើយ​ក៏​ជា​មេទ័ព​កំពូល​បាន​ចុះទៅ​តំបន់​សមរភូមិ​ប្រយុទ្ធ​សារ​ជាថ្មី ក្រោយពី​ការ​កំទេច​អង្គការ​ចាត់តាំង​ខ្មែរក្រហម​នៅ​ឆ្នាំ ១៩៩៨។

Source: RFI Khmer Home Page | 5 Feb 2010 | 6:00 am

តុលាការខ្មែរក្រហម - ក្រុម​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​តវ៉ា​សុំ​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​

ដោយសារ​តែ​ការ​ដាក់​ពាក្យ​បណ្តឹង​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី នៅក្នុង​សំណុំ​រឿង​លេខ​០០២ មាន​ចំនួន​ច្រើន​ជាង​បួន​ពាន់​ពាក្យ​បណ្តឹង ទើប​ធ្វើ​អោយ​អង្គ​ជំនុំ​ជម្រះ​នៃ​តុលាការ​កម្ពុជា​សព្វថ្ងៃ​ធ្វើ​កិច្ច​ប្រជុំ​ពិភាក្សា​ពី​ការ​ចូលរួម​របស់​ភាគី​ដើម​បណ្តឹង​នៅក្នុង​តុលាការ និង​ត្រៀម​បង្កើត​សហ​មេធាវី​នាំមុខ​ឯករាជ្យ​មួយ ដើម្បី​តំណាង​អោយ​ក្រុម​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទាំងអស់។

Source: RFI Khmer Home Page | 5 Feb 2010 | 2:11 am

សិទ្ធិមនុស្ស - អាដហុក៖ ស្ថានភាព​សិទ្ធិមនុស្ស​ឆ្នាំ​២០០៩ នៅតែជា​បញ្ហា​គួរ​ឲ្យ​បារម្ភ

អង្គការ​អាដហុក​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ​នៅ​ថ្ងៃ​នេះ ដោយ​បង្ហាញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០០៩ រួម​មាន​៖ សេរីភាព​បញ្ចេញ​មតិ ការ​ប្តឹង​លើ​អ្នក​នយោបាយ និង​អ្នក​កាសែត ព្រម​ទាំង​សិទ្ធិ​ធ្វើ​កូដកម្ម-បាតុកម្ម​ដោយ​អហិង្សា ត្រូវ​បាន​រឹត​បន្តឹង។

Source: RFI Khmer Home Page | 4 Feb 2010 | 6:17 am

កម្ពុជា-ថៃ - កម្ពុជា​មិន​បារម្ភ​ខ្លាច​ថៃ​បង្វែរ​ស្ថានការណ៍​ទៅ​ព្រំដែន​ព្រះវិហារ​ទេ

ប្រទេស​ថៃ​កំពុង​ជួប​កលយុគសារ​ជា​ថ្មី នៅ​ពេល​ដែល​ក្រុម​អាវ​ក្រហម​កំពុង​រៀប​ចំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រង់​ធំ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន។ នៅ​ពេល​នេះ កម្ពុជា​ក៏​កំពុង​ត្រៀម​លក្ខណៈ​ផង​ដែរ ​ដើម្បី​ទប់​ទល់​នឹង​ហេតុការណ៍​បង្វែរ​ស្ថានការណ៍​ជា​យថាហេតុ​ណា​មួយ ពី​សំណាក់​រដ្ឋាភិបាល​ថៃ​ទៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

Source: RFI Khmer Home Page | 4 Feb 2010 | 5:56 am

សង្គម - ធម្មចារឹក

យុវសិស្ស​រាប់ពាន់​នាក់​នៃ​វិទ្យាល័យ​ហ៊ុន សែន​តាខ្មៅ​ និង​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្ត​កណ្តាល បាន​នាំ​គ្នា​រៀន​សូត្រ​វគ្គ​ធម្មចារឹក​ដើម្បី​បាន​ក្លាយ​ខ្លួន​ជា​មនុស្ស​ល្អ​ក្នុង​សង្គម។ ជា​ទូទៅ យុវវ័យ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​បាប​ បុណ្យ បនា្ទប់​ពី​ទទួល​ការ​អប់រំ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា។

Source: RFI Khmer Home Page | 4 Feb 2010 | 5:50 am

សិទ្ធិមនុស្ស/កម្ពុជា/បទ​សម្ភាសន៍ - លោក​ធន សារាយ៖ សិទ្ធិ​បញ្ចេញ​មតិ​កំពុង​រួញ​តូច​នៅ​កម្ពុជា

ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​នេះ នៅ​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «ត្រូវការ​សិទ្ធិ សេរីភាព​បញ្ចេញ​មតិ និង​យុត្តិធម៌»។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ RFI លោក ធន​សារាយ​បាន​លើក​ឡើង​ពី​ការរំលោភ​ដីធ្លី ការបណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ កាគំរាម​កំហែង​អ្នកទិតៀន​អាជ្ញាធរ និង​ជាពិសេស ការរឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។

Source: RFI Khmer Home Page | 3 Feb 2010 | 7:15 am

នយោបាយ - លោក ហ៊ុន សែន ពញាក់​អារម្មណ៍​មន្ត្រី​មិន​អោយ​ពុក​រលួយ

ប្រមុខរ​រដ្ឋាភិបាល​ខ្មែរ​លោក​ ហ៊ុន សែន បាន​ផ្តល់​ការ​អប់រំ​ដោយ​ប្រយោល​មួយ​នៅ​ថ្ងៃនេះ រំលឹក​ដល់​មន្ត្រី​របស់​លោក​មិន​អោយ​ប្រើប្រាស់​មធ្យោបាយ​បក្ស​ពួក និង​ពុក​រលួយ​ ដើម្បី​ទទួល​បាន​ការ​ឡើង​កាន់​តំណែង​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ។

Source: RFI Khmer Home Page | 3 Feb 2010 | 5:14 am

សុខភាព និង​អនាម័យ - ទា​ងាប់​រាប់​ម៉ឺន​ក្បាល នៅ​ខេត្ត​តាកែវ ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី H5N1

សត្វ​ទា​ជាង​មួយ​ម៉ឺន​ក្បាល ដែល​ឈឺ​ងាប់ កាលពី​ចុង​អាទិត្យ​មុន នៅ​ឯ​ស្រុក​​កោះ​អណ្តែត ខេត្ត​តាកែវ ជាប់​ព្រំដែន​ប្រទេស​វៀតណាម គឺ​បណ្តាល​មក​ពី​មេរោគ​ជំងឺ​ផ្តាសាយ​បក្សី H5N1។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​ពិសោធន៍​របស់​មន្ត្រី​ជំនាញ។​ នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​មន្ត្រី​ជំនាញ បាន​បើក​យុទ្ធនាការ សម្លាប់​​សត្វ​មាន់ទា​ជាង​មួយ​ពាន់​ក្បាល​ផ្សេង​ទៀត ព្រម​ទាំង​បោសសម្អាត និង​បាញ់​ថ្នាំ​រំងាប់​មេរោគ។

Source: RFI Khmer Home Page | 3 Feb 2010 | 3:32 am

សង្គម - ពិបាក​រក​ការងារ​ធ្វើ​ដោយសារ​កង្វះ​ខាតមេរៀន​អនុវត្តន៏​ផ្ទាល់

ក្រៅ​អំពី​បញ្ហា​ទីផ្សារ​ការងារ​តូច​ចង្អៀត ​និង​គុណភាព​អប់រំ​នៅ​មាន​កម្រិត​នោះ​ ​កង្វះ​ខាត​មេរៀន​អនុវត្តន៏​ផ្ទាល់​នៅ​ក្នុង​មហាវិទ្យាល័យ​ក៏​ជា​របាំង​រារាំង​និស្សិត​ក្នុង​ការ​ឈាន​ចូល​ក្នុង​ទីផ្សារ​ការងារ​ដែរ។​​​

Source: RFI Khmer Home Page | 3 Feb 2010 | 2:42 am

អាកាសចរណ៍ - កម្ពុជា​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​សង្គ្រោះ​គ្រោះថ្នាក់​យន្តហោះ

ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ និង​អគ្គលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល បាន​រៀបចំ​សមយុទ្ធ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ទ្រង់ទ្រាយ​ធំ​ដែល​កើត​ឡើង​ពី​គ្រោះថ្នាក់​យន្តហោះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ សមយុទ្ធ​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ ការងារ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។

Source: RFI Khmer Home Page | 2 Feb 2010 | 6:11 am

សង្គម - កុមារ​ដែល​គេ​បោះបង់​ចោល​នៅ​តែ​ជា​បញ្ហា​ចំបង​

បើទោះបីជា​ចំនួនកុមារ​ដែលត្រូវ​គេបោះបង់ចោល​មិនអាច​សន្និដ្ឋាន​បានយ៉ាងពិតបា្រកដ​ក៏ដោយ ក៏កត្តា​ជាច្រើន​នៅ​ក្នុង​សង្គម​​ខ្មែរបច្ចុប្បន្ន​ បង្ហាញ​អោយឃើញថា​ នេះ​ជា​បញ្ហា​​ចំបងមួយ។ ជំងឺអេដស៍ ​ភាពក្រីក្រ​ ជាពិសេស​ ការ​ធើ្វ​ចំណាក​​ស្រុក​របស់ស្រ្តី​ជាម្តាយ​មកកាន់​ទីក្រុង​ដើម្បីធើ្វការ ​និង​ការ​កើន​ឡើង​​នូវការរួមភេទ​ រវាងយុវវ័យ​ សុទ្ធ តែ ជា មូលហេតុ​ដែល​បណ្តាល​​អោយកុមារ​កាន់តែច្រើន ​ត្រូវ​គេ​បោះបង់​ចោល​ឬរស់នៅកំព្រា។

Source: RFI Khmer Home Page | 2 Feb 2010 | 1:47 am

នយោបាយ​ - លោក​សម ​រង្ស៊ី​ផ្តើម​យុទ្ធនាការ​ជួប​អ្នក​គាំទ្រ​តាម​វីដេអូ​ Conference

នៅថ្ងៃនេះ គណបក្សសម​រង្ស៊ី​​បាន​ផ្តើម​រៀបចំ​ជំនួប​ជាមួយ​សមាជិក​សកម្ម​​របស់​ខ្លួន​លើក​ដំបូង​ក្នុង​​ទីក្រុង​​ភ្នំពេញ​នៅ​ទី​ស្នាក់​កា​រ​កណ្តាល​គណបក្ស។ កម្មវិធី​ដូច​គ្នា​គ្រោង​​នឹង​រៀបចំ​នៅ​តាម​ទី​បណ្តា​​ខេត្ត​ផ្សេងៗទៀត។

Source: RFI Khmer Home Page | 1 Feb 2010 | 6:56 am

អនាម័យសុខភាព - អាការៈ​ជម្ងឺ​ផ្តាសាយបក្សី ​H5N1​ ផ្ទុះ​ឡើង​នៅ​ខេត្ត​តាកែវ​

សត្វទា​​រាប់​ម៉ឺន​ក្បាល នៅខេត្តតាកែវ ជាប់ព្រំដែន​ប្រទេស​វៀតណាម​ កំពុង​មាន​ជំងឺ និង​ស្លាប់ ។ មន្ត្រី​ជំនាញ​ ​កំពុង​ធ្វើ​ការពិសោធន៍​លើ​សំណាក​សត្វ​ទាំងនោះ​ហើយ។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​ប្រជាកសិករ បង្កើន​ការប្រុងប្រយ័ត្ន ​ជាមួយ​នឹង​ការលើក​កំពស់​អនាម័យ ក្នុង​ការរស់នៅ និង​ការចិញ្ចឹមសត្វមាន់ទា។

Source: RFI Khmer Home Page | 1 Feb 2010 | 4:53 am

សិល្បៈភាពយន្ត - ប្រទេស​កម្ពុជា​ត្រៀម​​រៀបចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ជា​លើក​ទី មួយ​

ប្រឈម​មុខ​នឹង​ការ​ធ្លាក់ចុះ​នៃ​វិស័យ​ភាពយន្តខ្មែរ​នា​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា ​ពិសេស​ក្រសួង​វប្បធម៌​​និង​វិចិត្រ​សិល្បៈ​​ បាន​សម្រេច​ចិត្ត​​​ឈាន​ចាប់​បើក​ទំព័រ​ថ្មី។ នៅ​ក្នុង​ខែ​តុលា​ឆ្នាំ ​២០១០​ខាង​មុខ មហោស្រព​ភាពយន្តអន្តរជាតិ​មួយ​នឹង​ត្រូវ​រៀបចំ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 1 Feb 2010 | 3:03 am

សេដ្ឋកិច្ច - ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​នៅ​មាន​សុខភាព​ល្អ​

ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​នៅមាន​សុខភាពល្អ បើទោះបី​ជា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​នេះ​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ប្រយោល​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បន្តិច​ក៏​ដោយ។ តើ​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​អោយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​អាច​គេច​ផុត​ពី​ឥទ្ធិពល​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នោះ?​

Source: RFI Khmer Home Page | 1 Feb 2010 | 1:47 am

នយោបាយ - ហ៊ុនសែន ៖ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ជិត​ចេញ​ហើយ

លោក​ ហ៊ុន​សែន បាន​ប្រកាស​ជា​សាធារណៈ​ថា​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ជិត​ចេញ​ហើយ​ ដូច្នេះ​មន្រ្តី​រាជការ​ជាន់​ខ្ពស់​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន។​ ​អ្នក​ប្រកាស​មិន​អស់​អាច​ជាប់​ទោស។

Source: RFI Khmer Home Page | 31 Jan 2010 | 7:48 am

កម្ពុជា​-ថៃ - ការ​ផ្ទុះ​អាវុធ​កាន់តែ​ញឹកញាប់​នៅ​តាម​ជាយ​ដែន​ខ្មែរ​ថៃ

ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រប៉េះ​រប៉ោះ​បាន​កើត​ឡើង​កាន់​តែ​ញឹកញាប់​នា​រយៈ​ពេល​ចុង​​ក្រោយ​នេះ​នៅ​តាម​បណ្តោយ​ជាយ​ដែន​ខ្មែរ​ថៃ​ទី​ដែល​ទាហាន​ទាំង​សង​ខាង​ប្រឈម​​មុខ​ដាក់​គ្នា​ជា​រៀង​រាល់​ថ្ងៃ។​ ស្នូរ​កាំភ្លើង​ឆ្លង​ឆ្លើយ​គ្នា​បាន​លាន់​ឮ​ឡើង​ជា​ថ្មី​ទៀត​កាល​​ពី​រាត្រី​ថ្ងៃ​សុក្រ​នៅ​ឯ​ព្រំដែន​ស្រុក​វាលវែង​ខេត្ត​ពោធិសាត់​ដែល​នាំ​ឲ្យ​ទាហាន​ថៃ​ម្នាក់​​បាន​ស្លាប់។​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​មាន​ការ​ផ្ទុះ​អាវុធ​នៅតាម​ជាយដែន​ក្នុង​រយៈ​​ពេល​តែ​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ។

Source: RFI Khmer Home Page | 31 Jan 2010 | 7:22 am

អក្សរសិល្ប៍​ខ្មែរ - ទំនាស់​រវាង​សភាវៈល្អ និង​សភាវៈអាក្រក់​ក្នុង​អក្សរសិល្ប៍ខ្មែរ

នៅ​ក្នុង​អក្សរសិល្ប៍​ខ្មែរ​ តាំង​ពី​រឿង​រាមកេរ្តិ៍ រហូត​មក​ទល់​នឹង​សម័យ​កាល​ទំនើប​នេះ គេ​តែងតែ​ឃើញ​មាន​ការ​ប្រឈម​មុខ​គ្នា​រវាង​សភាវៈ​ល្អ និង​សភាវៈ​អាក្រក់។ វ៉ាន់ឌី កាអុន​នឹង​ធ្វើ​ការ​វិភាគ​ទៅលើ​ទំនាស់​រវាង​សភាវៈល្អ និង​សភាវៈ​អាក្រក់​នេះ។

Source: RFI Khmer Home Page | 31 Jan 2010 | 5:57 am

ព្រំដែនកម្ពុជា-វៀតណាម - គណបក្ស​សម រង្ស៊ី​ជំរុញ​អោយ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ព្រំដែន​ថ្មី​ចំរុះ​បក្ស

អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី​ជំរុញ​អោយ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ព្រំដែន​ឯករាជ្យ​មួយដែល​មាន​តំណាង​មក​ពី​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ជាតិ។ ការធ្វើ​យ៉ាង​នេះ​ត្រូវ​បាន​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី​ពន្យល់​ថា គឺ​ដើម្បី​ចៀសវាង​ការខ្វែង​គំនិត​គ្នា​រវាង​បក្ស​ប្រឆាំង និង​រដ្ឋាភិបាល​ជុំ​វិញ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម។

Source: RFI Khmer Home Page | 31 Jan 2010 | 5:20 am

សេដ្ឋកិច្ច - សហជីព​ព្រួយ​បារម្ភ​ពី​អនាគត​វិស័យ​កាត់ដេរ

ខណៈ​ដែល​ក្រសួង​ពាណិជ្ជកម្ម​កំពុង​បន្ត​បញ្ចុះ​បញ្ចូល​សហរដ្ឋ​អាមេរិក​ឲ្យ​បន្ត​ផ្តល់​​ការ​អនុគ្រោះ​ដល់​ការ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ពី​ប្រទេស​​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១០​នេះ​ មេដឹកនាំ​សហជីព​កម្មករ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​​ទៀត​ អំពី​អនាគត​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា។​ វិស័យ​កាត់ដេរ​ដែល​ជា​សសរ​ទ្រូង​​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​​នៅ​​លើ​ទីផ្សារ​អន្តរជាតិ។

Source: RFI Khmer Home Page | 30 Jan 2010 | 3:23 am

បទ​វិភាគ​នយោបាយ - ឆន្ទៈ​នយោបាយ​ជា​គន្លឹះ​ដោះស្រាយ​រាល់​បញ្ហា

កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​លើក​ឡើង​អំពី​បាតុភាព​​អសកម្ម​ជា​ច្រើន​ក្នុង​ជួរ​កង​ទ័ព​ រាប់​ទាំង​អំពើ​ល្មើស​ច្បាប់​របស់​ឧត្តមសេនីយ​យោធា​​មួយ​ចំនួន​ផង។​ ការ​ព្រមាន​ធ្ងន់ៗ​ និង​ជា​សាធារណៈ​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​គោលដៅ​​កែ​លម្អ​ស្ថានការណ៍​ ដើម្បី​កំណែ​ទម្រង់​ស៊ីជម្រៅ​មួយ​ក្នុង​​វិស័យ​យោធា។​ គឺជា​​កំណែ​​ទម្រង់​ចាំបាច់​បំផុត​មួយ​ក្នុង​បរិបទ​នៃ​ការ​ឈ្លានពាន​ទឹក​ដី​​ ពី​សំណាក់​​ប្រទេស​ជិតខាង​​ ប៉ុន្តែ​កំណែ​ទម្រង់​នេះ​ទាមទារ​ចាំបាច់​នូវ​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល។

Source: RFI Khmer Home Page | 30 Jan 2010 | 2:59 am

នយោបាយ​-​បទ​យកការណ៍ - សង្គម​ស៊ីវិល​បញ្ចេញ​មតិ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី

សំណុំ​រឿង​ក្តីក្តាំ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​កំពុង​តែ​ផុលផុស​ក្តៅ​គគុក ក៏ព្រោះ​តែ​មេ​គណបក្ស​ប្រឆាំង​រូប​នេះ​ ត្រូវ​តុលាការ​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​២​ឆ្នាំ។ អ្នក​តាមដាន​សង្គម​នយោបាយ​ខ្មែរ​ក្នុង​មជ្ឈដ្ឋាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​យល់​ឃើញ​ផ្សេងៗ​គ្នា​លើ​ប្រធាន​រឿង​នេះ។

Source: RFI Khmer Home Page | 30 Jan 2010 | 12:54 am

សាលា​ក្តី​ខ្មែរ​ក្រហម​ - តុលាការ​ខ្មែរ​ក្រហម​ប្រកាស​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​សំណុំរឿង​ ០០២​

ការិយាល័យ​ផ្នែក​កិច្ចការ​សាធារណៈ ក្នុង​នាម​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​បិទ​ការ​ស៊ើប​អង្កេត​​សំណុំរឿង ០០២​នៅ​ថ្ងៃ​នេះ។ នេះ​ជា​ការ​ជូន​ដំណឹង​ដល់​សាធារណជន និង​ជាពិសេស​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​តុលាការ​ខ្មែរក្រហម។

Source: RFI Khmer Home Page | 29 Jan 2010 | 4:30 am

នយោបាយ - លោក​សម រង្ស៊ី៖ « ខ្ញុំ​សុខ​ចិត្ត​ប្រគល់​ខ្លួន តែ​ត្រូវ​ដោះលែង​ប្រជាជន​ជា​មុន »

ក្រោយ​ពី​បាន​ដឹង​ថា លោក​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​កាត់​ទោស​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​មក លោក ស​ម រង្ស៊ី បាន​ថ្លែង​ថា​ លោក​មិន​ឲ្យ​បាន​តម្លៃ​ទៅ​លើ​ការ​កាត់​ក្តី​នេះ​ទេ ហើយ​ថា លោក​សុខចិត្ត​ប្រគល់​ខ្លួន​ឲ្យ​តុលាការ ប្រសិន​បើ​អាជ្ញាធរ​យល់​ព្រម​ដោះ​លែង​ប្រជាជន​ដែល​កំពុ​ង​ជាប់​ឃុំ​ឃាំង​ ដោយ​ហេតុ​តែ​បាន​ចូល​រួម​ដក​បង្គោល​ព្រំដែន​ជា​មួយ​លោក។

Source: RFI Khmer Home Page | 29 Jan 2010 | 3:12 am

នយោបាយ - Human Right Watch ថា ហ៊ុន សែន ចង់​បំបាត់​ពហុបក្ស

បន្ទាប់ពី​គណបក្ស​ សម រង្ស៊ី ខ្លួន​ឯង អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watch ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​ការកាត់ទោស​លោក សម រង្ស៊ី ផង​ដែរ។ អង្គការ​Human Rights Watch បាន​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​បំបាត់​របប​ពហុបក្ស។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ប្រកាស​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

Source: RFI Khmer Home Page | 29 Jan 2010 | 3:11 am

សង្គម-​បទ​យកការណ៍ - យុវជន​ក្រីក្រ​នៅ​ជនបទ​កំពុង​ភ្ជាប់​ខ្លួន​ទៅ​កាន់​ពិភពលោក​តាម​រយៈ​ព័ត៌មាន​វិទ្យា

​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មួយ​នៅ​ទីក្រុង​ភ្នំពេញ​កំពុង​​ភ្ជាប់​ខ្លួន​យុវជន​ក្រីក្រ​នៅ​ជនបទ​ទៅ​កាន់​ពិភពលោក​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា។​ ជាទូទៅ នៅ​ក្នុង​ប្រទេស​កម្ពុជា ​​​យុវជន​នៅ​ជនបទ​មួយ​ចំនួន​ធំ​ ធ្លាប់​តែ​ឮ​គេ​និយាយ​ពាក្យ​កុំព្យូរទ័រ ​ប៉ុន្តែ​ពួកគេ​មិន​ដែល​ដឹងថា​កុំព្យូទ័រ​មាន​មុខងារ​ធ្វើអ្វី​បាន​ខ្លះ​នោះ​ទេ។​​​​

Source: RFI Khmer Home Page | 29 Jan 2010 | 3:01 am

នយោបាយ - សម រង្ស៊ី បន្ត​សំណុំរឿងព្រំដែន​ទៅអន្តរជាតិ

មិនទាន់​ចប់​នៅ​ឡើយ​ទេ​សំណុំ​រឿង​លោក​សម រង្ស៊ី។ ក្រោយពី​ត្រូវ​តុលាការ​ខេត្តស្វាយ​រៀង​ផ្តន្ទាទោស នៅ​ថ្ងៃ​នេះ លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ធ្វើ​សន្និសីទ​កាសែត​តាម​វីដេអូ​Conference​ពី​ប្រទេស​បារាំង ប្រកាស​ថា​លោក​នឹង​យក​សំណុំ​រឿង​​ព្រំដែន​កម្ពុជា-វៀតណាម​ទៅ​សហគមន៍​អន្តរជាតិ។

Source: RFI Khmer Home Page | 28 Jan 2010 | 6:00 am

ព្រំដែនខ្មែរ-ថៃ - សភាពការណ៍​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ត្រលប់​មក​ធម្មតា​វិញ

សភាពការណ៍​ នៅតាម​បណ្តោយ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ បាន​ធូរស្រាល​ឡើងវិញ​ហើយ ក្រោយ​មាន​ការ​ប្រជុំ​រវាង​មេបញ្ជាការ​សមរភូមិមុខ​ លោក​ឧត្តមសេនីយទោ​ស្រី ឌឹក និង​នាយសេនាធិការ​កងពល​លេខ៦​របស់​ថៃ។ ទាហាន​កម្ពុជា​ប្រាប់​ថៃ អោយ​ឈប់​ដើរល្បាត​ចូល​តំបន់​ដែល​កម្ពុជា​កាន់កាប់​ទៀត។

Source: RFI Khmer Home Page | 28 Jan 2010 | 3:58 am

កម្ពុជា-ថៃ - ភាព​តានតឹង​នៅ​តាម​ជាយ​ដែន​ខាង​លិច​

ទាហាន​ថៃ​បាន​បង្កើន​កម្លាំង​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ជា​ពិសេស​នៅ​តំបន់​ភ្នំទ្រព្យ​ដែល​​ពួកគេ​តែង​តែ​ទាមទារ​ថា​ជា​ទឹកដី​របស់​ខ្លួន។​ប្រភព​ពី​ជាយ​ដែន​ឲ្យ​ដឹង​ថា​កម្លាំង​ទាហាន​​ប៉ារ៉ា​ថៃ​ថែម​ទាំង​បាន​កាប់​ឆ្ការ​ព្រៃ​ដើម្បី​បោះ​ទីតាំង​នៅទី​នោះ​ទៀត​ផង​ប៉ុន្តែ​សកម្មភាព​​ទាំងនោះ​ត្រូវ​បាន​រារាំង​ដោយ​កង​ទ័ព​ខ្មែរ។

Source: RFI Khmer Home Page | 28 Jan 2010 | 3:34 am

សង្គម-បទយកការណ៍ - អត្រា​នៃ​អ្នក​ជក់​បារី​មាន​ការ​ថយ​ចុះ​

រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បានឈានទៅមុខ​មួយជំហ៊ាន​ទៀតហើយ​ក្នុងការ​ធ្វើអោយ​ប្រសើរឡើង​នូវ​សុខភាព​សាធារណៈ។ ថ្មីៗ​នេះ​អនុក្រិត្យ​ស្តីពី​ការបោះពុម្ព​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី​ត្រូវបាន​គេប្រកាស​អោយក្រុមហ៊ុន​ផលិត​ក្នុងស្រុក​និង​នាំចូល​បារី​ពី​បរទេស​ទាំងអស់អនុវត្ត​តាមជា​កំហិត។

Source: RFI Khmer Home Page | 28 Jan 2010 | 3:10 am

ប្រវត្តិសាស្រ្ត​​​កម្ពុជា​​ - ការ​បង្កើត​កម្លាំង​សាមគ្គីភាព​នៅ​ក្នុង​ប្រទេស​​នៅ​ថ្ងៃ​ ២៨​ មិថុនា​ ឆ្នាំ​​១៩៥៣

នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូម​រៀបរាប់​អំពី ការ​បង្កើត​កម្លាំង​សាមគ្គីភាព​នៅ​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី ២៨ មិថុនា​ឆ្នាំ​១៩៥៣។

Source: RFI Khmer Home Page | 28 Jan 2010 | 2:54 am

ខ្មែរក្រហម - អ្នក​ដាក់​ពាក្យ​បណ្តឹង​ស្នើ​សុំ​អោយ​មាន​ការ​កាត់ទោស​ឆាប់ៗ

ចូលមកដល់ថ្ងៃទី មុនការបិទបញ្ចប់ការដាក់ពាក្យបណ្តឹងលើសំណុំរឿងលេខ០០២ អង្គភាពជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមបានបន្តចុះធ្វើការសាកសួរ និងបំពេញបែបបទដាក់ពាក្យបណ្តឹងនៅតាមបណ្តាខេត្ត និងក្រុងនានា។

Source: RFI Khmer Home Page | 27 Jan 2010 | 5:23 am

នយោបាយ - កម្ពុជា​បដិសេធ​មិន​បញ្ជូន​កំលាំង​ទៅ​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៧ មករា​នេះ​ថា លោក​បាន​ច្រាន​ចោល​សំណើរ​សុំ​កង​កំលាំង​ដោះ​មីន​របស់​កម្ពុជា​ទៅ​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់​ដែល​កំពុង​មាន​សង្គ្រាម​ក្តៅ​គគុក​នៅ​ទី​នោះ។ ឆ្លើយ​តប​សំណើរ​របស់​អង្គការ​សហប្រជាជាតិ កម្ពុជា​ធ្លាប់​បាន​បញ្ជូន​កំលាំង​បោស​សំអាត​មីន​៤​លើក​រួច​មក​ហើយ​ទៅ​ប្រទេស​ស៊ូដង់។

Source: RFI Khmer Home Page | 27 Jan 2010 | 5:22 am

នយោបាយ - តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លោក​សម រង្ស៊ី ពីរ​ឆ្នាំ

តុលាការ​ខេត្ត​ស្វាយរៀង​បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើ​រូប​លោក​សមរង្ស៊ី​ចំនួន​ពីរ​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ជាង ៦០ លានរៀល នៅ​ក្នុង​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ ចំណែក​កសិករ​ពីរ​រូប​ទៀត គឺ​អ្នកស្រី​មាស ស្រី និង​លោក ព្រំ ជា ក៏​ត្រូវ​តុលាការ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ម្នាក់ៗ​មួយ​ឆ្នាំ។

Source: RFI Khmer Home Page | 27 Jan 2010 | 5:19 am

នយោបាយ-ព្រំដែន - សម រង្ស៊ី​បញ្ចេញ​ឯកសារ​ព្រំដែន រដ្ឋាភិបាល​គំរាម​ប្តឹង​បន្ថែម

នៅ​ថ្ងៃ​ពុធ​ទី​២៧​ស្អែក ដល់​ថ្ងៃ​ដែល​តុលាការ​ខេត្ត​ស្វាយរៀង​ នឹង​បើក​សវនាការជំនុំជម្រះ​សំណុំ​រឿង​របស់​លោក សម រង្ស៊ី ទាក់ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។ ទន្ទឹមគ្នា​នេះ លោក សម រង្ស៊ី ទើប​បាន​បញ្ចេញ​ឯកសារ​ថ្មី​ដែល​លោក​អះអាង​ថា ជា​ភស្តុតាង​បន្ថែម​ដែល​បញ្ជាក់​ថា តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​មួយ​ចំនួន​ត្រូវ​បាន​បោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា។

Source: RFI Khmer Home Page | 26 Jan 2010 | 6:54 am

សង្គម - គ្រូពេទ្យគុណធម៌

អស់រយៈពេលជាង បីឆ្នាំ​មកហើយ​ តាមរយៈ​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​ គ្រូពេទ្យនៅ​តាម​មន្ទីរពេទ្យរដ្ឋ និង​គ្លីនិក​ឯកជន​ជាង​មួយរយនាក់​​បានចុះ​តាមតំបន់​ដាច់ស្រយាល ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ក្រីក្រ​ដោយមិនគិតថៃ្ល។ នៅក្នុង​ទីក្រុងភ្នំពេញ ​គ្លីនិក​ចំនួន​បីបាន​បើកទា្វរ​រង់ចាំ​ជួយអ្នក​ទាំងនោះ​ ក្រោមផ្លាក​សមាគម​គ្រពេទ្យ​គុណធម៌​កម្ពុជា។ បច្ចុប្បន្ន ​រូបភាពសមាគម​កាន់តែធំ​ ប៉ុនែ្ត ​ពួកគាត់​មិនទាន់​ទទួលបាន​ការឧបត្ថម្ភ​​ជាអចិន្រៃ្តយ៍​ពីស្ថាបន័ណាមួយ​នៅឡើយទេ។

Source: RFI Khmer Home Page | 26 Jan 2010 | 6:52 am

សិទ្ធិមនុស្ស - ស៊ូប៊ែឌី៖ រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ពង្រឹង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក ស៊ូរិយ៉ា ប្រាសាទ ស៊ូប៊ែឌី (Surya Prasad Subedi) បាន​ប្រកាស នៅថ្ងៃនេះ​ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ឆន្ទៈ ដើម្បី​ពង្រឹង​វិស័យ​សិទ្ធិមនុស្ស នៅ​កម្ពុជា។ ក៏ប៉ុន្តែ​ ស្ថានភាព​សិទ្ធិមនុស្ស នៅប្រទេស​កម្ពុជា នាពេលបច្ចុប្បន្ន ត្រូវ​បាន​លោក​បេសកជន​អង្គការ​សហប្រជាជាតិ​រូបនេះ វាយតម្លៃ​ថា កម្ពុជា​មិនទាន់​អនុវត្ត ស្របតាម​តម្រូវការ​បទដ្ឋាន​អន្តរជាតិ​នៅឡើយ។

Source: RFI Khmer Home Page | 26 Jan 2010 | 6:41 am

កម្ពុជា - អ្នក​រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ​​លើ​ក្មេងស្រី​ព្រហ្មចារីត្រូវចាប់ខ្លួន

បណ្តាញ​រក​ស៊ីជួញ​ដូរ​​ផ្លូវ​ភេទកុមារ​មួយ​ត្រូវ​ប៉ូលិស​ខ្មែរ​សហការ​ជាមួយ​ប៉ូលិស​បារាំង​ក្របួចចាប់​បាន ដោយ​មាន​ការ​ឃាត់​ខ្លួន​​ជនជាតិ​អាមេរិក​ម្នាក់​ និង​ខ្មែរ​ពីរ​នាក់​ផង។ ​​ជនជាតិ​ខ្មែរ​ពីរ​រូប បាន​រក​ស៊ី​លក់​ក្មេង​ស្រី​ព្រហ្មចារី​ដល់​ពួក​ទេសចរ​ផ្លូវភេទ​តាំង​ពី​៧​ឆ្នាំ​មក​ហើយ​។ នេះ​បើ​តាមការ​ជូន​ដំណឹង​របស់​ប៉ូលិស​ខ្មែរ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

Source: RFI Khmer Home Page | 25 Jan 2010 | 7:01 am

សេដ្ឋកិច្ច - បើកទ្វារ​រោងចក្រ​ផលិត​ស្ករ​ស នៅ​កោះកុង

រោងចក្រ​ផលិត​ស្ករ​ស ធ្វើពី​អំពៅ ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ហើយ នៅ​ព្រឹក​​ថ្ងៃ​ច័ន្ទ ទី២៥ មករា ឆ្នាំ២០១០ នៅក្នុង​ទឹកដី​ខេត្តកោះកុង ជាប់​ព្រំដែន​ថៃ។ រោងចក្រ​នេះ វិនិយោគ​រួមគ្នា ដោយ​អ្នកវិនិយោគ​ចិនតៃវ៉ាន់, អ្នកវិនិយោគ​ថៃ និង​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​អ្នកវិនិយោគ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 25 Jan 2010 | 5:58 am

សេដ្ឋកិច្ច - ការនាំចេញ​និង​នាំចូល​របស់​កម្ពុជា​ថយចុះ​នៅ​ឆ្នាំ​២០០៩

របាយការណ៍​ផ្លូវការ​របស់​ធនាគារជាតិ​ នៃ​កម្ពុជា​ បាន​បង្ហាញ​ថា​ ការនាំចេញ​បានធ្លាក់ចុះ​ ១៨​ភាគរយ ​​​​រីឯ​ការនាំចូល​ មានការ​ធ្លាក់ចុះ​១៧​ភាគរយ​ នៅឆ្នាំ​២០០៩​​ បើបៀបធៀប​ទៅនឹង​ឆ្នាំ​២០០៨​កន្លងមក​។​ តើការធ្លាក់​ចុះនេះ​បណ្តាល​មកពី​កត្តាអ្វីខ្លះ?​

Source: RFI Khmer Home Page | 25 Jan 2010 | 5:56 am

សង្គម - កុមារី​តូចៗ​កាន់តែ​ច្រើន​ឡើង​ត្រូវ​គេ​ជួញ​ដូរ​ផ្លូវភេទ

រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​រួមគ្នា​នៅថ្ងៃ​សៅរ៍​នេះ​ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។​​ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​កុមារី​កាន់​តែ​មាន​អាយុ​តិច​ឡើងៗ​ត្រូវបាន​គេ​កេង​ប្រវ័ញ្ច​ព្រហ្មចារី។

Source: RFI Khmer Home Page | 25 Jan 2010 | 3:09 am

អក្សរសាស្ត្រ-វប្បធម៌ខ្មែរ - ការ​អាន​សៀវភៅ​នៅ​កម្ពុជា

ក្នុង​រយៈពេល​ជាង​១០ឆ្នាំ​ចុងក្រោយ​នេះ​​ ទោះបី​ជា​មាន​ការ​វាយលុក​ពី​សោតទស្សន៍​យ៉ាងណា​ក៏ដោយ ​ក៏​នៅ​តាម​បណ្ណាគារ​​ធំៗ​ក៏​ដូច​ជា​នៅតាម​តូប​លក់​សារពត៌មាន​និង​សៀវភៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែរ ​​គេ​ឃើញ​មាន​សៀវភៅ​​ និង​ទស្សនាវដ្តី​ដែល​មាន​ក្រប​លំអ​ដោយ​រូបភាព​ល្អៗ​ និង​រូបថត​ពណ៌​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​ចង់​ទិញ​យក​មក​អាន។ ភាពសម្បូណ៌បែប​នៃ​សៀវភៅ​និង​ទស្សនាវដ្តីនេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ បណ្តាជនខ្មែរ​  មិន​ថា​តែ​សិស្ស​និង​និស្សិត​ប៉ុណ្ណោះ​ទេ​កាន់​តែ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​អាន​សៀវភៅ​ជាង​ពី​មុន​ដូច​ជា​ប្រជាជន​ក្នុង​អារ្យ​ប្រទេសបន្តិច​ម្តងៗ​ហើយ។​ នេះ​ជា​សេចក្តី​សង្ឃឹម​ថ្មីនៅ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ខ្មែរ។​

Source: RFI Khmer Home Page | 24 Jan 2010 | 7:20 am

ព្រំដែនខ្មែរ-ថៃ - ទាហាន​ខ្មែរ-ថៃ​ផ្ទុះ​អាវុធ​ដាក់គ្នា​មួយប្រាវ​នៅ​ម្តុំ​ច្រក​ជាំតែ

នៅ​ម៉ោង​​ប្រមាណ ជាង​៩ព្រឹក ថ្ងៃ​អាទិត្យ​នេះ ទាហាន​ខ្មែរ និង​ទាហាន​ថៃ បានផ្ទុះ​អាវុធ​ដាក់​គ្នា​មួយ​ប្រាវ នៅ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ខាងកើត​ច្រកព្រំដែន​ព្រះវិហារ។ ហេតុការណ៍​ផ្ទុះអាវុធ​នេះ​បាន​កើត​ឡើង នៅ​ក្នុង​ពេល​ដែល​លោក​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស​កម្ពុជា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ព្រះវិហារ។

Source: RFI Khmer Home Page | 24 Jan 2010 | 6:56 am

អំពើពុករលួយ - លោក​ហ៊ុនសែន​ទូលថ្វាយ​មហាក្សត្រ​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដែល​អម​ដំណើរ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​​មួយ​ចំនួន​ផង​ បាន​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី​​ កាល​ពី​ថ្ងៃ​សុក្រ​ ចុង​សប្តាហ៍​នេះ ​ដើម្បី​រាយការណ៍​ អំពី​ការងារ​របស់​រដ្ឋាភិបាល។​ ក្នុង​​ចំណោម​ប្រធាន​បទ​សំខាន់​ៗ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង ​នា​ឱកាស​​នោះ​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​បញ្ហា​ចម្បង​មួយ ​ដែល​ប្រមុខ​រដ្ឋាភិបាល​បេ្តជ្ញា​ ចំពោះ​​ព្រះភក្ត្រ​ព្រះមហាក្សត្រ​ថា ​​ត្រូវ​តែ​បន្ត​ធ្វើ​ដោយ​ឥត​រាថយ។

Source: RFI Khmer Home Page | 24 Jan 2010 | 5:42 am

សង្គម - ប្រជាពលរដ្ឋ​រង​ការ​បណ្តេញចេញ​ពី​តំបន់​ដីក្រហម​រម្លឹក​អនុស្សាវរីយ៍​ឈឺចាប់

ប្រជាពលរដ្ឋ​ ដែល​ទទួល​រងការ​បណ្តេញចេញ ​ពីតំបន់​ដីក្រហម ​បានរម្លឹក​អនុស្សាវរីយ៍​ឈឺចាប់​ កាលពី​ព្រឹកមិញ ​នៅតំបន់​ដីក្រហម។ ប្រជាពល​រដ្ឋ​ប្រមាណ​ជា​២០០​នាក់ ​​រួមជាមួយ​តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ និង​តំណាង​គណបក្សសម​រង្ស៊ីផង ​​បាន​មកជួបជុំគ្នា ​នៅតំបន់​ដីក្រហម​ ដែលមាន​ទីតាំង ​នៅចន្លោះ​អគារបូឌិញ ​និង​ស្ថានទូត​រុស្ស៊ី​ ដើម្បី​ប្រារព្ធ​ខួបមួយឆ្នាំ​ នៃការ​បណ្តេញ​ចេញ​ដោយបង្ខំ​។

Source: RFI Khmer Home Page | 24 Jan 2010 | 5:34 am

អក្សរសិល្ប៍​ខ្មែរ - មូល​បទ​សំខាន់ៗ​នៃ​អ្នក​និពន្ធ​ខ្មែរ​នា​សតវត្សរ៍​ទី១៩ និង​សតវត្សរ៍ទី​២០

តើ​អ្វី​ខ្លះ​ជា​មូលបទ​សំខាន់ៗ ដែល​អ្នក​និពន្ធ​ខ្មែរ​នា​សតវត្សរ៍​ទី១៩ និង​សតវត្សរ៍​ទី​២០ ច្រើន​យក​មក​សរសេរ?

Source: RFI Khmer Home Page | 24 Jan 2010 | 4:29 am

ភាពយន្ត - សម្តេច​ក្រុម​ព្រះ​៖ ពី​អ្នក​នយោបាយ​មក​ជា​អ្នកផលិត​កុន

កាល​ពី ថ្ងៃ​សៅរ៍​សប្តាហ៍​មុន នៅ​ជាយ​ក្រុង​ប៉ារីស ព្រះអង្គ​បាន​ចាក់​បញ្ចាំង​សម្ពោធ​ខ្សែ​ភាពយន្ត​ដែល​ព្រះអង្គ​ទើប​ផលិត​ចប់​ក្នុង​ប្រទេស​កម្ពុជា។  វា​ជា​ការដាក់​បញ្ចាំង​ក្នុង​គោល​ដៅ​រក​ថវិកា​សម្រាប់​ឧបត្ថម្ភ​មូលនិធិ​សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​ដែល​ព្រះអង្គ​ទើប​បង្កើត​ឆ្នាំ ២០០៩​ដើម្បី​ជួយ​អ្នកក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​កាលៈទេសៈ​នេះ តើ​ព្រះរាជវង្ស​ពិត​ជា ឆ្ពោះ​ទៅ​កាន់​ការដក​ខ្លួន​ពី​ឆាក​នយោបាយ?

Source: RFI Khmer Home Page | 23 Jan 2010 | 9:19 am

នយោបាយ - តំណាងរាស្រ្ត​បក្សប្រឆាំង​ទាំងពីរ​ផ្គុំគ្នា​គាំទ្រ​លោក​សមរង្ស៊ី

តំណាង​រាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ ចំនួន​២៥​រូប​ និង​គណបក្ស​សិទ្ធិ​មនុស្ស​​ទាំង​៣រូប ​បាន​ប្រមូល​ផ្តុំ​គ្នា​ចុះ​ហត្ថលេខា ​លើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ដែល​មាន​​គោល​ដៅ​គាំទ្រ​បុព្វហេតុ​ នៃ​ទង្វើ​របស់​លោក​សម ​រង្ស៊ី​ ទាក់ទង​នឹង​ការ​ដក​តម្រុយ​​បង្គោល​ព្រំដែន​ ក្នុង​ខេត្ត​ស្វាយរៀង។ ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ទាំង​ពីរ​គណបក្ស​​ ដែល​រួបរួម​គ្នា​ ក្រោម​រូបភាព​នៃ​«ចលនា​នយោបាយ​ប្រជាធិបតេយ្យ»​នោះ ​ក៏​បាន​អំពាវ​​នាវ​ឲ្យ​អ្នក​ប្រជា​ធិបតេយ្យ​ទាំង​អស់​​រួមគ្នា​ ដើម្បី​គាំទ្រ​លោក​សម​រង្ស៊ី​ផងដែរ។

Source: RFI Khmer Home Page | 23 Jan 2010 | 6:18 am

បទសម្ភាសន៍ - ហម ស៊ុនរិទ្ធិ៖ "គួរ​មាន​វេទិកា​សង្គមស៊ីវិល​និង​រដ្ឋាភិបាល​និយាយពី​បញ្ហា​សិទ្ធិមនុស្ស"

នៅក្នុង​ដំណើរទស្សនកិច្ច​លើកទី២​របស់​លោក​ស៊ូយ៉ា ស៊ុបេឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា នៅក្នុង​សប្តាហ៍​នេះ លោក​បាន​លើក​សំណើ​ប្រាប់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថា អោយ​មាន​តំណាង​របស់​សង្គមស៊ីវិល ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ លោក​ហម ស៊ុនរិទ្ធិ នាយករង​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​គាំទ្រ​មតិ​នេះ​ដែរ។ លោក​បាន​ស្នើ​អោយ​មាន​រហូតដល់​វេទិកា​ជួបគ្នា​រវាង​សង្គមស៊ីវិល និង​រដ្ឋាភិបាល​ទៀតផង។

Source: RFI Khmer Home Page | 23 Jan 2010 | 5:34 am

សិទ្ធិមនុស្ស - គណបក្ស​សមរង្ស៊ី​ជួប​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ដោយគ្មាន​លោក​សមរង្ស៊ី

លោក​ស៊ូយ៉ា​ប្រាសាទ​ស៊ូប៊ែឌី​ ( Surya Prasad Subedi ) អ្នករាយការណ៍​ពិសេស ​របស់​អង្គការ​សហ​ប្រជាជាតិ​ ទទួលបន្ទុក​បញ្ហា​សិទ្ធិមនុស្ស​ នៅ​កម្ពុជា​ ចូល​ជួប​គណបក្ស​ប្រឆាំង​សម​រង្ស៊ី​ កាលពី​ព្រឹកមិញ នៅក្នុង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សម​រង្ស៊ី​ នៅ​ទីក្រុង​ភ្នំពេញ​។​ ក្នុងជំនួបនោះ​តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី​បាន​លើកឡើង​អំពី​កង្វល់​មួយ​ចំនួន ​និង​សំណើ​មួយ​ចំនួន​ទៅកាន់​លោក​​ស៊ូប៊ែឌី។

Source: RFI Khmer Home Page | 23 Jan 2010 | 5:33 am

នយោបាយ/បទវិភាគ - ទំនាក់ទំនង​ដ៏​គ្រោតគ្រាត​រវាង​បក្សប្រឆាំង​និង​ព្រះរាជវាំង

ស្ថាប័ន​ព្រះមហាក្សត្រ​បាន​បង្ហាញ​ពី​ការ​ថ្នាំង​ថ្នាក់​យ៉ាង​ខ្លាំង​ចំពោះ​គណបក្ស​ប្រឆាំង។ ការ​ថ្នាំង​ថ្នាក់​នេះ​បាន​ស្តែង​ឡើង ​តាម​រយៈ​លិខិត​ពីរ​ច្បាប់ ​របស់​អ្នក​អង្គម្ចាស់​ស៊ីសុវត្ថិ​​ ធម្មិកោ​ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ ឆ្លើយ​តប​ចំពោះ​គណបក្ស​សម​​រង្ស៊ី​ ដែល​បាន​ស្វះស្វែង​រក​ព្រះរាជ​អន្តរាគមន៍ ​ពី​សម្តេច​ឪ ​ក្នុង​សំណុំ​រឿង​ដក​តម្រុយ​​បង្គោល​ព្រំដែន​ ក្នុង​ខេត្ត​ស្វាយរៀង។​ ខ្លឹម​សារ​នៃ​លិខិត​ទាំង​ពីរ​នេះ​បាន​បង្ហាញ​ពី​​ទំនាក់​ទំនង​ដ៏​គ្រោត​គ្រាត ​រវាង​ព្រះរាជ​​វាំង ​និង​គណបក្ស​សម​រង្ស៊ី។

Source: RFI Khmer Home Page | 23 Jan 2010 | 5:29 am

នយោបាយ - រំលឹក​ខួប​ប្រាំ​មួយ​ឆ្នាំ សព​លោក ជា វិជ្ជា ប្រធាន​សហជីព​កម្មករ

២២ មករា ២០០៤-២២​មករា ២០១០ ថ្ងៃ​ស្អែក​នេះ ជា​គម្រប់​ខួប​ប្រាំ​មួយ​ឆ្នាំ​គត់​នៃ​សព​លោក ជា វិជ្ជា ប្រធាន​សហជីព​កម្មករ ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ នៅ​តូប​លក់​កាសែត ក្បែរ​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ។

ប្រាំមួយ​ឆ្នាំ​កន្លង​ផុត​ទៅ តែ​ឃាតករ​ពិត​ប្រាកដ ដែល​បាន​បាញ់​សម្លាប់​ប្រធាន​សហជីព ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​រូប​នេះ នៅ​តែ​មិន​ទាន់ ត្រូវ​បាន​ផ្តន្ទា​ទោស​នៅ​ឡើយ។

Source: RFI Khmer Home Page | 22 Jan 2010 | 5:04 am

នយោបាយ - សម្រែក​រក​យុត្តិធម៌ លាន់​ឮ​ម្តង​ទៀត ក្នុង​ខួប​ប្រាំមួយ​ឆ្នាំ សព​លោក ជា វិជ្ជា

ថ្ងៃ២២ មករា​នេះ ជា​ខួប​គម្រប់​ប្រាំ​មួយ​ឆ្នាំ​គត់​ នៃ​សព​លោក ជា វិជ្ជា ប្រធាន​សហជីព​កម្មករ ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ នៅ​តូប​លក់​កាសែត ក្បែរ​វត្ត​លង្កា ក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​២០០៤។ ក្នុង​ពិធី​រំឮក​ខួប​នៅ​ព្រឹកមិញ សម្រែក​ទាមទារ​រក​យុត្តិធម៌ ត្រូវ​បាន​លាន់​​ឮ​យ៉ាង​កង​រំពង​ជា​ថ្មី​ម្តង​ទៀត។ នោះ​គឺ​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ រដ្ឋាភិបាល ចាប់​ឃាតករ​ពិត​មក​ផ្តន្ទាទោស។

Source: RFI Khmer Home Page | 22 Jan 2010 | 5:01 am

សារព័ត៌មាន​ - កាសែត​មនសិការ​ខ្មែរ​នឹង​បើក​ការ​ផ្សាយ​ឡើង​វិញ​ក្នុង​ខែ​មករា​នេះ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ទើប​តែ​បាន​អនុញ្ញាត​អោយ​កាសែត​មនសិការ​ខ្មែរ​របស់​លោក ដាំ សិទ្ធិ កាលពី​ថ្ងៃ​ទី​២១​មករា ម្សិលមិញ​ បន្ត​អាជ្ញា​ប័ណ្ណ​ផ្សព្វផ្សាយ​សារព័ត៌មាន​នេះ​ឡើង​វិញ បន្ទាប់​ពី​សារព័ត៌មាន​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង​នេះ បាន​បិទទ្វារ​អស់​រយៈពេល​៥​ខែ​មក​ហើយ។

Source: RFI Khmer Home Page | 22 Jan 2010 | 4:37 am

សេដ្ឋកិច្ច​-​បទ​យកការណ៍ - ការប្រកួតប្រជែង​ជំរុញ​អោយ​អាជីវករ​កែលម្អ​សេវាកម្ម​និង​គុណភាពផលិតផល

​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ និង​ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​ផង​នោះ​​ អាជីវករ​នីមួយៗ​ចាប់​ផ្តើម​កែ​លម្អ​សេវាកម្ម​ និង​គុណភាព​ផលិតផល​របស់ខ្លួន។​​

Source: RFI Khmer Home Page | 22 Jan 2010 | 2:40 am

តុលាការ​ខ្មែរក្រហម​-​បទ​យកការណ៍ - តើ​ឌុច​អាច​នឹង​ត្រូវ​បាន​គេ​កាត់ទោស​ក្នុង​ករណី​០០២​ដែរ​ឬ​ទេ?

នៅក្នុង​ការប្រកាស​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​លេខ​០០២ ដែល​មាន​ជន​ជាប់​ចោទ​ទាំង​៥រូប មាន​សំណួរ​ចោទ​សួរ​ថា​ តើ​ជន​ជាប់​ចោទ​ កាំង ហ្គេចអ៊ាវ ហៅ​ឌុច អតីត​ប្រធាន​គុក​ទួលស្លែង ដែល​ទើប​តែ​បញ្ចប់​ការ​កាត់ទោស​នៅ​ក្នុង​ករណី​០០១ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ ឆ្នាំ២០០៩ ​អាច​នឹង​ត្រូវ​គេ​កាត់ទោស​ជាថ្មី​ម្តង​ទៀត​នៅក្នុង​ករណី​ ០០២ នា​ពេល​ខាង​មុខ​ដែរ​ឬ​ទេ?

Source: RFI Khmer Home Page | 21 Jan 2010 | 7:21 am

ប្រវត្តិសាស្ត្រ​កម្ពុជា - ព្រះ​រាជបូជនីកិច្ច​ទាមទារ​ឯករាជ្យ ដំណាក់ការ​ទីពីរ

នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូម​រៀបរាប់​អំពី ព្រះ​រាជបូជនីយកិច្ច​ទាមទារ​ឯករាជ្យ ដំណាក់ការ​ទីពីរ នៅ​ឆ្នាំ ១៩៥៣។

Source: RFI Khmer Home Page | 21 Jan 2010 | 7:09 am

កម្ពុជា​-​ថៃ - ថាក់ស៊ីន បាន​ចេញ​ពី​កម្ពុជា​វិញ​ហើយ

បន្ទាប់ពី​បាន​ស្នាក់​នៅ​កម្ពុជា​មួយ​យប់ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ថាក់ស៊ីន បាន​ចាក​ចេញ​ពី​កម្ពុជា​វិញ​ហើយ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក ថាក់ស៊ីន បាន​ចេញ​ដំណើរ​ទៅ​ទីក្រុង​ឌូបៃ​វិញ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ប្រាក់ សុខុន រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី។

Source: RFI Khmer Home Page | 21 Jan 2010 | 4:17 am

សង្គម​ - ព្រះរាជ​អំណោយ​ដ៏​កម្រ​

ប្រជារាស្រ្ត​ទីទទ័ល​ក្រ​ចំនួន ៨០​គ្រួសារ​ដែល​មួយ​ចំនួន​រស់នៅ​តាម​សំណង់​មិន​រៀបរយ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ភ័ព្វ​សំណាង​បាន​ទៅ​រស់​នៅ​ក្នុង​និគម​ព្រះ​នរោត្តម​សីហមុនី។ និគម​ព្រះ​នរោត្តម សីហមុនី​រួម​មាន ៨០​លំនៅឋាន​។ គឺ​ជា​ការ​បរិច្ចាក​ព្រះរាជទ្រព្យ​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​សាងសង់​ឡើង​ប្រមាណ​ជា ១០​គីឡូ​ម៉ែត្រ​ខាង​លិច​រាជធានី​ភ្នំពេញ។

Source: RFI Khmer Home Page | 20 Jan 2010 | 8:04 am

អាកាសធាតុ - វិសម្ពាធ​មូ​សុង​ឦសាន​ធ្វើ​អោយ​កម្ពុជា​ត្រជាក់​

កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​វិសម្ពាធ​ខ្យល់​មូសុងឦសាន​​​ដែល​ធ្វើ​​អោយ​កម្ពុជា​​ស្ទើរតែ​ទាំង​មូល​មាន​អាកាសធាតុ​ត្រជាក់​ជាង​ធម្មតា ព្រមទាំង​មាន​ភ្លៀង​រលឹម​ផង។ ក្រសួង​ធនធាន​ទឹក​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់​ស្តីពី​ការវិវឌ្ឍន៍​នៃ​វិសម្ពាធ​នេះ។

Source: RFI Khmer Home Page | 20 Jan 2010 | 7:40 am

ប្រវត្តិសាស្រ្ត​​កម្ពុជា​ - រាជបូជនីយកិច្ច​"ដើម្បី​ឯករាជ្យខ្មែរ​របស់​ព្រះបាទនរោត្តម ស៊ីហនុ

នៅក្នុង​នាទី​ប្រវត្តិសាស្ត្រ​ខ្មែរ​ថៃ្ង ព្រហស្បតិ៍​ សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូម​ជំរាប​ជូន​អស់​លោក​អំពី​  « រាជបូជនីយកិច្ច ដើម្បី  ឯករាជ្យ​ខ្មែរ​របស់ ព្រះបាទ នរោត្តម សីហនុ។

Source: RFI Khmer Home Page | 20 Jan 2010 | 7:18 am

នយោបាយ​ - សម្តេច​ឳ ​នរោត្តម​ សីហនុ​ ច្រាន​ចោល​សំណើ​ជួយ​​លោក ​សមរង្ស៊ី​

ព្រះករុណា សម្តេច​ឳ នរោត្តម សីហនុ បាន​បដិសេធ មិន​ជួយ​លោក សម រង្ស៊ី ពាក់​ព័ន្ធ​នឹង​សំណុំរឿង​លោក​សមរង្ស៊ី ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ ជា​ការ​បដិសេធ ដែល​សម្តេច​ឳ លើក​ហេតុផល​ថា សព្វថ្ងៃ​ព្រះអង្គ​បាន​យាង​ចូល​និវត្តន៍ និង មិន​ជ្រៀតជ្រែក​ក្នុង​បញ្ហា​នយោបាយ​ទៀត​ឡើយ។

Source: RFI Khmer Home Page | 20 Jan 2010 | 5:52 am

សិទ្ធិមនុស្ស - បេសកជន UN ជួប​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្តារ​ទំនាក់ទំនង​រវាងគ្នា​​ឡើងវិញ

លោក ស៊ូយ៉ា ប្រសាទ ស៊ូប៊ែឌី ( Surya Prasad Subedi ) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​៣០ មករា។ នៅ​ពេល​ផ្តើម​ទស្សនកិច្ច នៅ​ព្រឹក​មិញ លោក ស៊ូប៊ែឌី បាន​ជួប​សន្ទនា​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ គឺ​ជា​ការសន្ទនា ដោយ​បើក​បេះដូង និយាយ​អស់​បញ្ហា​ទៅ​វិញ​ទៅ​មក ក្នុង​ន័យ​ស្ថាបនា លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

Source: RFI Khmer Home Page | 19 Jan 2010 | 5:23 am

សង្គម​-បទ​យកការណ៍ - តួនាទី​ជួយ​អ្នក​ក្រីក្រ​របស់​វត្ត​អារាម​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់

ទន្ទឹម​នឹង​ពេល​ដែល​ប្រទេស​កម្ពុជា​វិវត្តន៍​ទៅ​រក​ភាព​ទំនើប​ សម្ភារៈនិយម​ ទីអារាម​មួយ​ចំនួន​ខិតខំ​កែលំអ​វិហារ​ និង​កុដ​របស់​ខ្លួន​អោយ​មាន​លក្ខណៈ​​ទំនើប​ និង​ធំ​ទូលាយ។ ប៉ុនែ្ត​គេ​សង្កេត​ឃើញ​ថា​គ្រួសារ​ក្រីក្រ​មិន​សូវ​ជា​ទទួល​អោយ​ស្នាក់​នៅ​ក្នុង​វត្តដូច​ពេល​មុនៗទេ​ ជាពិសេស​វត្ត​នៅ​ទីក្រុង​ភ្នំពេញ។ ព្រះ​សង្ឃ​គ្រប់គ្រង​វត្ត​មួយ​ចំនួន​អះអាង​ពី​ភាព​អនាធិបតេយ្យ​នៅ​ពេល​មាន​វត្តមាន​ គ្រួសារ​ក្រីក្រច្រើន។

Source: RFI Khmer Home Page | 19 Jan 2010 | 5:20 am

នយោបាយ - តុលាការ​ស្វាយរៀង​អនុញ្ញាត​អោយ​តំណាងរាស្ត្រ​ សមរង្ស៊ី ចូល​​សួរ​សុខទុក្ខ​អ្នក​ភូមិ​ជាប់​ឃុំឃាំង

អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង​អនុញ្ញាត​អោយ​ចូល​ជួប​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​២​នាក់​ដែល​ត្រូវ​ជាប់​ឃុំឃាំង​ ដោយសារ​បាន​ពាក់ព័ន្ធ​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​លោក សម រង្ស៊ី។ ក្រុម​សមាជិក​គណបក្ស សម រង្ស៊ី ក៏​បាន​បន្ត​ដំណើរ​ទៅ​ព្រំដែន​កម្ពុជា​វៀតណាម កន្លែង​កើត​ហេតុ​ផង​ដែរ។

Source: RFI Khmer Home Page | 19 Jan 2010 | 4:51 am

វិស័យ​កងទ័ព​ - នាយក​រដ្ឋមន្ត្រី​ ប្រកាស​ពង្រឹង​សមត្ថភាព​កងទ័ព​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឯកសណ្ឋាន ថ្នាក់​នាយ​ឧត្តមសេនីយ៍ ផុត​លេខ ផ្កាយ​មាស ៥ បាន​ប្រកាស​យ៉ាង​ម៉ឹង​ម៉ាត់ នៅ​ថ្ងៃ​នេះ អំពី​ការ​ពង្រឹង និង ពង្រីក​សមត្ថភាព​កងទ័ព​កម្ពុជា។

Source: RFI Khmer Home Page | 18 Jan 2010 | 7:21 am

សេដ្ឋកិច្ច - គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​គាំទ្រ​ការ​លុប​ចោល​​ក្រុម​ហ៊ុន​មិន​ធ្វើ​សកម្មភាព

គណបក្ស​ប្រឆាំង​សម​រង្ស៊ី ​​​គណបក្ស​​​សិទ្ធិមនុស្ស​​​និង​​​​អង្គការ​​សង្គម​ស៊ីវិល​​បាន​​ប្រកា​ស​​គាំទ្រ​​ចំពោះ​​ការលុបចោល​​ក្រុមហ៊ុន​ចំនួន​៥០​ដែល​មិន​ធ្វើ​សកម្មភាព​បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​។​

Source: RFI Khmer Home Page | 18 Jan 2010 | 7:16 am

អក្សរសាស្រ្ត​កូរ៉េ​ខាងត្បូង និង​អក្សរសាស្រ្ត​ខ្មែរ - សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស

លោក​គឹម វូឈុង​ដែល​ជា​ប្រធាន​ស្ថាបនិក​នៃ​បណ្តុំ​សហគ្រាស ឌេវូ បាន​និពន្ឋ​រឿង​នេះ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​ចំពោះ​យុវជន​កូរ៉េ និង​យុវជន​ក្នុង​ពិភពលោក​ទាំង​មូល។ សៀវភៅ សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស​បង្ហាញ​អំពី​ការត្រិះរិះ​ពិចារណា​ទៅ​លើ​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ដែល​មាន​ជាអាទិ៍​ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍​នៃ​ការសិក្សា​ការងារ និង​មុខ​តំណែង​របស់​ស្រី្ត​ក្នុង​សង្គម​ជាតិ។ល។

Source: RFI Khmer Home Page | 18 Jan 2010 | 6:51 am

នយោបាយ - គណបក្ស​​សិទ្ទិ​​មនុស្ស​ អំពាវនាវ​​ឲ្យ​​ថៃ​​បញ្ឈប់​​ការ​​បាញ់​​​លើ​​ពលរដ្ឋ​​ខ្មែរ​​

តំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស បាន​សរសេរ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក អាប់ភីស៊ីត វេចាជីវ៉ា អោយ​អន្តរាគមន៍​ប្រាប់​ទៅ​ទាហាន​ថៃ​អោយ​ឈប់បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ខ្មែរ​ឆ្លងដែន​ស៊ីឈ្នួល​កាប់​ឈើ​លើ​ទឹកដី​ថៃ។

Source: RFI Khmer Home Page | 18 Jan 2010 | 6:47 am

ចិន-កម្ពុជា - កម្ពុជា​ចិន​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន ១៤​តម្លៃ ១២០០​លាន​ដុល្លារ

ក្នុង​ដំណើរ​ទស្សនកិច្ច លោក​អនុ​ប្រធានាធិបតី​ចិន ស៊ី យិនពីង រយៈពេល ៣​ថ្ងៃ​មក​កាន់​ប្រទេស​កម្ពុជា ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ កម្ពុជា និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន ១៤​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

Source: RFI Khmer Home Page | 18 Jan 2010 | 2:28 am

ជំងឺ​គេង​មិន​លក់ - រក​មូល​ហេតុ​ឃើញ​ទើប​ការព្យាបាល​មាន​ប្រសិទ្ធ​ភាព

គេង​មិន​លក់ គេង​មិន​ឆ្អែត​មិនត្រឹម​តែ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​សុខភាព​ទៀត​ផង។ ការ​ប្រើ​ថ្នាំ​ខ្លះ​ហាក់​មាន​ប្រសិទ្ធភាព តែ​វា​អាច​ផ្តល់​ផល​អាក្រក់​ទៅ​ថ្ងៃ​ក្រោយ។ ការ​ព្យាបាល​បាន​ទទួល​លទ្ធផល​ល្អ ត្រូវ​រក​​ប្រភព​ដើម​របស់វា​ជាមុន​សិន។

Source: RFI Khmer Home Page | 18 Jan 2010 | 1:10 am

សេដ្ឋកិច្ច - ចិន​​វិនិយោគ​ច្រើន​​ជាង​​គេ​នៅ​កម្ពុជា​

នៅ​ក្នុង​​រយៈ​ពេល​​ ១៥​​ឆ្នាំ​ចុង​ក្រោយ​​នេះ​​ ប្រទេស​​​ចិន​​វិនិយោគ​​ច្រើន​​ជាង​គេ​​នៅ​​​កម្ពុជា​ ​រី​ឯ​​ប្រទេស​​ជប៉ុន​​វិញ​​​​បាន​​បោះទុន​​​តិច​​ជាង​គេ​​ក្នុង​ចំណោម​​ប្រទេស​​ចំនួន ​​១០​។ ​​តើ​​ប្រទេស​​ចិន​​ចាប់​​អារម្មណ៍​​​លើ​​វិស័យ​អ្វី​ខ្លះ?​​​

Source: RFI Khmer Home Page | 18 Jan 2010 | 12:00 am

នយោបាយ - គណៈ​ប្រតិភូ​សភា​ខ្មែរ​អញ្ជើញ​ទៅ​ចូល​រួម​វេទិកា​សភា​អាស៊ី​ប៉ាស៊ីហ្វីក

គណៈ​ប្រតិភូ សភា​ខ្មែរ​បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​សភា​អាស៊ី​ប៉ាស៊ីហ្វីក​នៅ​ក្នុង​ប្រទេស​សឹង្ហបុរី​ហើយ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។ កិច្ច​ប្រជុំ​ដែល​មាន​រយៈពេល ៤​ថ្ងៃ​នឹង​ជជែក​គ្នា​អំពី​បញ្ហា​នយោបាយ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ នា​ពេល​អនាគត។

Source: RFI Khmer Home Page | 17 Jan 2010 | 6:54 am

អក្សរសិល្បិ៍​ខ្មែរ - រឿង​មរណមាតា

នៅ​ថ្ងៃ​អាទិត្យ​នេះ​លោក​វ៉ាន់ឌី កាអុន​សូម​លើក​យក​រឿង​មរណមាតា​មក​បកស្រាយ​ជូន​លោក​អ្នក​ជា​ទី​សណ្តាប់៕

Source: RFI Khmer Home Page | 17 Jan 2010 | 5:57 am

ព្រះវិហារ - មន្រ្តី​យោធា​ខ្មែរ​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ភ្នំ​ទ្រព្យ

ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ខ្មែរ​បាន​ចុះ​ទៅ​តំបន់​ភ្នំទ្រព្យ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​យោធា។ វត្តមាន​របស់​មន្ត្រី​យោធា នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​អំពី​ភាពតានតឹង​ខាង​យោធា​ដែល​បាន​កើត​ឡើង​ជា​ថ្មី​នៅ​ឯ​តំបន់​ភ្នំទ្រព្យ។ ប៉ុន្តែ​ឧត្តម​សេនីយ៍​យោធា​ខ្មែរ​អះអាង នៅ​ថ្ងៃ​នេះ​ថា ស្ថានការណ៍​យោធា​នៅ​តាម​ជាយដែន​ស្ថិត​ក្នុង​សភាព​ធម្មតា​ទេ។

Source: RFI Khmer Home Page | 17 Jan 2010 | 5:12 am

ការវិភាគ​នយោបាយ - ពន្ធនាគារ​មិន​សំខាន់​សម្រាប់​អ្នកនយោបាយ

តុលាការ​ខេត្ត​ស្វាយរៀង​ដែល​នឹង​បើក​សវនាការ​កាត់​ក្តី​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​នា​ថ្ងៃ ២៧​មករា​ខាង​មុខ​នេះ​ប្រាកដ​ជា​នឹង​គ្មាន​វត្តមាន​របស់​លោក​សម រង្ស៊ី​ឡើយ។ ជន​ជាប់​ចោទ​ដ៏​សំខាន់​ក្នុង​រឿងក្តី​មួយ​នេះ​ដែល​ជា​អ្នកតំណាង​រាស្រ្ត និង​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ផង​នោះ បាន​ចាកចេញ​ពី​ប្រទេស​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០០៩​ម៉្លេះ​ដើម្បី​គេច​ចេញ​ពី​ការចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ តើ​ពន្ធនាគារ​ពិត​ជា​សំខាន់​សម្រាប់​ប្រជាប្រិយ​អ្នក​នយោបាយ​មែន​ឬ?

Source: RFI Khmer Home Page | 16 Jan 2010 | 5:32 am

បទសម្ភាសន៍ - ជា មុនី៖ បើ​អាមេរិក​បន្ត​យក​ពន្ធ​នាំ​ចូល វិស័យ​កាត់ដេរ​កម្ពុជា​នឹង​ដួល

លោក​ជា មុនី​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​លោកស្រី​Nancy Pelosi សមាជិក​សភា​អាមេរិក កាល​ពី​ដើម​សប្តាហ៍​នេះ​ដើម្បី​សុំ​អោយ​អាមេរិក​លើក​លែង​ពន្ធ​នាំ​ចូល​ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា​ទៅ​អាមេរិក។ បើ​គ្មាន​ការអនុគ្រោះ​ពន្ធ​នាំ​ចូល​សំលៀកបំពាក់​នេះ​ពី​អាមេរិក​ទេ លោក​ជា មុនី​ថ្លែង​ថា វិស័យ​កាត់ដេរ​កម្ពុជា​ក្នុង​ឆ្នាំ ២០១០​នេះ​នឹង​មាន​បញ្ហា។

Source: RFI Khmer Home Page | 16 Jan 2010 | 5:25 am

ប្រាក់បៀវត្សរ៍ - រដ្ឋាភិបាល​ចាប់​អនុវត្ត​នយោបាយ​រឹតត្បិត​ថវិកា

នៅ​ក្នុង​ការអនុវត្តន៍​នយោបាយ​បង្កើន​ចំណូល​ថវិកា​ជាតិ រដ្ឋាភិបាល​កំពុង​ចាប់​ផ្តើម​អនុវត្ត​ការរឹតត្បិត​ចំណាយ​របស់​ខ្លួន​ដែល​មិន​សូវ​ចាំបាច់។ នយោបាយ​ដែល​តម្រូវ​ឲ្យ​ក្រសួង ស្ថាប័នរដ្ឋ​ទាំងឡាយ​កាត់​ប្រាក់​ចំណាយ​សម្រាប់​បេសកកម្ម និង​ប្រាក់​លើក​ទឹកចិត្ត​នានា​របស់​មន្ត្រី​រាជការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​មិន​ល្អ​ខ្លះ​ចេញ​ពី​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់។ យ៉ាងណា ក៏​ដោយ​រដ្ឋាភិបាល​ទំនង​ជា​មិន​ថយ​ក្រោយ​ឡើយ។

Source: RFI Khmer Home Page | 16 Jan 2010 | 5:07 am

សិទ្ធិ​មនុស្ស - មតិ​ខ្វែង​គ្នា​ជុំ​វិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

លោក​ស៊ូយ៉ា​ប្រាសាទ​ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច​លើក​ទី​ពីរ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​នេះ។ ស្រប​ពេល​ទស្សនកិច្ច​នេះ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​វាយ​តម្លៃ​ខុស​គ្នា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

Source: RFI Khmer Home Page | 16 Jan 2010 | 5:03 am

អត្ថបទ​ខ្លី\ហៃទី\កម្ពុជា - កម្ពុជា​ផ្តល់​ជំនួយ​ដល់​ជន​រងគ្រោះ​នៅ​ហៃទី

ប្រទេស​កម្ពុជា​ប្រកាស​ផ្តល់​ជំនួយ​ដល់​ជន​រងគ្រោះ​នៅ​ហៃទី​ចំនួន​ប្រាំម៉ឺន​ដុល្លារ​អាមេរិក។ ទឹកប្រាក់​នេះ​គឺ ដើម្បី​ចូលរួម​ចំណែក​សម្រាល​ដល់​ទុក្ខ​លំបាក​របស់​ប្រជាជន​ហៃទី​ដែល​កំពុង​ជួប​ការលំបាក បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​គ្រោះ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​នេះ។

Source: RFI Khmer Home Page | 16 Jan 2010 | 4:56 am

រញ្ជួយ​ដីនៅ​ហៃទី​ - កម្ពុជា​រំលែក​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ហៃទី

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក​ហ៊ុន សែន​បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ហៃទី​កាល​ពី​ថ្ងៃ​ទី ១៤​មករា។ សារ​រំលែក​ទុក្ខ​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​លោក Jean-Max BELLERIVE​នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​ហៃទី​មាន​ខ្លឹមសារ​ជួយ​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​ហៃទី​ដែល​រងគ្រោះ​ដោយ​ការរញ្ជួយ​ដី។

Source: RFI Khmer Home Page | 15 Jan 2010 | 6:58 am

សេដ្ឋកិច្ច - កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​រក​ការប្រកួត​ប្រជែង​ដ៏​តឹងតែង​នា​ពេល​អនាគត

តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​សមាគម​អាស៊ាន និង​ប្រទេស​ចិន គឺ​ជា​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា​ផង និង​ជា​ការប្រឈម​ផង។ តើ​អ្វី​ទៅ​ជា​ឱកាស និង​អ្វី​ទៅ​ជា​ការប្រឈម?

Source: RFI Khmer Home Page | 15 Jan 2010 | 6:00 am

នយោបាយ - ខួប ១ ឆ្នាំ សម្ព័ន្ធភាព​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស

ថ្ងៃ ១៥ មករា ២០០៩-ថ្ងៃ ១៥ មករា ២០១០, ថ្ងៃ​នេះ គឺ​គម្រប់​ខួប ១ ឆ្នាំ នៃ​ថ្ងៃ​ចុះ​កិច្ច​ព្រមព្រៀង​បង្កើត​សម្ព័ន្ធភាព​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក​កឹម សុខា។ ជា​សម្ព័ន្ធភាព​ដែល​មាន​ត្រឹម​តែ​ឈ្មោះ ហើយ​នៅ​ខួប​គម្រប់ ១​ឆ្នាំ, នៅ​ថ្ងៃ​នេះ គណបក្ស​ប្រឆាំង​ទាំង ២​នៅ​តែ​មិន​អាច​រលាយ​ចូល​គ្នា​បាន។

Source: RFI Khmer Home Page | 15 Jan 2010 | 5:46 am

សមរង្សី/បង្គោល​ព្រំដែន - រដ្ឋាភិបាល​ប្រតិកម្ម​លើ​ការប្រមូល​ស្នាម​មេដៃ​គាំទ្រ​លោក​សម រង្ស៊ី

មន្ត្រី​របស់​រដ្ឋាភិបាល​បាន​ថ្លែង​ថា គណបក្ស​សម រង្ស៊ី​កំពុង​ធ្វើ​ប្រជាភិថុត​លើ​បញ្ហា​ព្រំដែន ហើយ​ថា កំពុង​បង្ខំ​ប្រជាពលរដ្ឋ​អោយ​ចុះ​ហត្ថលេខា​គាំទ្រ​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់។ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី​លោកយឹម សុវណ្ណ​បាន​ប្រតិកម្ម​ថា ប្រធាន​គណបក្ស​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។

Source: RFI Khmer Home Page | 15 Jan 2010 | 5:24 am

នយោបាយ - សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ ជំនះ​ទៅ​ជួប​កសិករ​ជាប់​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​

សមាជិក​សភា​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃទី​១៤​មករា​នេះ​ថា ពួកគេ​នៅតែ​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ ប្រជាកសិករ ២ រូប ដែល​កំពុងជាប់​ឃុំឃាំង នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី ១៩ មករា សប្តាហ៍​ក្រោយ។ ជាការ​សម្រេច បន្ទាប់ពី​ក្រសួង​មហា​ផ្ទៃ បាន​បដិសេធ​សំណើសុំ​របស់​បក្ស​ប្រឆាំង​នេះ។

Source: RFI Khmer Home Page | 14 Jan 2010 | 5:30 am

កីឡា - អស់​ផ្ទះ​ដើម្បី​ប្រដាល់​និង​បក្ស​

ប៉ែន សារិន អ្នក​រៀបចំ​ប្រដាល់​ក្បាច់​គុណ​បុរាណ​ខ្មែរ​ក្រៅ​រង្វង់​សហព័ន្ធ​សុខចិត្ត​រស់នៅ​ជាមួយ​សៃវៀន​ប្រដាល់​ចល័ត​របស់​ខ្លួន ដើម្បី​ការពារ​ក្បាច់គុណ​ដ៏​ចំណាស់​របស់​ខ្មែរ។

Source: RFI Khmer Home Page | 14 Jan 2010 | 3:15 am

កិច្ច​ការ​បរទេស - ប្រមុខ​ការទូត​កម្ពុជា ថ្កោល​ទោស​ថៃ និង អំពាវនាវ​កុំ​ឲ្យ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់

ប្រមុខ​ការទូត​ប្រទេស​កម្ពុជា លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​ធ្វើការ​ថ្កោល​ទោស​ជា​ថ្មី​ម្តង​ទៀត លើ​ទាហាន​ថៃ ដែល​បាន​បាញ់​សម្លាប់ គ្មាន​ប្រណី​ដៃ​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ជាយដែន។ ពលរដ្ឋ​ខ្មែរ ដែល​បាន​នាំគ្នា​ចូល​ឆ្លង​ដែន​ខុស​ច្បាប់ ទៅ​រក​អនុផល​ព្រៃឈើ នៅ​លើ​ខ្នង​ភ្នំ​ដងរែក​ តំបន់​ព្រំដែន​កម្ពុជា​-​ថៃ។

Source: RFI Khmer Home Page | 13 Jan 2010 | 5:09 am

សង្គម - កម្ពុជា​ស្វែង​រក​អ្នក​ផលិត​ស្បែកជើង​មាន​រូប​ទង់​ជាតិ​ខ្មែរ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​លោក ហោ ណាំហុង បាន​ថ្លែង​ថា លោក​បាន​បញ្ជា​អោយ​មាន​ការ​ស្រាវ​ជ្រាវ​រក​អ្នក​ផលិត​ស្បែក​ជើង​ប៉ាតា​ដែល​មាន​ដាក់​រូប​ទង់​ជាតិ​កម្ពុជា។ រដ្ឋមន្ត្រី​ការបរទេស​ចាត់ទុក​ថា ការ​ផលិត​ស្បែក​ជើង​មាន​រូបភាព​ទង់​ជាតិ​ខ្មែរ​នេះ គឺ​ជា​ការ​មើល​ងាយ​ជាតិ​ខ្មែរ។

Source: RFI Khmer Home Page | 13 Jan 2010 | 3:51 am

ព័ត៌មាន​ខ្លី - អាមេរិក​ឧបត្ថម្ភ​វគ្គ​បណ្តុះបណ្តាល​ព័ត៌មានវិទ្យា​នៅ​ក្រសួង​យុត្តិធម៌

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​មូនិធិ​ជិត​២​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ច្បាប់​កម្ពុជា ដោយ​ធ្វើបាន​ធ្វើការ​បណ្តុះ​បណ្តាល​ចៅក្រម មេធាវី និង​បាន​ផ្តល់​ដល់​សាធារណៈជន នូវ​ការ​ស្វែង​រក​ព័ត៌មាន​ស្តីពី​តុលាការ។

Source: RFI Khmer Home Page | 13 Jan 2010 | 3:33 am

ខ្មែរ​ក្រហម​-​បទយកការណ៍ - ខ្សែ​ជីវិត លោក ប៊ូ ម៉េង ត្រូវ​បាន​ចង​ក្រ​ងជា​សៀវភៅ

ជន​ដែល​រួច​ផុត​ពី​សេចក្តី​ស្លាប់​នៅ​មន្ទីរ ស២១ ឬ គុក​ទួលស្លែង និង យុត្តិធម៌​សម្រាប់​អនាគត គឺ​ជា​ចំណងជើង​សៀវភៅ ដែល​ចង​ក្រង​អំពី​ជីវិត​របស់​លោក ប៊ូ ម៉េង អតីត​អ្នក​ទោស នៅ​គុក​ទួលស្លែង។ លោក ប៊ូ ម៉េង ជា​អ្នក​រួច​ជីវិត​ម្នាក់ ក្នុង​ចំណោម​អ្នកទោស ៧ នាក់ ដែល​បាន​រួច​ខ្លួន ពី​ការ​កាប់​សម្លាប់​នៅ​គុក​ទួលស្លែង ក្នុង​ជំនាន់​ខ្មែរ​ក្រហម។

Source: RFI Khmer Home Page | 13 Jan 2010 | 12:55 am

នយោបាយ​ - IRI ៖ ការ​​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ កាន់​តែ​កើន​ឡើង​

វិទ្យាស្ថាន​សាធារណរដ្ឋ សម្រាប់​កិច្ចការ​អន្តរជាតិ របស់​សហរដ្ឋអាមេរិក ហៅ​កាត់ថា IRI បាន​បង្ហាញ​នូវ​លទ្ធផល​ស្ទង់​មតិ​ថា រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ស្ថិត​នៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ។

Source: RFI Khmer Home Page | 12 Jan 2010 | 4:05 am

កសិកម្ម - ពិព័រណ៍​គោ​ជា​លើក​ទី​ ១​ដើម្បី​​លើក​ទឹកចិត្ត​កសិករ​ខ្មែរ​

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ គោ​ប្រភេទ​ថ្មី​ជាង ៥០​ក្បាល គោ​ប្រាម៉ាន់​ដែល​នាំ​ចូល​មក​ពី​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​យក​មក​បង្ហាញ​និង​ដាក់​លក់​នៅ​ក្នុង​ពិព័រណ៍​គោ​លើក​ទី ១​នៅ​ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល។

Source: RFI Khmer Home Page | 12 Jan 2010 | 2:11 am

កម្ពុជា​-​ថៃ - គ្មាន​គម្រោង​ជួបគ្នា​រវាង​លោក ហោ ណាំហុង និង កាស៊ីត ឡើយ

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹង​ជួប​ជុំ​គ្នា​រយៈពេល​២​ថ្ងៃ​ ដើម្បី​ចូលរួម​ប្រជុំ​ជា​ច្រើន​ស្តី​ពី​ការ​ពង្រឹង​ចំណង​អាស៊ាន។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ហោ ណាំហុង នឹង​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ចប្រជុំ​ទាំង​នេះ ហើយ​បន្ត​ទៅ​ចូល​រួម​ក្នុង​វេទិកា​អាស៊ី​បូព៌ា​-​អាមេរិកឡាទីន​នៅ​ទី​ក្រុង​តូក្យូ​ទៀត។ គ្មាន​ជំនួប​ក្រៅ​ផ្លូវការ​ទាក់ទង​រវាង​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ​ត្រូវ​បាន​គ្រោង​ទុក​ឡើយ។

Source: RFI Khmer Home Page | 11 Jan 2010 | 5:49 am

ព័ត៌មាន​វិទ្យា - ទីផ្សារ​ការងារ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​មាន​លក្ខណៈ​តូច​ចង្អៀត

បើទោះបី​ជាវិស័យ​ព័ត៌មាន​វិទ្យា​នៅ​កម្ពុជា​មាន​ការរីកចម្រើន​ខ្លាំងយ៉ាង​ណាក៏ដោយ​ក៏​ទីផ្សារ​ការងារ​ក្នុង​វិស័យនេះ​នៅ​មិនទាន់​អាចស្រូប​យក​និស្សិត​ជំនាញ​ក្នុង​វិស័យ​នេះ​បានច្រើន​នៅ​ឡើយ​ទេ​។​តើ​នេះ​បណ្តាល​មកពី​មូលហេតុ​អ្វី?

Source: RFI Khmer Home Page | 11 Jan 2010 | 4:54 am

អភិវឌ្ឍន៍​អគ្គិសនី - កម្ពុជា កំពុង​ពង្រីក​បណ្តាញ​អគ្គិសនី នៅ​ទូទាំង​ប្រទេស

គណៈរដ្ឋមន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទើប​តែ​បាន​អនុម័ត​នូវ​គម្រោង​វិនិយោគ ដែល​​មាន​ទឹក​ប្រាក់​សរុប ១០៧,៦ លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អនុស្ថានីយ៍ និង ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​កំពង់ចាម ប្រវែង ១១០ គីឡូ​ម៉ែត្រ។

Source: RFI Khmer Home Page | 11 Jan 2010 | 4:36 am

កសិកម្ម - អ្នក​ផលិត​អង្ករ​ក្នុង​ស្រុក​និង​អ្នក​ទិញ​​អង្ករ​មក​ពី​បរទេស​​​នឹង​ជួប​គ្នា​នៅ​សប្តាហ៏​ក្រោយ​នេះ​

នៅថ្ងៃទី​១៤​ខែមករា​ខាងមុខនេះ អ្នក​ផលិត​អង្ករ​កម្ពុជា​និង​អ្នក​ទិញ​អង្ករ​មកពី​បរទេស​នឹង​ជួបគ្នា​នៅ​ទីក្រុង ភ្នំពេញ​ដើម្បី​រក​មធ្យោបាយ​នាំ​អង្ករ​ចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បន្ថែម​ទៀត។

Source: RFI Khmer Home Page | 10 Jan 2010 | 4:50 am

ប្រភេទ​​អក្សរ​សិល្ប៍​ខ្មែរ - ប្រលោម​លោក​​និង​​អំពី​​ សាស្រ្តាល្បែង​ឬ​​រឿង​​ល្បែង​​

នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​ វ៉ាន់ ឌី​កាអុន សូម​និយាយ​រៀបរាប់​អំពី​ប្រភេទអក្សរសិល្ប៍ផ្សេងៗ ជាពិសេស អំពី ប្រលោម​លោក​និង​អំពី សាស្រ្តាល្បែង​ឬ រឿង​ល្បែង។

Source: RFI Khmer Home Page | 10 Jan 2010 | 4:00 am

អក្សរ​សាស្ត្រ-វប្បធម៌​ខ្មែរ​ - បទពិសោធន៍​ខ្លះ​ៗ​នៃ​ការ​សិក្សា​លើ​អត្ថបទ​វិជ្ជា​

អត្ថបទវិជ្ជា​​ គឺ​វិជ្ជា​លើ​អត្ថបទ ( Science des textes) ជា​មុខ​វិជ្ជា​សិក្សា​មាន​លក្ខណៈ​ជា​វិទ្យាសាស្រ្ត ក្នុង​ករណី​ណា​ដែល​យើង​សិក្សា​ឲ្យ​បាន​ម៉ត់ចត់ ព្រោះ​យើង​ត្រូវ​ការ​ចំណេះ​ដឹង​ផ្នែក​មុខ​វិជ្ជា​​ឯទៀតៗ ​​ក្នុង​មែក​ធាង​អក្សរសាស្ត្រ​​និង​មនុស្សសាស្ត្រ​​ និង​យល់​អត្ថបទ​ដល់​ជម្រៅ​។​ នៅ​ពេល​នោះ​ហើយ​ ដែល​យើង​ចាត់​ទុក​ការ​សិក្សា​លើ​អត្ថបទ​មាន​លក្ខណៈ​បែប​វិទ្យាសាស្រ្ត។ ​បណ្ឌិត​ ឃីង​ ហុក​ឌីបាន​លើក​ប្រធាន​បទ​នេះ​មក​មាន​ប្រសាសន៍ពន្យល់​ក្នុង​​សិក្ខាសាលា​មួយ ​រៀប​ចំ​ដោយ​សមាគម​អក្សរសិល្បិ៍​ នូ ហាច​ ​នៅ​វិទ្យាស្ថាន​ពុទ្ឋសាសនបណ្ឌិត្យ​​នា​រាជធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៥។​

Source: RFI Khmer Home Page | 10 Jan 2010 | 2:00 am

កម្ពុជា-ចិន - កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-ចិន​​កាន់​តែ​ស៊ី​ជម្រៅ​

បើ​ទោះ​បី​​ជា​​​​កម្ពុជា​​និង​​ចិន​​មាន​​ទំនាក់​​ទំនង​​ការ​ទូត​​​ជា​​មួយ​គ្នា​យ៉ាង​ស្អិត​ល្មួត​​ហើយ​​​ក៏​​ដោយ​ ក៏​ប្រទេស​ទាំងពីរ​នេះ​នៅ​តែ​បន្ត​ពង្រឹង​ចំណង​​ទាក់ទង​​ការទូត​​របស់​​​ខ្លួន​​ឲ្យ​​កាន់​​​តែ​រឹង​មាំ​​ថែម​​ទៀត​ឥត​ឈប់​ឈរ​។

Source: RFI Khmer Home Page | 10 Jan 2010 | 2:00 am

សាលាក្តី​ខ្មែរ​ក្រហម - ការស៊ើបអង្កេត​សំណុំ​រឿង​០០២​ ចប់​សព្វ​គ្រប់

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ហៅ​កាត់​ថា​តុលាការ​ខ្មែរ​ក្រហម​គ្រោង​នឹង​ជូន​ដំណឹង​ជា​សាធារណៈ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ​អំពី​ការ​បញ្ចប់​ការ​ស៊ើប​​អង្កេត​លើ​សំណុំ​រឿង​០០២។ ​គឺជា​សំណុំ​រឿង​ដែល​ទាក់ទង​នឹង​អតីត​មេដឹកនាំ​ជាន់ខ្ពស់​​ខ្មែរ​ក្រហម​ទាំង​៤​រូប ​គឺ​នួន​ជា ​ខៀវ​សំផន ​អៀង​សារី​និង​អៀង​ធិរិទ្ធ។​

Source: RFI Khmer Home Page | 9 Jan 2010 | 7:23 am

នយោបាយ/បទសម្ភាសន៍ - លោក ​សម​ ​រង្ស៊ី​ មិន​​អាច​​ជាប់​​ពន្ធនាគារ​ដោយ​គ្មាន​ន័យ​​នោះ​ទេ​

មាន​មតិ​ផ្សេង​ៗ​គ្នា​ចេញ​ពី​សមាជិក​គណបក្ស​សម រង្ស៊ី ទាក់ទង​នឹង​ការ​រក​ដំណោះស្រាយ​សំរាប់​លោក​សម រង្ស៊ី​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​របស់​តុលាការ។ នៅ​ក្នុង​បទសម្ភាសន៍​ជា​មួយ​​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​លោក​យឹម សុវណ្ណ​បាន​អះអាង​ថា សមាជិក​គណបក្ស​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន។

Source: RFI Khmer Home Page | 9 Jan 2010 | 7:10 am

ខ្មែរ​ក្រហម​-​បទ​យកការណ៍ - ប្រជាជន​ខ្មែរ​-​អ៊ីស្លាម​រំលឹក​ពី​ឧក្រិដ្ឋកម្ម​សម័យ​ប៉ុលពត

ព្រឹត្តិការណ៍​នៃ​ការ​សម្លាប់​ទៅលើ​បងប្អូន​ជនជាតិ​ខ្មែរ-អ៊ីស្លាម​នៅក្នុង​ភូមិ​ទ្រា​ ឃុំ​ទួលទ្រា​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​កំពង់ចាម​កាលពី​ជាង​៣០ឆ្នាំ​មុន ស្ថិត​នៅ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​ ដែល​ពួកគេ​សព្វថ្ងៃ​បាន​ស្នើសុំ​អោយ​មាន​ការចោទ​ប្រកាន់​ពី​បទប្រល័យ​ពូជសាសន៍​ទៅលើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

Source: RFI Khmer Home Page | 9 Jan 2010 | 7:03 am

តុលាការ - សវនាការ​រឿង​ក្តី​លោក ​សម ​រង្ស៊ី​ កំណត់​​បើក​​នៅ​ថ្ងៃទី​ ២៧ ខែ​​​មករា​

សវនាការ​រឿង​ក្តី​លោក​សម​រង្ស៊ី​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​កំណត់​បើក​ធ្វើ​នៅ​ថ្ងៃ​​២៧​មករា​ខាង​មុខ​នេះ​ហើយ។

Source: RFI Khmer Home Page | 9 Jan 2010 | 6:56 am

អាមេរិក-កម្ពុជា - វ៉ាស៊ីនតោន​ចង់​ផ្សះមុខ​របួស​ការទូត​ជាមួយ​កម្ពុជា

ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​សមាជិក​សភា​អាមេរិក​៣​រូប​មក​កាន់​ប្រទេស​កម្ពុជា​នៅ​​ក្នុង​សប្តាហ៍​នេះ​គឺ​ជា​ព្រឹត្តិការណ៍​មួយ​គួរ​ឲ្យ​កត់​សម្គាល់។​ប្រធាន​គណៈប្រតិភូ​គឺ​លោក​​Eni Faleomaveaga ប្រធាន​អនុកម្មការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​អាស៊ីប៉ាស៊ីហ្វិក​​បាន​​បង្ហាញ​មុខ​នៅ​ក្នុង​ទិវា​រំលឹក​ខួប​ទី​៣១​នៃ​ថ្ងៃ​៧​មករា។

Source: RFI Khmer Home Page | 9 Jan 2010 | 6:56 am

កម្ពុជា - រដ្ឋាភិបាល​ចាប់ផ្តើម​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដោយ​ប្រើ​វីដេអូ Conference

គណរដ្ឋមន្ត្រី​កម្ពុជា​បាន​ចាប់​ផ្តើម​លើក​ដំបូង​បំពាក់​វីដេអូConference​ដើម្បី​អនុញ្ញាត​ឲ្យ​អភិបាល​ខេត្ត​អាច​មើល​ឃើញ​ការ​ប្រជុំ​ថ្នាក់​រដ្ឋាភិបាល​រៀងរាល់​ថ្ងៃ​សុក្រ។ នេះ​ជា​វិធានការ​មួយ​ដែល​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន​អះអាង​ថា​ដើម្បី​ប្រសិទ្ធ​ភាព​ការងារ។

Source: RFI Khmer Home Page | 8 Jan 2010 | 7:34 am

សុខភាព-អនាម័យ - មន្ត្រី​សុខាភិបាល៖ ប្រយ័ត្ន​ជម្ងឺ​អាសន្នរោគ!

លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺឆ្លង​របស់​ក្រសួង​សុខាភិបាល បាន​ប្រកាស​អំពាវនាវ នៅ​ថ្ងៃសុក្រ​នេះ ឲ្យ​ប្រជាជន​ខ្មែរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ចំពោះ​ជម្ងឺ​អាសន្នរោគ ដែល​បាន​រាលដាល នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា។ ករណី​ចុងក្រោយ​បាន​ផ្ទុះឡើង នៅ​ខេត្ត​កំពង់ចាម និង បាន​សម្លាប់​ជីវិត​កម្មការិនី​កាត់ដេរ​ម្នាក់ កាល​ពី​ថ្ងៃទី៥ មករា ថ្មីៗ​នេះ។

Source: RFI Khmer Home Page | 8 Jan 2010 | 6:41 am

ព័ត៌មាន​វិទ្យា​-​បទ​យកការណ៍ - កំណើន​នៃ​តម្រូវការ​កុំ​ព្យូទ័រ

តម្រូវការ​ផ្នែក​កុំព្យូទ័រ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការកើន​ឡើង​២០​ភាគរយ​ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១០។ ប៉ុន្តែ​បើ​គិត​ក្នុង​ក្រប​ខណ្ឌ​តំបន់​វិញ​​ ការ​ប្រើប្រាស់​កុំព្យូទ័រ​នៅ​កម្ពុជា​នៅ​មាន​ចំនួន​តិច​តួច​ណាស់។​

​​វិស័យ​ដែល​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ជាង​គេ​ គឺ​វិស័យ​ទូរគមនាគមន៍​ និង​ធនាគារ។

Source: RFI Khmer Home Page | 8 Jan 2010 | 6:26 am

ប្រវត្តិសាស្រ្ត​កម្ពុជា - កម្ពុជា​មុន​ព្រះ​រាជបូជនកិច្ច​​របស់​ព្រះបាទ​នរោត្តម​សីហនុ

នៅក្នុង​នាទី​ប្រវត្តិសាស្ត្រ​ខ្មែរ​ថៃ្ង ព្រហស្បតិ៍​ សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូម​ជំរាប​ជូន​អស់​លោក​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ នៅ​មុន​ព្រះ​រាជបូជនកិច្ច​ ដើម្បី​ឯករាជ្យ​​របស់​ព្រះ​បាទ​នរោត្តម​សីហនុ។

Source: RFI Khmer Home Page | 7 Jan 2010 | 6:59 am

កីឡា - កីឡា​ផ្សា​រ​ភ្ជាប់ ៧​មករា

កីឡា​យុទ្ធសិល្ប៍​ចំនួន​ជាង​ដប់​ប្រភេទ​ត្រូវ​បាន​គេ​រៀបចំ​សំដែង​នៅ​ស្តាត​អូឡាំពិក​ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣១ ទិវា​ជ័យជំនះ ៧​មករា។ ជាមួយ​គ្នានេះ គ្រូ​បង្ហាត់​ក្បាច់គុណ​ដែល​មាន​វ័យ​ចំណាស់​មាន​ឱកាស​ថ្លែង​ពី​ការពិត​នៅ​ក្នុង​របប​ប៉ុល ពត​ដែល​របប​នេះ​បាន​បំបាត់​ទាំងស្រុង​ការលេង​កីឡា​គ្រប់​ប្រភេទ។

Source: RFI Khmer Home Page | 7 Jan 2010 | 6:30 am

នយោបាយ - ថ្ងៃ​រំដោះ ៧​មករា​ប្រារ​ព្ធ​ឡើង​ជាមួយ​នឹង​​ការផ្តល់​អត្ថន័យ​ផ្សេងៗ​គ្នា

៧​មករា ១៩៧៩-៧​មករា ២០១០ ថ្ងៃ​នេះ ប្រទេស​កម្ពុជា ជាពិសេស គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​ទិវា​រម្លឹក​ខួប​លើក​ទី ៣១ ឆ្នាំ នៃ​ថ្ងៃ​ជ័យជំនះ លើ​របប​ខ្មែរក្រហម យ៉ាង​អធិក​អធម។ ថ្នាក់​ដឹកនាំ​កំពូល​ទាំង ៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា អង្គទូត និង​អ្នកគាំទ្រ​ប្រមាណ ១​ម៉ឺន​នាក់ បាន​ជួបជុំ​សាទរ​ទិវា​ជ័យជម្នះ ៧​មករា នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភ្នំពេញ នា​ព្រឹកមិញ។

Source: RFI Khmer Home Page | 7 Jan 2010 | 6:10 am

កម្ពុជា អាមេរិក - សមាជិក​សភា​អាមេរិក​ពិភាក្សា​បញ្ហា​ពាណិជ្ជកម្ម និង​បំណុល​ជាមួយ​កម្ពុជា

សមាជិក​សភា​អាមេរិក ៣​រូប​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា នៅ​ថ្ងៃ​នេះ។ ប្រធាន​គណៈប្រតិភូ​សមាជិក​សភា លោក​អេនី ហ្វាលេអូម៉ាវេហ្កា Eni FALEOMAVAEGA​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​សហ​ប្រតិបត្តិការ​អាមេរិក​កម្ពុជា។ ទស្សនកិច្ច​របស់​សមាជិក​សភា​អាមេរិក​ក៏​ដើម្បី​ស្វែង​យល់​អោយ​កាន់​តែ​ច្រើន​ពី​កម្ពុជា។

Source: RFI Khmer Home Page | 7 Jan 2010 | 5:45 am

នយោបាយ - សម រង្ស៊ី៖ ខ្ញុំ​នឹង​ទទួល​បាន​អភ័យ​ឯកសិទ្ធិ​មក​វិញ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ

នៅ​ថ្ងៃ​អាទិត្យ ទី២៩ វិច្ឆិកា​នេះ លោកសម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារំាង បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​ពី​បញ្ហា​ព្រំដែន មាន​ទំាង​ព្រំដែន​ប៉ែក​ខាង​កើត និង​ប៉ែក​ខាង​លិច។ ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី សង្ឃឹម​ថា​នឹង​ទទួល​បាន​អភ័យឯកសិទ្ធិ​តំណាងរាស្រ្ត​មក​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ តែ​លោក​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ ខែ​ដែល​លោក​ត្រូវ​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ​ទេ។

Source: RFI Khmer Home Page | 6 Jan 2010 | 5:03 am

នយោបាយ - គណបក្ស សមរង្ស៊ី បញ្ជូន​ស្នាម​មេដៃ ទៅ​ព្រះ​មហាក្សត្រ និង​សម្តេចឪ

គណបក្ស​ សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ជូន​ស្នាម​មេដៃ​របស់​សកម្មជន​អ្នក​គាំទ្រ​ជាង ៣០០០ នាក់ ទៅ​កាន់​ព្រះមហាក្សត្រ និង​អតីត​ព្រះមហាក្សត្រ​-​សម្តេច​ឪ។ កិច្ច​ប្រឹងប្រែង​នេះ ដើម្បី​ជួយ​ដល់ ​លោក​​ សម​ រង្ស៊ី ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក្នុង​រឿង​ដក​តម្រុយ​បង្គោល​​ព្រំដែន និង ដើម្បី​ឲ្យ​លោក​ សម រង្ស៊ី ទទួល​បាន​អភ័យ​ឯកសិទ្ធិ វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ។

Source: RFI Khmer Home Page | 6 Jan 2010 | 4:55 am

កម្ពុជា​-ឡាវ - កម្ពុជា​-​ឡាវ ពិភាក្សា​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ

តំណាង​រដ្ឋាភិបាល​កម្ពុជា ឡាវ បាន​បញ្ចប់​ការជួប​ពិភាក្សា​គ្នា​នៅ​ប្រទេស​ឡាវ​រយៈពេល​២​ថ្ងៃ​ ដើម្បី​ពង្រឹង​ចំណង​សហប្រតិបត្តិការ​ទ្វេ​ភាគី​ លើ​គ្រប់​វិស័យ។ នៅ​ក្នុង​ចំណោម​ប្រធានបទ​នៃ​ការពិភាក្សា​​ទាំង​នោះ ការ​បោះ​បង្គោល​​ព្រំដែន ក៏​ជា​ប្រធានបទ​សំខាន់​មួយ​ដែរ  ដែល​ភាគី​ទាំងពីរ​ត្រូវ​​ជម្រុញ​​បញ្ចប់​​ការងារ​ដែល​​នៅ​សេស​សល់។

Source: RFI Khmer Home Page | 6 Jan 2010 | 3:14 am

នយោបាយ - ការរួបរួម​គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​ជាតិ​និយម​នៅ​តែ​ជាប់​គាំង

ជាច្រើន​ខែ​មក​ហើយ គណបក្ស​សត្រូវ​បងប្អូន​បង្កើត​ទាំង​ពីរ​បាន​សន្យា​រួបរូម​គ្នា​ដើម្បី​តស៊ូ​នៅ​ក្នុង​ការបោះឆ្នោត​ខាង​មុខ​ទៀត។ គណបក្ស​ទាំង​ពីរ​បាន​ប្រកាស​ពី​គម្រោង​រៀបចំ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​រួម​គ្នា​នៅ​ក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់ និង​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ខាង​មុខ។ មាន​តែ​គំនិត​ក្នុង​ការរួបរួម​គ្នា តែ​ការចរចា​កំពុង​ជាប់​គាំង។

Source: RFI Khmer Home Page | 5 Jan 2010 | 7:31 am

សង្គម - ស្ថានភាព​កុមារ​នៅ​ក្នុង​គុក​ជាមួយ​ម្តាយ​ជា​អ្នក​ទោស

នួន ស្ត្រី​វ័យ ៣៧​ឆ្នាំ​បាន​ជាប់​គុក​រយៈពេល ៦​ខែ​នៅ​ព្រៃស​ពី​បទ​ចោរកម្ម។ ដោយ​គ្មាន​សាច់ញាតិ គាត់​បាន​បង្ខំ​ចិត្ត​យក​កូនស្រី ៦​ឆ្នាំ​ម្នាក់​ទៅ​រស់នៅ​ក្នុង​គុក​ជាមួយ​គាត់។ ស្ថានភាព​ដ៏​អាប់អួរ​នៅ​ក្នុង​គុក​បាន​ផ្តល់​ផល​អាក្រក់​ទៅ​ដល់​ក្មេងៗ​ជាច្រើន​ដែល​រស់នៅ​ជាមួយ​ម្តាយ​ជា​អ្នកទោស។

Source: RFI Khmer Home Page | 5 Jan 2010 | 5:43 am

នយោបាយ - លោក​ហ៊ុន សែន ប្រកាស​មិន​ជួយ​លើក​លែង​ទោស​ឲ្យ​សម រង្ស៊ី

នៅ​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ត្រលប់​មក​ពន្យល់​ពី​ផ្លូវ​ច្បាប់​លើ​ករណី​ប្តឹង​លោក​សម រង្ស៊ី​ក្នុង​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។

Source: RFI Khmer Home Page | 5 Jan 2010 | 5:12 am

សេដ្ឋកិច្ច - ថ្នាំ "គីណាល់" ខ្មែរ ចំណាយពេល​កន្លះសតវត្សរ៍

ថ្នាំ​គីណាល់​គឺ​ជា​ថ្នាំ​ដែល​ផលិត​ដំបូង​គេបង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ។ គិតត្រឹម​ឆ្នាំ ២០១០​នេះ​ថ្នាំ​គីណាល់​មាន​អាយុ​៥០​ឆ្នាំ​។

Source: RFI Khmer Home Page | 4 Jan 2010 | 6:48 am

៧​ មករា - ហ៊ុន សែន ៖ អ្នក​មិនទទួល​ស្គាល់​ ៧ មករា អន់​ជាង​សត្វ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​រំលឹក​ដល់​ថ្ងៃ ៧​មករា​រួច​ហើយ​នៅ​ថ្ងៃ​នេះ។ ថ្ងៃ ៧​មករា ១៩៧៩​ដែល​កងទ័ព​របស់​លោក ដោយ​មាន​ការ​ជួយគាំទ្រ​ដោយ​កងទ័ព​វៀតណាម បាន​ផ្តួល​រំលំ​របប​ខ្មែរក្រហម។ លោក​នាយក​រដ្ឋមន្ត្រី​អត្ថាធិប្បាយថា អ្នក​ដែល​រិះគន់​ថ្ងៃ ៧​មករា មិនមែន​ជា​មនុស្ស។

Source: RFI Khmer Home Page | 4 Jan 2010 | 6:46 am

នយោបាយ-ជម្លោះដកតម្រុយព្រំដែន - ជម្លោះ​​ដក​តម្រុយ​បង្គោល​ព្រំដែន៖ អាជ្ញាធរ​អំពាវនាវ​ឲ្យ​អ្នក​ភូមិ​ វិលត្រលប់​មក​ផ្ទះ​វិញ

លោក​ស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ និង ជា​សមាជិកា​សភា ប្រចាំ​ខេត្ត​ស្វាយរៀង បាន​អំពាវនាវ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ឲ្យ​អ្នក​ភូមិ ដែល​បាន​រត់​គេច​ខ្លួន ក្នុង​ជម្លោះ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម វិល​ត្រលប់​មក​ភូមិដ្ឋាន​វិញ។

Source: RFI Khmer Home Page | 4 Jan 2010 | 4:00 am

កសិកម្ម - អង្ករ​ខ្មែរ​ចាប់​ផ្តើម​នាំ​ចេញ​ខ្លាំង​ក្នុង​ឆ្នាំ ២០១០

ចរន្ត​នាំ​អង្ករ​ខ្មែរ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​នឹង​មាន​ទំហំ​ខ្លាំង​នៅ​ឆ្នាំ​២០១០​នេះ​។ សមាគម​មួយ​ចំនួន និង​ថៅ​កែ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អោយ​ដឹង​ថា អង្ករ​រាប់​ម៉ឺន​តោន​នឹង​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​នៅ​ឆ្នាំ ២០១០​នេះ។​

Source: RFI Khmer Home Page | 3 Jan 2010 | 6:59 am

នយោបាយ - មេដឹកនាំ​បក្ស​កាន់​អំណាច​ប្តេជ្ញា​ការពារ​រាជបល្ល័ង្ក

លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អនុប្រធាន​​គណបក្ស​កាន់​អំណាច​បាន​ប្តេជ្ញា​ថា ស្មោះ​នឹង​ព្រះមហាក្សត្រ និង​ការពារ​រាជ​បល្ល័ង្ក។ ការ​ប្តេជ្ញា​បែប​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​​សីហមុនី​បាន​ព្រះរាជ​ទាន​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​​៥​ដល់​​មេ​ដឹក​នាំ​ទាំង​៣​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

Source: RFI Khmer Home Page | 3 Jan 2010 | 4:39 am

នយោបាយ​ - គណបក្ស​ប្រជាជន​​ប្រារព្ធ​មីទីញ​​រំលឹក​ខួប​​រណសិរ្ស​​២​ធ្នូ​

នៅ​ព្រឹក​មិញ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​មីទីញ​រំលឹក​ខួប​លើក​​​ទី ៣១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ឬ ហៅ​កាត់ថា រណសិរ្ស ២ ធ្នូ។ រណសិរ្ស ២​ធ្នូ បង្កើត​ឡើង​កាលពី ១៩៧៨ ជា​ចលនា​តស៊ូ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ជួយ​ទំនុក​បំរុង​ពី​កងទ័ព​វៀតណាម។ រណសិរ្ស ២​ធ្នូ បាន​វាយ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ទាំង​ស្រុង នៅ​ថ្ងៃ ៧​ មករា ឆ្នាំ ១៩៧៩។

Source: RFI Khmer Home Page | 3 Jan 2010 | 4:15 am

កម្ពុជា​-​ឡាវ - កម្ពុជា​-​ឡាវ​នឹង​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី

កិច្ច​ប្រជុំ​លើក​ទី​១១​ស្តីពី​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​និង​ឡាវ​នឹង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​៥​មករា​​នេះ​ នៅ​ឯ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ។​ លោក​ ហោ​ ណាំហុង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​​រដ្ឋមន្ត្រី​ការបរទេស​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​មួយ​ក្រុម​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​នោះ។​ កិច្ច​ប្រជុំ​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​នឹង​ពិនិត្យ​មើល​ឡើង​វិញ​អំពី​កិច្ច​​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​ឡាវ។

Source: RFI Khmer Home Page | 2 Jan 2010 | 1:43 am

បទ​វិភាគ - អត្ថិភាព​នៃ​នយោបាយ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច»

នៅ​ក្នុង​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ត្រកូល​ ហ៊ុន​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​កាល​ពី​រាត្រី​ថ្ងៃ​​អាទិត្យ​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ផ្តល់​ដំបូន្មាន​ដល់​សាច់​ញាតិ​​ត្រកូល​ហ៊ុន​ទាំង​អស់​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​វង្ស​ត្រកូល​ផង​ និង​ដើម្បី​​ចៀស​វាង​ការ​សងសឹក​នៅ​ពេល​ណា​ដែល​លោក​អស់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ផង។ តើ​ពិធី​ជួប​ជុំ​ត្រកូល​ ហ៊ុន ​នៅ​ពេល​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ?

Source: RFI Khmer Home Page | 2 Jan 2010 | 1:35 am

ទេសចរណ៍ - ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​កម្ពុជា​នៅតែ​បន្ត​កើន​ឡើង​បើ​ទោះបី​ជា​ពិភពលោក​ទទួល​រង​វិបត្តិ​សេដ្ឋកិច្ច​ក៏ដោយ

បើទោះបីជា​ពិភពលោក​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ​​ ក៏​ប្រទេស​កម្ពុជា​នៅតែ​ទទួល​បាន​កំណើន​ភ្ញៀវទេសចរ​បរទេស​ដដែល​នៅឆ្នាំ​២០០៩​កន្លង​មក។​ ​​​ឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ចំនួន​២​លាន​១​សែន​៦​ម៉ឺន​នាក់​ ពោល​គឺ​មាន​កំណើន​២​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០៨​កន្លង​មក។

Source: RFI Khmer Home Page | 2 Jan 2010 | 1:22 am

សារព័ត៌មាន​-​បទ​សម្ភាសន៍ - ប៉ែន សមិទ្ធិ ៖ "អ្នក​សារព័ត៌មាន​ត្រូវ​យល់​ពី​ក្រម​ព្រហ្មទណ្ឌ​អោយ​ច្បាស់"

ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​រៀបចំ​វេទិកា​មួយ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ដើម្បី​ពញ្ញាក់​អារម្មណ៍​ដល់​អ្នក​សារព័ត៌មាន​ អំពី​វត្តមាន​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី។ នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ជាង​៦០០​មាត្រា​ក៏​មាន​ជាង​១០​មាត្រា​ដែរ ដែល​អាច​ប្រើ​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន។

Source: RFI Khmer Home Page | 2 Jan 2010 | 12:58 am

កម្ពុជា​-​ថៃ - គ្មាន​ការវាយ​តម្លៃ​លើ​ទំនាក់ទំនង​កម្ពុជា​ថៃ​សំរាប់​ឆ្នាំថ្មី

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង បាន​ថ្លែង​អោយ​ដឹង​ថា គេ​មិន​អាច​ទស្សន៍ទាយ​ទុក​អំពី​ស្ថានភាព​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និង​ថៃ​សំរាប់​ឆ្នាំថ្មី​នោះ​ឡើយ។ ប្រមុខ​ការទូត​ថៃ​លោក កាស៊ីត ភិរម្យ វិញ ថ្លែង​ប្រាប់​សារព័ត៌មាន​ថៃ​ថា ទំនាក់ទំនង​រវាង​លោក​ជាមួយ​ប្រទេស​នានា​ល្អ​ទាំងអស់​លើកលែង​តែ​ជាមួយ​ប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 1 Jan 2010 | 6:12 am

បុណ្យ​ចូល​ឆ្នាំ​ថ្មី - ពលរដ្ឋ​ខ្មែរ​អបអរ​សាទរ ឆ្នាំ​សកល ២០១០

ក្នុងឱកាស​ឆ្លង​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១០ នៅ​យប់​មិញ​នេះ ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង ទាំង​​ចាស់ ជាពិសេស អ្នក​នៅ​ក្រុង​ភ្នំពេញ បាន​ចូល​រួម​អបអរ​សាទរ​អំណរ​ឆ្នាំថ្មី​យ៉ាង​អធិក​អធម។ នៅតាម​សណ្ឋាគារ​ធំៗ មាន​រៀបចំ​កម្មវិធី​លក់​សំបុត្រ ដើម្បី​ជួប​ជុំ​ពិសារ​អាហារ និង ការ​ប្រគំ​តន្ត្រី សម្តែង​សិល្បៈ។

Source: RFI Khmer Home Page | 1 Jan 2010 | 6:12 am

សេដ្ឋកិច្ច - ខ្មែរ​ចាប់ផ្តើម​គាំទ្រ​ផលិតផល​របស់​ខ្លួន​ហើយ​

ទាំង​អ្នក​ផលិត​ទាំង​អតិថិជន​បាន​និយាយ​ដូច​គ្នា​ថា ​ផលិតផល​របស់​ខ្មែរ​បាន​និង​កំពុង​ទាក់ទាញ​អារម្មណ៍​អ្នក​ប្រើប្រាស់​ខ្មែរ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហើយ​ នេះ​គឺ​ជា​អ្វី​ដែល​មិន​ធ្លាប់​មាន​ទេ​ក្នុង​ទសវត្សន៍​ចុង​ក្រោយ​នេះ។​​​

 

Source: RFI Khmer Home Page | 1 Jan 2010 | 5:53 am

នយោបាយ - តុលាការ​ខេត្ត​ស្វាយរៀង ចេញ​ដីកា​ចាប់​ខ្លួន​លោក សមរង្ស៊ី

ទីបំផុត​ទៅ គឺ​ជា​ការពិត នៅក្នុង​រឿង​តុលាការ​ខេត្ត​ស្វាយរៀង ចេញ​ដីកា​បង្គាប់​ឲ្យ​ប៉ូលិស​ តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​​ដក​តម្រុយ​បង្គោល​ព្រំដែន​​កម្ពុជា​-​វៀតណាម។ ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី​២៩​ធ្នូ ម្សិលម្ង៉ៃ បាន​មក​ដល់​ដៃ​មេធាវី​ការពារ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Source: RFI Khmer Home Page | 1 Jan 2010 | 4:35 am

នយោបាយ - លោក កឺម សុខា ​អំពាវនាវ​រក​ការ​រួបរួម​ក្នុង​ពេល​បុណ្យ​ឆ្នាំ​សកល​ ២០១០

នៅ​ថ្ងៃ​ទី ១​មករា​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឲ្យ គណបក្ស និង អ្នក​នយោបាយ ដែល​មាន​និន្នាកា​ប្រជាធិបតេយ្យនិយម ជាតិនិយម ទាំងអស់ ត្រូវតែ​រួបរួម​គ្នា ក្នុង​រូបភាព​សម្ព័ន្ធភាព ឬ ធ្វើ​ជា​គណបក្ស​ថ្មី​មួយ សម្រាប់​ចូល រួម​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ ២០១២ និង ការ​បោះឆ្នោត​សកល ឆ្នាំ ២០១៣ ខាង មុខ។

Source: RFI Khmer Home Page | 1 Jan 2010 | 1:31 am

ប្រវត្តិសាស្រ្ត​ខ្មែរ - អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ជំនាន់​ឆ្នំា ១៩៥០-១៩៦០

នៅ​ថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូ ២០០៩ សប្តាហ៍​នេះ វ៉ាន់ឌី កាអុន​មាន​សេចក្តី​រីករាយ​ជម្រាប​ជូន​លោក អ្នក​នាង​អំពី​ការ​កកើត​ឡើង​នៃ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ជំនាន់​ឆ្នំា ១៩៥០-១៩៦០។

Source: RFI Khmer Home Page | 31 Dec 2009 | 6:03 am

សង្គម - ខួប​៥៧៥ឆ្នាំ​ក្រុង​ភ្នំពេញ

គឺ​នៅ​រាត្រី​​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៩​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ខួប​លើក​ទី​៥៧៥​ឆ្នាំ កំណើត​រាជធានី​ភ្នំពេញ។ ជា​ព្រឹត្តិការណ៍​ដ៏​អធិកអធម​ដែល​នឹង​ផ្សារ​ភ្ជាប់​ផងដែរ ទៅ​នឹង​ការ​អបអរសាទរ​ថ្ងៃ​ចូល​ឆ្នាំ​សកល ដោយ​មាន​ការ​សំដែង​សិល្បៈ និង​ការ​អុច​កាំជ្រួច​នៅ​ជុំ​វិញ​បរិវេណ​វត្ត​ភ្នំ។

Source: RFI Khmer Home Page | 31 Dec 2009 | 5:28 am

កំណើតរាជធានីភ្នំពេញ - ភ្នំពេញ​ប្រារព្ធ​ខួប​កំណើត​ទី​៥៧៥​ឆ្នាំ

តាំង​ពី​រសៀល​ថ្ងៃ​ពុធ ទី៣០ ធ្នូ​ម្សិលមិញ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៥៧៥​នៃ​កំណើត​រាជធានី​ភ្នំពេញ។ ពិធី​ត្រូវ​បាន​រៀប​ចំ​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដែល​នៅ​ទី​នោះ រួម​មាន​ការ​តាំង​ពិព័រណ៍​ផលិតផល​ឧស្សាហកម្ម សិប្បកម្ម​របស់​ខ្មែរ ការ​បញ្ចាំង​ភាពយន្ត​ឯកសារ​ស្តីពី​ការ​អភិវឌ្ឍន៍​រាជធានី និង​ការ​បាញ់​កាំជ្រួច។

Source: RFI Khmer Home Page | 31 Dec 2009 | 5:11 am

ប្រវត្តិសាស្រ្ត​ខ្មែរ - វិបត្តិ​រដ្ឋាភិបាល​នៅចន្លោះ​ឆ្នាំ ១៩៤៨-​១៩៥០

នៅ​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន​នឹង​បន្ត​ធ្វើការ​អត្ថាធិប្បាយ​​ប្រវត្តិសាស្ត្រ​កម្ពុជា​ស្តី​ពី "​វិបត្តិ​រដ្ឋាភិបាល​នៅចន្លោះ​ឆ្នាំ ១៩៤៨-​១៩៥០"។

Source: RFI Khmer Home Page | 31 Dec 2009 | 1:37 am

តុលាការខ្មែរក្រហម - ខ្មែរកម្ពុជាក្រោម​ស្នើ​អោយ​ចោទប្រកាន់​ខ្មែរក្រហម​ពី​បទ​ប្រល័យ​ពូជសាសន៍

ក្រោយពី​មាន​ការចោទប្រកាន់​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួនរូប​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍ ​លើជនជាតិចាម​ និងវៀតណាម ដោយសហ​ព្រះរាជ​អាជ្ញា​ និង​សហ​ចៅក្រម​ស៊ើបអង្កេត ​នៃ​សាលាក្តី​ខ្មែរក្រហម កាលពី​ជាងពីរ​សប្តាហ៍មុន ប្រជាជន​ខ្មែរកម្ពុជាក្រោម​ ដែល​ធ្លាប់​រងគ្រោះ​ នៅក្នុង​របប​ខ្មែរក្រហម ដូច​ជនជាតិ​វៀតណាម បាន​សំណូមពរ​អោយ​តុលាការ​ពិចារណា​លើ​ឧក្រិដ្ឋនេះ​ដែរ។ ប៉ុន្តែ សំណូមពរ​នេះ​កំពុង​ស្ថិតនៅ​ក្នុងការ​ពិចារណា​ ពី​អត្តសញ្ញាណ​ពិតប្រាកដ​ របស់​បងប្អូន​ខ្មែរកម្ពុជា​ក្រោម នៅប្រទេស​កម្ពុជា។

Source: RFI Khmer Home Page | 30 Dec 2009 | 6:45 am

ជម្លោះព្រំដែនកម្ពុជា-ថៃ - តុលាការ​ថៃ​លុបចោល​សេចក្តី​ប្រកាសរួម​ស្តីពី​សំណើ​ចុះឈ្មោះ​ប្រាសាទ​ព្រះវិហារ

តុលាការ​របស់​ប្រទេស​ថៃ​ទើបតែ​បាន​សំរេច​លុបចោល​សេចក្តី​ប្រកាសរួម​កម្ពុជា-ថៃ ទាក់ទង​នឹង​សំណើ​សុំ​ចុះឈ្មោះ​ប្រាសាទ​ព្រះវិហារ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ សេចក្តីប្រកាស​រួម​នេះ​ត្រូវបាន​ធ្វើឡើង​​ តាំងពី​ក្នុង​អាណត្តិ​លោក​នាយក​រដ្ឋមន្ត្រី​សាម៉ាក់ ស៊ុនដារ៉ាវេជ។ កម្ពុជា​ថ្លែង​ថា ការ​សំរេច​របស់​តុលាការ​ថៃ នៅពេលនេះ គឺ​ជា​រឿង​ផ្ទៃក្នុង​របស់​ថៃ​តែ​ប៉ុណ្ណោះ។

Source: RFI Khmer Home Page | 30 Dec 2009 | 6:34 am

ព្រំដែន - អាជ្ញាធរ​ព្រំដែន៖ ការ​បោះបង្គោល​ព្រំដែន​អាច​មាន​កន្លែងខ្លះ​ចូល​ដី​ខ្មែរ

អាជ្ញាធរជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ ​ នៅថ្ងៃ​នេះ​ថា ដំណើរការ​បោះបង្គោល​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​​ទាំង​​បី ជាពិសេស​​ការ​បោះ​បង្គោល ខណ្ឌសីមា​ព្រំដែន ជាមួយ​នឹង​ប្រទេស​វៀតណាម  អាច​មាន​​កន្លែង​ខ្លះ ចូល​លើ​ដី​ស្រែ​ចំការ​របស់​កសិករ​ខ្មែរ។ នេះ គឺ​បណ្តាល​​មក​​ពី​ការ​គូស​ផែនទី ដែល​សល់​ពី​​សម័យ​​អាណានិគម​បារាំង។

Source: RFI Khmer Home Page | 30 Dec 2009 | 6:33 am

ហ៊ុន សែន - ហ៊ុន សែន​​​ព្រមាន​​​មិន​​ឲ្យ​​​កូន​​ក្មួយ​ ​ប្រព្រឹត្ត​​អាក្រក់​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​យក​ឱកាស​នៃ​ពិធី​ជួបជុំ​គ្រួសារ​ត្រកូល ហ៊ុន​កាលពី​យប់​ថ្ងៃ​ទី ២៧​ធ្នូ ផ្តល់​ការ​ទូន្មាន​ដល់​កូន​ក្មួយ​របស់​លោក មិន​អោយ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ដើម្បី​ចៀសវាង​ការសងសឹក​ជាយថាហេតុ ពេល​លោក​ចេញ​ពី​អំណាច។

Source: RFI Khmer Home Page | 29 Dec 2009 | 6:06 am

ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី​ - ADB ផ្តល់​ជំនួយ​ជាង​ ៦៥​លាន​ដុល្លារ ដល់​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB បាន​ផ្តល់​ជំនួយ​ឥត​សំណង និង ប្រាក់​កម្ចី ចំនួន ៦៥,២ លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា។ ទឹក​ប្រាក់​នេះ សម្រាប់​អនុវត្ត គម្រោង​អភិវឌ្ឍន៍​កសិកម្ម​គម្រោង​ពង្រឹង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​ វិជ្ជាជីវៈ និង កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ។

Source: RFI Khmer Home Page | 29 Dec 2009 | 5:39 am

នយោបាយ - ច្បាប់អស្សាមិករណ៍ បានឆ្លងផុតរដ្ឋសភាហើយ

ទោះជា​មាន​ការ​ជំទាស់​ពី​សមាជិក​សភា​គណបក្ស​សមរង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស យ៉ាងណាក៏ដោយ ក៏​សេចក្តី​ព្រាងច្បាប់ អស្សាមិករណ៍ ត្រូវ​បាន​សមាជិក​រដ្ឋសភា​ចំនួន ៧៦ រូប ក្នុង​ចំណោម​សមាជិក​សភា ១០០ រូប ដែល​មាន​វត្តមាន​ក្នុង​អង្គប្រជុំ នៅ​ព្រឹក មិញ ( ថ្ងៃ ២៩ ធ្នូ ) បាន​លើក​ដៃ​អនុម័ត​ហើយ។

Source: RFI Khmer Home Page | 29 Dec 2009 | 5:00 am

ពុទ្ធសាសនា - លោក ​ជា ស៊ីម ​អំពាវនាវ​ឲ្យ​ខ្មែរ​យក​ធម៌​ព្រះពុទ្ធ​ដាក់​ខ្លួន​

ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​ស​ង្ឃ​ទូទាំងប្រទេស លើកទី១៨ នៅសាល​សន្និ​សីទ​ចតុម្មុខ កាលពីព្រឹកមិញ ( ថ្ងៃ ២៩ធ្នូ ) លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានអំពាវនាវដល់ពុទ្ធសាសនិកជនគ្រប់រូប ឲ្យ​ខិត​ខំប្រឹងប្រែងអប់រំចរិយាធម៌​។

 

Source: RFI Khmer Home Page | 29 Dec 2009 | 4:42 am

សង្គម - និសិ្សត​ខ្មែរ​មួយ​ចំនួន​រង​ការ​រើសអើង​នៅ​ប្រទេស​ថៃ​

សុភនី ​បាន​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ប៉ុន្មាន​ខែ​មក​ហើយ។ នៅ​ពេល​ដែល​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​តានតឹង នាង​និង​និសិ្សត​ខែ្មរ​មួយ​ចំនួន​ទៀត បន្ត​ការ​សិក្សា​នៅ​ប្រទេស​នោះ​នៅ​ក្នុង​ភាព​ភ័យខ្លាច ជាពិសេស​ការ​រើសអើង​ពី​សំណាក់​ជន​ជាតិ​ថៃ​មួយ​ចំនួន។

 

Source: RFI Khmer Home Page | 29 Dec 2009 | 4:22 am

កម្ពុជា​-​ថៃ - លោក ហ៊ុន សែន ៖ រដ្ឋាភិបាល​ថៃ​ត្រៀម​ធ្វើ​សង្គ្រាម​ប្រឆាំង​កម្ពុជា

ក្រោយពី​មាន​ការ​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ស្តីពី​សេណារីយ៉ូ​ត្រៀម​រហូត​ដល់​ធ្វើ​សង្រ្គាម​ជាមួយ​កម្ពុជា​ទៀត​នោះ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក ហ៊ុន សែន ក៏​បាន​ចេញ​មុខ​ថ្លែង​ត្រង់ៗ​ថា លោក​បាន​ទទួល​ផែនការ​សម្ងាត់​នេះ​បាន​គ្រប់គ្រាន់​ និង​ច្រើន​ថ្ងៃ​ហើយ។ លោក ហ៊ុន សែន ​បាន​ហៅ​រដ្ឋាភិបាល​ក្រុង​បាងកក​ជា​មនុស្ស​អាក្រក់។

Source: RFI Khmer Home Page | 29 Dec 2009 | 3:15 am

នយោបាយ - នាយក​រដ្ឋមន្ត្រី​បញ្ជា​មេដឹកនាំ​ខេត្ត​ស្តាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​Video Conference

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទើប​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ បញ្ជា​អោយ​មាន​ការរៀបចំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​វីដេអូ Conference ដើម្បី​អនុញ្ញាត​អោយ​អភិបាល​ខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ចូល​រួម​តាម​ដាន​កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី​ពន្យល់​ថា ធ្វើ​យ៉ាង​នេះ​គឺ​ដើម្បី​ចំណេញ​ពេលវេលា និង​ដើម្បី​អោយ​អាជ្ញាធរ​ខេត្ត​យល់​ច្បាស់​នូវ​ខ្លឹមសារ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី។

Source: RFI Khmer Home Page | 28 Dec 2009 | 5:14 am

ប្រលោមលោក - រឿង​មាលាដួងចិត្ត

នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​ វ៉ាន់ ឌី​កាអុន សូម​វិភាគ​ប្រលោម​មួយ​របស់​អ្នក​និពន្ធ​នូ​ ហាច មាន​ចំណង​ជើង​ថា "មាលា​ដួង​ចិត្ត"។

Source: RFI Khmer Home Page | 28 Dec 2009 | 5:07 am

នយោបាយ - លោក សម រង្ស៊ី មិន​ចូលបំភ្លឺ​តុលាការ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​ទេ

នៅព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ធ្នូ​នេះ លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី បាន​ដាក់​សំណើ​ទៅកាន់​តុលាការ​ខេត្ត​ស្វាយរៀង ដើម្បី​សុំ​លើក​ពេល​សាកសួរ លោក សម រង្ស៊ី ទៅ​ថ្ងៃ​ក្រោយ។    ក៏​ប៉ុន្តែ​ចៅក្រម មិន​បាន​យល់ព្រម​តាម​សំណើ​របស់​មេធាវី​ការពារ​លោក​ ​សម​ រង្ស៊ី​ នេះ​ទេ។ តុលាការ​ខេត្ត​ស្វាយរៀង ក៏​នឹង​បន្ត​នីតិវិធី​របស់​ខ្លួន ពោល​គឺ​តុលាការ​នឹង​ចេញ​ដីកា​នាំ​ខ្លួន​លោក សម រង្ស៊ី។

Source: RFI Khmer Home Page | 28 Dec 2009 | 4:28 am

ច្បាប់​-ដីធ្លី - រដ្ឋសភា​ផ្តើម​ពិភាក្សា និង អនុម័ត​ច្បាប់ អស្សាមិករណ៍

ដូចការ​គ្រោង​ទុក គឺ​នៅ​ថ្ងៃច័ន្ទ ទី​២៨​ធ្នូ​នេះ រដ្ឋសភា​បាន​លើក​យក​សេចក្តី​ព្រាង​ច្បាប់ អស្សាមិករណ៍​មក​ពិភាក្សា និង អនុម័ត។

ក្នុងពេល​ផ្តើម​កិច្ចពិភាក្សា​នៅថ្ងៃនេះ សមាជិក​សភា​ចំនួន​៧៧​រូប ក្នុង​ចំណោម​សមាជិក​​សភា ១០០ រូប ដែល​មាន​វត្តមាន​ក្នុង​អង្គប្រជុំ បាន​លើក​ដៃ​គាំទ្រ​ជំពូក​ទី១ ដោយ​គ្មាន​កែ​​ប្រែ​​មួយ​តួ​អក្សរ​ណា​ឡើយ។

Source: RFI Khmer Home Page | 28 Dec 2009 | 4:27 am

សង្គម​-​បទ​យកការណ៍ - បុណ្យ​ណូអែល

ប្រជាជន​ខ្មែរ​ដែលកាន់​សាសនា​គ្រិស្ត​បាននាំគ្នា​រៀបចំ​តុបតែង​ផ្ទះសម្បែង​ដោយមាន​ការ​ដាក់តាំង​ដើមសាប៉ាំង​និង​រូប​តាណូអែល ព្រមទាំង​គ្រឿង​លម្អ​​ផ្សេងៗ​ទៀត ដែល​ទាក់ទង​ទៅនឹង​ពិធី​បុណ្យ​ណូអែល។

Source: RFI Khmer Home Page | 27 Dec 2009 | 7:29 am

សារព័ត៌មាន - និពន្ធ​នាយក​សារព័ត៌មាន​អំពាវនាវ​អោយ​មាន​ការដោះលែង​អ្នកកាសែត​

និពន្ធ​នាយក និង​អ្នកសារព័ត៌មាន​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​អ្នកកាសែត​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល​ឆ្នាំ ២០១០។ ម៉្យាង​វិញ​ទៀត អ្នកសារព័ត៌មាន​ទាំង​អស់​អំពាវនាវ​ដល់​តុលាការ​កុំ​ឲ្យ​ឃុំ​ខ្លួន​អ្នកកាសែត​មុន​ពេល​ជំនុំ​ជម្រះ​ដល់​អង្គ​សេចក្តី។

Source: RFI Khmer Home Page | 27 Dec 2009 | 7:17 am

ព្រះរាជវាំង - សម្តេចឪ​ខ្ញាល់​នឹង​កាដូ​បុណ្យ​ណូអែល

សម្តេចឪ​នរោត្តម​សីហនុ​បាន​ក្រើន​រំលឹក​ដោយ​អាក់អន់​ព្រះទ័យ​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ដែល​ចូលចិត្ត​ផ្ញើ​សារ​ជូនពរ និង​ផ្ញើ​អំណោយ​ផ្សេងៗ​ដល់​ព្រះអង្គ​ក្នុង​ឱកាស​បុណ្យ​ណូណែល​នេះ។

Source: RFI Khmer Home Page | 27 Dec 2009 | 7:16 am

សង្គមបារាំង - បវរ​កញ្ញា​ខ្មែរ​នៅ​បារាំង​អាច​ឲ្យ​គេ​ស្ទង់​ដឹង​ពី​ឥរិយាបថ​កូនស្រី​ខ្មែរ​នៅ​បរទេស

កូនស្រី​ខ្មែរ​ដែល​​មក​ពី​គ្រប់​ខេត្ត​របស់​បារាំង​បាន​មក​ចូលរួម​ប្រកួត​ប្រលង​បវរកញ្ញា​ខ្មែរ​ឆ្នាំ ២០១០ កាល​ពី​យប់​ថ្ងៃ​ម្សិលមិញ​នៅ​សង្កាត់​Bussy St George។ ពួកគេ ១៨​នាក់ អាយុ​ពី​១៨​ដល់ ២៤​ឆ្នាំ ​ដែល​បង្ហាញ​មុខ​នៅ​លើ​វេទិការ និងរង់ចាំ​ការបោះឆ្នោត ៣០​ភាគរយ​ពី​សាធារណៈជន​ត្រូវ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្តាយ។

Source: RFI Khmer Home Page | 27 Dec 2009 | 4:29 am

ជម្លោះ​កម្ពុជា-ថៃ - ជំលោះ​រដ្ឋាភិបាល​ភ្នំពេញ និង​បាងកក​ចេញ​ពី​ជំលោះ​បុគ្គល

ជំលោះ​កម្ពុជា​ថៃ​បាន​ប្រែ​ក្លាយ​ពី​ជំលោះ​ព្រំដែន​មក​ជា​ជំលោះ​រវាង​មេដឹកនាំ​រដ្ឋាភិបាល​កាន់​តែ​ច្បាស់។ ផែនការ​សំងាត់​របស់​មេដឹកនាំ​ថៃ​ដែល​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា​ថៃ​នោះ​សំដៅ​តែ​ទៅ​លើ​បុគ្គល​តែ​ម្តង រួម​មាន​លោក​ថាក់ស៊ីន និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​ធ្លាប់​ឆ្លើយឆ្លង​សំដី​ធ្ងន់ៗ​ជា​លក្ខណៈ​បុគ្គល​ទៅ​លើ​មេដឹកនាំ​ថៃ​បច្ចុប្បន្ន​ដែរ។

Source: RFI Khmer Home Page | 26 Dec 2009 | 5:09 am

ចិន-កម្ពុជា-អ៊ុយហ្គួរ - ជោគ​វាសនា​ជនជាតិ​អ៊ុយហ្គួរ និង​កាតព្វកិច្ច​មនុស្សធម៌

ការចាប់​បញ្ជូន​ជន​ភៀសខ្លួន អ៊ុយហ្គួរ ២០​នាក់​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ កាល​ពី​ចុង​សប្តាហ៍​មុន​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការរិះគន់​ជា​ថ្មី​ម្តង​ទៀត​អំពី​ការគោរព​សិទ្ធិ​មនុស្ស​ដែល​ការពារ​ដោយ​អនុសញ្ញា​ស្តី​ពី​ជន​ភៀសខ្លួន។

Source: RFI Khmer Home Page | 26 Dec 2009 | 4:45 am

ព្រំដែនកម្ពុជា-វៀតណាម - សមរង្ស៊ី​ប្រកាស​ទទួល​ខុស​ត្រូវ​ម្នាក់​ឯង​រឿង​ដក​បង្គោល​ព្រំដែន

លោក​សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​ចំពោះ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ក្នុង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង។ ការចេញ​មុខ​ប្រកាស​ទទួល​ខុស​ត្រូវ​នេះ​បាន​ធ្វើ​ឡើង​ខណៈពេល​ដែល​តុលាការ​ខេត្ត​ស្វាយរៀង​បាន​ដាក់​បន្ទុក​លើ​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​រួម​ដៃ​ជាមួយ​លោក​សម រង្ស៊ី​ក្នុង​ការដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​កាល​ពី​ចុង​ខែតុលា។

Source: RFI Khmer Home Page | 26 Dec 2009 | 4:38 am

សេដ្ឋកិច្ច - លោកហ៊ុនសែន​អញ្ជើញ​ទៅ​វៀតណាម​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​វៀតណាម

នៅ​ថ្ងៃ​សៅរ៍​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ទៅ​ចូលរួម​សន្និសីទ​ជាតិ​ស្តី​អំពី​ការជំរុញ​អ្នកវិនិយោគ​វៀតណាម​មក​ក្នុង​ប្រទេស​កម្ពុជា នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម។ ក្នុងរ​យៈពេល​ចុង​ក្រោយ​នេះ អ្នកវិនិយោគ​វៀតណាម​បាន​សម្លឹង​មើល​ទីផ្សារ​ប្រទេស​កម្ពុជា​កាន់​តែ​ខ្លាំង​ឡើងៗ​ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​ធនាគារ​អាកាសចរណ៍​ទូរគមនាគមន៍។ល។

Source: RFI Khmer Home Page | 26 Dec 2009 | 4:28 am

ច្បាប់​​-​ដី​ធ្លី - មាន​ការ​បារម្ភ​ចំពោះ​ច្បាប់​អស្សាមិករណ៍

អង្គការ​សង្គម​ស៊ីវិល និង គណបក្ស​ប្រឆាំង បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សេចក្តី​ព្រាង​ច្បាប់ អស្សាមិករណ៍ ដែល​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល អាច​ដក​ហូត​ដី​ធ្លី​របស់​ប្រជាជន ដោយ​ស្រប​ច្បាប់។ ច្បាប់​ថ្មី​នេះ នឹង​ត្រូវ​រដ្ឋសភា លើក​មក​ពិភាក្សា និង អនុម័ត នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្តាហ៍​ក្រោយ។

Source: RFI Khmer Home Page | 25 Dec 2009 | 4:48 am

កម្ពុជា​-​វៀតណាម - វៀតណាម​សាងសង់​រោងចក្រ​ផលិត​ជី​ខ្នាតធំ​នៅ​កម្ពុជា

ក្រុមហ៊ុន​ផលិត​ជីរ​ខ្នាត​ធំ​របស់​ប្រទេស​បាន​ផ្តើម​សាងសង់​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ក្រោម​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រហស្បតិ៍​ម្សិលមិញ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​អបអរ​សាទរ​ចំពោះ​វត្តមាន​ក្រុមហ៊ុន​ដ៏​ធំ​នេះ ដែល​នឹង​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ជីរ​កសិកម្ម​សំរាប់​កម្ពុជា។

Source: RFI Khmer Home Page | 25 Dec 2009 | 4:48 am

សង្គម​-​បទ​យកការណ៍ - ពិធី​បុណ្យ​ណូអែល​អន្ទង​ចិត្ត​យុវជន​ខ្មែរ​កាន់​តែ​ខ្លាំង​ឡើងៗ

ពិធីបុណ្យណូអែលជាភាសាបារាំង​ឬ​ពិធី​បុណ្យ​គ្រិស្តស្មើស​ជា​ភាសា​អង់គ្លេស​​បាន​និង​កំពុង​អន្ទង​ចិត្ត​យុវជន​ខ្មែរ​កាន់​តែ​ច្រើនៗ​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​​ជារៀងរាល់ឆ្នាំ​យុវជន ​យុវតី​ខ្មែរ​កាន់​សាសនា​ព្រះពុទ្ធ​មួយ​ចំនួន​បាន​ប្រារព្ធ​ពិធី​បុណ្យ​អន្តរជាតិ​មួយ​នេះ​ដោយ​មិន​បាន​យល់​ពី​អត្ថន័យ​របស់​វា​ពិត​ប្រាកដ។​

Source: RFI Khmer Home Page | 25 Dec 2009 | 4:48 am

នយោបាយ - តុលាការ ខេត្ត​ស្វាយរៀង ចាប់​ឃុំ​អ្នក​ភូមិ ២​នាក់ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម

អ្នកភូមិ ២ នាក់ ក្នុង​ចំណោម ៥ នាក់ ដែល​ជាប់​ចោទ​ក្នុង​រឿង​ដក​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង សម្រេច​ចាប់​ឃុំ​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៣​ធ្នូ​នេះ។ នោះ គឺ​អ្នកស្រី មាស ស្រី និង លោក ព្រំ ជា។ អ្នក​ទាំង ២ ជា​ម្ចាស់​ដីស្រែ ដែល​បាន​អះអាង​ថា បាត់បង់​ដី​ស្រែ ដោយសារ​ការ​បោះ​បង្គោល​តម្រុយ កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង។

Source: RFI Khmer Home Page | 24 Dec 2009 | 5:14 am

នយោបាយ - អ្នក​ភូមិ​ជាប់​រឿង​ក្តី​ព្រំដែន​នាំ​គ្នា​រត់​គេច​ខ្លួន

ទាក់ទង​នឹង​រឿង​ព្រំដែន​កម្ពុជា-វៀតណាម ​សេចក្តី​រាយការណ៍​ពី​ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា អ្នក​ភូមិ ៣ នាក់ ដែល​ជាប់​ចោទ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន កំពុង​តែ​រត់​គេច​ខ្លួន។ អ្នក​ភូមិ​ទាំង ៣ នោះ ត្រូវ​ចូល​បង្ហាញ​ខ្លួន នៅ​មុខ​តុលាការ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Source: RFI Khmer Home Page | 24 Dec 2009 | 5:09 am

នយោបាយ - តំណាង រដ្ឋាភិបាល បំភ្លឺ​សភា​រឿង​ព្រំដែន​ កម្ពុជា-វៀតណាម

ដូចការ​គ្រោង​ទុក គឺ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​ធ្នូ​នេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​តំណាង​រាជរដ្ឋាភិបាល បាន​ចូល​ឆ្លើយ​បំភ្លឺ​អង្គ​ប្រជុំ​រដ្ឋ​សភា ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា និង វៀតណាម។ បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម ដែល​នៅ​ពេល​នេះ នាំ​ដល់​ការ​ចាប់ខ្លួន​កសិករ​ខ្មែរ ២ នាក់ និង ប្តឹង​លោក សម រង្ស៊ី ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​ ក្នុង​ខេត្ត​ស្វាយរៀង។

Source: RFI Khmer Home Page | 24 Dec 2009 | 4:53 am

កម្ពុជា-ថៃ - បក្សប្រឆាំង​បង្ហាញ​ឯកសារ​សម្ងាត់​អំពី​គម្រោង​លួច​ធ្វើឃាត​ថាក់ស៊ីន

សមាជិក​សភា គណបក្ស​ភឿថៃ ដែល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ឯកសារ​សម្ងាត់​មួយ ដែល​បង្ហាញ​អំពី​គម្រោង​ការ​មួយ​ចំនួន ដើម្បី​ទុក​ចាត់ការ​ជាមួយ​ថាក់ស៊ីន និង​ជាមួយ​កម្ពុជា។ កាល​ពី​ព្រឹកមិញ​នេះ ឯកសារ​នេះ​ត្រូវ​បាន​បកប្រែ​ជា​ភាសា​អង់គ្លេស ហើយ​ចុះ​ផ្សាយ​នៅ​លើ​វែបសៃត៍​របស់​លោក​ថាក់ស៊ីន។ វិទ្យុ​បារាំង RFI ក៏​ទទួល​បាន​សេចក្តី​ចម្លង​ឯកសារ​សម្ងាត់​នេះ​ដែរ។

Source: RFI Khmer Home Page | 24 Dec 2009 | 2:37 am

នយោបាយ - តុលាការ​ខេត្ត​ស្វាយរៀង​ចោទ​ប្រកាន់​បន្ថែម​លើ​អ្នកភូមិ ៥​នាក់​ក្នុង​រឿង​ដក​បង្គោល​ព្រំដែន

តុលាការ​ខេត្ត​ស្វាយរៀង កំពុង​តែ​ចាត់ការ​លើ​ពាក្យ​បណ្តឹង​ប្រឆាំង​លោក​សម រង្ស៊ី ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម។ នៅ​ថ្ងៃ​នេះ សាក្សី ២​រូប បាន​ចូល​បំភ្លឺ​តុលាការ ខណៈ​ដែល​ចៅក្រម​បាន​បន្ថែម​ការចោទ​ប្រកាន់​លើ​អ្នកភូមិ ៥​នាក់​ផ្សេង​ទៀត​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នូវ​តម្រុយ​បង្គោល​ព្រំដែន ដែល​លោក សម រង្ស៊ី បាន​ដក​កាល​ពី​ថ្ងៃ ២៥ តុលា កន្លង​មក។ ជនត្រូវចោទ ជា​អ្នកភូមិ​ជាប់​ព្រំដែន​វៀតណាម​ទាំង ៥​រូប​ត្រូវ​កំណត់​ឲ្យ​បង្ហាញ​ខ្លួន​មុខ​នៅ​តុលាការ នា​ព្រឹក​ថ្ងៃ​ពុធ​ស្អែក។

Source: RFI Khmer Home Page | 23 Dec 2009 | 4:59 am

កម្ពុជា​-​ថៃ - កម្ពុជា​ប្រាប់ អាប់ភីស៊ីត ថា ខ្លួន​មិន​បាន​លួច​ស្តាប់​ទូរស័ព្ទ ស៊ីវ៉ារ៉ាក់ និង​ខាំរ៉ុប ទេ

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ អាប់ភីស៊ីត វេចាជីវ៉ា ​ដែល​ថា បើ​កម្ពុជា​ស្កាត់​ចាប់​ទូរស័ព្ទ​ការ​សន្ទនា​គ្នា​រវាង​វិស្វករ​ថៃ​ ស៊ីវ៉ារ៉ាក់ និង​លោក ខាំរ៉ុប​ មែន​នោះ កម្ពុជា​ត្រូវ​បក​ស្រាយ​បំភ្លឺ។ រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​ថៃ​ធ្វើ​អត្ថាធិប្បាយ​ដោយ​គ្មាន​មូលដ្ឋាន និង​បំភ័ន្ត​មតិ​អន្តរជាតិ និង​ជាតិ​អោយ​យល់​ច្រឡំ​ថា​កម្ពុជា​មិន​គោរព​ច្បាប់។

Source: RFI Khmer Home Page | 23 Dec 2009 | 4:22 am

តុលាការ​ខ្មែរក្រហម​-​បទ​យកការណ៍ - ប្រវត្តិជម្លោះរវាងខ្មែរ-វៀតណាម ឈាន​ដល់​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍

នា​ពេល​ថ្មីៗ​នេះ សហ​ចៅក្រម​ស៊ើប​អង្កេត​របស់​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​ចិត្ត​ធ្វើការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​ ថ្មី​ពីរ​ទៀត ទៅ​លើ​មេដឹកនាំ​ធំៗ​ទាំង​បួន​រូប​ គឺ​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​វៀតណាម​ និង​ជន​ជាតិ​ចាម។ ប្រជាជន​វៀតណាម​រាប់​ពាន់​នាក់ ដែល​ធ្លាប់​រងគ្រោះ​ដោយ​ការ​ជម្លៀស​និង​ការ​សម្លាប់​បំបាត់​ពូជសាសន៍​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ពិសេស​ក្នុង​ស្រុក​កំពង់លែង​និង​តាម​ព្រំដែន​ខ្មែរ-វៀតណាម ពេញ​ចិត្ត​នឹង​ការចោទ​ប្រកាន់​ថ្មី​នេះ​របស់​សាលាក្តី​ខ្មែរក្រហម។

Source: RFI Khmer Home Page | 23 Dec 2009 | 3:24 am

ប្រាសាទ​ព្រះវិហារ​​ - ទាហាន​កម្ពុជា​​ម្នាក់​ស្លាប់​ដោយ​សារ​ដើរ​ជាន់​មីន​

ទាហាន​ម្នាក់​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ បាន​ស្លាប់​កាល​ពីរសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ បន្ទាប់ពី​គាត់​បាន​ដើរ​ជាន់​មីន​នៅ​ប៉ែក​ខាង​កើត​នៃ​ភ្នំ​ប្រាសាទ​ព្រះវិហារ។

Source: RFI Khmer Home Page | 22 Dec 2009 | 6:33 am

សិទ្ធិ​មនុស្ស - ប្រតិកម្ម​ពី​សហភាព​អឺរ៉ុប និង​អង្គការ​សហ​ប្រជាជាតិ​លើ​ការបញ្ជូនចេញ​ជនជាតិ Uighur

បន្ទាប់​ពី​ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​នេះ​សហភាព​អឺរ៉ុប និង​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​សម្តែង​ការស្រងាក​ចិត្ត លាយឡំ​នឹង​ការថ្កោល​ទោស​កម្ពុជា ចំពោះ​ការបញ្ជូន​ជនជាតិ Uighur​ចំនួន ២០​នាក់​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។

Source: RFI Khmer Home Page | 22 Dec 2009 | 6:26 am

នយោបាយ - ព្រះ​មហាក្សត្រ​​តម្លើង​​ឋានន្តរសក្តិ​ដល់​ថ្នាក់​ដឹក​នាំ​បក្ស​​​ប្រជាជន​កម្ពុជា

ថ្នាក់​ដឹកនាំ​កំពូល​ទាំង បី របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ លោក ជា ស៊ីម លោក ហ៊ុន សែន និង លោក ហេង សំរិន ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់ តម្លើង​ឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ​ផុត​លេខ ផ្កាយ​មាស ៥ នៃ​កង​យោធពល​ខេមរភូមិន្ទ។

Source: RFI Khmer Home Page | 22 Dec 2009 | 4:00 am

កសិកម្ម - ជំនាញ​​​បសុពេទ្យ​កំពុង​មាន​​តំរូវ​​ការ​ខ្ពស់​

ប្រឈមមុខ​នឹង​ការ​នាំចូល​សាច់​សត្វ​ជា​ច្រើន​មក​ពី​ប្រទេស​ជិតខាង និង ដើម្បី​ផ្តល់​នូវ​សុវតិ្ថភាព​ចំណី​អាហារ​ដល់​អ្នក​បរិភោគ នាយកដ្ឋាន​ផលិតកម្ម និង សុខភាព​សត្វ បាន​អំពាវនាវ​អោយ​បសុពេទ្យ​ក្នុង​ស្រុក​បង្កើន​ការ​ជួយ​អប់រំ និង បង្រៀន​ពី​បច្ចេកទេស​ថ្មី​ៗ​ដល់​អ្នក​ចិញ្ចឹម​សត្វ​ទូទៅ។

Source: RFI Khmer Home Page | 22 Dec 2009 | 3:52 am

ចិន-កម្ពុជា-អាមេរិក - ក្រសួង​ការបរទេស​អាមេរិក​ប្រតិកម្ម​ចំពោះ​ការ​ចាប់​បង្ខំ​ជនជាតិ​ Uighur ​បញ្ជូន​​ត្រ​ឡប់​ទៅ​ប្រទេស​ចិន​វិញ​

សហរដ្ឋអាមេរិក បាន​ធ្វើការ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​បញ្ជូន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន ជា​ជនជាតិ​ភាគ​តិច​ចិន Uighur ចំនួន ២០ នាក់ ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី ១៩​ធ្នូ។

Source: RFI Khmer Home Page | 21 Dec 2009 | 6:22 am

សាលាក្តី​ខ្មែរ​ក្រហម​ - សហ​ចៅក្រម​ស៊ើបអង្កេត​បន្ថែម​បទចោទ​ថ្មី​ចំនួន ​៣​ប្រឆាំង​លោកស្រី​ អៀង ​ធីរិទ្ធ

មិន​ខុស​ពី នួន ជា អៀង សារី និង​ខៀវ សំផន​ទេ សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ក៏​បាន​ប្រកាស​ចោទ​លោកស្រី​អៀង ធីរិទ្ធ​អំពី​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​មនុស្សជាតិ។

Source: RFI Khmer Home Page | 21 Dec 2009 | 6:17 am

សុខភាព​ពោះវៀន-​ក្រពះ - ជំងឺ​គ្រុន​ពោះវៀន

នៅ​ក្នុង​នាទី​សុខភាព​ថ្ងៃ​ច័ន្ទ​នេះ អៀង សុខម៉ិញ សូម​ជំរាប​ជូន​អស់​លោក​អ្នក​ស្តាប់​អំពី​ជំងឺ​គ្រុន​ពោះវៀន។ ជំងឺគ្រុន​ពោះវៀន​ដែល​ជា​ជំងឺ​ឆ្លង និង​​មាន​កើត​ច្រើន​នៅ​ប្រទេស​កម្ពុជា ព្រោះ​តែ​បញ្ហា​អាកាសធាតុ និង​លក្ខខណ្ឌ​អនាម័យ​មិន​ត្រឹមត្រូវ។

Source: RFI Khmer Home Page | 21 Dec 2009 | 5:55 am

សង្គម​ - ពលករ​ចំណាក​ស្រុក​និង​ការ​ប្រឈម

អ្នក​ជំនាញ​សម្តែង​ក្តី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ៗ​ចំពោះ​ស្ថានភាព​ពលករ​ចំណាក​ស្រុក។ ពលករ​ខ្មែរ​ជាច្រើន​ម៉ឺន​សែន​នាក់​បាន​និង​កំពុង​ធ្វើ​ចំណាក​ស្រុក​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ។

Source: RFI Khmer Home Page | 21 Dec 2009 | 2:28 am

អក្សរសិល្បិ៍ខ្មែរ - រឿង ​"ទឹក​ទន្លេសាប"​ ​របស់​លោក​គឹម ហាក់ ឆ្នាំ​១៩៤១

វ៉ាន់ឌី កាអុន សូម​វិភាគ​បទនិពន្ធ​មួយ​របស់​លោក ​គឹម ហាក់ ​មាន​ចំណងជើង​ថា "ទឹក​ទន្លេសាប"។ ស្នាដៃ​ដែល​តាក់​តែង​តាម​បែប​រឿង​ល្ខោន​នេះ បាន​ត្រូវ​និពន្ធ​នៅ​ឆ្នាំ​១៩៤១។

Source: RFI Khmer Home Page | 20 Dec 2009 | 5:04 am

កីឡា - កីឡាករ​ខ្មែរ​ត្រឡប់​មក​ពី​ស៊ីហ្គេម​វិញ​ជាមួយ​នឹង​មេដាយ​កើន​ឡើង​ទ្វេ​ដង

កីឡាករខ្មែរ​បាន​ត្រឡប់​មក​ពី​ស៊ីហ្គេម​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។​ សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម​លើកទី​២៥​នៅក្នុង​ប្រទេស​ឡាវ​ឆ្នាំ​នេះ​ ប្រទេស​កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន​៤០​ពោល​គឺ​កើន​ឡើង​ទ្វេ​ដង​ បើ​ប្រៀបធៀប​ទៅនឹង​ការប្រកួត​កីឡា​ស៊ីហ្គេម​លើកមុន។​

អ្វីដែល​ជា​ការ​កត់​សម្គាល់​ខ្លាំង​សម្រាប់​លើក​នេះ​ គឺ​នៅ​ត្រង់​ថា​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ ប្រភេទ​កីឡា​អូឡាំពិក​សម្រាប់​ស៊ីហ្គេម​លើកនេះ។

Source: RFI Khmer Home Page | 20 Dec 2009 | 5:03 am

ចិត្តវិទ្យា​ - សិល្ប៍វិធី​ក្នុង​ការនិយាយ រៀបរៀង​ដោយ លោក គឹម ចាន់ណា

កាល​ណា​យើង​និយាយល្អ យើង​ក៏​បាន​ទទួល​មក​វិញ​នូវ​សេចក្តី​គោរព និង ស្រឡាញ់​ចូលចិត្ត​ពី​ក្រុម​គ្រួសារ ​ពី​មិត្ត​ភក្តិ និង​ពី​មនុស្ស​គ្រប់គ្នា។​ ​យ៉ាងណា​មិញ គូ​ស្នេហ៍​ក៏​មាន​ការ​កក់​ក្តៅ​ល្អូកល្អឺន។ កូន​ចៅ​នៅ​ក្រោម​ឱវាទ​ស្តាប់​បង្គាប់។ មេកើយ​ទុកចិត្ត។ សង្គម​ក៏​ស្ងប់​សុខ......។​

និយាយល្អ មិន​បាច់​ចំណាយ​ទុន។​ សំខាន់​នៅ​ត្រង់​ ដើម្បី​និយាយ​ល្អ​មាន​សិល្ប៍វិធី​៣៦​យ៉ាង។

Source: RFI Khmer Home Page | 20 Dec 2009 | 2:56 am

កម្ពុជា​-​ចិន​-​វៀតណាម - វៀតណាម និង​ចិន​បន្ត​គ្នា​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

បន្ទាប់​ពី​លោក ​ណុង​ឌឹក​ម៉ាញ់ ​អគ្គលេខាធិការ​មជ្ឈឹម​បក្ស​កុម្មុយនិស្ត​វៀតណាម​ទើប​តែ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​​គឺ​ជា​វេន​របស់​អនុ​ប្រធានាធិបតី​ចិន​លោក ​ហ្ស៊ី​ជិនពីង​ វិញ​ម្តង​ដែល​ត្រូវ​ចាប់​ផ្តើម​​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​កម្ពុជា។​ ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​ចិន​ពេល​នេះ​​ក៏​បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​បាន​សម្រេច​បញ្ជូន​ជន​ជាតិ​Uighur​២០​នាក់​​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។

Source: RFI Khmer Home Page | 20 Dec 2009 | 2:44 am

កម្ពុជា​-​ចិន - កម្ពុជា​កំពុង​រៀបចំ​បញ្ជូន​ជនជាតិ Uighurត្រឡប់​ទៅ​ចិន​វិញ

ជន​ជាតិ Uighur២២​នាក់​ដែល​រត់​ភៀស​ខ្លួន​ពី​ខេត្ត​​Xinjiang​ ប្រទេស​ចិន​ដើម្បី​ស្វែង​រក​​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​ជា​មួយ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​​HCR​នៅ​កម្ពុជា​នោះ​ នឹង​ត្រូវ​អាជ្ញាធរ​ខ្មែរ​ចាប់​​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​តាម​សំណើ​របស់​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ រដ្ឋាភិបាល​​កម្ពុជា​បាន​សំអាង​លើ​ច្បាប់​អន្តោ​ប្រវេសន៍​ដើម្បី​​បញ្ជូន​ខ្លួន​ជន​ជាតិ Uighur ទាំង​នោះ​ត្រឡប់​ទៅ​ស្រុក​វិញ។​ ការ​ចាប់​បញ្ជូន​បែប​នេះ​បាន​​ទទួល​ការ​រិះគន់​​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

Source: RFI Khmer Home Page | 19 Dec 2009 | 5:15 am

សារព័ត៌មាន - អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​អំពាវនាវ​អោយ​មាន​ការដោះលែង​លោក​ ហង្ស ចក្រា និពន្ធ​នាយក​កាសែត​គាំទ្រ​បក្ស​ប្រឆាំង

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ ក្រុមគ្រួសារ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឯករាជ្យ​ដទៃ​ទៀត​អំពាវនាវ​អោយមាន​ការដោះលែង​អ្នក​កាសែត​ ​ហង្ស​ ចក្រា​ អោយបាន​លឿនបំផុត។​ សំណើ​នេះ​ធ្វើឡើង​ក្នុងខណៈ​ពេលដែល​ស្ថានភាព​ជំងឺ​របស់​លោក​ ហង្ស​ ចក្រា​ មាន​សភាព​ធ្ងន់ធ្ងរ​ជាងមុន​គួរអោយ​ព្រួយបារម្ភ។

Source: RFI Khmer Home Page | 19 Dec 2009 | 4:28 am

បទ​វិភាគ​-​នយោបាយ​ - ការលើកលែង​ទោស​ចារបុរស​ថៃ​ជា​ការ​ពញ្ញាក់​ស្មារតី​ខ្មែរ

បន្ទាប់​ពី​ការ​ដោះ​លែង​ចារបុរស​ថៃ​ ស៊ីវ៉ារ៉ាក់​ ជុតិពង្ស​ ឲ្យ​ចេញ​ពី​ពន្ធនាគារ​ខ្មែរ​កាល​ពី​ដើម​សប្តាហ៍​នេះ​មក​ ទាំង​អ្នក​នយោបាយ​ ទាំង​អង្គការ​សង្គម​ស៊ីវិល​ហាក់​បាន​នាំ​​គ្នា​ចាប់​អារម្មណ៍​ទៅ​លើ​ទុក្ខ​សោក​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ។​ ប្រជា​ពលរដ្ឋ​​ខ្មែរ​ទាំង​នោះ​ច្រើន​តែ​មិន​សូវ​មាន​គេ​នឹកនា​ដល់។​ តើ​ការ​លើក​លែង​ទោស​ឲ្យ​ចារបុរស​​ថៃ​ផ្តល់​ទស្សនាទាន​អ្វីខ្លះ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ?

Source: RFI Khmer Home Page | 19 Dec 2009 | 4:27 am

បទ​យកការណ៍​-​សង្គម - គួរ​មាន​ច្បាប់​គ្រប់គ្រង​ការ​ជួញ​ដូរ​ទឹក​អាស៊ីត ?

ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​តែ​ជា​ក្តី​ព្រួយ​បារម្ភ​មួយ​នៅ​ក្នុង​សង្គម ដោយសារ​តែ​មធ្យោបាយ​វាយ​ប្រហារ​នេះ បង្ហាញ​ពី​សោកនាដកម្ម​ខ្លាំងក្លា។ សង្គម​ស៊ីវិល​ខ្លះ​ចង់​អោយ​មាន​មាត្រា​ច្បាប់​ពិសេស​មួយ​សំរាប់​កាត់​ទោស​ជន​ល្មើស​ប្រើ​ទឹក​អាស៊ីត​ធ្ងន់ធ្ងរ​ជាងគេ។ តែ​តំណាង​អាជ្ញាធរ​ថ្លែង​ថា ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ត្រូវ​បាន​ចាត់​ជា​បទ​ឧក្រិដ្ឋ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​រួច​ហើយ។

Source: RFI Khmer Home Page | 19 Dec 2009 | 4:26 am

ខ្មែរ​ក្រហម​ - ខៀវ សំផន ក៏​ត្រូវ​ចោទ​ពី​បទ​អំពើ​ប្រល័យ​ពូជសាសន៍​

មិនមែន​មាន​តែ​បង​ទី ២ នួន ជា និង អតីត​រដ្ឋមន្ត្រី​ការបរទេស​លោក អៀង សារី ទេ ដែល​ត្រូវ​ទទួល​បទ​ចោទ​ថ្មី​ពី​តុលាការ​ខ្មែរ​ក្រហម។ សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​នេះ ទើប​បាន​សំរេច​ចោទ​ប្រកាន់​បទ​អំពើ​ប្រល័យ​ពូជសាសន៍​ដូចគ្នា ទៅ​លើ​អតីត​ប្រមុខ​រដ្ឋ​របប​ខ្មែរ​ក្រហម លោក ខៀវ សំផន ទាក់ទិន​នឹង​អង្គហេតុ​នៃ​ការ​សម្លាប់​ជនជាតិ​វៀតណាម និង ជន​ជាតិចាម។

Source: RFI Khmer Home Page | 18 Dec 2009 | 7:00 am

សាលាក្តី ខ្មែរក្រហម - តុលាការ​ខ្មែរក្រហម​ត្រូវការ ៩៣ លាន ៣ សែនដុល្លារ​សម្រាប់​ឆ្នាំ ២០១០ និង ២០១១

តុលាការ​ខ្មែរ​ក្រហម​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​ត្រូវការ​ថវិកា​សរុប ៩៣​លាន ៣ សែន​ដុល្លារ​អាមេរិក​ដើម្បី​ដំណើរការ​សវនាការ​កាត់ទោស​មេខ្មែរក្រហម រយៈពេល ២​ឆ្នាំ​ខាងមុខ។ នោះ​គឺ ៤៦​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១០ និង ៤៧​លាន ៣​សែន​ដុល្លារ​ទៀត​សម្រាប់​ឆ្នាំ ២០១១។

Source: RFI Khmer Home Page | 18 Dec 2009 | 6:54 am

កីឡា - កម្ពុជា​ ទទួល​​បាន​​មេដាយ ​​៣៨​​ហើយ​​

ពី​ទីក្រុង​វៀងចន្ទ​នៃ​ប្រទេស​ឡាវ​ លោក វ៉ាត់ចំរើន​អគ្កលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិច​កម្ពុជា បាន​និយាយ​ប្រាប់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ប្រទេស​កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន ៣៨​ហើយ​នៅ​ពេលនេះ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ២៥​នេះ។​

​​

Source: RFI Khmer Home Page | 18 Dec 2009 | 6:22 am

កម្ពុជា-ថៃ - គណបក្ស​សិទ្ធិមនុស្ស​សុំ​អោយ​ព្រះមហាក្សត្រ​ថៃ​លើក​លែង​ទោស​អោយ​ពលករ​ខ្មែរ

គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើ​លិខិត​មួយ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​​ថៃ​នៅ​ថ្ងៃ​សុក្រ​ដោយ​ស្នើ​សុំ​អោយ​ព្រះមហាក្សត្រ​ថៃ​សណ្តោស​ផ្តល់​ព្រះរាជ​លើកលែង​ទោស​អោយ​ពលករខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ និង​កាត់ទោស​អោយ​ជាប់​ពន្ធនាគា​នៅ​ស្រុក​ថៃ។

 

Source: RFI Khmer Home Page | 18 Dec 2009 | 6:19 am

សង្គម - ជម្លោះ​ការងារ​ក្នុង​ក្រុមហ៊ុន​ងាយ​នឹង​កើត​ឡើ​ង​ក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច​

ជម្លោះ​ការងារ​រវាង​កម្មករ​និង​ថៅកែ​ងាយ​នឹង​កើត​ឡើង​ណាស់​ក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច​ពីព្រោះ​ភាគី​ទាំង​ពីរ ធ្វើការ​ក្រោម​សម្ពាធ​សេដ្ឋកិច្ច​និង​ក្រោម​សម្ពាធ​ភាព​មួរម៉ៅ​ផ្នែក​អារម្មណ៍។

Source: RFI Khmer Home Page | 18 Dec 2009 | 2:21 am

បរិស្ថាន - បំរែបំរួលអាកាសធាតុ

តាមការ​កត់សំគាល់​ពី​ប្រជាកសិករ​ក៏ដូចជា​អ្នកបច្ចេកទេស​នានា កូន​រដូវប្រាំង​នៅប្រទេស​កម្ពុជា មាន​ដំណើរ​មិន​ទៀងទាត់​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ។រដូវរងារ​និង​រដូវរំហើយ​ហាក់ដូចជា​កើន​កំដៅ។​

Source: RFI Khmer Home Page | 18 Dec 2009 | 12:16 am

តុលាការ​ - នីតិវីធី​សាលាដំបូង​ខេត្ត​ស្វាយរៀង​ប្រឆាំង​លោក​សម ​រង្ស៊ី​កំពុង​ដំណើរ​ការ

សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​កោះហៅ​លោក​ពៅ ភាព​ដែល​ជា​ជន្ទុក​ទី​២​នៃ​ឃុំ​សំរោង​ស្រុក​ចន្ទ្រា​អោយ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​ដក​បង្គោល​តំរុយ​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​ប្រព្រឹត្តិ​ដោយ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង។

Source: RFI Khmer Home Page | 17 Dec 2009 | 7:11 am

សង្គម - វិបត្តិ​សេដ្ឋកិច្ច​៖ កម្មករ​កាត់ដេរ​ បាត់បង់​ការងារ​ ៧ ​ម៉ឺន​នាក់

អង្គការ​ពលកម្ម​អន្តរជាតិ ILO បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក បាន​ធ្វើ​ឲ្យ ការងារ​ចំនួន​ប្រមាណ ៧០.០០០ កន្លែង ក្នុង​ឧស្សាហកម្ម​កាត់ដេរ នៅ​កម្ពុជា ត្រូវ​បាន​បាត់បង់។

Source: RFI Khmer Home Page | 17 Dec 2009 | 7:04 am

ប្រវត្តិសាស្រ្ត​ខ្មែរ - វាសនា​នៃ​បក្ស​ប្រជាធិបតេយ្យ​និង​ចលនា​ឥស្សរខ្មែរ​

នៅ​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន​នឹង​ធ្វើការ​អត្ថាធិប្បាយ​ទៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ស្តី​ពី​ "វាសនា​នៃ​បក្ស​ប្រជាធិបតេយ្យ​​និង​ចលនា​ឥស្សរខ្មែរ​។

Source: RFI Khmer Home Page | 17 Dec 2009 | 1:26 am

បរិស្ថាន - ផលប៉ះពាល់​នៃ​កំណើន​យានយន្ត​នៅ​ក្នុង​ទីក្រុង

នៅពេល​ដែល​ប្រជា​ពលរដ្ឋ​មាន​ការធុញទ្រាន់​នឹង​ការកកស្ទះ​ចរាចរណ៍ ​ហើយ អ្នក​ខ្លះទៀត​ព្រួយ​បារម្ភ​ពីបញ្ហា​សុខភាព​ដោយសារ​ការកើនឡើង​នៃ​យានយន្ត​នៅក្នុង​ទីក្រុង​ មន្ត្រី​រដ្ឋា​ភិបាល​នៃ​ប្រទេស​កម្ពុជា​អះអាង​ថា​កំណើន​យានយន្ត​នៅក្នុង​ទីក្រុង​ភ្នំពេញ​មិនទាន់​ក្លាយជា​បញ្ហា​ចម្បង​​ដែល​បង្ក​អោយ​មាន​ការប្រែប្រួល​អាកាសធាតុ​ដែល​កើតមាន​នៅ​ប្រទេស​កម្ពុជា​នា​ពេល​សព្វថ្ងៃនេះ​ទេ។

Source: RFI Khmer Home Page | 16 Dec 2009 | 6:19 am

សាលាក្តីខ្មែរក្រហម - សហចៅក្រម​ស៊ើបអង្កេត​ចោទ​នួន ជា និង​អៀង សារី ពី​បទ​ប្រល័យ​ពូជសាសន៍

សហចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខ្មែរក្រហម​បាន​សំរេច​ដាក់​ការ​ចោទប្រកាន់​បន្ថែម​ទៅ​លើ​អតីត​មេដឹកនាំ​របប​ខ្មែរក្រហម​ពីរូប​ គឺ​នួន ជា និង​អៀង សារី ស្តីពី​បទ​​ប្រល័យពូជសាសន៍ តាម​សំណើ​របស់​សហព្រះរាជអាជ្ញា។ បទចោទថ្មីនេះ​ធ្វើឡើង​តាម​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដែល​បង្ហាញ​ថា​មាន​ការ​សំលាប់​ប្រជាជន​វៀតណាម និង​ជនជាតិ​ភាគតិច​ចាម។

Source: RFI Khmer Home Page | 16 Dec 2009 | 6:13 am

សិទ្ធិមនុស្ស - Amnesty ស្នើ​កុំឲ្យ​កម្ពុជា​បញ្ជូន​ជនជាតិ​ភាគតិច​ចិន Uighur ត្រលប់​ទៅវិញ

អង្គការ Amnesty International បាន​ស្នើ​កុំឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចាប់បញ្ជូន​ក្រុម​ជន​ជាតិ​​ភាគ​​តិច​ចិន Uighur ចំនួន ២២ នាក់ ត្រលប់ទៅកាន់​ប្រទេស​ចិន​វិញ​ឡើយ។ សំណើ​របស់ Amnesty បានធ្វើឡើង​ ជួនចំពេលដែលរដ្ឋាភិបាល​ក្រុង​ប៉េ​កាំង បាន​ចាត់​ទុក​​ក្រុម​ជនជាតិភាគតិចចិនទាំងនេះ ជាឧក្រិដ្ឋជន ពាក់ព័ន្ធនឹងអំពើហិង្សា​សម្លាប់​​មនុស្ស​ នៅ​ខេត្ត​ស្វយ័ត Xinjiang របស់ប្រទេស​ចិន កាលពីខែកក្កដា​កន្លងមក។

Source: RFI Khmer Home Page | 16 Dec 2009 | 6:11 am

កម្ពុជា - ថៃ - ថាក់ស៊ីន​ជម្រុញ​ឲ្យ​កម្ពុជា​នាំ​ចេញ​ស្រូវ

ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ទី​២​ក្នុង​នាម​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​​រដ្ឋាភិបាល​​​កម្ពុជា នៅ​ថ្ងៃ​នេះ លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​បង្កើន​លទ្ធភាព​ដើម្បី​ផលិត​ដំណាំ​កសិកម្ម ពិសេស ការ​បង្ក​បង្កើន​ផល​ស្រូវ។

Source: RFI Khmer Home Page | 15 Dec 2009 | 6:11 am

នយោបាយ - អាជ្ញាធរ​បង្អាក់​ដំណើរ​តំណាងរាស្ត្រ​បក្ស​សមរង្ស៊ី ចុះ​ពិនិត្យ​ព្រំដែន

ដូច​ការ​គ្រោង​ទុក គឺ​នៅ​ថ្ងៃ​ច័ន្ទ ទី១៤ ធ្នូ​នេះ អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ចំនួន ២១ រូប​បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម ក្នុង​​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​នៅ​ពេល​​​​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​នេះ​ដើរ​ទៅ​កាន់​បង្គោល​តម្រុយ​ព្រំដែន​លេខ ១៨៥ ​ដែល​លោក​សមរង្ស៊ី​បាន​ដឹក​នាំ​អ្នក​ភូមិ​ដក​កាល​ពី​ថ្ងៃ ២៥ តុលា ស្រាប់​តែ​កម្លាំង​អាជ្ញាធរ​ប៉ូលីស​ពី ២០ ទៅ ៣០ នាក់ បាន​ស្ទាក់​ផ្លូវ​មិន​ឲ្យ​ចូល។

Source: RFI Khmer Home Page | 15 Dec 2009 | 5:22 am

សង្គម - យុវជន​ខ្មែរ​មួយ​ចំនួន​ធំ និយម​ស្ទីល​កូរ៉េ

បន្ទាប់​ពី​អវត្តមាន​របស់​ខ្សែ​ភាពយន្ត​ថៃ​នៅ​កពា្ចក់​ទូរទស្សន៍​ខ្មែរ​មក​ យុវជន​ខ្មែរ​ភាគ​ច្រើន​បាន​ទទួល​ឥទ្ឋិពល​យ៉ាង​ខ្លាំង​ពី​វប្បធម និង​សិល្បៈ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ពួក​គេ​តែង​តែ​ស្លៀក​ពាក់ កាត់​សក់ ស្តាប់​បទ​ចំរៀង​របស់​តារា​កូរ៉េ​ដែល​មើល​ទៅ បង្ហាញ​​ពី​ភាព​សម្ភារៈ​និយម​ដ៏​ខ្លាំង​ក្លា​​មួយ។

Source: RFI Khmer Home Page | 15 Dec 2009 | 3:47 am

នយោបាយ - ម៉ម សូណង់ដូ​នឹង​ត្រឡប់​ចូល​ឆាក​នយោបាយ

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​លោក​ម៉ម សូណង់ដូ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​ពី​បំណង​របស់​លោក​នៅ​ថ្ងៃអង្គារ ទី១៥ ធ្នូ​នេះ ថា​លោក​នឹង​ចូល​រួម​ជា​មួយ​គណបក្ស​ប្រជាធិបតេយ្យ​មួយ។ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ចង់​ឃើញ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ច្របាច់​បញ្ចូល​គ្នា។

Source: RFI Khmer Home Page | 15 Dec 2009 | 3:31 am

បរិស្ថាន - ការ​ប្រែ​ប្រួល​អាកាសធាតុ​ជា​របាំង​រារាំង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​កម្ពុជា

គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​និង​កំពុង​បង្អាក់​ការ​រីក​លូតលាស់​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។ ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ ទឹក​ជំនន់ ភាព​រាំងស្ងួត ខ្យល់ព្យុះ រន្ទះបាញ់​បាន​ឆក់​យក​ជីវិត​ប្រជាជន​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​ជាច្រើន​រយលាន​ដុល្លារ​អាមេរិក។

Source: RFI Khmer Home Page | 14 Dec 2009 | 5:59 am

កម្ពុជា-សហរដ្ឋអាមេរិក - សហរដ្ឋអាមេរិក​ជួយ​លើក​កំពស់​សន្តិសុខ​កំពង់ផែ​សមុទ្រ​ប្រទេស​កម្ពុជា

លោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក្នុង​នាម​រដ្ឋាភិបាល សហរដ្ឋអាមេរិក និង​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួមគ្នា​មួយ​នាព្រឹក​នេះ ស្តីពី​ការ​អនុវត្តន៍​នូវ​កិច្ច​ប្រឹងប្រែង​សហប្រតិបត្តិការ​ដើម្បី​ជួយ​រាំងខ្ទប់​ត្រួត​ពិនិត្យ​និង​ហាមបា្រម​ការ​រត់ពន្ធ​ខុស​ច្បាប់​នូវ​គ្រឿង​បរិក្ខារ​នុយក្លេអ៊ែរ​និង​សារធាតុ​វិទ្យុសកម្ម​ផ្សេង​ៗ​ដទៃ​ទៀត។

Source: RFI Khmer Home Page | 14 Dec 2009 | 5:46 am

កម្ពុជា-ថៃ - វិស្វករ​​​ថៃ​​មាន​​សេរីភាព​​វិញ​​ហើយ

ដូច​បាន​គ្រោង​ទុក វិស្វករ​ថៃ ស៊ីវ៉ារ៉ាក់ ជុតិពង្ស​បាន​ជួបជុំ​ម្តាយ​និង​ប្អូន​ប្រុស​នៅ​ក្រៅមន្ទីរ​ឃុំឃាំង​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​វិញ​តាម​ព្រះរាជទាន​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ​ខ្មែរ។

Source: RFI Khmer Home Page | 14 Dec 2009 | 4:36 am

កីឡា - កីឡា​ស៊ីហ្គេម ២០០៩៖ កម្ពុជា​សង្ឃឹម​ទទួល​បាន​មេដាយ​ជាង ២០

ការ​ប្រកួត​កីឡា​ស៊ីហ្គេមលើកទី ២៥ ឆ្នំា ២០០៩​ក្នុង​ប្រទេស​ឡាវ ​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី ២​ដែល​ជា​សប្តាហ៍​ចុង​ក្រោយ។ មួយ​សប្តាហ៍​បាន​កន្លង​ផុត​ទៅ កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន ១៧ ក្នុង​នោះ មេដាយ​មាស​ចំនួន ២ មេដាយ​ប្រាក់​ចំនួន ៥ និង​មេដាយ​សំរឹទ្ធ​ចំនួន ១០។

Source: RFI Khmer Home Page | 14 Dec 2009 | 4:15 am

កម្ពុជា-ថៃ - ថាក់ស៊ីន​ទៅ​កម្ពុជា​ម្តង​ទៀត ដើម្បី​ទទួល​ចារបុរស​ថៃ​ពី​ពន្ធនាគារ

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ទៅ​ដល់​កម្ពុជា​ម្តង​ទៀត​ហើយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី១៣ ធ្នូ​នេះ។ វត្តមាន​ជា​ថ្មី​នៅ​កម្ពុជា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ពេល​នេះ គឺ​ដើម្បី​ទទួល​អបអរ​ចារបុរស​ថៃ​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ព្រះរាជទាន​ការ​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​សុក្រ ទី១១ ធ្នូ។

Source: RFI Khmer Home Page | 14 Dec 2009 | 1:04 am

នយោបាយ - មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​សម រង្ស៊ី​ធ្វើ​ទស្សនកិច្ច​ខ្សែ​បន្ទាត់​ព្រំដែន​ខាង​កើត

អ្នក​តំណាងរាស្រ្ត និង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្សសម រង្ស៊ី​នឹង​ទៅ​ពិនិត្យ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម​ដ៏​ចម្រូង​ចម្រាស​​នៅ​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ។ គឺ​នៅ​ទី​នោះ​ឯង ដែល​លោក​សម រង្ស៊ី​បាន​បាត់បង់​អភ័យ​ឯកសិទ្ធិ ដោយ​សារ​រឿង​ដក​តំរុយ​បង្គោល​ព្រំដែន។

Source: RFI Khmer Home Page | 13 Dec 2009 | 3:44 am

អាកាសធាតុ​-​បទ​យកការណ៍ - ឥទ្ធិពល​នៃ​បំរែបំរួលអាកាសធាតុនៅ​កម្ពុជា

ខ្យល់ព្យុះ​​ និង​​ទឹកជំនន់​បានកើតឡើង​ជាបន្តបន្ទាប់​នៅប្រទេស​កម្ពុជា​នាប៉ុន្មាន​ទសវត្ស​ចុងក្រោយ ​បាតុភូត​ទាំងនេះ​គឺជា​លទ្ធផល​នៃ​ការ​បំរែបំរួល​អាកាសធាតុ។

Source: RFI Khmer Home Page | 12 Dec 2009 | 6:34 am

នយោបាយ - បក្ស​ប្រឆាំង​បន្ត​ចោទ​សំណួរ​ទៅរដ្ឋាភិបាល​អំពី​បញ្ហា​ទឹកដី

តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ឆ្លើយ​បំភ្លឺ​អំពី​ការ​ផ្តល់​ដី​​សម្បទាន​ជាង​៨​ម៉ឺន​ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ខេត្ត​កំពង់ធំ។​ សំណើ​នេះ​​បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​បញ្ហា​ចម្រូង​ចម្រាស់​ជា​ច្រើន​បាន​​កើត​ឡើង​រវាង​អ្នក​ភូមិ​និង​ក្រុមហ៊ុន​ឯកជន។ កាល​ពីខែ​មុន​នេះ​ តំណាង​រាស្រ្ត​គណបក្ស​ សមរង្ស៊ី​ ក៏បាន​ចោទ​សំណួរ​​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​ អំពី​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។

Source: RFI Khmer Home Page | 12 Dec 2009 | 5:07 am

អំពើ​ពុក​រលួយ​-​បទ​វិភាគ - អាវុធ​ប្រឆាំង​អំពើ​ពុក​រលួយ​បង្ហាញ​រូបរាង​ហើយ

រដ្ឋាភិបាល​ទើប​តែ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងែ​សុក្រ​ចុង​សប្តាហ៍​នេះ។​ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​គេ​ទន្ទឹង​រង់​ចាំ​​អស់​រយៈ​ពេល​យ៉ាង​យូរ​នេះ​ អាច​ចាត់​ទុក​​ជា​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ច្បាប់​ដែល​នឹង​ត្រូវ​រដ្ឋសភា​អនុម័ត​ក្នុង​ពេល​ខាង​មុខ​នេះ​​នៅ​តែ​ត្រូវ​ការ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ដើម្បី​ធានា​ប្រសិទ្ធភាព​របស់​វា។

Source: RFI Khmer Home Page | 12 Dec 2009 | 5:07 am

ព័ត៌មានខ្លី - តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី​ទៅ​កន្លែង​លោក​សម រង្ស៊ី​ដក​បង្គោល​ព្រំដែន

ប្រធាន​ក្រុម​អ្នកតំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី លោក​សុន ឆ័យ​បាន​អះអាង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី​នឹង​ចុះ​ទៅ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ពោល​គឺ​កន្លែង​ដែល​លោក​សម រង្ស៊ី​បាន​ដក​បង្គោល​ព្រំដែន​របស់​គណៈកម្មាការ​ចម្រុះ​ព្រំដែន​កម្ពុជា​វៀតណាម។

Source: RFI Khmer Home Page | 12 Dec 2009 | 4:31 am

កម្ពុជា-ថៃ - វិស្វករ​ថៃ​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ

ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ព្រះបរមនាថ​នរោត្តម សីហមុនី​បាន​ឡាយ​ព្រះហស្ត​​លេខា​លើក​លែង​ទោស​ដល់​បុរស​ជនជាតិ​ថៃស៊ីវ៉ារ៉ាក់ ជោតិពង្ស​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

Source: RFI Khmer Home Page | 11 Dec 2009 | 4:47 am

អំពើ​ពុក​រលួយ - រដ្ឋាភិបាល​ឆ្លង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

នៅ​ថ្ងៃ​សុក្រ ទី ១១​ធ្នូនេះ អង្គ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ហើយ។ ច្បាប់​ថ្មី​នេះ​បាន​កំណត់​ដាក់​ទោស​ជន​ពុក​រលួយ​ពី ១​ខែ ដល់ ១៥​ឆ្នាំ កំណត់​ពី​ការប្រកាស​ទ្រព្យ​សម្បត្តិ និង​បង្កើត​ស្ថាប័ន​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ។

Source: RFI Khmer Home Page | 11 Dec 2009 | 4:45 am

អាកាសធាតុ/បទសម្ភាសន៍ - ម៉ុក ម៉ារ៉េត៖ "ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ត្រូវ​បង់​ថ្លៃ​អោយ​កម្ពុជា"

ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​នានា​ស្តី​ពី​ការប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជូន​គណៈ​ប្រតិភូ​របស់​ខ្លួន​ទៅ​ចូល​រួម​ក្នុង​ជំនួប​កំពូល​ក្រុង​Copenhague​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ​ផង​ដែរ។

Source: RFI Khmer Home Page | 11 Dec 2009 | 1:19 am

ប្រវត្តិសាស្រ្ត​ខ្មែរ - កម្ពុជា​ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហនុ

នៅ​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន​នឹង​ធ្វើការ​អត្ថាធិប្បាយ​ទៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ស្តី​ពី​ការប្រែក្លាយ​ពី​របប​រាជា​និយម​ទេវរាជ្យ​មក​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។

Source: RFI Khmer Home Page | 10 Dec 2009 | 8:15 am

ទិវា​សិទ្ធិ​មនុស្ស - ហែ​ក្បួន​សាទរ​ទិវា​សិទ្ធិ​មនុស្ស ១០​ធ្នូ

ប្រទេស​កម្ពុជា​ក៏​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​យ៉ាង​អធិក​អធម​នៅ​ទូទាំង​ប្រទេស ពិសេស​នៅ​ភ្នំពេញ មាន​ការដើរ​ហែ​ក្បួន​តាម​ដង​ផ្លូវ​មុន​នឹង​ការជួបជុំ​ថ្លែង​សុន្ទរកថា។

Source: RFI Khmer Home Page | 10 Dec 2009 | 6:38 am

អាកាសធាតុ - ការស្ម័គ្រ​ចិត្ត​សម្រាប់​ភព​ផែនដី​យើង

នៅ​ពេល​ដែល​ពិភពលោក​មាន​ការព្រួយ​បារម្ភ​ខ្លាំង​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ភព​ផែនដី ក្រុម​ការងារ​អ្នកស្ម័គ្រចិត្ត​ជាតិ និង​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​អ្នកស្ម័គ្រចិត្ត​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ចាប់អារម្មណ៍​លើ​ប្រធានបទ អ្នកស្ម័គ្រចិត្ត​សម្រាប់​ភព​ផែនដី​យើង។

Source: RFI Khmer Home Page | 10 Dec 2009 | 6:15 am

ថៃ-កម្ពុជា - លិខិត​សុំ​ព្រះរាជទាន​លើកលែង​ទោស​អោយ​វិស្វករ​ថៃ​មក​ដល់​ភ្នំពេញ​សប្តាហ៍​ក្រោយ

គណៈប្រតិភូ​របស់​គណបក្ស​ភឿថៃ​នឹង​នាំ​យក​លិខិត​សុំ​ព្រះរាជទាន​​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ​អោយ​វិស្វករ​ថៃ ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។

Source: RFI Khmer Home Page | 10 Dec 2009 | 6:05 am

ប្រៃសណីយ៍​ទូរគមនាគមន៍ - ក្រសួង​ទូរគមនាគមន៍​កំរិត​តម្លៃ​សេវា​ទូរស័ព្ទ

ក្រសួង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កំណត់​តម្លៃ​សេវា​និយាយ​តាម​ទូរស័ព្ទ​ដើម្បី​បញ្ជៀស​ជំលោះ​ដែល​កើត​មាន​ក្នុង​ការប្រកួត​ប្រជែង​គ្នា។ ក្រសួង​បាន​កំណត់​អោយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ទាំងអស់​កំណត់​តម្លៃ​គោល​អប្បបរិមា ការហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​ដូចគ្នា​ក្នុង​តម្លៃ ៤,៥សេន​ក្នុង​មួយ​នាទី និង​តម្លៃ​អប្បបរិមា​សំរាប់​ការហៅ​ទូរស័ព្ទ​ឆ្លង​ប្រព័ន្ធ ៥,៩៥​សេន​ក្នុង​មួយ​នាទី។

Source: RFI Khmer Home Page | 9 Dec 2009 | 7:09 am

សង្គម​ខ្មែរ​នៅ​បារាំង - រាំ​ទាន់​ខ្លួន​នៅ​ចង់

តើ​ត្រូវ​ទៅ​ខ្វល់​នឹង​សំដី​របស់​អ្នកដទៃ​ធ្វើអ្វី ​ប្រសិន​​បើ​យើង​នៅ​ចង់​សប្បាយ។ មនុស្ស​ចាស់​ខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​បារាំង ​មួយ​ចំនួន​​​ដែល​ឈាន​ចូល​ដល់​បច្ឆិមវ័យ បាន​ចុះ​ឈ្មោះ​ក្នុង​ក្លិបរាំ​កំសាន្ត។ ជា​ឥរិយាបថ​មួយ​ដែល​គេ​អាច​ចាត់​ទុក​ថា​ បាន​ចាក​ឆ្ងាយ​បន្តិច​ពី​​គន្លង​ប្រពៃណី​ចាស់​បុរាណ​តឹងរ៉ឹង។

Source: RFI Khmer Home Page | 9 Dec 2009 | 6:21 am

ថៃ -កម្ពុជា - បក្ស​ភឿ​ថៃ​កំពុង​ស្វែង​រក​ព្រះរាជទាន​លើកលែង​ទោស​អោយ​វិស្វករ​ថៃ

 ប្រធាន​គណបក្ស​ភឿថៃ​នឹង​ផ្ញើ​លិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​ស្នើ​សុំ​អោយ​ពន្លឿន​លិខិត​សុំ​ព្រះរាជទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ។ មេធាវី​របស់​វិស្វករ​ថៃ​វិញ ថ្លែង​ថា លោក​នៅ​កំពុង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក។

Source: RFI Khmer Home Page | 9 Dec 2009 | 6:13 am

អំពើ​ពុក​រលួយ - អង្គការក្រៅ​រដ្ឋាភិបាល​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស វិស័យ​ច្បាប់ និង អភិវឌ្ឍន៍​សង្គម នៅ​​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​មេទ្ទីង​ជួបជុំ​សាទរ​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ថ្ងៃ ៩​ធ្នូ។ ទិវា​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃ​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​មហាជន​រួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

Source: RFI Khmer Home Page | 9 Dec 2009 | 5:30 am

ព័ត៌មាន​ខ្លី - សាលាក្តី​ខ្មែរក្រហម​បដិសេធ​បណ្តឹង​របស់​មេធាវី​អៀង សារី

អង្គ​បុរេ​ជំនុំ​ជម្រះ​នៃ​តុលាការ​ខ្មែរ​ក្រហម​បាន​ច្រាន​ចោល​បណ្តឹង​ដិតចិត្ត​របស់​សហមេធាវី​ជាតិ និង​អន្តរជាតិ​របស់​លោក​អៀង សារី​ហើយ​នៅ​ថ្ងៃ​នេះ។ សហមេធាវី​លោក​អៀង សារី​បាន​ប្តឹង​ដក​តំណែង​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​លោកMarcel Lemonde​។

Source: RFI Khmer Home Page | 9 Dec 2009 | 5:08 am

បរិស្ថាន - កម្ពុជា​ត្រូវការ​ថវិកា​ចំនួន​៨០០​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ

ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ខ្វាយខ្វល់​រឿង​ការប្រែប្រួល​អាកាសធាតុ ប្រទេស​កម្ពុជា​បាន និង​កំពុង​ជំរុញ​ការអភិវឌ្ឍន៍​ថាមពល​ក៏​កើត​ឡើង​វិញ។ ការអភិវឌ្ឍន៍​ថាមពល​ប្រភេទ​នេះ​គឺ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ។

Source: RFI Khmer Home Page | 9 Dec 2009 | 12:57 am

ថៃ-កម្ពុជា - តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស ៧​ឆ្នាំ​លើ​ចារបុរស​ថៃ

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី ៨​ធ្នូ​នេះ បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​លើ​ចារ​បុរស​ថៃ​ចំនួន ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ស្មើ​ប្រមាណ ២៥០០​ដុល្លារ។ បុរស​ថៃ​ឈ្មោះ Siwarak Chothipong ជាប់​ចោទ​ពី​បទ​ផ្តល់​ព័ត៌មាន​ចារកម្ម ទៅ​ឲ្យ​រដ្ឋាភិបាល​ថៃ អំពី​ដំណើរ​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១០​វិច្ឆិកា កន្លង​មក។

Source: RFI Khmer Home Page | 8 Dec 2009 | 5:10 am

គ្រោះធម្មជាតិ - ប្រជាជន​ជា​ច្រើន​ភូមិ​ខ្វះ​ស្បៀង​អាហារ​ដោយសារ​គ្រោះ​រាំង​ស្ងួត

រយៈពេល​ចុង​ក្រោយ​មក​នេះ ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​គ្រោះ​ទឹក​ជំនន់ និង​ឥទិ្ធពល​ពី​ខ្យល់​ព្យុះ​ធំៗ​មួយ​ចំនួន​ដែល​បាន​បង្ក​អោយ​មាន​ការខូចខាត​ទ្រព្យ​សម្បតិ្ត និង​អាយុ​ជីវិត​ប្រជាជន​ជា​ច្រើន។ ទន្ទឹម​នឹង​នេះ នៅ​តំបន់​ខ្លះ​បែរ​ជា​កើត​មាន​គ្រោះ​រាំង​ស្ងួត។

Source: RFI Khmer Home Page | 8 Dec 2009 | 4:56 am

ស៊ីហ្គេម - លោកហ៊ុន សែន​ចូល​រួម​ក្នុង​ពិធី​បើក​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ឡាវ

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោកហ៊ុន សែន​នឹង​ចេញ​ដំណើរ​ទៅ​ទីក្រុង​វៀងចន្ទ​ប្រទេស​ឡាវ​នៅព្រឹក​ថ្ងៃ​ពុធ​ស្អែក ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ស៊ីហ្គេម។

Source: RFI Khmer Home Page | 8 Dec 2009 | 4:44 am

នយោបាយ - លោក ហ៊ុន សែន​មិន​ឲ្យ​សមាជិក​ព្រួយបារម្ភ​ពី​សុខភាព​លោក ជា ស៊ីម

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ជា ស៊ីម​ដែល​បាន​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ប្រទេស​សឹង្ហបុរី​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយសារ​ជំងឺ​លើស​ឈាម។ នៅ​ថ្ងៃ​ចន្ទ ទី៧ ធ្នូ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ស្ថានភាព​ជំងឺ​របស់​លោក​ជា ស៊ីម​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ។

Source: RFI Khmer Home Page | 7 Dec 2009 | 5:57 am

បរិស្ថាន - ពិភពលោក​ទាំង​មូល​ត្រូវ​ចាប់​ផ្តើម​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ

ពិភពលោក​ទាំង​មូល​ចាប់​ផ្តើម​ព្រួយ​បារម្ភ​ការ​ប្រែប្រួល​អាកាសធាតុ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ ​​តើ​ប្រទេស​ក្រីក្រ​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ហើយ​ឬ​នៅ ?

Source: RFI Khmer Home Page | 7 Dec 2009 | 4:57 am

ថាមពល - វារីអគ្គិសនី​ស្ទឹង​កំចាយ​ខេត្តកំពត ដំណើរការ​ជំហ៊ាន​ដំបូង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​នឹង​លោក​ស្រី​ឯកអគ្គរាជទូត​ចិន​ប្រចាំ​កម្ពុជា បាន​ចុច​ប៊ូតុង​ដើម្បី​​បញ្ចេញ​អគ្គិសនី ១០ មេហ្គាវ៉ាត់​ជា​លើក​ដំបូង​ចេញ​ពី​ការដ្ឋាន​វារីអគ្គិសនី​ស្ទឹង​កំចាយ​ក្នុង​ខេត្ត​​កំពត​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៧ ធ្នូ​នេះ។

Source: RFI Khmer Home Page | 7 Dec 2009 | 4:55 am

ព្រំដែនសមុទ្រ - កម្ពុជា​ខ្វះលទ្ធភាព​គ្រប់គ្រង​ដែន​សមុទ្រ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បានស្នើ​ឲ្យ​អាជ្ញាធរ​ពាក់​ពន្ធ័​សម្រប​សម្រួល​ជា​មួយ​​ប្រទេស​ថៃ​ឡើងវិញ ​អំពី​សកម្មភាព​នេសាទ ​ក្នុង​ដែន​សមុទ្រ​ខ្មែរ។ ​បទ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង ​​បន្ទាប់​ពី​អាជ្ញាធរ​បាន​បិទ​មិន​ឲ្យ​ទូក​នេសាទ​ថៃ​ចូល​ចាប់​ត្រី​ក្នុង​ដែន​សមុទ្រ​ខ្មែរ ​មួយ​រយៈ​​មក។ ការ​អនុញ្ញាត​ឲ្យ​ទូក​នេសាទ​បរទេស​ចូល​នេសាទ ​ក្នុង​ដែន​សមុទ្រ​របស់​ខ្លួន​បែប​​នេះ ​បាន​ទទួល​ការ​រិះគន់​ពី​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​ ប៉ុន្តែ​ សម្រាប់​រដ្ឋាភិបាល​ វា​គឺ​ជា​​ជម្រើស​ដ៏​ល្អ​បំផុត​មួយ ​ដើម្បី​រក​ប្រាក់​ចំណូល​ជូន​រដ្ឋ។​

Source: RFI Khmer Home Page | 6 Dec 2009 | 5:29 am

បរិស្ថាន - អាកាសធាតុ​នៅកម្ពុជា​ប្រែប្រួល​គួរឲ្យ​បារម្ភ

អ្នកជំនាញ​បរិស្ថាន​មួយចំនួន​បានកត់​សម្គាល់​ថា​ អាកាសធាតុ​ នៅក្នុង​ប្រទេស​កម្ពុជា ​មានការ​ប្រែប្រួល​គួរជាទី​ព្រួយបារម្ភ។ ​​សេចក្តី​អត្ថាធិប្បាយ​របស់​អ្នកជំនាញ​ទាំងនេះ​​​បាន​ធ្វើឡើង ​មុនពេល​ដែលកិច្ច​ប្រជុំ​អន្តរជាតិ ​ស្តី​អំពី​ការផ្លាស់ប្តូរ​អាកាសធាតុ ​គ្រោង​រៀបចំ​ឡើង ​នៅ​សប្តាហ៍​ក្រោយ​នៅក្នុង​ប្រទេស​ដាណឺម៉ាក។

Source: RFI Khmer Home Page | 6 Dec 2009 | 5:29 am

អក្សរសិល្បិ៍ខ្មែរ - រឿងព្រះច័ន្ទគោរព ឬ រឿងនាងមុច្ឆលិន

វ៉ាន់ឌី កាអុន វិភាគ​ជូន​អស់​លោក​អ្នក​នាង​នូវ​រឿង​ល្បែង​មួយ​របស់​បណ្ឌិត​សំអាត​មាន​ចំណង​ជើង​ថា រឿង​ព្រះ​ច័ន្ទ​គោរព ឬ រឿង​នាង​មុច្ឆ​លិន។ បទ​និពន្ធ​នេះ​បាន​ត្រូវ​រៀប​រៀង​ឡើង​នៅ​ឆ្នំា​១៨៣៣។

Source: RFI Khmer Home Page | 6 Dec 2009 | 5:22 am

ខ្មែរ-ថៃ - សម្ពោធ​ការដ្ឋាន​ផ្លូវ៦៨​ដោយគ្មាន​ចំណែក​ថវិកា​របស់​ថៃ

ដូច​ការ​គ្រោង​ទុក ​ការដ្ឋាន​ជួស​ជុល​ផ្លូវ​លេខ​៦៨​ ពី​ស្រុក​ក្រឡាញ់ ​ខេត្ត​សៀមរាប ​ទៅ​ស្រុក​អូរ​ស្មាច់​ ខេត្ត​ឧត្តរ​មានជ័យ​ ទល់​ដែន​ថៃ ​ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ នៅ​ព្រឹក​​ថ្ងៃ​សៅរ៍​នេះ​ ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ ធ្វើ​ជា​អធិបតី។ ​តាម​ពិត​ការ​ជួស​​ជុល​ផ្លូវ​នេះ​ត្រូវ​ធ្វើ​ឡើង​ ដោយ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​ ជាង​៤០​លាន​ដុល្លារ​ ពី​ប្រទេស​ថៃ ​​ប៉ុន្តែ​ កម្ចី​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​វិញ​ បន្ទាប់​ពី​មាន​ជម្លោះ​ការទូត​ដ៏​តឹង​តែង ​រវាង​ខ្មែរ​ និង​ថៃ ​រយៈ​ពេល​ចុង​ក្រោយ​នេះ។

Source: RFI Khmer Home Page | 5 Dec 2009 | 6:46 am

សិទ្ធិមនុស្ស - សិទ្ធិមនុស្ស៖ ប្រធានបទ​នៃ​សង្គ្រាម​ពាក្យសំដី​រវាង​រដ្ឋាភិបាល​និង​ONG

រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ពុំដែល​បាន​មើលមុខគ្នា​ត្រង់​នោះទេ ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស នៅ​កម្ពុជា។ ការរិះគន់​អំពី​ការ​ខ្វះខាត​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ធ្វើ​អោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផ្ទុះ​កំហឹង​ម្តងៗ។ នៅក្នុង​សប្តាហ៍​នេះ​ទៀត កិច្ចប្រជុំ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ក៏​បាន​ក្លាយ​ទៅជា​វេទិកា​នៃ​ការ​តតាំងគ្នា រវាង​រដ្ឋាភិបាល​ភ្នំពេញ ជាមួយ​បណ្តា​ដៃគូ​អភិវឌ្ឍ និង​សង្គមស៊ីវិល។ ខាងក្រោម​នេះ គឺ​ជា​ការ​អត្ថាធិប្បាយ​របស់​អាជ្ញាធរ​កម្ពុជា និង​តំណាង​អង្គការ​ក្រៅរដ្ឋាភិបាល ស្តីពី​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

Source: RFI Khmer Home Page | 5 Dec 2009 | 6:41 am

ព្រំដែន - កម្ពុជា វៀតណាម និង​ឡាវ​បង្កើន​ល្បឿន​បោះបង្គោល​ព្រំដែន

ក្នុង​ខណៈពេល​ដែល​ប្រទេស​កម្ពុជា​ ប្រទេស​វៀតណាម​ និង​ប្រទេស​ឡាវ​ បង្កើន​ល្បឿន​បោះ​បង្គោល​ព្រំដែន​នោះ ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា ​និង​ថៃ ​នៅ​មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​ទេ។​

Source: RFI Khmer Home Page | 5 Dec 2009 | 6:38 am

ខ្មែរ-ថៃ - សំណុំរឿង​ចារបុរស​ថៃ​ជា​កាដូ​សម្រាប់​លោក​ថាក់ស៊ីន?

នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ​ តុលាការ​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​​សំណុំ​រឿង​បុរស​ថៃ​ ដែល​ជាប់​ចោទ​ពី​បទ​ចារកម្ម​នោះ​ហើយ។​ បើ​ទោះ​បីជា​គេ​នៅ​មិន​​ទាន់​បាន​ដឹង​ថា ​ជន​ជាប់​ចោទ​ឈ្មោះ​ស៊ីវ៉ារ៉ាក់​ ជុតិពង្ស​ អាយុ​៣១​ឆ្នាំ ​រូប​នេះ​ មាន​ទោស​​កម្រិត​ណា​នៅ​ឡើយ​ក៏ដោយ​ ក៏​ក្រុម​អ្នក​តាម​ដាន​សាច់​រឿង​នេះ​បាន​មើល​ឃើញ​​តម្រុយ​ខ្លះ​ៗ​ហើយ​ថា​ ជន​ជាប់​ចោទ​រូបនេះ​ទំនង​ជា​ទទួល​​បាន​​សេរីភាព​ឡើង​វិញ​ ក្រោយ​​ពេល​សវនាការ។ តើ​អ្វី​ទៅ​ជា​ច្រក​ចេញ​របស់​ជន​ជាប់​ចោទ​ជា​ចារបុរស​ថៃ​ខាង​លើ?

Source: RFI Khmer Home Page | 5 Dec 2009 | 5:52 am

សេដ្ឋកិច្ច​-​បទ​សម្ភាសន៍ - នេះ​មិនមែន​ជា​ពេល​វេលា​ដែល​ត្រូវ​បង្កើត​ពន្ធ​ថ្មី ឬ​បង្កើន​អត្រា​ពន្ធ​ទេ

គណបក្ស​សិទ្ធិ​មនុស្ស​បាន​ជំទាស់​ដាច់​អហង្ការ​ទៅ​នឹង​ច្បាប់​ថវិកា​ដែល​បាន​អនុម័ត ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ ប៉ុន្តែ​គណបក្ស​នេះ​មិន​មាន​ឱកាស​តវ៉ា​នៅ​ក្នុង​រដ្ឋសភា​ទេ​ ដោយសារ​បក្ស​នេះ​មាន​សំឡេង​តែ​បី​កៅអី​នៅ​ក្នុង​រដ្ឋសភា។​​

Source: RFI Khmer Home Page | 4 Dec 2009 | 5:40 am

សិទ្ធិមនុស្ស - NGOs ចង់​ចូល​គាល់​ព្រះ​មហាក្សត្រ ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ក្រុម​អង្គការ​សិទ្ធិមនុស្ស នៅ​ប្រទេស​កម្ពុជា បាន​ស្វែង​រក​ការ​អនុញ្ញាត​ពី​ព្រះ​បរមរាជវាំង ដើម្បី​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី នៅ​ថ្ងៃ​បុណ្យ​សិទ្ធិ​មនុស្ស ថ្ងៃ ១០ ធ្នូ ខាងមុខ។ បំណង​ចូល​គាល់​​ព្រះ​ករុណា គឺ​ដើម្បី​ទូល​ថ្វាយ​ព្រះអង្គ អំពី​ស្ថានភាព​​សិទ្ធិមនុស្ស ព្រម​ទាំង​សូម​ព្រះរាជ​ឱវាទ​ពី​ព្រះ​ករុណា សម្រាប់​ជួយ​ដល់​ប្រជារាស្ត្រ ដែល​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា កំពុង​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស នៅ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន។

Source: RFI Khmer Home Page | 4 Dec 2009 | 4:38 am

កម្ពុជា​-​ថៃ - មេធាវី​ថ្មី​ចូល​ការពារ​វិស្វករ​ថៃ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទទួល​ស្គាល់​មេធាវី​ថ្មី​របស់​វិស្វករ​ថៃ​ដែល​កំពុ​ង​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃស​ហើយ​នៅ​ថ្ងៃ​នេះ។ ហើយ​សវនាការ​ដែល​ត្រូវ​បាន​គ្រោង​ទុក​ដើម្បី​ជម្រះ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ក៏​ត្រូវ​បាន​លុប​ចោល​វិញ​ដែរ ដោយ​សារ​វិស្វករ​ជនជាតិ​ថៃ​បាន​ប្តូរ​គំនិត​វិញ។

Source: RFI Khmer Home Page | 4 Dec 2009 | 4:38 am

សំណុំរឿង​​ស្តីពី​ការ​កាត់ទោស ឌុច

នៅថ្ងៃ​ទី​១៧ កុម្ភៈ ២០០៩ សវនាការ​ជំនុំជម្រះ​ ឌុច បាន​ចាប់​ផ្តើម​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​អតីត​គុក​ “ទួល​ស្លែង”។ ជនរងគ្រោះ​ដែល​រង់ចាំ​អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ​នោះ ចាប់​ផ្តើម​មើល​ឃើញ​ពន្លឺ​យុត្តិធម៌​កាន់​តែ​ច្បាស់ឡើងៗ​ហើយ។

Source: RFI Khmer Home Page | 3 Dec 2009 | 6:24 am

តុលាការខ្មែរក្រហម - លោក ហ៊ុន សែន បដិសេធ​ការ​ជ្រៀត​ជ្រែក​លើ​តុលាការ​ខ្មែរក្រហម

ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ វិច្ឆិកា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា រូប​លោក​មិន​បាន​ចូល​ជ្រៀត​ជ្រែក​ការងារ​របស់​តុលាការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ឡើយ។

Source: RFI Khmer Home Page | 3 Dec 2009 | 5:20 am

កម្ពុជា-ថៃ - លោកសុខ អាន មិន​បាន​ទៅ​ទទួល​ម្តាយ​វិស្វករ​ថៃ​ទេ

ការិយាល័យ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​កាសែត​ថៃ The Nation ដែល​ថា លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​បាន​ទៅ​ទទួល​លោកស្រី​ស៊ីម៉ារ៉ាក់ ណា ណាខន​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី០២ វិច្ឆិកា។

Source: RFI Khmer Home Page | 3 Dec 2009 | 5:16 am

សង្គម - ច្បាប់ស្តីពីជនពិការ

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ទាក់ទង​ទៅ​នឹង​វិស័យ​ពិការភាព ក៏​ដូច​ជា​ជន​ពិការ​នៅ​ប្រទេស​កម្ពុជា បាន​សំដែង​ការ​អបអរ​ដល់​ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើក​កំពស់​សិទ្ធិ​ជនពិការ ដែល​បាន​អនុម័ត​អោយ​ប្រើ​ប្រាស់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩។

Source: RFI Khmer Home Page | 3 Dec 2009 | 5:00 am

ប្រវត្តិសាស្រ្តខ្មែរ - ការ​ទាមទារ​ឯករាជ្យជាតិ និង​ការ​កកើត​ឡើង​នៃ​គណបក្ស​ប្រជាធិបតេយ្យ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ធ្នូ​នេះ វ៉ាន់ឌី កាអុន​ជម្រាប​ជូន​អស់​លោក​អ្នក​នាង អំពី​តំណាក់កាល​ទី​២​នៃ​រជ្ជកាល​សម្តេច​នរោត្តម​សីហនុ។ គឺ​ពេល​ដែល​បារំាង​វិល​ត្រលប់​ទៅ​ឥណ្ឌូចិន​វិញ​នៅ​ខែ​សីហា ឆ្នាំ​១៩៤៥។

Source: RFI Khmer Home Page | 3 Dec 2009 | 4:57 am

តុលាការ​ខ្មែរ​ក្រហម​ - សហភាព​អឺរ៉ុប​​​ផ្តល់​ជំនួយ​ជាង​២ ​លាន​ដុល្លារ​​ដល់​សាលាក្តី​ខ្មែរ​ក្រហម

សហភាព​អឺរ៉ុប ផ្តល់​ជំនួយ ២ លាន​អឺរ៉ូ ស្មើ​ប្រមាណ ២,៦ លាន​ដុល្លារ ដល់​ភាគី​កម្ពុជា នៅ​ក្នុង​សាលាក្តី​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។ ថវិកា​ជំនួយ ២ លាន​អឺរ៉ូ​នេះ ត្រូវ​ប្រើប្រាស់​ដើម្បី​ចំណាយ​លើ​ប្រាក់​បៀវត្សរ៍​ចៅក្រម ព្រះរាជអាជ្ញា និង បុគ្គលិក​ផ្នែក ច្បាប់​របស់​ភាគី​កម្ពុជា។

Source: RFI Khmer Home Page | 2 Dec 2009 | 6:46 am

កាត់ទោសឌុច - សវនាការ​កាត់​ក្តី​ឌុច ជា​ពន្លឺ​បំភ្លឺ​ប្រវត្តិសាស្ត្រ

សវនាការ​កាត់ក្តី​ឌុច បាន​ចប់​ហើយ ដោយ​នៅ​សល់​តែ​ការប្រកាស​សាលក្រម​តែ​ប៉ុណ្ណោះ។ ការប្រកាស​សាលក្រម​ដែល​គេ​គ្រោង​នឹង​ធ្វើ​ឡើង នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០១០​ខាងមុខ​នេះ។ នា​រយៈ​ពេល​ជិត​ប្រាំបី​ខែ​ចុងក្រោយ​នេះ អ្វី​ដែល​ឌុច​បាន​សារភាព នៅ​ចំពោះមុខ​តុលាការ​ខ្មែរ​ក្រហម គឺ​ជា​ប្រយោជន៍​ដ៏​វិសេសវិសាល សម្រាប់​ប្រវត្តិសាស្ត្រ​ខ្មែរ និង​សម្រាប់​ប្រវត្តិសាស្ត្រ​ពិភពលោក។

Source: RFI Khmer Home Page | 2 Dec 2009 | 6:36 am

កម្ពុជា-ថៃ - ម្តាយ​វិស្វករ​ថៃ​មក​ជួប​កូន​ប្រុស​លើក​ទី​២

លោក​ស្រី ស៊ីម៉ារ៉ាក់ ណាខន ផាណុំ ម្តាយ​របស់​វិស្វករ​ថៃ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​មណ្ឌល​កែប្រែ ព្រៃស បាន​មក​ជួប​សួរ​សុខទុក្ខ​កូន​ប្រុស​របស់​លោក​ស្រី​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ជាការ​មក​សួរ​សុខទុក្ខ​ជា​លក្ខណៈ​ឯកជន​ដោយ​មិន​មាន​មន្ត្រី​ស្ថានទូត​ថៃ​អម​ដំណើរ​មក​ជាមួយ​ដូច​កាលពី​សប្តាហ៍​មុន​នោះឡើយ។

Source: RFI Khmer Home Page | 2 Dec 2009 | 6:25 am

សង្គម​ - ប្រជាជន​ភូមិ​ដំណាក់ធំ​រងគ្រោះ​ដោយ​ផ្សែង​ពុល​ពី​រោងចក្រ​

អស់​រយៈ​ពេល​ជាង ៣​ឆ្នាំ​ហើយ​ដែល​គ្រួសារ​ជាច្រើន​នៅ​ក្នុង​ភូមិ​ដំណាក់ធំ ខណ្ឌ​មានជ័យ​ទ្រាំ​រស់នៅ​ត្រាំត្រែង​ជាមួយ​ផ្សែង​ពុល​ដែល​បណ្តាល​មក​ពី​ការ​ដុត​កំទេច​ក្រណាត់​សេសសល់​របស់​រោងចក្រ​កាត់ដេរ​ពីរ​នៅ​ក្បែរ​នេះ។ សារធាតុ​នេះ បាន​បង្ក​ជា​បញ្ហា​សុខភាព​ជាច្រើន​ដល់​អ្នក​ភូមិ ជាពិសេស​កុមារ។

 

Source: RFI Khmer Home Page | 2 Dec 2009 | 5:59 am

សង្គម - ការ​រៀប​ចំ​មហោស្រព​ពិព័រណ៍​រូបថត​ភ្នំពេញ​លើក​ទីពីរ

ចាប់តាំង​ពី​ថ្ងៃ​សៅរ៍​ទី ២៨​ខែ​វិច្ឆិកា​កន្លង​ទៅ មហោស្រព​ពិព័រណ៍​រូបថត ប្រចាំ​​ឆ្នាំ​មួយ​ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង ជាលើក​ទី​ពីរ នៅ​ទីក្រុង​ភ្នំពេញ។ អ្នក​ថតរូប​មក​ពី​ទូទាំង​ប្រទេស ទាំង​អាស៊ី​និង​អឺរ៉ុប​បាន​ជួបជុំ​គ្នា បង្អួត​ស្នាដៃ​ល្អ​ឯក​​របស់​ខ្លួន នៅ​តាម​មណ្ឌល​វប្បធម៌​​សំខាន់​ៗ នៅ​ក្នុង​រាជធានី។

Source: RFI Khmer Home Page | 1 Dec 2009 | 7:28 am

ទិវា​ជំងឺ​អេដសន៍ - កម្ពុជា​កំពុង​ជួប​នឹង​ក្រុម​ចម្លង​មេរោគ​អេដស៍​ថ្មី

កម្ពុជា បាន​រៀបចំ​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ជំងឺ​អេដស៍ ១​ធ្នូ​នៅ​ថ្ងៃ​នេះ​សំរាប់​ឆ្នាំ​ទី ១៧​ក្រោម​វត្តមាន​របស់​លោកស្រី ប៊ុន រ៉ានីហ៊ុន សែន​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា។ របាយការណ៍ បាន​បង្ហាញ​ថា កម្ពុជា​កំពុង​បើក​យុទ្ធនាការ​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំនោម​ក្រុម​អ្នក​ប្រឈម​មុខ​ខ្ពស់​ដូចជា ក្រុម​បុរស​ស្រឡាញ់​បុរស អ្នក​បំរើ​សេវា​កំសាន្ត និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន។

Source: RFI Khmer Home Page | 1 Dec 2009 | 6:28 am

រដ្ឋសភា - រដ្ឋសភា​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១០​

២០០០ លាន​ដុល្លារ គឺ​ជា​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ ២០១០ ដែល​ត្រូវ​រដ្ឋសភា ផ្តល់​ការ​យល់ព្រម​អនុម័ត នៅ​ក្នុង​សម័យ​ប្រជុំ​នា​ថ្ងៃ​អង្គារ​នេះ។ ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១០ បាន​បង្កើន​ថវិកា​ចំណាយ​លើ​ស្ទើរ​គ្រប់​ស្ថាប័ន​ក្រសួង​រដ្ឋ ពិសេស​បង្កើន​ការ​ចំណាយ​លើ​វិស័យ​សន្តិសុខ ការពារ​ជាតិ និង​វិស័យ​សង្គម​កិច្ច។

Source: RFI Khmer Home Page | 1 Dec 2009 | 6:27 am

តុលាការខ្មែរក្រហម - ច្រានចោលសំណើរក្រុម​សហមេធាវីរបស់​​លោក​ អៀង សារី

អង្គបុរេ​ជំនុំ​ជម្រះ​នៃ​តុលាការ​ខ្មែរ​ក្រហម បាន​សំរេច​ច្រាន​ចោល​សំណើ​របស់​ក្រុម​សហមេធាវី​របស់​លោក​អៀង សារី​ដែល​សុំ​អោយ​តុលាការ​ស៊ើបអង្កេត ទៅ​លើ​ឯករាជភាព នៃ​ចៅក្រម​បរទេស​ពីរ​រូប គឺ​លោក Katinka Lahuis និង​លោក Rowan Downig។

Source: RFI Khmer Home Page | 1 Dec 2009 | 6:27 am

នយោបាយ - រដ្ឋសភា​ផ្តើម​ពិភាក្សា​លើ​ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១០

នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ វិច្ឆិកា​នេះ រដ្ឋសភា​បាន​ចាប់​ផ្តើម​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០១០ ឬ ហៅ​ឲ្យ​ងាយ​ស្តាប់​ថា ច្បាប់​​ថវិកាជាតិ​ឆ្នាំ ២០១០។ ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១០ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២០០០ លាន​ដុល្លារ។

Source: RFI Khmer Home Page | 1 Dec 2009 | 5:44 am

សេដ្ឋកិច្ច - តើ​នេះ​ជា​ពេល​វេលា​ទុក្ខ​សោក ឬ​ក៏​ជា​ឱកាស ?

អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​និយាយ​ថា​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​យាយី​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នេះ​អាច​ជា​រឿង​ទុក្ខសោក​ផង​និង​ជា​ឱកាសផង​សម្រាប់​កម្ពុជា​។​តើអ្វីទៅជាទុក្ខសោក​និង​អ្វីទៅ​ជា​ឱកាស​និង​មេរៀន​សម្រាប់​កម្ពុជា​នោះ​?​

Source: RFI Khmer Home Page | 30 Nov 2009 | 6:28 am

កម្ពុជា-ថៃ - កម្ពុជា​ប្រកាស​ផ្អាក​ទទួល​ជំនួយ​របស់​រដ្ឋាភិបាល​ថៃ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោកហ៊ុន សែន​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បញ្ជា​អោយ​អាជ្ញាធរ​កម្ពុជា​គ្រប់​ជាន់​ថ្នាក់​បញ្ឈប់​ការ​ទទួល​យក​ជំនួយ​ពី​រដ្ឋាភិបាល​ថៃ​របស់​លោក អាប់ភីស៊ីត វេចាជីវ៉ា។ សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​យ៉ាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្រុះ​សម្រួល​មួយ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បរាជ័យ។

Source: RFI Khmer Home Page | 30 Nov 2009 | 5:29 am

តុលាការ - ថ្ងៃទី៤ ធ្នូ៖ តុលាការ​ភ្នំពេញ​បើក​សវនាការ​ជម្រះ​លើ​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​វិស្វករ​ថៃ

លោក​មេធាវី​កៅ ស៊ូផា​បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី៣០ វិច្ឆកា​នេះ​ថា តុលាការ​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី៤ ធ្នូ​ដើម្បី​ជម្រះ​លើ​ពាក្យ​ស្នើ​របស់​លោក​ដែល​សុំ​អោយ​តុលាការ​ដោះ​លែង​កូន​ក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន។

Source: RFI Khmer Home Page | 30 Nov 2009 | 5:27 am

វប្បធម៌ - លោក យ៉ែម បូណ៌ផាន់ និង​ភាពយន្ត​ប្រវត្តិសាស្ត្រ

លោក យ៉ែម ​បូណ៌ផាន់​មាន​និស្ស័យ​ស្រឡាញ់​ចូលចិត្ត​ប្រវត្តិសាស្ត្រ​តាំង​ពី​ក្មេង។ ចំណង់​ចំណូល​ចិត្ត​នេះ​បាន​ជំរុញ​ឲ្យ​លោក​យ៉ែម បូណ៌​ផាន់​គិតគូរ​រក​មធ្យោបាយ​ទាក់ទាញ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ជ្រួត​ជ្រាប​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ។

Source: RFI Khmer Home Page | 30 Nov 2009 | 4:39 am

អក្សរសិល្បិ៍​ខ្មែរ - កំណាព្យ​របស់ ព្រះរាជ​សម្ភារ

នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន​នឹង​ធ្វើការ​អត្ថាធិប្បាយ​ទៅ​លើ​កំណាព្យ​ដែល​និពន្ធ​ដោយ ព្រះរាជ​សម្ភារ ហៅ​ព្រះចៅពញាតូ។ ព្រះរាជ​សម្ភារ ឬ​ព្រះស្រី​ធម្មរាជា​ដែល​ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ ១៦២៩ បាន​និពន្ធ​កំណាព្យ និង​សិក្សាកថា​ស្តី​ពី​ប្រវត្តិសាស្រ្ត​ជាច្រើន។

Source: RFI Khmer Home Page | 29 Nov 2009 | 7:48 am

ជម្លោះ​ខ្មែរ-ថៃ - មេដឹកនាំ​យោធា​ខ្មែរ និង​ថៃ​ព្រមព្រៀង​គ្នា​មិន​បង្ក​ភាពតានតឹង

មេដឹកនាំ​យោធា​កម្ពុជា និង​ថៃ​បាន​យល់​ស្រប​គ្នា​ថា ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​សប្តាហ៍​មក​ហើយ​នេះ គឺជា​រឿង​នយោបាយ​ដែល​គ្មាន​ឥទ្ធិពល​ដល់​យោធា​ទេ។ ប៉ុន្តែ​ការបាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ជាយដែន​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ តែ​កើត​មាន​ជា​បន្ត​បន្ទាប់ និង​គ្មាន​ដំណោះ​ស្រាយ។

Source: RFI Khmer Home Page | 29 Nov 2009 | 5:24 am

សេដ្ឋកិច្ច - ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​នឹង​ត្រូវ​អនុវត្ត​តឹងរ៉ឹង​នៅ​ឆ្នាំ​ក្រោយ

ប្រជាជន និង​អង្គការ​សង្គម​ស៊ីវិល​ប្រតិកម្ម​ទៅ​នឹង​ការតម្លើង​ពន្ធ និង​ការបង្កើត​ពន្ធ​ថ្មី​នៅ​ឆ្នាំ ២០១០​ខាង​មុខ​នេះ។ ពន្ធ​ទាំង​នោះ​ជារួម​មាន ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន។

Source: RFI Khmer Home Page | 29 Nov 2009 | 3:50 am

កីឡា​ស៊ីហ្គេម - លោកវ៉ាត់ ចំរើន៖ កម្ពុជា​សង្ឃឹម​ទទួល​បាន​មេដាយ​ក្នុង ៧​វិញ្ញាសា​ក្នុង​ស៊ីហ្គេម

គណៈប្រតិភូ​កីឡាករ​កម្ពុជា​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ទៅ​ទីក្រុង​វៀងចន្ទ​ប្រទេស​ឡាវ​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ចូលរួម​ក្នុង​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ២៥។ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក​វ៉ាត់ ចំរើន​ថ្លែង​ពី​ក្តី​សង្ឃឹម​ថា កម្ពុជា​នឹង​អាច​ទទួល​បាន​មេដាយ​យ៉ាង​ហោច​ណាស់​ក្នុង ៧​វិញ្ញាសា។

Source: RFI Khmer Home Page | 29 Nov 2009 | 2:18 am

សេដ្ឋកិច្ច - កម្ពុជា​នាំ​អង្ករ​សរីរាង្គ​លើក​ទី​១​ទៅ​កាន់​ទីផ្សារ​អាមេរិក

កម្ពុជា​នាំ​អង្ករ​សរីរាង្គ​លើក​ទី ១​ទៅ​កាន់​ទីផ្សារ​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​នេះ។ មន្រ្តី​អង្គការ​សេដាក់​បាន​និយាយ​ថា អង្ករ​សរីរាង្គ​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ប៉ុន្តែ ចំនួន​ប្រជាជន​ដែល​ដាំ​ស្រូវ​នេះ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ។

Source: RFI Khmer Home Page | 29 Nov 2009 | 2:13 am

កាត់ទោស​ឌុច - សវនាការ​ឌុចៈ ជោគជ័យ​មួយ​ចំណិត​នៃ​សាលាក្តី​ខ្មែរក្រហម

សវនាការ​សំណុំរឿង​ឌុច​បាន​ចប់​ជា​ស្ថាពរ​ទៅ​ហើយ​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ ដោយ​នៅ​សល់​តែ​ការប្រកាស​សាលក្រម​តែប៉ុណ្ណោះ។ ការប្រកាស​សាល​ក្រម​ដែល​គេ​គ្រោង​នឹង​ធ្វើ​ឡើង​នា​ខែ​កុម្ភៈ​ដើម​ឆ្នាំ ២០១០​ខាង​មុខ​នេះ គឺជា​ការបិទ​បញ្ចប់​សំណុំរឿង​ឌុច​ទាំង​ស្រុង។ ការឈាន​មក​ដល់​ទី​បញ្ចប់​នៃ​សំណុំ​រឿង​ឌុច គឺជា​ជោគ​ជ័យ​មួយ​ជំហាន​ដំបូង​ប៉ុណ្ណោះ​សម្រាប់​តុលាការ​ខ្មែរ​ក្រហម។

Source: RFI Khmer Home Page | 28 Nov 2009 | 5:14 am

នយោបាយ - បក្ស​ប្រឆាំង​ចែក​ផ្សាយ​ខិត្ត​ប័ណ្ណ ៥​ម៉ឺន​សន្លឹក​ស្តី​ពី​បញ្ហា​ព្រំដែន

សកម្មជន​បក្ស​ប្រឆាំង​បាន និង​កំពុង​ចែក​ផ្សាយ​សារ​របស់​លោក​សម រង្ស៊ី​ដែល​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ថា បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ជា​ប្រយោជន៍​ដល់​ប្រទេស​វៀតណាម។

Source: RFI Khmer Home Page | 28 Nov 2009 | 4:07 am

តុលាការ - ជាប់​គុក​១៨​ឆ្នាំ​ពី​បទ​ជះ​ទឹក​អាស៊ីត

នៅរសៀល​ថ្ងៃ​សុក្រ​នេះ តុលាការ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ផ្តន្ទា​ទោស លោកស្រី អតីត​ឧត្តម​សេនីយ៍ ជា រដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨ ឆ្នាំ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត តាម​រយៈ​ការ​ជះ​ទឹក​អាស៊ីត លើ​ម្តាយ​មីង​បរវកញ្ញា អ៊ីន សុលីដា បណ្តាល​ឲ្យ​រលួយ​មុខមាត់ មួយ​ចំហៀង​ខ្លួន។

Source: RFI Khmer Home Page | 27 Nov 2009 | 7:15 am

កម្ពុជា​-ថៃ - កម្ពុជា លុប​ចោល​កិច្ចព្រមព្រៀង​ខ្ចី​លុយ​ថៃ ធ្វើ​ផ្លូវ​នៅ​ព្រំដែន

នៅ​ថ្ងៃ​សុក្រ ទី​២៧​វិច្ឆិកា​នេះ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លុប​ចោល​កិច្ច​ព្រមព្រៀង ខ្ចី​​លុយ​​ថៃ សម្រាប់​ធ្វើ​ផ្លូវ​ជាតិ​លេខ ៦៨ ពី​ខេត្ត​សៀមរាប ឆ្ពោះ​ទៅ​កាន់​ព្រំដែន​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ។ សេចក្តី​សម្រេច​ដូច្នេះ បាន​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ជា​កំណត់​ទូត ផ្ញើ​ទៅ​កាន់​ក្រសួង​ការបរទេស​ថៃ នៅ​ថ្ងៃ​សុក្រ​នេះ។

Source: RFI Khmer Home Page | 27 Nov 2009 | 7:14 am

ការ​កាត់​ទោស​ឌុច - ឌុច​សុំ​អោយ​តុលាការ​ដោះលែង​រូប​គាត់

ចប់​សព្វ​គ្រប់​ហើយ​ដំណើរ​ការ​នីតិវិធី​លើ​អង្គសេចក្តី​លើ​សំណុំ​រឿង​អតីត​មេគុក​ទួលស្លែង កាំង ហ្គេចអ៊ាវ ហៅ​ឌុច។ ពាក្យ​ចុង​ក្រោយ​របស់​ឌុច​ទៅ​កាន់​ក្រុម​ប្រឹក្សា​ជំនំ​ជម្រះ គឺ​ឌុច​សុំ​អោយ​តុលាការ​ខ្មែរ​ក្រហម​ដោះលែង​គាត់​អោយ​មាន​សេរីភាព​វិញ។ ជា​ការ​ស្នើ​សុំ​ដែល​ធ្វើ​អោយ​ភាគី​អ្នក​ច្បាប់​ផ្សេង​ទៀត​នៅ​ក្នុង​សវនាការ​ពោល​គឺ សហព្រះរាជអាជ្ញា និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​បើក​ភ្នែក​ធំៗ ស្រឡាំង​កាំង​មើល​មុខ​គ្នា។

Source: RFI Khmer Home Page | 27 Nov 2009 | 7:10 am

សេដ្ឋកិច្ច - ប្រាក់​ចំណូល​របស់​រដ្ឋ​នឹង​ថយ​ចុះ​ដោយសារ​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច

ដោយសារ​តែ​ការ​នាំចូល​ថយ​ចុះ​និង​នាំ​ចេញ​ថយ​ចុះ​ រដ្ឋាភិបាល​អាច​ជួប​ការ​លំបាក​ក្នុង​ការ​ប្រម៉ែប្រមូល​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​នេះ ​និង​ឆ្នាំ​ខាង​មុខៗ​ទៀត។

Source: RFI Khmer Home Page | 27 Nov 2009 | 3:34 am

សេដ្ឋកិច្ច - រដ្ឋាភិបាល ដំឡើង​ពន្ធ​ផ្លូវ និង យក​ពន្ធ​លើ​ដី ផ្ទះ នៅ​ឆ្នាំ​២០១០

រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ថា នឹង​ដំឡើង​​ការ​យក​ពន្ធ​ផ្លូវ លើ​យាន​យន្ត​យ៉ាង​ខ្ពស់ គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ឆ្នាំ​២០១០។ ពោល​គឺ​ឡើង​ពី ២៥ ដុល្លារ ក្នុង​រថយន្ត​មួយ​គ្រឿង ទៅ ៣០០ ដុល្លារ។ ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​ក៏​បាន​កំណត់​យក​ពន្ធ​ដី ផ្ទះ អគារ និង សំណង់​នានា​ផង​ដែរ នៅ​ឆ្នាំ​ក្រោយ​នេះ។

Source: RFI Khmer Home Page | 26 Nov 2009 | 5:21 am

ការ​កាត់ទោស​ឌុច​-​បទ​យកការណ៍ - ជន​រងគ្រោះ​មិន​ទាន់​ពេញ​ចិត្ត​នឹង​យុត្តិធម៌​ដែល​ផ្តល់​ដោយ​ឌុច

ដំណើរ​ការ​ជំនំ​ជម្រះ​រឿង​ក្តី​របស់​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ កាំង ហ្គេចអ៊ាវ ហៅ​ ឌុច​ នឹង​ឈាន​មក​ដល់​ទី​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​ស្អែក​នេះ។ នៅ​នាទី​ចុង​ក្រោយ​នៃ​សេចក្តី​សន្និដ្ឋាន​នេះ​ ស្ថានភាព​នៃ​ការ​បញ្ចេញ​មតិ​កាន់​តែ​មាន​ភាព​តាន​តឹង។ ជន​ជាប់​ចោទ​ ឌុច​ បាន​សុំ​ទោស​ជា​ថ្មី​ម្តង​ទៀត​ដល់​ជន​រងគ្រោះ​ និង​ក្រុម​គ្រួសារ ប៉ុន្តែ​ភាគី​ជន​រង​គ្រោះ​មិន​ទាន់​ពេញ​ចិត្ត​នឹង​យុត្តិធម៌​ដែល​ឌុច​បាន​ផ្តល់​អោយ​នៅ​ពេលនេះ​នៅ​ឡើយ​ទេ។

Source: RFI Khmer Home Page | 26 Nov 2009 | 5:21 am

ការកាត់​ទោស​ឌុច - សហមេធាវី​ឌុច ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន

សហមេធាវី​ជនជាតិ​បារាំង​របស់​ឌុច លោក ​François Roux បាន​ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ការពារ ឌុច​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក François Roux បាន​ប្រើ​សំឡេង​ខ្លាំងៗ ​បន្ទោស​សហព្រះរាជ​អាជ្ញា​ដែល​បាន​ទម្លាក់​កំហុស ​យ៉ាង​ធ្ងន់ធ្ងរ​ទាំងអស់ ​ទៅ​លើ​កូន​ក្តី​របស់​លោក។ លោក François Roux បាន​ស្វែង​រក​យុត្តិធម៌​ឲ្យ​ ឌុច ដោយ​លើក​បង្ហាញ​ពី​ការ​ទទួល​កំហុស និង​ការ​សុំ​ទោស​របស់​ឌុច។

Source: RFI Khmer Home Page | 26 Nov 2009 | 5:21 am

ប្រវត្តិសាស្ត្រ​ខ្មែរ - រជ្ជកាល​សម្តេច​ សីហនុ

នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ វ៉ាន់ឌី កាអុន សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង អំពី​រជ្ជកាល​ សម្តេច​ នរោត្តម សីហនុ ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ ១៩៤៥។

Source: RFI Khmer Home Page | 26 Nov 2009 | 4:15 am

កាត់ទោស ឌុច - សវនាការ​កាត់​ទោស ឌុច ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ

ឌុច​ បាន​ចាប់​ផ្តើម​ប្រើប្រាស់​វេទិកា​ចុងក្រោយ​របស់ខ្លួន​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​សវនាការ​តុលាការខ្មែរ​ក្រហម។

ឌុច​ បាន​ថ្លែង​សារផ្ទាល់​មាត់​រយៈពេល​ជាង​ ១ ម៉ោង​និយាយ​អំពី​សារបាន​​នៃដំណើរ​ប្រព្រឹត្តទៅ​​និង​ផែនការ​នយោបាយ​ផ្ទៃក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា​​ ក្នុងការគ្រប់គ្រង​របប​កម្ពុជា​ប្រជាធិបតេយ្យ។​សំដី​ចុងក្រោយ​របស់ ឌុច ធ្វើឡើង បន្ទាប់​ពី​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ ទាមទារ​ឲ្យ​ចៅក្រម​ ដាក់​ទោស​ឲ្យ ឌុចជាប់គុក ៤០ ឆ្នាំ៕

Source: RFI Khmer Home Page | 25 Nov 2009 | 7:41 am

នយោបាយ - តុលាការ​​ក្រុង​​ភ្នំពេញ​ កាត់​​ទោស​​ក្រុម​​បង្កៃ​​គ្រាប់​បែក​​ច្នៃ​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​កាត់ទោស លើ​ជន​ជាប់ ចោទ ជា​បុរស ៥ នាក់ ពីបទ​ថា អ្នក​ទាំង​នោះ បាន​ដាក់​បង្កៃ​គ្រាប់បែក នៅ​មុខ​ក្រសួង​ការពារជាតិ និង នៅ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ទីក្រុង​ភ្នំពេញ កាលពី​ដើម​ខែ​មករា ឆ្នាំ​នេះ។

 

Source: RFI Khmer Home Page | 25 Nov 2009 | 7:40 am

កាត់ទោស ឌុច - ជាប់​គុក​មួយ​ជីវិត ឬ ៤០ឆ្នំា ?

ដំណើរ​ការ​កាត់ទោស​អតីត​មេ​គុក​ទួលស្លែង កំាង ហ្គេចអ៊ាវ ហៅ​ឌុច​បាន​ឈាន​មក​ដំណាក់កាល​ចុង​ក្រោយ​ហើយ។ បន្ទាប់​ពី​បាន​បើក​ការ​ជំនុំ​ជម្រះ​អស់​រយៈពេល ៦ខែ​មក ជា​ពេល​វេលា​ដែល​ត្រូវ​កំណត់​ទោស​លើ ឌុច ពី​បទឧក្រិដ្ឋ​របស់​ខ្លួន​ក្នុង​សម័យ​ខ្មែរ​ក្រហម។ តាមរយៈ​បទឧក្រិដ្ឋ​ទំាង​អម្បាលម៉ាន​ និង​ដោយ​យោង​តាម​ការ​សារភាព​របស់​ឌុច សហព្រះរាជអាជ្ញា​បាន​បដិសេធ​មិន​ដាក់​ទោស ឌុច​ឲ្យ​ជាប់​គុក​មួយ​ជីវិត​ទេ តែ​ចង់​បាន​ទោស​ជាប់​គុក​យ៉ាង​ច្រើន​បំផុត ៤០ឆ្នំា។

Source: RFI Khmer Home Page | 25 Nov 2009 | 7:26 am

កម្ពុជា-ឡាវ - កម្ពុជា-ឡាវ ចុះ​កិច្ច​ព្រមព្រៀង​ព្រំដែន

ប្រមុខ​ការទូត​កម្ពុជា និង ឡាវ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ស្តីពី បញ្ហា​ព្រំដែន រវាង​ប្រទេស​ទាំង​២ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ២៥ វិច្ឆិកា​នេះ។ ជា​កិច្ច​ព្រមព្រៀង ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេស​ទាំង​ពីរ ដំណើរ​ការ​បោះ​បង្គោល​កំណត់​ព្រំដែន នាពេល​ឆាប់​ៗ​ខាង​មុខ។

Source: RFI Khmer Home Page | 25 Nov 2009 | 7:25 am

នយោបាយ - ហ៊ុន សែន៖ កម្ពុជា​ជា​ឋានសួគ៌​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​បាន​រម្លឹក​ឡើង​វិញ​នៅ​ថ្ងៃ​អង្គារ ទី២៤ វិច្ឆិកា​នេះ អំពី​ការ​គ្រប់​គ្រង​អោយ​បាន​ត្រឹម​ត្រូវ​នូវ​ការ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ពី​សំណាក់​រដ្ឋាភិបាល។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ចំអក​រិះគន់​ខ្លះៗ ទៅ​លើ​វត្តមាន​ដ៏​ច្រើន​ស្អេកស្កះ​នៃ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា។

Source: RFI Khmer Home Page | 25 Nov 2009 | 7:10 am

កាត់ទោស ឌុច - ភាគី​សហ​ព្រះរាជអាជ្ញា បន្ថែម​ទម្ងន់​លើ ឌុច

សវនាការ​កាត់ទោស ឌុច​រយៈពេល​ពេញ​មួយ​ថ្ងៃ​អង្គារ ទី​២៤ វិច្ឆិកា​នេះ គឺ​ជា​វេទិកា​របស់​​សហ​ព្រះរាជអាជ្ញា​ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​។ ទាំង​លោក​ស្រី ជា លាង និង​ទាំង​លោក William Smith សហ​ព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ​បាន​លើក​បង្ហាញ​ពី​ទោស​ឧក្រិដ្ឋ​ជា​ច្រើន​នៅ​មន្ទីរ ស២១ ឬ​គុក​ទួលស្លែង ដើម្បី​បន្ថែម​បន្ទុក​លើ​កាំង ហ្កេក​​អ៊ាវ ហៅ ឌុច។

Source: RFI Khmer Home Page | 25 Nov 2009 | 7:08 am

កាត់ទោស ឌុច - សវនាការ​កាត់​ទោស ឌុច ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ

ដំណើរ​ការ​សវនាការ​កាត់​ទោស​អតីត​មេគុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ​ ឌុច បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ នៅ​ក្នុង​សប្តាហ៍​នេះ។ នោះ​គឺ​តុលាការ​ខ្មែរ​ក្រហម​បាន​ផ្តល់​ពេល​វេលា​ជា​បន្ត​បន្ទាប់​ដល់​ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី តំណាង​ឲ្យ​ជន​រងគ្រោះ សហព្រះរាជអាជ្ញា ភាគី​មេធាវី​ការពារ ឌុច និង​ឌុច​ខ្លួន​ឯង​ផ្ទាល់ ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ។

Source: RFI Khmer Home Page | 25 Nov 2009 | 5:45 am

សង្គម-សេដ្ឋកិច្ច - គុណ​ភាព​មន្រ្តី​រាជការ​​មាន​​សារៈ​សំខាន់​ជាង​បរិមាណ

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ជ្រើសរើស​មន្រ្តី​រាជការ​បន្ថែម​និង​ផ្អាក​ដំឡើង​ឋានន្តរសក្តិ​មន្ត្រី​រាជការ​សម្រាប់​ឆ្នាំ ២០១០​ខាង​មុខ​នេះ។ តើ​នេះ​ជា​មធ្យោបាយ​ត្រឹមត្រូវ​ដែរ​ឬ​ទេ?

Source: RFI Khmer Home Page | 23 Nov 2009 | 7:49 am

វិបត្តិកម្ពុជា-ថៃ - កម្ពុជា៖ បុត្រី​លោក ហ៊ុន សែន​គ្មាន​គម្រោង​កាន់​កាប់​ភាគហ៊ុន​របស់ CATSទេ

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បដិសេធ​ព័ត៌មាន​ដែល​ថា បុត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន មាន​គម្រោង​កាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ត្រួតពិនិត្យ​សេវាកម្ម​ចរាចរណ៍​ផ្លូវ​អាកាស​កម្ពុជា CATS ដែល​កម្ពុជា​កំពុង​គ្រប់គ្រង​បណ្តោះអាសន្ន​នោះ។ ដោយឡែក សវនាការ​ជំនុំជម្រះ​លើ​វិស្វករ​ថៃ​លោក ស៊ីវ៉ារ៉ាក់ ជោធិពង្ស​នឹង​បើក​នៅ​ថ្ងៃ​ទី ៨​ខែ​ធ្នូ​ខាង​មុខ។

Source: RFI Khmer Home Page | 23 Nov 2009 | 7:41 am

សេដ្ឋកិច្ច - ចំនួន​ប្រជាជន​ក្រីក្រ​អាច​កើន​ឡើង​នៅ​ឆ្នាំ ២០០៩​នេះ

ដោយសារ​ឥទិ្ធពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក កម្មករ​ប្រមាណ​ជា ២០​ទៅ ៣០​%​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ការដ្ឋាន​សំណង់​និង​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ បាន​បាត់បង់​ការងារ​ចាប់តាំង​ពី​ចុង​ឆ្នាំ ២០០៨មក។ ស្របពេលជាមួយគ្នា ចំនួន​អ្នក​ក្រីក្រ​អាច​កើន​ឡើង​នៅ​ឆ្នាំ ២០០៩​នេះ។

Source: RFI Khmer Home Page | 23 Nov 2009 | 5:29 am

វិភាគ​នយោបាយ​ព្រំដែន - ជម្លោះ​គ្មាន​ព្រំដែន​អំពី​បញ្ហា​ព្រំដែន

លោក​សម រង្ស៊ី​បាន​បាត់បង់​អភ័យ​ឯកសិទ្ធិ​សភា​តាំង​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​មក​ម្ល៉េះ បន្ទាប់​ពី​លោក​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​គ្រវាត់​ចោល។ មេដឹកនាំ​បក្ស​ប្រឆាំង​ចាត់​ទុក​បង្គោល​ព្រំដែន​ទាំង​នោះ​ថា បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ប៉ុន្តែ អាជ្ញាធរ​បាន​ចាត់​ទុក​ទង្វើ​របស់​លោក​សម រង្ស៊ី​ថា ជា​ការបង្កហេតុ​ខុស​របៀប និង​ខុស​ច្បាប់។

Source: RFI Khmer Home Page | 21 Nov 2009 | 7:22 am

សំណុំរឿង​ខ្មែរក្រហម

តើអ្វីទៅជាខ្មែរក្រហម?​ តើ​ចលនា​នេះ​មាន​ដើមកំណើត​មក​ពីណា? ពួក​គេ​ចូល​កាន់​អំណាច​នៅ​កម្ពជា​ ដោយ​របៀប​ណា? អ្នកណា​ខ្លះ​ជា​មេដឹកនាំ​ខ្មែរក្រហម? ហេតុ​អ្វី​បាន​ជា​​​គ្រាន់​តែ​ពួកគេ​​​​​​កាន់អំណាច​មិនដល់​បួនឆ្នាំ​ផងបាន​ធ្វើ​ឲ្យ​​មាន​មនុស្ស​ស្លាប់​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ? ទាំង​នេះ​សុទ្ធសឹង​តែ​ជា​ប្រធានបទ​សំខាន់ៗ​​នៅ​ក្នុង​សំនុំ​រឿង​ខ្មែរក្រហម​នេះ។

Source: RFI Khmer Home Page | 4 Nov 2009 | 6:31 am

វិបត្តិព្រំដែនខ្មែរ-ថៃ

ចាប់​តាំង​ពី​ពេល​ដែល​ទាហាន​ថៃ​បាន​ចូល​មក​កាន់​កាប់​ទឹកដី​កម្ពុជា នៅ​ម្តុំ​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃទី១៥ កក្កដា ២០០៨​មក ព្រំដែន​ខ្មែរ-ថៃ បាន​ក្លាយ​ទៅ​ជា​​តំបន់​​ប្រឈម​មុខ​ដោយ​​កម្លាំង​ប្រដាប់​អាវុធ​រវាង​ប្រទេស​ទាំងពីរ។ ភាព​តានតឹង​បាន​នាំ​រហូត​ទៅ​ដល់​ការផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​ទាំងពីរ​ប្រទេស​នេះ។ រហូត​មក​ទល់​ពេល​នេះ វិបត្តិព្រំដែន​នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅឡើយទេ បើ​ទោះជា​មាន​ការជួប​ចរចា​គ្នា​ជាច្រើន​លើក​ច្រើន​សារ​ហើយ​ក៏​ដោយ។

Source: RFI Khmer Home Page | 26 Oct 2009 | 8:22 am

វិបត្តិ​ហិរញ្ញវត្ថុ

វិបត្តិ​ហិរញ្ញវត្ថុ​​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅទូទាំង​ពិភពលោក​ជ្រួលច្របល់ ហើយ​ពេល​នេះ​បាន​រាលដាល​ទៅ​ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរថែមទៀត។ នៅ​ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​ព្រួយបារម្ភ​ថា​តើ​​ពួក​គេ​នឹង​អាច​រក្សា​ការងារ​ផ្ទះសម្បែង​ឲ្យ​គង់វង់​នៅបាន​ដែរ​ឬ​ក៏យ៉ាងណា​នោះ ប្រមុខ​ដឹកនាំ​ប្រទេស​ក៏​កំពុង​តែ​ខ្នះខ្នែង​ ដុតដៃ​ដុតជើងណាស់​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប្រព័ន្ធ​សេដ្ឋកិច្ចជាតិ​ត្រូវ​ដួលរលំ។

Source: RFI Khmer Home Page | 10 May 2009 | 7:13 am

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

នៅ​ទី​នេះ លោក-អ្នក​អាច​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​ក៏​បាន ឬ​ស្តាប់​ការផ្សាយ​​ដែល​​កន្លង​ហួស​ទៅ​ហើយ​ក៏បាន។

Source: RFI Khmer Home Page | 26 Feb 2009 | 6:40 am

សហរដ្ឋអាមេរិក - Barack Obama ​ប្រធានាធិបតី​ទី​៤៤ នៃ​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​អង្គារ​ ទី២០ មករា ឆ្នាំ​២០០៩ Barack Obama ប្រធានាធិបតី​ទី៤៤ នៃ​សហរដ្ឋ​អាមេរិក និង​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​មួយ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ។ RFI រៀបចំ​សំណុំ​រឿង​ពិសេស សម្រាប់​​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្រ្តនេះ។

Source: RFI Khmer Home Page | 26 Jan 2009 | 6:44 am

Camnews - ពត៌មានខ្មែរ
RFA - វិទ្យុអាស៊ីសេរី
RFI - វិទ្យុបារាំង
ki-Media Blogs
Yahoo Photos
កោះសន្តិភាព Non-Unicode
PhnomPenhPost
Everyday
សារពត៌មានសេរី
ភ្នំពេញដាលីញូវ
ស៊ីអ៊ីអិន - មណ្ជលពត៌មាន
Cambodge Soir
Yahoo News
detailsaresketchy(en)
Sin Chew Daily News
Free Press Magazine
The NY Times Radio Free Asia
Radio France
Khmer TV online
Voice of America
ABC Radio Australia
BeehiveFM 105
Veasna Meatophum
Cambodian Voices
Loading...